គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ប្រទេសកោះស៊ីប ជំរុញឲ្យមានគំនិតផ្តួចផ្តើមច្រករបៀង ដើម្បីជំនួយមនុស្សធម៌ ចូលទៅដល់តំបន់ហ្កាហ្សា

2023/12/05 10:34:19 am        97
ប្រធានាធិបតីកោះស៊ីប លោក Nikos Christodoulides នឹងធ្វើទស្សនកិច្ចនៅអេហ្ស៊ីប និងហ្ស៊កដានី នៅថ្ងៃអង្គារនេះ ជាផ្នែកនៃគំនិតផ្តួចផ្តើមមួយ ដើម្បីបង្កើតច្រករបៀងជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា ដែលឡោមព័ទ្ធដោយអ៊ីស្រាអែល។ប្រទេសកោះស៊ីប ដែលជារដ្ឋសមាជិកសហភាពអឺរ៉ុបជិតបំផុត នៅមជ្ឈិមបូព៌ា បានយល់ព្រមផ្តល់ទីតាំង និងប្រតិបត្តិការកន្លែងផ្តល់ជំនួយប្រកបដោយនិរន្តរភាពដោយផ្ទាល់ ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប នៅពេលដែលអរិភាពរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានបញ្ចប់។លោក Christodoulides គ្រោងនឹងជួបប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហា្វតា អាល់ស៊ីស៊ី ( Abdel Fattah al-Sisi) និងស្តេច អាប់ឌូឡា (Abdullah) នៃប្រទេសហ្ស៊កដានី។ មាន «ការពិភាក្សាពីបច្ចេកទេស» លើបញ្ហានេះរវាងមន្ត្រីកោះស៊ីប និងអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។ផែនការរបស់ប្រទេសកោះស៊ីបនេះ មានគោលបំណងពង្រីកសមត្ថភាពសម្រាប់ជំនួយមនុស្សធម៌ដោយផ្ទាល់ទៅកាន់តំបន់ឆ្នេរហ្កាហ្សាស្ទ្រីប លើសពីការចែកចាយមានកំណត់ ដែលត្រូវបានធ្វើឡើង តាមរយៈ ច្រកឆ្លងកាត់ Rafah រវាងប្រទេសអេហ្ស៊ីប និងដែនដីប៉ាឡេស្ទីន។

ប្រធានមន្ទីរពេទ្យនៅទីក្រុង Rafah តំបន់ហ្កាហ្សា និយាយថា ស្ថានភាពពេលនេះគឺជាគ្រោះមហន្តរាយ

2023/12/05 10:22:32 am        114
ប្រធានមន្ទីរពេទ្យ ម៉ាវ៉ាន់ អាល់ហាស៍(Marwan Alhams) បានប្រាប់សារព័ត៌មាន (Reuters) កាលពីថ្ងៃចន្ទ ទី៤ ខែធ្នូថា មន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យមួយចំនួនដែលនៅតែដំណើរការនៅទីក្រុង Rafah របស់តំបន់ហ្កាហ្សា កំពុងជួបការលំបាកខ្លាំងណាស់។លោកបានហៅស្ថានភាពនេះថាជាគ្រោះមហន្តរាយ ដោយសារតែការកើនឡើងភ្លាមៗនៃចំនួនប្រជាជនដែលមានវត្តមាននៅក្នុងទីក្រុង Rafah និងតម្រូវការយ៉ាងខ្លាំងសម្រាប់ថ្នាំពេទ្យ អាហារ និងទឹកជាដើម។កង្វះខាតនៃតម្រូវការជាមូលដ្ឋានដូចជាទឹក និងអាហារ កំពុងត្រូវបានរុញឲ្យកុមារដែលមានករណីជំងឺខ្វះជីវជាតិ និងភាពស្លេកស្លាំង ព្រមទាំងការខ្សោះជាតិទឹក បន្ថែមបន្ទុកទៅលើបុគ្គលិកពេទ្យ និងប្រព័ន្ធសុខាភិបាលដែលជួបការលំបាកស្រាប់។ ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទថាយ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន១៥.៩៨៨នាក់ ៧០% ជាស្ត្រី និងកុមារបានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលា មក៕

សារព័ត៌មានWSJ៖ អ៊ីស្រាអែល ពិចារណាពីការបង្ហូរទឹកសមុទ្រចូលពន្លិចផ្លូវរូងក្រោមដី នៅតំបន់ហ្កាហ្សា

2023/12/05 10:18:44 am        142
សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិកថា អ៊ីស្រាអែល បានប្រមូលផ្តុំប្រព័ន្ធបូមទឹកដ៏ធំមួយ ដែលអាចប្រើសម្រាប់បង្ហូរទឹកចូលផ្លូវរូងក្រោមដី ដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្រោមតំបន់ហ្កាហ្សាស្ទ្រីប ក្នុងកិច្ចប្រឹងប្រែង ដើម្បីបណ្តេញក្រុមសកម្មប្រយុទ្ធចេញ។ របាយការណ៍នោះ បានឲ្យដឹងថា នៅពាក់កណ្តាលខែវិច្ឆិកា កងទ័ពអ៊ីស្រាអែល បានបញ្ចប់ការដំឡើងម៉ាស៊ីនបូមទឹកយ៉ាងហោចណាស់ ៥គ្រឿង មានចម្ងាយមួយម៉ាយ ភាគខាងជើងនៃជំរុំជនភៀសខ្លួន Al-Shati ដែលអាចបូមទឹករាប់ពាន់ម៉ែត្រគូប ក្នុងមួយម៉ោង ដោយអាចធ្វើឲ្យជន់លិចផ្លូវរូងក្រោមដី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ ពុំមិនច្បាស់ទេថា តើអ៊ីស្រាអែល នឹងពិចារណាប្រើប្រាស់ម៉ាស៊ីនបូមទឹក មុនពេលចំណាប់ថ្នូរទាំងអស់ត្រូវបានដោះលែងឬយ៉ាងណានោះទេ នេះបើយោងតាមដំណើររឿងនេះ។ ក្រុមហាម៉ាស ធ្លាប់បាននិយាយថា ខ្លួន បានលាក់ចំណាប់ថ្នូរនៅក្នុង «កន្លែងសុវត្ថិភាព និងផ្លូវរូងក្រោមដី»។សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ព័ត៌មានលម្អិតនៃរបាយការណ៍កាលពីថ្ងៃចន្ទបានទេ។នៅពេលសួរអំពីរឿងនេះ មន្ត្រីអាមេរិកម្នាក់ បាននិយាយថា វាសមហេតុផលសម្រាប់អ៊ីស្រាអែល ក្នុងការធ្វើឲ្យផ្លូវរូងក្រោមដី មិនអាចដំណើរការបាន ហើយថា ប្រទេសនេះ កំពុងស្វែងរកវិធីជាច្រើន ដើម្បីធ្វើដូច្នេះ។ក្រសួងការពារជាតិអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ពលរដ្ឋហ្កាហ្សា៖ អ៊ីស្រាអែល ធ្លាប់ប្រាប់ពួកគេថា ទីក្រុងរ៉ាហ្វា គឺជាតំបន់សុវត្ថិភាពតែពេលនេះក្លាយជាគោលដៅវាយប្រហារ

2023/12/05 10:10:50 am        71
ការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង និងកាំភ្លើងធំរបស់អ៊ីស្រាអែល ត្រូវបានផ្ដោតទៅលើទីក្រុង Khan Younis និង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ ទី៤ ខែធ្នូជាទី ដែលអ្នកស្រុកបាននិយាយថាមន្ទីរពេទ្យនានា កំពុងតស៊ូទប់ទល់នឹងលំហូរអ្នករបួស។ មានរណ្ដៅធំៗជាច្រើនជាទីដែលអគារ និងផ្ទះលំនៅឋានធ្លាប់ឈរនៅក្នុងក្រុង Rafah បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមួយកាលពីថ្ងៃចន្ទ ហើយអ្នកស្រុកកំពុងទាញសាកសពក្មេងៗចេញពីគំនរកម្ទេចថ្មបាក់បែក។ អ្នកស្រុកបាននិយាយថា ពួកគេគិតថាផ្នែកនៃទីក្រុង Rafah នេះគឺជាតំបន់សុវត្ថិភាព ដែលបង្កើតឡើងដោយកងកម្លាំងអ៊ីស្រាអែល ប៉ុន្តែពួកគេនៅតែរងការវាយប្រហារបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់។ អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងបង្កើត តំបន់សុវត្ថិភាព សម្រាប់ជនស៊ីវិលនៅតំបន់ហ្កាហ្សា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ពួកគេ ប៉ុន្តែមន្ត្រីអង្គការសហប្រជាជាតិ និងប្រជាជននៅតំបន់នេះ និយាយថា ពិតជាលំបាកណាស់ក្នុងការគោរពតាមបញ្ជាទាំងនេះក្នុងពេលវេលាជាក់ស្តែង ដែលបានផ្តល់ឱ្យ ពួកគេ នូវសេវាអ៊ីនធឺណិត និងអគ្គិសនី ដែលមិនគួរឱ្យទុកចិត្ត។ កាលពីព្រឹកថ្ងៃចន្ទ យោធាអ៊ីស្រាអែលបានបង្ហោះសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X អមដោយការចេញបញ្ជាថ្មី ដល់ពលរដ្ឋហ្កាហ្សាឲ្យជម្លៀសចេញពីទីតាំង ឬប្លុកចំនួន២០កន្លែង នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយមានសញ្ញាព្រួយចំនួន៣នៅលើផែនទីចង្អុលទៅកាន់ភាគខាងត្បូង ដែលពួកគេគួរតែទៅ។អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល អ៊ីឡុនឡេវី (Eylon Levy)បាននិយាយថា យោធាបានវាយប្រហារគោលដៅជាង ៤០០កន្លែង កាលពីចុងសប្តាហ៍ រួមទាំងការវាយប្រហារតាមអាកាសយ៉ាងច្រើន នៅក្នុងទីក្រុង Khan Younis ហើយថែមទាំងបានសម្លាប់ពួកសកម្មប្រយុទ្ធហាម៉ាស និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេនៅទីក្រុង បេត ឡាហ៊ីយ៉ា (Beit Lahiya) នៅភាគខាងជើងតំបន់ហ្កាហ្សា៕

បេសកកម្មជួយសង្គ្រោះនៅតែបន្ត ខណៈផ្ទុះភ្នំភ្លើងសម្លាប់មនុស្ស ១១ នាក់ និង១២ នាក់នៅតែបាត់ខ្លួន នៅឥណ្ឌូនេស៊ី

2023/12/05 10:04:09 am        213
អ្នកឡើងភ្នំយ៉ាងហោចណាស់ ១១នាក់ ត្រូវបានគេប្រទះឃើញស្លាប់ កាលពីថ្ងៃចន្ទ ទី៤ ខែធ្នូ ហើយ ១២នាក់ផ្សេងទៀតនៅតែបាត់ខ្លួននៅឡើយ បន្ទាប់ពីភ្នំភ្លើងមួយ បានផ្ទុះឡើងក្នុងប្រទេសឥណ្ឌូនេស៊ី ដោយក្រុមអ្នកជួយសង្គ្រោះកំពុងប្រឹងប្រែងសែងអ្នកនៅរស់រានមានជីវិត មានរបួស និងរលាកភ្លើងចុះពីលើភ្នំដោយថ្មើរជើង។ក្រុមអ្នកជួយសង្រ្គោះបានធ្វើការពេញមួយយប់ ដើម្បីស្វែងរកអ្នកឡើងភ្នំរាប់សិបនាក់ ដែលជាប់ខ្លួននៅលើភ្នំ ម៉ារ៉ាពី (Marapi) នៅលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីភ្នំភ្លើងនេះបានព្រួសកម្ទេចផេះឡើងលើអាកាសកម្ពស់៣គីឡូម៉ែត្រ កាលពីថ្ងៃអាទិត្យ។ យោងតាមមន្ត្រីជួយសង្គ្រោះក្នុងតំបន់ អ្នកឡើងភ្នំដែលបានស្លាប់ ត្រូវបានរកឃើញនៅជិតមាត់រណ្ដៅភ្នំភ្លើង ម៉ារ៉ាពី ក្រោយភ្នំភ្លើងកម្ពស់២.៨៩១ ម៉ែត្រ បានព្រួសកម្ទេចផេះគ្របដណ្ដប់លើភូមិឋាននានាក្បែរៗនោះ ។មន្ត្រីបាននិយាយថា មនុស្ស ១២ នាក់បានបាត់ខ្លួន បីនាក់ទៀតត្រូវបានរកឃើញនៅរស់រានមានជីវិត និង៤៩នាក់បានចាកចេញពីតំបន់ក្បែរមាត់រណ្ដៅដោយសុវត្ថិភាព ដោយខ្លះរលាកភ្លើង និងបាក់ឆ្អឹង។ប្រធានទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុក លោក អាប់ឌុល ម៉ាលីគ (Abdul Malik) បាននិយាយថាក្រុមអ្នកសង្រ្គោះកំពុងនាយកអ្នករបួសទាំងនោះចុះមកក្រោមជាបន្តបន្ទាប់។យើងមកអាចប្រើឧទ្ធម្ភាចក្រស្វែងរកនៅលើអកាសបានទេ ព្រោះភ្នំភ្លើងកំពុងផ្ទុះនៅឡើយ ដោយបន្ថែមថា មានក្រុមអ្នកសង្រ្គោះចំនួន១២០នាក់ក្នុងចូលរួមក្នុងបេសកកម្មសង្គ្រោះនេះ៕

មេបញ្ជាការ៖ សកម្មភាពទ័ពថ្មើរជើងរបស់រុស្ស៊ី កំពុងកើនឡើង នៅខ្សែត្រៀមជួរមុខ ភាគអាគ្នេយ៍

2023/12/04 01:34:34 pm        357
លោកឧត្តមសេនីយ៍ Oleksandr Tarnavskyi មេបញ្ជាការនៃក្រុម Tavria បានរាយការណ៍ កាលពីថ្ងៃទី៣ ខែធ្នូថា កងកម្លាំងរុស្ស៊ី បានកាត់បន្ថយចំនួននៃការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ុយក្រែន ប៉ុន្តែបានបង្កើនសកម្មភាពថ្មើរជើង នៅខ្សែត្រៀមជួរមុខភាគអាគ្នេយ៍។ លោក បាននិយាយថា ការប៉ះទង្គិចចំនួន ៥៥លើក រវាងអ៊ុយក្រែន និងរុស្ស៊ី គឺជាកម្លាំងដែលបានកត់ត្រានៅជួរមុខភាគអាគ្នេយ៍ ក្នុងមួយថ្ងៃកន្លងទៅនេះ។ប្រទេសរុស្ស៊ី បានបាត់បង់ទាហានចំនួន ៤៤០នាក់ និងយុទ្ធោបករណ៍យោធាចំនួន ៩គ្រឿង ខណៈដែលទាហានរុស្ស៊ីប្រហែល ១០នាក់ បានចុះចាញ់ នៅក្នុងតំបន់នេះ ក្នុងរយៈពេលមួយថ្ងៃកន្លងមក។ លោកមិនបានបញ្ជាក់ថា តើទាហានរុស្ស៊ី ត្រូវបានសម្លាប់ ឬរងរបួស ក្នុងពេលប្រតិបត្តិការ ឬក៏ទាំងពីរនោះទេ។ទន្ទឹមនឹងនេះ មេបញ្ជាការរូបនេះ បាននិយាយថា សកម្មភាពយន្តហោះចម្បាំងរុស្ស៊ី មានកម្រិតទាប នៅក្នុងតំបន់។ យោធាអ៊ុយក្រែន បានកត់ត្រាការវាយប្រហារតាមអាកាសចំនួន ៥លើក នៅតំបន់នោះ ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ ដោយគ្រាប់បែកឡាស៊ែរជាច្រើនគ្រាប់ បានវាយប្រហារទីតាំង ដែលមិនត្រូវបានបង្ហាញ នៅក្នុងតំបន់ដូណិតស្ក៍(Donetsk)។

អ៊ីស្រាអែល ធ្វើការវាយប្រហារដោយយានដ្រូន ទៅលើទីតាំងបាញ់មីស៊ីល នៅលីបង់ភាគខាងត្បូង

2023/12/04 01:30:21 pm        363
យានអាកាសគ្មានមនុស្សបើកជាច្រើនគ្រឿងរបស់កងទ័ពអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារលើប្រព័ន្ធបាញ់មីស៊ីលចល័ត នៅប្រទេសលីបង់ភាគខាងត្បូង ដែលក្រុមសកម្មប្រយុទ្ធអ៊ីស្លាម Shiaនៃក្រុមហេបូឡា បានប្រើដើម្បីបាញ់ផ្លោង ទៅលើផ្នែកភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។សារព័ត៌មាន Naharnet បាននិយាយថា ទីតាំងបាញ់មីស៊ីល គឺនៅជិតភូមិ ដែលត្រូវបានបោះបង់ចោលដោយអ្នកស្រុកភាគច្រើនរបស់ពួកគេ កាលពីខែតុលា។ឧទ្ធម្ភាគចក្រអ៊ីស្រាអែលជាច្រើនគ្រឿង បានធ្វើការវាយឆ្មក់ ចូលក្នុងទឹកដីលីបង់ ដោយវាយប្រហារទៅលើមូលដ្ឋានមួយចំនួនរបស់ក្រុមហេសបូឡា។ ពុំមានព័ត៌មានអំពីលទ្ធផលនៃការវាយប្រហារទាំងនេះ ត្រូវបានផ្តល់ឲ្យទេ។មុននេះ ក្រុមសកម្មប្រយុទ្ធ Shia បានបាញ់មីស៊ីលចំនួន ១១គ្រាប់ នៅពេលយោធាល្បាត ក្នុងតំបន់លំនៅដ្ឋានរបស់អ៊ីស្រាអែល។ រថយន្តជាច្រើនគ្រឿង បានឆេះក្នុងការវាយប្រហារនោះ អ្នករបួសត្រូវបាន ផ្តល់ឲ្យនូវជំនួយផ្នែកវេជ្ជសាស្រ្ដ។

ភ្នំភ្លើងនៅឥណ្ឌូនេស៊ី ផ្ទុះ ព្រួសផេះកម្ពស់៣គីឡូម៉ែត្រទៅលើអាកាស

2023/12/04 01:27:54 pm        332
មន្ត្រីនិយាយថា ភ្នំភ្លើងនៅប្រទេសឥណ្ឌូនេស៊ី បានផ្ទុះកាលពីថ្ងៃអាទិត្យ ព្រួសផេះកម្ពស់ប្រមាណ៣គីឡូម៉ែត្រ ទៅលើអាកាស និងបានបង្ខំឲ្យជម្លៀសអ្នកឡើងភ្នំរាប់សិបនាក់។ ភ្នំ marapi ស្ថិតនៅលើកោះ ស៊ូម៉ាត្រា មានកម្ពស់ ២.៨៩១ម៉ែត្រ កំពុងប្រកាសអាសន្នកម្រិតខ្ពស់បំផុតទី៣ នៃប្រព័ន្ធកម្រិតប្រកាសអាសន្ន៤កម្រិតរបស់ប្រទេសឥណ្ឌូនេស៊ី ហើយអាជ្ញាធរ បានដាក់តំបន់ហាមចូល នៅជុំវិញតំបន់មាត់ភ្នំភ្លើង។ ពុំមានរបាយការណ៍ភ្លាមៗនៅឡើយអំពី ការបំផ្លាញ និងអ្នកស្លាប់ឬរងបួស បន្ទាប់ពីការផ្ទុះប៉ុន្តែអ្នកឡើងភ្នំ៤២នាក់ បានបាត់ខ្លួន។ យោងតាមទីភ្នាក់ងារ អភិរក្សធនធានធម្មជាតិកោះស៊ូម៉ាត្រាខាងលិច បានឲ្យដឹងថា អ្នកឡើងភ្នំសរុប៧០នាក់ បានមកពិនិត្យនៅចំណុចច្រកចូលចំនួន២ ទៅកាន់ភ្នំ Marapi ចាប់តាំងពីថ្ងៃសៅរ៍ តាមរយៈប្រព័ន្ធកក់តាមអនឡាញ។ក្រុមការងាររបស់ទីភ្នាក់ងារ កំពុងធ្វើការជម្លៀស ខណៈមនុស្ស២៨នាក់ត្រូវបានជម្លៀសចេញ ហើយកិច្ចប្រឹងប្រែងជម្លៀសនៅបន្តធ្វើឡើង។ លោក Dian Indriati ប្រធានបណ្តោះអាសន្នរបស់ទីភ្នាក់ងារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូដោយសង្ឃឹមថា គ្មានអ្នកស្លាប់ឬរងរបួសនោះទេ ហើយ មនុស្សគ្រាប់គ្នា មានសុវត្ថិភាព។អ្នកឡើងភ្នំមួយចំនួន មិនបានជូនដំណឹងដល់អាជ្ញាធរអំពីវត្តមានរបស់ពួកគេនោះទេ នៅពេលចូលឬចាកចេញនៅតំបន់ទាំងនោះ ដូច្នេះចំនួនពិតប្រាកដនៃអ្នកឡើងភ្នំដែលមិនបានចុះក្នុងបញ្ជី នៅតែមិនច្បាស់។

អ៊ីស្រាអែល និយាយថា ខ្លួនបានសម្លាប់មេបញ្ជាការក្រុមហាម៉ាស ក្នុងការវាយប្រហារតាមអាកាស

2023/12/04 01:25:02 pm        354
កងកម្លាំងការពារអ៊ីស្រាអែល (IDF)បានបញ្ចេញវីដេអូនៃការវាយប្រហារតាមអាកាស នៅតំបន់ហ្កាហ្សាស្ទ្រីប នៅថ្ងៃនេះ ដោយបានសម្លាប់មេបញ្ជាការកងវរសេនាតូច Shati របស់ក្រុមហាម៉ាស។កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា Haitham Hawajri ទទួលខុសត្រូវចំពោះការបញ្ជូនភេរវករហាម៉ាស ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងអំឡុងពេលការសម្លាប់រង្គាលថ្ងៃទី ៧ ខែតុលា ហើយលោក បានដឹកនាំការប្រយុទ្ធប្រឆាំងនឹងកងទ័ព នៅក្នុងជំរុំ Shati នៃទីក្រុងហ្កាហ្សា ក្នុងអំឡុងពេលនៃការវាយលុកជើងគោក។កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយទៀតថា លោក Hawajri និងកងវរសេនាតូចរបស់ខ្លួន ទទួលខុសត្រូវក្នុងការធានាមន្ទីរពេទ្យ Shifa នៃទីក្រុងហ្កាហ្សា ជាកន្លែងដែលក្រុមភេរវករ ត្រូវបានគេជឿថា មានមូលដ្ឋានប្រតិបត្តិការ នៅក្រោមមន្ទីរពេទ្យនេះ។

មនុស្សជាង៧០០នាក់ស្លាប់ ក្នុងពេល២៤ម៉ោងចុងក្រោយ ខណៈអ៊ីស្រាអែលបង្កើនការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា

2023/12/04 01:22:07 pm        371
ជនជាតិប៉ាឡេស្ទីនរាប់រយនាក់បានស្លាប់ នៅក្នុងការវាយឆ្មក់តាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលក្នុងរយៈពេលជាង២៤ម៉ោង ចុងក្រោយនៅក្នុងតំបន់ហ្កាហ្សា ខណៈកងទ័ពអ៊ីស្រាអែលបានចេញបញ្ជាដល់តំបន់កាន់តែច្រើនថែមទៀតទាំងក្នុង និងជុំវិញ ទីក្រុង Khan Younis ដែលជាទីក្រុងធំបំផុតទី២របស់តំបន់រងការឡោមព័ទ្ធមួយនេះ ឲ្យចាកចេញ។ ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅក្នុងតំបន់ហ្កាហ្សា បានប្រាប់សារព័ត៌មាន Al Jazeera កាលពីថ្ងៃអាទិត្យថា ជនជាតិប៉ាឡេស្ទីនជាង៧០០នាក់ បានស្លាប់ ចាប់តាំងពីអ៊ីស្រាអែល បន្តការទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ បន្ទាប់ពីបទឈប់បាញ់រយៈពេល៧ថ្ងៃបានផុតកំណត់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ មនុស្សជាង១,៥លាននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ភាគច្រើននៃពួកគេ មកពីភាគខាងជើងតំបន់ហ្កាហ្សា ចាប់តាំងពីអ៊ីស្រាអែល បើកការវាយលុកដោយយោធា កាលពីថ្ងៃទី៧ខែតុលា ក្រោយក្រុមហាម៉ាសវាយប្រហារឆ្លងព្រំដែនចូលក្នុងទឹកដីអ៊ីស្រាអែលសម្លាប់មនុស្សប្រមាណ១.២០០នាក់។ កាលពីយប់ជ្រៅឈានចូលថ្ងៃអាទិត្យ ការទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Khan Younis ទីក្រុង Rafah និងតំបន់មួយចំនួនភាគខាងជើងដែលត្រូវបានដាក់គោលដៅដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងថ្មើរជើង។ លោក James Elder អ្នកនាំពាក្យសកលរបស់អង្គការ UNICEF បានប្រាប់សារព័ត៌មាន Al Jazeera ពីតំបន់ហ្កាហ្សាថា ពេលអ្នកក្រឡេកមើលទៅទីណាក៏ដោយ ក៏អ្នកមើលឃើញពីកុមាររលាកខ្លួន ស្នាមរបួសពេញខ្លួន របួសក្បាល និងបាក់ឆ្អឹងជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនពាំពាក្យ៖ សមរភូមិក្រោយ និងសមរភូមិមុខត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ល្អិតរមួត តាម​រយៈ​ការ​ចែករម្លែកកា​រសប្បាយរីករាយ ការលំបាក និងការផ្ញើសារសួរសុខទុក្ខ
04/19/2026 12:04 PM
ប្រធានាធិបតីប្រេស៊ីល និងនាយករដ្ឋមន្រ្តីអេស្ប៉ាញលើកកម្ពស់គោលនយោបាយវឌ្ឍនភាព
04/19/2026 12:04 PM
អ្នកនាំពាក្យ៖ កិច្ចការពារបូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ខណៈ​កម្ពុជា​សង្ឃឹម​ថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម
04/19/2026 11:04 AM
គណៈប្រតិភូសភាកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាតួកគីយ៉េ និង​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត IPU លើកទី១៥២
04/19/2026 11:04 AM
មេដឹកនាំកំពូលអ៊ីរ៉ង់៖ កងទ័ពជើងទឹកត្រៀមខ្លួនរួចរាល់ក្នុងការបង្កបរាជ័យដ៏ជូរចត់ថ្មីដល់អាមេរិក និងអ៊ីស្រាអែល
04/19/2026 11:04 AM
ក្រសួងស្ថាប័ន មន្រ្ដីរាជការ និងពលរដ្ឋ ថ្វាយព្រះពរ​ព្រះករុណា​ព្រះមហាក្សត្រ​ឆាប់​បាន​ជា​សះ​ស្បើយ​ពី​ព្រះរោគ
04/19/2026 10:04 AM
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយ​ព្រះពរ​ព្រះករុណា​ព្រះមហាក្សត្រ​ឆាប់​បាន​ជា​សះស្បើយ​ពី​ព្រះ​រោគ
04/19/2026 10:04 AM
ពលរដ្ឋ និងភ្ញៀវទេសចរ ចូលទស្សនា ព្រលានយន្តហោះពោធិ៍ចិន មាន​ចំនួន​ច្រើន​លើស​ការ​រំពឹង​ទុក
04/19/2026 10:04 AM
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ៖ ពេលវេលាដល់ហើយសម្រាប់ការសន្ទនាជាមួយអាមេរិកពីទំនាក់ទំនងសេដ្ឋកិច្ចអនាគត
04/19/2026 10:04 AM
អ៊ីរ៉ង់និយាយថា គ្មានការកំណត់កាលបរិច្ឆេតនោះទេសម្រាប់ជុំបន្ទាប់នៃកិច្ចចរចាជាមួយអាមេរិក
04/19/2026 09:04 AM