បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់
ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត

សន្តិសុខ និង សង្គម

មន្ត្រីហ្កាហ្សា៖ មន្ទីរពេទ្យជាច្រើនស្ថិតក្រោមការវាយប្រហារថ្មីរបស់អ៊ីស្រាអែល

2023/11/10 02:10:52 pm        133
ក្រុមមន្ត្រីតំបន់ហ្កាហ្សាបាននិយាយថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសថ្មីនៅលើ ឬនៅជិតមន្ទីរពេទ្យយ៉ាងហោចណាស់ចំនួនបីទីតាំង នៅថ្ងៃសុក្រ (១០ វិច្ឆិកា) នេះដោយបានបង្កគ្រោះថ្នាក់បន្ថែមទៀតដល់ប្រព័ន្ធសុខាភិបាល ដែលពោរពេញដោយអ្នកស្លាប់ និងរបួសរាប់ពាន់នាក់ ដែលភៀសខ្លួនដោយសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ។អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក Ashraf Al-Qidra បាននិយាយថា អ៊ីស្រាអែលបានកំណត់គោលដៅលើបរិវេណមន្ទីរពេទ្យ អាល់ ស៊ីហ្វា (Al Shifa) ដែលជាមន្ទីរពេទ្យដ៏ធំបំផុតមួយនៅក្នុងទីក្រុងហ្កាហ្សា ហើយមានអ្នកស្លាប់បាត់បង់ជីវិតជាច្រើន ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ អ៊ីស្រាអែលបាននិយាយថា ក្រុមហាម៉ាសមានមជ្ឈមណ្ឌលបញ្ជាការ និងផ្លូវរូងក្រោមដី លាក់កំបាំងនៅក្រោមមន្ទីរពេទ្យ អាល់ ស៊ីហ្វា ប៉ុន្តែក្រុមហាម៉ាស បានបដិសេធការចោទប្រកាន់នោះ។យុទ្ធនាការយោធាអ៊ីស្រាអែលរយៈពេលមួយខែ ដើម្បីកម្ទេចក្រុមហាម៉ាស បន្ទាប់ពីការវាយឆ្មក់កាលពីថ្ងៃទី៧ ខែតុលា របស់ពួកសកម្មប្រយុទ្ធទៅលើភាគខាងត្បូងអ៊ីស្រាអែល បានធ្វើឱ្យមន្ទីរពេទ្យជាច្រើននៅតំបន់ហ្កាហ្សា ជួបការលំបាកនៅក្នុងប្រតិបត្តិការ ខណៈដែលការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ទឹកស្អាត និងប្រេងឥន្ធនៈដល់ម៉ាស៊ីនភ្លើងជិតអស់ទៅហើយ៕

ភ្លៀងធ្លាក់ បាននាំមកភាពធូស្រាលបន្តិចសម្រាប់កង្វក់ខ្យល់នៅទីក្រុងញ៉ូវដេលី

2023/11/10 12:20:14 pm        175
ទឹកភ្លៀងធ្លាក់ នៅក្នុងរដ្ឋធានីប្រទេសឥណ្ឌា បានផ្តល់ឲ្យពលរដ្ឋរស់នៅទីក្រុងញ៉ូដេលី នូវភាពធូស្រាលបន្តិច ពីកង្វក់ខ្យល់នៅថ្ងៃសុក្រនេះ ប៉ុន្តែទោះជាយ៉ាងណា គុណភាពខ្យល់ នៅតែស្ថិតក្នុងកម្រិតគ្រោះថ្នាក់ដល់សុខភាព។ ពលរដ្ឋដែលបានចេញទៅខាងក្រៅនៅពេលព្រឹក បាននិយាយថា ពួកគេមានអារម្មណ៍ធូស្រាល បើប្រៀបធៀបទៅនឹងប៉ុន្មានថ្ងៃមុននោះ។ ពលរដ្ឋទីក្រុងញ៉ូវដេលី និយាយថាយើងមានអារម្មណ៍ល្អ។ មានការផ្លាស់ប្តូរភ្លាមៗក្នុងកង្វក់ខ្យល់។គុណភាពខ្យល់បានធ្លាក់ចុះនៅក្នុងទីក្រុងញ៉ូវដេលី នៅមុនរដូវរងាជារៀងរាល់ឆ្នាំ នៅពេលនោះខ្យល់ត្រជាក់បានរារាំងដល់សារធាតុបង្កការបំពុលមកពីប្រភពជាច្រើន រួមមានមកពីយានយន្ត ឧស្សាហកម្ម ធូលីសំណង់ និងការដុតសំណល់កសិកម្ម។ប្រជាជនទីក្រុងញូវឌេលី បានឃើញផ្ទៃមេឃគ្របដណ្តប់ដោយផេះ និងស្រទាប់ក្រាស់នៃផ្សែងអ័ព្ទដ៏គួរឱ្យព្រួយបារម្ភសម្រាប់រយៈពេលជាង ១០ថ្ងៃជាប់ៗគ្នា។ អ្នកជំនាញបានព្រមាន អំពីជំងឺរយៈពេលវែង និងការស្លាប់ ប្រសិនបើការកង្វក់ខ្យល់ ធ្ងន់ធ្ងរបែបនេះ នៅតែបន្តកើតមាន។

