បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

គណៈរដ្ឋមន្ត្រីអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

2025/01/24 05:10:14 pm        115
ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់នេះ មានចំនួន ៤ជំពូក និង ១៥មាត្រា ត្រូវបានផ្តួចផ្តើមរៀបចំ និងតាក់តែងដោយ ក្រសួងយុត្តិធម៌ នៅក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ដើម្បីរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ។ ដោយវត្ថុចាប់យកនៅក្នុងដំណាក់កាលនីតិវិធីនៃរឿងក្តីព្រហ្មទណ្ឌ មិនទាន់ក្លាយជាទ្រព្យសម្បត្តិរបស់រដ្ឋនៅឡើយ សេចក្តីព្រាងច្បាប់នេះ បានកំណត់យកស្ថាប័នអយ្យការ និងស្ថាប័នតុលាការ ជាស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក នៅតាមដំណាក់កាលនីមួយៗនៃនីតិវិធីព្រហ្មទណ្ឌ។ ផ្អែកតាមសេចក្តីព្រាងច្បាប់នេះ ជាគោលការណ៍ ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកត្រូវធ្វើឡើងក្នុងទម្រង់ជាការលក់ឡាយឡុង។ ប៉ុន្តែ ក្នុងករណីចាំបាច់ ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកអាចធ្វើក្នុងទម្រង់ណាមួយផ្សេងទៀតក្រៅពីការលក់ឡាយឡុង ដែលនឹងត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ទន្ទឹមនេះ ប្រាក់ដែលទទួលបានពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក អាចត្រូវប្រគល់ឱ្យម្ចាស់ដើមវិញ ឬត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ ប្រាក់ទាំងនេះត្រូវរក្សាទុកក្នុងគណនីរបស់ក្រសួងយុត្តិធម៌ នៅធនាគារណាមួយ បន្ទាប់ពីមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។សេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានរៀបចំឡើងដើម្បីឱ្យស្របតាមបរិបទនៃការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា ដែលតុលាការព្រហ្មទណ្ឌអាចប្រើប្រាស់មធ្យោបាយឌីជីថលនានា ជំនួសការរក្សាទុកវត្ថុចាប់យកជារូបវ័ន្ត ជាអាទិ៍ ការថតរូបវត្ថុចាប់យក ដើម្បីទុកជាភស្តុតាងសម្រាប់បម្រើឱ្យចំណាត់ការរបស់តុលាការតាមនីតិវិធីជាធរមាន។ ជាមួយគ្នានេះ ការបង្កើតឱ្យមានច្បាប់នេះ ក៏ជាផ្នែកមួយដ៏សំខាន់ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវដោយក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Group - APG) នៃក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force - FATF) ក្នុងការវាយតម្លៃអំពីការគ្រប់គ្រង ការថែរក្សា និងការចាត់ចែងវត្ថុចាប់យកដែលត្រូវបានឃាត់ទុក ឬបង្កកទុក ឬសម្រេចរឹបអូសដោយតុលាការពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ផងដែរ។

សម្ដេចធិបតី ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្ត​សហការគ្នាដោះស្រាយបញ្ហាខ្វះខាត​ទឹកជូន​ដល់ប្រជាកសិករធ្វើស្រែប្រាំង

2025/01/24 01:17:57 pm        253
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវសហការគ្នាយកចិត្តទុកដាក់ដោះស្រាយបញ្ហាខ្វះខាតទឹកធ្វើស្រែរបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៥នេះ នៅវិមានសន្តិភាព។ក្នុងឱកាសកិច្ចប្រជុំនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម, គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អាជ្ញាធររាជធានី ខេត្ត ត្រូវសហការគ្នាយកចិត្តទុកដាក់តាមដាន ដោះស្រាយបញ្ហាខ្វះខាតទឹកដោយបុរេសកម្ម ដើម្បីធានាទឹកស្រោចស្រពសម្រាប់ប្រជាសិករ និងគ្រប់គ្រងព្យាករណ៍ តាមដានជាប្រចាំជាមួយសហគមន៍ កសិករ ដើម្បីដោះស្រាយកង្វះទឹកជូនដល់ប្រជាកសិករបានទាន់ពេលវេលា។ ក្រៅពីនេះសម្ដេចធិបតី ក៏បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវពិនិត្យមើលលើនយោបាយទឹក រៀបចំប្រព័ន្ធស្រោចស្រព អាងទឹកលេខ ២ នៅខេត្ត ពោធិ៍សាត់ ក្នុងរយៈពេលរដូវប្រាំងនេះ និងបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាទីផ្សារស្រូវ និងតម្លៃស្រូវជូនដល់ប្រជាពលរដ្ឋផដែរ។ បន្ថែមពីការជួយរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាល បានបន្តជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដើម្បីធានាថានឹងមិនមានស្រូវប្រាំងប្រជាកសិករណារងការខូចខាត ដោយក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានរួមគ្នាជួយអន្តរាគមន៍តាមគោលដៅ និងដែនសមត្ថកិច្ចរបស់ខ្លួន។ គិតចាប់ថ្ងៃទី២២ មករា ២០២៥ ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ បានចុះអន្តរាគមន៍បូមទឹកជូនប្រជាកសិករបានជាង២ម៉ឺនហិកតា ក្នុងចំណោមស្រូវប្រាំងដែលរងហានិភ័យប្រមាណជាង ៣ ម៉ឺនហិកតា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ព្រៃវែង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ក្រចេះ កណ្ដាល បន្ទាយមានជ័យ ស្វាយរៀង។ ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ នឹងនៅតែបន្តបូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ រហូតទាល់តែស្រូវប្រាំងឈប់ត្រូវការទឹកបន្តទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣

2025/01/24 09:36:51 am        237
នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣។របៀបវារៈទាំង៣នោះរួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ។ ២-សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ ៣-របាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ មុននឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងសម្រាប់ឆ្នាំ២០២៥នាព្រឹកនេះសម្ដេចធិបតី នាយករដ្ឋមន្ត្រីបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធដល់សហភាពសហពន្ធ័យុវជនកម្ពុជា (ស.យ.ក) ក្នុងការប្រារព្ធពិធីរៀបចំព្រឹត្តិការណ៍សាទរកម្ពុជា ប្រកបដោយជោគជ័យ និងមោទនភាព។ សម្ដេចនាយករដ្ឋមន្រ្ដី បានលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍បែបនេះដើម្បីលើកកម្ពស់មោទនភាពជាតិ អរិយធម៌វប្បធម៌សម្បូរបែប និងយូរអង្វែងរបស់កម្ពុជាទៅកាន់ពិភពលោក និងជាគុណប្រយោជន៍ដល់វិស័យទេសចរណ៍កម្ពុជា។ សម្ដេចបានបន្តថា ទោះបីកម្ពុជាជួបប្រទះនូវបញ្ហាប្រឈមជាច្រើននៅឆ្នាំ២០២៤ទាំងផ្ទៃក្នុង និងក្រៅប្រទេសរួមទាំងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ក្រុមជ្រុលនិយមក្នុងព្រឹត្តិការណ៍ ថ្ងៃ ១៨ សីហា ក៏ដូចជាការវិវត្តស្មុគស្មាញប្រកបដោយគ្រោះថ្នាក់នៃសភាពការណ៍នៅក្នុងតំបន់និងអន្តរជាតិ ទោះយ៉ាងនេះក្តីក៏រាជរដ្ឋាភិបាលជម្នះបានប្រកបដោយផ្លែផ្កានូវសមិទ្ធផលផ្សេងៗសម្រាប់ប្រជាពលរដ្ឋក្នុងនោះបន្តរក្សាបាននូវស្ថិរភាពនយោបាយអធិបតេយ្យភាពកម្ពុជា បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមព្រមទាំងបានធានានូវម៉ាក្រូសេដ្ឋកិច្ចយ៉ាងប្រសើរ។សម្ដេចធីបតីមានប្រសានស៍ថា ជារួមអាចនិយាយបានថា ឆ្នាំ២០២៣ និង ឆ្នាំ២០២៤ ជាដំណាក់កាលនៃការចាប់ផ្ដើមដោយអនុវត្តនូវវិធាន គន្លឹះ៥ នៅក្នុងវិស័យជាអាទិភាពដូចជាវិស័យរដ្ឋបាលសាធារណៈ អប់រំ សុខាភិបាល យុត្តិធម៌ និងភូមិឃុំមានសុវត្តិភាព ក៏ដូចជាការអនុវត្តកម្មវិធីសកម្មភាពអាទិភាពជាក់ស្តែង នៅលើសមរភូមិ ផ្ទាល់ ដូចជាការផ្ដោតលើ ការប្រែប្រួលនៃបរិយាកាសវិនិយោគ និងកិច្ចការជាច្រើនផ្សេងៗទៀត ។ សម្រាប់ដំណាក់កាលបន្ទាប់ឆ្នាំ ២០២៥ -២០២៦ មានកិច្ចការមួយចំនួនដែលត្រូវធ្វើដើម្បីបន្តក្នុងគោលដៅទី១ សម្រួចគោលដៅនយោបាយអោយកាន់តែមាន សាកសិទ្ធិភាព ទី២ ការពង្រឹងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព ទី៣ការបង្កើនអភិបាលកិច្ចកាន់តែប្រសិទ្ធភាព។ សម្ដេចបានបន្តថា ផ្អែកលើបទពិសោធន៍ឆ្នាំ២០២៣ និង២០២៤ និងឈរលើទស្សនៈវិស័យសម្រាប់ឆ្នាំ២០២៥ -២០២៦។ ឆ្នាំ២០២៥នេះជាឆ្នាំសំខាន់ ប៉ុន្តែរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាកំពុងឈានឆ្ពោះទៅពាក់កណ្តាលអាណត្តិរបស់ខ្លួននឹងត្រូវបន្តដំណើរទៅមុខកាន់តែស្វាហាប់ និងកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាពដើម្បីបង្កើតស្នាដៃតាមរយៈការបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតនៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបទៅដោយសមធម៌ ភាពធន់ ចីរភាព និងបរិយាបន្ន៕

សម្ដេចធិបតីឱ្យសមត្ថកិច្ចរាជធានី-ខេត្តពង្រឹងអនុវត្តច្បាប់ចរាចរណ៍ ខណៈករណីគ្រោះថ្នាក់បានកើនឡើងវិញ

2025/01/23 05:27:22 pm        113
ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាក់ជាថ្មី ដល់ក្រសួងសាធារណៈការ និងដឹកញ្ជូន ជាពិសេសអគ្គស្នងការដ្ឋានគរបាលជាតិ និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ពិសេសការពិនិត្យលើការបើកបរក្នុងស្ថានភាពស្រវឹង ខណៈករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើនឡើងវិញក្នុងមួយរយៈចុងក្រោយនេះ។ ​សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជានេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៤នេះ។ ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា ណែនាំដល់ក្រសួងសាធារណការ បន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ជាពិសេសជាមួយអគ្គស្នងការនគរបាលជាតិក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់។ សម្ដេចធីបតី ក៏បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ ឬផាកពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក តាមរយៈកម្មវិធីដកពិន្ទុនេះដែលជាបច្ចេកវិទ្យាលើទូរស័ព្ទដៃ ដែលក្រសួងបានដាក់ឱ្យអនុវត្តនាពេលកន្លងមកដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងឈានទៅដល់ការបន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអតិបរិមា។ សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍ គឺជាក្ដីកង្វល់ដ៏ធំរបស់រាជរដ្ឋាភិបាលដែលបញ្ហានេះបណ្ដាលឱ្យមនុស្សស្លាប់ច្រើនជាគេបំផុតក្នុងមួយឆ្នាំៗបើធៀបទៅនឹងជំងឺផ្សេងៗទៀតនៅកម្ពុជា។ ខណៈក្នុងរយៈពេលពេញ១ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤លើកដោយបានបង្កឲ្យមានមនុស្សស្លាប់ចំនួន ១ ៥០៩នាក់។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ចូន។ តាមរបាយការណ៍ដដែលនេះ ចំនួនគ្រោះថ្នាក់ចររាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ បានថយចុះចំនួន ១៤% បើធៀបនឹងឆ្នាំ ២០២៣៕អត្ថបទ៖ វ៉ន ដារ៉ា

កូរ៉េខាងជើង ចោទអាមេរិក ពីអំពើឃោរឃៅក្នុងសង្រ្គាមកូរ៉េ បន្ទាប់ពីលោក Trump កាន់តំណែង

2025/01/22 01:58:08 pm        68
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃពុធ (២២ មករា) នេះ បានរាយការណ៍ពីការចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ប៉ុន្តែមិនមានការអត្ថាធិប្បាយណាមួយពីតំណែងមេដឹកនាំជាថ្មីរបស់លោកទេ ប៉ុន្តែបានចោទប្រកាន់សហរដ្ឋអាមេរិក ថាបានប្រព្រឹត្តអំពើឃោរឃៅក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បន្ទាប់ពីតំណែងថ្មីរបស់លោក Trump។សារព័ត៌មាន Rodong Sinmun ដែលជាតំណាងរបស់គណបក្សកម្មករកំពុងកាន់អំណាច បានចេញផ្សាយអត្ថបទខ្លីមួយដោយនិយាយថា លោក Trump ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីទី៤៧ ក្នុងការបោះឆ្នោតខែវិច្ឆិកា ហើយពិធីឡើងកាន់តំណែងត្រូវបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ។ប្រព័ន្ធផ្សព្វផ្សាយនេះមិនបានបញ្ជាក់លម្អិត និងរួមបញ្ចូលការអត្ថាធិប្បាយណាមួយលើលោក Trump ឬកិច្ចការរបស់អាមេរិកទេ ប៉ុន្តែបង្ហាញរូបថតសិស្សសាលាដែលទទួលការអប់រំឃោសនាពីសង្គ្រាមកូរ៉េ និង "ពោរពេញដោយកំហឹងចំពោះអំពើឃោរឃៅដែលអាមេរិកបានប្រព្រឹត្ត"។គួររម្លឹកថា លោក Trump ធ្លាប់ធ្វើកិច្ចប្រជុំកំពូលមិនធ្លាប់មានពីមុនមកជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ខ្លួន ហើយបានលើកសរសើរទំនាក់ទំនងផ្ទាល់ខ្លួនរបស់ភាគីទាំងពីរ។ កូរ៉េខាងត្បូងនិយាយថា ការបាញ់មីស៊ីលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង ជាការទាក់ទាញចំណាប់អារម្មណ៍លោក Trump និងបង្ហាញកម្លាំងដាក់អាមេរិក៕

ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីនចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

2025/01/22 11:45:54 am        112
នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, លោកស្រី Rosemarie P. Rafael បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសមាសភាពគណៈប្រតិភូនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ ដែលមានថ្នាក់ដឹកនាំស្ត្រី និងជាធុរជនហ្វីលីពីន ចំនួន៣៥រូប ជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីនដែលកំពុងមានប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើន។ ជាមួយគ្នានោះ លោកស្រីប្រធានក្រុមប្រឹក្សាបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា គណៈប្រតិភូនឹងចូលរួមវេទិកាធុរកិច្ចដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន និងក្រសួងពាណិជ្ជកម្មកម្ពុជា។ ក្នុងឱកាសនោះដែរ, គណៈប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ក្នុងនោះរួមមាន៖ វិស័យកសិកម្ម (ឧស្សាហកម្មស្រូវអង្ករ), អាកាសចរណ៍, ទេសចរណ៍, យានយន្ត, អប់រំ, សុខាភិបាល, ដឹកជញ្ជូន និងឡូជីស្ទីក, អាជីវកម្មលក់រាយ និង កម្មន្ដសាល ព្រមទាំងបានបង្ហាញបំណងស្វែងរកកិច្ចសហការជាមួយសហគ្រិនជាស្ត្រីនៅកម្ពុជា ពាក់ព័ន្ធនឹងការពង្រឹងជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ ការកសាងសមត្ថភាពជាដើម។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងការជួយលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យធុរកិច្ចរបស់ក្រុមប្រឹក្សា ព្រមទាំងបានស្វាមគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាធុរកិច្ចក្នុងការស្វែកឱកាសវិនិយោគ និងពាណិជ្ជកម្ម នៅកម្ពុជា និងបង្ហាញនូវក្ដីសោមនស្សរីករាយចំពោះការរៀបចំវេទិកាធុរកិច្ចនៅកម្ពុជានាពេលនេះ ក៏ដូចជាការរៀបចំវេទិកាធុរកិច្ចនៅហ្វីលីពីន នាពេលខាងមុខ ហើយសម្ដេចបានគូសបញ្ជាក់ថា វេទិកាធុរកិច្ចទាំងនេះនឹងជួយតភ្ជាប់ទំនាក់ទំនងរវាងធុរជន ឬវិនិយោគិននៃប្រទេសទាំងពីរ និងជួយបង្កើតកាលានុវត្តភាពបន្ថែម សម្រាប់ការវិនិយោគជាដើម។ សម្ដេចបវរធិបតីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យរបស់វិស័យឯកជន តាមរយៈការដាក់ចេញគោលនយោបាយគាំទ្រ និងវិធានការលើកទឹកចិត្តនានាសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចនៅក្នុងកម្ពុជា។ បន្ថែមលើសនេះ, សម្ដេចបវរធិបតីលើកឡើងថា នៅកម្ពុជា តួនាទីរបស់ស្ត្រីក្នុងវិស័យធុរកិច្ចក៏បាន និង កំពុងវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាចរីកលូតលាស់ទៅបាន លុះត្រាតែមានការចូលរួមពីពហុវិស័យ ដើម្បីធានា និងជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យការអន្តរាគមន៍ទឹកជួយ​កសិករធ្វើស្រូវប្រាំង​ក្នុងខេត្តក្រចេះ

2025/01/22 10:28:00 am        242
ក្រចេះ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ និងអាជ្ញាធរខេត្ត និង​មូលដ្ឋាន​ក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីពិនិត្យសកម្មភាពអន្តរាគមន៍​បូមទឹកជួយដល់​ប្រជា​កសិករ​បង្កបង្កើនផលស្រូវប្រាំង។បើតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តក្រចេះ មានគ្រួសារកសិករចំនួន ៣៨៩គ្រួសារ ដែលមានផ្ទៃដីដាំដុះប្រមាណ ៤៨៣ហិកតា ទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។ ក្នុងពេលចុះពិនិត្យរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ពីការខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ មន្ទីរជំនាញជុំវិញដែលបានសហការគ្នា ឆ្លើយតបភ្លាមៗទៅនឹងសំណូមពរ​របស់​បងប្អូន​ប្រជាកសិករដែកជួបប្រទះបញ្ហាកង្វះទឹកស្រោចស្រព។ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា គិតមកទល់ពេលនេះ ក្នុងចំណោមស្រូវប្រាំងសរុប មាន​ស្រូវ​ប្រាំង​ចំនួនជាង១០០ហិកតាត្រូវបញ្ជូនទឹកសង្គ្រោះ បន្ទាប់ពីថ្មីៗនេះ​ក្រុមការងារថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ និងអាជ្ញាធរបានចាប់ផ្តើមចុះពិនិត្យ និងដោះស្រាយកាលពីថ្ងៃទី២១ ខែ​មករា ឆ្នាំ២០២៥ កន្លងទៅ។សូមជម្រាបថា បើតាមរបាយការណ៍គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ខេត្ត​ដែល​បានប៉ះពាល់ និងទទួលបានការអន្តរាគមន៍ទឹកសម្រាប់ស្រូវប្រាំង មានចំនួន ៧ខេត្ត ដូចជា ខេត្តក្រចេះ, កំពង់ធំ, កណ្តាល, តាកែវ, បន្ទាយមានជ័យ, ត្បូងឃ្មុំ និងខេត្តព្រៃវែង៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យគណៈប្រតិភូក្រុមប្រឹក្សា​ធុរកិច្ច​ស្រ្តី​ហ្វីលីពីន ចូលជួប​សម្តែងការគួរសម និងពិភាក្សារការងារ

2025/01/22 09:33:54 am        110
នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី Rosemarie P. Rafael ប្រធានក្រុមប្រឹក្សា​ធុរកិច្ច​ស្រ្តី​ហ្វីលីពីន និងគណៈប្រតិភូតំណាងក្រុមហ៊ុនដែលជា​សមាជិក​ក្រុម​ប្រឹក្សា​ធុរកិច្ច​ស្រ្តី​ហ្វីលីពីន​ចំនួន ២៧រូប ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅ​វិមានសន្តិភាព ។

កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន​ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

2025/01/21 01:21:56 pm        490
នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តមបានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជានាពេលនេះ បានផ្ដល់នូវបទពិសោធន៍ល្អៗជាច្រើន ហើយឯកឧត្តមបានសង្កេតឃើញពីភាពប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។ ឯកឧត្តមបានបន្ថែមទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ នៅកម្ពុជា ដែលកិច្ចប្រជុំនេះនឹងមានជំនួបរវាងសហគមន៍ធុរកិច្ចប៉ាគីស្ថាន និងកម្ពុជា ដែលនឹងចូលរួមចំណែកបង្កើតជាកាលានុវត្តភាពវិនិយោគបន្ថែមទៀតសម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះទំនាក់ទំនងប្រទេសទាំងពីរ ហើយតាមរយៈកុច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ប៉ាគីស្ថាន។ ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមិនត្រឹមតែជួយពង្រីកកាលានុវត្តភាពវិនិយោគប៉ុណ្ណោះទេ ថែមទាំងជួយពង្រីកកិច្ចសហប្រតិបត្តិលើវិស័យសក្ដានុពលផ្សេងៗទៀត រវាងកម្ពុជានិងប៉ាគីស្ថាន។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការគាំទ្រនិងវិធានការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលដើម្បីធានាដល់ភាពជោគជ័យរបស់វិស័យឯកជននៅកម្ពុជា ដោយសម្ដេចបវរធិបតីបានលើកឡើងថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដែល​លេីកកម្ពស់​ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ។ សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីក៏បានពិភាក្សាពីការជំរុញ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ជាច្រើនរួមមាន​ ជាអាទិ៍​៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល​ អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និងការតភភ្ជាប់រវាងប្រជាជននិងប្រជាជន៕

សម្ដេចធិបតី អនុញ្ញាតជូនរដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/01/21 12:07:02 pm        118
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យឯកឧត្តម ជែម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។សូមជម្រាបថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា ឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានសម្តែងនូវការអបអរសាទរចំពោះភាពរីកចម្រើនអស្ចារ្យរបស់កម្ពុជា។ ឯកឧត្តមក៏បានលើកឡើងថា ប៉ាគីស្ថាននឹងខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយតំបន់ រួមទាំងកម្ពុជា ដោយសង្កេតឃើញអំពីកាលានុវត្តភាពជាច្រើនរវាងប្រទេសទាំងពីរ និងផលបច្ច័យសេដ្ឋកិច្ចរបស់តំបន់ ដែលកើតចេញពីគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ប៉ាគីស្ថាននឹងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជា តាមរយៈការជំរុញធុរជនប៉ាគីស្ថានមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរធុរជនរវាងប្រទេសទាំងពីរ ដើម្បីឱ្យក្លាយជាមូលដ្ឋាននៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ ដោយកម្ពុជា និងប៉ាគីស្ថាន ទទួលបានរបបអនុគ្រោះពន្ធ (GSP) នោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា កម្ពុជា និងប៉ាគីស្ថាន គួរប្រើប្រាស់ឱ្យអស់លទ្ធភាពនូវរបបអនុគ្រោះពន្ធនេះ។ ខណៈកម្ពុជា និងប៉ាគីស្ថានមានភាពស្រដៀងគ្នានៃសេដ្ឋកិច្ច ដូចជាការអភិវឌ្ឍលើវិស័យកសិកម្ម វាយនភ័ណ្ឌ និងកាត់ដេរស្បែកជើងជាដើម៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទាហាន​ ៥នាក់ ស្លាប់ ដោយសារ​ការ​​វាយប្រហារ​ប៉ុស្តិ៍​ត្រួតពិនិត្យ នៅ​ភាគខាង​ត្បូង​ថៃ
07/23/2026 01:07 PM
សមត្ថកិច្ចជំនាញ កម្ទេចចោលមីន១គ្រាប់នៅចំណុចទឹកជ្រោះដំណាក់ក្បូន ស្រុកមណ្ឌលសីមា ខេត្តកោះកុង
07/23/2026 01:07 PM
សមត្ថកិច្ចភ្នំពេញ បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្រោមរូបភាពវិនិយោគ ឃាត់ខ្លួនជនបរទេស២៥នាក់
07/23/2026 01:07 PM
សម្តេចប្រធានរដ្ឋសភា៖ ក្នុងបរិបទពិភពលោកស្មុគស្មាញ និងមានវិបត្តិធាតុអាកាសផងស្រ្តីមានតួនាទីសំខាន់ ក្នុងការធានាសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព
07/23/2026 01:07 PM
សមត្ថកិច្ចជំនាញ កម្ទេចចោលមីន១គ្រាប់នៅចំណុចទឹកជ្រោះដំណាក់ក្បូន ស្រុកមណ្ឌលសីមា ខេត្តកោះកុង
07/23/2026 01:07 PM
រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និង​រាប់បាត្រ​ឧទ្ទិស​កុសល​ជូន​វីរៈ​កងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី
07/23/2026 01:07 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា–សហរដ្ឋអាមេរិក លើកទី៤ នៅ អាម៉េរិក
07/23/2026 12:07 PM
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
07/23/2026 12:07 PM
មេដឹកនាំអ៊ុយក្រែន ពិចារណាទៅទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយបន្ទាប់ពីពិភាក្សាជាមួយប្រេសិតលោកTrump
07/23/2026 12:07 PM
កម្ពុជាបន្តតវ៉ាទង្វើបំពានច្បាប់របស់កងទ័ពថៃឈូសឆាយដី ធ្វើផ្លូវចូលជ្រៅមកលើដីកម្ពុជាក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ
07/23/2026 12:07 PM