ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

មនុស្ស​ ១៣​នាក់​រួម​ទាំង​កុមារ​ ៧​នាក់​បាន​ស្លាប់​ក្នុង​អគ្គិភ័យ​ឆាបឆេះ​លំនៅឋាន​ក្នុង​ទីក្រុង Philadelphia

2022/01/06 07:59:42 am        523
​សហរដ្ឋអាមេរិក៖ ក្រុម​មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា អគ្គិភ័យ​បាន​ឆាបឆេះ​អគារ​លំនៅឋាន​មួយ​កាលពី​ថ្ងៃ​ពុធ​ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ​សម្លាប់​មនុស្ស ១៣​នាក់​រួម​ទាំង​កុមារ​ ៧​នាក់។មនុស្ស​យ៉ាងហោចណាស់​ ២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​ក្រុម​មន្ត្រី​បាន​ព្រមាន​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​ថែមទៀត ខណៈ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​រុករក​នៅ​ក្នុង​លំនៅឋាន​នោះ​ ជាទី​ដែល​មាន​មនុស្ស​ ២៦​នាក់​កំពុង​ស្នាក់​នៅ​។ ក្រុម​មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា ឧបករណ៍​ប្រកាស​អាសន្ន​ផ្សែង​កម្រិត​ទី​៤ នៅ​ក្នុង​អគារ​នោះ​ដែល​ជា​លំនៅឋាន​សាធារណៈ​ទំនងជា​ខូច ហើយ​មូលហេតុ​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ​គេ​មិន​ទាន់​បាន​ដឹង​នៅឡើយ​ទេ។​ ​ក្រោយ​កើតហេតុ​ កាលពី​ថ្ងៃ​ពុធពិធី​អុជ​ទៀន​រំឭក​វិញ្ញាណក្ខន្ធ​មួយ​បាន​ធ្វើ​ឡើង​ដល់​ជនរងគ្រោះ​ចំនួន ១៣​នាក់។ អ្នកចូលរួម​បាន​ដាក់​ផ្កា​នៅ​កន្លែង​រំឭក​វិញ្ញាណក្ខន្ធ​បណ្ដោះអាសន្ន​មួយ ខណៈ​ពួកគេ​កាន់​មរណទុក្ខ​ជូនជន​រងគ្រោះ​ទាំងនោះ​៕​អត្ថបទ៖ សុខមាន

ពិភពលោក​មាន​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​នៃ​វីរុស COVID-19 ខ្ពស់​បំផុត​ជាង ​២​លាន ​៥​សែន​នាក់​លើកដំបូង​

2022/01/06 10:51:22 am        497
​ពិភពលោក៖ ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​នៃ​វីរុស​ COVID-19 ឬកូ​រ៉ូ​ណា​បាន​ហក់​ឡើង​ខ្ពស់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ដូចជា​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេសមួយ​ចំនួន​នៅ​តំបន់​អឺរ៉ុបមានដូចជាបារាំង ហូ​ឡង់ អង់គ្លេស និង​ទួរគីជាដើម ដែល​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​នៅលើ​ពិភព​លោក​ហក់​ឡើង​ខ្ពស់បំផុត​ជា​លើកដំបូង​។​កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ២០២២ នៅ​សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៦៧៦,៩៥៨​នាក់​ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​កើន​ឡើង​ដល់ ៥៨,៧៧៧,៤៨៣​នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ១,៧៧២​នាក់​ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​ហក់​ឡើង​ដល់ ៨៥៣​,៥៨២​នាក់។ ​ប្រទេស​បារាំង​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជាង ​៣៣២,០០០​នាក់ ជា​ចំនួន​ខ្ពស់​បំផុត​ជាង​ករណី​ឆ្លង​ដែល​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ ដែល​មាន​ត្រឹមតែ​ ២៧១,៦៨៦​នាក់​ប៉ុណ្ណោះ។ រហូត​មក​ថ្ងៃនេះ ​បារាំង​ដែលជា​សមាជិក​សហភាព​មាន​ករណី​ឆ្លង​វីរុស ​COVID-19 សរុប​ចំនួន ១០,៩២១,​៧៥៧​នាក់ និង​ស្លាប់​សរុប​ចំនួន ១២៤,៨០៩​នាក់​បន្ទាប់ពី​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ២៤៦​នាក់​។ ​នៅ​ប្រទេស​ហូ​ឡង់​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ២០២២ មាន​ករណី​ឆ្លង​ថ្មី​ចំនួន ២៤,៤៩០​នាក់​ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ហក់​ឡើង​ដល់ ៣,២២៣,៣២៥​នាក់ និង​ស្លាប់​សរុប​មាន ២១​,០២៩​នាក់​។​​នៅ​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ១៩៤,៧៤៧​នាក់ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​កើន​ឡើង​ដល់​ ១៣,៨៣៥,៣៣៤​នាក់ និង​ស្លាប់​សរុប​ចំនួន ១៤៩,២៨៤​នាក់​។​ ​នៅ​ទួរគី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​ ៦៦,៤៦៧​នាក់​ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ហក់​ឡើង​ដល់ ៩​,៧១៨,៨៦១​នាក់ និង​ស្លាប់​សរុប​មាន​ ៨៣,០៧៥​នាក់​។ ​នៅ​ប្រទេស​រុស្ស៊ី​វិញ​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ១៥,៧៧២​នាក់ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ចំនួន ១០,៥៨៥,៩៨៤​នាក់ និង​ស្លាប់​សរុប​ចំនួន​ ៣១៣,០១៥​នាក់។ យោង​តាម​គេហទំព័រ ​worldometer ​គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែ​មករាម្សិលមិញ ពិភពលោក​មាន​ចំនួន​ករណី​ឆ្លង​ថ្មី​សរុប ២​,៥០៦,៥៦១​នាក់​ជា​លើកដំបូង ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​មាន ២៩៨,០៩៦,៥៣៥​នាក់ និង​ស្លាប់​សរុប​មាន ៥,៤៨១,៦៦៨​នាក់​បន្ទាប់ពី​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ៧,១៧០​នាក់៕អត្ថបទ៖ សុខមាន

ស្ថានទូតអាមេរិកថា បញ្ហារឿងសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានបញ្ជាក់រួចហើយតាំងពីឆ្នាំ២០១៩

2022/01/06 10:45:08 am        2545
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានឆ្លើយតបនឹងសារអេឡិចត្រូនិចអ៊ីម៉ែលរបស់សារព័ត៌មានក្នុងស្រុកថា បញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថាស្ដង់ដារសញ្ញាបត្ររបស់សាលាអាមេរិកមិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។  លោក Chad Roedemeier បានបញ្ជាក់ប្រាប់ថា ស្ថានទូតមិនអាចឆ្លើយតបរឿងសញ្ញាបត្រជំនួសសាលារបស់អាមេរិកនោះទេ តែលោកថាករណីសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ត្រូវបានសាលា West Point បកស្រាយរួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ដែលពេលនោះប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនងនៅសាលាបណ្ឌិត្យសភាយោធាអាមេរិក West Point លោក Christopher Ophardt បានបញ្ជាក់កាលពីខែតុលា ឆ្នាំ២០១៩ថា ការអនុញ្ញាតដល់សិស្សអន្តរជាតិបានមកសិក្សានៅសាលាបណ្ឌិតសភាអាមេរិក West Point គឺជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងការបរទេសនិងក្រសួងការពារជាតិអាមេរិក។ ហើយរបៀបនៃជ្រើសរើស ការសិក្សា និងបណ្ដុះបណ្ដាលយោធាគឺដូចគ្នាទៅនឹងសិស្សជនជាតិអាមេរិកដូចគ្នា។ គ្មានការបែងចែកសិស្សកម្រិត២ ឬសិស្សទទួលបានការយោគយល់នោះទេ។  កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy ឱ្យជួយបកស្រាយករណីដែលមានការលើកឡើងថាសញ្ញាបត្រដែលនិស្សិតកម្ពុជាទទួលបានពីអាមេរិកគឺជាសញ្ញាបត្រកម្រិត២ ឬជាសញ្ញបត្រយោគយល់ ដោយថាដើម្បីការពារកិត្តិយសការអប់រំនៅក្នុងសហរដ្ឋអាមេរិក។  ការលើកឡើងរបស់សម្ដេចតេជោបែបនេះដោយរំលឹកពីការវាយប្រហារលើសញ្ញាបត្រដែលកូនប្រុសរបស់សម្ដេចតេជោ គឺលោក ហ៊ុន ម៉ាណែត ត្រូវបានលោក សម រង្ស៊ី លើកឡើងមកវាយប្រហារជានិច្ចជាកាល។ សម្ដេចតេជោស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបកស្រាយករណីដែលចោទប្រកាន់នេះដោយថាដើម្បីការពារកិត្តិយសវិស័យអប់រំរបស់អាមេរិក។ សម្ដចតេជោថ្លែងថា៖ «អាចនឹងនិយាយបានទេពីបញ្ហាហ្នឹង! ដែលថាសាល West Point មានកម្រិតជាសញ្ញាបត្រប្រភេទ២ឬសញ្ញាបត្រកិត្តយស។ តើសហរដ្ឋអាមេរិកការពារជនខិលខូច ឬការពារសាលាអាមេរិក? មិនមែនការពារ ហ៊ុន ម៉ាណែត ទេ! គឺការពារសាលា។ […] អញ្ចឹងទេគឺមានតែសហរដ្ឋអាមេរិក និងអង់គ្លេស ដើម្បីការស្ថាប័នអបរំរបស់ខ្លួនគឺមានតែចេញមកបញ្ជាក់អញ្ចឹងទៅ។ ហើយបើថាចេញមកបញ្ជាក់អញ្ចឹងទៅហាក់បីដូចជាវាយប្រហារចំពោះអ្នកដែលបាននិយាយ។ អើ! អញ្ចឹងទុកអញ្ចឹងទៅ យើងក៏សម្គាល់មើលអាហ្នឹងដែរ។ តើគេការពារស្ថាប័នអប់រំរបស់គេ ឬគេការពារមនុស្សខិលខូច? យើងក៏សម្គាល់មើលរឿងហ្នឹងដែរ» ។  កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅលោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសដែលផ្សាយជាភាសាខ្មែរដោយបានលើកឡើងថាសញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានទាំងពីសាលាបណ្ឌិតយោធា West Point និងសាកលវិទ្យាល័យញូវយ៉ករបស់សហរដ្ឋអាមេរិក និងសញ្ញាបត្រពីសាកលវិទ្យាល័យប្រ៊ីលស្ដូលនៅចក្រភពអង់គ្លេសគឺជាសញ្ញបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។ បន្ទាប់មកដើម្បីការពារលើសញ្ញាបត្រខ្លួន លោក ហ៊ុន ម៉ាណែត បានប្រកាសហៅលោក សម រង្ស៊ី ភ្នាល់គ្នាដាក់«ជីវិតនយោបាយ» ប្រសិនជា សម រង្ស៊ី អាចរកភស្ភុតាងបញ្ជាក់ថាលោកទទួលបានសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ដូចដែល សម រង្ស៊ី អះអាងមែន។ ទោះជាយ៉ាងណាក្រោយរង់ចាំពីការភ្នាល់២ថ្ងៃដោយគ្មានការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានដាក់បន្ថែមមួយទៀតដោយស្នើឱ្យលោក សម រង្ស៊ី ឈប់ធ្វើនយោបាយទៅព្រោះលោក សម រង្ស៊ី គ្មានភាពក្លាហានក្នុងការការពារអំណះអំណាងរបស់ខ្លួនមិនមែនជាគំរូរបស់ពលរដ្ឋ៕ 

