អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម

សន្តិសុខ និង សង្គម

នៅកិច្ចប្រជុំ COP28 សកម្មជនបានដាក់ស្បែកជើងកុមារបញ្ជាក់ពីការស្លាប់កុមារនៅតំបន់ហ្កាហ្សា និងអ៊ីស្រាអែល

2023/12/02 06:12:27 pm        138
សកម្មជនលោក Nicolas Haeringer បានដាក់ស្បែកជើងកុមារ នៅលើចិញ្ចើមផ្លូវនៅកិច្ចប្រជុំកំពូលអាកាសធាតុ COP28 រួមជាមួយស្លាកដែលសរសេរថា «គ្មានយុត្តិធម៌ផ្នែកអាកាសធាតុទេ បើគ្មានសិទ្ធិមនុស្ស» ដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះការស្លាប់របស់កុមារនៅតំបន់ហ្កាហ្សា និងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ ក្នុងអំឡុងពេលពីរថ្ងៃនៃកិច្ចប្រជុំកំពូលមេដឹកនាំពិភពលោក ការតវ៉ានិងសកម្មភាពសកម្មណាមួយ ពុំត្រូវបានអនុញ្ញាតឲ្យមាននៅខាងក្នុងតំបន់សន្តិសុខខ្ពស់នោះទេ។សកម្មភាពរបស់លោក Haeringer បានកើតឡើងនៅក្នុងតំបន់ខៀវ ឬ Blue Zone ដែលនៅជាប់គ្នានោះ។ សកម្មជន និងអ្នកតវ៉ា មិនត្រូវបានអនុញ្ញាតឱ្យដាក់ឈ្មោះបណ្តាប្រទេស មេដឹកនាំ និងរួមទាំងទង់ជាតិជាមួយនឹងសកម្មភាពរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ(UNFCCC) ដូចជាកិច្ចប្រជុំកំពូលអាកាសធាតុ COP28 នេះទេ។

កងកម្លាំងការពារជាតិអ៊ីស្រាអែល៖ ចំណាប់ថ្នូរអ៊ីស្រាអែល៦នាក់ត្រូវបានបញ្ជាក់ថាស្លាប់

2023/12/02 06:09:24 pm        163
ទាហាននិយាយថា កងទ័ពអ៊ីស្រាអែល បានកំណត់អត្តសញ្ញាណសាកសពចំណាប់ថ្នូរម្នាក់ និងបញ្ជាក់ពីការស្លាប់ចំណាប់ថ្នូរ៤នាក់ផ្សេងទៀត ដែលត្រូវបានចាប់ដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ខណៈការប្រយុទ្ធបានបន្តនៅតំបន់ហ្កាហ្សា បន្ទាប់ពីបានផ្អាកប្រយុទ្ធរយៈពេលមួយសប្តាហ៍។យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Ofir Tzarfati ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននៅក្នុងពិធីជប់លៀងតន្ត្រី Nova នៅស្រុក Re'im ខាងក្រៅតំបន់ហ្កាហ្សា ត្រូវបានរកឃើញដោយកងកម្លាំងអ៊ីស្រាអែលកាលពីពេលថ្មីៗនេះ ហើយត្រូវបានកំណត់អត្តសញ្ញាណកាលពីថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ដោយមន្ត្រីធ្វើកោសល្យវិច្ច័យ។ បន្ថែមលើនេះ អ្នកនាំពាក្យមេបញ្ជាការយោធា ឧត្តមនាវីឯក Daniel Hagari បាននិយាយថា គ្រួសារចំណាប់ថ្នូរមានឈ្មោះ Eliyahu Margalit, Maya Goren, Ronen Engel និង Arye Zalmanovich ត្រូវបានផ្តល់ដំណឹងអំពីការស្លាប់របស់ពួកគេ ដោយផ្អែកលើការស៊ើបការណ៍ដែលអាចទុកចិត្តបាន។ក្រុមតំណាងឱ្យគ្រួសារចំណាប់ថ្នូរបាននិយាយថា ចំណាប់ថ្នូរទី៦ ដែលជាវិស្វករផ្នែកសំឡេងនៅក្នុងកម្មធីបុណ្យតន្ត្រី Nova មានឈ្មោះថា Guy Illouz ត្រូវបានបញ្ជាក់ថាស្លាប់នៅក្នុងការជាប់ឃុំឃាំង។យោងតាមអាជ្ញាធរអ៊ីស្រាអែល បានឲ្យដឹងថា ជាសរុប ចំណាប់ថ្នូរប្រហែល ២៤០ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងការវាយប្រហារថ្ងៃទី៧ ខែតុលា ខណៈជនជាតិអ៊ីស្រាអែល និងជនបរទេសប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់។ យោងតាមអាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែល បានឆ្លើយតបទៅនឹងការវាយប្រហារថ្ងៃទី ៧ តុលា ដោយការទម្លាក់គ្រាប់បែកខ្លាំងបំផុតមិនធ្លាប់មានរបស់ខ្លួនទៅលើតំបន់ហ្កាហ្សា ដោយមានការវាយលុកតាមដីគោកក្នុងតំបន់ហ៊ុមព័ទ្ធ បណ្តាលឲ្យមនុស្សជាង ១៤.០០០ នាក់ស្លាប់ ប្រហែល ៤០% នៃអ្នកស្លាប់មានអាយុក្រោម ១៨ ឆ្នាំ។

