សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញថ្វាយគ្រឿងរណ្ដាប់បូជា ជូនទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បួងសួងសុំសេចក្តីសុខ សន្តិភាព និងការរីកចម្រើនជូនជាតិមាតុភូមិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧ (លើកទី៣)
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រ ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ១ពាន់ដុល្លារដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែធ្នូ ឆ្នាំ២០២៥
នៅយប់នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់អង្ករចំនួន ២០តោន, ទឹកបរិសុទ្ធ ២០០កេស និងភេសជ្ជៈ វី-កូឡា ២០០កេស ជូនសាខាកាកបាទក្រហមខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការមនុស្សធម៌ចែកជូនប្រជាជនភៀសសឹក

ព័ត៌មានសំខាន់ៗ

ប្រមុខថ្នាក់ដឹកនាំ មន្រ្ដីរាជការអញ្ជើញចូលរួមពិធីថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាស នៃព្រះរាជពិធីខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

2024/10/29 02:07:23 pm        288
នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមជាមួយនឹងថ្នាក់ដឹកនាំ និង​មន្រ្ដី​រាជការ បានអញ្ជើញចូលរួមពិធីថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃ​ការ​គ្រង​ព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ដែលប្រារព្ធធ្វើឡើងនៅ ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរម​រាជវាំង។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី​នៃ​ព្រះរាជាណា​ចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមនឹងមន្រ្ដីរាជការ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត។សូមជម្រាបថា ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០២៤ នេះ គឺជាខួប២០ឆ្នាំ នៃការឡើងគ្រងរាជ​សម្បត្តិ​របស់​ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា។ គម្រប់ខួប២០​ឆ្នាំ​នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិ បាន​ផ្ញើសារលិខិតថ្វាយព្រះពរថ្វាយព្រះអង្គជាបន្តបន្ទាប់ ក្នុងនោះ ថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិក​ព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ បានបួង​សួង​ដល់​ព្រះ​វិញ្ញា​ណ​ក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហា​វីរ​ក្សត្រ ព្រះបរមរតនកោដ្ឋជាទីសក្ការៈ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាល​ប្រោះ​ព្រំ​នូវ​ព្រះរា​ជ​សព្វសាធុការពរជ័យ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គព្រះប្រកបដោយព្រះពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដង្ហែព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ

2024/10/28 12:32:46 pm        238
នៅព្រឹក ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​ក្រុមឧត្តម​ប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ដែលប្រារព្ធធ្វើឡើងនៅ ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ សូមជម្រាបថា ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០២៤ ស្អែកនេះ គឺជាខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ គម្រប់ខួប២០ឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិ បានផ្ញើសារលិខិតថ្វាយព្រះពរថ្វាយព្រះអង្គជាបន្តបន្ទាប់ ក្នុងនោះ ថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ បានបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិីយានី ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋជាទីសក្ការៈ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះរាជសព្វសាធុការពរជ័យ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គព្រះប្រកបដោយព្រះពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រមុខថ្នាក់ដឹកនាំចូលរួមដង្ហែព្រះមហាក្សត្រក្នុងពិធីសាសនាខួបលើកទី២០ នៃការយាងឡើងគ្រង​ព្រះបរមសិរីរាជសម្បត្តិ

2024/10/28 11:49:15 am        1050
ប្រមុខថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៤នេះ បានអញ្ជើញចូលរួមដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសាសនា​នៃ​ព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ​របស់ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង។ក្នុងនោះមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមនឹងមន្រ្ដីរាជការ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត។សូមជម្រាបថា ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០២៤ ស្អែកនេះ គឺជាខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ គម្រប់ខួប២០ឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិ បានផ្ញើសារលិខិតថ្វាយព្រះពរថ្វាយព្រះអង្គជាបន្តបន្ទាប់ ក្នុងនោះ ថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ បានបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិីយានី ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋជាទីសក្ការៈ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះរាជសព្វសាធុការពរជ័យ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គព្រះប្រកបដោយព្រះពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ

2024/10/26 04:51:08 pm        1294
នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​​ព្រះរាជា​ណា​ចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាង​រាស្រ្ត​មណ្ឌល​ខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួល​មរណៈ​ភាព​កាលពី ថ្ងៃនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

សម្តេចធិបតី អរគុណអាជ្ញាធរ និងប្រជាពលរដ្ឋដែលបានចូលរួម​ទប់ស្កាត់​សកម្មភាពមួយចំនួន​ដែលនាំឲ្យអស្ថិរភាពសង្គម

2024/10/26 10:02:02 am        210
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​ប្រកាស​ថ្លែង​អំណរ​គុណ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ទាំងអស់ រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែល​បាន​ចូលរួម​ទប់​ស្កាត់​រាល់​សកម្មភាព​ទាំងឡាយណាដែលនាំឲ្យអស្ថិរភាពសង្គម ខណៈការចូលរួម​នេះ​គឺ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា អាជ្ញាធរក៏ដូចជាបងប្អូនប្រជាពលរដ្ឋស្រឡាញ់នូវសុខសន្តិភាព ដែលកំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន​នេះ។ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ប្រទេស​ចិន សម្រាប់គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំ​នៅ​កម្ពុជា​នា​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ២០២៤ នៅស្រុកកងមាស ខេត្តកំពង់ចាម សម្តេចធិបតី ហ៊ុន ម៉ាណែត នៅ​តែ​រំលឹកនូវគុណបំណាច់យ៉ាងធំធេងនៃសន្តិភាព ខណៈសន្តិភាពនេះហើយ​បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍ​លើគ្រប់ វិស័យជាបន្តបន្ទាប់ ហើយប្រសិនបើគ្មាន​នូវ​សុខសន្តិភាព​នេះ​ទេ​ក៏​យើង​ទាំង​អស់​គ្នា​គ្មាន​ឱកាសបានមកជួបជុំគ្នានាថ្ងៃនេះផងដែរ។ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបន្តអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែការពារ និង​ថែ​រក្សា​នូវសុខសន្តិភាពនេះឲ្យខាងតែបានបន្តទៀត និងត្រូវបន្តទប់ស្កាត់រាល់សកម្មភាពណា ដែល​នាំ​ឲ្យ​ប្រទេសជាតិបាត់បង់នូវសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃនេះផងដែរ៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធសមិទ្ធផលនានា​ក្រោម​គម្រោង​​ជំនួយរបស់ប្រទេសចិន សម្រាប់គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំនៅកម្ពុជា

2024/10/26 09:54:49 am        250
នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ក​ម្ពុជា បាន​អញ្ជើញសម្ពោធសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ប្រទេសចិន សម្រាប់​គម្រោង​កែ​លម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់​សាធារណរដ្ឋ​ប្រជាមានិតចិន​ដែល​បាន​យក​ចិត្ត​​ទុក​ដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន ​ការ​ផ្គត់ផ្គង់ ​សម្ភា​រៈ ​សាលារៀន ​ការ​អភិវឌ្ឍ​កម្ម​វិធីអប់រំ និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ សម្រាប់​ការអប់រំ​នៅ​កម្ពុជាដែល​បាន​ចូល​រួម​ពង្រឹង​វិស័យអប់រំ និង ធនធានមនុស្សនៅកម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត សមិទ្ធផលទាំងនេះគឺបង្ហាញនូវការរឹតចំណង​សាមគ្គីភាព​មិត្តភាព​រវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-ចិន។ -សម្ដេចធិបតី៖ សម្ពោធសមិទ្ធផលថ្ងៃនេះស្របជាមួយ​នឹងគោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការកសាងប្រទេស អាទិភាពធំរបស់យើងគឺមនុស្ស-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា​បានដាក់ចេញនូវ​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី ១ មុំទី១ នៃ​យុទ្ធសាស្ត្រ​គឺការអភិវឌ្ឍ​មូលធនមនុស្ស និង​គោល​នយោបាយអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា។-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅតែបន្តពង្រឹង​គោលនយោបាយ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាលា​រៀន​រុញទៅដល់មូលដ្ឋាន​ ដើម្បីឲ្យកូនចៅ​ប្រជាពលរដ្ឋ​បាន​ចូលរៀន​គ្រប់ៗ​គ្នា​ និង​ទទួល​បាន​​ការបណ្ដុះបណ្ដាលព័ត៌មានបច្ចេកវិទ្យាទំនើបៗនាយុគ្គសម័យបច្ចុប្បន្ននេះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ដល់​ក្រសួងអប់រំ យុវជន និងកីឡា ក្នុង​កំណែ​ទម្រង់​វិស័យអប់រំ គឺពង្រឹងនៅថ្នាក់បឋមសិក្សា និងពង្រឹងនូវមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា។ ការវិនិយោគ​គ្រូបង្រៀន គឺជាកិច្ចការ​សំខាន់​ក្នុងការពង្រឹង​វិស័យអប់រំនៅកម្ពុជា។-សម្ដេចអធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ និងគ្រូ​កិច្ចសន្យា​ទាំងអស់ដែលបានខិតខំលះបង់​កម្លាំងកាយចិត្ត​ក្នុងការចូលរួម​បណ្ដុះធនធាន​មនុស្ស​ដើម្បីចូលរួម​ការអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។ -សម្ដេចធិបតី ម៉ាណែត៖ សន្តិភាពគឺជាកត្តាសំខាន់ សម្រាប់កសាង និង​ស្ដារហេដ្ឋា​រចនា​សម្ព័ន្ធ​ដូច្នេះ​រួមគ្នា​ចូលរួមថែរក្សាសន្តិភាពឱ្យបានដាច់ខាត ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បី​បន្ត​កសាង​ប្រទេសជាតិ។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី ប្រកាសថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែល​បាន​ចូល​រួមរក្សាស្ថិរភាព និងសន្តិភាពនៅកម្ពុជា។ សម្ដេចធិបតីរំលេចបន្ថែមថា ទោះបីជា​មាន​បុគ្គល​មួយ​ក្រុមតូច​អំពាវនាវឱ្យចូលរួមបង្កចលាចលនៅកម្ពុជាក្ដី ក៏បងប្អូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​​មិន​ចូលរួមតាមការអំពាវនាវនោះ ហើយបន្តចូលរួមរក្សាលំនឹងស្ថិរភាព និងសុខសន្តិភាព សម្រាប់​កម្ពុជា។

សម្ដេចធិបតីណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យសហការជាមួយភាគីចិន ដើម្បីរៀបចំបើកកុងស៊ុលកម្ពុជាប្រចាំនៅខេត្តហឺណាន

2024/10/25 08:09:49 pm        66
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យស្ថាប័នជំនាញ សហការជាមួយស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើ ម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណានក្នុងប្រទេសចិន។​ក្រៅពីពិភាក្សា ឆ្លង និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន ២ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សម្ដេ ចបានណែនាំដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យសហការជាមួយស្ថានឯកអគ្គ រដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហឺណាន ប្រទេសចិន ដែលជាគោលដៅសំខាន់ និងមានសក្តានុពលខ្ពស់។ក្នុងកិច្ចប្រជុំនោះដែរ សម្តេចធិបតី ក៏បានណែនាំដល់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យពិនិត្យរាល់ការដាក់ចេញគោលការណ៍ និងនីតិវិធីបែបបទនានា ដោយបង្កលក្ខណៈងាយស្រួល ភាពចាំបាច់ និងប្រ សិទ្ធភាព ដើម្បីជំរុញការវិនិយោគ និងវិស័យទេសចរណ៍ ដោយទាក់ទាញអ្នកថ្មី និងថែទាំអ្នកដែលមានស្រាប់។សម្តេចធិបតី ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងរបៀបរៀបរយឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងអំឡុងពេលព្រះរាជពិធីខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយព្រះករុ ណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ, ពិធីបុណ្យឯករាជ្យជាតិ និងព្រះរា ជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ឱ្យបានទូលំទូលាយ។កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ បានពិភាក្សា ឆ្លង និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន ២ ក្នុងនោះមានដូចជា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៕​ដោយ៖ គង់ ឌិន

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

2024/10/25 09:37:12 am        109
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅ វិមានសន្តិភាព ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ។កិច្ចប្រជុំនេះ​ធ្វើឡើងដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន៖ ១.សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥។២.សេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។៣.បញ្ហាផ្សេងៗ។

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា

2024/10/23 09:06:47 pm        137
ភ្នំពេញ ÷ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកស្រី Samantha Power បានកោតសរសើរចំពោះការរីកចម្រើននៅកម្ពុជា ដែលជាប្រទេសមួយធ្លាប់រងគ្រោះ និងហែកហួរដោយសារសង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្ស។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពជាដៃគូដ៏ល្អប្រសើរកន្លងមករវាងទីភ្នាក់ងារ USAID និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល (ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺគ្រុនចាញ់), សន្តិសុខស្បៀង និងការបោសសម្អាតមីន។ លោកស្រីបានគូសបញ្ជាក់ថា ទីភ្នាក់ងារ USAID នឹងបន្តកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ចំពោះការបោសសម្អាតមីន លោកស្រីនឹងប្រកាសការវិនិយោគចំនួន១២លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្ដល់ការគាំទ្រ និងជំនួយក្នុងការស្ដារ និងកសាងប្រទេសកម្ពុជាចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០ ក៏ដូចជារួមចំណែកអភិវឌ្ឍកម្ពុជា រហូតមកដល់បច្ចុប្បន្ន។ សម្ដេចបវរធិបតី និងលោកស្រី Samantha Power បានពិភាក្សាគំនិតផ្តួចផ្តើមមួយចំនួន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, ការវិនិយោគ, សុខាភិបាល, អប់រំ, កសិកម្ម, អភិបាលកិច្ចល្អ, សន្ដិសុខ និងការអនុវត្តច្បាប់៕

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត

2024/10/23 06:17:34 pm        60
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា-ថៃ មានទំនាក់ទំនងជាប្រពៃណី និងយូរអង្វែង ជាអ្នកជិតខាងល្អ និងជាប្រទេសមានវប្បធម៌ប្រហាក់ប្រហែលគ្នា។ ការណ៍នេះគឺជាមោទនភាពសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាន់តែច្រើន សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ឯកឧត្តមបានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានបង្ហាញនូវក្ដីរីករាយចំពោះវឌ្ឍនភាព និងភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ថៃ និងលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីកន្លងមក នៅគ្រប់កម្រិត ទាំងក្របខ័ណ្ឌ រាជរដ្ឋាភិបាល និងខេត្តជាប់ព្រំដែន។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃដែលបានកាត់បន្ថយតម្លៃទិដ្ឋាការការងារ និងតម្លៃបន្តសុពលភាពទិដ្ឋាការការងារ ព្រមទាំងលើកលែងតម្លៃនៃការអនុញ្ញាតចូលប្រទេសថៃឡើងវិញ សម្រាប់ពលករកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលកន្លងមក។ សម្ដេចបវរធិបតីបានលើកឡើងពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃដែលរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា អាចធ្វើដំណើរចូលមកទស្សនាខេត្តសៀមរាបបាន តាមរយៈការប្រើប្រាស់ប័ណ្ណព្រំដែន។ សម្ដេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ វិស័យការពារជាតិ និងសន្ដិសុខ ជាពិសេស ការបង្ក្រាបបទល្មើសឆ្លងដែន សំដៅ ប្រែក្លាយព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្ដិភាព សុវត្ថិភាព និងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ។ ក្រៅពីនេះ ក្នុងគោលដៅជំរុញវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សម្ដេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានពិភាក្សាអំពីការជំរុញការឱ្យមានការបើកច្រកព្រំដែនឱ្យបានច្រើនថែមទៀត ជាពិសេសការបើកជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ឱ្យបានឆាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិកម្ពុជាបដិសេធចំពោះការលើកឡើងរបស់ភាគីថៃថាដ្រូនកម្ពុជាជាង២៥០គ្រឿងហោះចូល ដែនអធិបតេយ្យខ្លួន
12/29/2025 10:12 PM
«ប្រជាជនកម្ពុជាទូទាំងប្រទេស ស្មិងស្មាធិ៍គោរពបួងសួងសុំសុខសន្តិភាព និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី និងអធិបតេយ្យភាពជាតិ»
12/29/2025 08:12 PM
ចិនបញ្ជាក់ជាថ្មីពីការគាំទ្រ ចំពោះកិច្ចប្រឹងប្រែងទាំងអស់ឆ្ពោះទៅរកការដោះស្រាយវិបត្តិអ៊ុយក្រែនដោយសន្តិវិធី
12/29/2025 08:12 PM
ក្រុមតាលីបង់របស់អាហ្វហ្គានីស្ថាន ធ្វើទស្សនកិច្ចនៅបង់ក្លាដែស នៅមុនការបោះឆ្នោត
12/29/2025 08:12 PM
«គ្រូពេទ្យ គិលានុបដ្ឋាយិកា និងអ្នកជំនាញសុខាភិបាល កំពុងឈរប្រកៀក ដើម្បីជួយសុខភាពវីរកងទ័ព»
12/29/2025 07:12 PM
វិមានក្រឹមឡាំង៖ អ៊ុយក្រែនគួរតែដកទ័ពពីតំបន់ Donbas ហើយការជជែកទូរសព្ទ Putin-Trump រំពឹងកើតមានឆាប់ៗ
12/29/2025 07:12 PM
កងកម្លាំងយោធាកូរ៉េខាងត្បូង និងអាមេរិក បញ្ចប់សមយុទ្ធហ្វឹកហ្វឺនរួមគ្នា
12/29/2025 07:12 PM
អាមេរិកសន្យាផ្តល់ ២ពាន់លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌របស់ UN ស្របពេលមានការបន្ថយជំនួយបរទេសដ៏ច្រើន
12/29/2025 07:12 PM
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ចុះជួបសុខទុក្ខ និងនាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនបងប្អូនភៀសសឹក ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
12/29/2025 06:12 PM
បារាំងបង្ហាញសញ្ញាអំពីវឌ្ឍនភាព ជុំវិញការធានាសន្តិសុខអ៊ុយក្រែន ក្រោយមានកិច្ចពិភាក្សា Trump-Zelenskyy
12/29/2025 06:12 PM