WHO៖​ ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ Omicron ហក់​ឡើង​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង​តាមរយៈ​វីរុស COVID-19 ប​ម្លែ​ង​ថ្មី​ដទៃ​ទៀត

2022/01/06 10:11:45 am        418
​WHO៖ នៅ​សប្ដាហ៍​នេះ​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​អឺរ៉ុប​បាន​ព្រមាន​ថា ​ការ​ហក់​ឡើង​ខ្ពស់​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​Omicron នៅ​ជុំវិញ​ពិភពលោក​អាច​បង្កើន​ហានិភ័យ និង​អាច​បង្ក​គ្រោះថ្នាក់​កាន់តែខ្លាំងតាមរយៈ​វីរុស COVID-19 ប​ម្លែ​ង​ថ្មី​ដទៃទៀត​។ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​រីក​រាលដាលឆាប់រហ័ស​ដូចជា​ភ្លើង​ឆេះ​ព្រៃ ​នៅ​ជុំវិញ​ពិភពលោកវា​ហាក់ដូចជា​មិនសូវ​ធ្ងន់ធ្ងរ​ជាងការភ័យខ្លាច​ដំបូង​ឡើយ ហើយ​បាន​បង្កើន​ក្តី​សង្ឃឹមថានឹង​អាច​យកឈ្នះ​ជំងឺ​រាតត្បាត​សកល​បាន​ ហើយ​ជីវភាព​រស់នៅ​ត្រឡប់ទៅរក ភាពប្រក្រតី​វិញ​។​​ប្រធាន​កម្មវិធី​គ្រាអាសន្ន​សុខភាព​សាធារណៈ​ របស់​អង្គការ​សុខភាព​ពិភពលោក​លោកស្រី Catherine Smallwood បាន​សង្កត់ធ្ងន់​លើ​ការប្រុងប្រយ័ត្ន​ដ៏​ម៉ឺងម៉ាត់ ដោយ​ប្រាប់​សារព័ត៌មាន AFP ថា អត្រា​ឆ្លង​កើនឡើង​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​កាន់តែខ្លាំង​ថែមទៀត​។​ ​លោកស្រី​វេជ្ជបណ្ឌិត Smallwood បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា មាន​ការរីក​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កាន់តែច្រើន វា​កាន់​តែ​មានការ​ចម្លង​ខ្លាំង និង​កាន់តែច្រើន វា​ទំនងជា​នឹង​លេចចេញ​នូវ​វីរុស​ប្រភេទ​ថ្មី​ដទៃទៀត​។ ឥឡូវនេះវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ​គឺសាហាវណាស់ វា​អាចបណ្តាលឱ្យស្លាប់​បាន​ ប្រហែលជា​តិចជាង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ Delta បន្តិច ប៉ុន្តែតើន​រណា​អ្នក​ដឹងថា នឹងមាន​វីរុស​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ​ណា​ទៀតផ្ទុះឡើង។​នៅ​សប្ដាហ៍​នេះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​បារាំង​ បាន​រកឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​មួយ​ប្រភេទ​ផ្សេងទៀតនោះ​គឺ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី 'IHU' ​ឬ (B.1.640.2) ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​អ្នក​ខ្លួន​ជំងឺ ១២នាក់នៅ​ជិត​ទីក្រុង​ Marseille មានការ​វិវឌ្ឍន៍​ចំនួន ៤៦​ដងដែល​ធ្វើឱ្យ​វាកាន់​តែ​ធន់ទៅនឹងវ៉ាក់សាំង និង​ងាយ​ឆ្លង​។ ​លោកស្រី​វេជ្ជបណ្ឌិត Smallwood បាន​និយាយថា អឺរ៉ុប​បាន​ចុះ​កត់ត្រា​ករណី​ឆ្លង​វីរុស Covid-19 ជាង ១០០លាន​នាក់ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​សកល​នេះ ហើយ​មាន​ករណី​ឆ្លង​ថ្មី​ជាង ៥លាន​នាក់នៅក្នុង​សប្តាហ៍​ចុងក្រោយ​នៃ​ឆ្នាំ២០២១៕អត្ថបទ៖ សុខមាន

សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើ IOC ដាក់​តេ​ក្វាន់​ដូ ITF ចូល​ព្រឹត្តិការណ៍​អូឡាំពិក​ដើម្បី​លើកទឹកចិត្ត​ការ​បង្រួប​បង្រួម​ឧបទ្វីប​កូរ៉េ​

2022/01/06 09:43:22 am        518
​តេ​ក្វាន់​ដូ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អន្តរជាតិ ​(IOC) ពិចារណា​ដាក់បញ្ចូល​កីឡា​តេ​ក្វាន់​ដូ ITF របស់​កូរ៉េខាងជើង​ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដូច​កីឡា​តេ​ក្វាន់​ដូ WT របស់​សាធារណ​រដ្ឋ​កូរ៉េ​ដែរដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​បង្រួបបង្រួម​ជាតិ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ។​​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជ័យលាភី​ដល់​វីរ​កីឡា​ការិនី អ៊ុក ស្រីមុំ បន្ទាប់ពីលោកស្រី​ដណ្ដើម​បាន​មេដាយ​មាស ពី​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោកឆ្នាំ​២០២១ នៅ​ទីក្រុង​សាន់​តា​ស៊ូ​សា​ណា ប្រទេស​អេ​ស្ប៉ា​ញកាលពី​ខែ​វិច្ឆិកា​កន្លងទៅ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ នេះនៅ​វិមាន​សន្តិភាព។​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីបាន​មានប្រសាសន៍ថា ការដាក់បញ្ចូល​កីឡា​តេ​ក្វាន់​ដូ ទាំង​កូរ៉េខាងត្បូង ទាំង​កូរ៉េខាងជើង ចូលក្នុង​ព្រឹត្តិការណ៍​អូឡាំពិកគឺជា​ការរួមចំណែក​មួ​យ ដើម្បី​ចូលរួម​បង្រួបបង្រួម​កូរ៉េ។ តាមរយៈ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ឲ្យ​គណៈកម្មាធិការ​ជាតិ CAMSOC ត្រូវ​រៀបចំ​ប្រភេទ​កីឡា​ទាំងពីរឲ្យ​មាន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ដើម្បី​ជា​ផ្នែក​មួយនៃ​កិច្ចខិតខំឈានឆ្ពោះ​ទៅរក​ការបង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​ផងដែរ។​​​គួរ​ដឹងថា សម្រាប់​កម្ពុជា​បច្ចុប្បន្នគឺមាន​ទាំង​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ WT របស់​កូរ៉េខាងត្បូង ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ជា​ប្រធាន​សហព័ន្ធ និង​តេ​ក្វាន់​ដូ ITF របស់​កូរ៉េខាងជើង ដែលមាន​ឯកឧត្តម កែវ រ៉េមី ជា​ប្រធាន​សហព័ន្ធ។ កីឡា​ទាំងពីរត្រូវបាន​ចាត់ទុកជា​កីឡា​សក្ដានុពល​ជាតិ​ដូចគ្នា ដើម្បី​ត្រៀម​ការប្រកួតប្រជែង​លើ​ឆាក​អន្ដរជាតិ ពិសេស​ត្រៀម​ដាក់បញ្ចូល​ក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង។​ ​អ្វីដែល​ពិសេសទាំង​កីឡា​តេ​ក្វាន់​ដូ WT និង ITF សុទ្ធតែ​បានធ្វើ​ឲ្យ​ពិភពលោក​បាន​ស្គាល់​ប្រទេស​កម្ពុជា​កាន់តែច្បាស់ ក្នុងនោះ​កីឡា​តេ​ក្វាន់​ដូ WT ធ្លាប់​ដណ្ដើមបាន​មេដាយ​កម្រិត​អន្ដរជាតិ​ជាច្រើន ពិសេស​មេដាយមាស​កីឡា​អាស៊ី​លើកដំបូង ដែល​ដណ្ដើមបាន​ដោយ​កីឡាការិនី ស៊ន សៀវ​ម៉ី កាលពី​ឆ្នាំ​២០១៤។ រីឯ​កីឡា​តេ​ក្វាន់​ដូ ITF គឺ​ដណ្ដើមបាន​មេដាយ​អន្ដរជាតិ​ជាច្រើន​ដូចគ្នា ក្នុងនោះ​ក៏​ធ្លាប់​ដណ្ដើមបាន​មេ​ដាយ​មាស​ពិភពលោកដោយ​កីឡាករ ប៉ាល់ ជី​វ័​ន្ដ កាលពី​ឆ្នាំ​២០១៩ ជាដើម៕​អត្ថបទ៖ លី ឈុន​ឡា

សម្ដេច​តេ​ជោ ហ៊ុន សែន កោតសរសើរ​ការ​ខិតខំ​ហ្វឹកហាត់​របស់​កីឡាករ​-​កីឡា​ការិនី​ក្នុង​សម័យ​កូ​វីដ​-១៩

