ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
តំណាងអយ្យការ មិនទាន់បញ្ចប់ការស៊ើបអង្កេត និងស្តាប់ចម្លើយមន្ត្រីជាន់ខ្ពស់នគរបាល២រូប និងជនសង្ស័យពីររូបទៀតនៅឡើយទេពាក់ព័ន្ធករណីសង្ស័យស៊ីសំណូក និងសម្អាតប្រាក់ពីក្រុមឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
ប្រព័ន្ធលូបង្ហូរទឹក ជាផ្នែកសំខាន់ដែលអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នៅ​រដូវវស្សា

សន្តិសុខ និង សង្គម

ទីក្រុងខ្វេតារបស់ប៉ាគីស្ថានត្រូវបានបិទ ក្នុងការតវ៉ាចោទប្រកាន់ថាមានការលួចបន្លំ និងប្រក្រតីភាពលទ្ធផលឆ្នោត

2024/02/14 10:05:19 am        83
តូប និងហាងលក់ទំនិញព្រមទាំងសេវាសាធារណៈផ្សេងៗ នៅក្នុងទីក្រុងខ្វេតា(Quetta)ភាគនិរតីរបស់ប្រទេសប៉ាគីស្ថាន មានសភាពស្ងាត់ច្រងំកាលពីថ្ងៃអង្គារទី១៣ខែកុម្ភៈ ខណៈបណ្ដាបក្សនយោបាយក្នុងតំបន់ បានអំពាវនាវឲ្យបិទទីក្រុងមួយ ដើម្បីតវ៉ាប្រឆាំងទៅនឹងការចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត និងភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោតព្រមទាំងលទ្ធផលឆ្នោត។ ហាងលក់ទំនិញនានាក្នុងផ្សារនៅក្នុងតំបន់នៅតែត្រូវបានបិទនៅថ្ងៃទី៣ ហើយប្រជាពលរដ្ឋ បង្ហាញការមិនពេញចិត្តចំពោះកង្វះការដឹកជញ្ជូនសាធារណៈ។ នៅថ្ងៃបោះឆ្នោតកាលពីថ្ងៃទី៨ខែកុម្ភៈ បណ្ដាញអ៊ីនធឺណិតតាមទូរស័ព្ទដៃ ត្រូវបានកាត់ផ្ដាច់ ហើយត្រូវបានពន្យាពេលប្រកាសលទ្ធផល ដែលនាំឲ្យមានការចោទប្រកាន់ថា ដំណើរការបោះឆ្នោតនេះ ត្រូវបានគ្របដណ្ដប់ដោយការលួចបន្លំ និងនាំឲ្យមានក្ដីបារម្ភពីសំណាក់ក្រុមសិទ្ធិមនុស្សនិងរដ្ឋាភិបាលបរទេស។ ខណៈភាពជាប់គាំងខាងនយោបាយរបស់ប្រទេសប៉ាគីស្ថានពុំបានបង្ហាញសញ្ញាបញ្ចប់ ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាស បេក្ខជនចាញ់ឆ្នោតមួយចំនួន កាលពីថ្ងៃអង្គារទី១៣ខែកុម្ភៈ បានដាក់ញ្ញត្តិទៅតុលាការប្រឆាំងលទ្ធផលឆ្នោត នៅតុលាការកំពូលស៊ីញ(Sindh) របស់ទីក្រុងការ៉ាជី ៕

បញ្ហាអាកាសធាតុដ៏គ្រោះថ្នាក់ និងការជន់លិច បង្ខំឲ្យប្រទេសកោះទូវ៉ាលូ ពន្យាពេលប្រកាសលទ្ធផលឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី

2024/02/13 01:23:06 pm        195
លទ្ធផលការបោះឆ្នោតនៅក្នុងប្រទេសកោះទូវ៉ាលូ ស្ថិតក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានពន្យាពេល២សប្ដាហ៍ខណៈបញ្ហាអាកាសធាតុដ៏គ្រោះថ្នាក់បានបញ្ឈប់ទូកនានាមិនឲ្យដឹកជញ្ជូនក្រុមអ្នកតំណាងរាស្ត្រថ្មីទៅកាន់រដ្ឋធានីដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដែលបង្ហាញថាកត្តាបម្រែបម្រួលអាកាសធាតុគឺជាបញ្ហានយោបាយដ៏ចម្បងនៅក្នុងប្រទេសនេះ។ លោកនាយករដ្ឋមន្ត្រីទូវ៉ាលូ កូសៀ ណាតូណូ (Kausea Natano)ដែលបានបាត់បង់អាសនៈរបស់លោកក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី២៦ខែមករា ត្រូវបានតាមដានយ៉ាងដិតដល់បំផុតដោយកោះតៃវ៉ាន់ ចិន សហរដ្ឋអាមេរិក និងអូស្ត្រាលី ស្របពេលមានការប៉ះទង្គិចភូមិសាស្ត្រនយោបាយសម្រាប់ឥទ្ធិពលនៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។ ទូវ៉ាលូ ជាប្រទេសកោះមួយក្នុងចំណោមប្រទេសកោះប៉ាស៊ីហ្វិកចំនួន៣ដែលនៅតែជាសម្ព័ន្ធមិត្តរបស់កោះតៃវ៉ាន់ និងជាគូប្រជែងមួយសម្រាប់នាយករដ្ឋមន្ត្រី បាននិយាយថា រដ្ឋាភិបាលថ្មីនឹងពិនិត្យឡើងវិញថាតើ កោះតៃវ៉ាន់ ឬចិន អាចឆ្លើយតបល្អបំផុតចំពោះតម្រូវការការអភិវឌ្ឍនរបស់កោះទូវ៉ាលូ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្មីចំនួន១៦រូប នឹងសម្រេចថាតើអ្នកណាជានាយករដ្ឋមន្ត្រី។ ប៉ុន្តែ ស្ថានភាពអាកាសធាតុដ៏គ្រោះថ្នាក់ រួមបញ្ចូលទាំងការព្យាករណ៍ពីកម្ពស់ទឹករលកសមុទ្រ៤ម៉ែត្រ បានបញ្ឈប់ទូកមិនឲ្យទៅកាន់រដ្ឋធានីហ្វ៊ូណាហ្វ៊ូទី(Funafuti)។ គណៈកម្មការរៀបចំការបោះឆ្នោត លោកទូហ្វូប៉ាណាប៉ា(Tufoua Panapa) បានប្រាប់សារព័ត៌មាន Reutersនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីដែលបានជ្រើសរើសរួចចំនួន៤រូប នៅតែជាប់នៅខាងក្រៅកោះ ។ កាលបរិច្ឆេទដែលបានស្នើក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី មិនអាចធ្វើទៅបានទេនៅពេលនេះ ៕

សហរដ្ឋអាមេរិក កត់ត្រាអ្នកស្លាប់ប្រមាណ១៥.០០០នាក់ ដោយសារផ្តាសាយធំនៅរដូវកាលនេះ

2024/02/13 01:15:21 pm        197
យោងតាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា យ៉ាងហោចណាស់មានជំងឺគ្រុនផ្តាសាយធំចំនួន ២២លាន ករណី សម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៥០.០០០ករណី និងមានអ្នកស្លាប់ដោយសារជំងឺគ្រុនផ្តាសាយធំនេះចំនួន ១៥.០០០នាក់ ក្នុងរដូវកាលនេះ នៅសហរដ្ឋអាមេរិក ។សកម្មភាពជំងឺគ្រុនផ្តាសាយធំតាមរដូវកាល នៅតែកើនឡើងទូទាំងប្រទេស ដោយកើតមាននៅក្នុងផ្នែកមួយចំនួនរបស់ប្រទេស។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា ការស្លាប់កុមារដែលទាក់ទងទៅនឹងជំងឺគ្រុនផ្តាសាយធំចំនួន៨នាក់ ត្រូវបានរាយការណ៍ក្នុងអំឡុងពេលសប្តាហ៍ចុងក្រោយ ដែលបញ្ចប់ទៅនៅថ្ងៃទី ៣ ខែកុម្ភៈ នាំឱ្យកុមារស្លាប់សរុបចំនួន ៧៤នាក់ ក្នុងរដូវកាលនេះ ។ទិន្នន័យរបស់មជ្ឈមណ្ឌល CDC បានបង្ហាញថា អ្នកជំងឺជាង ១១.០០០នាក់ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលមានជំងឺផ្តាសាយធំក្នុងសប្តាហ៍ចុងក្រោយនេះ។ មជ្ឈមណ្ឌល CDC បានណែនាំថា មនុស្សគ្រប់រូបដែលមានអាយុចាប់ពី ៦ ខែឡើងទៅ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយធំប្រចាំឆ្នាំ ដរាបណាវីរុសគ្រុនផ្តាសាយធំនេះ បន្តរាលដាល។

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីលួច​នឹងទទួលផលចោរកម្ម

2024/02/13 01:11:42 pm        442
នគរបាលខណ្ឌដូនពេញ បានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន​ ជនសង្ស័យ ចំនួន២នាក់ ម្នាក់ជាអ្នកធ្វើសកម្មភាពលួច និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម( ទទួលទិញរបស់ចោរ)។ប្រតិបត្តិការនេះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជាបន្តបន្ទាប់នាថ្ងៃទី ថ្ងៃទី១២​ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចហាងលក់ទូរស័ព្ទយីហោ​ ឋានសួគ៍២​ ដែលមាន​ទីតាំង​ផ្លូវ ១៤៣​កែង​ផ្លូវ​១៥​ សង្កាត់ផ្សាកណ្តាលទី១​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ជនសង្ស័យទាំង០២នាក់ មានឈ្មោះ ខុំ ចាន់ ហៅអាខឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពលួចយកកាបូបស្ពាយ​ របស់​ជន​បរទេស​។ ជនសង្ស័យម្នាក់ទៀត ឈ្មោះ​ គឹម​ ចាន់តុលា​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ បុគ្គលិក​ហាង​លក់​ទូរស័ព្ទ​យីហោ​ ឋានសួគ៍២​ ​ទទួលផលចោរកម្ម ទិញទូរស័ព្ទពីជនសង្ស័យ។តាមមន្រ្តីនគរបាលបានអោយដឹងថា ​ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាង​ជំនាញ​​​ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យដែលធ្វេីសកម្មភាពលួចកាបូបជនជាតិបរទេស​ នៅ​ម្តុំ​មាត់ទន្លេ​ បានហើយ​ ជនសង្ស័យបានសារភាពថា​ បានយកទូរស័ព្ទម៉ាក​ Iphone12 ពណ៌​ក្រហម​(ជាប់ICLOUD) ទៅលក់អោយហាង​ លក់ទូរស័ព្ទ​ យីហោ​ ឋានសួគ៌២​ បានប្រាក់ចំនួន២០$​ ។ ក្រោយ​មកកម្លាំងជំនាញបានធ្វើការបន្តបន្ទាប់ រហូតឈានដល់ការឃាត់ខ្លួន បុរសម្នាក់ទៀត ជា​បុគ្គលិក​ហាងលក់ទូរស័ព្ទយីហោ​ ឋានសួគ៍២​ ដែលមានទីតាំងផ្លូវ១៤៣កែងផ្លូវ១៥​ សង្កាត់​ផ្សា​កណ្តាល​ទី១​។សូមបញ្ជាក់ថា​ កាលពីវេលាយប់​ ថ្ងៃទី១០​ ខែកុម្ភះ​ ឆ្នាំ២០២៤​ ជនសង្ស័យ បានធ្វើ​សកម្ម​ភាព​លួច​យក​កាបូបស្ពាយ​ ជនរងគ្រោះ​ម្នាក់ ជាជនបរទេសបានសម្រេច​ ខណៈពេលដែលជនរងគ្រោះ​ ដេក​លក់នៅលើបង់ថ្ម​ ក្នុងទីសាធារណ:​ នៅម្តុំមាត់ទន្លេ​ ។ លុះរហូតដល់វេលាយប់រំលងអាធ្រាត​ ជនរងគ្រោះបានភ្ញាក់ដឹងខ្លួន​ ទើបឆោឡោ​ ថាបាត់កាបូប​ តែម្ដង។បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបាននគរបាល នៃអធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូន​ពេញ​ធ្វើ​ការសាកសួរ និងកដាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

សត្វពាហនៈដែលជាប់គាំង បានយកចុះពីនាវាក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីត្រឡប់មកវិញពីសមុទ្រក្រហម

2024/02/13 01:08:25 pm        764
សត្វចៀម និងសត្វគោក្របីរាប់ពាន់ក្បាល ជាប់គាំងនៅលើនាវាដែលត្រឡប់មកវិញពីសមុទ្រក្រហម បានចាប់ផ្តើមចូលចតនៅប្រទេសអូស្ត្រាលី កាលពីថ្ងៃច័ន្ទ បន្ទាប់ពីរយៈពេលជិត៦សប្តាហ៍នៅសមុទ្រក្រហមនោះ។នាវា MV Bahijah បានធ្វើដំណើរពីទីក្រុងហ្វ្រេម៉ានថល(Fremantle) ប្រទេសអូស្ត្រាលីភាគខាងលិចកាលពីថ្ងៃទី ៥ ខែមករា ទៅកាន់ប្រទេសអ៊ីស្រាអែល ដោយមានសត្វចៀមប្រហែល ១៤.០០០ក្បាល និងគោក្របីចំនួន ២.០០០ក្បាលនៅលើនាវា ប៉ុន្តែត្រូវបានបង្វែរទិសដៅចេញពីផ្លូវធ្វើដំណើរ ដោយសារតែការគំរាមកំហែងវាយប្រហារដោយកងជីវពលហ៊ូទីនៅប្រទេសយេម៉ែន មុនពេលត្រូវបានបញ្ជាឱ្យត្រឡប់ទៅប្រទេសវិញ ដោយរដ្ឋាភិបាលអូស្ត្រាលី។ក្រសួងកសិកម្មរបស់ប្រទេសអូស្ត្រាលី បាននិយាយថា សត្វគោចំនួនបួនក្បាល និងសត្វចៀមចំនួន ៦០ ក្បាល បានងាប់នៅលើនាវា ចាប់តាំងពីចេញដំណើរ។ក្រសួងនិយាយថា ការយកសត្វចេញនឹងចំណាយពេលច្រើនថ្ងៃ ហើយសត្វទាំងអស់នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក ដោយយោងទៅតាមច្បាប់សុវត្ថិភាពជីវសុវត្ថិភាពរបស់ប្រទេសអូស្ត្រាលី ខណៈអ្នកនាំចេញ គឺក្រុមហ៊ុនអ៊ីស្រាអែល បាសេម ដាបបា(Bassem Dabbah) ជាម្ចាស់សត្វ បានពិចារណាឡើងវិញពីជម្រើសរបស់ខ្លួន។

អង់គ្លេសដាក់ទណ្ឌកម្មអ្នកតាំងលំនៅអ៊ីស្រាអែល«ជ្រុលនិយម»ចំនួន៤នាក់ជុំវិញអំពើហិង្សាប្រឆាំងនឹងប៉ាឡេស្ទីននៅវេសបែង

2024/02/13 01:04:52 pm        193
រដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃចន្ទ បានដាក់ទណ្ឌកម្មក្រុមអ្នកតាំងលំនៅអ៊ីស្រាអែល «ជ្រុលនិយម» ដែលខ្លួន បាននិយាយថា បានវាយប្រហារដ៏ហិង្សាលើជនជាតិប៉ាឡេស្ទីន នៅតំបន់វេសបែង(West Bank) ។រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដេវីត កាមេរូន (David Cameron) បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងលោក Moshe Sharvit, Yinon Levi, Zvi Bar Yousef និង លោក Ely Federman ដែលលោកបាននិយាយថា បានចូលរួមជាមួយអ្នកតាំងលំនៅជ្រុលនិយមផ្សេងទៀត ក្នុងការកំណត់គោលដៅ និងវាយប្រហារជនស៊ីវិលប៉ាឡេស្ទីន ហេតុដូច្នេះហើយ «បំផ្លាញសន្តិសុខ និងស្ថិរភាពសម្រាប់ទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន។លោកកាមេរូន បានថ្លែងថា៖«ទណ្ឌកម្មថ្ងៃនេះ ដាក់កម្រិតលើអ្នកដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុត។ យើងគួរតែច្បាស់អំពីអ្វីដែលកំពុងកើតឡើងនៅទីនេះ។ អ្នកតាំងលំនៅអ៊ីស្រាអែលជ្រុលនិយម កំពុងគំរាមកំហែងប្រជាជនប៉ាឡេស្ទីន ជាញឹកញាប់ដោយការបាញ់កាំភ្លើង និងបង្ខំពួកគេចេញពីដីដែលជាកម្មសិទ្ធិរបស់ពួកគេ»។ «ទង្វើនេះ គឺខុសច្បាប់ និងមិនអាចទទួលយកបាន។ អ៊ីស្រាអែល ក៏ត្រូវតែចាត់វិធានការខ្លាំងជាងនេះ និងបញ្ឈប់ការដោះស្រាយអំពើហិង្សាផងដែរ។ ជាញឹកញាប់ពេក យើងឃើញការប្តេជ្ញាចិត្តដែលបានធ្វើឡើង និងកិច្ចការដែលបានផ្តល់ឲ្យ ប៉ុន្តែមិនត្រូវបានអនុវត្តតាមនោះទេ»។ក្រុមមន្ត្រី បាននិយាយថា អ្នកតាំងលំនៅ លោកLevy ដែលត្រូវបានដាក់ទណ្ឌកម្មពីមុនដោយសហរដ្ឋអាមេរិកកាលពីដើមខែនេះ និងលោក Sharvit បានប្រើអំពើហឹង្សាលើរាងកាយប្រឆាំងនឹងជនភៀសខ្លួនប៉ាឡេស្ទីន ខណៈដែលលោក Yosef បានបង្កើតប៉ុស្តិ៍ខុសច្បាប់មួយ ដើម្បីយាយីប៉ាឡេស្ទីន ហើយលោក Federman បានជាប់ពាក់ព័ន្ធជាមួយ «ឧប្បត្តិហេតុជាច្រើន» ប្រឆាំងនឹងអ្នកឃ្វាលចៀមប៉ាឡេស្ទីន នៅតំបន់ភ្នំSouth Hebron Hills។

មនុស្សម្នាក់ស្លាប់ និង៥នាក់របួស ក្នុងការបាញ់ប្រហារនៅរថភ្លើងក្រោមដីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

2024/02/13 12:32:16 pm        273
នគរបាលបាននិយាយកាលពីល្ងាចថ្ងៃចន្ទ (១២ កុម្ភៈ) ថាមនុស្សម្នាក់បានស្លាប់ និងមនុស្សប្រាំនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារមួយ បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ម្នាក់បានដកកាំភ្លើងចេញមក ហើយបានចាប់ផ្តើមបាញ់ប្រហារនៅពេលដែលរថភ្លើងក្រោមដីបានឈប់ចូលទៅក្នុងស្ថានីយ៍មួយនៅក្នុងតំបន់ ប្រុនស៍ (Bronx) នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។យោងតាមលោក ម៉ៃខល ខេមភឺ (Michael Kemper) ប្រធាននាយកដ្ឋាននគរបាលក្រុងញូវយ៉ក បានឱ្យដឹងថា ក្មេងជំទង់ពីរក្រុមកំពុងជិះរថភ្លើងលេខ ៤ ពីតំបន់ភាគខាងជើង ហើយនៅពេលដែលទ្វារបានរថភ្លើងបើកនៅស្ថានីយ៍រថភ្លើងក្រោមដីភ្នំអេឌែន (Mt. Eden) មានមនុស្សម្នាក់ចាប់ផ្តើមបាញ់ប្រហារ។នគរបាលបាននិយាយថា ការបាញ់ប្រហារដំបូងបានកើតឡើងនៅខាងក្នុងរថភ្លើង ប៉ុន្តែមនុស្សទាំងប្រាំមួយនាក់ ត្រូវបានបាញ់ចំនៅខាងក្រៅរថភ្លើង។ បុរស វ័យ ៣៤ ឆ្នាំម្នាក់បានស្លាប់ ខណៈមនុស្ស ៥ នាក់ផ្សេងទៀតបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរបួសមិនមានការគំរាមកំហែងដល់អាយុជីវិត។ប្រភពពីសមត្ថកិច្ចបានប្រាប់សារព័ត៌មាន CNN ថា ខ្មាន់កាំភ្លើងបានរត់គេចពីកន្លែងកើតហេតុ ដោយពាក់អាវពណ៌ក្រហម និងរបាំងមុខ។ អាជ្ញាធរបាននិយាយថា ជនសង្ស័យជាច្រើនគឺជាផ្នែកមួយនៃការស៊ើបអង្កេត ហើយពួកគេនឹងចែកចាយរូបថតជនដៃដល់ពីកាមេរ៉ាសុវត្ថិភាពឆាប់ៗ៕

អាហ្រ្វិកខាងត្បូង នឹងបញ្ជូនទាហាន ២.៩០០ នាក់ដើម្បីទប់ទល់នឹងក្រុមប្រដាប់អាវុធនៅភាគខាងកើតកុងហ្គោ

2024/02/13 12:28:15 pm        333
ការិយាល័យប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ (១២ កុម្ភៈ) ថាប្រទេសអាហ្វ្រិកខាងត្បូង នឹងបញ្ជូនកងទ័ពចំនួន ២.៩០០ នាក់ ដែលជាផ្នែកមួយនៃការរួមចំណែករបស់ខ្លួនដល់សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) ដែលត្រូវបានដាក់ពង្រាយដើម្បីដោះស្រាយបញ្ហាក្រុមប្រដាប់អាវុធនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។សេចក្តីថ្លែងការណ៍បាននិយាយថា ការដាក់ពង្រាយរយៈពេលមួយឆ្នាំនេះ នឹងគ្របដណ្តប់រយៈពេលចន្លោះពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ហើយនឹងត្រូវចំណាយអស់ប្រហែល ២ ពាន់លានរ៉ង់ (១០៥,៧៥ លានដុល្លារ)។សហគមន៍ SADC ដែលមានសមាជិក ១៦ រដ្ឋមួយនេះបានអនុម័តបេសកកម្មភាគខាងកើតរបស់កុងហ្គោកាលពីខែឧសភាឆ្នាំមុន ដើម្បីជួយកុងហ្គោ ដែលជាអ្នកផ្គត់ផ្គង់រ៉ែដែកកូបាល កំពូលរបស់ពិភពលោក និងជាអ្នកផលិតទង់ដែងកំពូលរបស់ទ្វីបអាហ្រ្វិក ដោះស្រាយអស្ថិរភាព និងសន្តិសុខដែលកាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ភាគខាងកើតដែលនៅសេសសល់របស់ខ្លួន។ជម្លោះជាច្រើនទសវត្សរ៍នៅភាគខាងកើតកុងហ្គោ រវាងក្រុមប្រដាប់អាវុធគូប្រជែងដ៏ច្រើនសន្ធឹកសន្ធាប់លើបញ្ហាដីធ្លី និងធនធានបានសម្លាប់មនុស្សរាប់សែននាក់ និងមនុស្សជាង ៧ លាននាក់ត្រូវភៀសខ្លួន៕

ពលរដ្ឋហៃទី បង្ខំចិត្តរត់ភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារអំពើហិង្សារីករាលដាលខ្លាំង

2024/02/13 12:24:49 pm        303
នៅខាងក្រៅប៉ុស្តិ៍នគរបាលមួយក្នុងរដ្ឋធានីព័រ-អូ-ប្រាំង (Port-Au-Prince)ប្រជាពលរដ្ឋហៃទី ដែលបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេដោយសារតែអំពើហិង្សាពីសំណាក់ក្រុមជនអន្ធពាល កើនឡើងខ្លាំង បានស្វែងរកការជ្រកកោនមានសុវត្ថិភាពកាលពីថ្ងៃចន្ទទី១២ខែកុម្ភៈ។ ពួកគេភាគច្រើនជាប្រជាពលរដ្ឋក្នុងឃុំស៊ីតេ សូឡេល (Cite Soleil) ។ នៅតាមដងផ្លូវនានា គេបានមើលឃើញមនុស្សម្នាជាច្រើនដើរ ដោយខ្លះ ទូល ហើយខ្លះស្ពាយរបស់របរសំខាន់ៗរបស់ពួកគេ។ស្រ្តីម្នាក់ដែលសុំមិនឈ្មោះទៅសារព័ត៌មាន Reuters បាននិយាយថា សកម្មភាពឧក្រិដ្ឋកម្ម បានរាលដាលចូលដល់ភូមិស្រុកចំនួន៣របស់យើងនៅព្រឹកនេះ ហើយបានចាប់ផ្ដើមបាញ់រះមកលើយើង។ យើងគ្មានកន្លែងសុវត្ថិភាពត្រូវទៅទេ។ អំពើហិង្សា បានកើនឡើងនៅក្នុងរដ្ឋធានីមួយនេះរបស់ប្រទេសហៃទី ស្របពេលកងកម្លាំងនគរបាលបានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាលប្រដាប់ដោយអាវយុធ ដែលត្រូវបានប៉ាន់ប្រមាណថាក្រុមនោះបានគ្រប់គ្រងភាគច្រើននៃរដ្ឋធានីនេះ បង្កឲ្យមានវិបត្តិមនុស្សធម៌ ដែលគេបានមើលឃើញ មនុស្សរាប់ម៉ឺននាក់រត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេដោយសារតែអំពើហិង្សា៕

