អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

ក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន គាំទ្រចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល

2024/04/15 12:13:11 pm        142
ក្រុមហ៊ួទីដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់នៅប្រទេសយេម៉ែន បានពណ៌នាការវាយប្រហារតាមអាកាសដ៏ធំរបស់ទីក្រុងតេអេរ៉ង់ទៅលើអ៊ីស្រាអែលថា ជាការឆ្លើយតប «ស្របច្បាប់» ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់នៅក្នុងរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី កាលពីដើមខែនេះ។អ្នកនាំពាក្យរបស់កងជីវពល Mohammed Abdel-Salam បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយសំដៅទៅលើអ៊ីស្រាអែល ដែលជាសត្រូវរបស់អ៊ីរ៉ង់ថា [អ៊ីរ៉ង់] នឹងមិនអាចគេចផុតពីឧក្រិដ្ឋកម្មរបស់ខ្លួនដោយគ្មានទោសទណ្ឌឡើយ។ក្រុមសកម្មប្រយុទ្ធហ៊ួទី បាននិងកំពុងវាយប្រហារនាវានៅសមុទ្រក្រហម ក្នុងអ្វីដែលពួកគេនិយាយថា ជាការសងសឹកចំពោះការវាយលុកដ៏បំផ្លិចបំផ្លាញរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប។ដោយសារតែការវាយប្រហាររបស់ក្រុមហ៊ួទីដែលកំពុងបន្ត ក្រុមហ៊ុនដឹកជញ្ជូនធំៗ កំពុងគេចវេស ពីផ្លូវសមុទ្រខ្លីបំផុតរវាងអាស៊ី និងអឺរ៉ុប ហើយធ្វើដំណើរតាមផ្លូវវែងជាងនេះ គឺតាមឆ្នេរ Cape of Good Hope របស់អាហ្វ្រិកខាងត្បូង ជំនួសវិញ។ក្រុមហ៊ួទី បាននិយាយថា ពួកគេចង់បង្ខំឲ្យបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សាស្ទ្រីប ដែលបន្ទាប់ពីការវាយប្រហារដោយអង្គការឥស្លាមប៉ាឡេស្ទីនហាម៉ាស ក្នុងប្រទេសអ៊ីស្រាអែល កាលពីខែតុលាឆ្នាំមុន។

ក្រុមអាជ្ញាធរប្រេស៊ីល បើកការស៊ើបអង្កេតចំពោះករណីទូកមានសាកសាពស្អុយរលួយ

2024/04/15 10:45:26 am        100
ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធប្រេស៊ីល និងនគរបាលសហព័ន្ធរដ្ឋ Para បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេនឹងបើកការស៊ើបអង្កេត បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទូកមួយគ្រឿងត្រូវបានគេប្រទះឃើញមានសាកសពមនុស្សស្អុយរលួយរាប់សិបនាក់ នៅជិតតំបន់ឆ្នេររដ្ឋភាគខាងជើងប្រទេសប្រេស៊ីលមួយនេះ ។ នគរបាលសហព័ន្ធនិយាយថា ក្រុមអ្នកជំនាញ និងក្រុមកោសល្យវិច្ច័យ ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនសាកសព សញ្ជាតិ និងមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ ពុំត្រូវបានដឹងភ្លាមៗនោះទេ ។ ទូកមួយគ្រឿងនេះ ត្រូវបានប្រទះឃើញដោយក្រុមប្រជានេសាទ នៅតំបន់ Barra do Quatipuru ជិតឆ្នេរ Ajuruteua ស្ថិតក្នុងទីក្រុង Braganca ។ ក្រុមនគរបាលសហព័ន្ធ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងកងទ័ពជើងទឹកប្រេស៊ីល បានល្បាតទូកនៅតំបន់ឆ្នេរទីក្រុង Braganca ។ ដោយឡែក ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធប្រេស៊ីល បាននិយាយថា សារព័ត៌មានក្នុងស្រុក Para អះអាងថា អាចនឹងមានសាកសពមនុស្ស ២០នាក់នៅលើទូក ហើយពួកគេគឺជាជនជាតិហៃទី ៕

មនុស្សយ៉ាងហោច ៨នាក់ រងការបាញ់ប្រហារនៅទីក្រុង Chicago សហរដ្ឋអាមេរិក

2024/04/15 09:55:58 am        277
មនុស្សយ៉ាងហោច ៨នាក់ រងការបាញ់ប្រហារនៅសង្កាត់ Back of the Yards ទីក្រុង Chicago សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ក្នុងនោះក្មេងស្រីម្នាក់ បានបាត់បង់អាយុជីវិត ។ ក្រុមនគរបាល និយាយថា ជនរងគ្រោះ រួមមានទាំងមនុស្សពេញវ័យ ៥នាក់ ដែលមានអាយុចន្លោះពី ១៩ឆ្នាំ ដល់ ៤០ឆ្នាំ ហើយនៅក្នុងចំណោមអ្នករងរបួស មានក្មេងប្រុសអាយុ ១ ឆ្នាំនិងក្មេងប្រុសអាយុ ៧ឆ្នាំ ផងដែរ ខណៈដែលក្មេងស្រីវ័យ ៧ឆ្នាំម្នាក់ បានបាត់បង់ជីវិតដោយសារតែរបួសធ្ងន់ធ្ងរនៅលើក្បាលរបស់នាង។ លោក Don Jerome គឺជាអ្នកស៊ើបអង្កេតនគរបាលក្រុង Chicago និយាយថា ករណីបាញ់ប្រហារនេះ បានកើតមាននៅលើផ្លូវលេខ ៥២ ស្ថិតតាមរុក្ខវិថី South Damen ។ ក្រុមនគរបាលបញ្ជាក់ថា ករណីបាញ់ប្រហារខាងលើ ទំនងជាផ្តើមចេញពីអំពើហិង្សាក្រុមជនអន្ធពាល និងជាករណីដ៏កម្រកើតឡើងមួយ ។ ដោយឡែក រឿងរ៉ាវលម្អិតបន្ថែមទៀតពាក់ព័ន្ធនឹងឧបទ្ទេវហេតុនេះ និងជនរងគ្រោះ ពុំត្រូវបានគេដឹងភ្លាមៗនោះទេ ៕

ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅហ្កាហ្សាស្រ្ទីប ព្យាយាមវិលត្រឡប់ទៅកាន់តំបន់ភាគខាងជើងវិញ

2024/04/15 09:47:05 am        92
កាលពីថ្ងៃអាទិត្យម្សិលមិញ ជនប៉ាឡេស្ទីនជម្លៀសខ្លួន បានព្យាយាមវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញនៅតំបន់ភាគខាងជើងហ្កាហ្សាស្រ្ទីប រយៈពេល ៦ខែក្រោយការវាយប្រហាររបស់អ៊ីស្រាអែល ។ ហ្វូងមនុស្សយ៉ាងច្រើន ត្រូវបានគេមើលឃើញធ្វើដំណើរដោយថ្មើរជើងនៅតាមតំបន់ឆ្នេរ Wadi Gaza ដែលបែងចែករវាងតំបន់ភាគខាងត្បូង និងភាគខាងជើងហ្កាហ្សា ដោយសង្ឃឹមថានឹងត្រូវបានគេអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ។ ពលរដ្ឋមួយចំនួន ឃើញមានកាន់ទ្រព្យសម្បត្តិរបស់ខ្លួន និងប្រើរទេះសេះ ដើម្បីធ្វើដំណើរវិលត្រឡប់ទៅកាន់តំបន់ភាគខាងជើង ។ អ្នកស្រី Fatma al-Najjar គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូប និយាយថា ពួកយើងចង់វិលត្រឡប់ទៅកាន់តំបន់ភាគខាងជើងវិញ ដើម្បីមើលផ្ទះរបស់ពួកយើង ជួបកូនៗ និងសាច់ញាតិរបស់ពួកយើង ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពុំទាន់មានការបង្គាប់ច្បាស់លាស់នោះឡើយពីយោធាអ៊ីស្រាអែល ពាក់ព័ន្ធនឹងលទ្ធភាពនៃការវិលត្រឡប់ទៅកាន់តំបន់ភាគខាងជើងហ្កាហ្សាវិញរបស់ជនប៉ាឡេស្ទីនជម្លៀសខ្លួនទាំងអស់នេះ ៕

បំណាក់ដីសម្លាប់មនុស្ស ១៤នាក់នៅកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី

2024/04/15 09:41:48 am        79
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី និយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោច ១៤នាក់ បានស្លាប់ ក្នុងហេតុការណ៍បំណាក់ដីនៅកោះ Sulawesi ហើយប្រតិបត្តិការការជួយសង្រ្គោះ កំពុងធ្វើឡើងដើម្បីស្វែងអ្នកបាត់ខ្លួន ។ លោក Abdul Muhari គឺជាអ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បំណាក់ដីបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យប៉ះពាល់ដល់ភូមិចំនួន ២ នៅក្នុងតំបន់ភ្នំ Tana Toraja ស្ថិតនៅលើកោះ Sulawesi ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៤ខ្នង ។ ប៉ុន្តែលោកពុំបានផ្តល់សេចក្តីលម្អិតនោះឡើយពីចំនួមនុស្សដែលបាត់ខ្លួន ខណៈដែលសារព័ត៌មានក្នុងស្រុករាយការណ៍ថា មនុស្សយ៉ាងហោច ២នាក់ បានបាត់ខ្លួន ។ ស្ថិតនៅកណ្តាលកោះ Sulawesi តំបន់ភ្នំ Tana Toraja មានចម្ងាយប្រហែល ៣០០គ.មពីទីរួមខេត្ត Makassar ។ សូមបញ្ជាក់ថា ទឹកជំនន់ និងបំណាក់ដី បានសម្លាប់មនុស្សយ៉ាងហោច ២៦នាក់នៅលើកោះស៊ូម៉ាត្រា កាលពីខែមុន ពេលដែលភ្លៀងធ្លាក់ខ្លាំង បានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋរាប់រយខ្នង និងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។ រដូវវស្សានៅប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមនៅខែមករា ក្នុងនោះទីភ្នាក់ងារឧតុនិយម បានព្យាករណ៍ថា ភ្លៀងនឹងធ្លាក់ខ្លាំងនៅកោះជ្វា និងកោះស៊ូម៉ាត្រា អំឡុងខែមេសានេះ ៕

យោធាអាមេរិក បានកម្ទេចយានដ្រូន ៨០គ្រឿង និងមីស៊ីលចំនួន៦គ្រាប់ ដែលត្រូវបានបាញ់ចេញពីអ៊ីរ៉ង់ និងយេម៉ែន

2024/04/15 09:39:00 am        296
ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងសហរដ្ឋអាមេរិក គាំទ្រដោយនាវាពិឃាតរបស់ទីបញ្ជាការអឺរ៉ុប-សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បានបំផ្លាញយានដ្រូនមួយចំនួនជាង ៨០គ្រឿង និងមីស៊ីលបាលិស្ទិកយ៉ាងតិចចំនួន ៦គ្រាប់តម្រង់ទៅកាន់ប្រទេសអ៊ីស្រាអែលពីប្រទេសអ៊ីរ៉ង់ និងយេម៉ែន។ទីបញ្ជាការ CENTCOM បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ X ថា ការកម្ទេចនោះ រួមបញ្ចូលទាំងមីស៊ីលបាលិស្ទិកនៅលើយានបាញ់បង្ហោះរបស់ខ្លួន និងយានអាកាសគ្មានមនុស្សបើក( UAV) ចំនួន៧ ត្រូវបានបំផ្លាញនៅលើដី មុនពេលបាញ់បង្ហោះ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ួទី ដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងប្រទេសយេម៉ែន។ អ៊ីរ៉ង់បានបើកការវាយប្រហារកាលពីល្ងាចថ្ងៃសៅរ៍លើទឹកដីអ៊ីស្រាអែលជាមួយនឹងយានដ្រូន និងមីស៊ីល ដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើបរិវេណស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា ដែលបានសម្លាប់មេបញ្ជាជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍។ការវាយប្រហារដោយមីស៊ីលនិងយានដ្រូនជាង ៣០០គ្រឿង ដែលភាគច្រើនបាញ់ចេញពីខាងក្នុងប្រទេសអ៊ីរ៉ង់ បានបង្កការខូចខាតតិចតួចប៉ុណ្ណោះ ខណៈដែលភាគច្រើន ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារ Iron Dome របស់អ៊ីស្រាអែល និងដោយមានជំនួយពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងហ្ស៊កដានី។

ភ្លើងឆេះព្រៃលែងអាចគ្រប់គ្រងបាននៅតំបន់ភ្នំ Tarbena ស្របពេលរលកកម្តៅវាយប្រហារប្រទេសអេស្ប៉ាញ

2024/04/15 09:25:18 am        81
ភ្លើងឆេះព្រៃលែងអាចគ្រប់គ្រងបាននៅតំបន់ភ្នំ Tarbena ស្ថិតក្នុងខេត្ត Alicante ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យម្សិលមិញ ជាហេតុនាំឲ្យក្រុមអាជ្ញាធរជម្លៀសខ្លួនមនុស្ស១៨០នាក់ ចេញពីផ្ទះសម្បែងរបស់ពួកគេ ។ ភ្លើងឆេះព្រៃនេះដែរ បានកើតមានឡើង ស្របពេលដែលប្រទេសអេស្ប៉ាញជួបប្រទះរលកកម្តៅខុសរដូវ អំឡុងខែមេសា ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមកម្ល៉េះ ក្នុងនោះតំបន់ជាច្រើន បានមើលឃើញសីតុណ្ហភាពខុសពីធម្មតាខ្ពស់ជាងមុន ១០អង្សាសេ ។ លោកស្រី Elisa Nunez គឺជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងយុត្តិធម៌ក្នុងតំបន់ បានធ្វើដំណើរទៅកាន់កន្លែងភ្លើងឆេះព្រៃ ហើយលោកស្រីអះអាងថា ភ្លើងឆេះព្រៃនេះ ពុំអាចគ្រប់គ្រងបានដោយសារតែរលកកម្តៅ ។ សូមបញ្ជាក់ថា បញ្ហាបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យសីតុណ្ហភាពកើនឡើងខុសពីប្រក្រតីនៅតាមតំបន់ជាច្រើនទូទាំងពិភពលោក ជាពិសេសនៅអឺរ៉ុប ដែលគេមើលឃើញអាកាសធាតុក្តៅខ្លាំង អំឡុងខែមីនា និងខែមេសានេះ ៕

ពលរដ្ឋមីយ៉ាន់ម៉ាកាន់តែច្រើន បន្តចាកចេញទៅកាន់ប្រទេសថៃ បន្ទាប់ពីការដួលរលំទីក្រុងជាប់ព្រំដែន

2024/04/12 02:47:00 pm        47
មនុស្សកាន់តែច្រើន ដែលភ័យខ្លាចការវាយប្រហារតាមអាកាស បានមកតម្រង់ជួរនៅច្រកព្រំដែនដើម្បីភៀសខ្លួនចេញពីសហភាពមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីទីក្រុង Myawaddy សំខាន់ជាយុទ្ធសាស្ត្រនៅជិតប្រទេសថៃ បានដួលរលំដោយសារការតស៊ូប្រឆាំងរបបយោធាដែលកំពុងទទួលបានភាពរឹងមាំ។ អ្នកវិភាគ និយាយថា ការបាត់បង់ទីក្រុងនេះ ក្រុមឧទ្ទាមបានដណ្តើមពីរបបយោធាដែលបានរកមធ្យោបាយដោះស្រាយបញ្ហាសេដ្ឋកិច្ចពីការធ្លាក់ចុះ នៃប្រាក់ចំណូលដ៏សំខាន់ពីពាណិជ្ជកម្មនៅតាមព្រំដែន ខណៈក្រុមឧទ្ទាមដ៏រឹងមាំ ដូចជាសហភាពជាតិ Karen (KNU) បានដឹកនាំការវាយលុកមកលើទីក្រុង Myawaddy ។នាង ម៉ូ ថេតសាន ជាពលរដ្ឋ ទីក្រុង Myawaddy ដែលបានឆ្លងព្រំដែនទៅប្រទេសថៃជាមួយកូនប្រុសមានអាយុប្រហែលប្រាំឆ្នាំ បាននិយាយថា នាងខ្លាចការវាយប្រហារតាមអាកាស។អ្នកនាំពាក្យរបបយោធា លោក Zaw Min Tun បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាថា ទាហានរបស់ខ្លួនមួយចំនួន បានចុះចាញ់ ដោយសារតែពួកគេមានក្រុមគ្រួសារជាមួយ ។ សហភាពមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងស្ថានភាពចលាចលចាប់តាំងពីឆ្នាំ ២០២១ នៅពេលដែលយោធាមានឥទ្ធិពល បានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត បង្កឱ្យមានការតវ៉ារាលដាល ដែលរបបនេះព្យាយាមបង្ក្រាបធ្វើឡើងដោយកម្លាំងដ៏ឃោរឃៅ។ការផ្ទុះកំហឹងប្រឆាំងរបបយោធា បានប្រែក្លាយទៅជាចលនាតស៊ូប្រដាប់អាវុធនៅទូទាំងសហភាពនេះ ដែលបច្ចុប្បន្នកំពុងមានប្រតិបត្តិការកាន់តែខ្លាំងឡើង ក្នុងការសម្របសម្រួលជាមួយក្រុមឧទ្ទាមជនជាតិភាគតិចដែលត្រូវបានបង្កើតឡើង ដើម្បីប្រជែងជាមួយយោធានៅទូទាំងផ្នែកធំរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។បុគ្គលិកយោធាមីយ៉ាន់ម៉ាប្រមាណ២០០នាក់ បានដកខ្លួនចេញកាលពីថ្ងៃព្រហស្បតិ៍ ទៅកាន់ស្ពានមួយកន្លែងតភ្ជាប់ទៅកាន់តំបន់ Mae Sot បន្ទាប់ពីសហភាពជាតិ Karen (KNU) បាននិយាយថាខ្លួនបានចូលគ្រប់គ្រងទីក្រុង Myawaddy ។

ក្រុមឧទ្ទាមនិយាយថា យោធាមីយ៉ាន់ម៉ា បាត់បង់ការគ្រប់គ្រងលើទីក្រុងសំខាន់មួយជាប់ព្រំដែនថៃ

2024/04/12 02:40:10 pm        90
ក្រុមឧទ្ទាមមីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងរបបសឹក បាននិយាយថា ពួកគេបានវាយដណ្ដើមយកបានមូលដ្ឋានយោធាចុងក្រោយដែលនៅសល់ នៅក្នុងទីក្រុងព្រំដែនដ៏សំខាន់មួយ ជាការបង្ហាញពីការចុះអន់ថយចុងក្រោយបំផុតចំពោះក្រុមមេដឹកនាំរបបយោធារបស់ប្រទេសនេះ ខណៈ យោធាកំពុងព្យាយាមក្ដាប់អំណាច។ លោក ស ត នី (Saw Taw Nee) អ្នកនាំពាក្យមួយរូបរបស់សម្ព័ន្ធជាតិការ៉ែន បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃព្រហស្បតិ៍ថា ទាហានប្រមាណ២០០នាក់ បានរត់ចោលមូលដ្ឋានរបស់ខ្លួននៅក្នុងទីក្រុង មីយ៉ាវ៉ាឌី (Myawaddy) ភាគអាគ្នេយ៍ និងត្រូវបានវាយរុញទៅដល់ស្ពានមិត្តភាពលេខ២តភ្ជាប់ពីសហភពមីយ៉ាន់ម៉ា ទៅកាន់ប្រទេសថៃ ក្រោយការវាយប្រហារទាំងយប់កាលពីថ្ងៃពុធសប្ដាហ៍នេះ។ លោកបានបន្ថែមថា ពេលនេះយើងកំពុងគ្រប់គ្រងជាផ្លូវការលើទីក្រុងមីយ៉ាវ៉ាឌី ចាប់តាំងពីយប់នោះមក ។ ការបាត់តំបន់ជួញដូរពាណិជ្ជកម្មដ៏សំខាន់ជាមួយប្រទេសថៃនៅពេលនេះ គឺជាបញ្ហាដ៏ធំមួយធ្វើឲ្យរបបសឹកឈឺក្បាលខ្លាំង។ ទូរទស្សន៍ CNN មិនអាចបញ្ជាក់ដោយឯករាជ្យបានទេចំពោះការអះអាងរបស់ក្រុមឧទ្ទាមនេះ។ អ្នកនាំពាក្យរបស់សម្ព័ន្ធនេះ បានបញ្ជាក់ថា ក្រុមឧទ្ទាមរបស់ខ្លួនពុំទាន់បានកាន់កាប់ស្ពានព្រំដែននេះនៅឡើយទេ ដោយនិយាយថា ទាហានជាច្រើន កំពុងព្យាយាមរត់តាមច្រកសុវត្ថិភាពចូលទៅក្នុងប្រទេសថៃ។ ទីក្រុងមីយ៉ាវ៉ាឌី គឺជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ២០ម៉ឺននាក់ ជាចំណុចឆ្លងកាត់ចេញពីទីក្រុង ម៉េ សុត (Mae Sot )របស់ប្រទេសថៃ។ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សប្រហែល ១២០.០០០នាក់ អាចត្រូវបានជាប់ខ្លួននៅក្នុងតំបន់នានាទូទាំងសហភាពមីយ៉ាន់ម៉ា៕

UN៖ អនីតិជនជាង ២៤០ លាននាក់ ប្រឈមនឹងហានិភ័យពីរលកកម្ដៅនៅអាស៊ីបូព៌ា

2024/04/12 11:42:57 am        111
អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា) នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អនីតិជនជាង ២៤០ លាននាក់កំពុងប្រឈមនឹងហានិភ័យពីលក្ខខណ្ឌដែលទាក់ទងនឹងរលកកម្ដៅនៅក្នុងតំបន់អាស៊ីបូព៌ា ដែលកំពុងរៀបចំសម្រាប់រដូវក្តៅជាមួយនឹងសីតុណ្ហភាពខ្ពស់បំផុត។លោកស្រី ដេបូរ៉ា ខូមីនី (Debora Comini) នាយកការិយាល័យប្រចាំតំបន់នៃមូលនិធិកុមារអង្គការសហប្រជាជាតិសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបាននិយាយថា «កុមារងាយរងគ្រោះជាងមនុស្សពេញវ័យចំពោះផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ហើយកម្ដៅខ្លាំងពេកគឺជាការគំរាមកំហែងដ៏គ្រោះថ្នាក់ដល់ពួកគេ»។ ស្ថាប័នអង្គការសហប្រជាជាតិ ព្រមានអំពីរលកកម្ដៅកាន់តែខ្លាំង និងញឹកញាប់ក្នុងរដូវក្តៅនេះនៅក្នុងតំបន់ ហើយបាននិយាយថា ខ្លួនមានការព្រួយបារម្ភដោយសារកម្រិតសំណើមខ្ពស់ធ្វើឱ្យរាងកាយពិបាកចុះត្រជាក់តាមធម្មជាតិដើម្បីទប់ទល់នឹងកម្ដៅដ៏ក្ដៅគគុកនេះ។ការព្រមាននេះកើតឡើងស្របពេលដែលសីតុណ្ហភាពខ្ពស់ក្នុងតំបន់កំពុងកើតមាន ហើយបានបង្ខំឱ្យប្រទេសមួយចំនួនដូចជាហ្វីលីពីន ចាត់វិធានការបន្ទាន់ដូចជាថ្នាក់រៀនត្រូវបានផ្អាកក្នុងសប្តាហ៍នេះនៅតាមសាលារៀនរាប់រយកន្លែង ហើយថៃ បានចេញការជូនដំណឹងពីរលកកម្ដៅនៅភាគខាងជើងរបស់ប្រទេស។ខែមេសា និងឧសភា ដែលជាខែមុនការមកដល់នៃខ្យល់មូសុង គឺជាខែក្តៅបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានទទួលរងនូវសីតុណ្ហភាពខ្ពស់ជាងមុន ដោយសារតែបាតុភូតធម្មជាតិ អ៊ែលនីញ៉ូ (El Nino) ដែលបានបន្ថែមការឡើងកម្ដៅផែនដី និងបណ្តាលឱ្យមានវិបត្តិអាកាសធាតុ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទិន្នន័យបង្ហាញថា អឺរ៉ុបរកឃើញករណីមនុស្សស្លាប់ជាង ១ម៉ឺននាក់ អំឡុងរលកកម្តៅកាលពីចុងខែមិថុនា
07/14/2026 09:07 PM
ក្រសួងការបរទេសឥណ្ឌាកោះហៅឲ្យចូលខ្លួនឯកអគ្គរដ្ឋទូតរងអ៊ីរ៉ង់ ជុំវិញការស្លាប់នាវិកម្នាក់
07/14/2026 09:07 PM
EU រិះគន់ការគំរាមកំហែង លើ ICC ខណៈសហរដ្ឋអាមេរិកកំណត់គោលដៅតុលាការ
07/14/2026 08:07 PM
កុងហ្គោអះអាងថា ការរីករាលដាលឆ្លងជំងឺអេបូឡា បានទៅដល់ខេត្ត Haut-Uele និងខេត្ត Tshopo
07/14/2026 08:07 PM
ក្រុមឧទ្ទាមហ៊ូធី វាយប្រហារមីស៊ីលលើអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបញ្ចប់ភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ
07/14/2026 08:07 PM
សភាអ៊ុយក្រែនបោះឆ្នោតបន្ថែមរយៈពេលនៃ​​​ច្បាប់អាជ្ញាសឹក និងការកេណ្ឌ​ទ័ព ៩០​ថ្ងៃទៀត
07/14/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា ច្រកសមុទ្រ Hormuz ត្រូវតែបិទក្រោយរលកចុងក្រោយនៃការវាយប្រហាររបស់អាមេរិក
07/14/2026 08:07 PM
វិមានក្រឹមឡាំងច្រានចោលការចោទប្រកាន់ថា រុស្ស៊ីនៅពីក្រោយការវាយប្រហារអ៊ីនធឺណិតលើ EU
07/14/2026 08:07 PM
កម្លាំងរុស្ស៊ីវាយប្រហារនាវាស៊ីវិលនៅជិតកំពង់ផែសមុទ្រខ្មៅOdesa របស់អ៊ុយក្រែន
07/14/2026 08:07 PM
រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនពីបទអំពើភេរវកម្ម ចំពោះការវាយប្រហារលើការដឹកជញ្ជូន
07/14/2026 08:07 PM