ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

ពលរដ្ឋទុយនីស៊ី ប្រមូលផ្ដុំគ្នាគាំទ្រជនរងគ្រោះហ្កាហ្សា និងទាមទារឲ្យមានបទឈប់បាញ់បន្ទាន់

2024/04/01 01:04:22 pm        100
មនុស្សរាប់រយនាក់ បានដើរក្បួនតវ៉ានៅក្នុងប្រទេសទុយនីស៊ីកាលពីចុងសប្ដាហ៍នេះ ដើម្បីប្រារព្ធទិវា 'Land Day' និងបានបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រជាពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។ក្រុមអ្នកតវ៉ា បានក្រវីទង់ជាតិប៉ាឡេស្ទីន និងស្រែកពាក្យស្លោក ខណៈពួកគេ បានប្រមូលផ្ដុំគ្នានៅខាងមុខស្ថានទូតបារាំង ក្នុងរដ្ឋធានីទុយនីស៊ី ។ អ្នកតវ៉ាម្នាក់និយាយថា ពួកគេឈរនៅជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងការរំដោះ ការតស៊ូ និងការប្ដេជ្ញាចិត្តិ របស់ពួកគេ។ អ៊ីស្រាអែល បានវាយប្រហារទាំងតាមអាកាស ទាំងការបាញ់ផ្លោង លើតំបន់ហ្កហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣២.២០០នាក់ ជាជម្លោះដ៏ធ្ងន់ធ្ងរបំផុតរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងដែនដី មួយនេះ។ ការតវ៉ាទាមទារដូចគ្នានេះ ក៏បានកំពុងកើតឡើងផងដែរ នៅក្នុងសហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ីស្រា អែល ប៉ាឡេស្ទីន ហ្ស៊កដានី អង់គ្លេស បារាំង និងប្រទេសជាច្រើនទៀតនៅលើពិភពលោក៕

អនីតិជនជន ៧នាក់ បានរងរបួសនៅក្នុងការបាញ់ប្រហារនៅទីក្រុង Indianapolis

2024/04/01 01:01:29 pm        87
នគរបាលបានបញ្ជាក់ថា អនីតីជនយ៉ាងហោចណាស់ប្រាំពីរនាក់មានអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ បានរងរបួស អំឡុងការបាញ់ប្រហារនៅទីក្រុង អ៊ីឌៀអាណាប៉ូលីស(Indianapolis) រដ្ឋអ៊ីឌៀអាណា សហរដ្ឋអាមេរិក។លោកស្រី Tanya Terry ប្រធានប្រតិបត្តិការរងនៃនគរបាលទីក្រុង Indianapolis បាននិយាយក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ ហើយស្ថិតក្នុងស្ថានភាពមានស្ថិរភាព។យោងតាមលោកស្រី Terry បាននិយាយឲ្យដឹងថា នៅម៉ោងប្រហែល ១១:៣៦ យប់ ម៉ោងក្នុងស្រុក មន្ត្រីដែលស្ថិតនៅក្នុងតំបន់នោះ បានឮការបាញ់កាំភ្លើង ហើយបានរកឃើញអនីតិជនមួយក្រុមធំ នៅពេលទៅដល់កន្លែងកើតហេតុនៅក្បែរមជ្ឈមណ្ឌលផ្សារទំនើប Circle Center ។លោកស្រី Terry បានបញ្ជាក់ថា ហេតុការណ៍នេះមានជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់អាវុធ និងបាននិយាយថា គ្មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ខ្លួននៅឡើយ ហើយការបាញ់ប្រហារនេះកំពុងត្រូវបានស៊ើបអង្កេត។

យោធាអាមេរិកអះអាងថា ខ្លួនបានកម្ទេចយានដ្រូនរបស់ក្រុមហ៊ួទីនៅលើសមុទ្រក្រហម និងនៅប្រទេសយេម៉ែន

2024/04/01 12:42:34 pm        115
យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួន បានបំផ្លាញយានដ្រូនមួយគ្រឿង នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទីនៃប្រទេសយេម៉ែន ដែលត្រូវបានញាំញីដោយសង្រ្គាម និងមួយគ្រឿងទៀត នៅលើផ្លូវដឹកជញ្ជូនដ៏សំខាន់នៅក្នុងសមុទ្រក្រហម។ នេះគឺជាការវិវឌ្ឍចុងក្រោយបំផុត នៅក្នុងភាពតានតឹងជាច្រើនខែរវាងក្រុមឧទ្ទាមដែលគាំទ្រដោយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ទីបញ្ជាការកណ្តាល(CENTCOM)របស់អាមេរិក បានអះអាងថា យានដ្រូនដែលត្រូវបានបំផ្លាញនៅព្រឹកថ្ងៃសៅរ៍ បានបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះ និងនាវាជំនួញនៅក្នុងតំបន់នេះ។ទីបញ្ជាការនេះ បានបន្ថែមថា យានដ្រូនមួយគ្រឿង គឺត្រូវបានបំផ្លាញនៅលើសមុទ្រក្រហម ខណៈដែលទីពីរត្រូវបានបំផ្លាញនៅលើដី ខណៈដែលវាត្រូវបានគេរៀបចំ ដើម្បីបាញ់បង្ហោះ។ទីបញ្ជាការកណ្តាល CENTCOM បាននិយាយថា៖«សកម្មភាពទាំងនេះ គឺចាំបាច់ដើម្បីការពារកងកម្លាំងរបស់យើង ធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងធ្វើឲ្យដែនទឹកអន្តរជាតិកាន់តែមានសុវត្ថិភាព និងសុវត្ថិភាពជាងមុនសម្រាប់សហរដ្ឋអាមេរិក សម្ព័ន្ធភាព និងនាវាពាណិជ្ជកម្ម។ពុំមានការអត្ថាធិប្បាយពីក្រុមឧទ្ទាមហ៊ួទីដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើង និងខាងលិចរបស់ប្រទេសយេម៉ែននោះទេ។ក្រុមឧទ្ទាមនេះ បានបើកយុទ្ធនាការវាយប្រហារដោយយានដ្រូន និងមីស៊ីលលើការដឹកជញ្ជូននៅសមុទ្រក្រហម កាលពីខែវិច្ឆិកា។ ពួកគេក៏បានបាញ់មីស៊ីលឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល បើទោះជាមីស៊ីលទាំងនោះ ហោះបានចម្ងាយខ្លី ឬត្រូវបានស្ទាក់ចាប់ក៏ដោយ។

ក្រុមហាម៉ាស ចោទប្រកាន់ក្រុមគូប្រជែងហ្វាតាថា បានបញ្ជូនសន្តិសុខទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង

2024/04/01 12:38:34 pm        106
ក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្កាហ្សា បាននិយាយថា ក្រុមឥស្លាមហាម៉ាស បានចោទប្រកាន់គូប្រជែងជាមួយអាជ្ញាធរប៉ាឡេស្ទីនថា បានបញ្ជូនមន្ត្រីសន្តិសុខទៅកាន់ហ្កាហ្សាភាគខាងជើង ក្រោមការបិទបាំងនៃការការពារដល់រថយន្តជំនួយ។មន្ត្រីអាជ្ញាធរប៉ាឡេស្ទីន បានបដិសេធការចោទប្រកាន់របស់ក្រុមហាម៉ាស។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរបស់ក្រុមហាម៉ាស បានប្រាប់ទូរទស្សន៍ Al-Aqsa របស់ក្រុមនេះថា បេសកកម្មរបស់កងកម្លាំងនេះ ត្រូវបានត្រួតពិនិត្យដោយលោក Majed Faraj ដែលជាប្រធានចារកម្មរបស់អាជ្ញាធរប៉ាឡេស្ទីន។ក្រុមនេះ បាននិយាយថា សមាជិកចំនួន៦នាក់នៃកម្លាំង ដែលបានដឹកតាមរថយន្តជំនួយឆ្លងកាត់តាមច្រក Rafah ជាមួយប្រទេសអេហ្ស៊ីប ត្រូវបានចាប់ខ្លួន ហើយកងកម្លាំងនគរបាល កំពុងស្វែងរកដើម្បីប្រមូលសមាជិកផ្សេងទៀតទាំងអស់។មន្ត្រីក្រុមហាម៉ាស បាននិយាយថា៖«កម្លាំងសន្តិសុខត្រូវបានសង្ស័យថា កាលពីម្សិលមិញ បានចូល ជាមួយនឹងរថយន្តដឹកជំនួយអឌ្ឍចន្ទអេហ្ស៊ីប បានសម្របសម្រួលប្រតិបត្តិការរបស់ខ្លួនទាំងស្រុងជាមួយកងកម្លាំងកាន់កាប់ (អ៊ីស្រាអែល)»។មន្ត្រីអាជ្ញាធរប៉ាឡេស្ទីននៅទីក្រុរ៉ាម៉ាឡា ក្នុងតំបន់វេសបែង( West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សេចក្តីថ្លែងការណ៍ របស់ក្រសួងមហាផ្ទៃគ្រប់គ្រងដោយក្រុមហាម៉ាស ជុំវិញការផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប គឺមិនត្រឹមត្រូវនោះទេ»។

ភ្លៀងលាយសំណុំទឹកកក និងព្យុះផ្គររន្ទះវាយប្រហារផ្នែកធំៗរបស់ប្រទេសចិន

2024/04/01 12:34:56 pm        112
ភ្លៀងធ្លាក់ខ្លាំងដែលមានលាយសំណុំទឹកកក និងព្យុះផ្គររន្ទះបានវាយលុកផ្នែកធំៗនៃប្រទេសចិន ចាប់តាំងពីថ្ងៃសៅរ៍ (៣០ មីនា) ដោយក្រុមសង្កេតការណ៍ឧតុនិយមរបស់ប្រទេសនេះបានចេញការជូនដំណឹងពណ៌ខៀវសម្រាប់អាកាសធាតុធ្ងន់ធ្ងរសម្រាប់រយៈពេលពីរថ្ងៃបន្ទាប់ ពោលគឺនៅអាទិត្យ (៣១ មីនា) និងថ្ងៃចន្ទ (០១ មេសា) នេះ។ប្រទេសចិន មានប្រព័ន្ធព្រមានអាកាសធាតុបីពណ៌សម្រាប់អាកាសធាតុសើមធ្ងន់ធ្ងរ ដោយពណ៌លឿងទុំតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកដោយពណ៌លឿង និងបន្ទាប់មកពណ៌ខៀវ។យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិបានឱ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃនៃការព្រមាននេះ ព្យុះផ្គររន្ទះ ខ្យល់កន្រ្តាក់ និងភ្លៀងសំណុំទឹកកក នឹងបោកបក់ផ្នែកខ្លះនៃទីក្រុង ឆុងឈីង (Chongqing) ខេត្ត គួយចូវ (Guizhou) ខេត្ត ហ៊ូណាន (Hunan) ខេត្ត ហ៊្វូជាន (Fujian) ខេត្ត ក្វាងទុង (Guangdong) និងតំបន់ ក្វាងស៊ី (Guangxi) ជាមួយនឹងល្បឿនខ្យល់អតិបរមាពី ១៧,២ ទៅ ២៨,៤ ម៉ែត្រក្នុងមួយវិនាទី។នៅក្នុងខេត្ត គួយចូវ ភាគនិរតីនៃប្រទេសចិន តំបន់ចំនួន ២២ បានជួបប្រទះនឹងភ្លៀងធ្លាក់ ដែលមានរយៈពេលពី ៥ ទៅ ៧ នាទីនៅក្នុងតំបន់មួយចំនួននៅចន្លោះព្រឹកថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ ជាមួយនឹងសំណុំទឹកកកដ៏ធំបំផុតដែលមានអង្កត់ផ្ចិត ៦៩ មីលីម៉ែត្រ នេះបើយោងតាមអាជ្ញាធរអាកាសធាតុខេត្ត។ ទន្ទឹមនឹងនេះ ភ្លៀងធ្លាក់ខ្លាំង និងសំណុំទឹកកក នៅតែបន្តកើតមាននៅតំបន់ជាច្រើនទៀតនៅទូទាំងប្រទេស៕

អាជ្ញាធរជប៉ុន ចុះពិនិត្យរោងចក្រឱសថ កូបាយ៉ាស៊ិ ហ្វាម៉ា ទីពីរ បន្ទាប់ពីមានអ្នកស្លាប់ ៥ នាក់

2024/04/01 11:52:00 am        111
មន្ត្រីម្នាក់បាននិយាយថា អាជ្ញាធរសុខាភិបាលបានចុះត្រួតពិនិត្យរោងចក្រផលិតឱសថ កូបាយ៉ាស៊ិ (Kobayashi) ទីពីរនៅភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ (៣១ មីនា) បន្ទាប់ពីក្រុមហ៊ុននេះបានរាយការណ៍ពីការស្លាប់ចំនួន ៥ នាក់ដែលអាចជាប់ទាក់ទងនឹងអាហារបំប៉ន។ ការត្រួតពិនិត្យនៅក្នុងខេត្ត វ៉ាកាយ៉ាម៉ា (Wakayama) នេះធ្វើឡើងបន្ទាប់ពីការចុះពិនិត្យលើកទីមួយកាលពីថ្ងៃសៅរ៍ ក្នុងទីក្រុង អូសាកា (Osaka) ដោយពង្រីកការស៊ើបអង្កេតទៅលើក្រុមហ៊ុនផលិតឱសថមួយនេះក្នុងការប្រើប្រាស់សារធាតុដំបែក្រហម «បេនី-កូជិ» (Beni-Koji)។ក្រុមហ៊ុន កូបាយ៉ាស៊ិ ដែលមានមូលដ្ឋាននៅទីក្រុងអូសាកា បាននិយាយថា ខ្លួនបានរកឃើញនូវអ្វីដែលមើលទៅដូចជាអាស៊ីត ភ្យូប៊ឺរូលីក (puberulic) មានជាតិពុល ដែលអាចត្រូវបានផលិតដោយផ្សិតពណ៌ខៀវឈ្មោះ ផេនណឺសស៊ីលៀម (penicillium) នៅក្នុងវត្ថុធាតុដើម បេនី-កូជិ ដែលផលិតនៅចន្លោះខែមេសា និងខែតុលា នៅរោងចក្រអូសាកា។ក្រុមហ៊ុនបាននិយាយថា គិតត្រឹមថ្ងៃសុក្រ មនុស្ស ១១៤ នាក់ត្រូវបានសម្រាកនៅមន្ទីរពេទ្យ ហើយមនុស្ស ៥ នាក់បានស្លាប់ បន្ទាប់ពីទទួលទានអាហារបំប៉នដែលត្រូវបានលក់នៅលើទីផ្សារថាជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល។មន្ត្រីនៅក្រសួងសុខាភិបាល និងសុខុមាលភាពរបស់ប្រទេសជប៉ុនបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា មូលហេតុនៃការស្លាប់នេះមិនត្រូវបានបញ្ជាក់ឡើយ ប៉ុន្តែត្រូវបានគេសង្ស័យថាសារធាតុ បេនី-កូជិ អាចជាមូលហេតុ ដូច្នេះទើបក្រុមមន្រ្តីចុះត្រួតពិនិត្យរោងចក្រចំនួនពីរក្នុងរយៈពេលពីរថ្ងៃមកនេះ៕

អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការក្រុមហេសបូឡា ដ៏សំខាន់ម្នាក់ក្នុងការវាយប្រហារតាមអាកាស

2024/04/01 10:18:55 am        135
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មេបញ្ជាការម្នាក់របស់ក្រុម ហេសបូឡា (Hezbollah) នៅក្នុងការវាយប្រហារតាមអាកាសលើយានជំនិះមួយគ្រឿងក្នុងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ (៣១ មីនា) ដោយកំណត់អត្តសញ្ញាណបុរសរូបនោះថាឈ្មោះ អ៊ីស្មែល អាល់ហ្ស៊ីន (Ismail Al-Zin) ដែលជាមេបញ្ជាការនៅក្នុងអង្គភាពមីស៊ីលប្រឆាំងរថក្រោះនៃកងកម្លាំង រ៉ាដវ៉ាន់ (Radwan) របស់ក្រុម ហេសបូឡា។យោធាអ៊ីស្រាអែលបាននិយាយថា លោក អាល់ហ្ស៊ីន គឺជាប្រភពចំណេះដឹងដ៏សំខាន់ទាក់ទងនឹងមីស៊ីលប្រឆាំងរថក្រោះ ហើយទទួលខុសត្រូវចំពោះការវាយប្រហារមីស៊ីលប្រឆាំងរថក្រោះរាប់សិបដង ប្រឆាំងនឹងជនស៊ីវិល សហគមន៍ និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល។ប្រភពស្និទ្ធនឹងក្រុមហេសបូឡា បាននិយាយថា លោក អាល់ហ្ស៊ីន មិនមែនជាឥស្សរជនជាន់ខ្ពស់ទេ ប៉ុន្តែបានបញ្ជាក់ថា លោកស្ថិតនៅក្នុងអង្គភាពវរជន រ៉ាដវ៉ាន់ របស់ខ្លួន។ ឥឡូវនេះអ៊ីស្រាអែលបានសម្លាប់សមាជិកប្រហែល ២៥ នាក់នៃអង្គភាពនេះ រួមទាំងមេបញ្ជាការយ៉ាងហោចណាស់បីនាក់ផងដែរ។ក្រុមហេសបូឡា បានចាប់ផ្តើមបាញ់គ្រាប់រ៉ូកែតចេញពីកំពូលភ្នំ និងភូមិនានានៅភាគខាងត្បូងលីបង់ ទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី០៨ ខែតុលា ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ខ្លួនគឺក្រុម ហាម៉ាស ដែលបានធ្វើការវាយប្រហារឆ្លងព្រំដែនចូលទៅក្នុងអ៊ីស្រាអែល កាលពីមួយថ្ងៃមុននោះ ដែលបង្កឱ្យមានការវាយលុកយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល ទាំងដីគោក អាកាស និងសមុទ្រនៅលើតំបន់ ហ្កាហ្សាស្ទ្រីប៕

មនុស្ស ៧ នាក់ស្លាប់នៅសិង្ហបុរី ខណៈករណីជំងឺគ្រុនឈាមកើនឡើងទ្វេដងក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤

2024/04/01 09:52:39 am        130
ប្រទេសសិង្ហបុរី កំពុងជួបប្រទះនឹងកំណើននៃការឆ្លងមេរោគគ្រុនឈាម ដោយករណីនៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះកើនឡើងទ្វេដងនៃរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ជំងឺគ្រុនឈាមជាង ៥.០០០ ករណីត្រូវបានរាយការណ៍ ដែលជាកំណើនពីចំនួន ២.៣៦០ ករណីនៅក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទីភ្នាក់ងារបរិស្ថានជាតិ (NEA) ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យ (៣១ ខែមីនា)។គិតត្រឹមថ្ងៃទី ២៥ ខែមីនា មនុស្ស ៧ នាក់បានស្លាប់ដោយសារជំងឺគ្រុនឈាមក្នុងស្រុក។ ក្នុងចំណោមនោះ អ្នកស្លាប់ចំនួន ៦ នាក់ត្រូវបានកត់ត្រាទុកក្នុងឆ្នាំ ២០២៣។ តួលេខនេះត្រូវបានបង្ហាញកាលពីថ្ងៃអាទិត្យ (៣១ មីនា) ក្នុងការចាប់ផ្តើមនៃយុទ្ធនាការទប់ស្កាត់ជំងឺគ្រុនឈាមថ្នាក់ជាតិ ដែលបានមកមុនរដូវជំងឺគ្រុនឈាមជាទម្លាប់ដែលចាប់ពីខែឧសភា ដល់ខែតុលា។នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅលើគេហទំព័ររបស់ទីភ្នាក់ងារបរិស្ថានជាតិ NEA មានចង្កោមគ្រុនឈាមចំនួន ២៧ ករណីស្ថិតនៅក្រោមកម្រិតប្រកាសអាសន្ន «ក្រហម» គិតត្រឹមថ្ងៃទី ២៨ ខែមីនា ដោយសំដៅទៅលើតំបន់ដែលមានហានិភ័យខ្ពស់ដែលមាន ១០ ករណី ឬច្រើនជាងនេះ។ ទីភ្នាក់ងារ NEA បានធ្វើការត្រួតពិនិត្យជាង ៨១៣.០០០ ប្រតិបត្តិការក្នុងឆ្នាំ ២០២៣ ដោយបានរកឃើញកន្លែងបង្កកំណើតមូសជាង ១៩.៦០០ ទីតាំង។ ជាងពាក់កណ្តាលត្រូវបានគេរកឃើញនៅតាមលំនៅឋាន ហើយចំនួន ៣៨ ភាគរយនៅតំបន់សាធារណៈ និង ៥ ភាគរយនៅកន្លែងការដ្ឋាន៕

ពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់ ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក ណេតាន់យ៉ាហ៊ូ ក្នុងក្រុង ហ្សេរុយសាឡឹម

2024/04/01 09:15:47 am        97
មនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅទីក្រុងហ្សេរុយសាឡឹម របស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (៣១ មីនា) ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងប្រឆាំងនឹងការលើកលែងដែលផ្តល់ដល់បុរសជនជាតិជ្វីហ្វជ្រុលនិយមពីការបម្រើយោធា នៅក្នុងឈុតដែលរំលឹកពីការតវ៉ាតាមដងផ្លូវដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន។ក្រុមអ្នកតវ៉ា រួមទាំងក្រុមមួយចំនួនដែលដឹកនាំបាតុកម្មដ៏ធំ ដែលបានអង្រួនអ៊ីស្រាអែលក្នុងឆ្នាំ ២០២៣ បានរៀបចំការប្រមូលផ្តុំនៅខាងក្រៅសភាអ៊ីស្រាអែល (the Knesset) ដោយអំពាវនាវឱ្យមានការបោះឆ្នោតថ្មីដើម្បីជំនួសរដ្ឋាភិបាល។ក្រុមអ្នកតវ៉ាក៏ចង់បានចំណែកស្មើគ្នាបន្ថែមទៀតនៅក្នុងបន្ទុកនៃការបម្រើកងទ័ព ដែលតម្រូវសម្រាប់ជនជាតិអ៊ីស្រាអែលភាគច្រើន។ រហូតមកដល់ពេលនេះ ទាហានប្រហែល ៦០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា និងសង្រ្គាមដែលបន្តនៅហ្កាហ្សា ដែលជាចំនួនអ្នកស្លាប់ដោយយោធាខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។សង្រ្គាមរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន បានធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ប្រភពនៃភាពតានតឹងនៅក្នុងសង្គម ដែលកំពុងតែធ្វើឱ្យរដ្ឋាភិបាលចម្រុះរបស់លោក ណេតាន់យ៉ាហ៊ូ មានការរង្គោះរង្គើរផងដែរ ព្រមទាំងភាពចម្រូងចម្រាសជុំវិញការលើកលែងដែលផ្តល់ដល់និស្សិតថ្នាក់សិក្ខាសាលាជ្វីហ្វជ្រុលនិយមពីការបម្រើក្នុងជួរយោធារបស់ប្រទេស៕

មានការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លា និងសម្លាប់មនុស្ស៧៧នាក់ ខណៈបន្តការចរចាបទឈប់បាញ់

2024/04/01 09:11:22 am        76
ក្រុមអាជ្ញាធរសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យ ៣១ មីនា ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន ៧៧ នាក់នៅតំបន់ហ្កាហ្សាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ស្របពេលអេហ្ស៊ីប ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចចរចាជុំថ្មីក្នុងគោលបំណងធានាឱ្យមានបទឈប់បាញ់ជាមួយរបបគ្រប់គ្រងក្រុមហាម៉ាសរបស់ហ្កាហ្សា។ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាមជាន់ខ្ពស់ម្នាក់ ក្នុងការវាយប្រហារលើមជ្ឈមណ្ឌលបញ្ជាការមួយនៅទីបរិវេណនៃមន្ទីរពេទ្យ Al-Aqsa នៅកណ្តាលតំបន់ហ្កាហ្សា។ យោធានេះ ពុំបានប្រាប់ឈ្មោះ ឬឋានៈ របស់សកម្មប្រយុទ្ធនោះទេ។ យោធាបាននិយាយថា មជ្ឈមណ្ឌលបញ្ជាការ និងភេរវករ ត្រូវបានវាយប្រហារយ៉ាងជាក់លាក់ ដោយបន្ថែមថា ខ្លួនមានគោលបំណងកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល នៅក្នុងតំបន់នៃមន្ទីរពេទ្យនោះ។អគារមន្ទីរពេទ្យ Al-Aqsa មិនត្រូវបានខូចខាតទេ ហើយក៏ពុំបានប៉ះពាល់ដល់ដំណើរការរបស់មន្ទីរពេទ្យនោះដែរ។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីក្រុមជីហាតអ៊ីស្លាម ដែលជាក្រុមសកម្មប្រយុទ្ធ និងជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាសនោះទេ។ មន្ត្រីសុខាភិបាលប៉ាឡេស្ទីន និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស បាននិយាយថា ការវាយប្រហារបានប៉ះចំលើជំរំតង់ជាច្រើននៅខាងក្នុងមន្ទីរពេទ្យ Al-Aqsa ដោយបានសម្លាប់មនុស្ស ៤ នាក់ និងជាច្រើននាក់ទៀតរងរបួស រួមទាំងអ្នកសារព័ត៌មាននាក់ផងដែរ។ យោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា ពលរដ្ឋប៉ាឡេស្ទីនជាង ៣២.០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយលុកយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ មន្ត្រីសុខាភិបាលនិយាយថា អ្នកស្លាប់ភាគច្រើនជាជនស៊ីវិល ខណៈអ៊ីស្រាអែលនិយាយថា យ៉ាងហោចណាស់មួយភាគបីគឺជាក្រុមអ្នកប្រយុទ្ធ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គ្រោះរាំងស្ងួតនៅស៊ែរប៊ី បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាកសិករ និងការចិញ្ចឹមសត្វ
08/13/2025 09:08 PM
រដ្ឋបាលខេត្តស្វាយរៀងរៀបចំវេទិការផ្ដល់ឱកាសជូនដល់ពលករមកពីប្រទេសថៃចុះឈ្មោះស្វែងរកការងារធ្វើ
08/13/2025 08:08 PM
សេចក្តីរាយការណ៍៖ អ៊ីស្រាអែល និងស៊ូដង់ខាងត្បូង ជជែកគ្នាពីការផ្ទេរជនប៉ាឡេស្ទីនទាំងបង្ខំ
08/13/2025 08:08 PM
យោធាអ៊ីស្រាអែល ប្រាប់ថា ខ្លួនបានយល់ព្រមលើផែនការ សម្រាប់ការវាយលុកថ្មី នៅហ្កាហ្សា
08/13/2025 07:08 PM
រុស្ស៊ីចាត់ទុកការទូតរបស់អឺរ៉ុប ជុំវិញបញ្ហាអ៊ុយក្រែនថា «មិនមានសារៈសំខាន់»
08/13/2025 07:08 PM
ទួរគី៖ កងជីវពលឃឺដ YPG គួរតែបញ្ឈប់ពន្យារពេលការធ្វើសមាហរណកម្មជាមួយស៊ីរី
08/13/2025 07:08 PM
រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាល បង្កើនការយកចិត្តទុកដាក់ខ្ពស់ទប់ស្កាត់ជំងឺគ្រុនឈាម ពិសេសចំពោះស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ក្នុងរដូវវស្សានេះ
08/13/2025 07:08 PM
មនុស្ស ២នាក់ស្លាប់ ក្រោយអគ្គិភ័យឆាបឆេះអគារផ្ទះល្វែងនៅទីក្រុង Bukit Merah ប្រទេសសិង្ហបុរី
08/13/2025 07:08 PM
អេស្តូនីបណ្តេញអ្នកការទូតរុស្ស៊ី ខណៈទីក្រុងមូស្គូ ប្រាប់ថា នឹងសងសឹក
08/13/2025 07:08 PM
ទីក្រុងម៉ានីល៖យន្តហោះចម្បាំងចិនហោះស្កាត់យន្តហោះហ្វីលីពីននៅលើតំបន់ថ្មប៉ប្រះទឹកជម្លោះ
08/13/2025 07:08 PM