កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់
ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
តំណាងអយ្យការ មិនទាន់បញ្ចប់ការស៊ើបអង្កេត និងស្តាប់ចម្លើយមន្ត្រីជាន់ខ្ពស់នគរបាល២រូប និងជនសង្ស័យពីររូបទៀតនៅឡើយទេពាក់ព័ន្ធករណីសង្ស័យស៊ីសំណូក និងសម្អាតប្រាក់ពីក្រុមឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា

សន្តិសុខ និង សង្គម

ព្រះមហាក្សត្រហ្ស៊កដានី ច្រានចោលផែនការរបស់អ៊ីស្រាអែល ណាមួយក្នុងការកាន់កាប់តំបន់ហ្កាហ្សា

2023/11/14 12:50:03 pm        140
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃចន្ទថា ព្រះមហាក្សត្រ អាប់ឌូលឡា (Abdullah) របស់ប្រទេសហ្ស៊កដានី បានច្រានចោលផែនការណាមួយរបស់អ៊ីស្រាអែលក្នុងការកាន់កាប់ផ្នែកខ្លះនៃតំបន់ហ្កា ហ្សា ឬបង្កើតតំបន់សន្តិសុខ នៅក្នុងដែនដីនេះ ដោយនិយាយថា មូលហេតុដើមនៃវិបត្តិនេះ គឺការបដិសេធរបស់អ៊ីស្រាអែលចំពោះសិទ្ធិស្របច្បាប់របស់ប៉ាឡេស្ទីន។នៅក្នុងការអត្ថាធិប្បាយនៅព្រះបរមរាជវាំង ព្រះមហាក្សត្រអង្គនេះ ត្រូវបានដកស្រង់ព្រះបន្ទូល ដោយបានប្រាប់ក្រុមអ្នកនយោបាយជាន់ខ្ពស់ថា៖«គ្មានដំណោះស្រាយផ្នែកយោធា ឬសន្តិសុខ» ចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនទេ»។ព្រះអង្គ បានមានព្រះបន្ទូលថា តំបន់ហ្កាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម មិនគួរត្រូវបានអ៊ីស្រាអែលកាត់ផ្តាច់ចេញពីទឹកដីប៉ាឡេស្ទីនផ្សេងទៀតទេ។ព្រះមហាក្សត្រ បានបន្ទូលទៀតថា៖«ឫសគល់នៃវិបត្តិ គឺការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន និងការបដិសេធសិទ្ធិស្របច្បាប់របស់ប៉ាឡេស្ទីន»។លោក បានបន្ថែមថា៖«ដំណោះស្រាយចាប់ផ្តើមពីទីនោះ ហើយផ្លូវផ្សេងទៀត ត្រូវបានបញ្ចប់ដោយសារការបរាជ័យ ហើយវដ្តនៃអំពើហិង្សា និងការបំផ្លិចបំផ្លាញ គឺកាន់តែច្រើនឡើង»។

មនុស្សជាច្រើនត្រូវបានចាប់ខ្លួន ក្នុងការតវ៉ាទាមទារបទឈប់បាញ់នៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល ក្នុងទីក្រុង Chicago

2023/11/14 12:46:38 pm        112
ក្រុមអ្នកតវ៉ាជាង២០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងអគារមួយ ជាទីតាំងស្ថានកុងស៊ុលអ៊ីស្រាអែល ក្នុងទីក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃចន្ទ។អ្នកដែលត្រូវបានចាប់ខ្លួន គឺជាផ្នែកនៃការតវ៉ាមួយ មានចំនួនអ្នកចូលរួមរាប់រយនាក់ មកប្រមូលផ្តុំគ្នានៅខាងក្រៅអគារ Accenture Tower ក្នុងទីប្រជុំជនទីក្រុង Chicago ជាអគារមួយដែលផ្តល់ទីតាំងសម្រាប់ស្ថានកុងស៊ុលអ៊ីស្រាអែលនៅជាន់កប់ពពក។ យោងតាមសារព័ត៌មាន ABC News បានឲ្យដឹងថា ក្រុមអ្នកតវ៉ា កំពុងអំពាវនាវដល់ប្រទេសអ៊ីស្រាអែល បញ្ចប់ការឈ្លានពានតាមដីគោក នៅតំបន់ហ្កាហ្សា និងព្រមព្រៀងឲ្យមានបទឈប់បាញ់។យោងាតមការរាយការរបស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អ្នកតវ៉ាច្រើននាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមករារាំងនៅជណ្តើរយន្តក្នុងអគារ ជាទីតាំងមជ្ឈមណ្ឌលដឹកជញ្ជូន Ogilvie Transportation Center ។