មនុស្សជាង១៨០ នាក់បានស្លាប់ ខណៈអ៊ីស្រាអែលបន្តការវាយលុកតំបន់ហ្កាហ្សា បន្ទាប់ពីបទឈប់បាញ់ផុតកំណត់

2023/12/02 05:15:01 pm        197
យោងតាមមន្ត្រីប៉ាឡេស្ទីនបានឲ្យដឹងថា បន្ទាប់ពីបទឈប់បាញ់រយៈពេលមួយសប្តាហ៍បានផុតកំណត់ មនុស្សជាង១៨០នាក់ បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួស ខណៈកងកម្លាំងអ៊ីស្រាអែល បានបន្តការទម្លាក់គ្រាប់បែករបស់ពួកគេទៅលើតំបន់ហ្កាហ្សា បន្ទាប់ពីបទឈប់បាញ់រយៈពេល១សប្តាហ៍ បានផុតកំណត់។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា តំបន់ភាគខាងកើត Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា បានទទួលរងនូវការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ខណៈពេលវេលាកំណត់បទឈប់បាញ់បានកន្លងផុតភ្លាមៗបន្ទាប់ពីព្រឹកថ្ងៃសុក្រ ដោយមានផ្សែងហុយឡើងទៅលើអាកាស។ ពលរដ្ឋ បាននាំគ្នាឡើងទៅលើដងផ្លូវដោយមានរបស់របរដាក់លើរទេះ ស្វែងរកទីជម្រកឆ្ពោះទៅភាគខាងលិច។ ស៊ីរ៉ែន បានបន្លឺនៅទូទាំងប្រទេសអ៊ីស្រាអែលភាគខាងត្បូង ខណៈក្រុមសកម្មប្រយុទ្ធ បានបាញ់រ៉ុក្កែតចេញពីតំបន់ហ៊ុមព័ទ្ធឆ្នេរចូលទៅក្នុងទីក្រុង។ ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានកំណត់គោលដៅលើទីក្រុង Tel Aviv ប៉ុន្តែពុំទាន់មានរបាយការណ៍អំពីអ្នកស្លាប់ រងរបួស ឬការខូចខាតនៅទីនោះនៅឡើយ។ មន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស១៨៤នាក់ របួសយ៉ាងតិច៥៨៩នាក់ និងបានបំផ្លាញលំនៅឋានជាង២០ខ្នង។ យោធាអ៊ីស្រាអែល បានទម្លាក់ខិត្តប័ណ្ណនៅលើទីក្រុងហ្កាហ្សា និងនៅផ្នែកភាគខាងត្បូងតំបន់ហ៊ុមព័ទ្ធកាលពីថ្ងៃសុក្រ ដោយជំរុញឱ្យជនស៊ីវិលភៀសខ្លួនចេញ ដើម្បីបញ្ចៀសពីការប្រយុទ្ធគ្នា ប៉ុន្តែក្រុមសិទ្ធិមនុស្ស បានព្រមានម្តងហើយម្តងទៀតថា គ្មានកន្លែងសុវត្ថិភាពនោះទេនៅក្នុងតំបន់ហ្កាហ្សា។ អង្គការគ្រូពេទ្យគ្មានព្រំដែន ជាអង្គការក្រៅរដ្ឋាភិបាល បាននិយាយនៅលើបណ្តាញ X ថា ជនស៊ីវិលត្រូវបានបញ្ជាឱ្យជម្លៀសខ្លួនទៅភាគខាងត្បូង ប៉ុន្តែគ្មានកន្លែងណានៅក្នុងតំបន់ហ្កាហ្សា Gaza មានសុវត្ថិភាពនោះទេ ដោយសារតែការទម្លាក់គ្រាប់បែកមិនរើសមុខ ហើយការប្រយុទ្ធនៅបន្ត ដោយបានអំពាវនាវឲ្យកងទ័ពអ៊ីស្រាអែល លុបចោលបទបញ្ជា។

ក្រុមអ្នកសម្របសម្រួល ជំរុញឱ្យមានបទឈប់បាញ់ជាថ្មី ខណៈសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ បន្តនៅហ្កាហ្សា

2023/12/02 05:10:59 pm        131
អ្នកសម្របសម្រួលប្រទេសកាតា និយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីបន្តថ្មីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងធ្វើឡើង បន្ទាប់ពីអ៊ីស្រាអែល បានបន្តការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើតំបន់ហ្កាហ្សា ដោយបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនរាប់សិបនាក់។ ប្រទេសកាតា ដឹកនាំកិច្ចចរចាដែលបានបង្កើតការផ្អាកប្រយុទ្ធសម្រាប់បុព្វហេតុមនុស្សធម៌រយៈពេលមួយសប្តាហ៍បានបញ្ចប់កាលពីព្រឹកថ្ងៃសុក្រ បាននិយាយថា ខ្លួននឹងបន្តការស្វែងរកកិច្ចព្រមព្រៀងជាថ្មី ប៉ុន្តែបានព្រមានថា ការបន្តប្រយុទ្ធកំពុងធ្វើឱ្យមានបញ្ហាស្មុគស្មាញ។ មន្ត្រីនៅជុំវិញពិភពលោក បានបង្ហាញការខកចិត្តរួមគ្នារបស់ពួកគេចំពោះការដួលរលំបទឈប់បាញ់ និងការវិលត្រឡប់មករកការប្រយុទ្ធគ្នាវិញយ៉ាងឆាប់រហ័ស។ មន្ត្រីមួយចំនួន បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងបន្ទាន់ដើម្បីទប់ស្កាត់អំពើហិង្សា និងការពារការស្លាប់និងរងរបួសជនស៊ីវិលបន្ថែមទៀតនៅក្នុងតំបន់ហ៊ុមព័ទ្ធ។ អ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្ទោសគ្នាទៅវិញទៅមកចំពោះការបំពានបទឈប់បាញ់។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា ក្រុមនេះពុំទាន់បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការដោះលែងចំណាប់ថ្នូរស្ត្រីទាំងអស់នៅថ្ងៃនេះទេ ហើយបានបាញ់រ៉ុក្កែតទៅលើពលរដ្ឋអ៊ីស្រាអែល។ រដ្ឋាភិបាលអ៊ីស្រាអែល បានប្តេជ្ញាធ្វើឲ្យសម្រេចគោលដៅនៃសង្រ្គាម រួមមានការដោះលែងចំណាប់ថ្នូរ ការលុបបំបាត់ក្រុមហាម៉ាស និងធានាបានថាតំបន់ហ្កាហ្សានឹងមិនបង្កការគំរាមកំហែងដល់ពលរដ្ឋអ៊ីស្រាអែលទៀតនោះទេ។ មន្ត្រីក្រុមហាម៉ាស់ បានចោទប្រកាន់អ៊ីស្រាអែលថា បានបំផ្លាញកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ថែមពេលបទឈប់បាញ់។ លោក Osama Hamdan មន្ត្រីជាន់ខ្ពស់សម្រាប់ក្រុម ដែលគ្រប់គ្រងនៅតំបន់ហ្កាហ្សា បានប្រាប់សារព័ត៌មាន Al Jazeera ថា ជារៀងរាល់ថ្ងៃក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងទៅនៃបទឈប់បាញ់បណ្តោះអាសន្ន អ៊ីស្រាអែលបានធ្វើសកម្មភាពក្នុងវិធីមួយដើម្បីបំផ្លាញដំណើរការទាំងមូល។ យើងនៅតែមានភាពវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ ប៉ុន្តែអ៊ីស្រាអែលបានបដិសេធ។

អ៊ីស្រាអែល កោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអេស្ប៉ាញ ចំពេលមានជម្លោះ កើនឡើង

2023/12/01 08:48:34 pm        99
រដ្ឋាភិបាលអ៊ីស្រាអែល បានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុងម៉ាឌ្រីដ បន្ទាប់ពីនាយករដ្ឋមន្រ្តីអេស្ប៉ាញ បាននិយាយថា លោកមាន «ការសង្ស័យយ៉ាងធ្ងន់ធ្ងរថា អ៊ីស្រាអែល កំពុងអនុវត្តតាមច្បាប់មនុស្សធម៌អន្តរជាតិ» នៅក្នុងការទម្លាក់គ្រាប់បែករបស់ខ្លួន ទៅលើតំបន់ហ្កាហ្សា។ ការអត្ថាធិប្បាយរបស់លោក Pedro Sanchez ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលកិច្ចសម្ភាសន៍មួយ នៅលើទូរទស្សន៍រដ្ឋអេស្ប៉ាញ TVE កាលពីព្រឹកថ្ងៃព្រហស្បតិ៍។លោកបាននិយាយថា ខណៈដែលអ្វីដែលក្រុមហាម៉ាស បានធ្វើចំពោះអ៊ីស្រាអែលគឺ «ឃោរឃៅ និងគួរឲ្យ ស្អប់ខ្ពើម» វីដេអូដែលចេញពីតំបន់ហ្កាហ្សា រួមជាមួយនឹង «ចំនួនកុមារដែលស្លាប់កំពុងកើនឡើង» ធ្វើឲ្យលោកព្រួយបារម្ភយ៉ាងខាងខ្លាំង។ការអធិប្បាយនេះ គំរាមកំហែងធ្វើឲ្យកាន់តែកើនឡើងនូវជម្លោះការទូត ដែលបានកើតឡើងកាលពី សប្តាហ៍មុន នៅពេលដែលលោកបានធ្វើសុន្ទរកថា នៅតាមព្រំដែនហ្កាហ្សាជាមួយប្រទេសអេហ្ស៊ីប ដោយបានថ្កោលទោសដល់ «ការសម្លាប់ជនស៊ីវិលស្លូតត្រង់»ដោយគ្មានរើសអើងជាមួយនាយករដ្ឋមន្ត្រីបែល ហ្ស៊ិក លោក Alexander De Croo ។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen បានកោះហៅ ត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសទាំងពីរភ្លាមៗ ចំពោះអ្វីដែលការិយាល័យរបស់ខ្លួនហៅថា«ការស្តីបន្ទោសដ៏ធ្ងន់ធ្ងរ»។កាលពីថ្ងៃព្រហស្បតិ៍ លោក Cohen បាននិយាយថា ឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំទីក្រុង Tel Aviv នឹងត្រូវរងការស្តីបន្ទោសម្តងទៀតជុំវិញការអះអាង «ដោយកំហឹងក្រេវក្រោដ»និង «គ្មានមូលដ្ឋាន» របស់លោកSanchez។

ចៅក្រមអាមេរិក រារាំងរដ្ឋMontana មិនឲ្យដាក់បម្រាមការប្រើប្រាស់Tik Tok នៅក្នុងរដ្ឋនេះ

2023/12/01 07:44:58 pm        124
ចៅក្រមសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី ៣០ ខែវិច្ឆិកា បានរារាំងបម្រាមកម្រិតរដ្ឋដំបូងរបស់រដ្ឋ Montana លើការប្រើប្រាស់កម្មវិធីចែករំលែកវីដេអូខ្លី TikTok មិនឱ្យចូលជាធរមាននៅថ្ងៃទី១ ខែមករា ដោយនិយាយថា វាបានរំលោភលើសេរីភាពសិទ្ធិនិយាយស្តីរបស់អ្នកប្រើប្រាស់។ចៅក្រមសហព័ន្ធប្រចាំតំបន់របស់សហអាមេរិក លោក Donald Molloy បានចេញសេចក្តីបង្គាប់ ដើម្បីរារាំងបម្រាមលើកម្មវិធីដែលគ្រប់គ្រងដោយប្រទេសចិន ដោយនិយាយថា បម្រាមរបស់រដ្ឋ ប្រព្រឹត្តហួសពីអំណាចរដ្ឋ និងរំលោភលើសិទ្ធិរដ្ឋធម្មនុញ្ញរបស់អ្នកប្រើប្រាស់។កម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance របស់ប្រទេសចិន ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេកាលពីថ្ងៃព្រហស្បតិ៍។ ក្រុមហ៊ុន បានប្តឹងរដ្ឋ Montana កាលពីខែឧសភា ដោយស្វែងរកការរារាំងមិនឲ្យដាក់បម្រាមរដ្ឋរបស់សហរដ្ឋអាមេរិកលើហេតុផលជាច្រើន ដោយអះអាងថា វារំលោភលើសិទ្ធិសេរីភាពនិយាយស្តីនៃវិសោធនកម្មដំបូងរបស់ក្រុមហ៊ុន និងអ្នកប្រើប្រាស់របស់ខ្លួន។ អ្នកប្រើប្រាស់ TikTok នៅរដ្ឋ Montana ក៏បានដាក់ពាក្យប្តឹងដើម្បីរារាំងបម្រាមនេះផងដែរ។ការិយាល័យអគ្គមេធាវីរដ្ឋ ការពារការដាក់បម្រាម ដែលត្រូវបានអនុម័តដោយនីតិប្បញ្ញត្តិ បានលើកឡើងពីការព្រួយបារម្ភអំពីទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅរដ្ឋ Montana និងចារកម្មរបស់ចិនដ៏មានសក្តានុពលនោះ ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេ។ក្រុមហ៊ុន TikTok បាននិយាយនៅក្នុងឯកសារតុលាការថា ក្រុមហ៊ុន មិនបានចែករំលែក និងមិនចែករំលែកទិន្នន័យអ្នកប្រើប្រាស់អាមេរិកជាមួយរដ្ឋាភិបាលចិននោះទេ ហើយមានចំណាត់ការជាច្រើនដើម្បីការពារឯកជនភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ TikTok។

ក្រុមហាម៉ាស់ ដោះលែងចំណាប់ថ្នូរ៨នាក់ ខណៈកិច្ចពិភាក្សាស្វែងរកការបន្ថែមពេលបទឈប់បាញ់នៅហ្កាហ្សា

2023/12/01 07:37:44 pm        89
កាលពីថ្ងៃព្រហស្បតិ៍ក្រុមហាម៉ាស់ បានដោះលែងចំណាប់ថ្នូរជាពលរដ្ឋអ៊ីស្រាអែល ៨ នាក់នៅតំបន់ហ្កាហ្សា ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នៅនាទីចុងក្រោយ ហើយអ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ៣០នាក់ ខណៈអ្នកចរចាបានស្វែងរកការបន្តការផ្អាកប្រយុទ្ធគ្នាម្តងទៀត។ អ៊ីស្រាអែល បានកំណត់អត្តសញ្ញាណស្ត្រីពីរនាក់ ដែលត្រូវបានដោះលែងដំបូងកាលពីថ្ងៃព្រហស្បតិ៍ មានឈ្មោះ Mia Schem អាយុ២១ឆ្នាំ ក្នុងចំណោមអ្នកទាំងឡាយដែលត្រូវបានចាប់ខ្លួននៅក្នុងពិធីជប់លៀងមួយ ដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយសម្រុកចូលកាលពីថ្ងៃទី ៧ ខែតុលា និង នាង Amit Soussana អាយុ ៤០ឆ្នាំ។អ៊ីស្រាអែល បានស្បថថានឹងកម្ទេចក្រុមហាម៉ាស់ ដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សា ជាការឆ្លើយតបនឹងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធ។រហូតដល់ពេលមានបទឈប់បាញ់នេះ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើដែនដីហ្កាហ្សារយៈពេល៧សប្តាហ៍ ហើយតួលេខអ្នកស្លាប់របស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថាគួរឲ្យទុកចិត្តបាន ដោយនិយាយថាប្រជាជនតំបន់ហ្កាហ្សាជាង ១៥.០០០ នាក់ត្រូវបានគេបញ្ជាក់ថាស្លាប់។

ប្រធានាធិបតីអ៊ីស្រាអែល ធ្វើទស្សនកិច្ចនៅអារ៉ាប់រួម សុំជំនួយឲ្យមានការដោះលែងចំណាប់ថ្នូរ

2023/12/01 07:33:23 pm        94
ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog កាលពីថ្ងៃព្រហស្បតិ៍ បានស្នើឱ្យប្រធានាធិបតីប្រទេសអារ៉ាប់រួម លោក សេក ម៉ូហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន(Sheikh Mohamed bin Zayed Al Nahyan) ប្រើប្រាស់ «ទម្ងន់នយោបាយ» របស់លោក ដើម្បីជួយឲ្យមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ យោងតាមសេចក្តីថ្លែងការណ៍ចេញដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតីអ៊ីស្រាអែល បានឲ្យដឹងថា លោក Herzog បានធ្វើការស្នើនេះក្នុងអំឡុងពេលជំនួបជាមួយលោក Sheikh Mohamed នៅទីក្រុងឌូបៃ។ លោក Herzog ដែលតួនាទីរបស់លោកភាគច្រើនជាអ្នករៀបចំ ហើយខ្វះអំណាចប្រតិបត្តិ កំពុងស្ថិតនៅក្នុងរដ្ឋឈូងសមុទ្រ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ត្រូវបានគេស្គាល់ថា COP28 ដែលចាប់ផ្តើមពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១២ ខែធ្នូ។ វាជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីការវាយប្រហារឆ្លងកាត់ព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា ដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស់ ដែលអ៊ីស្រាអែលបាននិយាយថា បានសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១.២០០នាក់ និងបានចាប់ចំណាប់ថ្នូរប្រហែល ២៤០ នាក់ចូលទៅក្នុងតំបន់ហ្កាហ្សា។ ប្រទេសអារ៉ាប់រួម ជាប្រទេសមហាអំណាចក្នុងតំបន់ ទោះបីជាមានរដ្ឋឈូងសមុទ្រដូចជាប្រទេសកាតា និងអេហ្ស៊ីប បានសម្របសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស សម្រាប់ការដោះលែងចំណាប់ថ្នូរ ក៏ដោយ ដែលរហូតមកដល់ពេលនេះ ពលរដ្ឋអ៊ីស្រាអែល និងជនបរទេស ៩៩ នាក់ត្រូវបានដោះលែង។ អ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ២១០នាក់ ជាការដោះដូរជាមួយចំណាប់ថ្នូរអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលបានសហការជាមួយប្រទេសអារ៉ាប់រួម ដើម្បីឱ្យរដ្ឋឈូងសមុទ្រអាចបញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សា សាងសង់មន្ទីរពេទ្យចល័តមួយនៅព្រំដែន Rafah នៅតំបន់ហ្កាហ្សា និងជួយក្នុងការបញ្ជូនកុមាររងរបួសពីតំបន់ហ្កាហ្សា ទៅព្យាបាលនៅប្រទេសអារ៉ាប់រួម ។

បេសកជនពិសេសអាល្លឺម៉ង់៖ ការអនុម័តមូលនិធិគ្រោះមហន្តរាយអាកាសធាតុ នាំមកនូវក្តីសង្ឃឹម

2023/12/01 07:29:57 pm        75
កិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ទទួលបានភាពជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ ទី ៣០ ខែវិច្ឆិកា ដោយគណៈប្រតិភូ បានអនុម័តមូលនិធិថ្មីដើម្បីជួយប្រទេសក្រីក្រទប់ទល់ គ្រោះមហន្តរាយអាកាសធាតុដែលខាតបង់ច្រើន។ លោក Jennifer Morgan បេសកជនពិសេសអាកាសធាតុរបស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា ការអនុម័តមូលនិធិនេះ អនុញ្ញាតឱ្យយើង នៅពេលនេះផ្តោតការយកចិត្តទុកដាក់លើការស្តុកទុកជាសកល និងដាក់ចេញដំណាក់កាលនៃឥន្ធនៈហ្វូស៊ីល និងការបង្កើតថាមពលកកើតឡើងវិញ។ ប៉ុន្តែក្រុមមួយចំនួន មានការប្រុងប្រយ័ត្ន ចំពោះការអបអរការអនុម័តដំបូងនៃមូលនិធិ ដោយនិយាយថានៅតែមានបញ្ហាមិនទាន់ដោះស្រាយជាច្រើន រួមមានទាំងរបៀបដែលមូលនិធិនឹងត្រូវបានផ្តល់ហិរញ្ញប្បទាននៅពេលអនាគត។ កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានទទួលភាពជោគជ័យដំបូងកាលពីថ្ងៃព្រហស្បតិ៍ ដោយគណៈប្រតិភូបានអនុម័តមូលនិធិថ្មីដើម្បីជួយប្រទេសដែលងាយរងគ្រោះទប់ទល់ការចំណាយលើគ្រោះមហន្តរាយដោយសារអាកាសធាតុ។ កិច្ចព្រមព្រៀងនេះ ត្រូវបានអនុម័តបន្ទាប់ពីពិធីបើកកិច្ចប្រជុំ COP28 នៅទីក្រុងឌូបៃ និងបន្ទាប់ពីមានការចរចាជាច្រើនខែរួចមក ។ប្រទេសអារ៉ាប់រួមនឹងចូលរួមចំណែក ១០០លានដុល្លារដល់បញ្ហាសំខាន់នេះ រួមជាមួយបណ្តាប្រទេសផ្សេងៗទៀតដែលនឹងរួមចំណែកសរុបរហូតដល់ជាង ៣០០ លានដុល្លារ។ ប្រទេសអាល្លឺម៉ង់ បានសន្យាផ្តល់ប្រាក់ចំនួន១០០លានដុល្លារ ហើយសហរដ្ឋអាមេរិកចំនួន ១៧,៥ លានដុល្លារ ដោយសង្ឃឹមថាចំនួននេះនឹងកើនឡើងដល់ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។

ការប៉ះទង្គិចគ្នានៅក្នុងសភាប្រចាំតំបន់នៅម៉ិកស៊ិកភាគខាងជើង

2023/12/01 07:27:16 pm        86
វីដេអូ បានបែកធ្លាយកាលពីថ្ងៃព្រហស្បតិ៍ នៃការប៉ះទង្គិចគ្នានៅសភាប្រចាំតំបន់ប្រទេសម៉ិកស៊ិក ខណៈ អ្នកគាំទ្រគណបក្សកាន់អំណាច បានព្យាយាមរំខានដល់ការអង្គុយធ្វើការរបស់សភា។ឧបទ្ទវហេតុ ដែលបានកើតឡើង ចាប់ផ្តើមនៅពេលដែលអ្នកគាំទ្រគណបក្សនយោបាយ ម៉ូវីមៀន ស៊ីដាដាណូ(Movimiento Ciudadano) បានបង្ខំពួកគេទៅកាន់បន្ទប់សភាប្រចាំរដ្ឋ នូវ៉ូ លីអុង(Nuevo Leon) ដើម្បីរារាំងសម័យប្រជុំមិនឲ្យបន្តទៅមុខ។សារធាតុដូចជាផ្សែងហុយមានធូលីច្រើន ត្រូវបានគេបាញ់ដើម្បីបំបែកហ្វូងមនុស្ស ខណៈសកម្មជនបានឈ្លោះប្រកែកនិងរុញច្រានជាមួយសមាជិកសភា។គណបក្ស Movimiento Ciudadano ឬចលនាពលរដ្ឋ គឺជាគណបក្សរបស់អភិបាលរដ្ឋ ប៉ុន្តែគណបក្សប្រឆាំង បានគ្រប់គ្រងសភា។គោលបំណងនៃសម័យប្រជុំ គឺដើម្បីតែងតាំងអភិបាលរដ្ឋបណ្តោះអាសន្ននៃរដ្ឋ Nuevo Leon ដើម្បីជំនួសលោក សាមូអ៊ែល ហ្គាសៀ(Samuel Garcia) ដែលចាកចេញពីតំណែង ដើម្បីឈរឈ្មោះប្រជែងជាមួយគណបក្សប្រឆាំង Movimiento Ciudadano នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត
09/26/2026 05:09 PM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
09/26/2026 05:09 PM
សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
09/26/2026 05:09 PM
ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជាច្រើនម៉ឺនកន្លែងក្នុងស្រុក ដល់យុវជន និងអតីតពលករ នៅខេត្តប៉ៃលិន-បាត់ដំបង
09/26/2026 05:09 PM
ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ប្តេជ្ញាបន្តសកម្មភាពបម្រើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់
09/26/2026 05:09 PM
ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៤ ទីតាំងបន្ថែមទៀត ក្នុងស្រុកអង្គរជ័យ ខេត្តកំពត
09/26/2026 05:09 PM
ប្រមុខ UN ទទួលបន្ទុកជនភៀសខ្លួន ព្រមានពីស្ថានភាព «កាន់តែធ្ងន់ធ្ងរឡើង» នៅតំបន់ Sahara ខាងលិច
09/26/2026 04:09 PM
មនុស្ស​រាប់លាននាក់នៅភាគឦសានរបស់​សហរដ្ឋអាមេរិក ត្រៀមប្រឈម​នឹង​ព្យុះដ៏ខ្លាំងក្លា
09/26/2026 04:09 PM
កុមារនៅភាគខាងត្បូងលីបង់ ត្រឡប់ទៅសាលារៀនដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល
09/26/2026 04:09 PM
UN បន្ថែមក្រុមហ៊ុន ៦១ទៀតក្នុងបញ្ជីពាក់ព័ន្ធនឹងការតាំងទីលំនៅអ៊ីស្រាអែលធ្វើឲ្យចំនួនសរុបកើនដល់ ២១៤
09/26/2026 04:09 PM