សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ៖ប្រទេសទាំងឡាយដែលតិះតៀនកម្ពុជាធ្វើច្បាប់ដកសញ្ជាតិសូមមើលខ្លួនឯងតើមានច្បាប់នេះឬអត់?

2025/07/15 12:38:15 am        386
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទៅកាន់ប្រទេសទាំងឡាយដែលតិះតៀនកម្ពុជា ពាក់ព័ន្ធនឹងការធ្វើច្បាប់ដកសញ្ជាតិ សូមមើលប្រទេសខ្លួនឯងវិញថាតើមានច្បាប់នេះឬអត់?​សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅប្រទេសទាំងឡាយដែលចេញមកតិះតៀនកម្ពុជាធ្វើច្បាប់ដកសញ្ជាតិសូមមើលខ្លួនឯងផងតើប្រទេសខ្លួនឯងមានច្បាប់ដកសញ្ជាតិឬអត់? ខណៈការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេសម្រាប់កម្ពុជា។ សម្ដេចបានរម្លឹកថា សម្រាប់កម្ពុជា កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្ម ជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម ហើយសម្ដេចប្រកាសគាំទ្រការផ្ដួចផ្ដើមគំនិតរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលបានអនុវត្តច្បាប់នេះចំពោះជនក្បត់ជាតិនាកាលនោះ។ សម្ដេចតេជោបានបន្តថា ទន្ទឹមនឹងនេះ នៅបណ្ដាប្រទេសជាង១៥០នៅលើពិភពលោក  ទំាងនៅអាស៊ី និងអឺរ៉ុប សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។ អឺរ៉ុបដែលមាន២៨ប្រទេស មាន១៨ ប្រទេស មានច្បាប់ដកសញ្ជាតិ ចំណែកនៅតំបន់អាស៊ាន មាន៩ប្រទេសហើយដែលមានច្បាប់ដកសញ្ជាត។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមានដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម៕

សម្ដេចតេជោ៖អ្នកទៅបង្កើតកម្លាំងប្រដាប់អាវុធលើដីថៃ គឺខុសគោលការណ៍អាស៊ាន និងជាជនក្បត់ជាតិ

2025/07/15 12:31:13 am        681
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា អ្នកទៅបង្កើតកម្លាំងប្រដាប់អាវុធលើដីថៃ គឺទីមួយប្រទេថៃគឺបានធ្វើខុសទៅនឹងគោលការណ៍អាស៊ាន និងចំណែកមេដឹកនាំបង្កើតកម្លាំងនោះគឺជាជនក្បត់ជាតិកម្ពុជា។ ​សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ដល់ជនរួមជាតិបែបនេះ ក្នុងឱកាសដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ដរាបណាព្រំដែនកម្ពុជា-ថៃ មិនទាន់ត្រូវបានដោះស្រាយឬបោះបង្គោល គឺប្រទេសទាំងពីរ គឺងាយណាស់ក្នុងការប៉ះទង្គិចគ្នា។ ប៉ុន្ដែកាលៈទេសៈដែលកំពុងប្រឈមមុខបច្ចុប្បន្ននេះ យើងអាចពិនិត្យមើលឃើញកាន់តែច្បាស់ថា តើនរណាជាអ្នកឃុបឃិតជាមួយថៃនាពេលនេះអ្នកនោះហើយនឹងទទួលផល ខណៈមានអ្នកនយោបាយមួយចំនួននៅក្នុងប្រទេសថៃថា ឱ្យពួកនេះ (ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក) មករៀបចំកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសថៃ តើគោលការណ៍អាស៊ាននៅត្រង់ណា? សម្ដេចចោទសួរថា តើកម្ពុជាត្រូវដកសញ្ជាតិមេដឹកនាំនៃកម្លាំងនេះទេ?សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖«ប្រសិនបើនរណាមួយមកបង្កើតកម្លាំងប្រដាប់អាវុធលើដីថៃ ទីមួយខុសគោលការណ៍អាស៊ាន ដែលមិនប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងរដ្ឋដទៃ។ ទីពីរ ជននោះ គឺជាជនក្បត់ជាតិ [យើងកំពុងប្រឆាំងជាមួយរដ្ឋមួយ គេចូលរួមជាមួយបរទេសដើម្បីវ៉ៃយើង គេបង្កើនកម្លាំងមកវ៉ៃជាមួយយើង] តើទោសក្បត់ជាតិ ឬទោសបញ្ចេញមតិ?។ បើអ្នកឯងបញ្ចេញមតិមានចរិតជាការក្បត់ជាតិគឺអ្នកឯងត្រូវទទួលការដកសញ្ជាតិ»៕

សម្ដេចតេជោ៖កម្ពុជាមិនចង់មានសង្គ្រាមទេ ប៉ុន្ដែប៉ុន្មានថ្ងៃនេះថៃចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ

2025/07/15 12:20:30 am        1042
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាមិនចង់មានសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ ប៉ុន្ដែប៉ុន្មានថ្ងៃនេះភាគីថៃនៅតែចង់ចូលមកបំពានដឹកដីកម្ពុជា និងចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំថែមទៀត។​សម្ដេចតេជោ មានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះថៃចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ។ សម្ដេចចំអកថា សាកលមើលៗសម័យនេះហើយបើអ្នកឯងប្រើប្រាស់ ឬបំពានដល់ថ្នាក់ប៉ុណ្ណឹង តើខ្មែរអន់ណាស់ឬអី? កម្ពុជាមិនចង់ធ្វើសង្រ្គាមទេ ប៉ុន្ដែកម្ពុជាត្រៀមរៀបចំសម្រាប់សង្គ្រាមមួយដែលវានឹងមកដល់។សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ទាំងសម្ដេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ បានបញ្ជាក់ម្ដងហើយម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់យកយន្តការចរចាជាទ្វេភាគីជាមួយប្រទេសថៃពាក់ព័ន្ធនឹងវិវាទព្រំដែនរវាងប្រទេសទាំងពីរ លើកលែងតែវិវាទកំពុងកើតឡើងនៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ គឺត្រូវតែដោះស្រាយតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕

សម្ដេចតេជោ៖គ្មានពលរដ្ឋណាមួយត្រូវដកសិទ្ធិនោះទេបើមិនបានធ្វើអ្វីក្បត់ផលប្រយោជន៍ជាតិខ្លួន

2025/07/15 12:13:09 am        747
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាពន្យល់ដល់ជនរួមជាតិកម្ពុជាថា គ្មានពលរដ្ឋ ឬអ្នកនយោបាយប្រឆាំងណាមួយ ត្រូវដកសិទ្ធិ ឬដកសញ្ជាតិនោះទេ បើសិនជាមិនបានធ្វើអំពើអ្វីដែលក្បត់ផលប្រយោជន៍ជាតិខ្លួនឯងនោះ ដូច្នេះសូមកុំភ័យ ឬព្រួយបារម្ភចំពោះច្បាប់ដកសញ្ជាតិ។ ​សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ដល់ជនរួមជាតិបែបនេះ ក្នុងឱកាសដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ សម្ដេចតេជោ មានប្រសាសន៍ថា ប្រទេសកម្ពុជា បានធ្វើសញ្ជាតូបនីយកម្ម ដែលមកដល់ឥឡូវនេះមានបរទេសរាប់សិបសញ្ជាតិដែលបានចូលសញ្ជាតិខ្មែរ ប៉ុន្ដែកម្ពុជាមានសិទ្ធិត្រឹមតែបញ្ចូលពួកគេមកជាសញ្ជាតិខ្មែរ ប៉ុន្ដែមិនមានសិទ្ធិដើម្បីដកសញ្ជាតិវិញទេ។ ដូច្នេះអស់លោកតែងតែគិតអំពីបញ្ហានេះ ឥឡូវរាជរដ្ឋាភិបាលបានដើរដល់ចំណុចនេះហើយ។ ហើយច្បាប់ដកសញ្ជាតិនេះ ក៏ធ្វើចំពោះជនជាតិបរទេសមួយចំនួនគេបានចូលសញ្ជាតិខ្មែរ ប៉ុន្ដែទៅបម្រើបរទេសប្រឆាំងកម្ពុជាផងដែរ។ សូមជម្រាបថា យោងតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តីនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។ មាត្រានេះក៏បញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។ ផ្អែកតាមស្មារតីនេះ ការប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពណាមួយដែលបំផ្លាញឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា ពិសេសការឃុបឃិតគ្នាជាមួយបរទេស ដើម្បីធ្វើសកម្មភាពទាំងនេះ គឺជាការប្រព្រឹត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រាសចាកពីឧត្តមគតិ និងមនសិការជាពលរដ្ឋខ្មែរ។

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យលើរបៀបវារៈចំនួន៤

2025/07/14 04:06:29 pm        432
នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០ នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យលើរបៀបវារៈចំនួន៤ មានដូចខាងក្រោម៖១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។២-ពិនិត្យ និងសម្រេចលើសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។៣-កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។៤-ផ្សេងៗ។

TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «សូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង!»

2025/07/13 10:41:24 pm        2139
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​បាន​ថ្លែងថា សូម​ឲ្យ​មេដឹក​នាំ​ពិភព​លោក​ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ហើយ​ក៏​សូម​ប្រាប់​ទៅ​អ្នក​នយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិន​មើល​ប្រទេស​ខ្លួន​ដែល​ជា​ទី​ក​ន្លែង​សំបុក​ដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់។តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី១៣កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ដូច​ការ​លើកឡើងរបស់ខ្ញុំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេ​ឧក្រិដ្ឋ​ជន​ឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជា​សំបុក​នៃ​ពួក​ឧក្រិដ្ឋ​ជន​ឆបោកខុសច្បាប់ និងលាងលុយកខ្វក់ទាំងនោះ ហើយ​ក្រុម​នេះ​រីក​រាល​ហៀរ​ចេញ​ពី​ថៃ​ចូល​កម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាល​ពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗ​ឆបោក​តាម​អន​ឡាញ​កំពុង​ស្នាក់​នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញ​ចូល​ប្រទេស​ក្បែរខាង។»សម្ដេចតេជោបន្តថា ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បាន​ចាប់​ខ្លួន​មេ​ធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន និង​ឧក្រិដ្ឋ​កម្ម​របស់ អង្គការសហប្រជាជាតិ ​ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និង​ជួញ​ដូរ​គ្រឿង​ញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បាន​កើន​ឡើង​គួរ​ឱ្យក​ត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់​ចែក​ចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដូច្នេះ​សូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួល​ស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ហើយក៏សូមប្រាប់ទៅអ្នកនយោបាយថៃ កុំ​ចេះ​តែដើ​រ​ចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេស​ខ្លួន​ដែល​ជា​ទីក​ន្លែង​សំបុក​ដ៏​សុខ​សាន្ត​របស់​ក្រុម​ឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់។សម្ដេចតេជោថ្លែងបន្តឲ្យដឹងទៀតថា កន្លងមកនាយករដ្ឋមន្ត្រីថៃ ដែលកំ​ពុង​ត្រូវ​បាន​ព្យួរ​តំណែង​បាន​និយាយ​ថា ការ​បិទ​ព្រំដែន​ជាមួយ​កម្ពុជា​ដើម្បី​ប្រយុទ្ធ​ជាមួយ​ល្បែង​អន​ឡាញ​គឺ​ជា​រឿង​អសីល​ធម៌​នយោបាយដ៏ធ្ងន់ធ្ងរក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងដែលរឿងនេះ វាតម្រូវឲ្យមានកិច្ចសហប្រត្តិបតិការរវាងបណ្តារដ្ឋក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។សម្ដេចតេជោថ្លែងដូច្នេះថា «ខ្ញុំក៏បានអានព័ត៌មាននៅប៉ុន្មានថ្ងៃមុនដែល ថាក់ ស៊ីន និយាយ​ថា នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះគឺជាការប្រកួតមុជទឹក! អ្នក​ណា​មុជ​បាន​យូរ​ជាង​គឺអ្នកនោះ​ឈ្នះ។ តាម​ការយល់របស់ខ្ញុំ ថាក់ស៊ីន ចង់និយាយដល់ការបិទ ព្រំ​ដែន​តើ​អ្នក​ណា​ទ្រាំបានយូរជាង។ បើដូចនេះមេក្លោងនៅពីក្រោយការបិទព្រំដែនគឺលោក ថាក់ ស៊ីន នេះ​ឯង​។ កម្ពុជាកំដរលែងល្បែងនេះមិនថា ពេលណាត្រូវចប់ ប៉ុន្តែខ្លាច​តែ​អ្នក​បបួល​លែង​ល្បែង​នេះ​ដួល​រលំ​មុន​ពេលល្បែងលែងចប់។»សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា «ប្រហែល​ជា​ពេល​ណា​មួយ​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ប្រហែល​ជាង​៣ម៉ោង ដើម្បីខ្ញុំនិយាយពីរឿង ថាក់ ស៊ីន ដែលខ្ញុំបានជួយពីឆ្នាំ២០០៦ ដល់​ឆ្នាំ​២០២៥ ដែលថ្ងៃចុងក្រោយគឺល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ថាក់ ស៊ីន បានផ្តាំតាម ឃ្លាំង ហួត មកថា ត្រូវដកលោកអនុជីន ប្រធានគណបក្សភូមិចៃថៃ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃចេញ ដើម្បីបក្សភឿថៃគ្រប់គ្រងក្រសួងមហាផ្ទៃ ដែល​ពេល​នោះ​ខ្ញុំ​ផ្តាំ​ទៅ​វិញ​ថា​(ដក​គេប្រយ័ត្ន​គេដកខ្លួនវិញ)។»សម្ដេចតេជោ ថ្លែងបញ្ជាក់បន្តថា «សម្រាប់ខ្ញុំមិនចម្លែកទេក្នុងការដែលថាក់ ស៊ីន ក្បត់ខ្ញុំ ព្រោះ​សូម្បី​តែ​ជាតិ​សាសន៍គេក៏គេហ៊ានក្បត់ ចុះទម្រាំខ្ញុំ​​ជាតិសាសន៍ផ្សេង ថាក់ ស៊ីន អាចក្បត់ខ្ញុំ​បាន​យ៉ាង​ស្រួល​តែ ថាក់ ស៊ីន កុំភ្លេចថា អ្វីដែលអ្នកប្រាប់ខ្ញុំ សុំយោបល់ខ្ញុំ មានច្រើនណាស់ រាប់​ទាំង​ដក​រដ្ឋ​មន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំង​ព្រះ​មហាក្សត្រ​បច្ចុប្បន្នផង។»សម្ដេចតេជោថ្លែងទៀតថា បងប្អូនបញ្ញាវន្តថៃមួយចំនួនលើកឡើងថា លោក ហ៊ុន សែន ក្តាប់​បាន​សភាព​ការ​ថៃ​បាន​ច្បាស់​ល្អ​។ បើមិនឲ្យច្បាស់យ៉ាងម៉េចបើ ថាក់ ស៊ីន ផ្តល់ព័ត៌មាន ឬ​ពិគ្រោះ​យោប​ល់​ស្ទើរ​រាល់​ថ្ងៃ​ឬ​រាល់​សប្តាហ៍​ ឬរាល់ខែតាមការងារច្រើនឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ៕

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបញ្ជូនសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យ និងផ្តល់យោបល់

2025/07/11 11:55:15 pm        310
ភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។​បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេច បញ្ជូនសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។ សូមជម្រាបថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងមានវត្តមានសមាជិកសមាជិកា ១២៥ រូប នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានសម្រេចអនុម័តជាឯកច្ឆន្ទដោយសំឡេងគាំ ទ្រ១២៥លើ១២៥សំឡេង នៃសមាជិករដ្ឋសភាទាំងអស់ លើសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម មាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស។ ការធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេសដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានពីរមាត្រា។ មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖«ប្រជាពលរដ្ឋខ្មែរមិនត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយលើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគំាពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទំាងការដកសញ្ជាតិខ្មែរត្រូវបានកំណត់ក្នុងច្បាប់។ សូមជម្រាបថា តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុបមកពីចម្រុះគណបក្សទំាងអស់មានអាសនៈក្នុងរដ្ឋសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់សំណើជូនរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ វ៉ន ដារ់ា

ទូតបារាំងបញ្ជាក់ជូនសម្ដេចតេជោអំពីការត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនជូនកម្ពុជា និងភាគីពាក់ព័ន្ធនានា

2025/07/10 10:10:12 pm        1086
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ហ្សាក់ ប៉េឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំង ដែលនឹងចប់អាណត្តិប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចសហប្រតិបត្តិការ និងសកម្មភាពនានា ដែលឯកឧត្តម បានជួយសម្រួបសម្រួលរៀបចំ ដូចជា ព្រះរាជទស្សនកិច្ច ទស្សនកិច្ចផ្លូវការ ការងារ និងការចូលរួមកិច្ចប្រជុំកំពូលនានានៅបារាំងរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចតេជោ ក្នុងអំឡុងពេលជានាយករដ្ឋមន្រ្តី និងសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី។ សកម្មភាពទាំងនេះ គឺជាកិច្ចឆ្លើយតបដ៏ល្អក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-បារាំង។ ជាមួយគ្នានេះសម្តេចបានចូលរួមអបអរសាទរចំពោះការបំពាក់គ្រឿងឥស្សរិយយសរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនឯកឧត្តមឯកអគ្គរដ្ឋទូត ដែលជាការឆ្លុះបញ្ចាំងនូវការរួមចំណែកដ៏សំខាន់របស់ឯកឧត្តម នាពេលកន្លងនេះ ក្នុងការលើកកម្ពស់ទំនាក់ ទំនងរវាងប្រទេសទាំងពីរ។នាឱកាសជំនួបនេះ ឯកឧត្តម ហ្សាក់ ប៉េឡេ បានគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលឹកអំពីប្រវត្តិការងារជាអ្នកការទូតរបស់ឯកឧត្តម ដែលបានចាប់ផ្តើមជាមួយកម្ពុជា កាលពី៣០ឆ្នាំមុន និងបញ្ចប់ជាមួយកម្ពុជាបន្ទាប់ពីបានបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជាមុនចូលនិវត្តន៍។ ឯកឧត្តមបន្តថា រយៈពេល៣០ឆ្នាំនេះបានធ្វើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត សង្កេតឃើញអំពីសន្ទុះនៃការអភិវឌ្ឍយ៉ាងលឿនរបស់កម្ពុជា។ នៅក្នុងបរិបទនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាងអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង ក្រោមគម្រោងកិច្ចសហប្រតិបត្តិការផ្សេងៗ ដូចជាកិច្ចសហប្រតិបត្តិការវិស័យវេជ្ជសាស្រ្ត ច្បាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ យោធា ទឹកស្អាត បេតិកភណ្ឌ និងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌហ្វ្រង់កូហ្វូនី។ ទន្ទឹមគ្នានេះឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងអំពីក្តីសង្ឃឹមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទាំងនេះ ដោយឯកឧត្តមបានសង្កេតឃើញអំពីសក្តានុពលដែលភាគីកម្ពុជា-បារាំង អាចធ្វើការរួមគ្នាក្នុងការលើកកម្ពស់បន្ថែម។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ហើយឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានគ្រោងជាអាទិភាពក្នុងការមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលនេះនៅកម្ពុជា នៅឆ្នាំ២០២៦។ បន្ថែមពីលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីការត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជូនកម្ពុជា រួមទាំងភាគីពាក់ព័ន្ធនានា ក៏ដូចជាគោលជំហររបស់បារាំង ក្នុងការគាំទ្រគោលការណ៍ច្បាប់អន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដូចដែលកម្ពុជានិងបារាំងមានជំហរស្របគ្នា និងបានរួមគ្នាធ្វើឡើងនៅក្នុងសំណុំរឿងអ៊ុយក្រែន។ ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងបានថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ជាថ្មីម្តងទៀត ចំពោះកិច្ចការ និងកិច្ចសហប្រតិបត្តិការទាំងឡាយ ដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានខិតខំជំរុញ រួមទាំងទស្សនកិច្ច និងទស្សនកិច្ចការងារ និង ការចូលរួមសន្និសីទស្តីពីសាមគ្គីភាពជាមួយនឹងប្រជាជនអ៊ុយក្រែន របស់សម្តេចនៅបារាំង នៅចុងឆ្នាំ២០២២។ សម្តេចបានបញ្ជាក់ថា វត្តមានរបស់សម្តេចនៅទីក្រុងប៉ារីស មិនមែនជាភាពចៃដន្យនោះទេ ប៉ុន្តែជាបំណងប្រាថ្នារបស់សម្តេច ហើយជាភាពជិតស្និទ្ធក៏កម្រមួយដែលឯកឧត្តមប្រធានាធិបតី ម៉ាក្រុង ផ្តល់ជូនសម្តេច។ ចាប់តាំពីពេលនោះ សម្តេចបានបន្តលើកឡើងថា សម្តេច និងឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បាន ធ្វើការប្រាស្រ័យទំនាក់ទំនងគ្នាជាបន្តបន្ទាប់មក ហើយឯកឧត្តមប្រធានាធិបតីម៉ាក្រុង ក៏បានជម្រាបថា លោកនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅឆ្នាំ២០២៦។ ស្របគ្នានេះ សម្តេចបានបន្តលើកឡើងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នឹងត្រូវរៀបចំឡើងសាជាថ្មី នៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ២៩ឆ្នាំ ក្រោយពីកិច្ចប្រជុំកំពូលនៅប្រទេសវៀតណាមនៅឆ្នាំ១៩៩៧ ដែលជាការរួមចំណែកលើកកម្ពស់ថែរក្សាមរតកភាសាបារាំង។ នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោបានលើកឡើងជាលក្ខណៈអនុសាសន៍ឱ្យប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យដែលជាសក្តានុពលសម្រាប់គាំទ្រភាសាបារាំង ដែលនៅក្នុងនោះរួមមានវិស័យសុខាភិបាល ច្បាប់ និងការបណ្តុះបណ្តាលភាសាបារាំងជាដើម។ ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណចំពោះកិច្ចប្រហប្រតិបត្តិការ និងការជួយគាំទ្រនានាដែលបារាំងបានចូលរួមចំណែកកន្លងមក រួមទាំងការគាំពារបេតិកភណ្ឌ ការជួយបណ្តុះពូជដើមកៅស៊ូ និងវត្តមានរបស់ក្រុមហ៊ុន Vinci នៅកម្ពុជា និងបានស្នើឱ្យបារាំងចូលរួមចំណែកបន្តទៀត។ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្តេចបានជម្រាបជូនអំពីមូលហេតុនៃការប្រកាន់គោលជំហររបស់កម្ពុជា នៅក្នុងសំណុំរឿងរុស្ស៊ី-អ៊ុយក្រែន និងក្នុងបរិបទនេះ អំពីសកម្មភាពរបស់ភាគីថៃ ដែលបាននិងកំពុងធ្វើឱ្យមានភាពតានតឹងជាមួយកម្ពុជា។ សម្តេច បានលើកឡើងអំពីចំណាត់ការ និងគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីផង និងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ព្រមជាមួយគ្នានេះ ក៏បានស្នើភាគីបារាំង ផ្តល់ឯកសារនានាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-សៀម ដូចដែលឯកឧត្តមប្រធានាធិបតី ម៉ាក្រុង បានលើកឡើងនៅក្នុងជំនួបជាមួយសម្តេចបវរធិបតី កន្លងមក។ នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរឯកឧត្តម ហ្សាក់ ប៉េឡេ ទទួលបានជោគជ័យបន្ថែមទៀតក្នុងការបំពេញតួនាទីថ្មី៕

ព្រះមហាក្សត្រ៖ ពិធី «រុក្ខទិវា» ជាវប្បធម៌ដ៏ប្រសើរ និងជាចលនាជាតិដ៏សំខាន់ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ

2025/07/09 06:41:00 pm        318
កំពង់ចាម៖ ក្នុងឱកាសស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើកទី៧៣ នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ មានព្រះរាជបន្ទូលថា ការប្រាព្ធពិធី «រុក្ខទិវា» គឺជាវប្បធម៌ដ៏ប្រសើរ និងជាចលនា​ជាតិមួយ​ដ៏​សំខាន់​ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោល​នយោបាយ​ជាតិ​ក្នុង​គោល​បំណង​អភិរក្ស​ និងលើកស្ទួយនូវសម្បត្តិធម្មជាតិ ប្រកបដោយចីរភាព។ តាមរយៈរបាយការណ៍របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រះករុណា ព្រះមហាក្សត្រ បានអបអរសាទរ ចំពោះការរីកចម្រើនលើគ្រប់វិស័យដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ​មាន សមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត រួមគ្នាសម្រេចបាននាពេលកន្លងមក និង​ដែល​បាន​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ឱ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ស្រប​តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ជាមួយគ្នានេះដែរ ព្រះករុណា ព្រះមហាក្សត្រ បានអរគុណឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបាន​ខិត​ខំ​ប្រឹង​ប្រែង សម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម សំដៅធានា​សន្តិសុខ​ស្បៀង លើកកម្ពស់ ជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសហគមន៍ ដើម្បី​ចូល​រួម​ចំណែក​សម្រេចគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេស​មាន​ចំណូល​ខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមនេះដែរ ការយកចិត្តទុកដាក់គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានព្រៃឈើ និងសត្វព្រៃ ដើម្បី ធានានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ ស្រប​តាម​យុទ្ធ​សាស្ត្របញ្ចកោណដំណាក់កាលទី១ នៃ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង​ស្វាហាប់​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលរម្លឹកថា ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរព​សក្កា​រៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត បានផ្តួចផ្តើមរៀបចំពិធីរុក្ខទិវា ជាចលនា ជាតិដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅ​តាម​ខេត្ត​នានា​ក្នុងសម័យសង្គមរាស្ត្រនិយមមក ដើម្បីបំផុស និងលើកទឹកចិត្ត​ឱ្យ​កូន​ចៅ​ជា​ទីស្រលាញ់​របស់​ព្រះអង្គ​ឱ្យចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើម ឈើនៅទូទាំងប្រទេស ។ព្រះករុណា មានព្រះរាជបន្ទូលបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើម ឈ្លាសវៃ និង​ដ៏​ប៉ិន​ប្រសប់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបច្ចុប្បន្នបន្តដោយ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានបន្តរៀបចំពិធី “រុក្ខទិវា​”ជា​រៀង​រា​ល់​ឆ្នាំ។ព្រះករុណា មានព្រះរាជបន្ទូលថា ពិធី “រុក្ខទិវា” ជាវប្បធម៌ដ៏ប្រសើរ និងជាចលនា​ជាតិ​មួយដ៏​សំខាន់​ក្នុង​កម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោលនយោបាយជាតិ ក្នុងគោលបំណង​អភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិ ប្រកបដោយចីរភាព ជាពិសេសរក្សា​ការ​ពារ​ព្រៃ​ឈើដែ​ល​ជាជ​ម្រកដ៏សំខាន់បំផុតរបស់សត្វគ្រប់ ប្រភេទ រក្សាទឹក និងជីវៈចម្រុះ ទុកជាប្រយោជន៍​សម្រាប់​មនុស្សគ្រប់ជំនាន់ និងជាការសន្សំបុណ្យកុសលដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូប ហើយ​ត្រូវបានព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញា ធរជាតិគ្រប់លំដាប់ថ្នាក់ និងបង​ប្អូន​ជន​រួម​ជាតិ​ទាំង​អស់ នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សនទានរួម ដាំដើមឈើ និង​ការពារ​ព្រៃឈើ ជាការជួយខ្លួនឯង ការបង្កើនធនធាន ធម្មជាតិដែល​មាន​តម្លៃ​សម្បូរ​គ្រប់​យ៉ាង​ធានា​បាន​ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជារាស្ត្រ ដែលអាច ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិ​ភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ ក្រោយរបស់យើង។ក្នុង​ឱកាសនោះព្រះករុណា ព្រះមហាក្សត្របានឧទ្ទិសឱ្យពិធី រុក្ខទិវា”នេះ ស្ថិតក្នុង​បេះ​ដូង​រប​ស់​ប្រជា​រាស្ត្រកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណី​ និង​ចលនាជាតិ​នៃ​ការ​រួម​សាម​គ្គី​គ្នា​ដាំ​ដើម​ឈើ​គ្រប់​ប្រភេទ ការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ សត្វព្រៃ ដែលជាមរតក​ជាតិ​របស់​យើង​ឱ្យ​បានគង់វង្សរហូតតទៅ។ ការ ដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទនេះ គឺជាការវិនិយោគ​បៃតង​លើ​ធម្មជាតិដែលផ្តល់ពហុប្រយោជន៍ សម្រាប់មនុស្សជាតិយើងទាំងអស់គ្នា សត្វ ភពផែនដី និង​ធ្វើ​ឱ្យ​មូលដ្ឋានភូមិ-ឃុំ របស់យើងមាន ទេសភាពពណ៌បៃតង និងរស់រវើកគ្រប់រដូវកាល៕

ព្រះករុណា ព្រះមហាក្សត្រ យាងប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើកទី៧៣ នៅ​ខេត្ត​កំពង់ចាម

2025/07/09 06:15:02 pm        478
កំពង់ចាម៖ នៅព្រឹកថ្ងៃ ទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈ សព្វ​ព្រះរាជ​ហឫទ័យ​ស្តេច​យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើក​ទី៧៣ នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ក្នុងពិធីនេះ ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូងពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេច​មហា​រដ្ឋ​សភា​ធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា​ ព្រមទាំងសមាជិក សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់​ដឹកនាំ មន្ត្រីរាជការខេត្តកំពង់ចាម ព្រមទាំង​មាន​ការ​អញ្ជើញ​ចូលរួ​​ម​ប្រជា​ពលរដ្ឋ​ខេត្ត​កំពង់ចាម ជាច្រើនរូបទៀត។«រុក្ខទិវា ៩កក្កដា» ជាមរតក៌កើតចេញពីព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត កាលពីឆ្នាំ១៩៥២ ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា រុក្ខទិវា នេះ​ឡើង ព្រមទាំងផ្តល់ព្រះរាជបន្ទូលទូន្មានដល់ប្រជារាស្រ្តទូទាំងប្រទេស ឱ្យដាំ និងថែរក្សាព្រៃឈើ តកូន តចៅ ដើម្បីឱ្យអាកាសធាតុមានប្រក្រតីភាពជាវិជ្ជមានចំពោះវិស័យកសិកម្ម និង​មនុស្ស​ជាតិ​។ស្របតាមព្រះរាជបញ្ញាញាណដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហស្ថរបស់ ព្រះករុណា ព្រះ​បរម​រតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេច​បង្កើត​ឡើង​វិញ​នូវ​ពិធី​ «រុក្ខទិវា ៩កក្កដា» នៅឆ្នាំ១៩៩០ និងបានចាប់ផ្តើមប្រារព្ធពិធីនេះឡើងវិញជារៀងរាល់ឆ្នាំ ចាប់​ពី​ឆ្នាំ១៩៩២មក។មកទល់ពេលនេះ ព្រឹត្តិការណ៍ «រុក្ខទិវា ៩កក្កដា» បានបង្កើត​ជាចលនា​ជាតិ​ស្រឡាញ់​ថែ​រក្សា​ការ​ពា​រ​ព្រៃឈើ និងដាំដើមឈើ ឡើងវិញនៅគ្រប់ទិសទីទូទាំងប្រទេស ដោយបង្កើតបានជាចម្ការឈើ និង​សួនសាធារណៈរាប់សែនហិកតា នៅតាមវត្តអារាម សាលារៀន ទីធ្លាសាធារណៈ សហគមន៍ និង​រមណីយដ្ឋាននានា។ គិតត្រឹមឆ្នាំ២០២៥ រដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាល ព្រៃឈើ បាន​បណ្តុះ និងដាំកូនឈើជាង ២១លានដើម ដោយប្រើប្រាស់ថវិការដ្ឋ ខណៈ​ដែល​កូន​ឈើ​ជា​ច្រើន​លាន​ដើម​ផ្សេងទៀតត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិន​រាប់​បញ្ចូល​ឈើ​ហូបផ្លែ ឬដំណាំឧស្សាហកម្ម ដូចជាស្វាយ ខ្នុរ ដូង ដូងប្រេង កៅស៊ូ និងស្វាយ​ចន្ទី​ជា​ដើម​។ល។សម្រាប់ពិធី «រុក្ខទិវា ៩កក្កដា» លើកទី៧៣​នេះ កូនឈើចម្រុះប្រភេទ មានដូចជា ធ្នង់ នាងនួន គ្រញូង បេង ក្ងោក និងត្របែកព្រៃសរុបចំនួន ១៥,០០០ ដើម នឹងត្រូវដាំ​ក្នុង​សួន​រុក្ខ​ទិវា​ទំហំ​១០​ហិក​តានេះ ស្ថិតក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។កាលពីដើមឡើយ ពោលគឺចាប់ពីឆ្នាំ១៩៣៤មក ទីតាំងនេះ គឺជាអតីតស្ថានីយកសិកម្មចំការក្រូច ប៉ុន្តែ​ត្រូវបានប្តូរឈ្មោះមកជា ស្ថានីយ៍ពិសោធន៍ដំណាំកប្បាសចំការលើនៅឆ្នាំ១៩៨១ ក្រោយ​ពេល​ក្រសួងកសិកម្ម និង​អ្នក​ជំនាញ​ការ​អតីត​សហភាព​សូវៀត​បាន​សហការ​ដាំ​ដើ​ម​ក​ប្បាស​នៅ​លើ​ទី​តាំងនេះ ដើម្បីបម្រើឱ្យឧស្សាហកម្មដំណាំកប្បាស និងបំពេញ​តម្រូវ​ការ​រោង​ចក្រ​វាយ​នភណ្ឌ​។ ជាអកុសលនៅខែសីហា ឆ្នាំ១៩៨៣ អ្នកជំនាញការសូវៀត ចំនួន ៩នាក់បាន​បាត់​បង់​ជីវិត​ក្រោម​ការ​ពួនស្ទាក់បាញ់ប្រហាររបស់ពួក ប៉ុល ពត បានធ្វើឱ្យគម្រោង​ផលិតកម្ម​ដំណាំ​កប្បាស​ត្រូវ​បាន​ផ្អាក​ទាំងស្រុង ហើយក្នុងឆ្នាំដដែលនោះ ក្រសួងកសិកម្មបានសម្រេចប្តូរឈ្មោះស្ថានីយ៍នេះ មក​ជា​ស្ថានីយ៍ ពិសោធន៍ដំណាំចំការលើវិញ។ នៅឆ្នាំ១៩៩០ ស្ថានីយ៍នេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ម្តង​ទៀត មកជាកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើ និងត្រូវបាន​ប្រើ​ប្រាស់​សម្រាប់​ពិសោធ​វិធី​សាស្រ្តដាំដុះពូជដំណាំផ្សេងៗ រហូតមក។រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពជាច្រើន ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិ ជាពិសេសព្រៃឈើ ទឹក ដី និងសត្វព្រៃ។ កម្ពុជា គឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ និងពិភពលោក ដែលបាន​ដាក់​តំបន់​ព្រៃ​ឈើ​ទំហំ​ជាង​ ៤០ភាគរយនៃផ្ទៃប្រទេស ជាតំបន់ការពារធម្មជាតិ និងបន្តជំរុញ​ការ​ដាំស្តារ​ព្រៃ​ឈើឡើ​ង​វិញ​។ ជាមួយគ្នានេះផងដែរ ក្នុងស្មារតីជំរុញវិបុលកម្មសត្វព្រៃ សម្តេចតេជោ ក៏បានសម្រេច​អនុញ្ញាត​ឱ្យ​បងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់សត្វ អាចចិញ្ចឹមសត្វព្រៃជាលក្ខណៈគ្រួសារ ដើម្បី​ឱ្យ​សត្វ​ទាំងនេះអាចបន្តពូជ និងបង្កើនចំនួន និងអាចត្រូវបានព្រលែងចូលក្នុងព្រៃធម្មជាតិវិញ ក្រោម​ការពិនិត្យ និងការផ្តល់បច្ចេកទេសពីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។បន្ទាប់មករាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និង​ប្រកប​ដោយ​ចក្ខុ​វិស័យ វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែល​មាន​យុទ្ធ​សាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ ជាមាគ៌ា និងមានទស្សនាទាន «មានហូប មានប្រើ មាន​បាន និងមានរហូត» កំពុងជំរុញ និងបង្កើនល្បឿន នៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បី​ធានា​សន្តិសុខ​ស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ និងរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ក្នុង​អនុវិស័យព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមជាសេនាធិការ បាននិង​កំពុង​អនុវត្ត ផែនការយុទ្ធសាស្រ្ត និងសកម្មភាពនានា ដូចជា៖ ១). ការពង្រឹងការការពារ និង​គ្រប់​គ្រង​ដីព្រៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈកិច្ច​សហការ​ជិតស្និទ្ធ​ជា​មួយ​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើការជំរុញចុះបញ្ជីដីរដ្ឋ រួមមាន ដី​គម្របព្រៃឈើ ដីសហគមន៍ព្រៃឈើ និងដីស្ថានីយស្តារព្រៃឈើ ២). ការបង្កើន និង​លើក​ទឹក​ចិត្ត ដល់ការបណ្តុះកូនឈើគ្រប់រូបភាព ទាំងរដ្ឋ អង្គការដៃគូ និងវិស័យឯកជន ដើម្បីគាំទ្រ​សកម្មភាព​ដាំ​ឈើនៅទូទាំងប្រទេស ៣). ការពង្រឹងការទប់ស្កាត់ និងអនុវត្តច្បាប់ម៉ឺង​ម៉ាត់​លើ​ការ​ទន្ទ្រាន​ដីព្រៃ ការកាប់បំផ្លាញព្រៃឈើ និងការជួញដូរសត្វព្រៃ ៤). ការបង្ការ ទប់ស្កាត់ និង​អន្ត​រាគមន៍​ទាន់​ពេលវេលា ចំពោះករណីភ្លើងឆេះព្រៃ ជាពិសេស ក្នុងរដូវប្រាំងស្ងួតហួតហែង ដើម្បី​ការពារ​ព្រៃ​ឈើធម្មជាតិ និង៥). ការគាំទ្រ និងជំរុញឧស្សាហកម្មឈើដាំ ដើម្បីដោះស្រាយ​តម្រូវ​ការ​ឈើ​សម្រាប់ ប្រើប្រាស់ក្នុងស្រុក កាត់បន្ថយសម្ពាធ និងធានានិរន្តរភាពព្រៃឈើធម្មជាតិ ព្រម​ទាំង​គាំទ្រការកែច្នៃផលិតផលឈើដើម្បីចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ជាមួយគ្នា​នេះ ក្រោមកិច្ចសហការជាមួយអង្គការដៃគូ និងវិស័យឯកជន ក្រសួងកសិកម្ម​បាន​និង​កំពុង​ផ្តល់​ការគាំទ្រ ផ្នែកបច្ចេកទេស និងថវិកាដល់ការបង្កើតមុខរបរសម្រាប់ប្រជាសហគមន៍ ដូច​ជាការចិញ្ចឹមសត្វ ការធ្វើកសិ-រុក្ខកម្ម កសិ-ទេសចរណ៍ និងការប្រមូលផលអនុផលព្រៃឈើ ដើម្បី​ទ្រទ្រង់ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ចំនួន ៦៥៥សហគមន៍ ដែលមានសមាជិកជាង ១៧​ម៉ឺន​គ្រួសារ ស្មើនឹងជាង ៥១ម៉ឺននាក់នៅទូទាំងប្រទេស ដែលបាននិង​កំពុង​រួម​ចំណែក​យ៉ាង​សកម្ម ក្នុងការការពារដីព្រៃសហគមន៍ និងសត្វព្រៃ។ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយផ្តល់ដី ការពារព្រៃ ក្នុងទ​ម្រង់​ជា​សម្បទានដីសង្គមកិច្ច ដើម្បីបង្ការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ បង្កើ​ន​ការ​អភិរក្សធនធានធម្មជាតិ និងប្រសិទ្ធភាពផលិតភាពនៃការប្រើប្រាស់ដីរដ្ឋ ក៏ដូចជាជួយប​ង​ប្អូនប្រ​ជាពលរដ្ឋ​ដែល​គ្មានដីពិតប្រាកដឱ្យទទួលបានដីសម្រាប់ប្រកបរបរ កសិកម្មចិញ្ចឹមជីវិត និង​ជួយ​កា​រ​ពារព្រៃឈើ និងដីព្រៃដែលនៅជិតនោះ។ មកទល់ពេលនេះ រាជរដ្ឋាភិបាល​បាន​ទទួល​សំណើ​របស់​ប្រជាពលរដ្ឋជាង ១២,០០០គ្រួសារ មកពីឃុំ/សង្កាត់ចំនួនជាង ១,០០០ នៅទូទាំងប្រទេស និង​បានរៀបចំការចាប់ឆ្នោត ដើម្បីជ្រើសរើសប្រជាពលរដ្ឋចំនួន ២ ៥០០​គ្រួសារ​ដំបូង​មក​ទទួល​ដី និងតាំងទីលំនៅ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយបានរៀបចំជាប្លង់បែងចែកឡូតិ៍ និង​ការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់គាំទ្រដល់ការរស់នៅរបស់។ ក្នុងនោះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ នឹងចូលរួមតាមរយៈការរៀបចំចងក្រង ជាសហគមន៍កសិកម្មទំនើប ដើម្បី​ជួយគាំទ្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកតាំងទីលំនៅ។តាមរយៈ​កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមកនេះ ដោយ​មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ជាសេនាធិការ កម្ពុជានៅតែបន្តរក្សាបាននូវតុល្យភាព និងនិរន្តរភាពល្អប្រសើរ ក្នុង​កិច្ចការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស និង​កូន​ចៅ​ជំនាន់​ក្រោយ​របស់កម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីការបរទេសបារាំងជួបសមភាគីមកពីអ៊ីតាលី កូរ៉េខាងត្បូង ប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត
11/10/2026 06:11 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីឃាត់ខ្លួនប្អូនប្រុសរបស់លោក Viktor Orban ពាក់ព័ន្ធ​សំណុំរឿងជួញដូរមនុស្ស
11/10/2026 06:11 PM
កម្មករ ៣នាក់ស្លាប់ ក្នុងឧបទ្ទេហេតុក្នុងរោងចក្រផលិតគ្រឿងបង្គុំក្រុមហ៊ុន Tata Electronics ប្រទសឥណ្ឌា
11/10/2026 06:11 PM
ការអំពាវនាវឱ្យ​កែទម្រង់​ នៅថៃ កើត​ឡើង​ ក្រោយ​ផ្ទុះ​រឿងអាស្រូវពាក់ព័ន្ធអង្គការដឹកនាំដោយអតីតបវរកញ្ញាឯក​
11/10/2026 06:11 PM
ទីក្រុងដែលី ឈ្លក់ដោយកង្វក់បរិយាកាស ខណៈផ្សែងអ័ព្ទគ្របដណ្តប់រដ្ឋធានីរបស់ឥណ្ឌាមួយនេះ
11/10/2026 06:11 PM
អារ៉ាប៊ីសាអ៊ូឌីត បើកការវាយប្រហារតាមច្រកអាកាសលើរដ្ឋធានីគ្រប់គ្រងដោយក្រុមហ៊ូធីយេម៉ែន
11/10/2026 06:11 PM
មនុស្សជាង ១០នាក់ ស្លាប់ក្នុង​គ្រោះថ្នាក់រថយន្តច្រើនគ្រឿង​បុកបន្តគ្នា នៅលើផ្លូវ​ហាយវេរបស់ប៊ុលហ្គារី
11/10/2026 05:11 PM
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកជួបសមភាគីអ៊ុយក្រែន នៅក្រៅជំនួប G7 ក្នុងទីក្រុងប៉ារីស
11/10/2026 05:11 PM
យុវជនអ្នកបន្តវេន៖ ការបំពេញកាតព្វកិច្ចយោធារបស់យុវជនគឺពង្រឹងស្មារតីជាតិនិយម
11/10/2026 05:11 PM
លោក Zelenskyy៖ ជោគជ័យរបស់អ៊ុយក្រែននៅសមរភូមិ ពង្រឹងជំហររបស់ទីក្រុងគីវ នៅក្នុងការចរចា
11/10/2026 05:11 PM