មន្ត្រីអង្គការសហប្រជាជាតិព្រមានថា កង្វះប្រេងឥន្ធនៈនៅតំបន់ហ្កាហ្សា នឹងបញ្ឈប់ការដឹកជញ្ជូនជំនួយ និងទំនាក់ទំនង

2023/11/14 12:43:32 pm        93
លោក Andrea de Domenico ប្រធានការិយាល័យរបស់អង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌នៅក្នុងតំបន់កាន់កាប់ប៉ាឡេស្ទីន បាននិយាយថា កង្វះប្រេងឥន្ធនៈនៅក្នុងតំបន់ហ្កាហ្សា នឹងនាំឲ្យការដឹកជញ្ជូនជំនួយនិងទំនាក់ទំនង ត្រូវបញ្ឈប់ភ្លាមៗនៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ។ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ លោក De Domenico បាននិយាយថា ការធ្វើឲ្យអស់ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត កំពុងធ្វើឱ្យជីវិតរស់នៅរបស់ពលរដ្ឋតំបន់ហ្កាហ្សា «ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង»។ ដោយដកស្រង់របាយការណ៍ពីក្រុមហ៊ុន Paltel ជាក្រុមហ៊ុនទូរគមនាគមន៍របស់ដែនដីប៉ាឡេស្ទីន មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ប្រព័ន្ធរបស់ក្រុមហ៊ុនទាំងអស់នឹងត្រូវបិទនៅថ្ងៃព្រហស្បតិ៍ ដោយបង្អាក់ដល់ទំនាក់ទំនង។បន្ទាប់ពីការប្រយុទ្ធគ្នានៅជុំវិញមន្ទីរពេទ្យ Al-Shifa លោក De Domenico បាននិយាយថា គិលានុបដ្ឋាយិកា ៣ នាក់ត្រូវបានសម្លាប់ ហើយអ្នកជំងឺរាប់សិបនាក់ត្រូវបានជម្លៀសចេញ។ កាលពីយប់ថ្ងៃចន្ទគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សាចូលទៅកាន់ប្រទេសអ៊ីស្រាអែល ដែលទំនងជាត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល។

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈប្រទេសអ៊ីស្លង់ ត្រៀមទប់ទល់នឹងការផ្ទុះភ្នំភ្លើង

2023/11/14 12:29:03 pm        154
ក្រុមអាជ្ញាធរបាននិយាយថា រញ្ជួយដីប្រហែល ៩០០ដង បានវាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្លង់ កាលពីថ្ងៃច័ន្ទ (១៣ វិច្ឆិកា) ដោយបន្ថែមពីលើការរញ្ជួយរាប់ម៉ឺនដង ដែលបានកើតឡើងនៅក្នុងតំបន់រយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈប្រទេសមួយនេះកំពុងត្រៀមខ្លួនទប់ទល់សម្រាប់លទ្ធភាពនៃការផ្ទុះភ្នំភ្លើងដ៏គ្រោះថ្នាក់មួយ។មនុស្សជិត ៤.០០០នាក់ ត្រូវបានជម្លៀសចេញកាលពីចុងសប្តាហ៍ ដោយសារក្រុមអាជ្ញាធរភ័យខ្លាចថា កម្ទេចថ្មរលាយនឹងកើនឡើងដល់ផ្ទៃផែនដី ហើយអាចវាយប្រហារទីក្រុងឆ្នេរសមុទ្រ និងស្ថានីយ៍ថាមពលកម្ដៅក្នុងផែនដី។ប្រជាជននៅក្នុងទីក្រុង ហ្រ្គីនដាវីក (Grindavik) នៃប្រទេសអ៊ីស្លង់ នេះត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ ខណៈដែលដីរញ្ជួយ បណ្ដាលឲ្យខូចខាតផ្លូវ និងរចនាសម្ព័ន្ធនៃអគារនានាផងដែរ។មន្ត្រីជួយសង្គ្រោះម្នាក់បាននិយាយថា ស្ទើរតែទាំងអស់នៃប្រជាជនចំនួន ៣.៨០០នាក់ នៃទីក្រុងនេះ អាចស្វែងរកកន្លែងស្នាក់នៅជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ហើយមនុស្សចន្លោះពី ៥០នាក់ ទៅ ៧០នាក់ កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស៕

ប្រធានាធិបតីសហរដ្ឋអាមេរិក លើកឡើងពីតំបន់ហ្កាហ្សាថា «ត្រូវតែការពារមន្ទីរពេទ្យ»

2023/11/14 12:24:39 pm        216
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកាថា មន្ទីរពេទ្យ Al Shifa នៅទីក្រុងតំបន់ហ្កាហ្សា ត្រូវតែបានការពារ ហើយលោកសង្ឃឹមថានឹងមានសកម្មភាពបង្កការបំផ្លាញកាន់តែតិច នៅទីនោះ។សេចក្តីថ្លែងការណ៍របស់លោក Biden ទៅកាន់អ្នកសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍មួយ នៅការិយាល័យ Oval ធ្វើឡើង ខណៈរថក្រោះរបស់អ៊ីស្រាអែលបានចូលកាន់កាប់នៅទីតាំងច្រកទ្វារមន្ទីរពេទ្យធំរបស់ទីក្រុងតំបន់ហ្កាហ្សា ជាគោលដៅសំខាន់ក្នុងការប្រយុទ្ធរបស់អ៊ីស្រាអែលដើម្បីដណ្តើមការគ្រប់គ្រងពាក់កណ្តាលនៅភាគខាងជើងតំបន់ហ្កាហ្សា និងជាកន្លែងដែលក្រុមគ្រូពេទ្យសង្គ្រោះបឋម បាននិយាយថាអ្នកជំងឺរួមមានទាំងទារកទើបនឹងកើតបានស្លាប់ដោយសារខ្វះប្រេងឥន្ធនៈ។អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សា លោក Ashraf Al-Qidra ដែលស្ថិតនៅក្នុងមន្ទីរពេទ្យ Al Shifa បាននិយាយថា អ្នកជំងឺ ៣២ នាក់បានស្លាប់ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ រួមទាំងទារកទើបនឹងកើត ៣ នាក់ ដែលបណ្តាលមកពីការហ៊ុមព័ទ្ធមន្ទីរពេទ្យ និងកង្វះថាមពលអគ្គិសនី។

កំណើនសីតុណ្ហភាព និងភ្លៀងមូសុងដ៏យូរជំរុញឱ្យមានការផ្ទុះឡើងនៃជំងឺគ្រុនឈាមយ៉ាង ធ្ងន់ធ្ងរនៅបង់ក្លាដែស

2023/11/14 12:20:02 pm        200
ការកើនឡើងនៃសីតុណ្ហភាព និងភ្លៀងមូសុងដ៏អូសបន្លាយនៅក្នុងប្រទេសបង់ក្លាដែស ដោយសារតែបម្រែបម្រួលអាកាសធាតុ កំពុងផ្តល់នូវលក្ខខណ្ឌបង្កាត់ពូជដ៏ល្អសម្រាប់សត្វមូស ដែលបង្កការរីករាលដាលនៃជំងឺគ្រុនឈាម ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺប្រភេទនេះដ៏អាក្រក់បំផុតមិនធ្លាប់មាន។ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺគ្រុនឈាមក្នុងប្រទេសបង់ក្លាដែស នៅឆ្នាំ ២០២៣ នេះ គឺមានចំនួន ១.៤៧៦ នាក់ គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា ដោយមានអ្នកឆ្លងចំនួន ២៩១.៨៣២ នាក់ ។ បណ្ដាមន្ទីរពេទ្យបានជួបការលំបាកដើម្បីទប់ទល់នឹងការកើនឡើងនៃចំនួនអ្នកជំងឺនៅក្នុងប្រទេស ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលនៅអាស៊ីខាងត្បូងមួយនេះ។ចំនួនអ្នកស្លាប់នៅឆ្នាំនេះ គឺច្រើនជាង ៥ដងនៃតួលេខឆ្នាំ ២០២២ នៅពេលដែលប្រទេសបង់ក្លាដែស កត់ត្រាការស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ២៨១ នាក់ ហើយជាចំនួនអ្នកស្លាប់ច្រើនបំផុតចាប់តាំងពីក្រុមអាជ្ញាធរបានចាប់ផ្តើមតាមដានចាប់តាំងពីឆ្នាំ ២០០០ មក។នេះជាឆ្នាំដំបូងហើយ ដែលករណីជំងឺគ្រុនឈាមត្រូវបានគេរាយការណ៍នៅក្នុងស្រុកទាំង ៦៤ ស្រុក ក្នុងប្រទេស ដែលមានប្រជាជនសរុបប្រមាណ ១៧០ លាននាក់នេះ។ មន្ទីរពេទ្យនានាក្នុងប្រទេសបង់ក្លាដែស មានអ្នកជំងឺច្រើនលើសលប់ ខណៈកំពុងមានកង្វះបច្ចេកទេសព្យាបាលបញ្ហាជាតិទឹកក្នុងសរសៃឈាម ដែលជាកត្តាសំខាន់ក្នុងការព្យាបាលករណីជំងឺធ្ងន់ធ្ងរ៕

ខ្សែត្រៀមជួរមុខលីបង់ជាមួយនឹងអ៊ីស្រាអែល ឡើងកម្ដៅខ្លាំង ដោយធ្វើឲ្យមានការភ័យខ្លាចនៃសង្គ្រាមកាន់តែធំឡើង

2023/11/14 11:07:01 am        372
អរិភាពជាច្រើនសប្តាហ៍នៅទូទាំងព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើង ដោយមានការកើនឡើងនៃចំនួនអ្នកស្លាប់ និងរបួសទាំងសងខាង និងសង្រ្គាមពាក្យសម្តី ដែលជំរុញឲ្យមានការព្រួយបារម្ភអំពីជម្លោះកាន់តែធំឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយប្រទេសលីបង់។ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សពីរនាក់ នៅប្រទេសលីបង់ភាគខាងត្បូង កាលពីថ្ងៃចន្ទ នេះបើយោងតាមអង្គការឆ្លើយតបដំបូងដែលមានទំនាក់ទំនងជាមួយចលនាអាម៉ាល ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា។ក្រុមហ៊ុននេះ បាននិយាយថា ខាងអ៊ីស្រាអែល ការវាយប្រហារដោយមីស៊ីលរបស់ក្រុមហេបូឡា កាលពីថ្ងៃអាទិត្យ បានធ្វើឲ្យរបួសដល់កម្មករជាច្រើននាក់មកពីក្រុមហ៊ុនអគ្គិសនីអ៊ីស្រាអែល និងម្នាក់ បានស្លាប់ដោយសាររបួសរបស់ខ្លួន កាលពីថ្ងៃចន្ទ។ក្រុមហេសបូឡា បានបាញ់តគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តប៉ាឡេស្ទីន បានធ្វើសង្រ្គាមជាមួយអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

មនុស្សជាង១២.៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល

2023/11/14 11:04:21 am        325
ជម្លោះដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា បានឆក់យកជីវិតមនុស្សជាង ១២.៥០០នាក់ ទាំងនៅខាងប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមអាជ្ញាធរសុខាភិបាលទាំងសងខាង។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៃតំបន់ហ្កាហ្សា ស្ទ្រីប កាលពីល្ងាចថ្ងៃអាទិត្យ បានបង្ហាញចំនួនអ្នកស្លាប់ដ៏គួរឱ្យភ្ញាក់ផ្អើលនៃមនុស្ស ១១.១៨០នាក់ រួមទាំងកុមារជាង ៤.៦០០នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះបច្ចុប្បន្ន ដែលចាប់ផ្តើមកាលពីថ្ងៃទី ៧ ខែតុលា មក។លើសពីនេះ តំបន់វេស ប៊ែង ក៏បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១៨៣នាក់ ផងដែរ។ យោងតាមសារព័ត៌មាន The Times of Israel កាលពីថ្ងៃសុក្រ បានឱ្យដឹងថា ក្រសួងការបរទេសអ៊ីស្រាអែល បានកែប្រែចំនួនអ្នកស្លាប់ដោយការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ពីចំនួន១.៤០០នាក់ ទៅត្រឹមតែ ១.២០០នាក់ប៉ុណ្ណោះ។ ប្រភពពីប៉ាឡេស្ទីនបាននិយាយថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្តនៅក្នុងតំបន់ជាច្រើននៃភាគខាងជើងហ្កាហ្សា ហើយការវាយលុកពីភាគីហាម៉ាសមិនបានបញ្ឈប់នោះទេ។របាយការណ៍របស់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃអាទិត្យ បានដកស្រង់សម្តីក្រុមមន្ត្រីប៉ាឡេស្ទីន ដែលនិយាយថា ក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យ បានប្រកាសផ្អាកការផ្លាស់ប្តូរចំណាប់ថ្នូរ បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារមន្ទីរពេទ្យ អាល់ស៊ីហ្វា ដែលជាអគារវេជ្ជសាស្ត្រដ៏ធំបំផុតមួយនៅតំបន់ហ្កាហ្សា៕

អ៊ីស្រាអែលបញ្ចេញវីដេអូបង្ហាញពីភ័ស្តុតាងនៃអាវុធរបស់ហាម៉ាស ផ្លូវរូងក្រោមដីដែលភ្ជាប់ទៅនឹងបន្ទប់ក្រោមដីនៃមន្ទីរពេទ្យ

2023/11/14 11:00:50 am        497
រូបភាពវីដេអូដែលត្រូវបានចេញផ្សាយដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) បង្ហាញពីផ្នែកខាងក្នុងនៃប្រព័ន្ធផ្លូវរូងក្រោមដីដែលប្រើប្រាស់ដោយក្រុមភេរវករហាម៉ាស ដោយភ្ជាប់ទៅនឹងមន្ទីរពេទ្យ ដែលក្រុមសកម្មប្រយុទ្ធប្រើជាមូលដ្ឋានប្រតិបត្តិការ។នៅក្នុងវីដេអូនោះ អ្នកនាំពាក្យរបស់ IDF លោកឧត្តមនាវីឯក Daniel Hagari ឈរនៅមុខផ្ទះរបស់ភេរវករជាន់ខ្ពស់ម្នាក់ ដែលបានដឹកនាំការវាយឆ្មក់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដែលនៅជាប់សាលារៀន និងមានចម្ងាយប្រហែល ២០០យ៉ាត (១៨២ ម៉ែត្រ)ពីមន្ទីរពេទ្យមួយ។បន្ទាប់មក លោក Hagari បង្ហាញផ្លូវរូងក្រោមដីប្រតិបត្តិការមួយ ដែលមានខ្សែអគ្គិសនីចុះពីផ្លូវរូងក្រោមដីប្រវែងប្រហែល ២០ម៉ែត្រ ដែលនាំទៅដល់ទ្វារការពារគ្រាប់កាំភ្លើង និងសារធាតុផ្ទុះ។អ្នកនាំពាក្យ IDF មានបំណងបង្ហាញ«ភ័ស្តុតាងច្បាស់លាស់» ដែលថាផ្លូវរូងក្រោមដី ត្រូវបានតភ្ជាប់ទៅនឹងមន្ទីរពេទ្យ Rantisi ដែលក្រុមហាម៉ាស បានប្រើជាមូលដ្ឋាន។បន្ទាប់មកលោកបានដឹកនាំក្រុមកាមេរ៉ាចូលទៅក្នុងផ្លូវរូងក្រោមដី និងទៅកាន់មន្ទីរពេទ្យ ដែលភ័ស្តុតាង ត្រូវបានរកឃើញថា ប្រតិបត្តិការរបស់ក្រុមហាម៉ាស ត្រូវបានធ្វើឡើង។

វិបត្តិមនុស្សធម៌កំពុងកើតមាន ខណៈទឹកជំនន់ធ្វើឲ្យមនុស្សរាប់ពាន់នាក់ ជម្លៀសខ្លួនក្នុងប្រទេសសូម៉ាលី

2023/11/13 03:31:12 pm        82
ប្រជាជនរហូតដល់មួយលាននាក់ នៅក្នុងប្រទេសសូម៉ាលី កំពុងប្រឈមមុខនឹងផលប៉ះពាល់ដ៏អាក្រក់នៃភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បង្កជាវិបត្តិមនុស្សធម៌នៅក្នុងប្រទេស ខណៈបាតុភូតអាកាសធាតុពិភពលោក អែល នីញ៉ូ បានបង្កមហន្តរាយនៅអាហ្វ្រិកខាងកើត។ ពលរដ្ឋដែលផ្លាស់ទីលំនៅ កំពុងជួបប្រទះនឹងបញ្ហាប្រឈមក្នុងការស្វែងរកទីជម្រកសមរម្យ ខណៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលបានខូចខាត ឬមិនគ្រប់គ្រាន់ កំពុងរារាំងដល់ការផ្តល់ជំនួយ និងការផ្គត់ផ្គង់សំខាន់ៗដោយទីភ្នាក់ងារជាតិ និងអន្តរជាតិ។គ្រោះទឹកជំនន់នេះបានកើតឡើងត្រឹមតែរយៈពេលប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសនៅតំបន់ស្នែងអាហ្រ្វិកមួយនេះ បានស៊ូទ្រាំនឹងគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសូម៉ាលី ក៏ដោយ ទីក្រុងជាច្រើននៅតែត្រូវលិចទឹក។ ទោះជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមមនុស្សធម៌នៅតែបន្តក្នុងប្រទេសនេះ បើទោះបីជាមានឧបសគ្គដ៏តានតឹងផ្នែកភស្តុភារក៏ដោយ។សូម៉ាលី មិនមែនជាប្រទេសតែមួយក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយបាតុភូតអាកាសធាតុពិភពលោកនេះ ដែលគេស្គាល់ថាជាព្រឹត្តិការណ៍អាកាសធាតុ អែល នីញ៉ូ នោះទេ។ ប្រទេសកេនយ៉ា និងអេត្យូពី ក៏បានរាយការណ៍ពីការស្លាប់ និងការផ្លាស់ទីលំនៅ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ផងដែរ។ អង្គការសហប្រជាជាតិនិយាយថា ខ្លួននឹងផ្តល់ជំនួយចំនួន ២៥លានដុល្លារអាមេរិក ដើម្បីចាប់ផ្តើមជំនួយសង្គ្រោះជីវិតសម្រាប់អ្នកដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចំហេះព្រៃរាលដាលនៅភាគអាគ្នេយ៍អាមេរិក ខណៈរដ្ឋ Georgia ខូចខាតទ្រព្យសម្បត្តិច្រើនបំផុត
04/25/2026 02:04 PM
ចិន៖ សេចក្តីព្រាងច្បាប់នាំចេញរបស់អាមេរិក អាចនឹងបង្កជាការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីប
04/25/2026 02:04 PM
អ៊ីរ៉ង់នឹងផ្តល់ការស្នើដែលមានគោលបំណងបំពេញតាមការទាមទាររបស់អាមេរិក
04/25/2026 01:04 PM
សម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
04/25/2026 01:04 PM
យោធាអាមេរិក៖ ខ្លួនបានវាយប្រហារនាវា នៅភាគខាងកើតប៉ាស៊ីហ្វិក ដោយសម្លាប់មនុស្ស ២នាក់
04/25/2026 01:04 PM
ប្រជាជនប៉ាឡេស្ទីន ទម្លាក់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតលើកទី១ តាំងពីមានសង្គ្រាមហ្កាហ្សា
04/25/2026 12:04 PM
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់
04/25/2026 12:04 PM
ក្រុមពន្លត់អគ្គិភ័យនៅប្រទេសជប៉ុន ខិតខំទប់ស្កាត់ចំហេះព្រៃ ដោយប្រជាជនជាង៣.០០០ នាក់ត្រូវបានជម្លៀសចេញ
04/25/2026 12:04 PM
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីសុវត្ថិភាពសាធារណៈ
04/25/2026 12:04 PM
មេដឹកនាំមជ្ឈិមបូព៌ា និងសហភាពអឺរ៉ុប បញ្ចប់កិច្ចប្រជុំកំពូលអឺរ៉ុបនៅប្រទេសស៊ីប
04/25/2026 11:04 AM