បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់
ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត

សន្តិសុខ និង សង្គម

ក្រុមអ៊ីស្លាមជីហាតនៅហ្កាហ្សាត្រៀមដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ២នាក់សម្រាប់ហេតុផលមនុស្សធម៌ និងវេជ្ជសាស្ត្រ

2023/11/10 10:41:01 am        126
អ្នកនាំពាក្យកងពលតូច អាល់ គូដស៍ (al Quds )បាននិយាយនៅក្នុងសារថតទុកកាលពីថ្ងៃព្រហស្បតិ៍៩ វិច្ឆិកា ថា ស្លាបប្រដាប់អាវុធនៃក្រុមអ៊ីស្លាមជីហាតប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា បានត្រៀមដោះលែងចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលពីរនាក់ ស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់ ដោយសារហេតុផលមនុស្សធម៌ និងផ្នែកវេជ្ជសាស្ត្រ។ប្រភពខាងលើបាននិយាយថា ខ្លួនត្រូវបានត្រៀមដោះលែងអ្នកទាំងពីរសម្រាប់ហេតុផលមនុស្សធម៌ និងផ្នែកវេជ្ជសាស្រ្ត នៅពេលដែលលក្ខខណ្ឌសមស្របត្រូវបានបំពេញ។ប្រភពដដែលនេះ ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ស្លាបប្រដាប់អាវុធក្រុមអ៊ីស្លាមជីហាតប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានចេញផ្សាយវីដេអូមួយកាលពីថ្ងៃព្រហស្បតិ៍ដែលបង្ហាញពីស្ត្រីចំណាស់ម្នាក់និងក្មេងប្រុសវ័យក្មេងម្នាក់ក្នុងចំណោមចំណាប់ថ្នូរប្រហែល ២៤០នាក់ដែលត្រូវបានចាប់ខ្លួនដោយខ្មាន់កាំភ្លើងសកម្មប្រយុទ្ធ ដែលបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ អ៊ីស្រាអែលបានហៅវីដេអូដែលទើបចេញថ្មីនេះថាជាសញ្ញាសំខាន់មួយនៃជីវិត ប៉ុន្តែបានបដិសេធ ក្នុងការធានាថាតើ ពួកគេនឹងត្រូវបានដោះលែងឬអត់ ដោយនិយាយថានឹងក្លាយជាការសម្ដែងក្នុង សង្គ្រាមផ្លូវចិត្ត របស់អ្នកចាប់យកទៅតែប៉ុណ្ណោះ ៕

នគរបាលប្រទេសប៉េរូ ប៉ះទង្គិចគ្នាជាមួយអ្នកបើកបររថយន្តឈ្នួល ចេញតវ៉ាប្រឆាំងការគំរាមទារប្រាក់ដោយជនអន្ធពាល

2023/11/10 10:35:32 am        126
ការប៉ះទង្គិចគ្នា បានផ្ទុះឡើងរវាងនគរបាលប្រទេសប៉េរូ និងក្រុមបាតុករអ្នកបើកបររថយន្តឈ្នួល ដែលបានចេញតវ៉ាប្រឆាំងការគំរាមទារប្រាក់ពីសំណាក់ក្រុមជនអន្ធពាលឧក្រិដ្ឋកម្ម នៅក្នុងទីក្រុងលីម៉ា កាលពីថ្ងៃព្រហស្បតិ៍។អ្នកតវ៉ារាប់រយនាក់ ដែលបានចេញតវ៉ាទៅកាន់សភាប្រទេសប៉េរូ បានប៉ះទង្គិចគ្នាជាមួយនគរបាល នៅពេលពួកគេបានព្យាយាមឆ្លងកាត់របាំងសន្តិសុខនៅអគារសភា ខណៈក្រុមមន្ត្រីបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងបានរុញក្រុមបាតុករដើម្បីបំបែកការតវ៉ា។ក្រុមអ្នកតវ៉ា បានអំពាវនាវដល់អាជ្ញាធរដើម្បីលុបបំបាត់ក្រុមជនអន្ធពាលគំរាមទារប្រាក់ ដែលតាមរាយការណ៍ត្រូវបានបង្កើតឡើងដោយជនបរទេស។ ក្រុមអ្នកបើកបររថយន្តឈ្នួល បានរិះគន់ថាពួកគេត្រូវបានបង្ខំឲ្យបង់ប្រាក់ដោយខុសច្បាប់ដល់ក្រុមជនអន្ធពាលដើម្បីអាចធ្វើការងារនៅលើដងផ្លូវនៅទីក្រុងលីម៉ា។

របាយការណ៍ថ្មីរបស់UN បង្ហាញរូបភាពពីការបំផ្លិចបំផ្លាញនៃសេដ្ឋកិច្ចប៉ាឡេស្ទីន ដែលកំពុងដួលរលំ

2023/11/10 10:32:31 am        185
របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិ បានបង្ហាញរូបភាពដ៏ច្បាស់ពីការបំផ្លិចបំផ្លាញនៃការដួលរលំរបស់ប៉ាឡេស្ទីន បន្ទាប់ពីសង្គ្រាមរយៈពេលមួយខែ និងការឡោមព័ទ្ធជុំវិញតំបន់ហ្កាហ្សារបស់អ៊ីស្រាអែល។អង្គការសហប្រជាជាតិ បាននិយាយថា ផលិតផលក្នុងស្រុកសរុប បានធ្លាក់ចុះ ៤ភាគរយ នៅតំបន់វេបែង និងហ្កាហ្សា ក្នុងខែដំបូងនៃសង្រ្គាម ដោយបានជំរុញមនុស្សជាង ៤០០.០០០ នាក់ធ្លាក់ទៅក្នុងភាពក្រីក្រ ដែលជាផលប៉ះពាល់សេដ្ឋកិច្ចដែលមិនធ្លាប់ឃើញពីមុន នៅក្នុងជម្លោះស៊ីរី និងអ៊ុយក្រែន ឬសង្រ្គាមអ៊ីស្រាអែល និងហាម៉ាសពីមុនណាមួយឡើយ ។មេដឹកនាំក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង១.៤០០នាក់ ភាគច្រើនជាជនស៊ីវិល និងមានការចាប់ពង្រត់មនុស្សប្រហែល ២៤០នាក់ផ្សេងទៀត។ជាងពីរភាគបីនៃប្រជាជនចំនួន ២,៣លាននាក់ នៅតំបន់ហ្កាហ្សា បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាជាច្រើនសប្តាហ៍ ដែលបន្ទាប់មកដោយប្រតិបត្តិការជើងគោក ដែលកំពុងបន្ត ដោយប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិប៉ាឡេស្ទីន១០.៨១៨នាក់រួមទាំងកុមារជាង ៤.៤០០នាក់ ត្រូវបានសម្លាប់ រហូតមកដល់ពេលនេះ។

លោក ណេតានយ៉ាហ៊ូ៖ អ៊ីស្រាអែលមិនស្វែងរកការគ្រប់គ្រងតំបន់ហ្កាហ្សាទេ ប៉ុន្តែត្រូវការកម្លាំងគួរឱ្យទុកចិត្ត

2023/11/10 10:29:23 am        171
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេន ចាមីនណេតានយ៉ាហ៊ូ (Benjamin Netanyahu)បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកមិនស្វែងរកការដណ្តើមកាន់កាប់ ឬគ្រប់គ្រងតំបន់ ហ្កាហ្សានោះទេ បន្ទាប់ពីសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសបញ្ចប់ទៅនោះ ប៉ុន្តែ កម្លាំងដ៏គួរឱ្យទុកចិត្ត នឹងត្រូវការដើម្បីចូលទៅក្នុងតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន ក្នុងករណីចាំបាច់ ដើម្បីការពារការងើបឡើងនៃការគំរាមកំហែងរបស់ពួកសកម្មប្រយុទ្ធ។ ការអត្ថាធិប្បាយរបស់លោក Netanyahu នៅសប្តាហ៍នេះ ដែលបង្ហាញថា អ៊ីស្រាអែលនឹងទទួលខុសត្រូវចំពោះសន្តិសុខតំបន់ហ្កាហ្សាដោយមិនកំណត់ ត្រូវបានច្រានចោលពីសំណាក់សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល។ក្រុងវ៉ាស៊ីនតោន បានលើកឡើងថា ខ្លួននឹងប្រឆាំងចំពោះការគ្រប់គ្រងតំបន់ហ្កាហ្សា ក្រោយសង្គ្រាមរបស់អ៊ីស្រាអែល ជាទីដែលអ៊ីស្រាអែលបានធ្វើយុទ្ធនាការទម្លាក់គ្រាប់បែកកម្ទេចរបបគ្រប់គ្រងក្រុមហាម៉ាស បន្ទាប់ពីពួកសកម្មប្រយុទ្ធបានវាយលុកឆ្លងព្រំដែនចូលក្នុងសហគមន៍នានារបស់អ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី ៧ ខែតុលា ក្នុងការវាយប្រហារដែលអ៊ីស្រាអែលនិយាយថាបានសម្លាប់មនុស្ស ១.៤០០នាក់ ។ ថ្លែងទៅកាន់ទូរទស្សន៍ Fox News របស់ទូរទស្សន៍អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ លោក Netanyahu បាននិយាយថា យើងមិនស្វែងរកការដណ្តើមយកតំបន់ ហ្កាហ្សា ទេ យើងមិនស្វែងរកការកាន់កាប់លើតំបន់ហ្កាហ្សានោះឡើយ ហើយយើងក៏មិនស្វែងរកការគ្រប់គ្រង ហ្កាហ្សាដែរ។លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល រូបនេះ បាននិយាយថា ចាំបាច់ត្រូវមានរដ្ឋាភិបាលស៊ីវិលុមួយលេចរូបរាងឡើងនៅក្នុងតំបន់ ហ្កាហ្សា ប៉ុន្តែអ៊ីស្រាអែលនឹងធ្វើឱ្យប្រាកដថា ការវាយប្រហារដូចថ្ងៃទី ៧ ខែតុលា មិនកើតឡើងទៀតឡើយ៕

ជនជាតិប៉ាឡេស្ទីន១៨នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងអំពើហិង្សា នៅតំបន់វេសបែង

2023/11/10 10:23:27 am        171
កងកម្លាំងអ៊ីស្រាអែល បានវាយឆ្មក់ទីក្រុង Jenin របស់ប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍ ហើយបានប្រយុទ្ធគ្នារយៈពេលមួយម៉ោងជាមួយនឹងខ្មាន់កាំភ្លើង ដែលក្នុងនោះមនុស្ស ១៤នាក់ ត្រូវបានសម្លាប់ ដែលជាការប៉ះទង្គិចគ្នាខ្លាំងបំផុតមួយនៅតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល ក្នុងរយៈពេលជាច្រើនខែ។ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ជនជាតិប៉ាឡេស្ទីន៤នាក់ទៀត ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែល នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកពីគ្នា នៅទូទាំងតំបន់វេសបែង ដែលជាការកើនឡើងនៃអំពើហិង្សាប្រឆាំងនឹងផ្ទៃខាងក្រោយនៃសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីបក្បែរនោះ។សាក្សី បាននិយាយថា ការបាញ់កាំភ្លើង បានបន្លឺឡើងអស់ជាច្រើនម៉ោង ខណៈដែលទាហានអ៊ីស្រាអែលបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធបំពាក់អាវុធយ៉ាងត្រឹមត្រូវ នៅតាមដងផ្លូវនៃទីក្រុង Jenin និងជំរំជនភៀសខ្លួន ដែលនៅជាប់គ្នានោះ ដែលជាកន្លែងខ្មាន់កាំភ្លើងប្រដាប់អាវុធរាប់រយនាក់ ឈរជើង។យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្ម នៅក្នុងទីក្រុងនេះ និងបានប្រើប្រាស់យានដ្រូន ដើម្បីវាយប្រហារក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ។ យោធា បានបន្ថែមថា ខ្លួនបានចាប់ខ្លួនជនសង្ស័យចំនួន ២០នាក់ ក្នុងការឆ្មក់ចូល និងរឹបអូសបានទាំងកាំភ្លើង និងគ្រាប់រំសេវ។

អាមេរិក៖ នឹងមានច្រករបៀងមនុស្សធម៌ចំនួន២ អនុញ្ញាតឲ្យពលរដ្ឋជម្លៀសខ្លួនទៅហ្កាហ្សាភាគខាងជើង

2023/11/10 10:19:52 am        101
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នឹងមានច្រករបៀងមនុស្សធម៌ចំនួន២ ដែលអនុញ្ញាតឲ្យប្រជាជនជម្លៀសខ្លួនចេញពីតំបន់នានាពីការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សាភាគខាងជើង ដែលនេះជាការផ្គត់ផ្គង់ផ្នែកមនុស្ស និងជំនួយដ៏សំខាន់ ដែលត្រូវបានពង្រីកទៅក្នុងតំបន់ជាច្រើន នៅកន្លែងដែលប្រជាជនកំពុងជម្លៀសខ្លួន។ អ្នកនាំពាក្យរងក្រសួងការបរទេស លោក Vedant Patel បានប្រាប់អ្នកសារព័ត៌មានថា ច្រកឆ្លងកាត់ Rafah កាលពីថ្ងៃព្រហស្បតិ៍ បានបើកឲ្យរថយន្តដឹកជំនួយចូលមកតំបន់ហ្កាហ្សា និងជនបរទេសចាកចេញ។ សេតវិមាននិយាយថា អ៊ីស្រាអែល បានព្រមព្រៀង ផ្អាកប្រតិបត្តិការយោធា នៅក្នុងផ្នែកមួយចំនួន នៅហ្កាហ្សាភាគខាងជើង រយៈពេល៤ម៉ោងក្នុងមួយថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ ដោយបង្កើនក្តីសង្ឃឹមនៃការផ្អាកក្នុងរយៈពេលជាង១ខែនៃការប្រយុទ្ធគ្នាដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យមានការព្រួយបារម្ភពីជម្លោះក្នុងតំបន់។

ទីតាំងកាំភ្លើងធំអ៊ីស្រាអែល ត្រៀមរួចរាល់ដើម្បីបាញ់តបតប្រទេសលីបង់

2023/11/10 10:16:58 am        194
ទីតាំងកាំភ្លើងធំមួយកន្លែង នៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងជើង បានដាក់ត្រៀមរួចរាល់ដើម្បីបាញ់តបត ប្រទេសលីបង់ បន្ទាប់ពីក្រុមហេសបូឡា អ៊ីស្លាមនិយមលីបង់ បាននិយាយថាខ្លួនបានបាញ់មីស៊ីលរំលងព្រំដែនចូលមកក្នុងប្រទេសអ៊ីស្រាអែល ហើយយោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានឆ្លើយតបវិញដោយការបាញ់កាំភ្លើងធំ។ នៅក្នុងសប្តាហ៍នេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយថា អ្នកប្រយុទ្ធក្រុមហេសបូឡាប្រមាណ៧០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល រហូតមកដល់ពេលនេះ។ អ៊ីស្រាអែល និងក្រុមហេសបូឡា បានបាញ់តគ្នានៅទូទាំងព្រំដែន ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស់ ប៉ាឡេស្ទីននិងអ៊ីស្រាអែល ធ្លាក់ចូលក្នុងសង្គ្រាមកាលពីថ្ងៃទី៧ ខែតុលា។ វាបានកត់សំគាល់ជាអំពើហិង្សាដ៏អាក្រក់បំផុត នៅទូទាំងព្រំដែន ចាប់តាំងពីអ៊ីស្រាអែល និងក្រុមហេសបូឡា បានប្រយុទ្ធគ្នាក្នុងសង្គ្រាមក្នុងឆ្នាំ២០០៦។

កងកម្លាំងអាមេរិក រងការបាញ់ប្រហារនៅមជ្ឈិមបូព៌ា ខណៈអាមេរិករំកិលខ្លួនចូលកាន់តែជិតសង្រ្គាមនៅហ្កាហ្សា

2023/11/10 09:40:20 am        161
យានដ្រូនខូចមួយគ្រឿងនៅក្នុងប្រទេសអ៊ីរ៉ាក់ ប្រហែលជាបានជួយការពារអាមេរិកពីការអូសទាញកាន់តែជ្រៅទៅក្នុងជម្លោះមជ្ឈិមបូព៌ាដែលកំពុងរីករាលដាល។ យោងតាមមន្ត្រីអាមេរិកពីររូប ដែលបានដឹងបញ្ហានេះ យានដ្រូនមួយគ្រឿង ដែលត្រូវបានបាញ់ទៅលើមូលដ្ឋានអាកាសអឺបៀល (Erbil) ដោយកងជីវពល គាំទ្រដោយអ៊ីរ៉ង់ មុនពេលថ្ងៃរះកាលពីថ្ងៃទី ២៦ តុលា បានទម្លាយប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិក ហើយបានធ្លាក់ចូលទៅក្នុងជាន់ទី ២ នៃបន្ទាយទាហានអាមេរិក នៅម៉ោងប្រហែល ៥ ព្រឹក ។ ក្រុមមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ប៉ុន្តែឧបករណ៍ដែលផ្ទុកដោយគ្រឿងផ្ទុះមិនអាចបំផ្ទុះបានទេ ហើយមានតែសមាជិកកងទ័ពម្នាក់ប៉ុណ្ណោះដែលរងការប៉ះទង្គិចពីផលប៉ះពាល់នោះ ។ ពួកគេបានបន្ថែមថា សហរដ្ឋអាមេរិកមានសំណាងណាស់ ព្រោះយានដ្រូននោះអាចបង្កឱ្យមានការសម្លាប់រង្គាល បើបានផ្ទុះ។ យោងតាមទិន្នន័យពីមន្ទីរបញ្ចកោណ និងក្រុមមន្ត្រីអាមេរិក ២រូប ឧបទ្ទវហេតុនេះគឺស្ថិតក្នុងចំណោមការវាយប្រហារដោយយានដ្រូននិងគ្រាប់រ៉ូកែតចំនួន៤០គ្រាប់ ដាច់ដោយឡែកពីគ្នា ដែលបានបាញ់ទៅលើកងកម្លាំងសហរដ្ឋអាមេរិកដោយកងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ឆ្លើយតបទៅនឹងការគាំទ្ររបស់អាមេរិកសម្រាប់អ៊ីស្រាអែលនៅក្នុងសង្រ្គាមតំបន់ហ្កាហ្សា ។ គេមិនច្បាស់ទេថា តើលោកប្រធានាធិបតី Joe Biden នឹងឆ្លើយតបបែបណា ចំពោះការវាយប្រហារដ៏ធំ ដែលបានសម្លាប់ជនជាតិអាមេរិកមួយចំនួនធំ។ នៅក្នុងការស្ទង់មតិនៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំក្រោយ លោក Biden រហូតមកដល់ពេលនេះបានព្យាយាមកំណត់តួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះភាគច្រើនក្នុងការធានាជំនួយយោធាដល់អ៊ីស្រាអែល៕

អ៊ីស្រាអែល ព្រមានក្រុមហាម៉ាស កុំកេងចំណេញជំនួយមនុស្សធម៌ ខណៈរថយន្តជំនួយហូរចូលតំបន់ហ្កាហ្សា

2023/11/10 09:33:50 am        139
រថយន្តផ្ទុកជំនួយផ្គត់ផ្គង់មនុស្សធម៌សំដៅចូលទៅក្នុងតំបន់ហ្កាហ្សា បានកំពុងដំណើរការនៅច្រកឆ្លងកាត់ព្រំដែន នីត ហ្សាណា (Nitzana) កាលពីថ្ងៃព្រហស្បតិ៍ទី៩វិច្ឆិកា បន្ទាប់ពីអ៊ីស្រាអែលអនុញ្ញាតឲ្យដឹកជញ្ជូនជំនួយចូលក្រោមការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និង ប្រទេសអេហ្ស៊ីប។ សុនខស្រង់ក្លិន និងវិធីសាស្ត្រសន្តិសុខផ្សេងទៀត ត្រូវបានប្រើប្រាស់ដើម្បីត្រួតពិនិត្យការដឹកជញ្ជូនជំនួយទាំងនោះ មុនពេលអនុញ្ញាតឲ្យចូលទៅតំបន់ហ្កាហ្សា។ ប្រធានសម្របសម្រួល និងទំនាក់ទំនងសម្រាប់តំបន់ហ្កាហ្សារបស់យោធាអ៊ីស្រាអែល លោក វរសេនីយ៍ឯក មូសេ តេត្រូ បាននិយាយថា រថយន្តដឹកស្បៀងអាហារ ទឹក និងជំនួយផ្គត់ផ្គង់មនុស្សចំនួន៧០០គ្រឿង កំពុងសំដៅចូលក្នុងតំបន់ហ្កាហ្សា។ នៅសន្និសីទសារព័ត៌មានខ្លីមួយលោកបាននិយាយថា អ៊ីស្រាអែល បានជួសជុលបំពង់បង្ហូរទឹកចំនួន២ ចូលទៅហ្កាហ្សា បន្ទាប់ពីត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់រ៉ូកែតក្រុមហាម៉ាស។ លោកក៏បាននិយាយផងដែរថា មានប្រេងឥន្ធនៈគ្រប់គ្រាន់ក្នុងតំបន់ហ្កាហ្សា។ លោក តេត្រូ បានព្រមានក្រុមហាម៉ាស កុំប្រើប្រាស់ជំនួយមនុស្សធម៌ជាផលប្រយោជន៍ផ្ទាល់ខ្លួនឲ្យសោះ និងបាននិយាយថា ក្រុមហាម៉ាស នៅតែព្យាយាមរារាំងប្រជាពលរដ្ឋមិនឲ្យចាកចេញពីភាគខាងជើង ចូលទៅភាគខាងត្បូង៕

លោក Biden និយាយថា អាមេរិកមានបំណងចង់បានរថយន្តជំនួយប្រចាំថ្ងៃយ៉ាងហោចណាស់ ១៥០ គ្រឿងសម្រាប់តំបន់ហ្កាហ្សា

2023/11/10 09:29:29 am        137
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ វិច្ឆិកា ថា ប្រតិបត្តិការ ផ្អាកប្រយុទ្ធរបស់យោធានៅតំបន់ហ្កាហ្សា ក្នុងគោលបំណងទទួលបានរថយន្តជំនួយរហូតដល់ ១៥០ គ្រឿងជារៀងរាល់ថ្ងៃ ដើម្បីបង្កើនលំហូរអាហារ ទឹក និងថ្នាំពេទ្យចូលទៅក្នុងតំបន់នេះ។ នៅក្នុងការបង្ហោះជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម X លោក Biden បាននិយាយថា សហរដ្ឋអាមេរិកកំពុងផ្តោតលើការបង្កើនការផ្គត់ផ្គង់ និងជំនួយមនុស្សធម៌។ លោក Biden បាននិយាយថា អ៊ីស្រាអែល សម្រេចចិត្តដោយខ្លួនឯង ហើយថាពួកគេត្រូវតែ បែងចែករវាងភេរវករ និងជនស៊ីវិល។ សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលបានយល់ព្រមផ្អាកប្រតិបត្តិការយោធានៅតំបន់ភាគខាងជើងនៃតំបន់ហ្កាហ្សារយៈពេល ៤ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែពុំមានសញ្ញាណាមួយនៃការផ្អាកប្រយុទ្ធ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងររហូតដល់តំបន់មាត់សមុទ្រនោះទេ។ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បាននិយាយថា ការផ្អាក ដែលនឹងអនុញ្ញាតឱ្យមនុស្សភៀសខ្លួនតាមច្រករបៀងមនុស្សធម៌ចំនួនពីរ និងអាចត្រូវបានប្រើសម្រាប់ការដោះលែងចំណាប់ថ្នូរ គឺជាជំហានដំបូងដ៏សំខាន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM