សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

ការសម្រេចបានជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាជាង៤៦ឆ្នាំមកនេះអាស្រ័យមូលហេតុធំៗចំនួន៦

2025/06/29 06:46:54 pm        364
ក្នុងឱកាសគណបក្សប្រជាជនកម្ពុជា ប្រារព្ធអង្គមីទ្ទីង អបអរសាទរខួប៧៤ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការសម្រេចបានជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរយៈពេលជាង ៤៦ឆ្នាំមកនេះ គឺអាស្រ័យដោយមូលហេតុធំៗ ចំនួន៦។មូលហេតុធំៗទាំង៦នោះរួមាន៖១៖ គណបក្សមានភាពត្រឹមត្រូវខាងនយោបាយនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព២៖ គណបក្សផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ធ្វើឱ្យប្រជាជនស្រឡាញ់ និងជឿជាក់មកលើគណបក្ស៣៖ គណបក្សមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំពីលើរហូតដល់ក្រោម មានសមាជិកច្រើនកុះករ និងមានរបៀបរបបធ្វើការច្បាស់លាស់ម៉ត់ចត់៤៖ គណបក្សមានជួរមន្ត្រីដែលមានជំហរស្មោះត្រង់ មានសមត្ថភាព គុណធម៌ និងសីលធម៌៥៖ គណបក្សមានការគិតគូរយ៉ាងម៉ត់ចត់ល្អិតល្អន់ ក្នុងការកសាងជំនាន់ដែលត្រូវបន្តវេន៦៖ គណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ឥតរង្គោះរង្គើរ។បើតាមប្រសាសន៍សម្តេចតេជោ មូលហេតុទាំងនេះ មានសារៈសំខាន់បំផុតសម្រាប់ការដឹកនាំរបស់គណបក្សតទៅមុខទៀត ដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ដែលជាសេចក្តីប្រាថ្នារបស់ប្រជាជន៕

សម្ដេចតេជោអំពាវនាវជនរួមជាតិរួមសាមគ្គីគាំទ្រកងកម្លាំងប្រដាប់អាវុធដើម្បីពង្រឹងខឿនការពារជាតិ

2025/06/29 06:33:46 pm        3158
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ជនរួមជាតិទាំងមូល រួមសាមគ្គី ជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រ ដល់​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បីពង្រឹងខឿនការពារជាតិ របស់ប្រជាជនឱ្យកាន់តែរឹងមាំឡើង។សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវបែបនេះ ក្នុងឱកាស ពិធីប្រារព្ធមីទ្ទីង​អបអរសាទរខួប ៧៤​ឆ្នាំ​ថ្ងៃ​កំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០២៥ ម្សិលមិញនេះ នៅវិមាន៧មករា។ សម្តេចតេជោ បានថ្លែងថា កម្ពុជា​យើង​ត្រូវ​ការ​បំផុត​នូវ​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ យើងគ្មាននយោបាយ និងជំហរ​អមិត្ត​ជា​មួយ​ប្រជា​ជាតិណាមួយឡើយ។ក្នុងឱកាសនោះ សម្ដេចតេជោ បានគូសបញ្ជាក់ថា សកម្ម​ភាព​វាយ​ប្រហារ​ខុស​ច្បាប់​ដោយ​កង​ទ័ព​ថៃ​មក​លើក​ងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺ​ជា​ការ​រំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ព្រឹត្តិការណ៍​នេះ ​បានឆ្លុះបញ្ចាំងអំពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាយើ​ង​មាន​សុឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​យ៉ាងណាក្តី។ ឆ្លើយតបនឹងស្ថានការណ៍នេះ គណបក្សប្រជាជន​កម្ពុជា​គាំទ្រ​ពេញ​ទំហឹង​ នូវជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់ របស់រាជរដ្ឋាភិបាល ក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រ ជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន នៅចំណុច​ផ្សេង​ទៀត​ក្រៅ​ពី​ចំណុចទាំង៤ ដោយសន្តិវិធី​ស្រប​តាម​អនុស្សារណៈនៃ​ការ​យោគ​យល់គ្នា​រវាង​ប្រទេស​ទាំង​ពី​រ​នៅ​ឆ្នាំ២០០០»៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាល និង ពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា

2025/06/28 02:55:39 am        241
ភ្នំពេញ ៖ ​នៅល្ងាចថ្ងៃសុក្រ ទី២៧ មិថុនា ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជួបសំណេះសំណាល និងពិសារអាហាសាមគ្គីជាមួយសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ​ជាវិស័យឯកជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ដែលមានចំណែករហូតជាង៩០ភាគរយនៃអាជីវកម្មទាំងអស់ ដែលបានចូលរួមបង្កើតការងារ ផ្តល់ប្រាក់ចំណូលផ្ទាល់ និងប្រយ៉ោល និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាបន្ដបន្ទាប់។ រាជរដ្ឋាភិបាលគ្រប់អាណត្តិបានផ្តល់ការយកចិត្តទុកដាក់ គាំទ្រ និងលើកកម្ពស់វិស័យឯកជន ជាពិសេស ការយកចិត្តទុកដាក់ទៅលើ សហគ្រាសធុនតូច និងមធ្យម(SMEs) ដែលបានកំណត់ជាអាទិភាពមួយរបស់រដ្ឋាភិបាលអាណត្តិទី៧។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទានព្រះរាជសារកោតសរសើរ ចំពោះបេសកកម្មនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

2025/06/28 02:47:52 am        132
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានក្រាបបង្គំទូលថ្វាយ ថ្លែងអំណរព្រះរាជគុណ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រោសព្រះរាជទានព្រះរាជសារកោតសរសើរសម្ដេចតេជោ ក្នុងការចុះបំពេញបេសកកម្មលើកទឹកចិត្ត និងសួរសុខទុក្ខវីរកងទ័ពដែលកំពុងបំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខ និងប្រជាជនដែលបានជម្លៀសចេញពីតំបន់ប្រឈមតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។នៅក្នុងសាលិខិតក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបេ្តជ្ញាខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមនេះ ប្រកបដោយវីរភាពសេចក្តីស្មោះត្រង់និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសបន្តធានាការពារឲ្យបានដាច់ខាតនូវ ឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី រាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា សុខសន្តិភាព និងស្ថិរភាពសង្គមជាតិ សំដៅបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ៕

សម្តេចតេជោប្រាប់ទៅនាយករដ្ឋមន្រ្ដីថៃថា ការប្រមាថសម្ដេច និងសម្ដេចធិបតីថា អត់វិជ្ជាជីវៈគឺធ្ងន់ធ្ងរមិនអាចអត់ឱន

2025/06/28 02:09:51 am        931
ព្រះវិហារ ៖ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត ឯខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានបញ្ជាក់ថា ទង្វើដែលលោកស្រី អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃ បានប្រមាថ សម្ដេច និងប្រមាថសម្ដេចធិបតីថា អត់វិជ្ជាជីវៈ គឺសម្ដេចមិនអាចអត់ឱនឱ្យបានឡើយ។​សម្ដេចតេជោបានបញ្ជាក់ថា ភាសារដែលលោកជំទាវ អ៊ុង អ៊ីង ប្រមាថ សម្ដេច និងសម្ដេចធិបតីនេះ គេមិនត្រូវនិយាយក្នុងភាក្សានយោបាយទេ ប៉ុន្ដែជាការប្រមាថយ៉ាងធ្ងន់ធ្ងរដែលមិនអាចអត់ឱន។ សម្ដេចតេជោ ចាត់ទុកការប្រើភាសារនេះគឺសម្ដីកូនគ្មានម៉ែឪប្រដៅ។

សម្តេចតេជោទម្លាយថាលោកថាក់ស៊ីនអត់មានឈឺអីទេតែប្រើឧបករណ៍យកទៅពាក់ក និងដៃជាការសម្តែង

2025/06/28 02:02:57 am        848
ព្រះវិហារ ៖ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត ឯខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្ដីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ សម្ដែងធ្វើជាឈឺ តាមពិតអត់មានឈឺអីទេ តែប្រើឧបករណ៍យកទៅពាក់ ក និង ដៃ គ្រាន់តែជាការសម្តែង ដើម្បីគេចផុតពីដំណើរការក្ដីនៅតុលាការលើសំណុំរឿងជាច្រើន។​សម្ដេចតេជោ ទម្លាយថា នៅពេលសម្ដេចទៅសួរសុខទុក្ខលោកថាក់ស៊ីន កាលនោះនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ថាក់ស៊ីន គ្មានឈឺជំងឺអ្វីឡើយ ប៉ុន្តែពេលថតរូបជាមួយសម្ដេច លោកបានយកសម្ភារៈអ្នកជំងឺមកពាក់បំភាន់ភ្នែកពលរដ្ឋ និងសមត្ថកិច្ចថៃ។ សម្ដេចបន្តថា ពេលដែលសម្ដេចទៅសួរសុខទុក្ខលោក ថាក់ស៊ីន សម្ដេចមិនដឹងទាល់តែសោះថាបុគ្គលនេះសម្ដែងធ្វើជាឈឺ។ សម្ដេចតេជោ ទម្លាយថា មូលហេតុដែលសម្ដេចទើបទម្លាយនៅពេលនេះ គឺព្រោះតែពេលសម្ដេចដឹងភ្លាមៗ សម្ដេចគោរពគុណធម៌ ទើបមិនទម្លាយ ហើយមូលហេតុដែលទម្លាយនៅពេលនេះ គឺដោយសារតែកូនស្រីរបស់ថាក់ស៊ីន ជានាយករដ្ឋមន្ត្រីខ្វះគុណធម៌៕

សម្ដេចតេជោ ហ៊ុន សែន ទម្លាយរឿងអាថ៌កំបាំងទាក់ទងការរុះរើគណៈរដ្ឋមន្ត្រីថៃ

2025/06/28 01:53:37 am        289
ព្រះវិហារ ៖ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត ឯខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានទម្លាយរឿងអាថ៌កំបាំងទាក់ទងការរុះរើគណៈរដ្ឋមន្ត្រីថៃ។ ​សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទាក់ទងនឹងរឿងរុះរើគណៈរដ្ឋមន្រ្ដីថៃ រឿងនេះអតីតនាយករដ្ឋមន្រ្ដីថៃលោក ថាក់ស៊ីន ហៅសម្ដេចតេជោថា «មេ០១» ហើយនាយករដ្ឋមន្រ្ដីថៃបច្ចុប្បន្នក៏បានសុំយោបល់សម្ដេចលើរឿងនេះ ជាពិសេសគឺបក្សភឿថៃនេះឯងដែលបានសុំយោបល់សម្ដេច ប៉ុន្ដែសម្ដេចមិនជ្រៀងជ្រែកចូលរឿងផ្ទៃក្នុងថៃទេ ភាគីថៃខ្លួនឯងជាអ្នកសម្រេចចិត្ត។

សម្ដេចតេជោប្រាប់ទៅនាយករដ្ឋមន្រ្ដីថា កុំនិយាយពីគុណធម៌ជាមួយសម្ដេច ខណៈអ្នកជាក្មេងប្រមាថមនុស្សចាស់

2025/06/28 01:42:26 am        699
ព្រះវិហារ ៖ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត ឯខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់ទៅលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្តីថៃថា កុំនិយាយរឿងគុណធម៌ជាមួយសម្តេចតទៅទៀត ព្រោះលោកស្រីគឺជាក្មេងម្នាក់ ដែលបានប្រមាថលើមនុស្សចាស់ នោះគឺសម្តេចដែលជាមេដឹកនាំកំពូល និងជាមនុស្សទីពីររបស់ព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីមហាក្សត្រ។

សម្ដេចតេជោទម្លាយ៨ចំណុចទាក់ទងត្រកូលស៊ីណាវ៉ាត់ បើភាគីថៃចង់ដឹងថែមអាចបញ្ចូនបេសកជនមកជួបសម្ដេច

2025/06/28 01:36:45 am        642
ព្រះវិហារ ៖ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត ឯខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបញ្ជាក់ថា ថ្ងៃនេះសម្ដេចទម្លាយរឿងតែ៨ចំណុចប៉ុណ្ណោះទាក់ទងនឹងត្រកូលស៊ីណាវ៉ាត់ តែបើភាគីថៃចង់ដឹងថែមទៀត អាចបញ្ចូនបេសកជនមកជួប សម្ដេចនឹងបញ្ជាក់បន្ថែមទៀត។ 

គណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ស្វែងរកឱកាសវិនិយោគ នៅកម្ពុជា

