នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា

សន្តិសុខ និង សង្គម

ប្រធានCIA និងទីភ្នាក់ងារចារកម្ម Mossad ជួបគ្នាក្នុងប្រទេសកាតា ដើម្បីសម្របម្រួលឲ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ

2023/11/10 07:12:35 pm        210
ប្រធានចារកម្ម CIA និងប្រធានទីភ្នាក់ងារចារកម្ម Mossad បានជួបជាមួយនាយករដ្ឋមន្ត្រីកាតា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ និងការផ្អាកការវាយលុក នៅតំបន់ហ្កាហ្សារបស់អ៊ីស្រា អែល។ប្រភពជាច្រើន បានប្រាប់សារព័ត៌មានរ៉យទ័រថា លោក William Burns ប្រធាន CIA បានហោះទៅទីក្រុងដូហា ដើម្បីជួបសមភាគីអ៊ីស្រាអែល លោក David Barnea និង លោក Mohammed Bin Abdulrahman al-Thani ដើម្បីពិភាក្សាអំពី«លក្ខខណ្ឌនៃកិច្ចព្រមព្រៀង»។ប្រទេសកាតា ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមធ្វើកិច្ចព្រមព្រៀងមួយ ដែលក្នុងនោះចំណាប់ថ្នូរពី ១០ ទៅ ១៥ នាក់ នឹងត្រូវបានដោះលែងជាថ្នូរនឹង «ការផ្អាកជាលក្ខណៈមនុស្សធម៌» រយៈពេល ១ ទៅ២ ថ្ងៃ នៅក្នុងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។អ៊ីស្រាអែល កំពុងប្រឈមមុខនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងសម្រាប់បទឈប់បាញ់ ឬយ៉ាងហោចណាស់ការផ្អាកបណ្តោះអាសន្ន ដើម្បីបន្ធូរបន្ថយស្ថានភាពនៃមនុស្សប្រហែល ២,៣ លាននាក់ ដែលជាប់គាំង នៅតំបន់ហ្កាហ្សា ខណៈដែលកងកម្លាំងអ៊ីស្រាអែល ព្យាយាមលុបបំបាត់ក្រុមហាម៉ាស។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ធ្លាប់បាននិយាយថា មិនអាចមានបទឈប់បាញ់គ្នាទេ រហូតដល់ក្រុមហាម៉ាស់ បានដោះលែងចំណាប់ថ្នូរដែលត្រូវបានគេចាប់ទាំងនោះ នៅពេលដែលក្រុមសកម្មប្រយុទ្ធរបស់ខ្លួន បានវាយលុកអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា។

ពលរដ្ឋអាហ្វហ្គានីស្ថាន ដែលគ្មានឯកសារអនុញ្ញាតនៅប៉ាគីស្ថាន លាក់ខ្លួនក្រោមដី ដើម្បីជៀសវាងការបណ្តេញចេញ

2023/11/10 06:58:08 pm        129
បន្ទាប់ពីរស់នៅក្នុងប្រទេសប៉ាគីស្ថាន អស់រយៈពេលជាច្រើនឆ្នាំ ជនជាតិអាហ្វហ្គានីស្ថាន រាប់ពាន់នាក់បានចូលទៅលាក់ខ្លួននៅក្រោមដីដើម្បីគេចចេញពីការបញ្ជារបស់រដ្ឋាភិបាលក្នុងការបណ្តេញជនបរទេសដែលគ្មានឯកសារអនុញ្ញាត ដោយសារតែពួកគេភ័យខ្លាចការធ្វើទុក្ខបុកម្នេញក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ នៅក្នុងទឹកដីកំណើតរបស់ខ្លួន នេះបើយោងតាមក្រុមសកម្មជនសិទ្ធិមនុស្ស។ស្ត្រីជនជាតិអាហ្វហ្គានីស្ថាន វ័យ ២៣ឆ្នាំម្នាក់បាននិយាយថា ទ្វារផ្ទះរបស់ពួកគេត្រូវចាក់សោពីខាងក្រៅ ហើយមនុស្សត្រូវបានចាក់សោនៅខាងក្នុង ដោយមិនអាចចេញក្រៅ មិនអាចបើកភ្លើង និងមិនអាចសូម្បីតែនិយាយគ្នាខ្លាំងៗ។ ស្ត្រីរូបនោះបន្តថា មនុស្សរាប់សិបនាក់ផ្សេងទៀតបានលាក់ខ្លួននៅជម្រកក្រោមដីបណ្ដោះអាសន្នមួយដែលពួកគេបានជីក រហូតដល់ដើមសប្តាហ៍នេះ មុនពេលបន្តទៅកន្លែងលាក់ខ្លួនថ្មី។ស្ត្រីដែលមកពីរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន រូបនេះបាននិយាយថា ខ្លួនភ័យខ្លាចការកាត់ទោស ប្រសិនបើត្រលប់ទៅអាហ្វហ្គានីស្ថាន វិញព្រោះនាងបានប្តូរពីសាសនាអ៊ីស្លាម ទៅកាន់សាសនាគ្រិស្ត កាលពីឆ្នាំ២០១៩ ហើយការលះបង់សាសនាអ៊ីស្លាម គឺជាបទល្មើសធ្ងន់ធ្ងរមួយនៅក្រោមច្បាប់អ៊ីស្លាមដ៏តឹងរឹងដែលអនុវត្តដោយពួកតាលីបង់។មិនមានការអត្ថាធិប្បាយភ្លាមៗពីអ្នកនាំពាក្យរបស់រដ្ឋបាលគ្រប់គ្រងដោយក្រុមតាលីបង់ ថាតើអ្នកដែលបានវិលត្រឡប់មកវិញនឹងត្រូវបានពិនិត្យ ឬកាត់ទោសតាមច្បាប់របស់ពួកគេ ឬយ៉ាងណានោះទេ។ ក្រសួងការបរទេស និងក្រសួងមហាផ្ទៃរបស់ប៉ាគីស្ថាន ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយអំពីការលើកលែងដល់បុគ្គល ដែលមានហានិភ័យពីការនិរទេសខ្លួនផងដែរ៕

ប្រជាជនប៉ាឡេស្ទីន ចាកចេញពីទីក្រុងហ៊ុមព័ទ្ធហ្កាហ្សា ដោយភ័យខ្លាចមហន្តរាយថ្មី

2023/11/10 06:51:29 pm        143
កាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា) ប្រជាជនប៉ាឡេស្ទីន ដែលធ្វើដំណើរភៀសខ្លួនឆ្លងកាត់រថក្រោះអ៊ីស្រាអែល និងកម្ទេចសាកសពតាមច្រកខាងមុខចេញពីទីក្រុងហ្កាហ្សា ដែលត្រូវបានឡោមព័ទ្ធ បាននិយាយថា ពួកគេភ័យខ្លាចមហន្តរាយជាថ្មីម្ដងទៀត នៃការកាន់កាប់ទឹកដីដ៏ទូលំទូលាយរបស់អ៊ីស្រាអែល បន្ទាប់ពីរដ្ឋជ្វីហ្វមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨ មក។មនុស្សរាប់ពាន់នាក់ កំពុងធ្វើដំណើរទៅភាគខាងត្បូងតាមបណ្តោយផ្លូវមួយចេញពីទីក្រុងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ដោយនោះជាផ្លូវចេញតែមួយគត់សម្រាប់ជនស៊ីវិល ដែលរត់គេចពីការឡោមព័ទ្ធកាន់តែខ្លាំង ខណៈរថក្រោះអ៊ីស្រាអែល បានរំកិលចូលកាន់តែជ្រៅចូលទៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប។សង្រ្គាមឆ្នាំ១៩៤៨ នៅពេលដែលប្រជាជនប៉ាឡេស្ទីន រត់ភៀសខ្លួន ឬត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេ បានដិតជាប់នៅក្នុងការចងចាំរួមរបស់ពលរដ្ឋប៉ាឡេស្ទីន។ មនុស្សជាច្រើនបានសម្តែងការភ័យខ្លាចថា ប្រសិនបើពួកគេត្រូវបង្ខំពីផ្ទះរបស់ខ្លួនឥឡូវនេះ ពួកគេនឹងមិនត្រូវបានគេអនុញ្ញាតឱ្យត្រឡប់មកវិញដូចដូនតារបស់ពួកគេឡើយ។កងកម្លាំងអ៊ីស្រាអែល បានប្រាប់ពលរដ្ឋប៉ាឡេស្ទីន អស់រយៈពេលជាច្រើនសប្តាហ៍មកហើយឲ្យចាកចេញពីតំបន់ហ្កាហ្សា ភាគខាងជើង ទៅកាន់ភាគខាងត្បូង ដែលខ្លួនក៏កំពុងបន្តទម្លាក់គ្រាប់បែក ដោយនិយាយថា ពួកគេនឹងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនៅពេលជម្លោះបានបញ្ចប់។ ប្រជាជនប៉ាឡេស្ទីនភាគច្រើននៅតំបន់ហ្កាហ្សា ត្រូវបានចុះឈ្មោះជាជនភៀសខ្លួន បន្ទាប់ពីបុព្វបុរសរបស់ពួកគេបានភៀសខ្លួនចេញពីកន្លែងកំណើតនៅចន្លោះព្រំដែនរបស់ប្រទេសអ៊ីស្រាអែល ក្នុងឆ្នាំ ១៩៤៨ មក។ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ប្រជាជនជាងពាក់កណ្តាលនៃតំបន់ហ៊ុមព័ទ្ធហ្កាហ្សា មួយនេះត្រូវបានផ្លាស់ទីលំនៅ៕-

កូនស្រីរបស់វេជ្ជបណ្ឌិតដែលជាប់ខ្លួន នៅតំបន់ហ្កាហ្សា ស្តីបន្ទោសស្ថានទូតអង់គ្លេស

2023/11/10 06:48:05 pm        164
កូនស្រីរបស់គ្រូពេទ្យឯកទេសជំងឺបេះដូងនៅទីក្រុងស្វានស៊ី (Swansea) កំពុងស្តីបន្ទោសបុគ្គលិកស្ថានទូតអង់គ្លេសជុំវិញការដែលគាត់ត្រូវជាប់គាំង នៅក្នុងតំបន់ហ្កាហ្សា។លោក Ahmed Sabra ជាពលរដ្ឋអង់គ្លេសដែលកាន់លិខិតឆ្លងដែនអង់គ្លេស បានទៅលេងតំបន់ហ្កាហ្សាជាមួយក្រុមគ្រួសារ នៅពេលដែលជម្លោះ បានចាប់ផ្តើមកើតឡើង។ពួកគេ បានរង់ចាំបីសប្តាហ៍ ដើម្បីរត់គេចខ្លួនទៅកាន់ប្រទេសអេហ្ស៊ីប ប៉ុន្តែខណៈពេលដែលមនុស្សជាទីស្រឡាញ់របស់គាត់ ស្ថិតនៅក្នុងបញ្ជីនៃជនជាតិអង់គ្លេសដែលត្រូវបានអនុម័តនោះ ឈ្មោះរបស់លោកវេជ្ជបណ្ឌិត Sabra គឺមិនមានទេ។ការិយាល័យអភិវឌ្ឍន៍ និងជនជាតិបរទេស បាននិយាយថា ពួកគេ មិនបានគ្រប់គ្រងលើអាជ្ញាធរពាក់ព័ន្ធនោះទេ។ជនបរទេសរាប់ពាន់នាក់ បាននឹងកំពុងធ្វើដំណើរដូចគ្នា ប៉ុន្តែមានតែអ្នកដែលមានឈ្មោះក្នុងបញ្ជីដែលត្រូវបានចេញផ្សាយជារៀងរាល់ថ្ងៃដោយអាជ្ញាធរព្រំដែនហ្កាហ្សាប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់។ អ្នកដែលស្ថិតក្នុងបញ្ជី ត្រូវតែបញ្ជាក់យ៉ាងច្បាស់ពីអាជ្ញាធរអេហ្ស៊ីប និងអ៊ីស្រាអែល។

ប្រធានាធិបតីស៊ីរីលោក អាសាដ ផ្តល់មីស៊ីលប្រឆាំងនាវាដល់ក្រុមហេសបូឡា

2023/11/10 06:42:56 pm        204
ក្រុមហេសបូឡា បានទទួលមីស៊ីលប្រឆាំងនាវារុស្ស៊ីដែលមានកម្លាំងដ៏ខ្លាំងពីមេដឹកនាំផ្តាច់ការស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) ដែលអាចត្រូវបានប្រើប្រឆាំងនឹងនាវាចម្បាំងអាមេរិក នៅឆ្នេរសមុទ្រអ៊ីស្រាអែល។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមទាហានប៉ារ៉ា ទំនងជាទទួលបានមីស៊ីល Yakhont នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីបានដាក់ពង្រាយនៅទីនោះ ដើម្បីជួយប្រយុទ្ធនឹងសង្គ្រាមស៊ីវិលជាងមួយទសវត្សរ៍ កន្លងទៅ។អាវុធដែលអាចហោះបានចម្ងាយ ១៨៦ម៉ាយ(២៩៩ គីឡូម៉ែត្រ) បន្ថែមភាពជឿជាក់មួយចំនួនដល់មេដឹកនាំនៃការគំរាមកំហែងរបស់ហេសបូឡា ដើម្បីកំណត់គោលដៅសហរដ្ឋអាមេរិក ដោយបង្ហាញថា កងកម្លាំងរបស់ខ្លួនអាចវាយប្រហារនាវាចម្បាំង នៅក្នុងតំបន់។ក្រុមភេរវកម្ម ដែលមានមូលដ្ឋាននៅប្រទេសលីបង់ភាគខាងត្បូង ក៏បានគំរាមកំហែងសង្រ្គាមក្នុងតំបន់ផងដែរ ប្រសិនបើអ៊ីស្រាអែល មិនបញ្ឈប់ការទម្លាក់គ្រាប់បែក នៅហ្កាហ្សា ក្នុងជម្លោះរបស់ខ្លួនជាមួយក្រុមហាម៉ាសនោះ។ប្រភពពីរ បានប្រាប់សារព័ត៌មានរ៉យទ័រថា លោក Hassan Nasrallah អគ្គលេខាធិការនៃក្រុម ហេសបូឡា កំពុងសំដៅលើមីស៊ីល Yakhont នៅពេលដែលលោក បានអួតអំពីសមត្ថភាពប្រឆាំងនាវាដែលប្រសើរឡើងរបស់ក្រុមរបស់ខ្លួន។

អ្នកបញ្ជាយានដ្រូនរបស់អ៊ុយក្រែន សម្ដែងកង្វល់ជុំវិញការពង្រឹងសមត្ថភាពយានដ្រូនរបស់រុស្ស៊ី

2023/11/10 06:14:41 pm        210
ក្រុមទាហានដែលបញ្ជាយានដ្រូនចម្បាំងធុនតូច និងមានតម្លៃថោករបស់អ៊ុយក្រែន កំពុងសម្តែងការព្រួយបារម្ភថា ទោះបីជាការប្រើប្រាស់យានដ្រូនទាំងនោះហាក់ទទួលបានជោគជ័យក៏ដោយ ក៏សត្រូវរបស់ពួកគេអាចនឹងវាយបកវិញយ៉ាងខ្លាំងក្លា ខណៈទីក្រុងម៉ូស្គូ កំពុងចំណាយប្រាក់ និងធនធានទៅក្នុងវិស័យយានដ្រូនដ៏ទំនើបរបស់ខ្លួន។ការប្រើប្រាស់យានដ្រូនប្រភេទដាក់គោលដៅលើមនុស្ស (FPV) ប្រកបដោយភាពរហ័សរហួនក្នុងការប្រយុទ្ធ គឺជាជោគជ័យបំផុតមួយនៃយុទ្ធសាស្ត្រមានតម្លៃទាបផ្សេងៗ ដែលអ៊ុយក្រែនបានប្រើដើម្បីការពារខ្លួនពីការឈ្លានពានទ្រង់ទ្រាយធំដោយប្រទេសរុស្ស៊ី ដែលជាប្រទេសជិតខាងដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងខ្លាំងជាងខ្លួន។ទោះជាយ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូ ក៏បានឆ្លុះបញ្ជាំងជាបណ្តើរៗ និងបង្កើនការប្រើប្រាស់យានដ្រូនទាំងនេះ ដែលដើមឡើយត្រូវបានផលិតឡើងសម្រាប់ការកម្សាន្ត ប៉ុន្តែត្រូវបានកែប្រែដើម្បីផ្ទុកគ្រឿងផ្ទុះ ដែលមានឥទ្ធិពលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។រៀងរាល់សប្តាហ៍ ភាគីជម្លោះទាំងពីរ បានចេញផ្សាយវីដេអូកាមេរ៉ានៅលើយានដ្រូន FPVs ដែលមានតម្លៃរាប់រយដុល្លារទាំងនោះ ដោយហោះឆ្ពោះទៅកាន់ទីតាំងសត្រូវ និងវាយប្រហាររថក្រោះ ព្រមទាំងប្រព័ន្ធរ៉ាដា ដែលមានតម្លៃរាប់លានផងដែរ៕

អាមេរិក៖ អ៊ីស្រាអែលយល់ព្រមផ្អាកការប្រយុទ្ធបួនម៉ោងរៀងរាល់ថ្ងៃនៅហ្កាហ្សា ប៉ុន្តែសង្រ្គាមនៅតែបន្ត

2023/11/10 06:10:06 pm        116
សេតវិមានរបស់អាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា) ថា អ៊ីស្រាអែលបានយល់ព្រមផ្អាកប្រតិបត្តិការយោធានៅតំបន់ភាគខាងជើងនៃតំបន់ហ្កាហ្សា រយៈពេល ៤ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែមិនមានសញ្ញាណាមួយនៃការផ្អាកនៅក្នុងការប្រយុទ្ធ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរទៅតំបន់ហ៊ុមព័ទ្ធមាត់សមុទ្រមួយនោះទេ។អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា ការផ្អាកការប្រយុទ្ធដែលនឹងអនុញ្ញាតឱ្យមនុស្សភៀសខ្លួនតាមច្រករបៀងមនុស្សធម៌ចំនួនពីរផ្លូវ និងអាចត្រូវបានប្រើសម្រាប់ការដោះលែងចំណាប់ថ្នូរ គឺជាជំហានដំបូងដ៏សំខាន់។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានស្នើថា ការផ្អាកក្នុងការប្រយុទ្ធណាមួយ នឹងត្រូវធ្វើឡើងនៅទីតាំងផ្សេងគ្នា ហើយមិនមានការបញ្ជាក់ជាផ្លូវការអំពីផែនការសម្រាប់ការផ្អាកឡើងវិញនោះទេ។នៅពេលត្រូវសាកសួរនៅក្នុងបទសម្ភាសទូរទស្សន៍ Fox News អំពីថាតើនឹងមាន «ការបញ្ឈប់» ក្នុងការប្រយុទ្ធដែរ ឬទេ លោកនាយករដ្ឋមន្រ្តី Netanyahu បានឆ្លើយថា «មិនមាននោះទេ គឺការប្រយុទ្ធនៅតែបន្តប្រឆាំងនឹងពួកភេរវករហាម៉ាស ប៉ុន្តែនឹងមានការផ្អាកការវាយប្រហារនៅក្នុងទីតាំងជាក់លាក់ណាមួយសម្រាប់រយៈពេលពីរបីម៉ោង ព្រោះយើងចង់សម្របសម្រួលសុវត្ថិភាព និងការឆ្លងកាត់ជនស៊ីវិលនៅឆ្ងាយពីតំបន់ប្រយុទ្ធ ហើយេពេលនេះយើងកំពុងអនុវត្តការផ្អាកនោះហើយ»។នៅលើទឹកដីនៅភាគខាងជើងតំបន់ហ្កាហ្សា មិនមានរបាយការណ៍ណាមួយអំពីភាពធូរស្រាលនៃការប៉ះទង្គិចគ្នានោះទេ។ កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធទីក្រុងហ្កាហ្សា ហើយរថក្រោះរបស់ខ្លួនកំពុងឆ្ពោះទៅកាន់តំបន់កណ្ដាលនៃទីក្រុងនេះ ខណៈពួកគេតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធហាម៉ាស។ ភាគីនីមួយៗបានរាយការណ៍ថា បានបង្កឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងខ្លាំងទៅលើភាគីម្ខាងទៀតនៅក្នុងការប្រយុទ្ធគ្នានៅតាមដងផ្លូវយ៉ាងខ្លាំងក្លានោះ៕-

ក្រុមអ៊ីស្លាមជីហាតនៅហ្កាហ្សាត្រៀមដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ២នាក់សម្រាប់ហេតុផលមនុស្សធម៌ និងវេជ្ជសាស្ត្រ

2023/11/10 05:41:01 pm        148
អ្នកនាំពាក្យកងពលតូច អាល់ គូដស៍ (al Quds )បាននិយាយនៅក្នុងសារថតទុកកាលពីថ្ងៃព្រហស្បតិ៍៩ វិច្ឆិកា ថា ស្លាបប្រដាប់អាវុធនៃក្រុមអ៊ីស្លាមជីហាតប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា បានត្រៀមដោះលែងចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលពីរនាក់ ស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់ ដោយសារហេតុផលមនុស្សធម៌ និងផ្នែកវេជ្ជសាស្ត្រ។ប្រភពខាងលើបាននិយាយថា ខ្លួនត្រូវបានត្រៀមដោះលែងអ្នកទាំងពីរសម្រាប់ហេតុផលមនុស្សធម៌ និងផ្នែកវេជ្ជសាស្រ្ត នៅពេលដែលលក្ខខណ្ឌសមស្របត្រូវបានបំពេញ។ប្រភពដដែលនេះ ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ស្លាបប្រដាប់អាវុធក្រុមអ៊ីស្លាមជីហាតប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានចេញផ្សាយវីដេអូមួយកាលពីថ្ងៃព្រហស្បតិ៍ដែលបង្ហាញពីស្ត្រីចំណាស់ម្នាក់និងក្មេងប្រុសវ័យក្មេងម្នាក់ក្នុងចំណោមចំណាប់ថ្នូរប្រហែល ២៤០នាក់ដែលត្រូវបានចាប់ខ្លួនដោយខ្មាន់កាំភ្លើងសកម្មប្រយុទ្ធ ដែលបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ អ៊ីស្រាអែលបានហៅវីដេអូដែលទើបចេញថ្មីនេះថាជាសញ្ញាសំខាន់មួយនៃជីវិត ប៉ុន្តែបានបដិសេធ ក្នុងការធានាថាតើ ពួកគេនឹងត្រូវបានដោះលែងឬអត់ ដោយនិយាយថានឹងក្លាយជាការសម្ដែងក្នុង សង្គ្រាមផ្លូវចិត្ត របស់អ្នកចាប់យកទៅតែប៉ុណ្ណោះ ៕

នគរបាលប្រទេសប៉េរូ ប៉ះទង្គិចគ្នាជាមួយអ្នកបើកបររថយន្តឈ្នួល ចេញតវ៉ាប្រឆាំងការគំរាមទារប្រាក់ដោយជនអន្ធពាល

2023/11/10 05:35:32 pm        146
ការប៉ះទង្គិចគ្នា បានផ្ទុះឡើងរវាងនគរបាលប្រទេសប៉េរូ និងក្រុមបាតុករអ្នកបើកបររថយន្តឈ្នួល ដែលបានចេញតវ៉ាប្រឆាំងការគំរាមទារប្រាក់ពីសំណាក់ក្រុមជនអន្ធពាលឧក្រិដ្ឋកម្ម នៅក្នុងទីក្រុងលីម៉ា កាលពីថ្ងៃព្រហស្បតិ៍។អ្នកតវ៉ារាប់រយនាក់ ដែលបានចេញតវ៉ាទៅកាន់សភាប្រទេសប៉េរូ បានប៉ះទង្គិចគ្នាជាមួយនគរបាល នៅពេលពួកគេបានព្យាយាមឆ្លងកាត់របាំងសន្តិសុខនៅអគារសភា ខណៈក្រុមមន្ត្រីបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងបានរុញក្រុមបាតុករដើម្បីបំបែកការតវ៉ា។ក្រុមអ្នកតវ៉ា បានអំពាវនាវដល់អាជ្ញាធរដើម្បីលុបបំបាត់ក្រុមជនអន្ធពាលគំរាមទារប្រាក់ ដែលតាមរាយការណ៍ត្រូវបានបង្កើតឡើងដោយជនបរទេស។ ក្រុមអ្នកបើកបររថយន្តឈ្នួល បានរិះគន់ថាពួកគេត្រូវបានបង្ខំឲ្យបង់ប្រាក់ដោយខុសច្បាប់ដល់ក្រុមជនអន្ធពាលដើម្បីអាចធ្វើការងារនៅលើដងផ្លូវនៅទីក្រុងលីម៉ា។

របាយការណ៍ថ្មីរបស់UN បង្ហាញរូបភាពពីការបំផ្លិចបំផ្លាញនៃសេដ្ឋកិច្ចប៉ាឡេស្ទីន ដែលកំពុងដួលរលំ

2023/11/10 05:32:31 pm        202
របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិ បានបង្ហាញរូបភាពដ៏ច្បាស់ពីការបំផ្លិចបំផ្លាញនៃការដួលរលំរបស់ប៉ាឡេស្ទីន បន្ទាប់ពីសង្គ្រាមរយៈពេលមួយខែ និងការឡោមព័ទ្ធជុំវិញតំបន់ហ្កាហ្សារបស់អ៊ីស្រាអែល។អង្គការសហប្រជាជាតិ បាននិយាយថា ផលិតផលក្នុងស្រុកសរុប បានធ្លាក់ចុះ ៤ភាគរយ នៅតំបន់វេបែង និងហ្កាហ្សា ក្នុងខែដំបូងនៃសង្រ្គាម ដោយបានជំរុញមនុស្សជាង ៤០០.០០០ នាក់ធ្លាក់ទៅក្នុងភាពក្រីក្រ ដែលជាផលប៉ះពាល់សេដ្ឋកិច្ចដែលមិនធ្លាប់ឃើញពីមុន នៅក្នុងជម្លោះស៊ីរី និងអ៊ុយក្រែន ឬសង្រ្គាមអ៊ីស្រាអែល និងហាម៉ាសពីមុនណាមួយឡើយ ។មេដឹកនាំក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង១.៤០០នាក់ ភាគច្រើនជាជនស៊ីវិល និងមានការចាប់ពង្រត់មនុស្សប្រហែល ២៤០នាក់ផ្សេងទៀត។ជាងពីរភាគបីនៃប្រជាជនចំនួន ២,៣លាននាក់ នៅតំបន់ហ្កាហ្សា បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាជាច្រើនសប្តាហ៍ ដែលបន្ទាប់មកដោយប្រតិបត្តិការជើងគោក ដែលកំពុងបន្ត ដោយប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិប៉ាឡេស្ទីន១០.៨១៨នាក់រួមទាំងកុមារជាង ៤.៤០០នាក់ ត្រូវបានសម្លាប់ រហូតមកដល់ពេលនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ុយក្រែន ថា កូរ៉េខាងជើងកំពុងត្រៀមបញ្ជូនទាហាន ១០.០០០នាក់បន្ថែមទៀតទៅកាន់រុស្ស៊ី
09/29/2026 11:09 AM
ក្រសួងការងារ ប្រកាសបើកការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ចាប់ពីថ្ងៃទី២៩ កញ្ញា​នេះតទៅ
09/29/2026 11:09 AM
ចិន-អាមេរិក សន្យាបន្ថយពន្ធលើទំនិញតម្លៃ៦០ពាន់លានដុល្លារ រួមទាំងផលិតផលកសិកម្ម ប្រដាប់ក្មេងលេង និងម៉ាស៊ីនអាំងនំប៉័ង
09/29/2026 11:09 AM
E-Sport ចាប់ផ្ដើមការប្រកួតកីឡាអាស៊ីរសៀលនេះ ខណៈ ញ៉ូវ ចាន់ និង ឡៃ ធារិន បន្ដបេសកកម្មរៀងៗខ្លួន
09/29/2026 11:09 AM
សហជីពឯកភាពគ្នាតែមួយតួលេខ ស្នើសុំដំឡើង១៥ដុល្លារលើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត២១០ដុល្លារ
09/29/2026 11:09 AM
គណៈកម្មការជំរឿនមន្ត្រី បន្តបេសកកម្មចុះធ្វើជីវមាត្រមន្ត្រីជាក់ស្តែង ដល់ក្រសួងបរិស្ថាន ដែលជាក្រសួងគោលដៅទី២៤
09/29/2026 10:09 AM
កោះតៃវ៉ាន់ បញ្ជាក់ថា ខ្លួនកំពុងបន្តការចរចាជាមួយសហរដ្ឋអាមេរិកជុំវិញការលក់អាវុធ
09/29/2026 10:09 AM
អាមេរិក និងអ៊ីរ៉ង់ ពិភាក្សាដាច់ដោយឡែកជាមួយភាគីសម្របសម្រួល ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីបញ្ចប់សង្គ្រាម
09/29/2026 10:09 AM
អាមេរិក៖ គ្មានផែនការលក់អាវុធទៅឱ្យចិនទេ បន្ទាប់ពីបេសកជនលើកឡើងពីសំណើរបស់លោក Trump
09/29/2026 10:09 AM
[UPDATE] ថៃខាតបង់សរុប ៧៥៤,៣២ លានដុល្លារ ខណៈទីក្រុងបាងកករងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីទឹកជំនន់ ហើយអាជីវកម្មជួបការលំបាក
09/29/2026 10:09 AM