[UPDATE] នគរបាលរកឃើញហើយរថយន្តដែលបុកម៉ូតូលើផ្លូវ៦០ម៉ែត្រ ស្លាប់ម្នាក់របួស ២នាក់

2024/02/13 11:40:36 am        881
ភ្នំពេញ ៖ នគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយ​អនុវត្ត​តាម​បទ​បញ្ជា​របស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង០៩និង០៥នាទី កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បា​ន​ស្រាវ​ជ្រាវ​រក​ឃើញ​ហើយរថយន្តបង្កដែលបើកបុកម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AV.8317 បណ្ដាលឱ្យរងរបួសស្រាល ចំនួន០២នាក់ និងស្លាប់ក្មេងស្រីម្នាក់ កាលពី​យប់​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១និង៣០នាទី ត្រូវបានជនបង្ក​ចត​ប្លុង​ចោល​នៅ​មុខ​អាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។នគរបាលបន្ថែមថា បច្ចុប្បន្នរថយន្តបង្ក ត្រូវបាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ចំណែកអ្នកបើកបរបង្ក សមត្ថកិច្ចបានកំណត់មុខសញ្ញារួចហើយ និង​អំពាវ​នាវ​ឱ្យ​អ្នក​បើក​បរបង្កចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ដោយមានបុរសម្នាក់ជិះម៉ូតូ HONDA CUB ដឹកកូនប្រុសស្រី២នាក់ ក្នុងគោលបំណងទៅយកប្រពន្ធចេញពីធ្វើការនៅផ្សារទំនើប AEON-3 តែមិនទាន់ទៅដល់ផងក៏ត្រូវរថយន្តមួយបាំងកន្លះ បើក​លឿន​បុក​ពី​ក្រោយ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខ្ទាត​បោកនឹងថ្នល់ បណ្ដាលឱ្យរបួសអ្នកជិះម៉ូតូទាំង៣នាក់ តែជាអកុសល កូនស្រីមា​ន​ស្ថាន​ភាព​របួសធ្ងន់ធ្ងរក៏បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការសន្តិសុខ
04/24/2026 08:04 PM
មនុស្ស ២នាក់ស្លាប់ អំឡុងការវាយប្រហារតាមអាកាស ខណៈយោធោអ៊ីស្រាអែលចេញការព្រមានជម្លៀស នៅភាគខាងត្បូងលីបង់
04/24/2026 08:04 PM
សមាជិកសភាហេសបូឡា៖ បទឈប់បាញ់ «គ្មានន័យ» ទេ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល
04/24/2026 08:04 PM
កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីរបស់ UN ស្លាប់ដោយសាររបួស អំឡុងការផ្ទុះ នៅលីបង់
04/24/2026 07:04 PM
ទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់របស់លោក Trumpថា នាវាអ៊ីរ៉ង់ស្ទាក់ចាប់បានមានអំណោយពីចិន
04/24/2026 07:04 PM
អាល្លឺម៉ង់ និងអ៊ីតាលី សង្កត់ធ្ងន់លើការរួបរួម ក្នុងចំណោមសមាជិករបស់អង្គការណាតូ
04/24/2026 07:04 PM
លោក Putinនិយាយថា រុស្ស៊ីនឹងការពារផលប្រយោជន៍របស់ខ្លួននៅតំបន់អាក់ទិក
04/24/2026 07:04 PM
ក្តីបារម្ភ និងភាពមិនច្បាស់លាស់កើតមាននៅអ៊ីរ៉ាក់ ខណៈអាមេរិកបញ្ឈប់ការដឹកជញ្ជូនប្រាក់ដុល្លារ
04/24/2026 07:04 PM
គណៈកម្មការស៊ើបអង្កេតតង់ហ្សានី៖ មនុស្សជាង ៥០០នាក់ ត្រូវបានសម្លាប់ក្នុងអំពើហិង្សាបោះឆ្នោតឆ្នាំមុន
04/24/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ត្រូវបានរំពឹងថា នឹងទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ មុនកិច្ចចរចាអាមេរិក-អ៊ីរ៉ង់
04/24/2026 07:04 PM