2022/01/05 11:45:01 am        425
​ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​កោតសរសើរចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​-​កីឡា​ការិនី​ទាំងអស់ក្នុង​ការ​ហ្វឹកហាត់ ទោះបី​ស្ថិត​ក្នុង​សម័យ​កូ​វីដ​-១៩ ក៏ដោយដើម្បី​ពង្រឹង​សមត្ថភាព និង​បច្ចេកទេស​ត្រៀម​ការប្រកួត​ថ្នាក់ជាតិ​-​អន្ដរជាតិ ពិសេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​នៅសល់​រយៈពេល ៤៨០​ថ្ងៃ​ទៀត។​​ការកោតសរសើរ​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ ធ្វើឡើង​ស្របពេល​សម្ដេច​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ​ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​ជ័យលាភី​ដល់​វីរ​កីឡាការិនី អ៊ុក ស្រីមុំ ក្រោយ​ដណ្ដើមបាន​មេដាយមាស​ពិភពលោកក្នុងការ​ប្រកួត​កីឡា​ប៉េតង់ នៅ​ប្រទេស​អេ​ស្ប៉ា​ញកាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២២ នេះ​នៅ​វិមាន​សន្តិភាព។​ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​មានប្រសាសន៍ថា ទោះបី​ក្នុងសម័យ​កូ​វីដ​-១៩ តែ​កីឡាករ​-​កីឡាការិនី​ទាំងអស់នៅតែ​បន្ដ​ការខិតខំ​ប្រឹង ពិសេស​គ្រប់ភាគី​ពាក់ព័ន្ធដែល​បានសម្រួល​ដល់​ការហ្វឹកហាត់​របស់​កីឡាករ​-​កីឡាការិនី តាមរយៈ​ការផ្ដល់​នូវ​ប្រាក់​សម្រាប់​ទទួល​ប្រចាំថ្ងៃក្នុង​មួយថ្ងៃ ៤៤,០០០​រៀលបន្ថែម​លើ​ប្រាក់បៀវត្ស​ប្រចាំខែ ដោយ​បែង​ចែកជា ៣​កម្រិតគឺ​កម្រិត​អ្នក​ធ្លាប់​បានទទួល​មេដាយ​ស៊ី​ហ្គេម ទី​២-​កម្រិត​អ្នក​ធ្លាប់​ទទួលបាន​មេដាយ​កីឡា​អាស៊ី និង​ទី​៣-​អ្នក​មិនទាន់​ទទួលបាន​មេដាយក៏​នៅតែ​ទទួលបាន​ថវិកា ​សម្រាប់​ការហ្វឹកហាត់​ជាមួយគ្នា​ដែរ។​​តាមរយៈ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រកួត និង​ដណ្ដើម​ជ័យលាភី ក៏ដូចជា​កិត្តិយស​ជូន​ជាតិ​ជា​បន្ដបន្ទាប់​ទៀត ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា។ សម្ដេច​តេ​ជោ​បាន​សង្កត់ធ្ងន់ថា ដាច់ខាត​ត្រូវ​ពង្រឹង និង​យកចិត្តទុកដាក់​លើ​ការហ្វឹកហាត់ ព្រោះ​បើ​គ្មាន​ការហ្វឹកហាត់គឺ​មិនដឹង​ចូលរួម​ប្រកួត​ដើម្បី​អ្វី​ឡើយ។ ដូច្នេះ​ត្រូវតែ​ពង្រឹង​ការហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង៕​អត្ថបទ៖ គង់ ហួន

បារាំង​រក​ឃើញ​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី IHU ដែល​មានសមត្ថភាព​ចម្លង​ខ្លាំង​ជាង​វីរុស Omicron

2022/01/05 11:30:09 am        3587
​បារាំង៖ ទោះបីជា​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការកើនឡើង​នៃ​ករណី​ឆ្លង​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ក្រុម​អ្នកវិទ្យា​សាស្ត្រ​នៅ​ប្រទេស​បារាំង​បាន​រកឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​មួយ​ប្រភេទ​ផ្សេងទៀត​។​ ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី (B.1.640.2) ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​អ្នក​ខ្លួន​ជំងឺ ១២នាក់​នៅ​ជិត​ទីក្រុង​ Marseille ​មានកា​រវិ​វ​ត្តិ​ន៍ ៤៦ដងដែល​ធ្វើឱ្យ​វា​កាន់តែ​ធន់​ទៅនឹង​វ៉ាក់សាំង និង​ងាយ​ឆ្លង​។​​ការរកឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីដែល​ត្រូវបាន​គេ​ហៅថា B.1.640.2 ត្រូវបាន​ប្រកាស​នៅក្នុងក្រដាស​មួយសន្លឹក​ដែល​បាន​បង្ហោះ​នៅលើ គេហទំព័រ​អ៊ីនធឺណិត med Rxiv។ ​ដោយ​ត្រូវបាន​គេ​ហៅ​ឈ្មោះថា IHU រហូតមកដល់​ពេលនេះវីរុស​នេះ​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​ស្រាវជ្រាវ​ ដែលមាន​មូលដ្ឋាន​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺឆ្លង IHU Mediterranee Infection របស់​ប្រទេស​បារាំងកាលពី​ថ្ងៃទី១០ ខែធ្នូ​។​ ​បច្ចុប្បន្ននេះវីរុសប​ម្លែ​ង​ខ្លួន​ថ្មី Omicron គឺជា​វីរុស​ឆ្លង​ដ៏​លេចធ្លោ​នៅក្នុង​ប្រទេស​បារាំង ដោយបាន​ស្ថិត​ក្នុងចំណោម​បណ្តាប្រទេស​នៅ​តំបន់​អឺរ៉ុប​ផ្សេងទៀត​ដូចជា​ចក្រភព​អង់គ្លេស និង​ព័រ​ទុយ​ហ្គា​ល់ ខណៈ​មាន​ចំនួនករណី​ឆ្លង​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។ ​រហូតមកដល់​ពេលនេះ​មាន​ករណី​ឆ្លង​ចំនួន ១២នាក់ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ជិត​ទីក្រុង Marseille ដោយ​ជាប់​ពាក់ព័ន្ធ​ដំបូង​ទៅនឹង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​កា​មេ​រូ​ន​ក្នុង​ទ្វីបអាហ្វ្រិក។​​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវបាន​បញ្ជាក់​ប្រចាំ​ថ្ងៃជា​មធ្យម​ដល់​ទៅ​ជាង ១៦០,០០០នាក់​ក្នុង​មួយថ្ងៃ​ក្នុង​សប្តាហ៍​កន្លងទៅ និង​មាន​កម្រិត​ខ្ពស់បំផុត​ជាង ២០០,០០០នាក់​។ នៅក្នុង​ការប៉ុនប៉ង​ដើម្បីទប់​ទល់នឹង​ការកើនឡើង​ការចម្លង​ខ្ពស់​នេះ ក្រុម​សមាជិកសភា​បារាំង​បានស្នើ​ច្បាប់ ដែល​តម្រូវឱ្យ​មនុស្សភាគច្រើន​ត្រូវ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​វីរុស Covid-19 ដើម្បី​អាច​ចូលទៅក្នុង​ទីសាធារណៈ​ដូចជា​បារ ភោជនីយដ្ឋាន និង​ការដឹកជញ្ជូន​សាធារណៈ​ផ្លូវ​ឆ្ងាយ​ជាដើម​៕អត្ថបទ៖ សុខមាន

WHO​ រក​ឃើញ​ភស្តុតាង​បន្ថែម​ទៀត​ដែល​បញ្ជាក់​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​Omicron បង្ក​ឲ្យ​មាន​រោគសញ្ញា​ស្រាល

2022/01/05 11:04:30 am        911
​WHO៖ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី៤ ខែ​មករា​ថា មាន​ភស្តុតាង​កាន់តែ​ច្រើន​កំពុង​លេចឡើង​ដែល​បង្ហាញ​ថា ​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​ប៉ះពាល់​ដល់ផ្លូវ​ដង្ហើម​ផ្នែក​ខាងលើ ដែល​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​ស្រាល​ជាង​វីរុស​ប​ម្លែ​ង​ខ្លួន​មុន​ៗ ហើយ​បណ្តាល​ឱ្យ​មាន​ភាព​ខុស​ប្លែក​គ្នា​រវាង​ចំនួន​ករណី​ឆ្លង​កើន​ឡើង និង​អត្រា​ស្លាប់​ទាប​។ ​លោក Abdi Mahamud អ្នកគ្រប់គ្រង​ឧបទ្ទវហេតុ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រាប់​អ្នកសារព័ត៌មាន​ដែល​មានមូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា យើង​កំពុង​មើល​ឃើញ​ការសិក្សាកាន់តែ​ច្រើន​ឡើង​ៗ ​ដែល​ចង្អុល​បង្ហាញ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​ឆ្លង​ផ្នែក​ខាងលើ​នៃ​រាង​កាយ​។ មិន​ដូចជា​វីរុស​ផ្សេងទៀត​ដែល​នឹង​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។ ​វា​អាច​ជា​ដំណឹង​ដ៏​ល្អ​មួយ ប៉ុន្តែ​យើង​ពិតជា​ទាមទារ​ឱ្យ​មាន​ការសិក្សា​បន្ថែម​ទៀត​ ដើម្បីបញ្ជាក់​អំពីរឿង​នេះឲ្យ​កាន់​តែ​ច្បាស់​។​​ចាប់​តាំង​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​បាន​វិវត្តន៍​ខ្លួន​យ៉ាង​លឿន​ ត្រូវ​បាន​រក​ឃើញ​ជា​លើកដំបូង​កាលពី​ខែ​វិច្ឆិកានៅ​អាហ្វ្រិក ទិន្នន័យ​របស់អង្គការ​សុខភាព​ពិភពលោក​បង្ហាញថា​ វីរុស​នេះ​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស និង​បាន​រាតត្បាត​នៅក្នុង​ប្រទេស​យ៉ាងហោចណាស់ ១២៨ ដោយ​បង្ហាញ​ពី​ភាព​លំបាកសម្រាប់​ប្រទេសជាច្រើន និង​មនុស្ស​ដែល​កំពុង​ស្វែងរក​ការ​ចាប់ផ្ដើម​សេដ្ឋកិច្ច និង​ជីវិត​របស់​ពួកគេ​ឡើងវិញ បន្ទាប់ពីការ​រំខាន​ដោយសារ​ជំងឺ COVID-19 ជិត​ពីរ​ឆ្នាំ​មកនេះ​៕អត្ថបទ៖ សុខមាន

វីរ​កីឡា​ការិនី អ៊ុក ស្រីមុំ ទទួល​បាន​ថវិកា​លើក​ទឹកចិត្ត​ពី​រាជរដ្ឋាភិបាល និង​សម្ដេច​តេ​ជោ ហ៊ុន សែន សរុប ២​ម៉ឺន​ដុល្លារ​

2022/01/05 10:53:53 am        210
ប៉េតង់​៖ វីរ​កីឡា​ការិនី អ៊ុក ស្រីមុំ បាន​ទទួល​ប្រាក់​រង្វាន់​ពី​រាជរដ្ឋាភិបាល និង​ថវិកា​លើកទឹកចិត្ត​ផ្ទាល់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សរុប​ចំនួន ២​ម៉ឺន​ដុល្លារ។​ ​ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​នេះបានធ្វើ​ឡើង​ក្រោម​អ​ធិប​តី​​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្ដិភាពនៅ​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២២ នេះ បន្ទាប់ពី​វីរកីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបាន​មេដាយមាស​ពិភពលោកពី​ការប្រកួត​កីឡា​ប៉េតង់ នៅ​ទីក្រុង​សាន់​តា​ស៊ូ​សា​ណា ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ។​​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីបានធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ចំពោះ​វិស័យ​កីឡា​ប៉ូល និង​ប៉េតង់​កម្ពុជាដែល​បាន​រក្សា​នូវ​ភាពខ្លាំង​ត​ជំនាន់ តាមរយៈ​ការ​ដណ្ដើមបាន​មេដាយមាស​ពិភពលោក ៥​ជំនាន់​ជាប់ៗ​គ្នាដោយ​វីរកីឡាការិនី កែ ឡេង ចំនួន ៤​ជំនាន់កាលពី​ឆ្នាំ​២០១៣, ២០១៥, ២០១៧ និង​ឆ្នាំ​២០១៩ មុន​បន្ដ​ឈ្នះ​មេដាយមាស​ពិភពលោក​ជំនា​ន់ទី​៥ លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ដដែលដោយ​វីរ​កីឡាការិនី អ៊ុក ស្រីមុំ។​ ​សម្ដេច​មានប្រសាសន៍​ប​ន្ដ​ថា ជ័យលាភី​នេះមិនមែនជា​របស់​កីឡាការិនី អ៊ុក ស្រីមុំ តែម្នាក់ឯង​នោះទេ តែ​វា​ជា​កិត្តិយស​ជាតិ និង​ប្រជាជន​កម្ពុជា​ទាំង​ជាង ១៦​លាន​នាក់។ ម្លោះ​ហើយ​ទើប​មានការ​រៀបចំ​នូវ​ក្បួន​ដង្ហែរ​ម៉ូតូ ១២​គ្រឿងអមដំណើរ​រៀងរាល់​ដំណើរ​វិលត្រឡប់​របស់​ម្ចាស់​មេដាយមាស​ពិភពលោកពេលមកដល់​ប្រទេស​កម្ពុជា​វិញ ដែល​ជាការ​អមដំណើរ​នូវ​មេដាយមាសដែល​កម្ពុជា​ដណ្ដើមបាន។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​មោទនភាព និង​ឆ្លៀតឱកាស​រំ​លឹក​ដល់​សម្ដេច​វិបុល​បញ្ញា សុខ អាន ដែលជា​អតីត​ប្រធាន​សហព័ន្ធ និង​បាន​ខិតខំ​ពង្រឹង​កីឡា​មួយ​នេះ ក៏ដូចជា​សម្ដេច​ក្រឡាហោម ស ខេង ដែល​នៅតែ​បន្ដ​ការខិតខំ​ជួយ​ជ្រោមជ្រែង​កីឡា​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ​លើ​ឆាក​អន្ដរជាតិ​ជា​បន្ដបន្ទាប់។ក្នុងឱកាស​នោះ សម្ដេច​ក៏បាន​ផ្ដាំផ្ញើ​ដល់​អ្នក​បន្ដវេណ​សហព័ន្ធគឺ​ឯកឧត្តម ស សុខា ត្រូវ​បន្ដ​ដឹកនាំ​កីឡាដែលជា​ចំណុចខ្លាំង​របស់​កម្ពុជា ឲ្យ​រក្សាបាន​នូវ​ភាពខ្លាំង តាមរយៈ​ការ​ដណ្ដើមបាន​មេដាយមាស​ពិភពលោក​ជា​បន្ដបន្ទាប់​ទៀត មិន​ត្រឹមតែ​កីឡា​ស៊ី​ហ្គេម ឬ​អាស៊ី​នោះទេ។​ ​ដើម្បី​អបអរសាទរ និង​លើកទឹកចិត្ត​ដល់​វីរ​កីឡាការិនី អ៊ុក ស្រីមុំ ដែល​ដណ្ដើមបាន​មេដាយមាស​ពិភពលោក​ជំនា​ន់ទី​៥ លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ជូន​កម្ពុជា​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏បាន​ប្រកាស​ឧបត្ថម្ភ​នូវ​ថវិកា​លើកទឹកចិត្ត​ចំនួន ៤០​លាន​រៀលដែលជា​ថវិកា​របស់​រា​ជ​រដ្ឋាភិបាលតាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​បន្ថែម​ការឧបត្ថម្ភ​ថវិកា​ផ្ទាល់​របស់​សម្ដេច​ទាំង​ទ្វេ​ចំនួន ១​ម៉ឺន​ដុល្លារ​ទៀតសរុប​ចំនួន ២​ម៉ឺន​ដុល្លារ។​ ​ដោយឡែក​លោក សុខ ម៉ុង គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កីឡា​ប៉េតង់​កម្ពុជា​ផ្នែក​នារីដែល​ដឹកនាំ​វីរ​កីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាស​ពិភពលោក​នេះក៏​ទទួលបាន​ប្រាក់រង្វាន់ ៤០​លាន​រៀលជា​ថវិកា​របស់​រាជរ​ដ្ឋា​ភិ​បាលតាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ទទួលបាន​ថវិកា​ផ្ទាល់​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន ៥​ពាន់​ដុល្លារសរុប​ចំនួន ១៥,០០០​ដុល្លារ​ផងដែរ៕​អត្ថបទ៖ លី ឈុន​ឡា

សហរដ្ឋអាមេរិក​បាន​បង្កើត​កំណត់ត្រា​ពិភពលោក​នៃ​ករណី​ឆ្លង COVID-19 ជិត​ ១​លាន​នាក់​ក្នុង​មួយថ្ងៃ

2022/01/05 09:54:35 am        187
​សហរដ្ឋអាមេរិក៖ យោងតាម​តួលេខ​របស់​សារព័ត៌មាន Reuters សហរដ្ឋអាមេរិក​បាន​បង្កើត​កំណត់ត្រា​ពិភពលោកនៃ​ការឆ្លង​ថ្មី​នៃ​វីរុស COVID-19 ជិត​ ១​លាន​នាក់ដែល​ត្រូវបាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទដើមសប្ដាហ៍នេះ ជិត​ពីរដង​នៃ​ការកើនឡើង​ខ្ពស់បំផុត​របស់​ប្រទេស​នេះ​កាល​ពីមួយ​សប្តាហ៍​មុន ខណៈដែល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​ឆ្លង​ខ្លាំងដោយ​គ្មាន​សញ្ញា​បង្ហាញ​ពី​ការថយចុះ​នោះទេ​។​​ការវិភាគ​របស់​សារព័ត៌មាន Reuters បាន​បង្ហាញថា ចំនួន​អ្នកជំងឺ COVID-19 ដែល​ចូល​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​បាន​កើនឡើង​ជិត ៥០% ​ក្នុង​សប្តាហ៍​មុន ហើយ​ឥឡូវនេះ​មាន​ជាង ១០០,០០០នាក់ជាចំនួន​ខ្ពស់បំផុត​លើកដំបូង ចាប់តាំងពី​ការកើនឡើង​ខ្ពស់​កាលពី​រដូវរងា​មួយឆ្នាំ​មុន​។​ ​សរុបមកសហរដ្ឋអាមេរិក​បាន​ឃើញ​ករណី​ឆ្លង​ជា​មធ្យម​ប្រចាំថ្ងៃ​ចំនួន ៤៨៦,០០០​នាក់កាលពី​សប្ដាហ៍​មុន ជា​អត្រា​មួយ​បាន​កើនឡើង​ទ្វេដង​ក្នុង​រយៈពេល​ ៧​ថ្ងៃ និង​លើសពី​ប្រទេស​ដទៃទៀត​។ ការឆ្លង​ថ្មី​ចំនួន ៩៧៨,៨៥៦​នាក់កាលពី​ថ្ងៃ​ចន្ទ រួមទាំង​ករណី​ឆ្លង​មួយចំនួន​ចាប់ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យនៅពេលដែល​បណ្ដា​រដ្ឋ​ជាច្រើន​មិន​រាយការណ៍​។​យោងតាម​តួលេខ​របស់​សារព័ត៌មាន Reuters ចំនួន​ជា​មធ្យម​នៃ​ការស្លាប់​ដោយសារ​វីរុស COVID-19 នៅ​សហរដ្ឋអាមេរិកក្នុង​មួយថ្ងៃនៅតែ​ឋេ​រ​ពេញ​មួយខែ​ធ្នូ និង​ចូលដល់​ដើមខែ​មករា​នៅ​ប្រហែល ១,៣០០នាក់ ទោះបីជា​ការស្លាប់​ជាធម្មតា​តិចជាង​ករណី​ឆ្លង និង​ការចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏ដោយ​៕ អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ុយក្រែនអំពាវនាវឱ្យអង្គការណាតូផ្តល់មីស៊ីល Patriot បន្ថែមទៀតបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវ
07/07/2026 09:07 AM
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
07/07/2026 08:07 AM
លោក Trump និយាយថា នឹងមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ឬសហរដ្ឋអាមេរិកនឹងបញ្ចប់ការងារនេះ
07/07/2026 08:07 AM
សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី
07/07/2026 08:07 AM
កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
07/07/2026 07:07 AM
ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ
07/06/2026 08:07 PM
ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
07/06/2026 08:07 PM
ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍
07/06/2026 08:07 PM
ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក
07/06/2026 08:07 PM
វិមានក្រឹមឡាំងបញ្ជាក់​ថា សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-ចិន មិនមែនជាការគំរាមដល់ប្រទេសដទៃឡើយ
07/06/2026 08:07 PM