2025/06/27 02:19:23 am        147
ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Dato' Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។ក្នុងឱកាសនៃជំនួប, លោកប្រធានសមាគមធុរកិច្ច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម។ លោកប្រធានសមាគមបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា៖ សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ត្រូវបានបង្កើតឡើងជាវេទិកាផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹងភាពជាដៃគូរវាងធុរជន-វិនិយោគិននៃប្រទេសទាំងពីរ។ លោកប្រធានសមាគមក៏បានបន្ថែមថា ក្នុងឱកាសនេះលោកបានដឹកនាំគណៈប្រតិភូធុរកិច្ច មកពី ២០ សមាគម ដែលបានចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗ រួមមាន៖ អប់រំ, សុខាភិបាល, សហគ្រាសធុនតូច និងមធ្យម (SMEs), ការកែច្នៃផលិតផលកសិកម្ម, សំណង់ និង អចលនទ្រព្យ ជាដេីម។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី ជាពិសេសការពង្រីកការតភ្ជាប់រវាងប្រទេសទាំងពីរ។ ជាក់ស្តែង, ក្រុមហ៊ុន Cambodia Airways បានចាប់ផ្តើមជើងហោះហើរត្រង់ ភ្នំពេញ-ប៉េណាំង-ភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា នេះ ចំនួន ២ ជើង ក្នុងមួយសប្តាហ៍ បន្ថែមលើជើងហោះហើរដែលមានស្រាប់។ សម្តេចបវរធិបតីបានសម្តែងនូវការរីករាយ និងស្វាគមន៍ចំពោះធុរជន និងវិនិយោគិនម៉ាឡេស៊ី ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសរំលេចពីគោលនយោបាយ និងការដាក់ចេញនូវវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិន ក្នុងនោះរួមមាន ច្បាប់ស្តីពីវិនិយោគ ដែលប្រកបដោយភាពសេរី ជាមួយនឹងការលើកទឹកចិត្តជាច្រើន ជាពិសេសលេីវិស័យ SMEs ដែលជាវិស័យគន្លឹះមួយក្នុងការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនោះ, រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការនានា ដេីម្បីធានានូវភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងតំបន់ និងអន្តរជាតិផងដែរ។ មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីគោលនយោបាយ និងការលើកទឹកចិត្តនានា ដេីម្បីចាប់យកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សជាង ១០នាក់ ស្លាប់ក្នុង​គ្រោះថ្នាក់រថយន្តច្រើនគ្រឿង​បុកបន្តគ្នា នៅលើផ្លូវ​ហាយវេរបស់ប៊ុលហ្គារី
11/10/2026 05:11 PM
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកជួបសមភាគីអ៊ុយក្រែន នៅក្រៅជំនួប G7 ក្នុងទីក្រុងប៉ារីស
11/10/2026 05:11 PM
យុវជនអ្នកបន្តវេន៖ ការបំពេញកាតព្វកិច្ចយោធារបស់យុវជនគឺពង្រឹងស្មារតីជាតិនិយម
11/10/2026 05:11 PM
លោក Zelenskyy៖ ជោគជ័យរបស់អ៊ុយក្រែននៅសមរភូមិ ពង្រឹងជំហររបស់ទីក្រុងគីវ នៅក្នុងការចរចា
11/10/2026 05:11 PM
រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយអគ្គលេខាធិការ OIF ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
11/10/2026 05:11 PM
កម្ពុជា បើកយុទ្ធនាការចាក់វ៉ាក់សាំងកម្ចាត់មហារីកមាត់ស្បូនដល់កុមារីអាយុពី ៩ឆ្នាំ ដល់ ១៤ឆ្នាំទូទាំងប្រទេស
11/10/2026 05:11 PM
អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពិនិត្យវឌ្ឍនៈភាពការងារជួសជុលថែទាំ និងតុបតែងភ្លើងបំភ្លឺតាមមហាវិថី ត្រៀមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
11/10/2026 05:11 PM
រយៈពេល១០ខែឆ្នាំនេះ​ ការដោះដូរពាណិជ្ជកម្មលើទីផ្សារ​អន្តរជាតិ​របស់កម្ពុជាមានទំហំទឹកប្រាក់កើនដល់ជាង ៦៣ ពាន់លានដុល្លារ
11/10/2026 05:11 PM
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក កើនឡើងដល់ជិត ១៤ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល ១០ខែឆ្នាំនេះ
11/10/2026 04:11 PM
រដ្ឋសមាជិកអាស៊ាន រួមគ្នាផ្លាស់ប្តូរទស្សនៈថ្មីៗ និងជំរុញនវានុវត្តន៍លើឧស្សាហកម្មម្ហូបអាហារ
11/10/2026 04:11 PM