អ្នកជំនាញព្រមានថា សង្រ្គាមអ៊ីស្រាអែល-ប៉ាឡេស្ទីន អាចបណ្ដាលឲ្យមានវិបត្តិជនអន្តោប្រវេសន៍នៅអឺរ៉ុប

2023/11/10 12:16:50 pm        166
អ្នកវិភាគមួយរូបបានព្រមានថា សង្គ្រាមនៅតំបន់ហ្កាហ្សាអាចបង្កឱ្យមានរលកថ្មីនៃការធ្វើអន្តោប្រវេសន៍ទៅកាន់តំបន់អឺរ៉ុប លុះត្រាតែអ៊ីស្រាអែលបញ្ឈប់យុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួន និងការបង្ខំឱ្យបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីផ្ទះសម្បែងរបស់ពួកគេ។ អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងវីយែនប្រទេសអូទ្រីសលោក Hossam Shaker បានប្រាប់សារព័ត៌មាន Middle East Eye ថាការវាយលុកដ៏សាហាវរបស់អ៊ីស្រាអែលនៅលើតំបន់ហ្កាហ្សាអាចបង្កឱ្យមានការភៀសខ្លួនយ៉ាងច្រើនទៅកាន់អឺរ៉ុប ដែលអាចមានចំនួន យ៉ាងច្រើន ដូចកាលពីឆ្នាំ២០១៥ នៅពេលដែលជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ជិតមួយលាននាក់បានមកដល់ច្រាំងអឺរ៉ុប។ លោកបាននិយាយថា ជម្លោះនេះអាចទុកឱ្យអឺរ៉ុបប្រឈមនឹងសម្ពាធឲ្យទទួលយកជនភៀសខ្លួនប៉ាឡេស្ទីនមួយចំនួនធំ ដែលភៀសខ្លួនចេញពីតំបន់ហ្កាហ្សាទៅ ហើយក៏អាចជាជនជាតិប៉ាឡេស្ទីនមកពីលីបង់ផងដែរ ប្រសិនបើសង្រ្គាម និងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង។ យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចាប់តាំងពីការវាយប្រហារដ៏ធ្ងន់ធ្ងរមិនធ្លាប់មានរបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល ប្រជាជនប៉ាឡេស្ទីនជាង ៧០ % នៅក្នុងតំបន់ហ្កាហ្សាត្រូវបានផ្លាស់ទីលំនៅ។ផ្ទះសម្បែងជាង២០០.០០០ខ្នង ត្រូវបានបំផ្លាញដោយផ្នែក ឬទាំងស្រុង ស្ទើរតែពាក់កណ្តាលនៃលំនៅដ្ឋាននៅក្នុងដែនដីមួយនេះ ព្រមទាំងអគារ យ៉ាងហោចណាស់៤២កន្លែង ដែលជាកម្មសិទ្ធិរបស់មូលដ្ឋានរបស់ទីភ្នាក់ងារផ្ដល់ជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ៕

ប្រធានCIA និងទីភ្នាក់ងារចារកម្ម Mossad ជួបគ្នាក្នុងប្រទេសកាតា ដើម្បីសម្របម្រួលឲ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ

2023/11/10 12:12:35 pm        189
ប្រធានចារកម្ម CIA និងប្រធានទីភ្នាក់ងារចារកម្ម Mossad បានជួបជាមួយនាយករដ្ឋមន្ត្រីកាតា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ និងការផ្អាកការវាយលុក នៅតំបន់ហ្កាហ្សារបស់អ៊ីស្រា អែល។ប្រភពជាច្រើន បានប្រាប់សារព័ត៌មានរ៉យទ័រថា លោក William Burns ប្រធាន CIA បានហោះទៅទីក្រុងដូហា ដើម្បីជួបសមភាគីអ៊ីស្រាអែល លោក David Barnea និង លោក Mohammed Bin Abdulrahman al-Thani ដើម្បីពិភាក្សាអំពី«លក្ខខណ្ឌនៃកិច្ចព្រមព្រៀង»។ប្រទេសកាតា ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមធ្វើកិច្ចព្រមព្រៀងមួយ ដែលក្នុងនោះចំណាប់ថ្នូរពី ១០ ទៅ ១៥ នាក់ នឹងត្រូវបានដោះលែងជាថ្នូរនឹង «ការផ្អាកជាលក្ខណៈមនុស្សធម៌» រយៈពេល ១ ទៅ២ ថ្ងៃ នៅក្នុងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។អ៊ីស្រាអែល កំពុងប្រឈមមុខនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងសម្រាប់បទឈប់បាញ់ ឬយ៉ាងហោចណាស់ការផ្អាកបណ្តោះអាសន្ន ដើម្បីបន្ធូរបន្ថយស្ថានភាពនៃមនុស្សប្រហែល ២,៣ លាននាក់ ដែលជាប់គាំង នៅតំបន់ហ្កាហ្សា ខណៈដែលកងកម្លាំងអ៊ីស្រាអែល ព្យាយាមលុបបំបាត់ក្រុមហាម៉ាស។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ធ្លាប់បាននិយាយថា មិនអាចមានបទឈប់បាញ់គ្នាទេ រហូតដល់ក្រុមហាម៉ាស់ បានដោះលែងចំណាប់ថ្នូរដែលត្រូវបានគេចាប់ទាំងនោះ នៅពេលដែលក្រុមសកម្មប្រយុទ្ធរបស់ខ្លួន បានវាយលុកអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា។

ពលរដ្ឋអាហ្វហ្គានីស្ថាន ដែលគ្មានឯកសារអនុញ្ញាតនៅប៉ាគីស្ថាន លាក់ខ្លួនក្រោមដី ដើម្បីជៀសវាងការបណ្តេញចេញ

2023/11/10 11:58:08 am        119
បន្ទាប់ពីរស់នៅក្នុងប្រទេសប៉ាគីស្ថាន អស់រយៈពេលជាច្រើនឆ្នាំ ជនជាតិអាហ្វហ្គានីស្ថាន រាប់ពាន់នាក់បានចូលទៅលាក់ខ្លួននៅក្រោមដីដើម្បីគេចចេញពីការបញ្ជារបស់រដ្ឋាភិបាលក្នុងការបណ្តេញជនបរទេសដែលគ្មានឯកសារអនុញ្ញាត ដោយសារតែពួកគេភ័យខ្លាចការធ្វើទុក្ខបុកម្នេញក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ នៅក្នុងទឹកដីកំណើតរបស់ខ្លួន នេះបើយោងតាមក្រុមសកម្មជនសិទ្ធិមនុស្ស។ស្ត្រីជនជាតិអាហ្វហ្គានីស្ថាន វ័យ ២៣ឆ្នាំម្នាក់បាននិយាយថា ទ្វារផ្ទះរបស់ពួកគេត្រូវចាក់សោពីខាងក្រៅ ហើយមនុស្សត្រូវបានចាក់សោនៅខាងក្នុង ដោយមិនអាចចេញក្រៅ មិនអាចបើកភ្លើង និងមិនអាចសូម្បីតែនិយាយគ្នាខ្លាំងៗ។ ស្ត្រីរូបនោះបន្តថា មនុស្សរាប់សិបនាក់ផ្សេងទៀតបានលាក់ខ្លួននៅជម្រកក្រោមដីបណ្ដោះអាសន្នមួយដែលពួកគេបានជីក រហូតដល់ដើមសប្តាហ៍នេះ មុនពេលបន្តទៅកន្លែងលាក់ខ្លួនថ្មី។ស្ត្រីដែលមកពីរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន រូបនេះបាននិយាយថា ខ្លួនភ័យខ្លាចការកាត់ទោស ប្រសិនបើត្រលប់ទៅអាហ្វហ្គានីស្ថាន វិញព្រោះនាងបានប្តូរពីសាសនាអ៊ីស្លាម ទៅកាន់សាសនាគ្រិស្ត កាលពីឆ្នាំ២០១៩ ហើយការលះបង់សាសនាអ៊ីស្លាម គឺជាបទល្មើសធ្ងន់ធ្ងរមួយនៅក្រោមច្បាប់អ៊ីស្លាមដ៏តឹងរឹងដែលអនុវត្តដោយពួកតាលីបង់។មិនមានការអត្ថាធិប្បាយភ្លាមៗពីអ្នកនាំពាក្យរបស់រដ្ឋបាលគ្រប់គ្រងដោយក្រុមតាលីបង់ ថាតើអ្នកដែលបានវិលត្រឡប់មកវិញនឹងត្រូវបានពិនិត្យ ឬកាត់ទោសតាមច្បាប់របស់ពួកគេ ឬយ៉ាងណានោះទេ។ ក្រសួងការបរទេស និងក្រសួងមហាផ្ទៃរបស់ប៉ាគីស្ថាន ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយអំពីការលើកលែងដល់បុគ្គល ដែលមានហានិភ័យពីការនិរទេសខ្លួនផងដែរ៕

ប្រជាជនប៉ាឡេស្ទីន ចាកចេញពីទីក្រុងហ៊ុមព័ទ្ធហ្កាហ្សា ដោយភ័យខ្លាចមហន្តរាយថ្មី

2023/11/10 11:51:29 am        128
កាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា) ប្រជាជនប៉ាឡេស្ទីន ដែលធ្វើដំណើរភៀសខ្លួនឆ្លងកាត់រថក្រោះអ៊ីស្រាអែល និងកម្ទេចសាកសពតាមច្រកខាងមុខចេញពីទីក្រុងហ្កាហ្សា ដែលត្រូវបានឡោមព័ទ្ធ បាននិយាយថា ពួកគេភ័យខ្លាចមហន្តរាយជាថ្មីម្ដងទៀត នៃការកាន់កាប់ទឹកដីដ៏ទូលំទូលាយរបស់អ៊ីស្រាអែល បន្ទាប់ពីរដ្ឋជ្វីហ្វមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨ មក។មនុស្សរាប់ពាន់នាក់ កំពុងធ្វើដំណើរទៅភាគខាងត្បូងតាមបណ្តោយផ្លូវមួយចេញពីទីក្រុងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ដោយនោះជាផ្លូវចេញតែមួយគត់សម្រាប់ជនស៊ីវិល ដែលរត់គេចពីការឡោមព័ទ្ធកាន់តែខ្លាំង ខណៈរថក្រោះអ៊ីស្រាអែល បានរំកិលចូលកាន់តែជ្រៅចូលទៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប។សង្រ្គាមឆ្នាំ១៩៤៨ នៅពេលដែលប្រជាជនប៉ាឡេស្ទីន រត់ភៀសខ្លួន ឬត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេ បានដិតជាប់នៅក្នុងការចងចាំរួមរបស់ពលរដ្ឋប៉ាឡេស្ទីន។ មនុស្សជាច្រើនបានសម្តែងការភ័យខ្លាចថា ប្រសិនបើពួកគេត្រូវបង្ខំពីផ្ទះរបស់ខ្លួនឥឡូវនេះ ពួកគេនឹងមិនត្រូវបានគេអនុញ្ញាតឱ្យត្រឡប់មកវិញដូចដូនតារបស់ពួកគេឡើយ។កងកម្លាំងអ៊ីស្រាអែល បានប្រាប់ពលរដ្ឋប៉ាឡេស្ទីន អស់រយៈពេលជាច្រើនសប្តាហ៍មកហើយឲ្យចាកចេញពីតំបន់ហ្កាហ្សា ភាគខាងជើង ទៅកាន់ភាគខាងត្បូង ដែលខ្លួនក៏កំពុងបន្តទម្លាក់គ្រាប់បែក ដោយនិយាយថា ពួកគេនឹងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនៅពេលជម្លោះបានបញ្ចប់។ ប្រជាជនប៉ាឡេស្ទីនភាគច្រើននៅតំបន់ហ្កាហ្សា ត្រូវបានចុះឈ្មោះជាជនភៀសខ្លួន បន្ទាប់ពីបុព្វបុរសរបស់ពួកគេបានភៀសខ្លួនចេញពីកន្លែងកំណើតនៅចន្លោះព្រំដែនរបស់ប្រទេសអ៊ីស្រាអែល ក្នុងឆ្នាំ ១៩៤៨ មក។ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ប្រជាជនជាងពាក់កណ្តាលនៃតំបន់ហ៊ុមព័ទ្ធហ្កាហ្សា មួយនេះត្រូវបានផ្លាស់ទីលំនៅ៕-

កូនស្រីរបស់វេជ្ជបណ្ឌិតដែលជាប់ខ្លួន នៅតំបន់ហ្កាហ្សា ស្តីបន្ទោសស្ថានទូតអង់គ្លេស

2023/11/10 11:48:05 am        150
កូនស្រីរបស់គ្រូពេទ្យឯកទេសជំងឺបេះដូងនៅទីក្រុងស្វានស៊ី (Swansea) កំពុងស្តីបន្ទោសបុគ្គលិកស្ថានទូតអង់គ្លេសជុំវិញការដែលគាត់ត្រូវជាប់គាំង នៅក្នុងតំបន់ហ្កាហ្សា។លោក Ahmed Sabra ជាពលរដ្ឋអង់គ្លេសដែលកាន់លិខិតឆ្លងដែនអង់គ្លេស បានទៅលេងតំបន់ហ្កាហ្សាជាមួយក្រុមគ្រួសារ នៅពេលដែលជម្លោះ បានចាប់ផ្តើមកើតឡើង។ពួកគេ បានរង់ចាំបីសប្តាហ៍ ដើម្បីរត់គេចខ្លួនទៅកាន់ប្រទេសអេហ្ស៊ីប ប៉ុន្តែខណៈពេលដែលមនុស្សជាទីស្រឡាញ់របស់គាត់ ស្ថិតនៅក្នុងបញ្ជីនៃជនជាតិអង់គ្លេសដែលត្រូវបានអនុម័តនោះ ឈ្មោះរបស់លោកវេជ្ជបណ្ឌិត Sabra គឺមិនមានទេ។ការិយាល័យអភិវឌ្ឍន៍ និងជនជាតិបរទេស បាននិយាយថា ពួកគេ មិនបានគ្រប់គ្រងលើអាជ្ញាធរពាក់ព័ន្ធនោះទេ។ជនបរទេសរាប់ពាន់នាក់ បាននឹងកំពុងធ្វើដំណើរដូចគ្នា ប៉ុន្តែមានតែអ្នកដែលមានឈ្មោះក្នុងបញ្ជីដែលត្រូវបានចេញផ្សាយជារៀងរាល់ថ្ងៃដោយអាជ្ញាធរព្រំដែនហ្កាហ្សាប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់។ អ្នកដែលស្ថិតក្នុងបញ្ជី ត្រូវតែបញ្ជាក់យ៉ាងច្បាស់ពីអាជ្ញាធរអេហ្ស៊ីប និងអ៊ីស្រាអែល។

ប្រធានាធិបតីស៊ីរីលោក អាសាដ ផ្តល់មីស៊ីលប្រឆាំងនាវាដល់ក្រុមហេសបូឡា

2023/11/10 11:42:56 am        188
ក្រុមហេសបូឡា បានទទួលមីស៊ីលប្រឆាំងនាវារុស្ស៊ីដែលមានកម្លាំងដ៏ខ្លាំងពីមេដឹកនាំផ្តាច់ការស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) ដែលអាចត្រូវបានប្រើប្រឆាំងនឹងនាវាចម្បាំងអាមេរិក នៅឆ្នេរសមុទ្រអ៊ីស្រាអែល។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមទាហានប៉ារ៉ា ទំនងជាទទួលបានមីស៊ីល Yakhont នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីបានដាក់ពង្រាយនៅទីនោះ ដើម្បីជួយប្រយុទ្ធនឹងសង្គ្រាមស៊ីវិលជាងមួយទសវត្សរ៍ កន្លងទៅ។អាវុធដែលអាចហោះបានចម្ងាយ ១៨៦ម៉ាយ(២៩៩ គីឡូម៉ែត្រ) បន្ថែមភាពជឿជាក់មួយចំនួនដល់មេដឹកនាំនៃការគំរាមកំហែងរបស់ហេសបូឡា ដើម្បីកំណត់គោលដៅសហរដ្ឋអាមេរិក ដោយបង្ហាញថា កងកម្លាំងរបស់ខ្លួនអាចវាយប្រហារនាវាចម្បាំង នៅក្នុងតំបន់។ក្រុមភេរវកម្ម ដែលមានមូលដ្ឋាននៅប្រទេសលីបង់ភាគខាងត្បូង ក៏បានគំរាមកំហែងសង្រ្គាមក្នុងតំបន់ផងដែរ ប្រសិនបើអ៊ីស្រាអែល មិនបញ្ឈប់ការទម្លាក់គ្រាប់បែក នៅហ្កាហ្សា ក្នុងជម្លោះរបស់ខ្លួនជាមួយក្រុមហាម៉ាសនោះ។ប្រភពពីរ បានប្រាប់សារព័ត៌មានរ៉យទ័រថា លោក Hassan Nasrallah អគ្គលេខាធិការនៃក្រុម ហេសបូឡា កំពុងសំដៅលើមីស៊ីល Yakhont នៅពេលដែលលោក បានអួតអំពីសមត្ថភាពប្រឆាំងនាវាដែលប្រសើរឡើងរបស់ក្រុមរបស់ខ្លួន។

អ្នកបញ្ជាយានដ្រូនរបស់អ៊ុយក្រែន សម្ដែងកង្វល់ជុំវិញការពង្រឹងសមត្ថភាពយានដ្រូនរបស់រុស្ស៊ី

2023/11/10 11:14:41 am        194
ក្រុមទាហានដែលបញ្ជាយានដ្រូនចម្បាំងធុនតូច និងមានតម្លៃថោករបស់អ៊ុយក្រែន កំពុងសម្តែងការព្រួយបារម្ភថា ទោះបីជាការប្រើប្រាស់យានដ្រូនទាំងនោះហាក់ទទួលបានជោគជ័យក៏ដោយ ក៏សត្រូវរបស់ពួកគេអាចនឹងវាយបកវិញយ៉ាងខ្លាំងក្លា ខណៈទីក្រុងម៉ូស្គូ កំពុងចំណាយប្រាក់ និងធនធានទៅក្នុងវិស័យយានដ្រូនដ៏ទំនើបរបស់ខ្លួន។ការប្រើប្រាស់យានដ្រូនប្រភេទដាក់គោលដៅលើមនុស្ស (FPV) ប្រកបដោយភាពរហ័សរហួនក្នុងការប្រយុទ្ធ គឺជាជោគជ័យបំផុតមួយនៃយុទ្ធសាស្ត្រមានតម្លៃទាបផ្សេងៗ ដែលអ៊ុយក្រែនបានប្រើដើម្បីការពារខ្លួនពីការឈ្លានពានទ្រង់ទ្រាយធំដោយប្រទេសរុស្ស៊ី ដែលជាប្រទេសជិតខាងដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងខ្លាំងជាងខ្លួន។ទោះជាយ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូ ក៏បានឆ្លុះបញ្ជាំងជាបណ្តើរៗ និងបង្កើនការប្រើប្រាស់យានដ្រូនទាំងនេះ ដែលដើមឡើយត្រូវបានផលិតឡើងសម្រាប់ការកម្សាន្ត ប៉ុន្តែត្រូវបានកែប្រែដើម្បីផ្ទុកគ្រឿងផ្ទុះ ដែលមានឥទ្ធិពលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។រៀងរាល់សប្តាហ៍ ភាគីជម្លោះទាំងពីរ បានចេញផ្សាយវីដេអូកាមេរ៉ានៅលើយានដ្រូន FPVs ដែលមានតម្លៃរាប់រយដុល្លារទាំងនោះ ដោយហោះឆ្ពោះទៅកាន់ទីតាំងសត្រូវ និងវាយប្រហាររថក្រោះ ព្រមទាំងប្រព័ន្ធរ៉ាដា ដែលមានតម្លៃរាប់លានផងដែរ៕

អាមេរិក៖ អ៊ីស្រាអែលយល់ព្រមផ្អាកការប្រយុទ្ធបួនម៉ោងរៀងរាល់ថ្ងៃនៅហ្កាហ្សា ប៉ុន្តែសង្រ្គាមនៅតែបន្ត

2023/11/10 11:10:06 am        103
សេតវិមានរបស់អាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា) ថា អ៊ីស្រាអែលបានយល់ព្រមផ្អាកប្រតិបត្តិការយោធានៅតំបន់ភាគខាងជើងនៃតំបន់ហ្កាហ្សា រយៈពេល ៤ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែមិនមានសញ្ញាណាមួយនៃការផ្អាកនៅក្នុងការប្រយុទ្ធ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរទៅតំបន់ហ៊ុមព័ទ្ធមាត់សមុទ្រមួយនោះទេ។អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា ការផ្អាកការប្រយុទ្ធដែលនឹងអនុញ្ញាតឱ្យមនុស្សភៀសខ្លួនតាមច្រករបៀងមនុស្សធម៌ចំនួនពីរផ្លូវ និងអាចត្រូវបានប្រើសម្រាប់ការដោះលែងចំណាប់ថ្នូរ គឺជាជំហានដំបូងដ៏សំខាន់។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានស្នើថា ការផ្អាកក្នុងការប្រយុទ្ធណាមួយ នឹងត្រូវធ្វើឡើងនៅទីតាំងផ្សេងគ្នា ហើយមិនមានការបញ្ជាក់ជាផ្លូវការអំពីផែនការសម្រាប់ការផ្អាកឡើងវិញនោះទេ។នៅពេលត្រូវសាកសួរនៅក្នុងបទសម្ភាសទូរទស្សន៍ Fox News អំពីថាតើនឹងមាន «ការបញ្ឈប់» ក្នុងការប្រយុទ្ធដែរ ឬទេ លោកនាយករដ្ឋមន្រ្តី Netanyahu បានឆ្លើយថា «មិនមាននោះទេ គឺការប្រយុទ្ធនៅតែបន្តប្រឆាំងនឹងពួកភេរវករហាម៉ាស ប៉ុន្តែនឹងមានការផ្អាកការវាយប្រហារនៅក្នុងទីតាំងជាក់លាក់ណាមួយសម្រាប់រយៈពេលពីរបីម៉ោង ព្រោះយើងចង់សម្របសម្រួលសុវត្ថិភាព និងការឆ្លងកាត់ជនស៊ីវិលនៅឆ្ងាយពីតំបន់ប្រយុទ្ធ ហើយេពេលនេះយើងកំពុងអនុវត្តការផ្អាកនោះហើយ»។នៅលើទឹកដីនៅភាគខាងជើងតំបន់ហ្កាហ្សា មិនមានរបាយការណ៍ណាមួយអំពីភាពធូរស្រាលនៃការប៉ះទង្គិចគ្នានោះទេ។ កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធទីក្រុងហ្កាហ្សា ហើយរថក្រោះរបស់ខ្លួនកំពុងឆ្ពោះទៅកាន់តំបន់កណ្ដាលនៃទីក្រុងនេះ ខណៈពួកគេតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធហាម៉ាស។ ភាគីនីមួយៗបានរាយការណ៍ថា បានបង្កឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងខ្លាំងទៅលើភាគីម្ខាងទៀតនៅក្នុងការប្រយុទ្ធគ្នានៅតាមដងផ្លូវយ៉ាងខ្លាំងក្លានោះ៕-

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM