ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ
ករណីគ្រឿងញៀនខុសច្បាប់ជិត ១តោន ៖ ចោទប្រកាន់ជនសង្ស័យចំនួន ១២នាក់

សន្តិសុខ និង សង្គម

មន្ត្រីព្រមានប្រជាជនឲ្យប្រុងប្រយ័ត្ន ខណៈមានខ្យល់និងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសជប៉ុន

2024/03/29 09:34:09 pm        232
មន្ត្រីឧតុនិយមប្រទេសជប៉ុន កំពុងជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្ន ខណៈប្រព័ន្ធសម្ពាធទាប កំពុងវិវឌ្ឍនៅលើសមុទ្រជប៉ុន និងនៅព្រំប្រទល់បែងចែកលាតសន្ធឹងនៅលើមហាសមុទ្រប៉ាស៊ីហ្វិកដែលកំពុងនាំមកនូវភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំងទៅកាន់ផ្នែកជាច្រើនរបស់ប្រទេស។ ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា ប្រទេសនេះ កំពុងរងឥទ្ធិពលដោយប្រព័ន្ធសម្ពាធទាប ដែលបក់ឆ្ពោះទៅកាន់ភាគឦសាន។ទីភ្នាក់ងារឧតុនិយម បានអំពាវនាវឲ្យប្រជាជនប្រុងប្រយ័ត្នចំពោះព្យុះ និងរលកខ្ពស់ៗ។ ទីភ្នាក់ងារនេះក៏និយាយផងដែរថា បំណាក់ដី និងទឹកជំនន់ នៅតំបន់ទំនាបអាចនឹងកើតមានឡើង។ ទីភ្នាក់ងារបានព្យាករណ៍ថា រហូតមកដល់យប់ថ្ងៃសុក្រ ប្រព័ន្ធសម្ពាធទាបនឹងបក់ឆ្ពោះទៅផ្នែកភាគខាងជើងសមុទ្រជប៉ុន ។ ល្បឿនខ្យល់អតិបរមាប្រហែល ៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានព្យាករណ៍សម្រាប់តំបន់កោះ Hokkaido, Tohoku និងកោះ Kanto-Koshin ។ សន្ទុះខ្យល់មានល្បឿន ១២៦ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេរំពឹងទុកនៅក្នុងតំបន់ទាំងនេះ។ក្រុមមន្ត្រីបាននិយាយថា ស្ថានភាពបរិយាកាសទំនងជាប្រែប្រួលនៅថ្ងៃសុក្រនេះ ជាពិសេសនៅលើផ្នែកនៃសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេស។ ពួកគេបង្ហាញថា វាអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់។ក្នុងរយៈពេល ២៤ ម៉ោងរហូតដល់ព្រឹកថ្ងៃសៅរ៍ ទឹកភ្លៀងមានកម្រិតរហូតដល់ ១០០ មីលីម៉ែត្រ ត្រូវបានគេរំពឹងថានឹងមាននៅកោះTokai ៨០មីលីម៉ែត្រនៅកោះ Hokkaido និងកោះKanto-Koshin និង៦០ មីលីម៉ែត្រនៅកោះ Okinawa ។ មន្ត្រីអាកាសធាតុ និយាយថា ខ្សាច់ពណ៌លឿងពីវាលខ្សាច់របស់ប្រទេសចិន ត្រូវបានគេរំពឹងថានឹងបក់ចូលទៅក្នុងតំបន់ធំៗពីភាគខាងជើង ទៅភាគខាងលិចប្រទេសជប៉ុន ចាប់ពីថ្ងៃសុក្រនេះ រហូតដល់ថ្ងៃអាទិត្យ។

ពលរដ្ឋជប៉ុន ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងការបង្កើនថវិកាការពារជាតិរបស់ប្រទេស

2024/03/29 09:30:49 pm        131
ជនជាតិជប៉ុន មួយចំនួនបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានីយ៍ ស៊ីនជូគូ (Shinjuku) ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) ដើម្បីតវ៉ាប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាលក្នុងការបង្កើនថវិកាការពារជាតិរបស់ខ្លួន។ សភាជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តថវិកាសម្រាប់ឆ្នាំសារពើពន្ធឆ្នាំ ២០២៤ ដែលចាប់ផ្តើមនៅក្នុងខែមេសា សរុបចំនួន ១១២,៥៧ សែនកោដិ៍យ៉េន ដែលប្រហែលនឹង ៧៤៣,៨៥ ពាន់លានដុល្លារអាមេរិក។ទន្ទឹមនឹងនេះ ថវិកាការពារជាតិរបស់ប្រទេសជប៉ុនសម្រាប់ឆ្នាំសារពើពន្ធថ្មី បានកើនឡើង ១៦,៦ ភាគរយបើធៀបនឹងឆ្នាំមុន ដែលឈានដល់ ៧,៩២ សែនកោដិ៍យ៉េន ដែលប្រហែលនឹង ៥២,៣៣ ពាន់លានដុល្លារអាមេរិក។ ដោយស្រែកពាក្យស្លោកថា «ការពង្រីកយោធាគឺកំពុងឆ្ពោះទៅរកសង្រ្គាម» និង «គ្មានការពង្រីកយោធា» ក្រុមអ្នកតវ៉ាក្នុងតំបន់បានសម្តែងការព្រួយបារម្ភរបស់ពួកគេប្រឆាំងនឹងវិធានការររបស់រដ្ឋាភិបាល។សម្ព័ន្ធដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន គឺគណបក្សប្រជាធិបតេយ្យសេរី និងគណបក្ស កូមេតូ (Komeito) ថ្មីៗនេះបានព្រមព្រៀងគ្នាក្នុងការអនុញ្ញាតឱ្យនាំចេញយន្តហោះចម្បាំងជំនាន់ក្រោយដែលបង្កើតឡើងដោយជប៉ុន អង់គ្លេស និងអ៊ីតាលី ទៅកាន់ប្រទេសទីបី។ ក្រុមអ្នកតវ៉ាបាននិយាយថា នេះគឺជាការបន្ធូរបន្ថយបន្ថែមទៀតនៃការគ្រប់គ្រងការនាំចេញអាវុធរបស់ប្រទេសជប៉ុន និងជំហានមួយទៀតដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញសន្តិភាពរបស់ប្រទេស៕

UNHCR និងដៃគូ ស្វះស្វែងរកមូលនិធិថ្មីដើម្បីជួយជនភៀសខ្លួនស៊ូដង់ខាងត្បូង ជាងពីរលាននាក់

2024/03/29 09:23:57 pm        146
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងបណ្ដាដៃគូរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) បានអំពាវនាវថវិកាចំនួន ១,៤ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤ ដើម្បីបំពេញតម្រូវការជនភៀសខ្លួនស៊ូដង់ខាងត្បូងចំនួន ២,៣ លាននាក់នៅក្នុងប្រទេសអាហ្វ្រិកខាងកើតមួយនេះ។ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ និងដៃគូចំនួន ១២៣ របស់ខ្លួន បានអំពាវនាវឱ្យមានការគាំទ្រជាថ្មីសម្រាប់ជនភៀសខ្លួនស៊ូដង់ខាងត្បូង ដែលរស់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC), អេត្យូពី, កេនយ៉ា, ស៊ូដង់ និងអ៊ូហ្គង់ដា ជាមួយនឹងការអំពាវនាវផ្តល់មូលនិធិថ្មី។ទីភ្នាក់ងារជនភៀស UNHCR បាននិយាយថាចំនួនស្រដៀងគ្នានៃប្រជាជនដែលរស់នៅក្នុងសហគមន៍មូលដ្ឋានក្នុងប្រទេសចំនួនប្រាំនេះ នឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្ម និងការគាំទ្រដែលផ្តល់តាមរយៈផែនការឆ្លើយតបជនភៀសខ្លួនក្នុងតំបន់។យោងតាម UNHCR បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅស៊ូដង់ខាងត្បូងជាង ១០ ឆ្នាំមុនមក តម្រូវការមនុស្សធម៌កើនឡើង ដែលគួបផ្សំដោយកង្វះស្បៀងអាហារធ្ងន់ធ្ងរ អសន្តិសុខដែលកំពុងបន្ត និងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យជនភៀសខ្លួនស៊ូដង់ខាងត្បូង បន្តនិរទេសខ្លួន និងជំរុញឱ្យមានការផ្លាស់ប្តូរទីលំនៅថ្មី៕

ប្រភព៖ ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើស៊ីរី បានសម្លាប់មនុស្សប្រហែលជិត ៤០ នាក់

2024/03/29 09:18:06 pm        176
ប្រភពសន្តិសុខចំនួនពីរបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង អាឡិបប៉ូ (Aleppo) ភាគខាងជើងនៃប្រទេសស៊ីរី នៅព្រឹកថ្ងៃសុក្រ (២៩ មីនា) នេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨ នាក់ រួមទាំងសមាជិក ៥ នាក់នៃក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា។ក្រសួងការពារជាតិស៊ីរី បាននិយាយនៅមុននោះបន្តិចថា ជនស៊ីវិល និងបុគ្គលិកយោធាមួយចំនួនត្រូវបានសម្លាប់ បន្ទាប់ពីអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធបានបើកការវាយប្រហារប្រឆាំងនឹងទីក្រុងអាឡិបប៉ូ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើតំបន់ជាច្រើននៅក្នុងទីជនបទនៃទីក្រុងអាឡិបប៉ូ នៅម៉ោងប្រហែល ១:៤៥ នាទីព្រឹក(ម៉ោងក្នុងស្រុក)។ការវាយប្រហារតាមអាកាសនេះ បានកើតឡើងស្របពេលជាមួយនឹងការវាយប្រហារដោយយានដ្រូន ដែលធ្វើឡើងពីទីក្រុង អ៊ីដលីប (Idlib) និងតំបន់ជនបទភាគខាងលិចទីក្រុង អាឡិបប៉ូ ដែលក្រសួងបានពិពណ៌នាថា ត្រូវបានធ្វើឡើងដោយ «អង្គការភេរវករ» សំដៅទៅលើជនស៊ីវិលនៅក្នុងទីក្រុង អាឡិបប៉ូ និងតំបន់ជុំវិញនោះ។ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងមិនបានលើកឡើងពីចំនួនអ្នកស្លាប់ជាក់លាក់ ឬបញ្ជាក់ឱ្យច្បាស់ថាតើអ្នកស្លាប់ និងរបួសនោះ បណ្តាលមកពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ឬការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធនោះទេ៕

ក្រុមគ្រួសារជនរងគ្រោះបាក់ស្ពាននៅអាមេរិក ជំរុញឲ្យបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួន

2024/03/29 07:14:37 pm        119
បងប្រុសរបស់ជនអន្តោប្រវេសន៍អាមេរិកកណ្ដាលម្នាក់ ដែលកំពុងបាត់ខ្លួន នៅក្នុងហេតុការណ៍បាក់ស្ពាន ក្នុងទីក្រុងបាល់ទីម័រ (Baltimore) បានស្នើសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៨មីនា ឲ្យបន្តស្វែងរកសាកសព ក្រោយក្រុមអាជ្ញាធរ និយាយថា ពួកគេនឹងផ្អាកប្រតិបត្តិការសង្រ្គោះ ព្រោះតែស្ថានភាពគ្រោះថ្នាក់ខ្លាំងពេកនៅក្នុងសមុទ្រ។ លោក ម៉ាទីន សូហ្សូ (Martin Suazo) ជាបងប្រុសរបស់បុរសជនជាតិហុងឌុយរ៉ាស់ លោកម៉េន័រសូហ្ស៊ូ (Maynor Suazo) ដែលបានធ្លាក់ចូលក្នុងទឹកត្រជាក់ស្ទើរកកនៅទន្លេ ផាតាបស្កូ( Patapsco) នៅពេលនាវាដឹកទូកុងតឺន័រ បានបុកសរសរបង្គោលទ្រស្ពាន ហ្វ្រង់ស៊ីស ស្កុត ឃី (Francis Scott Key Bridge) បានអំពាវនាវឲ្យក្រុមអាជ្ញាធរអាមេរិក កុំបញ្ឈប់ការស្វែងរក។ លោក ម៉ាទីន បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា យើងនៅតែរង់ចាំទាំងភាពជឿជាក់ និងសង្ឃឹមថា ពួកគេនឹងរកឃើញសាកសពប្អូនប្រុសរបស់លោក។ លោកម៉េន័រ វ័យ៣៩ឆ្នាំ មកពីទីក្រុង អាហ្សាកូលផា(Azacualpa) ក្នុងប្រទេសហុងឌុយរ៉ាស់ ភាគខាងលិច និងបានរស់នៅក្នុងសហរដ្ឋអាមេរិក រយៈពេល១៨ឆ្នាំ ហើយ ។ ក្រុមអ្នកមុជទឹកកាលពីថ្ងៃទី២៧ខែមីនា សប្ដាហ៍នេះដែរ បានស្រង់សាកសព២នាក់ ក្នុងចំណោមកម្មករ បាត់ខ្លួន៦នាក់។កម្មករ៤នាក់ ដែលជាផ្នែកមួយនៃក្រុមការងារជួសជុលផ្លូវលើស្ពាននោះនៅតែបាត់ខ្លួននៅឡើយ និងត្រូវបាន សន្មតថាបានស្លាប់ហើយ៕

ក្រុមបាតុករ រំខានដល់ការរៃអង្គាសប្រាក់របស់លោកBiden លោកObama និងលោក Clinton

2024/03/29 07:03:11 pm        93
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអ្នកកាន់តំណែងមុនមកពីគណបក្សប្រជាធិបតេយ្យ លោក Barack Obama រួមទាំងដោយអតីតប្រធានាធិបតី លោក Bill Clinton និងក្រុមរៃអង្គាសល្បីៗបានមកចូលរួមក្នុងព្រិត្តិការណ៍រៃអង្គាសប្រាក់កាលពីថ្ងៃព្រហស្បតិ៍ ដែលអ្នករៀបចំបាននិយាយថា រៃអង្គាសប្រាក់បានជាង ២៥លានដុល្លារសម្រាប់យុទ្ធនាការបោះឆ្នោតឡើងវិញនៅសហរដ្ឋអាមេរិក របស់លោក Biden ។ លោក Biden បានមកដល់ជាមួយលោក Obama តាមយន្តហោះ Air Force One កាលពីរសៀលថ្ងៃព្រហស្បតិ៍ ហើយលោក Clinton បានចូលរួមក្នុងការពិភាក្សាមួយ ដែលសម្របសម្រួលដោយពិធីករលោក Stephen Colbert ក្នុងកម្មវិធី «The Late Show» នៅសាលតន្ត្រី Radio City នៅចំពោះមុខភ្ញៀវរាប់ពាន់នាក់។ ប៉ុន្តែកម្មវិធីរៃអង្គាសប្រាក់ ត្រូវបានរំខានជាបន្តបន្ទាប់ដោយការតវ៉ានៅក្នុងសាលដ៏ធំ ខណៈអ្នកចូលរួមបានក្រោកឡើងដើម្បីស្រែកនៅក្នុងកិច្ចពិភាក្សានោះ ដោយសំដៅលើការគាំទ្ររបស់លោក Biden ចំពោះអ៊ីស្រាអែល ក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សជាង ៣០.០០០នាក់ នៅតំបន់ហ្កាហ្សា។ លោក អូបាម៉ា បាននិយាយថា លោក Biden មាន «ភាពច្បាស់លាស់ខាងសីលធម៌» លើបញ្ហាប្រទេសអ៊ីស្រាអែល ហើយមានឆន្ទៈស្តាប់គ្រប់ភាគី នៅក្នុងការជជែកដេញដោលនេះ និងស្វែងរកមូលដ្ឋានរួម។ នៅពេលដែលបាតុករម្នាក់នៅខាងក្នុងសាលមហោស្រព បានរំខានលោកអូបាម៉ា អតីតប្រធានាធិបតីរូបនេះ បាននិយាយតបវិញភ្លាមៗថា «អ្នកមិនអាចគ្រាន់តែនិយាយ និងមិនស្តាប់នោះទេ នោះហើយជាអ្វីដែលភាគីម្ខាងទៀតធ្វើ»។លោក អូបាម៉ា បាននិយាយថា យុទ្ធនាការបោះឆ្នោតថ្មីរបស់លោក Biden មិនមែនគ្រាន់តែជាករណីប្រឆាំងលោក Trump ប៉ុណ្ណោះទេ ប៉ុន្តែជាករណីវិជ្ជមានសម្រាប់លោក Biden ដែលបានពង្រីកការថែទាំសុខភាព។ លោក Clinton បាននិយាយថា តួលេខសេដ្ឋកិច្ចរបស់លោក Biden បានវ៉ាដាច់រដ្ឋបាលរបស់លោក Trump យ៉ាងខ្លាំង។ លោក Clinton ជឿជាក់លើការរក្សាបានតួលេខនេះ ហើយលោកBiden ធ្វើល្អសម្រាប់អាមេរិក ហើយសមនឹងទទួលបានអាណត្តិមួយទៀត។សំបុត្រសម្រាប់ចូលរួមព្រឹត្តិការណ៍របស់លោក Biden កាលពីថ្ងៃព្រហស្បតិ៍ នាំមកនូវការភ្ញាក់ផ្អើល ដល់កិច្ចខិតខំប្រឹងប្រែងបោះឆ្នោតថ្មីរបស់លោក មានតម្លៃចន្លោះពី ២៥០ ដុល្លារទៅ ៥០០.០០០ ដុល្លារ នេះបើយោងតាមសមាជិកគណបក្សប្រជាធិបតេយ្យម្នាក់ដែលដឹងអំពីផែនការនេះ។មនុស្សជាង ៥ពាន់ ត្រូវបានគេរំពឹងថាចូលរួមព្រឹត្តិការណ៍នេះ ដែលពុំមានការចាក់ផ្សាយតាមទូរទស្សន៍នោះទេ ប៉ុន្តែយុទ្ធនាការនេះមានផែនការបង្ហោះឃ្លីប នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

អ៊ុយក្រែន៖ ការបាញ់មីស៊ីលប្រឆាំងនឹងកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី ទទួលបានជោគជ័យលើសពីការគិតទៅទៀត

2024/03/29 06:56:15 pm        233
អ៊ុយក្រែន បានអះអាងថា ការវាយប្រហារនៅចុងសប្តាហ៍របស់ខ្លួនលើកងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ីទទួលបានជោគជ័យជាងអ្វីដែលខ្លួនបានបង្ហាញពីមុន ជាមួយនឹងការខូចខាតដល់នាវាពីរគ្រឿងបន្ថែម ទៀត។កងទ័ពជើងទឹកអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានវាយប្រហារលើនាវាដែលកំពុងចត ពីរគ្រឿងរបស់រុស្ស៊ីគឺ Yamal និង Azov នៅក្នុងតំបន់គ្រីម៉េដែលកាន់កាប់ដោយរុស្ស៊ី ក្នុងការវាយប្រហារមួយ កាលពីថ្ងៃសៅរ៍។ប៉ុន្តែនៅក្នុងការធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃអង្គារ កងទ័ពជើងទឹក បាននិយាយថា ខ្លួនក៏បានធ្វើឲ្យខូចខាតដល់នាវាពីរគ្រឿងផ្សេងទៀតគឺ «នាវាចារកម្ម Ivan Khurs និងនាវាចូលចតដ៏ធំ គឺ Konstantin Olshansky»។ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថា មីស៊ីលប្រឆាំងនាវា Neptune ដែលផលិតក្នុងស្រុក ត្រូវបានប្រើ ដើម្បីវាយប្រហារលើនាវា Konstantin Olshansky។នាវានេះ ត្រូវបានរឹបអូសពីអ៊ុយក្រែន ក្នុងឆ្នាំ ២០១៤ នៅពេលដែលប្រទេសរុស្ស៊ី បានបញ្ចូលឧបទ្វីបគ្រីម៉េជាឧបសម្ព័ន្ធរបស់ខ្លួន ដូចដែលលោក Jake Epstein មកពីសារព័ត៌មាន Business Insider បានរាយការណ៍ពីមុននោះ។សារព័ត៌មាន The Moscow Times បានរាយការណ៍ថា អ្នកនាំពាក្យរបស់កងទ័ពជើងទឹកអ៊ុយក្រែន បានពណ៌នានាវានេះថា «មិនអាចដំណើរការ» បន្ទាប់ពីការវាយប្រហារ កាលពីចុងសប្តាហ៍។សារព័ត៌មាន Business Insider មិនអាចបញ្ជាក់ដោយឯករាជ្យពីការវាយប្រហារនោះទេ ហើយខ្លួនក៏មិនច្បាស់ថា នាវាទាំងនោះ ស្ថិតនៅក្នុងរដ្ឋអ្វីដែរ។

រុស្ស៊ី៖ ភស្តុតាងបង្ហាញពីទំនាក់ទំនងរវាងពួកភេរវករដែលវាយប្រហារទីក្រុងមូស្គូ ជាមួយអ៊ុយក្រែន

2024/03/29 05:28:19 pm        218
គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) ថាខ្លួនបានរកឃើញភស្តុតាងដែលចងភ្ជាប់ក្រុមភេរវករក្នុងការវាយប្រហាររបស់សាលប្រគុំតន្រ្តី ក្រូកាស (Crocus) នៅជាយក្រុងមូស្គូ ដែលសម្លាប់មនុស្សលើសពី ១៤០ នាក់ ជាមួយ «ក្រុមអ្នកជាតិនិយមអ៊ុយក្រែន» ខណៈអាមេរិក ហៅការអះអាងនេះថាជារឿងផ្ដេសផ្ដាស។គណៈកម្មាធិការបាននិយាយនៅលើបណ្ដាញផ្ញើសារតេលេក្រាម ថា «បន្ទាប់ពីធ្វើការស៊ើបអង្កេតលើក្រុមភេរវករដែលត្រូវបានឃុំខ្លួន សិក្សាឧបករណ៍បច្ចេកទេសដែលរឹបអូសពីពួកគេ និងការវិភាគព័ត៌មានអំពីប្រតិបត្តិការហិរញ្ញវត្ថុ មានភស្តុតាងបង្ហាញពីទំនាក់ទំនងរបស់ពួកគេជាមួយនឹងអ្នកជាតិនិយមអ៊ុយក្រែន»។គណៈកម្មាធិការនេះបាននិយាយថា ខ្លួនបានបញ្ជាក់ពីទិន្នន័យដែលបង្ហាញថា ភេរវករបានទទួល «ចំនួនទឹកប្រាក់ដ៏ច្រើន និងរូបិយប័ណ្ណគ្រីបតូពីអ៊ុយក្រែន ដែលត្រូវបានប្រើក្នុងការរៀបចំឧក្រិដ្ឋកម្ម»។គណៈកម្មាធិការនេះក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យម្នាក់ទៀតដែលជាប់ពាក់ព័ន្ធក្នុងគម្រោងហិរញ្ញប្បទានភេរវករ ត្រូវបានគេកំណត់អត្តសញ្ញាណ និងឃាត់ខ្លួន។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា ក្រុមមន្រ្តីរុស្ស៊ី ហាក់ពូកែវោហាសាស្រ្តក្នុងការឃោសនាផ្ដេសផ្ដាសជាខ្លាំងជុំវិញបញ្ហានេះ៕

កម្លាំងនគរបាលក្រុងបូកគោ ឃាត់ខ្លួនក្រុមស្ទាវបង្ហោះម៉ូតូ៨នាក់ ​អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ

2024/03/29 05:07:39 pm        130
កំពត៖ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងបូកគោ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បាន​ឃាត់​ខ្លួន​ក្រុមក្មេងស្ទាវចំនួន៨នាក់ ប​ន្ទាប់​ពី​ពួក​គេ​បាន​បង្ហោះ​ម៉ូតូ​ប្រសេច​ប្រសាច​លើ​ដង​ផ្លូវ​ជាតិ​លេខ៣​ ស្ថិតក្នុងសង្កាត់បឹងទូក បង្កភាពភ័យខ្លាចដល់ពលរដ្ឋ និងភ្ញៀវទេសចរកំពុងធ្វើដំណើរ។ មន្ត្រីនគរបាលក្រុងបូកគោបានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែ​មីនា សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍អំពីសកម្មភាពក្រុមក្មេងបង្ហោះម៉ូតូក្នុងភូមិរលួស សង្កាត់​បឹងទូកបង្កការភ័យខ្លាចដល់អ្នកដំណើរទៅមក។ ភ្លាមៗ សមត្ថកិច្ចក៏ចេញ​ដេញ​តាម​រហូត​ឃាត់​ខ្លួន​ក្រុមក្មេងស្ទាវ​ទាំងនោះបាន៨នាក់ រួចនាំមកអធិការដ្ឋានដើម្បីបំពេញសំណុំបែបបទ។ ប្រភព​ដដែលបានបញ្ជាក់ថា ក្រុមយុវវ័យទាំងនោះមានអាយុចាប់ពី១៣ឆ្នាំដល់១៨ឆ្នាំ ដោយ​៧​នាក់​មក​ពី​ខេត្តព្រះសីហនុ និងម្នាក់ទៀតមកពីខេត្តត្បូងឃ្មុំ។ ផ្អែកតាម​បទ​បញ្ជា​របស់​លោក​ឧត្តម​សេនីយ៍​ទោ​ស្នង​ការខេត្តកំពត ក្រោយពីសាកសួររួច មន្ត្រីនៃអធិការដ្ឋាន​ក្រុង​បូកគោ​បាន​អប់រំ​ណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់បង្កអុកឡុកតាមទីសាធារណៈបន្តទៀត។ សមត្ថកិច្ចបានបន្តថា ក្នុង​ចំណោមនោះ ៣នាក់មក​ពី​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អាណាព្យាបាល​ធានា​យក​ទៅ​លំនៅស្ថា​នវិញ។ ចំណែក៥នាក់ទៀត​គឺ​បន្តឃាត់ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ដ្ឋាន​ក្រុងបូកគោ ២យប់​ទើប​អនុញ្ញាតឱ្យអាណាព្យាបាលធានាយកទៅលំនៅស្ថានវិញ៕

