សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
ការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

ព័ត៌មានសំខាន់ៗ

ក្រុមហ៊ុន CCCC បង្ហាញការប្តេជ្ញាចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជាឱ្យកាន់តែ​រីក​ចម្រើន​បន្ថែមទៀត

2025/04/05 01:20:55 am        126
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) និងសហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងជំនួបនេះ, លោក Chen Zhong បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា​ នៅតែផ្តោតអាទិភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលនេះជាការបង្កើតបរិយាកាសដ៏ល្អសម្រាប់វិនិយោគក្នុងវិស័យនេះ​ នៅកម្ពុជា។ ទន្ទឹមនេះ, លោកអនុប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន CCCC នៅកម្ពុជា និងបានជម្រាបជូនសម្តេចបវរធិបតីអំពីសកម្មភាពរបស់ក្រុមហ៊ុនដែលជាក្រុមហ៊ុនវិស្វកម្មចិនឈានមុខគេ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ដឹកជញ្ជូន និង ភស្តុភារកម្ម។ លោកអនុប្រធាន​ក្រុម​ហ៊ុន​ បានបន្ថែមថា ក្រុមហ៊ុន CRBC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CCCC បានធ្វើប្រតិបត្តិការនៅកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំ ដោយបានបង្កើតការងារជាង ៣០,០០០ កន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា, បានកសាងផ្លូវប្រវែងជាង ២,០០០ គីឡូម៉ែត្រ និងបានចូលរួមចំណែកក្នុងកិច្ចការសង្គម ដូចជា​៖ ការសាងសង់សាលារៀន និងផ្លូវជនបទ ជាដើម។ លោកអនុប្រធាន​ក្រុម​ហ៊ុន​ ក៏បានគោរពជម្រាបជូន​ អំពីកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុន និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និង ប្តេជ្ញាចូលរួម​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ នៅកម្ពុជា​ឱ្យកាន់តែ​រីកចម្រើន​ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យដឹកជញ្ជូន​ ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។ ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុន និង ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុនក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ​នៅកម្ពុជា។ សម្តេចបវរធិបតី បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងការដាក់ចេញនូវយន្តការ ក៏ដូចជាផែនការ​ចំបាច់នានា​របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជា​ ដែលមានសារៈសំខាន់ និងមានសក្តានុពលខ្ពស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ​។ សម្តេច​បវរ​ធិបតីក៏​បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការល្អ​ និង​ កាន់តែជិតស្និទ្ធ ជាមួយ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ ក្នុងការជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជា​។

​​ទីម័រឡេស្តេ អរគុណកម្ពុជាដែលបានគាំទ្រខ្លួនជាសមាជិកពេញសិទ្ធិទី១១​របស់អាស៊ាន

2025/04/04 11:01:28 pm        209
ភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងគណៈប្រតិភូ​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេក្ខភាពទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន និងបានសង្កត់ធ្ងន់ថា ការគាំទ្ររបស់កម្ពុជានេះ ពិតជាមានសារៈសំខាន់ និងមានតម្លៃដ៏ធំធេងណាស់សម្រាប់ទីម័រឡេស្តេ។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងទីម័រឡេស្តេ និងកម្ពុជា ព្រមទាំងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ សម្តេចបានរំលឹកអំពីទំនាក់ទំនងដ៏ល្អ កម្ពុជា-ទីម័រឡេស្តេ និងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិស័យសក្តានុពលជាច្រេីន ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។ សម្តេចបវរធិបតីក៏បានគូសបញ្ជាក់សាជាថ្មីពីការគាំទ្ររបស់កម្ពុជាចំពោះបេក្ខភាពទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ាន និងសង្ឃឹមថា ទីម័រឡេស្តេនឹងក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក្នុងពេលឆាប់ៗខាងមុខ។ សម្តេចបវរធិបតីបន្ថែមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្តេ អាចពង្រឹង និងពង្រីកបន្ថែមទៀត ទាំងតាមរយៈក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌអាស៊ាន។សម្តេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, កសិកម្ម, ទេសចរណ៍ និងអប់រំ ជាដើម៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

2025/04/04 10:46:09 pm        429
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេតាស (Bendito dos Santos Freitas) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យអនុប្រធានក្រុមហ៊ុន China Communication Construction ជួបសម្តែងការគួរសម និងពិភាក្សារការងារ

2025/04/04 10:16:09 pm        553
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាឱ្យ លោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communication Construction Company (CCCC) ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព។

សម្តេចតេជោ និងសម្តេចធិបតី អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន គម្រប់៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសជូន ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

2025/04/03 01:29:40 am        196
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្អូនប្រុស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាក្មួយបង្កើត ព្រមទាំងសាច់ញាតិ អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសជូន ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅភូមិគ្រឹះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ នៅចុងសប្ដាហ៍នេះ​

2025/04/02 08:39:09 pm        315
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជានឹង​អញ្ជើញ​អធិបតី​​ភាព​ដ៏ខ្ពង់ខ្ពស់​ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន៖១-សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា មាន៥ ជំពូកត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ ទី១ ដើម្បីវាយតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗដែលបានកើតមានឡើងនៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ទី២ ដើម្បីដាក់ចេញនូវវិធានការ សកម្មនិងកម្មវិធីជាអាទិភាពទាំងឡាយជាលក្ខណៈវិស័យនិងអន្តរវិស័យដែលជាមគ្គុទេសក៍សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការ យុទ្ធសាស្ត្ររបស់ខ្លួនដោយតម្រឹមតម្រង់ជាមួយនឹងគោលដៅយុទ្ធសាស្ត្ររួមនៃការអភិវឌ្ឍន៍និងធានានូវបាវចនាទាំង៥របស់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១គឺកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពនិងទី៣ ដើម្បីដាក់ចេញជាយន្តការមួយសម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃសំដៅធានាការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភាប្រកបដោយជោគជ័យ។ជារួមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះបានដាក់ចេញវិធានការផែនការសកម្មភាពកម្មវិធីអាទិភាពតាមវិស័យនិងសូចនាករសមិទ្ធិកម្មច្បាស់លាស់សម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃដើម្បីជំរុញឲ្យការអនុវត្តអាចប្រព្រឹត្តទៅរួមគ្នាប្រទាក់ក្រឡាគ្នានិងបំពេញគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពសក្តិសិទ្ធភាពនិងសម្រេចបានជោគជ័យ។២-សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥ -២០៣៥ គោលនយោបាយជាតិនេះ ត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពនិរន្តរភាពនិងភាពធន់តាមរយៈគោលនយោបាយពង្រឹងនិងពង្រីកការតភ្ជាប់ជើងហោះហើរតាមផ្លូវអាកាសនៅក្នុងស្រុកតំបន់និងសកលលោក បង្កើនអត្ថប្រយោជន៍ដល់ការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាសនិងបង្កើតឱកាសអាជីវកម្មដែលមានការប្រកួតប្រជែងស្មើភាព។គោលនយោបាយជាតិនេះក៏មានបំណងសម្រេចឲ្យបាននូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវឱកាសចំនួន ២៥ លាននាក់និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន ២០៥ពាន់តោនក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្រស្នូលចំនួន ៧។ ៣-បញ្ហាផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ

2025/04/02 12:54:54 am        184
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសវនាការជាមួយ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ ក្នុងឱកាសព្រះអង្គម្ចាស់យាងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្តេចតេជោ នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។

សម្ដេចតេជោ៖«បងប្រុសថ្ងៃស្អែករូបកាយរបស់បងនឹងបញ្ចុះទៅក្នុងព្រះធរណីជាមួយបងស្រីដែលពួកបងបែកគ្នា១២ឆ្នាំហើយនឹងបានជួបគ្នាវិញដែលជាទីកន្លែងបងទាំងពីរសម្រាកចុងក្រោយ»

2025/04/01 10:38:29 pm        197
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៥នេះ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចដោយបង្ហាញក្ដីអាឡោះអាល័យ ខណៈនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ស្អែកនេះសពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្ដេចតេជោនឹងត្រូវញ្ចុះតាមប្រពៃណីនៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។សម្ដេចតេជោ បានសរសេរថា៖«ថ្ងៃស្អែកបែកគ្នា! ខ្ញុំមកប្រចាំការនៅជាមួយបងប្រុសខ្ញុំតាំងពីមុនគាត់ចែកឋានរហូតមកដល់ពេលនេះ និងបន្តរហូតយកទៅបញ្ចុះនៅព្រឹកស្អែក ២ មេសា ២០២៥ ព្រមទាំងបញ្ចប់ត្រឹមធ្វើបុណ្យ ៧ ថ្ងៃ និង ១០០ថ្ងៃនៅល្ងាចស្អែក និងបញ្ចប់នៅព្រឹកខានស្អែក ៣មេសា២០២៥»។សម្ដេចមានប្រសាសន៍ទាំងអាឡោះអាល័យថា៖«ខ្ញុំយំ និងស្រកទឹកភ្នែករាល់ថ្ងៃរាល់យប់នឹកអាណិតបងប្រុស។ ថ្ងៃសំអាតខ្លួនបងប្រុសមុនពេលបញ្ចូលមឈូសខ្ញុំយំដោយនិយាយខ្លាំងៗថា (ឲ្យខ្ញុំសូមទោសមកពីខ្ញុំប្រហែសពេកមិនបានមើលថែទាំបងឲ្យបានដិតដល់។ខ្ញុំបានជួយជិវិតមនុស្សមួយនគរតែមិនអាចជួយបងខ្លួនបាន)»។សម្ដេចតេជោបានលើកឡើងថា រឿងដែលធ្វើឲ្យសម្ដេចកាន់សង្វេគ គឺក្មួយស្រីសម្ដេចម្នាក់កំពុងជួលផ្ទះគេនៅ កូនៗមិនបានចូលរៀនពេញលេញ។ សម្ដេចតេជោថ្លែងថា៖«ក្មួយខ្ញុំគោរពតាមការណែនាំរបស់ឪពុកដែលបានប្រាប់កូនៗថា កុំទៅ (រំខានពូរបស់ពួកឯង)។ ខ្ញុំបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅ ហេតុអ្វីបានក្មួយខ្ញុំអត់ផ្ទះនៅ? នេះមកពីខ្ញុំមិនដឹង»។សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា៖«បងប្រុសថ្ងៃស្អែករូបកាយរបស់បងនឹងបញ្ចុះទៅក្នុងព្រះធរណីជាមួយបងស្រីដែលពួកបងបែកគ្នា ១២ ឆ្នាំហើយ និងបានជួបគ្នាវិញដែលជាទីកន្លែងបងទាំងពីរសម្រាកចុងក្រោយ។ យើងលែងបានជួបគ្នាជារៀងរហូតតែខ្ញុំនៅជំពាក់បំណុលបងច្រើនណាស់ដែលខ្ញុំត្រូវខិតខំសងតាមរយៈជួយមើលការខុសត្រូវចំពោះកូនៗ និងចៅៗរបស់បង»៕

ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសជូនវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នក​ឧកញ៉ា​ឧត្តម​មេ​ត្រី​វិសិដ្ឋ ហ៊ុន សាន ថ្ងៃទី៤

2025/03/31 06:04:53 pm        223
ឈានមកដល់ថ្ងៃច័ន្ទ ៣កើត ខែ ចេត្រ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ២០២៥នេះ មានរយៈពេល ៤ ថ្ងៃហើយ​នៃ​ការ​ចូល​មរណ​ភាព​របស់​ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួ​ង​សាធារណ​ការ និងដឹកជញ្ជូន ត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន។ក្នុងនាមជាពុទ្ធសាសនិក ដែលតែងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវទំនៀមទម្លាប់ ប្រពៃណី​ព្រះពុទ្ធសាសនានោះ ឯកឧត្តម លោកជំទាវ ជាបុត្រាបុត្រីនៃសព បាន​យាង​និមន្ត សម្តេច ព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរគ្រី សម្តេច ព្រះមហា​សង្ឃ​រាជ​គណៈធម្ម​យុត្តិកនិកាយ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​, សម្តេច ព្រះមង្គលទេពាចារ្យ វង់ អានេតា សម្តេចព្រះសង្ឃនាយករង គណៈ​ធម្ម​យុត្តិ​ក​និកាយ និងព្រះរាជាគណៈ នៃគណៈធម្មយុត្តិសរុប ៩ ព្រះអង្គ សូត្រមន្ត ចំរើ​ន​ព្រះបរិត្ត ដើម្បជាកិច្ចឧទ្ទិស កុសលផលបុណ្យ ជូនវិញ្ញាណនៃសព ដែលបាន​ធ្វើ​មរណ​កាល​ទៅកាន់បរលោកអស់រយៈពេល ៤កន្លងទៅនេះ។ ក្នុងពិធីសាសនានេះ មានការធ្វើបទនមស្ការសមាទានសីល តាមសក្ខាបទ ដើម្បី​រំលឹក​នឹក​ដល់​គុណបុណ្យព្រះរតនៈត្រៃ និងព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែល​ព្រះ​អង្គបានត្រាស់ដឹង នូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏​វិសេស​វិសាលបន្សល់ទុក ឱ្យពុទ្ធបរិស័ទគ្រប់រូបគោរពប្រណិបត្តិតាំងពីដើមរៀង មក​រហូត​បច្ចុប្បន្ន។ ពុទ្ធឱវាទ និងព្រះធម៌ វិន័យរបស់ព្រះអង្គគឺជាប្រទីប បំភ្លឺផ្លូវដល់​មនុស្ស​លោក​គ្រប់​រូបឱ្យសាងនូវអំពើល្អជាកុសលលះបង់ អំពើបាប សាងនូវ​កុសល​ទាន សម្រាប់អានាគតជាតិ។ យ៉ាងណាមិញការគោរពប្រតិបត្តិនិងដឹងគុណចំពោះមាតាបិតា ទាំងរូបលោក​នៅ​មាន​អាយុ​សង្ខារ ឬមរណកាលទៅហើយក្តីដូចដែលឯកឧត្តម លោកជំទាវ លោក លោក​ស្រី ជាកូនៗ និងចៅៗ ព្រមទាំងក្រុមគ្រសារ បាននិងកំពុង​ប្រតិបត្តិ​ជាពិសេស​ការ​ឧទ្ទិសទានតាមរយៈព្រះសង្ឃជាស្រែបុណ្យនាពេលនេះគឺបានបង្ហាញ ពីកត្តញូ​កត្ត​វេទិតាធម៌ ដ៍ខ្ពង់ខ្ពស់បំផុត សម្រាប់ជាការតបស្នង សងគុណ ចំពោះ​មាតា​បិតា និងបុព្វការីជន ដែលបាន​ចែក​ឋាន​ទៅ​កាន់​បរលោក​ឯ​នាយ​ខាង​មុខ​យ៉ាង​ពិត​ប្រាកដ​។បន្ទាប់ពីការធ្វើកិច្ចតាមលំដាប់លំដោយ នៃទំនៀមទម្លាប់បានចប់សព្វគ្រប់ ឯកឧត្តម លោក​ជំទាវ ជាបុត្រា-បុត្រី និងក្រុមគ្រួសារនៃសពបានថ្វាយប្រគេនទេយ្យវត្ថុ គ្រឿង​អត្ថ​បរិ​ក្ខា​ចំពោះ​សម្តេច​ព្រះសង្ឃ និង​ព្រះរា​ជា​គ​ណៈគ្រ​ប់​ព្រះអ​ង្គ​ប្រកប​ដោយ​សទ្ធា​ជ្រះ​ថ្លា​ដ៏​ខ្ពង់ខ្ពស់បំផុត។               កុសលផលបុណ្យដែលកើតឡើង ក្នុងថ្ងៃនេះ សម្តេចព្រះមហាសង្ឃរាជ គណៈ​ធម្ម​យុត្តិ និងសម្តេចព្រះសង្ឃនាយករង និងព្រះរាជាគណៈ នៃគណៈធម្មយុត្តិ គ្រប់អង្គ សូម​ឧទ្ទិសជូនចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន​ដែល​បាន​ធ្វើមរណកាលអស់រយៈពេល ៤ ថ្ងៃកន្លងទៅនេះ និង​វិញ្ញាណក្ខន្ធ​ភរិយា​នៃ​សព​គឺ​លោកជំទាវច្រឹង គឹមហេន ដែលបានធ្វើមរណកាលអស់រយៈពេល ១២​ឆ្នាំ​កន្លង​ទៅ​ហើយនោះសូមឱ្យវិញ្ញាណក្ខន្ធអ្នកមានគុណទាំងទ្វេ បានទៅកាន់ឋាន​បរម​សុខ ជានិច្ចនិរន្តតរៀងទៅ៕

សម្ដេចតេជោ៖«មានតែទឹកភ្នែកជូនដំណើរបង! ប្អូនថ្លៃម្នាក់នេះជាអ្នកគិតគូរគ្រប់យ៉ាងសម្រាប់បងប្រុសតែអកុសលពេលបងប្រុសឈឺធ្ងន់គាត់ក៏ឈឺត្រូវវះកាត់»!

2025/03/30 07:15:54 pm        216
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ មានក្ដីក្ដុលក្ដួលបង្ហោះសារ ភ្ជាប់ជាមួយនឹងរូបថត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺក្រោយពីត្រលប់ពីព្យាបាលសុខភាពនៅប្រទេសសិង្ហបុរីដល់ទឹកដីកម្ពុជាវិញភ្លាម នៅព្រឹកនេះ សម្តេចកិត្តិព្រឹទ្ធបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព បងប្រុស គឺឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាមួយនឹងក្ដីក្ដុកក្ដួល និងមានតែទឹកភ្នែកជូនដំណើរបងប្រុស។សម្ដេចតេជោ បានសរសេរថា មានតែទឹកភ្នែកជូនដំណើរបង។ ប្អូនថ្លៃម្នាក់នេះជាអ្នកគិតគូរគ្រប់យ៉ាង សម្រាប់បងប្រុសតែអកុសលពេលបង ប្រុសឈឺធ្ងន់គាត់ក៏ឈឺត្រូវវះកាត់ដែលមិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសថែមទាំងមិនបានចូលរួមបុណ្យសពក្រៅតែពីដុតធូបគោរពលាបងប្រុសប៉ុណ្ណោះ»។សូមបញ្ជាក់ថា ក្រោយត្រលប់ពីព្យាបាលសុខភាពនៅប្រទេសសិង្ហបុរីដល់ទឹកដីកម្ពុជាវិញភ្លាម នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព បងប្រុស គឺឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាននៃសព ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ភ្លាម។ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ប្រាក់ សុខុន៖ ចាប់ពីកិច្ចប្រជុំដំបូងលើកទី២០ ប្រទេស​បារាំង​នឹង​ផ្ទេរ​ភាព​ជា​ប្រធាន​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​ឱ្យ​កម្ពុជា
11/10/2026 02:11 PM
ប្រតិភូជាន់ខ្ពស់ហ្វ្រង់កូហ្វូនីតាមបណ្តាប្រទេសមួយចំនួន ចាប់ផ្តើមអញ្ជើញមកដល់កម្ពុជាជាបណ្តើរៗ
11/10/2026 02:11 PM
កេរដំណែលការទូតដ៏វៃឆ្លាតរបស់ព្រះបរមរតនកោដ្ឋនាំឱ្យកម្ពុជាក្លាយជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
11/10/2026 02:11 PM
សម្ដេចធិបតីនាំកូនប្រុសពៅមកបង្ហាញកន្លែងដែលចាប់កំណើតកាលពី ៤៩ឆ្នាំមុន នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់
11/10/2026 01:11 PM
រដ្ឋមន្ត្រីការបរទេស៖ មកដល់ពេលនេះ មាន៧៩ប្រទេសបានចុះឈ្មោះចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី
11/10/2026 01:11 PM
យុវជនខ្មែរនៅតែពេញនិយមរៀនភាសាបារាំងដែលជាស្ពានសំខាន់មួយក្នុងធ្វើដំណើរទៅកាន់ទំនាក់ទំនងសកល
11/10/2026 01:11 PM
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
11/10/2026 01:11 PM
រដ្ឋសភាជំរុញទូតថ្មីផ្សព្វផ្សាយជំហរសន្តិភាព និងការគោរពច្បាប់អន្តរជាតិរបស់កម្ពុជាប្រាប់អន្តរជាតិ
11/10/2026 12:11 PM
វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាធ្វើឡើងក្រោមមូលបទ «ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប»
11/10/2026 12:11 PM
រ៉ូបូតចូលរួមរត់ម៉ារ៉ាតុងនៅតំបន់អង់តាក់ទិក ប៉ុន្តែត្រូវបោះបង់ការប្រកួតក្រោយរត់បាន ៣ គីឡូម៉ែត្រ
11/10/2026 12:11 PM