កម្ពុជាមានឆន្ទៈបង្រ្កាប Online scams និងបង្ហាញទៅអន្តរជាតិដឹងកាន់តែច្បាស់តាមរយៈស​​ន្និ​​​សីទ​​​​អ​​ន្ត​​​​រ ជាតិICCOS
បណ្តេញជនជាតិថៃ ១១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងបទល្មើសផ្សេងៗទៀត
ជនបរទេសជាង ៧ម៉ឺននាក់ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗ​ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​កម្ពុ​ជា​
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ រយៈពេល៣ឆ្នាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនបរទេស​ខុសច្បាប់ចេញពីកម្ពុជាមានជាង ៧ម៉ឺននាក់

សន្តិសុខ និង សង្គម

ប្រព័ន្ធផ្សព្វផ្សាយ៖ ត្រជាក់ខ្លាំង នៅអាមេរិកបណ្តាលឲ្យមនុស្ស៤០នាក់ស្លាប់

2024/01/19 07:41:31 pm        116
ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក កំពុងរាយការណ៍ថា អាកាសធាតុត្រជាក់ខ្លាំងដែលបានបន្តចាប់តាំងពីសប្តាហ៍មុន បណ្តាលឱ្យមនុស្ស ៤០នាក់បានស្លាប់នៅក្នុងប្រទេសនេះ។ មន្ត្រីអាកាសធាតុ បានព្រមានអំពីសីតុណ្ហភាពធ្លាក់ចុះទាប ព្រិលធ្លាក់ ខ្យល់បក់ខ្លាំង និងផ្លូវមានទឹកកក ដោយសារតែរលកត្រជាក់គ្របដណ្តប់ផ្នែកធំៗនៅសហរដ្ឋអាមេរិក។ របាយការណ៍ បាននិយាយថា អ្នកស្លាប់ភាគច្រើន បានកើតឡើងជាសំខាន់នៅក្នុងរដ្ឋញូវយ៉ក(New York) អ៊ីលីណយ(Illinois) និងអូរីហ្គិន (Oregon) ។មនុស្ស ៣ នាក់ បានស្លាប់បន្ទាប់ពីបណ្តាញខ្សែភ្លើង បានធ្លាក់លើរថយន្តមួយគ្រឿងក្នុងអំឡុងពេលព្យុះព្រិល កាលពីថ្ងៃពុធនៅទីក្រុង Portland រដ្ឋ Oregon ។ នាយកដ្ឋានពន្លត់អគ្គិភ័យក្រុង និយាយថា ពួកគេត្រូវបានគេជឿថា បានឆក់ចរន្តអគ្គិសនី នៅពេលពួកគេចេញពីរថយន្ត។ របាយការណ៍ បាននិយាយថា សូម្បីតែដើរ ក៏ស្ទើរតែមិនអាចដើរទៅរួចដែរ នៅពេលនោះនៅក្នុងតំបន់នេះ ដោយសារតែផ្លូវ និងចិញ្ចើមផ្លូវ ដែលពេញទៅដោយទឹកកករអិល។សីតុណ្ហភាពត្រជាក់ បានប៉ះពាល់ដល់ម្ចាស់រថយន្តអគ្គិសនីនៅរដ្ឋ Illinois ។ របាយការណ៍ បានឲ្យដឹងថា រថយន្តមួយចំនួន បានជាប់គាំងដោយសារភាពត្រជាក់បានធ្វើឲ្យអាគុយអស់បន្ទុក។ ជួរដ៏វែង អាចមើលឃើញនៅស្ថានីយ៍សាកអាគុយ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចង្អុលបង្ហាញពីភាពងាយរងគ្រោះនៃយានយន្តបែបនេះនៅក្រោមអាកាសធាតុមិនអំណោយផលខ្លាំង។ មន្ត្រីអាកាសធាតុ កំពុងព្រមាន ថា ព្រិលធ្លាក់ខ្លាំង និងផ្លូវមានទឹកកក ត្រូវបានគេរំពឹងថានឹងបន្តនៅតំបន់ដ៏ធំទូលាយនៅចុងសប្តាហ៍នេះ។

មនុស្ស២នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីកុមារ១២នាក់ និងគ្រូបង្រៀន២នាក់ លង់ទឹកដោយទូកក្រឡាប់នៅឥណ្ឌា

2024/01/19 07:35:48 pm        122
មន្ត្រីនិយាយថាយ៉ាងហោចណាស់ កុមារ១២នាក់ និងគ្រូបង្រៀនរបស់ពួកគេ២នាក់ បានលង់ទឹកនៅប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលទូកមួយគ្រឿងដែលពួកគេកំពុងជិះ អំឡុងដំណើរកម្សាន្ត បានក្រឡាប់។ នគរបាល និងមន្ត្រីក្នុងស្រុក បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ បានទាញយកកុមារ២០នាក់ ទៅកាន់ទីសុវត្ថិភាព ពីបឹង Harni ក្នុងទីក្រុង Vadodara ហើយកំពុងស្វែងរកមនុស្ស២នាក់បន្ថែមទៀត ដែលកំពុងបាត់ខ្លួន និងបាននិយាយថាកុមារមួយចំនួនកំពុងស្ថិតក្រោមការព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋ Gujarat លោក Harsh Sanghavi បានិយាយថា មនុស្ស២នាក់ដែលត្រូវបានចោទប្រកាន់ ត្រូវបានមន្ត្រីនគរបាលចាប់ខ្លួន។ ការិយាល័យនាយករដ្ឋមន្ត្រីលោក Narendra Modi បាននិយាយនៅលើការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមថា ដោយក្តីក្រៀមក្រំចំពោះការបាត់បង់អាយុជីវិត លោកបានចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ក្នុងភាពទុក្ខសោកខ្លាំងបំផុតនៅពេលនេះ។ ការិយាល័យលោក Modi បាននិយាយថា រដ្ឋាភិបាលសហព័ន្ធ នឹងផ្តល់សំណងចំនួន២សែនរូពី ឬ២.៤០០ដុល្លារដល់គ្រួសារ អ្នកស្លាប់ និង៥ម៉ឺនរូពី ដល់អ្នករងរបួស។ ជាមួយគ្នានេះ រដ្ឋាភិបាលរដ្ឋ បានប្រកាសសំណងចំនួន ៤សែនរូពី សម្រាប់ក្រុមគ្រួសារអ្នកស្លាប់។

ពលរដ្ឋទីក្រុងព័រ អូប្រាំង កំពុងជ្រកកោននៅនឹងកន្លែង ខណៈអំពើហិង្សាកើនឡើង

2024/01/19 07:24:51 pm        75
រដ្ឋធានី ព័រ អូប្រាំង របស់ប្រទេសហៃទី បានស្ថិតក្រោមការរាំងខ្ទប់ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលរនាំងរាំងកំពុងមានភ្លើងឆេះ នៅទូទាំងសង្កាត់ជិតខាងជាច្រើន ដែលបានបង្ខំពលរដ្ឋឱ្យជ្រកកោននៅនឹងកន្លែង ឬត្រឡប់ទៅលំនៅឋានវិញ នៅក្នុងការផ្ទុះចុងក្រោយបង្អស់នៃអំពើហឹង្សាជនអន្ធពាលរ៉ាំរ៉ៃ ដែលកំពុងញាំញីប្រទេសតំបន់ការ៉ាអ៊ីបមួយនេះ។យោងតាមសាក្សីសារព័ត៌មាន Reuters បានឱ្យដឹងថា ផ្លូវនានាត្រូវបានបិទ ដោយការដុតសំបកកង់រថយន្ត និងមានដុំថ្មធំៗ ដែលបញ្ចេញផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅទៅលើអាកាសនៅពាសពេញផ្នែកនានាក្នុងទីក្រុង។ ក្រុមអ្នកវិភាគនិយាយថា អំពើហិង្សាបាននិងកំពុងកើនឡើងជាច្រើនខែមកហើយ ខណៈដែលក្រុមជនអន្ធពាលប្រជែងដណ្តើមអំណាចគ្នា និងស្វែងរកការដាក់សម្ពាធលើនាយករដ្ឋមន្ត្រីបណ្តោះអាសន្នលោក Ariel Henry មុនពេលផុតកំណត់ថ្ងៃទី ៧ ខែកុម្ភៈនៃកិច្ចព្រមព្រៀងនយោបាយ ដែលពង្រឹងអំណាចរបស់លោក។លោក Pierre Esperance មកពីបណ្តាញសិទ្ធិមនុស្ស RNDDH បាននិយាយថា ការស្លាប់មនុស្សជាង២០នាក់ ត្រូវបានរាយការណ៍នៅក្នុងទីក្រុង Solino ជាសង្កាត់ក្រីក្រមួយ ចាប់តាំងពីចុងសប្តាហ៍មុន។ លោក Henry ប្រឈមមុខជាមួយក្រុមជាច្រើន ដែលស្វែងរកការដកលោកចេញពីតំណែង រួមទាំងលោក Guy Philippe ជាអតីតឧទ្ទាម និងជាឧក្រិដ្ឋជនដែលត្រូវបានកាត់ទោសនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ពុំទាន់មានកាលបរិច្ឆេទកំណត់សម្រាប់ការបោះឆ្នោតប្រធានាធិបតីថ្មីនៅឡើយទេ។

ជនអន្តោប្រវេសន៍ ដែលត្រូវបាននិរទេសដោយប្រទេសម៉ិកស៊ិក មកដល់ប្រទេសកាតេម៉ាឡា

2024/01/19 07:22:18 pm        64
វិទ្យាស្ថានទេសន្តរប្រវេសន៍ប្រទេសកាតេម៉ាឡា បានរាយការណ៍ថាជនអន្តោប្រវេសន៍ចំនួន ១៣២នាក់ បានមកដល់ទីក្រុងកាតេម៉ាឡា បន្ទាប់ពីត្រូវបាននិរទេសចេញពីប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍។ជនអន្តោប្រវេសន៍ គឺជាផ្នែកមួយនៃក្រុមមនុស្ស ៧២៦នាក់ ដែលត្រូវបានគេរកឃើញនៅក្នុងឃ្លាំងមួយនៅភាគកណ្តាលរដ្ឋ Tlaxcala ប្រទេសម៉ិកស៊ិកភាគកណ្តាល។ វិទ្យាស្ថានទេសន្តរប្រវេសន៍ម៉ិកស៊ិក បានរាយការណ៍ថា ក្នុងចំណោមជនអន្តោប្រវេសន៍ជាង ៧០០នាក់ ដែលត្រូវបានរកឃើញ កាលពីថ្ងៃអាទិត្យ ទី១៤ ខែ មករា មានប្រជាជនមកពីប្រទេសកាតេម៉ាឡា ហុងឌុយរ៉ាស អែលសាល់វ៉ាឌ័រ អេក្វាឌ័រ និងប្រទេសនីការ៉ាហ្គ័រ។យោងតាមជនអន្តោប្រវេសន៍ដែលត្រូវបាននិរទេសបានឲ្យដឹងថា អាជ្ញាធរ បានប្រាប់ពួកគេថាពួកគេកំពុងត្រូវបានជួយសង្គ្រោះដើម្បីនិរទេសពួកគេនៅពេលក្រោយ។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ជនអន្តោប្រវេសន៍ កំពុងធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិក ទៅកាន់សហរដ្ឋអាមេរិក ដើម្បីគេចចេញពីអំពើហិង្សា វិបត្តិសេដ្ឋកិច្ច និងផលប៉ះពាល់អវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ។ កាលពីចុងខែធ្នូ ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងពង្រឹងវិធានការ ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍។

លោក Netanyahu៖ អ៊ីស្រាអែលបានបំផ្លាញចំនួនពីរភាគបីនៃអង្គភាពយោធារបស់ក្រុមហាម៉ាស

2024/01/19 07:04:16 pm        66
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ថាអ៊ីស្រាអែលបានបំផ្លាញអង្គភាពកងវរសេនាធំប្រយុទ្ធរបស់ពួកហាម៉ាសប្រហែលពីរភាគបីនៅក្នុងតំបន់ហ្កាហ្សា ហើយបានប្តេជ្ញាថានឹងបន្តសង្រ្គាមរហូតដល់ទទួលបាន «ជ័យជំនះពេញលេញ»។លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង តែលអាវីវ (Tel Aviv) ថា «មានពីរដំណាក់កាលសម្រាប់ការប្រយុទ្ធគ្នា ទីមួយគឺការបំផ្លាញកងវរសេនាធំហាម៉ាស ដែលជាក្របខ័ណ្ឌប្រយុទ្ធរបស់ពួកគេ»។«រហូតមកដល់ពេលនេះចំនួនដប់ប្រាំមួយ ឬដប់ប្រាំពីរក្នុងចំណោមអង្គភាពយោធាកងវរសេនាធំចំនួនម្ភៃបួនត្រូវបានបំផ្លាញ។ បន្ទាប់ពីនោះមាន ដំណាក់កាលនៃការបោសសំអាតទឹកដីរបស់ពួកសកម្មប្រយុទ្ធនេះ។ សកម្មភាពដំបូងជាធម្មតាគឺខ្លីជាង ហើយសកម្មភាពទីពីរនឹងត្រូវចំណាយពេលយូរជាងនេះ»។ដោយកាន់រូបថតរបស់ទាហានអ៊ីស្រាអែលដែលបានស្លាប់ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា កងទ័ពនឹងមិនស្លាប់ដោយឥតប្រយោជន៍ទេ ហើយការប្រយុទ្ធនឹងបន្តរហូតដល់ក្រុមហាម៉ាស ត្រូវបានកម្ចាត់ ហើយចំណាប់ថ្នូរនៅតំបន់ហ្កាហ្សាត្រូវបានជួយសង្រ្គោះមកវិញ៕

ក្រុមហួទីអះអាងថា ខ្លួនកំពុងពង្រឹងកម្លាំងយោធា ក្នុងការតស៊ូប្រឆាំងនឹងអាមេរិក

2024/01/19 06:54:47 pm        162
ក្រុមហួទីនៅប្រទេសយេម៉ែន បានប្តេជ្ញាថា ពួកគេនឹងបន្តវាយប្រហារលើនាវានៅក្នុងសមុទ្រក្រហម បន្ទាប់ពីសហរដ្ឋអាមេរិក បានបាញ់មីស៊ីលជុំទី៤ប្រឆាំងនឹងពួកគេ។លោក អាប់ឌុល ម៉ាលីក អាល ហួទី (Abdul Malik al-Houthi) ប្រធានក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ថា៖«វាជាកិត្តិយសសម្រាប់ប្រជាជនរបស់យើងក្នុងការប្រឈមមុខនឹងកងកម្លាំងអាក្រក់ទាំងនេះ» ដោយបានលើកឡើងពីសហរដ្ឋអាមេរិក អង់គ្លេស និងអ៊ីស្រាអែល។ ឥឡូវនេះក្រុមហួទី កំពុងប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយប្រទេសទាំងបី ហើយកំពុងចាត់វិធានការ ដើម្បីពង្រឹងសមត្ថភាពយោធារបស់ពួកគេ។ក្រុមហួទី បានបង្កើនការវាយប្រហារលើនាវានៅក្នុង និងជុំវិញសមុទ្រក្រហមភាគខាងត្បូង ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ដោយធ្វើឲ្យទីផ្សារដឹកជញ្ជូនកើនឡើង និងថ្លៃដឹកជញ្ជូនទំនិញឡើងថ្លៃ។ ក្រុមនេះនិយាយថា យុទ្ធនាការរបស់ខ្លួន គឺដើម្បីគាំទ្រក្រុមហាម៉ាសក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ក្រុមហួទី មិនអើពើនឹងការព្រមានម្តងហើយម្តងទៀតពីលោកខាងលិច ឲ្យបញ្ឈប់នោះទេ។ កាលពីថ្ងៃទី ១២ ខែមករា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានចាប់ផ្តើមការវាយប្រហារជាលើកដំបូងប្រឆាំងនឹងពួកគេ ដោយផ្តោតលើអាកាសយានដ្ឋានយោធា ការទីតាំងរ៉ាដា និងឃ្លាំងសម្ភារៈ និងទីតាំងបាញ់បង្ហោះយានដ្រូន និងមីស៊ីល។មន្ត្រីអាមេរិក បាននិយាយថា ខណៈពេលដែលពួកគេ មិនរំពឹងថា នឹងអាចរារាំងក្រុមហួទីបានទេ ពួកគេជឿថា ពួកគេកំពុងកាត់បន្ថយសមត្ថភាពរបស់ក្រុមនេះក្នុងការបាញ់មីស៊ីល និងយានដ្រូនទៅលើកនាវា។ ទោះជាយ៉ាងនេះក្តី នៅសប្តាហ៍នេះ ក្រុមឧទ្ទាមហួទី បានវាយប្រហារលើនាវាពាណិជ្ជករចំនួនបីគ្រឿងទៀត រួមទាំងក្រុមហ៊ុនដឹកជញ្ជូនទំនិញដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកមួយ នៅល្ងាចថ្ងៃពុធ។

វិបត្តិសមុទ្រក្រហមដាក់សម្ពាធលើក្រុមហ៊ុននាំចេញរបស់ចិន ខណៈការពន្យារពេលការដឹកជញ្ជូន និងឡើងថ្លៃ

2024/01/19 06:52:06 pm        98
សម្រាប់ពាណិជ្ជករចិន លោក ហាន ឆាងមីង (Han Changming) ការរំខានដល់ការដឹកជញ្ជូនទំនិញនៅសមុទ្រក្រហមកំពុងគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ក្រុមហ៊ុនពាណិជ្ជកម្មរបស់លោកនៅក្នុងខេត្តហ្វ៊ូជៀន(Fujian) ភាគខាងកើត។ លោក Han ដែលជាប្រធានក្រុមហ៊ុននាំចេញរថយន្ត ផលិតពីប្រទេសចិន ទៅកាន់ទ្វីបអាហ្រ្វិក និងនាំចូលរថយន្ត off-road ពីអឺរ៉ុប បានប្រាប់ សារព័ត៌មាន Reuters ថា តម្លៃនៃការដឹកជញ្ជូនតាមកុងតឺន័រទៅកាន់អឺរ៉ុបបានកើនឡើងដល់ប្រហែលពី៣.០០០ដុល្លារដល់៧.០០០ដុល្លារអាមេរិក កាលពីខែធ្នូ នៅពេលដែលក្រុមចលនាឧទ្ទាមហ៊ួទី (Houthi) គាំទ្រដោយប្រទេសអ៊ីរ៉ង់ក្នុងប្រទេសយ៉េមែន បង្កើនការវាយប្រហារលើការដឹកជញ្ជូន។ លោក Han បាននិយាយថា ការរំខាន បានធ្វើឲ្យបាត់បង់ប្រាក់ចំណេញដ៏តិចតួចរបស់យើង ដោយបន្ថែមថា ការធានារ៉ាប់រងលើការដឹកជញ្ជូនក្នុងតម្លៃខ្ពស់ក៏កំពុងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនហ្វ៊ូចូវ ហាន ឆាងមីង អ៊ីនធ័រណាហ្សិនណល ត្រេដ ខូ អិលធីឌី (Fuzhou Han Changming International Trade Co Ltd) ជាក្រុមហ៊ុនដែលលោកបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ។ ការកាត់ផ្ដាច់ផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោកបានបង្ហាញពីភាពងាយរងគ្រោះនៃសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញរបស់ប្រទេសចិនក្នុងការផ្គត់ផ្គង់ និងការប៉ះទង្គិចដល់តម្រូវការខាងក្រៅ។ នៅក្នុងសុន្ទរកថាមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសកាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រី លីឈាង(Li Qiang) បានសង្កត់ធ្ងន់លើតម្រូវការដើម្បីរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ប្រកបដោយស្ថិរភាព និងរលូន ដោយមិនសំដៅជាពិសេសទៅលើសមុទ្រក្រហមនោះទេ៕

សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស៖ អ៊ីស្រាអែលបំផ្លាញមជ្ឈមណ្ឌលរ៉ុក្កែតសម្ងាត់របស់ក្រុមហាម៉ាស

2024/01/19 06:44:50 pm        348
ទាហានអ៊ីស្រាអែល បានបំផ្លាញមជ្ឈមណ្ឌលអាវុធក្រោមដីដ៏ធំមួយដែលក្រុមហាម៉ាសប្រើដើម្បីផលិត និងចែកចាយគ្រាប់រ៉ុក្កែត។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា កងពលលេខ ៣៦ បានរកឃើញផ្លូវរូងក្រោមដីរាប់សិប ដែលបែងចែកជារោងជាង ដើម្បីបង្កើតមីស៊ីលនៅក្រោមផ្លូវ Salah a-Din នៅតំបន់ហ្កាហ្សាភាគ កណ្តាល។ រូបភាពវីដេអូដែលចេញផ្សាយដោយយោធាអ៊ីស្រាអែល បង្ហាញពីមីស៊ីលរាប់សិបគ្រាប់ ដែលដាក់នៅលើកៅអី និងព្យួរជាជួរនៅតាមជញ្ជាំងនៃផ្លូវរូងក្រោមដី ដែលហ៊ុមព័ទ្ធដោយឧបករណ៍ផលិត និងរទេះរុញ។ក្រុមហាម៉ាស ត្រូវបានគេនិយាយថា បានប្រើប្រាស់មជ្ឈមណ្ឌលនេះ ដើម្បីចែកចាយអាវុធដល់យុទ្ធជននៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប។កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ផ្លូវរូងក្រោមដីមួយក្នុងចំណោមផ្លូវរូងក្រោមដីដែលបានរកឃើញ បាននាំចូលទៅក្នុងផ្ទះរបស់មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស ដែលទទួលខុសត្រូវលើការផលិតអាវុធ។កងកម្លាំងការពារ បានបន្តថា បន្ថែមពីលើ «គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយរាប់រយគ្រាប់» ទាហាន បានរឹបអូសធុងគីមី ព័ត៌មានឃោសនារបស់ក្រុមហាម៉ាស និងឧបករណ៍ផ្សេងទៀតក្នុងអំឡុងពេលវាយឆ្មក់របស់ពួកគេលើបណ្តាញក្រោមដី ដែលត្រូវបានគេគិតថា មានប្រវែងរាប់រយម៉ាយ។

ប្រមុខ UN ជំរុញឱ្យមានការអត់ធ្មត់ជាអតិបរមាពីអ៊ីរ៉ង់ និងប៉ាគីស្ថាន

2024/01/19 03:52:20 pm        169
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានជំរុញឱ្យអ៊ីរ៉ង់ និងប៉ាគីស្ថាន «អនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងការកើនឡើងនៃភាពតានតឹងបន្ថែមទៀត» បន្ទាប់ពីការវាយប្រហារយោធាតបតដ៏តានតឹងរវាងប្រទេសទាំងពីរ នេះបើយោងតាមអ្នកនាំពាក្យរបស់លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា)។អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូច្ហារីក (Stephane Dujarric) បាននិយាយថា «លោកអគ្គលេខាធិការគូសបញ្ជាក់ថា រាល់កង្វល់សន្តិសុខរវាងប្រទេសទាំងពីរ ត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ស្របតាមគោលការណ៍អធិបតេយ្យភាព បូរណភាពទឹកដី និងទំនាក់ទំនងអ្នកជិតខាងល្អ»។ប៉ាគីស្ថានបានបើកការវាយប្រហារលើក្រុមសកម្មប្រយុទ្ធផ្ដាច់ខ្លួននៅខាងក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារសងសឹករយៈពេលពីរថ្ងៃបន្ទាប់ពីទីក្រុងតេអេរ៉ង់ បាននិយាយថាខ្លួនបានវាយប្រហារមូលដ្ឋានរបស់ក្រុមមួយផ្សេងទៀតនៅក្នុងទឹកដីប៉ាគីស្ថាន៕

ជនស៊ីវិល១០នាក់ស្លាប់ក្នុងការវាយឆ្មក់តាមអាកាសដែលសង្ស័យថាជាស្នាដៃរបស់ហ្ស៊កដានី នៅស៊ីរី

2024/01/19 03:47:41 pm        129
វីដេអូពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ មករា បង្ហាញពីហេតុការណ៍ក្រោយការវាយប្រហារតាមអាកាសដែលសង្ស័យថាស្នាដៃរបស់ប្រទេសហ្ស៊កដានី ទៅលើភាគខាងត្បូងប្រទេសស៊ីរី ដែលបានសម្លាប់មនុស្ស ១០នាក់រួមទាំងកុមារកាលពីព្រឹកថ្ងៃពុធ១៧មករា ។សារព័ត៌មានReuters មិនអាចបញ្ជាក់ដោយឯករាជ្យអំពីទីតាំងដែលត្រូវបានថតនោះទេ ប៉ុន្តែវត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Suwayda 24 ដែលបង្ហោះវីដេអូ ត្រូវបានផ្ទៀងផ្ទាត់ពីតំបន់នោះជាប្រចាំ។ពុំមានការអត្ថាធិប្បាយភ្លាមៗពីក្រុមអាជ្ញាធរហ្ស៊កដានីទេ។ សារព័ត៌ក្នុងស្រុក Sham F.M. បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់ហ្ស៊កដានីបានប៉ះចំផ្ទះពីរខ្នងនៅក្នុងទីប្រជុំជនអាម៉ាន់(Arman) ក្នុងខេត្ត ស្វេដា (Sweida) ភាគខាងត្បូង ដែលបណ្តាលឱ្យមានមនុស្សស្លាប់។ Suwayda24 ជាសារព័ត៌មានរបស់ប្រទេសស៊ីរីដែលតាមដានស្ថានភាពក្នុងខេត្តនេះ បាននិយាយថា ការវាយប្រហារតាមអាកាសក្នុងពេលដំណាលគ្នាទាំងយប់ បានចំតំបន់លំនៅដ្ឋានក្នុងទីប្រជុំជនអាម៉ាន់ នៅភាគអាគ្នេយ៍នៃខេត្តនេះ នៅជិតព្រំដែនជាមួយប្រទេសហ្ស៊កដានី។ ប្រភពដដែលបាននិយាយថា ការវាយប្រហារនេះបានសម្លាប់ជនស៊ីវិល១០ នាក់ ក្នុងនោះមានកុមារ ២នាក់ ស្ត្រី៥ នាក់ និងបុរស ៣ នាក់ ប៉ុន្តែពុំបានបញ្ជាក់ថាការវាយប្រហារតាមអាកាសរបស់ប្រទេសហ្ស៊កដានីនោះទេ។ កងទ័ពរបស់ប្រទេសហ្ស៊កដានីបានបង្កើនយុទ្ធនាការប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីខែមុនជាមួយមនុស្សរាប់សិបនាក់ដែលសង្ស័យថាមានទំនាក់ទំនងជាមួយកងជីវពលគាំទ្រដោយអ៊ីរ៉ង់ ដែលផ្ទុកគ្រឿងញៀនយ៉ាងច្រើនឆ្លងកាត់ព្រំដែនរបស់ខ្លួនជាមួយស៊ីរី រួមជាមួយនឹងអាវុធ និងគ្រឿងផ្ទុះជាច្រើនទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការសហភាពអឺរ៉ុប៖សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូបង្ហាញពីភាពធន់ ប៉ុន្តែកំណើននឹងថយចុះនៅឆ្នាំក្រោយ
09/19/2026 05:09 PM
លោក ពូទីន លើកឡើងថា មេដឹកនាំអឺរ៉ុបមួយចំនួនកំពុង «ត្រៀមខ្លួនធ្វើសង្គ្រាម» ជាមួយរុស្ស៊ី
09/19/2026 05:09 PM
នាយករដ្ឋមន្ត្រីនេប៉ាល់ ប្តេជ្ញាផ្តល់អាទិភាពដល់ប្រព័ន្ធជូនដំណឹងជាមុនអំពីគ្រោះមហន្តរាយ
09/19/2026 05:09 PM
ពិព័រណ៍ “សួស្តី ឥណ្ឌូនេស៊ី ឆ្នាំ២០២៦” ជំរុញការផ្សព្វផ្សាយផលិតផលនិងពង្រឹងពាណិជ្ជកម្មទ្វេភាគីឥណ្ឌូនេសីនិងកម្ពុជា
09/19/2026 05:09 PM
ការកើនឡើងនៃការប្រយុទ្ធគ្នានៅយេម៉ែន បានបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីលំនៅឋាន
09/19/2026 05:09 PM
UN ៖ជម្លោះដែលកំពុងកើនឡើងនៅកុងហ្គោ ភាគខាងកើត បានបង្ខំឱ្យជនស៊ីវិលជាង ៧០.០០០ នាក់ភៀសខ្លួន
09/19/2026 05:09 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
09/19/2026 05:09 PM
ឧត្តមសេនីយ៍ឯក យឹម លាង បញ្ជាក់ពីផែនការការពារសន្តិសុខនៃសន្និសីទអន្ដរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
09/19/2026 04:09 PM
[UPDATE] ឥណ្ឌូនេស៊ីស្រង់សាកសពបីនាក់បន្ថែមទៀត ខណៈ១២៦នាក់នៅតែបាត់ខ្លួនក្នុងករណីលិចនាវាចម្លងដឹកអ្នកដំណើរ
09/19/2026 03:09 PM
សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
09/19/2026 03:09 PM