អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម

សន្តិសុខ និង សង្គម

អាជ្ញាធរខណ្ឌដូនពេញ បានធ្វើកិច្ចសន្យា និងអប់រំណែនាំស្ត្រីម្នាក់ដែលធ្វើសកម្មភាព ចាប់សត្វព្រាប នៅមុខព្រះបរមរាជវាំង

2023/12/08 07:22:16 pm        302
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូឆ្នាំ ២០២៣នេះ អាជ្ញាធរខណ្ឌដូនពេញ បានធ្វើការអញ្ជើញស្ត្រីម្នាក់ដែលធ្វើសកម្មភាពចាប់សត្វព្រាបនៅសួនមុខព្រះបរមរាជវាំង ដាក់ក្នុងទ្រង់​ ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា មិនឲ្យមានសកម្មភាពបែបនេះទៀតឡើយ។ ក្នុងការមិនរាងចាលនោះអាជ្ញាធរ នឹងលែងឲ្យលក់សត្វចាបនៅទីតាំងបន្តទៀតនោះទេ។ក្រោយអាជ្ញាធរធ្វើការអប់រំណែនាំរួចស្ត្រីចំណាស់ម្នាក់នោះ បានធ្វើការសុំទោសដល់សាធារណៈជន និងធ្វើការសន្យាមិនឲ្យមានលើកក្រោយទៀតនោះទេ។ការចាប់សត្វព្រាបនេះមិនមែនយកទៅធ្វើម្ហូបនោះទេគឺដោយមានម៉ូយ​កុម្ម៉ង់​សត្វព្រាប ចំនួនពីរក្បាល និងឲ្យលុយគាត់ចំនួន ២ម៉ឺនរៀល ដើម្បីយកទៅព្រលែង។បន្ថែមទៀតនោះអាជ្ញាធរខណ្ឌដូនពេញ បានចុះមកដល់ទីតាំងសួនមុខព្រះបរមរាជវាំង ធ្វើការអប់រំណែនាំ​ដល់អ្នកប្រកបអាជីវកម្មលក់សត្វចាប និងលក់ផ្កា ឲ្យចូលរួមថែរក្សា​បរិស្ថាន​អនាម័យទាំងអស់គ្នា ​និងមិនឲ្យមានសកម្មភាពធ្វើការចាប់សត្វព្រាបដូចអុំស្រីម្នាក់នោះឡើយ៕ អត្ថបទ៖ កុម្ភៈ

អ៊ីស្រាអែល នឹងប្រែក្លាយទីក្រុង Beirut ឲ្យទៅជាហ្កាហ្សាប្រសិនបើក្រុមហេសបូឡា ចាប់ផ្តើមសង្រ្គាម

2023/12/08 06:44:29 pm        264
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានទីក្រុង Beirut ថា ទីក្រុងនេះនឹងត្រូវបំផ្លាញឲ្យដូចជាតំបន់ហ្កាហ្សា ប្រសិនបើក្រុមហេសបូឡា ដែលមានមូលដ្ឋាននៅប្រទេសលីបង់ ចាប់ផ្តើមសង្រ្គាម។លោក Netanyahu បាននិយាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចសួរសុខទុក្ខកងទ័ពនៅព្រំដែនប្រទេសលីបង់ថា ប្រសិនបើក្រុមហេសបូឡា ជ្រើសរើសក្នុងការចាប់ផ្តើមសង្គ្រាមគ្រប់ជ្រុងជ្រោយ នោះក្រុមនេះខ្លួនឯងនឹងប្រែក្លាយទីក្រុង Beirut និងលីបង់ភាគខាងត្បូង មិនឆ្ងាយពីទីនេះទេនឹងក្លាយទៅដូចជាតំបន់ហ្កាហ្សា និងទីក្រុង Khan Younis។លោក Netanyahu និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកYoav Gallant អមដំណើរដោយនាយសេនាធិការ លោក Herzi Halevi ត្រូវបានផ្តល់របាយការណ៍សង្ខេបនៅទីបញ្ជាការភាគខាងជើងរបស់កងទ័ពអ៊ីស្រាអែល ជាកន្លែងដែលលោកបានជួបជាមួយមន្ត្រីបុគ្គលិក និងទាហានផ្សេងទៀត។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីស្រាអែល Kan បាននិយាយថា កាលពីពេលព្រឹក ការវាយប្រហារដោយមីស៊ីលតម្រង់គោលដៅពីប្រទេសលីបង់ បានសម្លាប់កសិករអាយុ ៦០ឆ្នាំម្នាក់ នៅភាគខាងជើងប្រទេស អ៊ីស្រាអែល ។

គណបក្សFatahរបស់ប៉ាឡេស្ទីនធ្លាក់ប្រជាប្រិយភាព ខណៈដែលក្រុមហាម៉ាស និងអ៊ីស្រាអែល ធ្វើសង្រ្គាម

2023/12/08 06:34:14 pm        258
គណបក្ស Fatah ដែលជាគណបក្សដ៏ធំបំផុតរបស់ប៉ាឡេស្ទីន បានមើលឃើញថា ប្រជាប្រិយភាពរបស់ខ្លួនធ្លាក់ចុះ ក្នុងអំឡុងពេលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅហ្គាហ្សា ពីកន្លែងដែលក្រុម អ៊ីស្លាម បានបណ្តេញគូប្រជែងFatah យ៉ាងឃោរឃៅ ក្នុងឆ្នាំ ២០០៧។ផ្លូវនៃការចរចារដែលបានជ្រើសរើសរបស់គណបក្ស Fatah មិនបានលើកឡើងអំពីរដ្ឋប៉ាឡេស្ទីន ដែលបានសន្យាដោយកិច្ចព្រមព្រៀង Oslo ឆ្នាំ ១៩៩៣ និងក្រុមហាម៉ាសទេ បន្ទាប់ពីជ្រើសរើសអំពើហិង្សាជំនួសវិញនោះ បានឃើញថា ប្រជាប្រិយភាពរបស់ខ្លួន កើនឡើង។ប្រធានគណបក្ស Fatah លោក ម៉ាខ្មូត អាបាស ( Mahmud Abbas) បានដឹកនាំអាជ្ញាធរប៉ាឡេស្ទីន (PA)ដែលគ្រប់គ្រងផ្នែករដ្ឋបាល នៅតំបន់វេសបែងដែលកាន់កាប់ដោយអ៊ីស្រាអែល ចាប់តាំងពីការបង្កើតរបស់ខ្លួន ក្នុងឆ្នាំ ១៩៩៤។ប៉ុន្តែបច្ចុប្បន្ន អាជ្ញាធរប៉ាឡេស្ទីន ត្រូវបានចុះខ្សោយមិនធ្លាប់មានពីមុនមក ហើយការបែកបាក់នយោបាយប៉ាឡេស្ទីន បានកាន់តែជ្រៅទៅៗជាងពេលណាៗទាំងអស់ ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើម នៅថ្ងៃទី៧ ខែតុលា។នៅថ្ងៃនោះ ក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយលុកឆ្លងកាត់ព្រំដែនពីតំបន់ហ្កាហ្សាស្ទ្រីប ចូលទៅក្នុង ប្រទេសអ៊ីស្រាអែលភាគខាងត្បូង ហើយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមអាជ្ញាធរអ៊ីស្រាអែល។

លោក Blinken និយាយថា គម្លាតនៅតែស្ថិតនៅឆ្ងាយរវាងបំណងរបស់អ៊ីស្រាអែលដើម្បីការពារជនស៊ីវិលនិងលទ្ធផលវាយលុក

2023/12/08 06:30:27 pm        243
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គម្លាតនៅតែស្ថិតនៅឆ្ងាយ រវាងបំណងរបស់អ៊ីស្រាអែលដើម្បីការពារជនស៊ីវិល និងលទ្ធផលនៃការវាយលុកលើដីគោកក្នុងតំបន់ហ្កាហ្សា ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាននិយាយទៅកាន់អ៊ីស្រាអែលស្តីពី មុលដ្ឋានលើការការពារជនស៊ីវិល។អ៊ីស្រាអែល បានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅក្នុងទីក្រុងធំបំផុតក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ បានបណ្តាលឲ្យពលរដ្ឋប៉ាឡេស្ទីនរាប់រយនាក់បន្ថែមទៀតស្លាប់ ខណៈពលរដ្ឋហ្កាហ្សាជិត២លាននាក់ដែលជម្លៀសខ្លួនព្យាយាមស្វែងរកទីជម្រកសុវត្ថិភាព ក្នុងពេលមានការខ្វះខាតស្បៀងអាហារ និងទីជម្រកធ្ងន់ធ្ងរ។ប្រជាជន បានរាយការណ៍ថាការប្រយុទ្ធគ្នាខ្លាំង បានកើតឡើងនៅភាគខាងកើតទីក្រុង Khan Younis ជាទីក្រុងធំបំផុតនៅហ្កាហ្សាភាគខាងត្បូង ហើយមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថាពលរដ្ឋហ្កាហ្សា៣នាក់ បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើលំនៅឋានមួយកន្លែងនៅទីក្រុង Deir Al-Balah តំបន់ហ្កាហ្សាភាគកណ្តាល។អ៊ីស្រាអែល បាននិយាយថា កងកម្លាំងរបស់ខ្លួនបានសម្លាប់ខ្មាន់កាំភ្លើងជាច្រើននាក់នៅក្នុងទីក្រុង Khan Younis រួមទាំងពីរនាក់ដែលបានលេចមុខចេញពីការបាញ់ប្រហារនៅផ្លូវរូងក្រោមដី។

អ៊ីស្រាអែល បង្កើនការវាយឆ្មក់ប្រចាំថ្ងៃលើតំបន់ West Bank ដែលខ្លួនគ្រប់គ្រង

2023/12/08 06:25:51 pm        249
ទាហានអ៊ីស្រាអែលកំពុងបង្កើនការវាយឆ្មក់លើតំបន់ West Bank ដែលខ្លួនគ្រប់គ្រង ដោយចូលលុកលុយស្ទើរតែរាល់ថ្ងៃ នៅទូទាំងដែនដីមួយនេះ។ដោយយោងតាមការរាយការណ៍ពីទីក្រុង Ramallah កាលពីល្ងាចថ្ងៃពុធ លោក ឆាលស៍ ស្តាហ្វត (Charles Stratford )របស់ទូរទស្សន៍ Al Jazeera បាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនបួននាក់ រួមទាំងក្មេងជំទង់បីនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបែបនេះក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ លោកបាននិយាយថា ជនជាតិប៉ាឡេស្ទីន៦០ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុការឆ្មក់ចូលនោះ។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូទរទស្សន៍នេះ បាននិយាយថា អ្នកស្លាប់ទាំងបួននាក់រួមមានម្នាក់ក្មេងជំទង់ វ័យ ១៦ ឆ្នាំនៅទីក្រុងចេនីន (Jenin)នៅភាគខាងជើងរបស់តំបន់ West Bank បងប្អូនពីរនាក់នៅទីក្រុង Tubas និងម្នាក់ទៀតនៅ ទីក្រុង Balata ក្នុងតំបន់ Nablus ។ទន្ទឹមនឹងនោះ ពេញមួយយប់នៅក្នុងទីក្រុង ទុលការឹម (Tulkarem) ជាទីក្រុងមួយនៅភាគខាងជើង គ្រឿងផ្ទុះកែច្នៃមួយបានផ្ទុះឡើង ខណៈក្បួនរថពាសដែកបានបើកឆ្លងកាត់។ លោក Stratford បាននិយាយថា យើងកំពុងទទួលបានរបាយការណ៍អំពីការវាយឆ្មក់លើជំរំជនភៀសខ្លួននៅទីក្រុង ទុលការឹម ។ ជារឿយៗ សកម្មភាពនេះ ត្រូវបានពិពណ៌នាថាជាមជ្ឈមណ្ឌលសម្រាប់ការតស៊ូប្រដាប់អាវុធប៉ាឡេស្ទីន ។ ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានរាយការណ៍ថា កម្មករប៉ាឡេស្ទីនជាច្រើននាក់មកពីតំបន់ហ្កាហ្សាត្រូវបានឃុំខ្លួនពេញមួយយប់បន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែលនៅក្នុងទីប្រជុំជនហ្វារ៉ូន( Faroun) ជិត ទីក្រុង ទុលការឹម( Tulkarem) ៕

កោះតៃវ៉ាន់រាយការណ៍ថា មានសកម្មភាពយោធាចិនពេលយប់ដ៏កម្រនៅក្បែរនោះ

2023/12/08 05:54:14 pm        251
កោះតៃវ៉ាន់ បានរាយការណ៍ថាមានសកម្មភាពយោធារបស់ចិននៅពេលយប់ដ៏កម្រនៅជុំវិញកោះនេះកាលពីថ្ងៃព្រហស្បតិ៍ (០៧ ធ្នូ) រួមទាំងមានយន្តហោះឆ្លងកាត់ខ្សែបន្ទាត់មេដ្យានដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់ ខណៈទីក្រុងប៉េកាំង នៅតែបន្តបេសកកម្មបែបនេះមុនការបោះឆ្នោតនៅខែមករា របស់កោះតៃវ៉ាន់។ កោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យតៃវ៉ាន់ ដែលចិនអះអាងសិទ្ធថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះនៃការល្បាត និងសមយុទ្ធយោធារបស់ចិនជាទៀងទាត់នៅជិតកោះនេះ។អាជ្ញាធរការពារជាតិតៃវ៉ាន់បាននិយាយថា ចាប់ពីម៉ោងប្រហែល ៧:៣០យប់ (ម៉ោងក្នុងស្រុក) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ខ្លួនបានរកឃើញយន្តហោះចម្បាំងប្រភេទ Su-30 យន្តហោះ J-10 និងយន្តហោះ J-11 ក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពនុយក្លេអ៊ែរ និងយន្តហោះព្រមានទុកជាមុន ដែលកំពុងប្រតិបត្តិការនៅភាគខាងជើង និងកណ្តាលកោះតៃវ៉ាន់ ព្រមទាំងទៅកាន់ភាគនិរតីនៃកោះនេះ។អាជ្ញាធរការពារជាតិតៃវ៉ាន់បានបន្ថែមថា យន្តហោះចំនួន ១៣គ្រឿង ក្នុងចំណោមយន្តហោះទាំងនោះបានឆ្លងកាត់ខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រតៃវ៉ាន់ ឬតំបន់ក្បែរនោះ ដោយធ្វើការជាមួយនាវាចម្បាំងរបស់ចិន ដើម្បីអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា»។ ខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រនេះធ្លាប់ធ្វើជារបាំងមិនផ្លូវការរវាងភាគីទាំងពីរ ប៉ុន្តែឥឡូវនេះយន្តហោះរបស់ចិនតែងតែហោះហើរពីលើនោះ។ក្នុងរយៈពេលមួយខែកន្លងមកនេះ កោះតៃវ៉ាន់បានរាយការណ៍ថាមានប្រតិបត្តិការយោធាទ្រង់ទ្រាយធំស្រដៀងគ្នានេះចំនួនបួនផ្សេងទៀតដោយកងកម្លាំងអាកាសរបស់ប្រទេសចិន ដែលបានធ្វើឡើងក្នុងអំឡុងពេលថ្ងៃ ប៉ុន្តែទីក្រុងប៉េកាំង មិនបានធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ៕

ជនស៊ីវិលម្នាក់ដែលបានដកកាំភ្លើងគំរាមពលរដ្ឋត្រូវបាននគរបាលជំនាញកំណត់អត្តសញ្ញាណបានហើយ

2023/12/07 10:27:45 pm        501
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ BTV នៅរសៀលថ្ងៃទី០៧ ខែធ្នូឆ្នាំ២០២៣ នេះ ឲ្យដឹងថាពាក់ព័ន្ធនឹងជនស៊ីវិលម្នាក់បានដកកាំភ្លើងអាមេ គំរាមប្រជាពលរដ្ឋនៅតាមស្រឡាយបឹងសាឡាង សង្កាត់បឹងសាឡាងខណ្ឌទួលគោក កាលពីយប់មិញត្រូវបានមន្ត្រីជំនាញធ្វើការកំណត់អត្តសញ្ញាណបានហើយ។យោងតាមវីដេអូដែលចែកចាយនៅក្នុងបណ្ដាញសង្គមបានឃើញថាបុរសជនស៊ីវិលម្នាក់នេះបានដកកាំភ្លើងអាមេរួចបានទុកកាំភ្លើងនៅចង្កេះវិញ ហើយក៏បានបោះពាក្យសំដីទៅភាគីម្ខាងទៀតថាខ្លួនជានគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ។គួរបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវបន្ទាន់ភ្លាម និងស៉ើបអង្កេតករណីនេះឲ្យបានម្មត់ចត់បំផុត។ ក្នុងករណីរកឃើញថា បុគ្គលនេះជាមន្ដ្រីរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះ នាយកដ្ឋានមិនគាំទ្រជាដាច់ខាតចំពោះការប្រព្រឹត្តបែបនេះ ដោយនឹងសុំគោលការណ៍ថ្នាក់ដឹកនាំ អនុវត្តវិន័យកងកម្លាំង។ក្នុងករណីស្រាវជ្រាវរកឃើញថា បុគ្គលនេះមិនមែនជាកងកម្លាំង ហើយយកឈ្មោះអង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទៅប្រើប្រាស់ប្រព្រឹត្តសកម្មភាពបែបនេះ, នាយកដ្ឋាននឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត និងឲ្យរហ័សជាទីបំផុត៕ អត្ថបទ ៖ កុម្ភៈ

ប្រភព៖ ក្រុមប្រទេសសហភាពអឺរ៉ុប បញ្ជាទិញតែគ្រាប់កាំភ្លើងធំចំនួន ៦០.០០០គ្រាប់ សម្រាប់អ៊ុយក្រែនតាមគម្រោងថ្មី

2023/12/07 07:45:07 pm        126
បណ្តាប្រទេសសហភាពអឺរ៉ុប បានដាក់ការបញ្ជាទិញសម្រាប់តែកាំភ្លើងធំចំនួន ៦០.០០០គ្រាប់ ប៉ុណ្ណោះ ក្រោមគម្រោងរបស់សហភាពអឺរ៉ុប ដើម្បីជួយឲ្យទទួលបានគ្រាប់រំសេវចំនួន មួយលានគ្រាប់ ដល់អ៊ុយក្រែន នៅនិទាឃរដូវក្រោយ នេះបើយោងតាមអ្នកដែលបានដឹងច្បាស់ពីតួលេខនេះ។គ្រោងនេះ គឺជាចំណុចសំខាន់នៃគំនិតផ្តួចផ្តើមរបស់សហភាពអឺរ៉ុប ក្នុងការបង្កើនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្រដ៏ចាំបាច់ដល់ប្រទេសអ៊ុយក្រែន ដោយអនុញ្ញាតឲ្យប្រទេសនានា ដាក់ការបញ្ជាទិញជាមួយឧស្សាហកម្មតាមរយៈកិច្ចសន្យាដែលបានចរចាដោយទីភ្នាក់ងារការពារអឺរ៉ុប (EDA)របស់ប្លុកនេះ។គំនិតផ្តួចផ្តើមដ៏ទូលំទូលាយដែលបានចាប់ផ្តើមកាលពីខែមីនា បានផ្តល់នូវគ្រោងការណ៍ផ្សេងៗ ដើម្បីទទួលបានគ្រាប់កាំភ្លើងធំ និងមីស៊ីលចំនួន មួយលានគ្រាប់ សម្រាប់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេលមួយឆ្នាំ សម្រាប់សង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។សហភាពអឺរ៉ុប បាននិយាយថា រួមជាមួយគ្នានេះ គម្រោងទាំងនោះ បានផ្តល់គ្រាប់រំសេវប្រហែល ៤៨0.000 គ្រាប់ តិចជាងពាក់កណ្តាលនៃគោលដៅ ដែលមានរយៈពេលប្រហែល៤ខែទៀត។

ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានទឹកជំនន់ នៅតំបន់ Arlington ទីក្រុងវ៉ាស៊ីនតោន

2023/12/07 07:35:04 pm        103
ទឹកជំនន់ដ៏គំហុក បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង បានជន់លិចផ្លូវជាច្រើនកន្លែងនៅក្នុងតំបន់ Arlington របស់ទីក្រុងវ៉ាស៊ីនតោន។ វីដេអូទទួលបានពីអាជ្ញាធរអគ្គិភ័យប្រចាំតំបន់ភាគខាងជើង បានបង្ហាញទឹកជំនន់ ជនលិចផ្លូវជាច្រើន និងធ្វើឲ្យពេញហៀរទន្លេស្ទីឡាហ្គូមីស(Stillaguamish) ។ អង្គភាពសេវាអាកាសធាតុជាតិ បានណែនាំដល់ពលរដ្ឋ កុំឲ្យបើកបរលើដងផ្លូវដែលជន់លិចដោយទឹកជំនន់។យោងតាមអង្គភាពសេវាអាកាសធាតុជាតិ បានឲ្យដឹងថា ប្រព័ន្ធអាកាសធាតុ កំពុងរំកិលទៅភាគខាងត្បូង ដែលកំពុងផ្តល់ភាពធូស្រាលសម្រាប់ទីក្រុងវ៉ាស៊ីនតោន ខណៈកំពុងឆ្ពោះទៅកាន់រដ្ឋ Oregon និងផ្នែកជាច្រើន នៅរដ្ឋកាលីហ្វរនីញ៉ាភាគខាងជើង។ ទន្ទឹមនឹងនេះ ឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក បានប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីជួយសង្គ្រោះមនុស្ស៥នាក់ ដែលជាប់ក្នុងទឹកជំនន់ ក្នុងតំបន់ Rosburg ទីក្រុងវ៉ាស៊ីនតោន។ ទោះជាយ៉ាងណា មន្ត្រីគ្រប់គ្រងគ្រោះអាសន្ន ក្នុងទីក្រុងវ៉ាស៊ីនតោន បានរាយការណ៍ការពីការជន់លិចទន្លេមួយចំនួន អាចកើតមានឡើងនៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែដំណឹងល្អ គឺថាគ្មានទន្លេណាមួយ ស្ថិតក្នុងដំណាក់កាលជន់លិចខ្លាំងរយៈពេលយូនោះទេ។

មនុស្សយ៉ាងតិច៣នាក់ស្លាប់ ដោយសារអគ្គិភ័យឆេះអគារនៅទីក្រុង Karachi ប្រទេសប៉ាគីស្ថាន

2023/12/07 07:21:01 pm        89
ក្រុមមន្ត្រីសង្គ្រោះបាននិយាយថា យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យ បានឆាបឆេះនៅក្នុងអគារលំនៅឋានពាណិជ្ជកម្មកម្ពស់ច្រើនជាន់មួយកន្លែងនៅទីក្រុង Karachi ជាទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ។វីដេអូដែលត្រូវបានថត បានបង្ហាញពីការកើតឡើងនៃឧបទ្ទវហេតុនេះ ដោយក្រុមអ្នកពន្លត់អគ្គិភ័យកំពុងធ្វើការដើម្បីពន្លត់អណ្តាតភ្លើង។ អគ្គិភ័យ ដែលចាប់ផ្តើមឆាបឆេះចេញពីជាន់ផ្ទាល់ដី ត្រូវបានគ្រប់គ្រង បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរយៈពេលយូរ។ទោះជាយ៉ាងណា ក្នុងអំឡុងពេលប្រតិបត្តិការសង្គ្រោះជាបន្តបន្ទាប់ ជនរងគ្រោះស្លាប់ចំនួន៣ នាក់ ត្រូវបានគេរកឃើញនៅក្នុងអគារ ហើយសាកសពរបស់ពួកគេត្រូវបានបញ្ជូនទៅកាន់ទីបញ្ចុះសពរបស់មន្ទីរពេទ្យ។មូលហេតុនៃអគ្គិភ័យនេះ នៅតែមិនទាន់អាចកំណត់បាននៅឡើយ ដែលប្រធានរដ្ឋមន្ត្រីនៃខេត្ត Sindh លោក Maqbool Baqar បញ្ជាឱ្យមានការស៊ើបអង្កេតជាផ្លូវការលើឧបទ្ទវហេតុនេះ។អគ្គិភ័យបានកើតឡើងបន្ទាប់ពីសោកនាដកម្មអគ្គីភ័យកាលពីពេលថ្មីៗមួយផ្សេងទៀតនៅទីក្រុង Karachi ជាកន្លែងដែលមនុស្ស ១១ នាក់បានស្លាប់ក្នុងអគ្គិភ័យឆេះផ្សារទំនើបមួយកន្លែងកាលពីខែមុន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត
09/26/2026 05:09 PM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
09/26/2026 05:09 PM
សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
09/26/2026 05:09 PM
ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជាច្រើនម៉ឺនកន្លែងក្នុងស្រុក ដល់យុវជន និងអតីតពលករ នៅខេត្តប៉ៃលិន-បាត់ដំបង
09/26/2026 05:09 PM
ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ប្តេជ្ញាបន្តសកម្មភាពបម្រើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់
09/26/2026 05:09 PM
ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៤ ទីតាំងបន្ថែមទៀត ក្នុងស្រុកអង្គរជ័យ ខេត្តកំពត
09/26/2026 05:09 PM
ប្រមុខ UN ទទួលបន្ទុកជនភៀសខ្លួន ព្រមានពីស្ថានភាព «កាន់តែធ្ងន់ធ្ងរឡើង» នៅតំបន់ Sahara ខាងលិច
09/26/2026 04:09 PM
មនុស្ស​រាប់លាននាក់នៅភាគឦសានរបស់​សហរដ្ឋអាមេរិក ត្រៀមប្រឈម​នឹង​ព្យុះដ៏ខ្លាំងក្លា
09/26/2026 04:09 PM
កុមារនៅភាគខាងត្បូងលីបង់ ត្រឡប់ទៅសាលារៀនដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល
09/26/2026 04:09 PM
UN បន្ថែមក្រុមហ៊ុន ៦១ទៀតក្នុងបញ្ជីពាក់ព័ន្ធនឹងការតាំងទីលំនៅអ៊ីស្រាអែលធ្វើឲ្យចំនួនសរុបកើនដល់ ២១៤
09/26/2026 04:09 PM