ការតវ៉ារបស់ក្រុមអ្នកបើករថយន្តក្រុងនៅទីក្រុងសេអ៊ូល បានបញ្ចប់ក្រោយរដ្ឋាភិបាលយល់ព្រមដំឡើងប្រាក់ខែ

2024/03/29 05:02:10 pm        128
ក្រុមអ្នកបើកបររថយន្តក្រុងនៅក្នុងទីក្រុងសេអ៊ូល បានបញ្ចប់ការតវ៉ារយៈពេលមួយម៉ោង កាលពីថ្ងៃទី២៨មីនា បន្ទាប់ពីកិច្ចព្រមព្រៀងមួយ ត្រូវបានសម្រេច រវាងសហជីពរថយន្តក្រុងរបស់រដ្ឋធានីកូរ៉េខាងត្បូង និងបុគ្គលិករបស់ខ្លួន ស្ដីពីការដំឡើងប្រាក់ឈ្នួល ហើយការបញ្ចប់កូដកម្មនេះ បានធ្វើឲ្យចរាចរណ៍រដ្ឋក្នុងរដ្ឋធានីមានប្រជាជនជាង៩លាននាក់ បានធូរស្រាលឡើងវិញ។ រដ្ឋាភិបាលក្រុងសេអ៊ូល បាននិយាយថា សហជីពការងាររថយន្តក្រុងសេអ៊ូល និងបុគ្គលិក របស់ខ្លួន បានព្រមព្រៀងដំឡើងប្រាក់ឈ្នួល៤,៤៨% បន្ទាប់ពីការចរចា ទន្ទឹមនឹងប្រតិបត្តិការដឹកជញ្ជូនសាធារណៈបានត្រឡប់ទៅរកសភាពដើមវិញក្រោយការព្រមព្រៀង។ ដើមឡើយក្រុមសហជីព បានស្នើឲ្យមានការដំឡើងប្រាក់ខែជិត១៣% ។ កូដកម្មទ្រង់ទ្រាយធំ ធ្វើឡើងដោយក្រុមអ្នកបើកបររថយន្តក្រុងរបស់រដ្ឋធានីនេះ គឺជាលើកដំបូងក្នុងយៈពេល១២ឆ្នាំ ។ រថយន្តក្រុងនៅក្នុងរដ្ឋធានីសេអ៊ូល ត្រូវបានប្រតិបត្តិការលើប្រព័ន្ធដឹកជញ្ជូនសាធារណៈជាអ្វីដែលបណ្ដាក្រុមហ៊ុនឯកជនគ្រប់គ្រងរថយន្តក្រុង ខណៈបង្កើតធនបម្រុងដ៏ច្រើន និងត្រូវបានត្រួតពិនិត្យដោយរដ្ឋបាលក្រុងរបស់រដ្ឋធានីសេអ៊ូល ដើម្បីធានាការផ្ដល់ជូនសេវាដល់ប្រជាពលរដ្ឋ។ មុនពេលឈានដល់កិច្ចព្រមព្រៀង អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានសន្យាឲ្យមានការសម្របសម្រួលភ្លាមៗ។ លោកថា រថយន្តក្រុងទាំងនោះគឺជាជើងរបស់ប្រជាពលរដ្ឋ ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ពិតជា ពឹងផ្អែកលើរថយន្តក្រុងទាំងអស់នោះជាចាំបាច់។ កូរ៉េខាងត្បូង ក៏កំពុងជួបប្រទះផងដែរនូវការតវ៉ាដែលនៅតែបន្តពីសំណាក់ក្រុមវេជ្ជបណ្ឌិត ខណៈ ក្រុមគ្រូពេទ្យកំពុងហាត់ការរាប់ពាន់នាក់ បានដើរចេញពីការងារប្រឆាំងទៅនឹងផែនការរដ្ឋាភិបាលក្នុងការបង្កើនចំនួននិស្សិតពេទ្យចូលរៀននៅសាលាពេទ្យ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM