សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា
សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល​ជាមួយ​ក្រុម​ប្រឹក្សា និង​មន្ត្រី​នៃ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្តព្រះវិហារ
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន

ព័ត៌មានសំខាន់ៗ

នាយករដ្ឋមន្ត្រី​កម្ពុជា ​ឡាវ ​វៀតណាម​ ប្តេជ្ញា​ពង្រឹង​កិច្ច​សហការ​គាំទ្រ​គ្នាទៅ​វិញ​ទៅ​មក​ជាពិសេសការ​ទប់ស្កាត់​កូវីដ​១៩

2021/04/27 02:59:58 am        79
 ភ្នំពេញ​៖ នាយករដ្ឋ​មន្រ្តី​ទាំង​បី ​ប្រទសក​ម្ពុជា​ ឡាវ ​វៀតណាម ​បាន​ឯកភាព​គ្នា​ពង្រឹង​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ និងការ​គាំទ្រ​គ្នាទៅវិញទៅមក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​។ ការ​ឯកភាព​គ្នាបែប​នេះ​របស់​មេ​ដឹក​នាំ​ទាំង​បី​ប្រទេស​ត្រូវ​បាន​ធ្វើឡើ​ង​តាម​រយៈ​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូម្សិលមិញ​នេះ។​នាយករដ្ឋ​មន្រ្តី​ទាំង​បី ​ក៏បា​ន ​ឯក​ភាព​គ្នា​ក្នុង​ការ​ផ្តល់​ការ​ចាក់​វ៉ាក់​សាំងកូវីដ​-១៩​ ទៅ​វិញ​ទៅ​មក​ដោយ​មិនគិតថ្លៃ​ដល់​មន្រ្តី​ការទូត ​និង​សិស្ស​និស្សិត​កម្ពុជា ​ឡាវ ​និង​វៀតណាម ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​នីមួយៗ​។នាយករដ្ឋ​មន្រ្តី​ទាំងបី ​បានស​ម្តែង​នូវ​ការ​ពេញ​ចិត្ត​រួម​គ្នា​ចំពោះ​ទំនាក់​ទំនង ​និង​កិច្ច​សហប្រតិបត្តិការ ដែលកំពុង​មាន​ការ​រីក​ចម្រើន​លើ​គ្រប់វិស័យ​រវាង​ប្រទេ​សទាំ​ង​បី ​ទោះ​បី​ស្ថិត​ក្នុង​កាលៈទេសៈ​នៃ​ភាព​ប្រឈម​ខ្លាំងបណ្តាល​ពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ ​ក៏​ដោយ​។ នាយករដ្ឋ​មន្រ្តី​ទាំង​បី​ ក៏​បាន​កត់​សម្គាល់​ដោយ​ក្តីរីករាយ​នូវ​ការ​កើន​ឡើង​នៃ​ទំហំ​ពាណិជ្ជ​កម្ម​រវាង ​កម្ពុជា-​ឡាវ ​និង​ កម្ពុជា-​ វៀតណាម​។ថ្នាក់​ដឹក​នាំទាំ​ង​បី ​បាន​ឯកភាព​ពង្រឹង​បន្ថែម​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​នយោបាយ​ សន្តិសុខ ការពារជាតិ ការគ្រប់​គ្រង​ព្រំដែន ​ពាណិជ្ជកម្ម ​និង​វិនិយោគ ​ការ​តភ្ជាប់​ ថាមពល​ និង​អប់រំ​។ នាយក​រដ្ឋ​មន្រ្តី​ទាំងបី​ ក៏បាន​ឯកភាព​បន្ត​រក្សា ​និង​អនុវត្ត​ន៍​យ៉ាង​មាន​ប្រសិទ្ធ​ភាព​នូវ​យន្តការ​នៃកិច្ច​សហប្រតិបត្តិការ​ដែល​មានស្រាប់ -​ ជំរុញ​កិច្ច​សហប្រតិបត្តិកា​រ​រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន ​- អនុវត្តន៍​ឱ្យ​មាន​ប្រសិទ្ធភាព​នូវ​រាល់​កិច្ចព្រម​ព្រៀង​ស្តីពី​ការ​គ្រប់​គ្រង​ព្រំដែន ​- សហការ​បន្ថែម​ក្នុង​ការការពារ​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​រួម​ - សម្រប​សម្រួល​សកម្មភាព​ពាណិជ្ជ​កម្ម​ និង​វិនិយោគ ​ព្រម​ទាំង​ការ​ឆ្លង​កាត់​របស់​ប្រជាជន ​និង​ទំនិញ​នៅតាម​បណ្តាប៉ុ​ស្តិ៍​ត្រួត​ពិនិត្យ​ព្រំដែន​។នៅក្នុងវិស័យ​ការ​តភ្ជាប់ ​នាយករដ្ឋ​មន្រ្តី​ទាំងបី​ បាន​ឯកភាព​ពិចារណា​អំពី​ការ​ដំណើរ​ការ​ឡើង​វិញ​នូវ​ការហោះហើ​រ​អន្តរជាតិ​រវាង​កម្ពុជា ​ឡាវ​ និ​ង​វៀតណាម ​ដើម្បី​ជំរុ​ញពាណិជ្ជ​កម្ម​ និង​ការ​វិនិយោគ ​ក៏​ដូច​ជា​ការ​ផ្លាស់​ប្តូរ​រវា​ងប្រជាជន​នៃ​ប្រទេស​ទាំង​បី។​នៅក្នុង​កិច្ច​សហប្រតិបត្តិការ​ក្រប​ខណ្ឌអ​នុតំបន់ ​នាយក​រដ្ឋម​ន្រ្តីទាំ​ងបី ​បាន​ឯកភាព​ពន្លឿន​ការ​អនុវត្ត​ផែន​ការ​ការ​តភ្ជាប់​សេដ្ឋ​កិច្ច CLV ដល់ឆ្នាំ២០៣០ ដោយផ្តោតលើកិច្ចស​ហប្រតិបត្តិការ​ក្នុង​ការ​គៀង​គរ​ធនធាន​ពីដៃ​គូអភិវឌ្ឍន៍​ ដើម្បី​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ហាណូយ-​វៀង​ចន្ទន៍​ ផ្លូវ​រថភ្លើង​វៀងចន្ទន៍-វង្សអាន និងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ។ជាងនេះទៅទៀត នាយករដ្ឋមន្រ្តីវៀតណាម និងឡាវ បាន​បញ្ជាក់សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រយ៉ាង​ពេញទំ​ហឹង​ចំពោះក​ម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀ​ប​ចំ​កិច្ច​ប្រជុំ​កំពូល​អនុតំបន់​មេគង្គលើក​ទី​៧ ​នៅក្នុង​ខែ​មីនា ​ឆ្នាំ​២០២១ ​កិច្ច​ប្រជុំ​កំពូល ​ASEM ​លើក​ទី​១៣ ​នៅ​ចុង​ឆ្នាំ២​០២១ ​និង​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ២០២២​។ទន្ទឹម​នេះ ​នាយក​រដ្ឋ​មន្រ្តី​ទាំងបី ​បាន​ឯកភាព​ចាត់​តាំង​ឱ្យក្រ​សួង-​ស្ថាប័ន​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​ខេត្តពាក់ព័ន្ធ​ទាំង​អស់​អនុវត្តន៍​នូវ​ការ​ព្រម​ព្រៀងគ្នា ​ដែល​បាន​សម្រេច​នៅ​ក្នុង​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​នេះ ​ក៏ដូ​ច​ជាកា​របង្កើន​មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិ​ការ​ពហុវិស័យ​រវាង​បណ្តា​ប្រទេស​ទាំង​បី ​កម្ពុជា-​ឡាវ និ​ង​វៀតណាម​។ជាចុង​បញ្ចប់ ​ថ្នាក់​ដឹក​នាំ​ទាំង​បី​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា ​លើ​បញ្ហា​តំបន់ ​និង​អន្តរជាតិ ​ដែល​ជា​ផលប្រយោជន៍ ​និង​ក្តី​បារម្ភ​រួម​ផង​ដែរ​៕ អត្ថបទ៖ មុត សុទ្ធ

កីឡាទូកក្ដោង គ្រោងបង្កើត​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺនផ្ទាល់ខ្លួន នៅឆ្នេររាម

2021/04/27 02:59:58 am        23

កម្ពុជាបានត្រៀមរួចរាល់នូវរថយន្តសំរាប់ដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩ ខណៈដែលវ៉ាក់សាំងជាជំនួយចិននឹងមកដល់ក្នុងសប្តាហ៍នេះ

2021/04/27 02:59:58 am        298

សម្តេចពិជ័យសេនា ទៀ បាញ់ អះអាងថា វ៉ាក់សាំងការពារមេរោគកូវីដ១៩ ដែលរដ្ឋាភិបាលចិនផ្តល់ឱ្យកម្ពុជានឹងមកដល់ក្នុងសប្តាហ៍នេះ ខណៈក្រុមគ្រូពេទ្យឯកទេសចិនចំនួន៤រូប បានមកដល់កម្ពុជាហើយ

2021/04/27 02:59:58 am        65
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានអះអាងថា វ៉ាក់សាំងការពារមេរោគកូវីដ១៩ ដែលរដ្ឋាភិបាលចិននឹងផ្តល់ឱ្យកម្ពុជានោះនឹងមកដល់ក្នុងសប្តាហ៍នេះ ខណៈក្រុមគ្រូពេទ្យឯកទេសចិនចំនួន៤រូប ដែលធ្វើបទបង្ហាញអំពីរបៀបនៃការទុកដាក់នូវវ៉ាក់សាំងនេះ បានមកដល់ប្រទេសកម្ពុជាហើយ។ការបញ្ជាក់បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះកេតុមាលា ។

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម

2021/04/27 02:59:58 am        23
ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ–ឥស្លាម សរុបចំនួន ៤,៧៥០នាក់ មកពីតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញ។ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសាសនិកឥស្លាមមកពីបរទេសចំនួន ៣២០នាក់ ដែលមាន៣២ជាតិសាសន៍ រួមទាំងតំណាងរបស់លោកអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម OIC ចំនួន ៣នាក់ផងដែរ។ការជួបជុំពិសារអាហាស្រាយបួស «ខែរ៉ាម៉ាឌន» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅពេលនេះ គឺជាលើកទី៦ហើយ គិតចាប់តាំងពីឆ្នាំ២០១៤មក។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីដ៏សំខាន់របស់ខ្មែរ–ឥស្លាម នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោចំពោះបងប្អូនខ្មែរ–ឥស្លាម ទោះបីជាសម្តេចជាអ្នកកាន់ព្រះពុទ្ធសាសនាក៏ដោយ៕

សម្តេច ​ស ​ខេង ​ថ្លែង​ថា​​ គ្មាន​ការ​លើក​លែង​ចំពោះ​បុគ្គល​ដែល​ផ្តល់​ និង​កាន់​នូវ​ឯកសារ​កម្ពុជា​មិន​ត្រឹម​ត្រូវ​

2021/04/27 02:59:58 am        25
ភ្នំពេញ​៖ សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧប​នាយក​រដ្ឋ​មន្រ្តី​​ និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ បានថ្លែង​អះ​អាង​ថា​ ចាប់​ពី​ពេល​នេះ​តទៅ​គ្មាន​ការ​លើក​លែង​ចំពោះ​ម​ន្រ្តី​ណា ​ដែល​បាន​ផ្តល់នូវ​ឯកសារ​សញ្ជាតិ ​កម្ពុជា​មិន​ត្រឹម​ត្រូវ​ដល់​ជន​បរទេស​នោះ​ឡើយ ​ខណៈ​រហូត​មក​ដល់​ពេល​នេះ​អគ្គ​នាយដ្ឋាន​អន្តោ​ប្រវេសន្ត​ដក​ហូតឯកសារ​រដ្ឋបាល​កម្ពុជា​មិនប្រ​ក្រតី ​ដែលកា​ន់​កាប់​ដោយ​ជន​បរទេស​បាន​ចំនួន​ ៣៧,៤៤១​ច្បាប់​ និង​បណ្ដេញ​ទៅ​ប្រទេស​គេ​វិញ​ជិត​ពីរ​ម៉ឺន​នាក់​ហើយ​នោះ។​ថ្លែង​នៅ​ក្នុង​កម្ម​វិធី​ប្រជុំ​ផ្សព្វ​ផ្សាយ​លទ្ធ​ផល​ការងារ​ ដក​ហូត​ឯកសារ​រដ្ឋបាលក​ម្ពុជាមិ​នប្រ​ក្រតី​ដែលជនបរទេស​កាន់​កាប់​ប្រើប្រាស់ ​និង​ការ​ទទួល​ពាក្យ​សុំ​ប្រកាស​ទទួល​ស្គាល់​ជា​ជន​បរទេស​អន្តោរ​ប្រវេសន្ត ​និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្រ្តៃយ៍​នា​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​កក្កដា​ ឆ្នាំ​២០១៩ ​នៅ​ក្រសួង​មហា​ផ្ទៃ​សម្តេច​ក្រឡា​ហោម​ ស ខេង​ បាន​លើក​ឡើង​ថា ​ចាប់​ពីពេល​នេះ​តទៅ​ត្រូវ​តែ​លុប​បំបាត់​ចំពោះ​ការ​ផ្តល់​នូវ​ឯកសារ​ឬ​អត្ត​សញ្ញាណដល់​ជន​បរទេស​ដោយគ្មាន​អនុក្រឹត្យ​ឬរា​ជ​ក្រឹត្យ ​បើ​ពុំ​ដូច្នេះ​ទេ​នឹង​ទទួល​ទោស​ទៅ​តាម​ច្បាប់​ជា​ធរមាន​។សម្តេចបាន​សង្កត់​ធ្ងន់​ថា​«កាលពី​កន្លង​ទៅមា​ន​ករណី​នេះ​ច្រើន​ណាស់ ​ចំពោះ​ការផ្តល់ ​នូវ​ឯកសារ​គ្មានរាជ​ក្រឹត្យ​ត្រឹម​ត្រូវ​ដល់​ជន​បរទេស ​ហើយ​ក្នុង​នាម​ជា​មន្រ្តី​អនុវត្តន៍​ច្បាប់​ត្រូវ​ បញ្ឈប់​ដាច់​ខាត់​បើ​ពុំដូ​ច្នេះទេ​នឹងត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់​»។ទាក់​ទង​នឹង​ករណី​នៃ​ការ​ផ្តល់​នូវ​ឯក​សារ​មិន​ប្រក្រតី​នេះដែរ​ឯកឧត្តម​ គៀត​ ច័ន្ទថារិទ្ធ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​នគរបាល​អន្តរប្រវេសន្ត​បាន​បញ្ជាក់​ថា ​នាពេល​កន្លង​ទៅ ​មាន​មន្រ្តី​ខិល​ខូច​បាន​ផ្តល់​នូវ​ឯកសារ​មិន​ប្រក្រតី​ទាំង​នោះ​ច្រើន​ដល់​ជន​បរទេស​ជា ​ពិសេសគឺ​ជ​ន​ជា​តិ​វៀតណា​ម​តែម្ត​ង​។ ​តែយ៉ា​ង​ណាក៏ដោយចាប់​ពីពេលនេះ​ត​ទៅ​គឺ​នឹ​ង​គ្មាន​បន្ត​ទៀត​នោះ​ឡើយ​។យោង​តាម​ឯកសារ​របស់​អគ្គនាយក​ដ្ឋានអ​ន្តោរ​ប្រវេសន្ត​បាន​ឲ្យដឹ​ង​ថារ​ហូតម​ក​ដល់​ពេល​នេះ​អាជ្ញាធរ​បាន​ដក​ហូត​ឯក​សារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​កាន់​កាប់​និង​ប្រើ​ប្រាស់​ដោយ​ជន​បរទេស​គឺ​មាន​ចំនួន​៣៧​,៤៤១ច្បា​ប់​ ក្នុង​ចំនួន​២០,០៩៣​គ្រួសារ ​មនុស្ស​រួម​ចំនួន​៦៩,៨៧១​នាក់។​ ជាមួយ​គ្នានោះ​ឯ​កសារ​ដដែល​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​នគរបាល​អន្តប្រវេសន្ត​ក៏​បាន​ទទួល​ពាក្យ​ សុំ​ប្រកាស​ទទួល​ស្គាល់​ជ​នបរទេស​អន្តោប្រវេសន្ត ​និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍នៅ​កម្ពុជា​ចំនួន​៦០៥៦១​ឯកសារ ​ដោយ​មាន​មនុស្ស​២៨៥៧២​ គ្រួសារ ​និង​មាន​សមាជិក​សរុប​ ៨៨,១១២​នាក់​ មាន​ ១១​សញ្ជាតិ ​ហើយ​តជន​បរទេស​រស់​នៅ​កម្ពុជា​សព្វថ្ងៃមា​ន​ចំនួន​៨៨,១១២​នាក់​ បើបូក​ទាំង​ជន​បរទេស​ កំពុង​ជាប់​ពន្ធនាគារ​ទៀត ​គឺ​ស្នើនឹង​៩​ម៉ឺន​នាក់​៕

ក្រសួង​សេដ្ឋកិច្ច​ថា កម្ពុជា​ចង់បាន​កម្ចី​ពី​បារាំង​ច្រើនជាង​១០០​លាន​អឺរ៉ូ​ក្នុង​រយៈពេល​១​ឆ្នាំៗ​

2021/04/27 02:59:58 am        25
​ភ្នំពេញ៖ ឯកឧត្ដម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​៣ រវាង​រាជរដ្ឋា​ភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​(AFD)​។ ក្នុង​នោះ កម្ពុជា​កំពុង​ពិនិត្យ​លទ្ធ​ភាព​ដើម្បី​ស្នើឱ្យ​ភាគី​បារាំង​ផ្តល់​កម្ចី​ច្រើនជាង​១០០​លាន​អឺរ៉ូ​ដែល​ស្មើនឹង​ជាង​១១០​លាន​ដុល្លារ​។​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា ម្ពុ​ជា​កំពុង​ពិភាក្សា​អំពី​គម្រោង​ក​ម្ខី​ពី​រាជរដ្ឋាភិបាល​បាំង​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដែល​តម្រូវការ​ទឹកប្រាក់​ពី​បារាំង​ច្រើនជាង​១០០​លាន​អឺរ៉ូ​ដែល​ស្មើ​ប្រមាណ​១១០​លាន​ដុល្លារ​អាមេរិក​។សម្រាប់​កម្ចី​នេះ កម្ពុជា​បាន​ផ្តោត​ការអភិវឌ្ឍន៍​ទៅលើ​គម្រោង​ធំៗ​ដូចជា ការអភិវឌ្ឍន៍​នគរូបនីយកម្ម វិស័យ​អគ្គិសនី បញ្ហា​ផ្គត់​ផ្គង់​ទឹក និង​ការរៀបចំ​គ្រប់គ្រង​ទីក្រុង ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែលជា​ចំណុច​សំខាន់ សម្រាប់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ភាព​ប្រកួត​ប្រែង​របស់​កម្ពុជា ក៏​ដូចជា​ការពង្រីក​ធនធាន​ទឹកជា​ដើម ។​សូម​បញ្ជាក់​ថា ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​​(AFD) បានផ្តល់​ជា​កម្ចី និង​ជំនួយ​ឥតសំណង​។ ក្នុង​នោះ​ ឯកឧត្តម ​វ​ង្សី វិស្សុត បន្តថា តាមរយៈ​កិច្ច​សហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​បារាំង​នេះ បាន​ធ្វើឱ្យ​បារាំង​ក្លាយ​ជា​អ្នកផ្តល់​ហិរញ្ញប្បទាន​ធំ​មួយ​ដល់​កម្ពុជា ក្នុង​នោះ​ បារាំង​បានផ្តល់​ជំនួយ​ពី​៤ ទៅ​៥ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​ផ្តល់​ប្រាក់​កម្ចី​ហិរញ្ញ​សម្បទាន​ចំនួន​១០០​លាន​អឺរ៉ូ​ដែល​ស្មើនឹង​ជាង​១១០​លាន​ដុល្លារ​នៅ​ក្នុង​មួយឆ្នាំៗ​៕

សម្តេច​តេជោ ​ហ៊ុន ​សែន ​បន្ត​អញ្ជើញ​ចុះសួ​រសុខទុក្ខ ​និង​ចែក​អំណោយ​ជូន​ពលរ​ដ្ឋរ​ងគ្រោះជំ​នន់ទឹក​ភ្លៀង នៅ​ស្រុក​អូរ​ជ្រៅ ​និងម៉ា​ឡៃ​១​ម៉ឺន​គ្រួសារ​ទៀត​

2021/04/27 02:59:58 am        25
បន្ទាយមានជ័យ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ ​ដល់​ប្រជាពលរដ្ឋ​ អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​នៅ​ទូទាំង​ប្រទេស​ បន្ទាប់ពី​ទឹក​ស្រក​ទៅវិញ ត្រូវ​យកចិត្តទុកដាក់​ប្រឹងប្រែង ​ស្តារ​ជីវភាព ​និង​ការខូចខាត​ឡើងវិញ​។ក្នុងឱកាស​បន្ត​បេសកកម្ម​សួរសុខទុក្ខ ​និង​ចែក​អំណោយ​សង្គ្រោះ​បន្ទាន់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង ​ខេត្តបន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃទី​២៤ ​ខែតុលា​នេះ ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ ​និង​ប្រជាពលរដ្ឋ ​យកចិត្តទុកដាក់​ប្រឹងប្រែង​ការស្ដារ ​ជីវភាព ​និង​ការខូចខាត​ហេដ្ឋា​រចនា ​សម្ព័ន្ធ​នានា ​ជាពិសេស​សាលារៀន ត្រូវ​ត្រួត​ពិនិត្យ​មើល​ឱ្យ​បាន​ត្រឹម ត្រូវ ​ចៀសវាង​មានការ​បែកបាក់​បង្ក​គ្រោះថ្នាក់​ដល់​សិស្ស ​ពេល​បើក​សាលារៀន​ចូល​សិក្សា​ឡើងវិញ​។ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ​ដែល​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ​ក្នុងចំណោម​រាជធានី​ខេត្ត​ចំនួន ១៩ ដោយសារ​ជំនន់​ទឹកភ្លៀង ​ដែល​ក្នុង​ស្ថានភាព​ដ៏​គួរ​ឱ្យ​អាណិតអាសូរ​នេះ ​សម្ដេច​តេ​ជោ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​គណបក្ស​ប្រជាជន​កម្ពុជា ​អាជ្ញាធរ កង​កម្លាំង​ប្រដាប់អាវុធ​គ្រប់ ប្រភេទ​ បាន​នឹង​កំពុង​យកចិត្តទុកដាក់​ទាំង​ថ្ងៃទាំងយប់ ​ដើម្បី​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​៕​អត្ថបទ​៖ មុត សុទ្ធ

សម្តេច​តេ​ជោ​ ថ្លែងថា​ សម្ដេច​មានលទ្ធភាព​ពន្លត់ភ្លើង​សង្គ្រាម​តែ​គ្មាន​លទ្ធភាព​ពន្លត់​ក្រុម​ពួក​អាសិរពិស

2021/04/27 02:59:58 am        30
​បន្ទាយមានជ័យ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងថា សម្ដេច​មានលទ្ធភាព​ត្រឹម​ពន្លត់ភ្លើង​សង្គ្រាម ​ប៉ុណ្ណោះ ប៉ុន្តែ​គ្មាន​លទ្ធភាព​ពន្លត់​ក្រុម​ពួក​អាសិរពិស​ ដែល​តែងតែ​ទាមទារ​ឱ្យ​សម្ដេច​ចុះចេញ​ពី​តំណែង​បានឡើយ​។ក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ ក្នុង ស្រុក​ម៉ាឡៃ ​ខេត្តបន្ទាយមានជ័យ ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា​នេះ ​សម្តេច​តេ​ជោ ​ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ បាន​បញ្ជាក់ថា ​សម្ដេច​ បាន​ឡើងកាន់តំណែង​ គឺ​តាម​ការបោះឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ ​ហើយ​បើសិនជា​ចុះ​វិញ ​ក៏​តាម​ការបោះឆ្នោត​ដែរ​។នៅពេល​មាន​វត្តមាន​លើ​ទឹកដី​ស្រុក​ម៉ាឡៃ​នេះ សម្ដេច​តេ​ជោ ​ក៏បាន​រំលឹក​អំពី​នយោបាយ​ឈ្នះ ឈ្នះ ដែល​ចាប់ផ្ដើម​ពី​ទីនេះ​ ដោយ​សម្ដេច​ បានបញ្ជាក់​ថា ​នយោបាយ​ឈ្នះ ឈ្នះ​ បើ​គ្មាន​តួអង្គ​អ៊ី​ឈាន​ទេ មិន​ អាច​ចាប់ផ្ដើម​បាន​ឡើយ​។ ដូច្នេះ ២៤​ឆ្នាំ​ក្រោយនេះ​ កម្ពុជា ​បាន​ឯកភាព​ទឹកដី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ​ដែល​តែង​តែ​មាន​សង្គ្រាម​អូសបន្លាយ​រាប់រយឆ្នាំ​មក​នោះ​ ហើយ​បន្ទាប់ពី​សមាហរណកម្ម តំបន់​ម៉ាឡៃ ​និង​បណ្ដា​ស្រុក​តាម​ខ្សែបន្ទាត់​ព្រំដែន​នេះ ​បាន​ប្រែក្លាយ​ពី​តំបន់​សមរភូមិ​ប្រយុទ្ធ​ដ៏​ស្រួច ស្រាវ​ពី​អតីតកាល ​មក​ជា​តំបន់​អភិវឌ្ឍន៍​រីកចម្រើន​។ជាមួយ​នឹង​ការ​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ស្រុក​ម៉ាឡៃ ​ក៏ដូចជា ​អ្នក​ខេត្តបន្ទាយមានជ័យ ទាំងមូល ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ សម្តេច​តេ​ជោ​ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ បន្ត​គាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ឆ្នាំ​២០២៣​ ជា​បន្តទៀត​ ដើម្បី​បន្ត​រួមសុខ​រួមទុក្ខ ​ជាមួយគ្នា​តទៅទៀត​៕​អត្ថបទ​ ៖​ មុត សុទ្ធ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ មានប្រសាសន៍ថា ​គ្រោះធម្មជាតិ​មិន​អាច​អ្នកណា​ហាមឃាត់​បានទេ​ តែ​យើង​មាន​សមត្ថភាព​អាច​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ

2021/04/27 02:59:58 am        55
ភ្នំពេញ ៖​ ក្នុង​ពិធី​សំណេះសំណាល​ និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌ​ច្បារអំពៅ​ ១.២៥០​គ្រួសារ ​មកពី​៦​សង្កាត់ ​នៅ​ព្រឹក​ថ្ងៃទី​២៥ ​តុលា​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា​ មានប្រសាសន៍ថា ​គ្រោះធម្មជាតិ​នានា គឺ​មិន​អាច​មាន​អ្នកណា ហាមឃាត់​បានទេ ​តែ​យើង​មាន​សមត្ថភាព ​អាច​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​គ្រោះ​មហន្តរាយ​បាន​ទាន់​ពេលវេលា​។នៅក្នុង​ឱកាស​ចែក​អំណោយ​មនុស្សធម៌​នេះ ​សម្តេច​ ក៏បាន​ពាំ​នាំ​នូវ​ព្រះរាជ​បណ្ដាំ​ផ្ញើ​សួរសុខទុក្ខ​ពី​ព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស ​ក៏ដូចជា​ ព្រះករុណា​ព្រះមហាក្សត្រ​ជូន​ចំពោះ​ជន​រួមជាតិ​ដែល​ជា​និច្ចកាល​ព្រះអង្គ​ទាំង​ទ្វេតែងតែ​យក​ព្រះទ័យ​ទុកដាក់​គិតគូរ​អំពី​សុខទុក្ខ ​របស់​ប្រជារាស្ត្រ​ នៅ​គ្រប់​ទីកន្លែង ​ជាពិសេស​ក្នុង​ស្ថានភាព​ដែល​ជួប​គ្រោះ​មហន្តរាយ​នានា​។សម្ដេច បាន​សំដែង​នូវ​សេចក្តី​អាណិត​ និង​រីករាយ​ដែល​បាន​មក​ជួប​សំណេះសំណាល​ និង​ចែក​អំណោយ​ និង​សួរសុខទុក្ខ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ផ្ទាល់ ​ហើយ​សម្តេច​ បញ្ជាក់ថា នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​រួមសុខ​រួម​ទុក្ខ​របស់​កាកបាទក្រហម ​ក៏ដូចជា​ រាជរដ្ឋាភិបាល ​និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​និច្ចកាល​តែងតែ​នៅ​ជាមួយ​ប្រជាជន​គ្រប់ការ​លំបាក ។អំណោយ​ទាំងនេះ​ គ្រាន់តែ​ជួយ​សម្រាល​នូវ​ការ​លំបាក​បាន​មួយគ្រា ប៉ុណ្ណោះ​ ប៉ុន្តែ​អ្វីដែល​សំខាន់​បងប្អូន​ត្រូវខិតខំ​បង្កបង្កើនផល​ស្តារ​ការខូចខាត ប្រកប​របរ​ចិញ្ចឹមជីវិត​ជាថ្មី​ឡើងវិញ ​បន្ទាប់ពី​ទឹក​ស្រក​។ ​សម្តេច ​បាន​បន្តថា ​នៅ​ទូទាំង​ពិភពលោក​ គឺ​គ្មាន​ប្រទេស​ណា​អាច​ទប់ស្កាត់​ ហាមឃាត់​មេឃ ​មិន​ឱ្យមាន​ព្យុះ ភ្លៀង ខ្យល់​គ្រោះ​ទឹកជំនន់​ និង​គ្រោះ​មហន្តរាយ​ផ្សេងៗ​បានទេ ហើយ​ប្រទេស​ជិតខាង​យើង​ក៏​កើតមាន និង​ធ្ងន់ធ្ងរ​ជាង​យើង​ទៅទៀត​។​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​បន្តថា ​កាក​បាទក្រហមកម្ពុជា ​មានលទ្ធភាព​អាច​ធ្វើ​សកម្មភាព​ទៅ​បាន​ទាំង​ពេល​បច្ចុប្បន្ន និង​កន្លងមក ក៏​អាស្រ័យ​ដោយ​ការចូលរួម​គាំទ្រ​ពី​សប្បុរសជន​នានា​ ជា​សំភារៈ ថវិកា ដើម្បី​យក​ទៅ​ទិញ​សំភារៈ​មក​ចែកជូន​ដោយ​ផ្ទាល់ដៃ ឱ្យ​បាន​ទាន់ពេលវេលា ​ដោយ​មិន​ប្រកាន់​ពណ៌ សម្បុរ បក្សពួក​ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​ ហើយ​អំណោយ​ចែក​ជូន​នៅថ្ងៃនេះ​ សម្តេច​ក៏បាន​សុំ​ការ​អធ្យាស្រ័យ​ដល់​បងប្អូន​នៅ​សង្កាត់​ពីរ​ទៀត​ ដែល​មិន​ជន់​លិច ​សូម​កុំ​មានការ​ច្រណែន​នឹង​បងប្អូន​ទាំង​១.២៥០​គ្រួសារ​នេះ​។​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​បន្តថា គ្រោះ​ជំនន់​ទឹកភ្លៀង​នេះ ​រាជរដ្ឋាភិបាល ​កាកបាទក្រហម អាជ្ញាធរ ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ថ្នាក់ រួម​ទាំង​យុវជន​កាកបាទក្រហម​ កាយរឹទ្ធិ ព្រះសង្ឃ ​និង​សប្បុរសជន ​បាន​សស្រាក់សស្រាំ ធ្វើ​សកម្មភាព​ព្រមៗ​គ្នា ​ទាំងថ្ងៃទាំងយប់​ ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព ​និង​បង្ក​លក្ខណៈ​ចែក​ជូន​នូវ​អំណោយ​សង្គ្រោះ​បន្ទាន់​នៅ​គ្រប់​ទីកន្លែង ក្នុងចំណោម​ខេត្ត ក្រុង ដែល​ជន់​លិច​ចំនួន​១៩ ។ ​ខេត្ត​ក្រុង​ដែល​ធ្ងន់ធ្ងរ​ជាងគេ គឺ​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន ដែល​ខេត្ត​ក្រុង​ទាំង​បួន​នេះ​ កាកបាទ​បាន​បញ្ជូន​ថវិកា​ ១០០​លាន​រៀល​ ដើម្បី​ធ្វើ​សកម្មភាព​ជាបន្ទាន់​ ហើយ​ក្រៅពីនោះ​ ក៏មាន​សកម្មភាព​ចុះជួយ​ជាច្រើន​តាមរយៈ​មន្ត្រី​រាជរដ្ឋាភិបាល ​សាខា​កាកបាទក្រហម​ យុវជន​ស្ម័គ្រចិត្ត ព្រះសង្ឃ និង​សប្បុរសជន​នានា​ផងដែរ​។ក្នុងស្ថានភាព​ នៃ​គ្រោះទឹកជំនន់​ដែល​មិនទាន់​មានការ​ស្រក​អស់​នៅឡើយ​នេះ សម្តេច​ ក៏បាន​ផ្ដាំផ្ញើ​ដល់​ពុក ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​គ្រប់​ទីកន្លែង ​សូមមេត្តា​ប្រុងប្រយ័ត្ន កូនចៅ ​កុំឱ្យ​មាន​ការ​លង់ទឹក ការពារ​ប្រសើរ​ជាង​ព្យាបាល​ដោយ ​ត្រូវ​ពិនិត្យមើល​លើ​ផ្ទះ​សម្បែង​ខ្លាចក្រែង​មាន​សត្វ​អាសិរពិស ​ត្រូវ​រក្សា​អនាម័យ​ដោយ​ត្រូវ​ពិសារ​ទឹក​ដាំ​ឆ្អិន ​ចៀសវាង​កើត​ជំងឺ​ដង្កាត់​ផ្សេងៗ​ បន្ថែមទៀត ។​ បន្ថែម​លើ​នេះ​ ទោះបី​កម្ពុជា ​មិន​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វីដ​១៩ ​ប៉ុន្តែ​យើង​មិន​ត្រូវ​ភ្លេចខ្លួន​អំពី​វិធាន​ការពារ​ការ​ឆ្លង​កូ​វីដ​១៩​ឡើយ ​ព្រោះថា ​នៅ​លើ​ពិភពលោក​សព្វថ្ងៃ បណ្តា​ប្រទេស​ជាច្រើន ​នៅមាន​អ្នក​ឆ្លង និង​ស្លាប់​បាត់​បង់ជីវិត​ជាច្រើន​រៀងរាល់ថ្ងៃ​។សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អម​ដោយ​សប្បុរសជន លោកជំទាវ ឯកឧត្តម ជា​សមាជិក សមាជិក ​មន្ត្រី​សាខា យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម​ បាន​ចែក​ជូន​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​នៃ​ខណ្ឌ​ច្បារអំពៅ ​មកពី​៦​សង្កាត់ រួមមាន​សង្កាត់​និរោធ​,​វាល​ស្បូវ​ ក្បាលកោះ​,​ព្រែក​ឯង​,​ព្រែក​ថ្មី​,​និង​សង្កាត់​ព្រែកប្រា សរុប​១.២៥០​គ្រួសារ ​ដែល​ក្នុង​១​គ្រួសារៗ​ ទទួល​បាន​អង្ករ​៣០​គ​.​ក​, មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ឃី​ត ដែលមាន​សារុង មុង ភួយ អាវយឺត ​អាហារ​សំរន់​នំប៉័ង​ ទឹក​សុទ្ធ​ផងដែរ​។​អំណោយ​ដែល​បាន​ចែកជូន​នៅថ្ងៃនេះ​ សរុប​ជា​ថវិកា​អស់​ជាង​៥​ម៉ឺន​៣​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​៕អត្ថបទ​ ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសបារាំង បានប្តេជ្ញាចិត្តជួយសម្របសម្រួលប្រទេសកម្ពុជា-ថៃ ក្នុងការស្វែងរកដោះស្រាយជម្លោះព្រំដែនដោយសន្តិភាព
07/11/2026 08:07 AM
បារាំង-កម្ពុជា ត្រូវពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគីលើការវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត
07/11/2026 07:07 AM
WHO ៖ ស្ថានភាពក្រោយការរញ្ជួយដីនៅវេណេស៊ុយអេឡា បង្កើនក្តីបារម្ភសុខភាព
07/10/2026 08:07 PM
វិបត្តិប្រេងឥន្ធនៈរបស់រុស្ស៊ី ជំរុញពលរដ្ឋរស់នៅក្នុងទីក្រុងមូស្គូ ងាកទៅទិញរថយន្តអគ្គិសនីមកប្រើប្រាស់
07/10/2026 08:07 PM
ទឹកទន្លេ Loire រីងស្ងួតស្ទើរអស់ អំឡុងពេលរលកកម្តៅវាយប្រហារប្រទេសបារំាង
07/10/2026 08:07 PM
លោក Xi ជំរុញឱ្យចិន និងកូរ៉េខាងជើង បន្ត​ដំណោះស្រាយយុទ្ធសាស្ត្រ ក្នុង​ពេល​មាន​ភាពចលាចលសកល
07/10/2026 08:07 PM
លោក Modi ចាប់​ផ្ដើម​ដំណើរទៅ​នូវែលសេឡង់ ជាទស្សនកិច្ចដំបូងដោយ​នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុង​រយៈពេល ៤០ឆ្នាំ
07/10/2026 08:07 PM
ជប៉ុនជំរុញឲ្យពលរដ្ឋរស់នៅក្នុងខេត្ត Okinawa បន្តប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈព្យុះ Bavi បោកបក់ជិតមកដល់
07/10/2026 08:07 PM
បាតុកម្មផ្ទុះឡើងនៅរដ្ឋ West Bengal របស់ឥណ្ឌា ជុំវិញករណីចាប់រំលោភ-សម្លាប់ក្មេងស្រីអានីតិជន
07/10/2026 08:07 PM
ប្រធានសន្តិសុខអ៊ីរ៉ង់ព្រមានអ៊ីស្រាអែលថា «នឹងមិនមានសុវត្ថិភាពដោយសារការឆ្លើយតបឡើយ​»
07/10/2026 08:07 PM