គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

សន្តិសុខ និង សង្គម

អង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងការឈូសដីតំបន់៣ ដាក់ពន្ធនាគារនៅខេត្តកំពង់ឆ្នាំង

2026/02/15 05:05:42 pm        284
កំពង់ឆ្នាំង៖ នៅវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៦ ជនសង្ស័យ២នាក់ ដែល​បាន​ឈូស​បំផ្លាញ​ដីតំបន់៣ រាប់សិបហិកតាក្នុងស្រុកកំពង់លែងនោះ ត្រូវបានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បញ្ជូនខ្លួនមកតំណាងអយ្យការខេត្តកំពង់ឆ្នាំងវិញ ដើម្បីពន្ធនាគារតាមបញ្ញត្តិច្បាប់។ជនសង្ស័យទាំង២នាក់មានឈ្មោះ ហួត ហ៊ីម អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិជ្រលង ឃុំដារ ស្រុក​កំពង់​លែង និងម្នាក់ទៀតឈ្មោះ យ៉ន ចិន្តា អាយុ៥៦ឆ្នាំ រស់នៅភូមិប៉ប្រក ឃុំសំរោងសែន ត្រូវ​បាន​ឃាត់​ខ្លួន​ពេលកំពុងឈូសបំផ្លាញដី និងព្រៃក្នុងតំបន់៣ នៅចំណុចស្ពានកោះបូ ស្ថិតក្នុង​ភូមិ​សំរោង​សែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងអស់រាប់សិបហិកតា។ ការ​ឈូស​បំផ្លាញ​នេះ ជនសង្ស័យបានយកត្រាក់ទ័រចំនួន៤គ្រឿងចូលទៅលើកោះនោះជាច្រើនថ្ងៃ និង​បាន​ឈូស​បំផ្លាញតាមចិត្ត មិនមានការរំខានណាមួយពីសមត្ថកិច្ចជំនាញ អាជ្ញាធរដែនដី ឬអាជ្ញាធរ​ស្រុក​ខេត្ត​ឡើយ។ប្រជាពលរដ្ឋបានសំណុមពរដល់អង្គភាពប្រឆាំងអំពើពុករលួយ មេត្តាស្រាវជ្រាវ និង​ចាត់​ការ​បន្ត​ចំពោះ​អ្នក​នៅពីក្រោយករណីឈូសបំផ្លាញនេះផង កុំអោយចាប់តែជនសង្ស័យ២នាក់នោះ ព្រោះ​ក្នុង​សំណុំ​រឿង​នេះ​មិនមែនមានតែ២នាក់នោះទេ សំខាន់ប្រជាពលរដ្ឋ​ទាំង​អស់​ចង់​ឃើញ​ចំណាត់​ការ​ដល់​អ្នកទទួលខុសត្រូវលើដីតំបន់៣ ជាដីរដ្ឋផងដែរ៕ កាំង ហុងវាស្នា

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ណែនាំដល់មេបញ្ជាការខណ្ឌទាំង១៤ខណ្ឌបង្ក្រាបក្មេងទំនើង, គ្រឿងញៀន, ល្បែងស៊ីសង, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/02/15 04:34:10 pm        253
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថរាជធានីភ្នំពេញ ណែនាំដល់មេបញ្ជាការរង ទទួលជំនាញ មេបញ្ជាការ តាមបណ្ដា​ខណ្ឌ​ទាំង​១៤ និងប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ចូលរួមបង្ការ​ទប់​ស្កាត់ ​និងបង្ក្រាប ក្មេងទំនើង, គ្រឿងញៀន, ល្បែងស៊ីសង, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) ព្រមទាំងបទល្មើសៗផ្សេងៗ ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដឹក​នាំ​ដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រម​ទាំងការណែនាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាលរាជធានីភ្នំពេញ។ការណែនាំនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ និង​ពង្រឹងការងារជំនាញ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុង​កិច្ច​ប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍​ណែនាំ​ដល់​មេ​ប​​ញ្ជាការ​រងទទួលជំនាញ មេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាព​ចំណុះ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និងកម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែល​នឹង​ចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខ​ឲ្យ​ដំណើរ​ការ​ទៅ​បាន​ដោយ​រលូន​៕ អត្ថបទ៖ វង្ស សុភាព

អាវុធហត្ថរាជធានីភ្នំពេញប្រជុំត្រៀមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំចិន-វៀតណាម

2026/02/15 04:25:27 pm        161
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជា​មេ​បញ្ជា​ការ​កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​លទ្ធផល​ការងារ​ការ​អនុវត្ត​តួនាទី​ភារកិច្ចកងរាជអាវុធហត្ថ និងពង្រឹងការងារជំនាញ ដោយមានការចូលរួមពី លោក​មេ​បញ្ជា​ការ​រង ​និងជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយ​រងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និង​លោក​មេ​បញ្ជាការ​វរ​សេនា​តូច​ ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ កាលពីរសៀល ថ្ងៃ​ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង ១៤ និង ប្រធាន​អង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំង​មធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការ​ពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូច​ជា​ប្រជា​ពលរដ្ឋ និងភ្ញៀវទេសចរដែលនឹងចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម នា​ពេល​ខាង​មុខ​ឲ្យ​ដំណើរ​ការទៅបានដោយរលូន។លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេ​បញ្ជា​ការ​កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជំរុញ កងកម្លាំងអាវុធហត្ថទាំង ១៤ខណ្ឌ សូម​ចូល​រួម​បង្ការទប់ស្កាត់ និងបង្ក្រាប ក្មេងទំនើង, គ្រឿងញៀន, ល្បែងស៊ីសង, ការឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា (online scam) ព្រមទាំងបទល្មើសៗផ្សេងៗ ស្របតាមបទបញ្ជា របស់​ប្រមុខ​រាជ​រដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ព្រមទាំងការណែនាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕ អត្ថបទ៖ តារាវុទ្ធី

សមត្ថកិច្ចបង្ហាញមុខក្រុមក្មេងទំនើង និងមុខសញ្ញាធាក់ប្លន់យកម៉ូតូចំនួន ១៦នាក់

2026/02/15 04:12:27 pm        291
អធិការដ្ឋាននគរបាលក្រុងតាខ្មៅបានបង្ហាញមុខក្រុមក្មេងទំនើង និង​មុខ​សញ្ញា​ធាក់​ប្លន់​យក​ម៉ូតូ​ចំនួន ១៦នាក់ ដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសចំនួន ០៤ករណី​ផ្សេង​គ្នា​ក្នុង​ទឹក​ដី​ក្រុង​តាខ្មៅ។ ដោយអនុវត្តតាមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នៃ​ស្នង​ការដ្ឋាន​នគរបាលខេត្តកណ្តាល នៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការ​នគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ និងសហការចូលរួមពី ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយរ​លំ ប៉ុស្តិ៍នគរបាលសិត្បូ និងប៉ុស្តិ៍នគរបាលកោះអន្លង់ចិន បានធ្វើការស្រាវ​ជ្រាវ​ឈាន​ដល់​ការ​បង្ក្រាបបាន០៤ករណីផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់។ករណីទី១: ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ធាក់​ប្លន់​យក​ម៉ូតូ ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កាលពី​ថ្ងៃ​ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៤:២០នាទី បង្កដោយក្រុមក្មេងទំនើង ។ ករណីទី២: ប្រព្រឹត្ត​ល្មើសនៅចំណុចលើផ្លូវ២១ ភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១២ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៥:០០នាទី យកម៉ូតូជូនជងរងគ្រោះបានវិញ ។ ករណី​ទី៣: ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធ​ករណី​កាន់​កាប់​អាវុធ​ប្រហារ​ដោយ​គ្មាន​ការ​អនុញ្ញាត​ប្រព្រឹត្តល្មើសនៅចំណុចលើមហាវិថីស៊ីជិនពីង ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិត​ក្នុង​ភូមិ​ចុ​ង​កោះ ​សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៦ វេលាម៉ោង​០៤:​២០​នាទី​។ករណីទី៤: ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធករណី អំពើលួច​មាន​ស្ថានទ​ម្ងន់​ទោស​ធាក់​ប្លន់​យក​ម៉ូតូប្រព្រឹត្តល្មើសនៅចំណុច ផ្លូវ២១ ស្ពានទី២ មុខស្ថាននីយ៍ប្រេងPTT ភូមិទួលក្រសាំង សង្កាត់​រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល យកម៉ូតូបានជូនជនរងគ្រោះវិញ។បច្ចុប្បន្ន​ជន​សង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅតុលាការរួចរាល់ដើម្បីបន្តនីតិវិធី៕

ជនជាតិចិន ៣១៩នាក់ទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams)

2026/02/13 07:08:02 pm        265
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការ​ជាមួយ​ស្ថាន​ទូត​ចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣១៩នាក់ (ស្រី២៣នាក់) ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារអាកាសអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់​របស់​រាជ​រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុប​បំបាត់​ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និង​សកល​លោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការ​ជួយ​សង្គ្រោះ​ជនរងគ្រោះដែ​ល​ត្រូវ​មេខ្លោ​ងបោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ចេញ​ពី​កន្លែង​ធ្វើ​ការ​នៅ​​ក្រុង​ប៉ោយប៉ែត បន្ទាប់ពីពួកគេស្នើសុំកិច្ចអន្តរាគមន៍ចង់ត្រឡប់ទៅប្រទេសកំណើតវិញ

2026/02/12 08:02:02 pm        379
កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជួយជនជាតិឥណ្ឌូនេស៊ី ចំនួន​៣នាក់ ចេញពីកន្លែងបំពេញការងារក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីពួកគេបានអះអាងថា ម្ចាស់​ទីតាំង​មិន​បានប្រព្រឹត្តអំពើហិង្សា ប៉ុន្តែបានបដិសេធមិនអនុញ្ញាតឱ្យពួកគេចាកចេញ ក្នុង​គោល​ដៅ​វិល​ត្រឡប់ទៅប្រទេសកំណើតវិញ។ កិច្ចអន្តរាគមន៍នេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០២៦។ គួររំលឹកបន្តិចថា ក្រោយទទួលបានព័ត៌មានស្នើសុំកិច្ចអន្តរាគមន៍ពីជនជាតិឥណ្ឌូនេស៊ីទាំង៣រូប ក្រុម​អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានផ្ដល់ព័ត៌មានភ្លាមជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ កម្លាំងជំនាញ​ចម្រុះ​នៃ​ក្រុម​ប្រតិបត្តិការ​ស៊ើប​អង្កេត​ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ក្រោមការសម្របសម្រួលផ្ទាល់ពីលោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលាដំ​បូងខេត្ត បានចុះអនុវត្តវិធានការស៊ើបអង្កេតតាមរយៈប្រព័ន្ធ GPS ដែលមានក្នុង​បណ្តឹង​។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញទីតាំងជនទាំងនោះ នៅអគារស្នាក់នៅមួយកន្លែង ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងបានសម្រួល ជនជាតិឥណ្ឌូនេស៊ីចំនួន៣នាក់ (ក្នុងនោះមានស្រី ១នាក់) ចេញពីទីតាំងនោះប្រកបដោយសុវត្ថិភាព។ ភ្លាមៗបន្ទាប់ពីការរំដោះ នៅថ្ងៃដដែលនោះ កម្លាំងជំនាញបាននាំខ្លួនជនជាតិបរទេសទាំង ៣នាក់ ទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធីសាកសួរ និងស្តាប់ការបំភ្លឺជុំវិញករណីនេះ។ ជនជាតិឥណ្ឌូនេស៊ីទាំង ៣នាក់ បានឱ្យដឹងថា ពួកគេបានចូលមកប្រទេសកម្ពុជាដោយស្របច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីបម្រើការងារជាបុគ្គលិកហាងបាយនៅក្នុងអគារខាងលើ។ ជនរងគ្រោះបានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើការ គឺពុំមានការបង្ខិតបង្ខំ ធ្វើទារុណកម្ម ឬការគំរាមកំហែងណាមួយឡើយ ប៉ុន្តែមូលហេតុដែលនាំឱ្យមានការប្តឹងសុំកិច្ចអន្តរាគមន៍សង្គ្រោះនេះ គឺដោយសារពួកគាត់មានអាការៈនឹកស្រុកកំណើតខ្លាំង និងមានកូនតូចកំពុងឈឺនៅឯស្រុក ទើបចង់ត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញ។ គួរបញ្ជាក់ថា ជនជាតិឥណ្ឌូនេស៊ីទាំង ៣នាក់ រួមមាន ទី១. ឈ្មោះ JUNI TINUNGKI ភេទប្រុសកើតថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៩២ អាយុ ៣៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ X6088054 ទី២. ឈ្មោះ RIO DWI PUTRA LUMINTANG ភេទប្រុស កើតថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩៦ អាយុ ៣០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E4401875 និងទី៣. ឈ្មោះ JESIKA ANGGREINI SIAGE ភេទស្រី កើតថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៧ អាយុ ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ X6088055៕ 

កម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ១នាក់ ដែល​បាន​គេច​ខ្លួន​ទៅ​ដល់​ខេត្ត​ព្រះសីហនុ ក្រោយផ្ទុះអាវុធបណ្តាលឲ្យស្រ្តី១នាក់រងរបួសធ្ងន់ នៅខណ្ឌចំការមន

2026/02/11 06:09:13 pm        379
ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ស ថេត អគ្គ​ស្នង​ការ​នគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាល​ជំនាញ​ព្រហ្ម​ទណ្ឌ​រាជ​ធានី​ភ្នំពេញ សហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បង្រ្កាប​ឃាត់​ខ្លួន​ជន​សង្ស័យ​ជនជាតិចិន០១នាក់ ដែលបានគេចខ្លួនទៅដល់ខេត្តព្រះសីហនុ ក្រោយផ្ទុះ​អាវុធ​បណ្តាល​ឲ្យ​ស្រ្តី​០១នាក់រងរបួសធ្ងន់ នៅខណ្ឌចំការមន.សូមបញ្ជាក់ថា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៩និង៤៨នាទី មាន​ករណី​ផ្ទុះ​អាវុ​ធ​បណ្ដាល​ឲ្យ​រងរបួសស្រ្តីរងគ្រោះ១នាក់ នៅចំណុច មុខអគារដឺភីក នៅក្នុងរថយន្ដព្រុស ផ្លូវ​ក្រសួង​ការបរទេសក្រុម78 ភូមិ14សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្រោយ​កើត​ហេតុកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរ​បាល​ការិយា​ល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នៃ​ស្នង​ការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ គឺនៅយប់ថ្ងៃដដែលឃាត់ខ្លួនបានជនសង្ស័យបង្កចំនួន ១នាក់ នៅ​ចំណុច​សណ្ឋាគារDV ផ្លូវ2 ធ្នូ ភូមិ4 សង្កាត់លេខ3 ក្រុងព្រះសីហនុ ខេ​ត្ត​ព្រះសីហនុ។ ជនសង្ស័យ​ឈ្មោះ ZHOU HAO RAN ភេទប្រុស អាយុ25ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ និង​គ្មាន​លិខិត​ឆ្លង​ដែនហើយធ្វើតេស្ត មានសារធាតុញៀន។វត្ថុតាងចាប់យករួមមាន អាវុធខ្លីម៉ាកK59 ចំនួន១ដើម ចំពោះអាវុធខ្លីម៉ាកK 59 ជន​សង្ស័យ​បាន​យក​ទៅ​ភ្លុង​ចោលនៅក្នុងកន្ត្រកដាក់សំរាម នៅ​ក្នុង​ហាង​បាយ​ចិន​មួយ​កន្លែង​ក្បែរ​កន្លែង​កើត​ហេតុ​។ ប​ន្ទាប់មកសមត្ថកិច្ចបានទៅរកឃើញ និងបានធ្វើកំណត់ហេតុចាប់យក ដើម្បីចាត់​ការ​តាម​នីតិ​វិធី​។ ​ទូរស័ព្ទម៉ាក់ IPHONE ចំនួន 3គ្រឿង និងកាតបន្ទប់ស្នាក់នៅចំនួន 1សន្លឹក ។ ចំណែក​ជន​រង​គ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត ពុំ​អាច​សួរ​នាំ​បាន​។បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងបញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទីតាំងកាសុីណូ ស៊ិនលិ ឃាត់ខ្លួនជនសង្ស័យជាង ៨០០នាក់

2026/02/11 04:14:48 am        934
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាពីគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ឯកឧត្ដម ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យ និងឆែកឆេរចំណុចអគារកាស៊ីណូ ស៊ិនលិ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការ ក្រុមការងារបានធ្វើការត្រួតពិនិត្យនៅជាន់ទី១៨ និងជាន់ទី១៩ នៃអគារកាស៊ីណូខាងលើ រកឃើញដូចខាងក្រោម ៖ -មនុស្សសរុបប្រហែលចំនួន ៨០៥នាក់ មាន ៧សញ្ជាតិ ក្នុងនោះមាន ចិន កូរ៉េ ជប៉ុន អាមេរិក ភីលីពីន ប៉ាគីស្ថាន ឥណ្ឌា និងខ្មែរ -វត្ថុតាងដកហូតបាន កុំព្យូរទ័រប្រហែល ៦៥០គ្រឿង និងទូរស័ព្ទប្រហែលចំនួន ១០០០គ្រឿង ។ ករណីខាងលើ សមត្ថកិច្ចជំនាញ កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

ជនជាតិចិន ៣១២នាក់ទៀត ត្រូវបានបណ្ដេញ​ចេញ​ពី​កម្ពុជា​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​(Online Scams)

2026/02/09 04:46:05 pm        507
នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧប​នាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គ​នាយក​អន្តោ​ប្រវេសន៍​បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហាការ​ជាមួយ​ស្ថាន​ទូត​ចិន​ បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣១២នាក់ (ស្រី០នាក់) ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារអាកាសអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការ​អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់​របស់​រាជ​រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋ​កម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និង​សកល​លោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

កម្ពុជា បន្តបណ្តេញ​ជន​បរទេស​ចំនួន ៦២៩នាក់ទៀត ចេញពីកម្ពុជាពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់

2026/02/07 06:53:20 pm        391
នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន៦២៩នាក់ (ស្រី៦២នាក់) មាន ១២សញ្ជាតិ រួមមាន ហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ចិន បង់ក្លាដេស ម៉ាឡេស៊ី ហ្វីលីពីន អាមេរិក មីយ៉ាន់ម៉ា ហ្គាណា និងម៉ាឡេស៊ី ចេញ​ពី​ព្រះរាជាណា​ចក្រ​កម្ពុជា តាមតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែល​ពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងរ៉ែចេញសេចក្តីប្រកាសព័ត៌មាន នៃការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅតំបន់មេសំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
10/23/2026 09:10 PM
កម្ពុជា-អាហ្វ្រិកឯកភាពពង្រឹងផ្នែកពាក់ព័ន្ធលើវិស័យហិរញ្ញវត្ថុ និងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រទេសទាំងពីរ
10/23/2026 09:10 PM
លោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
10/23/2026 08:10 PM
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ
10/23/2026 08:10 PM
ការងារស្ថាបនា ស្តារ ថែទំា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល
10/23/2026 08:10 PM
ព្យុះ Austen វាយប្រហារតំបន់ភាគខាងត្បូងព្រីតថេន ស្របពេលរលកសមុទ្រធំៗបោកច្រាំងនៅទីក្រុង Newhaven
10/23/2026 07:10 PM
រដ្ឋមន្ត្រីការបរទេសចិនជំរុញឱ្យមានអភិបាលកិច្ច​កាន់តែរឹងមាំ លើតំបន់សមុទ្រជ្រៅ និងលំហអាកាស
10/23/2026 07:10 PM
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
10/23/2026 07:10 PM
ក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
10/23/2026 07:10 PM
យន្តហោះចម្បាំងព្រីតថេន ចូលរួមសមយុទ្ធនុយក្លេអ៊ែររួមគ្នាជាលើកដំបូងជាមួយបារាំង
10/23/2026 07:10 PM