នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា

សន្តិសុខ និង សង្គម

នគរបាលអង់គ្លេស ស្នើបាតុករកុំឲ្យធ្វើការតវ៉ាក្នុងអំឡុងពេលទិវាបទឈប់បាញ់ចុងសប្តាហ៍

2023/11/07 11:15:30 pm        147
នគរបាលទីក្រុងឡុងដ៍្រ របស់ចក្រភពអង់គ្លេស កាលពីថ្ងៃច័ន្ទ (០៦ វិច្ឆិកា) បានជំរុញអ្នករៀបចំបាតុកម្មកុំឱ្យបន្តការតវ៉ាណាមួយដែលបានគ្រោងទុកនៅចុងសប្តាហ៍នេះ នៅពេលដែលទិវាបទឈប់បាញ់ នឹងត្រូវបានប្រារព្ធឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បានរិះគន់ផែនការសម្រាប់ការតវ៉ាគាំទ្រប៉ាឡេស្ទីន។នគរបាលក្រុងឡុងដ៍្របាននិយាយថា ក្រុមអាជ្ញាធរបានស្នើឱ្យអ្នករៀបចំដែលមិនស្គាល់អត្តសញ្ញាណឱ្យពិចារណាលើការពន្យារពេលបាតុកម្មណាមួយនៅក្នុងទីក្រុងឡុងដ៍្រ នៅចុងសប្តាហ៍ រួមទាំងខួបថ្ងៃសៅរ៍ នៃការបញ្ចប់សង្គ្រាមលោកលើកទី១ ដោយសារតែការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ។ទីភ្នាក់ងារនគរបាលនោះកាលពីមុនបាននិយាយថា សកម្មជនគាំទ្រប៉ាឡេស្ទីន មានបំណងធ្វើ «បាតុកម្មដ៏ធំ» នៅថ្ងៃសៅរ៍ ប៉ុន្តែមិនបាននិយាយសំដៅទៅលើពួកគេនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ខ្លួននោះទេ។ លោកនាយករដ្ឋមន្រ្តី Sunak បាននិយាយកាលពីថ្ងៃសុក្រថា ផែនការរបស់បាតុករគាំទ្រប៉ាឡេស្ទីន ក្នុងការដើរក្បួនតវ៉ានៅកណ្តាលទីក្រុងឡុងដ៍្រ ក្នុងទិវាបទឈប់បាញ់ គឺជា «ការបង្ករឿង និងមិនគោរព»។យោងតាមក្រុមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃចាប់តាំងពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ តុលា មក ដោយបានសម្លាប់មនុស្សជាង ១០.០០០នាក់ និងបានជំរុញឱ្យក្រុមអ្នកគាំទ្រប៉ាឡេស្ទីន រាប់ម៉ឺននាក់ ដើរដង្ហែតវ៉ាឆ្លងកាត់កណ្តាលទីក្រុងឡុងដ៍្រ រៀងរាល់ថ្ងៃសៅរ៍ដោយទាមទារឱ្យរដ្ឋាភិបាលអង់គ្លេស អំពាវនាវឱ្យមានបទឈប់បាញ់សម្រាប់ជម្លោះដ៏បង្ហូរឈាមនោះ៕

មនុស្សរាប់សែននាក់ នៅតែគ្មានអគ្គិសនីប្រើប្រាស់ ប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះបានវាយប្រហារប្រទេសប្រេស៊ីល

2023/11/07 11:10:24 pm        119
អ្នកស្រុកជាងកន្លះលាននាក់ នៅទីក្រុង សៅ ប៉ូឡូ (Sao Paulo) នៅតែគ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃច័ន្ទ (០៦ វិច្ឆិកា) រយៈពេលបីថ្ងៃបន្ទាប់ពីព្យុះដ៏ខ្លាំងក្លាបានបំផ្លាញខ្សែថាមពលអគ្គិសនី ដែលធ្វើឲ្យផ្នែកភាគច្រើននៃទីក្រុងដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល មួយនេះស្ថិតក្នុងភាពងងឹត។ក្រុមហ៊ុនចែកចាយថាមពល ENEL បាននិយាយថា ខ្យល់ព្យុះបានវាយប្រហារបណ្ដាលឲ្យបាក់មែកឈើ និងបំផ្លាញដើមឈើរាប់រយដើម ដែលដួលរលំលើខ្សែភ្លើងនៅតាមផ្លូវជាច្រើនក្នុងទីក្រុង ដោយដំបូងឡើយបានកាត់ផ្តាច់អគ្គិសនីដល់ពលរដ្ឋចំនួន ២,១លាននាក់ នៅក្នុងទីក្រុង Sao Paulo នេះ ។ថ្នាក់រៀនជាច្រើនត្រូវបានលុបចោលកាលពីថ្ងៃចន្ទ នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុតក្នុងទីក្រុងដូចជា Morumbi ជាដើម។ ទីភ្នាក់ងារថាមពល ENEL បាននិយាយថា ខ្លួនបានស្ដារសេវាកម្មដល់អតិថិជនជាង ៧៦% របស់ខ្លួនហើយ ប៉ុន្តែមនុស្សជាង ៥០០.០០០នាក់ នៅតែគ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃច័ន្ទ។ការិយាល័យរដ្ឋអាជ្ញានៃទីក្រុង Sao Paulo បាននិយាយថា ខ្លួននឹងស៊ើបអង្កេតមូលហេតុដែលអតិថិជនជាច្រើននៅក្នុងទីក្រុងនេះ មិនមានអគ្គិសនីប្រើប្រាស់អស់រយៈពេលយ៉ាងយូរ និងថាតើទីភ្នាក់ងារថាមពល ENEL មានបុគ្គលិកគ្រប់គ្រាន់ដើម្បីទប់ទល់នឹងភាពអាសន្ននៅក្នុងតំបន់ទាំង២៤ ដែលខ្លួនបម្រើការដែរឬយ៉ាងណា៕

ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់៣នាក់ដកហូតថ្នាំញៀនជាង២គីឡូក្រាម

2023/11/07 09:47:39 pm        43
ភ្នំពេញ ៖ ជំនាញមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៣នាក់ ដកហូតថ្នាំញៀនជាង២គីឡូក្រាម ។ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង១៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ក្រោមការដឹកនាំនិងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរ និងរក្សាទុក គ្រឿងញៀនដោយខុសច្បាប់នៅចំណុច បណ្តោយផ្លូវលេខK៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ។ជនសង្ស័យទាំង ០៣នាក់ ១- ឈ្មោះ យ៉ាង សាវជុន (YANG SAO CHUN) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៨៧។ ២- ឈ្មោះ ជ័ង ប៉ជៀន (CHUANG PO CHIEN)ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៣។ ៣- ឈ្មោះ អ៊ូ ជីនតឺ (WU CHUN TE) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៤។ ដកហូតវត្ថុតាង សារធាតុញៀន ប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ២១៤៤ក្រាម (២គីឡូ និង ១៤៤ក្រាម) ។ចំពោះករណីនេះសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ព្រមទាំង វត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវ ៕ ដោយ ៖ តារាវុទ្ធី

អ៊ីតាលី នឹងសាងសង់មជ្ឈមណ្ឌលទទួលជនអន្តោប្រវេសន៍តាមសមុទ្រនៅអាល់បានី

2023/11/07 09:22:50 pm        147
នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយកាលពីថ្ងៃចន្ទ (០៦ វិច្ឆិកា) ថា ប្រទេសអ៊ីតាលី នឹងសាងសង់មជ្ឈមណ្ឌលនៅក្នុងប្រទេសអាល់បានី ដើម្បីទទួលជនអន្តោប្រវេសន៍តាមសមុទ្រដែលព្យាយាមចូលចតក្នុងប្រទេស ខណៈដែលលោកស្រីបានបង្ហាញនូវគម្រោងថ្មីមួយដើម្បីព្យាយាមកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ ដែលបានកើនឡើងជិតពីរដងកាលពីឆ្នាំមុន។លោកស្រី Meloni បាននិយាយថា មជ្ឈមណ្ឌលនៅក្នុងប្រទេសអាល់បានី ដំបូងនេះនឹងទទួលមនុស្សប្រហែល ៣.០០០នាក់ ហើយវានឹងត្រូវបានបើកនៅនិទាឃរដូវឆ្នាំ២០២៤ ខាងមុខនេះ។ លោកស្រីបានបន្ថែមថា រដ្ឋាភិបាលអ៊ីតាលី សង្ឃឹមថានឹងពង្រីកសមត្ថភាពរបស់មជ្ឈមណ្ឌលទាំងនោះដើម្បីដំណើរការដល់ជនអន្តោប្រវេសន៍ចំនួន ៣៦.០០០នាក់ ក្នុងមួយឆ្នាំ។រដ្ឋបាលរបស់នាយករដ្ឋមន្រ្តីអ៊ីតាលីរូបនេះ បានរឹតបន្តឹងការជាប់ពន្ធនាគាររួចហើយសម្រាប់អ្នកជួញដូរមនុស្ស និងបានសម្រេចបង្កើនចំនួនមណ្ឌលឃុំឃាំងទូទាំងប្រទេស ដើម្បីឃុំជនជនអន្តោប្រវេសន៍ខុសច្បាប់មុនពេលធ្វើមាតុភូមិនិវត្តន៍។ មេដឹកនាំអ៊ីតាលីរូបនេះបាននិយាយថា អនីតិជន ស្ត្រីមានផ្ទៃពោះ និងក្រុមដែលងាយរងគ្រោះផ្សេងទៀត នឹងមិនត្រូវបានគេនាំទៅប្រទេសអាល់បានីឡើយ ហើយព័ត៌មានលម្អិតមួយចំនួនផ្សេងទៀតនៃគម្រោង រួមទាំងតម្លៃចំណាយ ក៏មិនត្រូវបានលាតត្រដាងផងដែរ៕

ទឹកជំនន់សម្លាប់មនុស្ស១០នាក់ និងជាង ១១៣.០០០នាក់ជម្លៀសខ្លួន ១ឆ្នាំបន្ទាប់ពីគ្រោះរាំងស្ងួតនៅសូម៉ាលី

2023/11/07 08:44:53 pm        220
មន្ត្រីសម្របសម្រួមសម្រាប់កិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅទូទាំងតំបន់ជាច្រើនក្នុងប្រទេសសូម៉ាលី បានបណ្តាលឲ្យពលរដ្ឋជាង១១៣.០០០នាក់ ជម្លៀសខ្លួនចេញ និងបានធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់។ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយប្រទេសសូម៉ាលី បាននិយាយលើគណនីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ នៅក្នុងមហន្តរាយភ្លៀងធ្លាក់ ហើយរដ្ឋាភិបាល បានប្រកាសសេចក្តីថ្លែងការណ៍ស្ថានភាពគ្រាអាសន្ន។យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា ភ្លៀងធ្លាក់បានកើតឡើង មួយឆ្នាំបន្ទាប់ពីប្រទេសញកអាហ្វ្រិកមួយនេះ ទទួលរងភាពរាំងស្ងួតធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៤ទសវតស្សរ៍មកនេះ ដែលបានផ្សារភ្ជាប់ជាមួយអំពើហិង្សា និងការហក់ឡើងតម្លៃអាហារ បង្កឡើងដោយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលបានសម្លាប់មនុស្សជាង ៤៣.០០០នាក់។ រដូវវស្សាបច្ចុប្បន្នពីខែតុលា ដល់ខែធ្នូ បានមើលឃើញភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ Puntland រដ្ឋ Galmudug រដ្ឋ South West រដ្ឋ Hirshabelle និងតំបន់ជាច្រើនទៀតនៅតាមបណ្តោយទន្លេ Juba នៅក្នុងរដ្ឋ Jubbaland ដែលជំរុញដោយបាតុភូត អែល នីញ៉ូ។

ក្រុមមេដឹកនាំភេរវកម្មជាន់ខ្ពស់ក្រុមហាម៉ាស កំពុងលាក់ខ្លួន នៅទូទាំងមជ្ឈិមបូព៌ាឆ្ងាយពីសង្គ្រាម នៅតំបន់ហ្កាហ្សា

2023/11/07 08:34:33 pm        138
ក្រុមមន្ត្រីក្រុមជាន់ខ្ពស់ហាម៉ាស កំពុងលាក់ខ្លួន នៅទូទាំងមជ្ឈិមបូព៌ា និងឆ្ងាយពីគ្រោះថ្នាក់នៃការវាយលុករបស់អ៊ីស្រាអែល ចូលទៅក្នុងតំបន់ហ្កាហ្សា។មេដឹកនាំនយោបាយជាន់ខ្ពស់នៃអង្គការភេរវកម្មនេះ កំពុងរត់គេចនៅក្នុងប្រទេសអ៊ីរ៉ង់ កាតា លីបង់ និងទួរគី នៅឆ្ងាយពីសមរភូមិ ដែលបានចាប់ផ្តើម នៅពេលដែលក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាលពីខែមុន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានចារកម្មយោធាអ៊ីស្រាអែល។សេចក្តីប្រកាសព័ត៌មាននោះ បានឲ្យដឹងថា មេដឹកនាំក្រុមហាម៉ាសកំពូលៗ គ្រប់គ្រងថវិកា ដឹកនាំកិច្ចប្រតិបត្តិការភេរវកម្មដោយផ្ទាល់ និងដំណើរការយុទ្ធនាការទំនាក់ទំនងសាធារណៈពីទីតាំងសុវត្ថិភាពឆ្ងាយពីតំបន់ហ្កាហ្សា ដោយកត់សម្គាល់ថា មេដឹកនាំរបស់អង្គការនេះ ធ្វើអ្វីៗទាំងអស់នេះ ខណៈពេលដែលប្រជាជនសាមញ្ញនៅតំបន់ហ្កាហ្សា ត្រូវបានរារាំងពីការជម្លៀស ឬការពារខ្លួន។ការវាយលុកថ្នើរជើងរបស់អ៊ីស្រាអែលចូលទៅក្នុងតំបន់ហ្កាហ្សា បានចាប់ផ្តើមជាងមួយសប្តាហ៍មុន ហើយរហូតមកដល់ពេលនេះ បានសម្លាប់បុគ្គលិកកងកម្លាំងការពារអ៊ីស្រាអែល (IDF) ចំនួន៣០នាក់ហើយ។ ការលុកលុយនេះ ក៏បានបង្កឡើងនូវអ្វី ដែលមនុស្សជាច្រើន បានចាត់ទុកថា ជាវិបត្តិមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា ដែលនាំឲ្យមានការតវ៉ានៅក្នុងប្រទេសជាច្រើន និងការទាមទារឲ្យមានបទឈប់បាញ់។

ក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នានៅហ្សកដានី និងញ៉ូវយ៉ក ក្នុងសាមគ្គីភាពជាមួយតំបន់ហ្កាហ្សា

2023/11/07 08:25:58 pm        93
បុគ្គលិកសុខាភិបាល រាប់រយនាក់ បានចេញធ្វើបាតុកម្មនៅទីក្រុង Amman ប្រទេសហ្សកដានី កាលពីថ្ងៃចន្ទដោយអំពាវនាវឲ្យមានបទឈប់បាញ់ និងបញ្ឈប់ការវាយប្រហារទៅលើមន្ទីរពេទ្យនានា និងបុគ្គលិកសុខាភិបាល នៅក្នុងតំបន់ហ្កាហ្សា។ ហ្វូងអ្នកតវ៉ាជាច្រើន បានចេញដើរក្បួនបាតុកម្មតាមដងផ្លូវដោយមានកាន់ស្លាកសញ្ញា និងក្រវីទង់ជាតិប៉ាឡេស្ទីន ខណៈពួកគេស្រែកពាក្យប្រឆាំងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ ទីក្រុងធំៗជាច្រើន នៅជុំវិញពិភពលោក បានមើលឃើញពីការតវ៉ាគាំទ្រប៉ាឡេស្ទីនទ្រង់ទ្រាយធំៗ ដោយអំពាវឲ្យមានបទឈប់បាញ់បន្ទាន់ និងថ្កោលទោស ការវាយលុករបស់យោធាអ៊ីស្រាអែល ដែលបានសម្លាប់ជនស៊ីវិលជាង៩.០០០នាក់ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា។ ទន្ទឹមនឹងនេះ ដោយស្រែកពាក្យថា «តើអ្នកនៅខាងភាគីណា» ក្រុមអ្នកតវ៉ារាប់សិបនាក់ បានមកប្រមូលផ្តុំគ្នា នៅមូលដ្ឋាន រូបសំណាកសេរីភាពក្នុងទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃចន្ទដើម្បីអំពាវនាវឲ្យមានបទឈប់បាញ់។ សមាជិកនៃសំឡេងដើម្បីសន្តិភាពរបស់ជនជាតិជ្វីហ្វ ដែលបានចាត់ទុកខ្លួនឯងជាអង្គការក្រៅរដ្ឋាភិបាលមួយ ជាអង្គការប្រឆាំងចលនាជនជាតិជ្វីហ្វធំបំផុតនៅលើពិភពលោក បានបង្ហាញបដា អំពាវឲ្យមានបទឈប់បាញ់ និងអំណានផ្សេងៗដូចជា«ពលរដ្ឋប៉ាឡេស្ទីន គួរតែមានសេរីភាព»។ ប្រមុខស្ថាប័នអង្គការសហប្រជាជាតិធំៗជាច្រើន កាលពីថ្ងៃចន្ទបានរួបរួមគ្នា អំពាវនាវ សម្រាប់បទឈប់បាញ់មនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា ខណៈការវាយប្រហាររបស់អ៊ីស្រាអែល កើនឡើងរយៈពេលជិត១ខែ ធ្លាក់ចូលទៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។-

ប្រធានាធិបតីអ៊ីរ៉ង់ នឹងចូលរួមកិច្ចជំនួបកំពូលរបស់អង្គការសហប្រតិបត្តិការឥស្លាម (OIC)នៅទីក្រុងរីយ៉ាដស្តីពីវិបត្តិហ្កាហ្សា

2023/11/07 08:21:35 pm        154
គេហទំព័រព័ត៌មាន Etemadonline បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃអាទិត្យ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋអ៊ីរ៉ង់ ចាប់តាំងពីទីក្រុងតេអេរ៉ង់ និង រីយ៉ាដ (Riyadh) បានបញ្ចប់ភាពអរិភាពជាច្រើនឆ្នាំ ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសចិន កាលពីខែមីនា។គេហទំព័រអ៊ីរ៉ង់ បានរាយការណ៍ថា៖«លោកប្រធានាធិបតីរ៉េស៊ី នឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) នៅទីក្រុងរីយ៉ាដ ជាកន្លែងដែលបញ្ហាប៉ាឡេស្ទីន នឹងត្រូវបានពិភាក្សា។មហាអំណាចពិភពលោក និងក្នុងតំបន់ បានបរាជ័យក្នុងការឈានដល់ការឯកភាពគ្នាលើវិធីដោះស្រាយជម្លោះដែលកំពុងកើនឡើង ក្នុងរយៈពេល៤សប្តាហ៍ ចាប់តាំងពីក្រុមយុទ្ធជនមកពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយលុកភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១.៤០០ នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់មនុស្សជាង ២៤០នាក់ ធ្វើជាចំណាប់ថ្នូរ។ .ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានវាយលុកតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសពីលើអាកាស បានដាក់ការឡោមព័ទ្ធ និងបើកការវាយលុកថ្មើរជើង ដោយបានធ្វើឲ្យមានការេព្រួយបារម្ភជា សកលអំពីលក្ខខណ្ឌមនុស្សធម៌ នៅក្នុងដែនដីនេះ។ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ១០.០២២នាក់ រួមទាំងកុមារចំនួន៤.១០៤នាក់ ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។

ពលរដ្ឋអ៊ីស្រាអែល អុជទៀននៅទីសក្ការៈ Western Wall ប្រារព្ធខួប៣០ថ្ងៃ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់

2023/11/07 08:16:54 pm        87
សារព័ត៌មាន AFP បានរាយការណ៍ថា នៅក្នុងទីក្រុងហ្សេរុយសាឡឹម ពលរដ្ឋអ៊ីស្រាអែល បានរៀបចំពិធីសាសនា ដើម្បីប្រារព្ធខួប៣០ថ្ងៃ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់ លើប្រទេសអ៊ីស្រាអែល ដែលបានបណ្តាលឲ្យមនុស្ស១.៤០០នាក់ស្លាប់ ដោយបានអុជទៀនសម្រាប់ជនរងគ្រោះម្នាក់ៗ។ សាច់ញាតអ្នកស្លាប់ បានមកជួបជុំគ្នា នៅទីសក្ការៈ Wailing Wall នៅទីក្រុងហ្សេរុយសាឡឹម ដើម្បីប្រារព្ធខួបមួយខែនៃការកាន់ទុក្ខ។ ទីតាំងដ៏ពិសិដ្ឋនេះ ត្រូវបានគេគិតថាជាកន្លែងសក្តិសិទ្ធិបំផុត ដែលជនជាតិជ្វីហ្វ អាចធ្វើសក្ការៈបូជា។ ក្រុមអ្នកអធិស្ឋាន បានរៀបចំប្រារព្ធខួបខែដំបូងនៃការកាន់ទុក្ខ ស្របទៅតាមប្រពៃណីរបស់ជនជាតិជ្វីហ្វ។លោក Yossi Rivlin ដែលបានបាត់បង់បងប្អូនប្រុស២នាក់ ក្នុងការសម្លាប់រង្គាលក្នុងពិធីបុណ្យតន្ត្រី អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស់ បាននិយាយថា យើងពុំមានវិធីផ្សេងទៀតនោះទេដើម្បីរំលឹកដល់ពួកគេ ក្រៅពីការអធិស្ឋាន ការអុជទៀន និងទុកពួកគេនៅក្នុងចិត្ត។ សាមគ្គីភាពនៃប្រជាជាតិអ៊ីស្រាអែលនេះ យើងគិតថាវាមិនត្រឹមតែនៅក្នុងគ្រួសាររបស់យើងនោះទេ ប៉ុន្តែនៅទូទាំងប្រទេសទាំងមូល។ ដោយឈរនៅពីមុខ ទង់ជាតិអ៊ីស្រាអែលដ៏ធំ ប្រមុខមេបញ្ជាការកងទ័ព លោក Shai Abramson បានបួងសួងដល់អ្នកចាកចេញ អ្នកចូលរួម នូវការជូនពរសម្រាប់កងកម្លាំងប្រដាប់អាវុធ ដែលហ៊ានលះបង់ជីវិតរបស់ពួកគេសម្រាប់ការការពារ ទឹកដីអ៊ីស្រាអែល។

ខ្មាន់កាំភ្លើងបានសម្លាប់មនុស្សយ៉ាងតិច២០នាក់ ក្នុងការវាយប្រហារនៅប្រទេសកាមេរូន

2023/11/07 06:24:36 pm        97
ក្រុមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្ស ខណៈពួកគេកំពុងដេកលង់លក់នៅក្នុងទីក្រុងមួយនៅភាគខាងលិចប្រទេសកាមេរូន កាលពីព្រឹកព្រលឹមថ្ងៃច័ន្ទ (០៦ វិច្ឆិកា) ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២០នាក់ បានស្លាប់។ អ្នកស្រុកបាននិយាយថា ពួកគេសង្ស័យថា ការវាយប្រហារនេះគឺចង់រំខានដល់ការប្រារព្ធពិធីរំលឹកខួបលើកទី៤១ នៃក្លាយជាប្រធានាធិបតីប្រទេសកាមេរូន របស់លោក Paul Biya ដែលនឹងត្រូវធ្វើឡើងនៅទីក្រុង ម៉ាមហ្វេ (Mamfe) និងមជ្ឈមណ្ឌលផ្សេងៗទៀតនៅថ្ងៃចន្ទ។ក្រុមផ្ដាច់ខ្លួនជាច្រើននៅក្នុងតំបន់ជនជាតិភាគតិចនិយាយភាសាអង់គ្លេស នៃប្រទេសកាមេរូន បានប្រយុទ្ធគ្នាដើម្បីបំបែករដ្ឋឯករាជ្យមួយឈ្មោះថា អាំបាហ្សូនីយ៉ា (Ambazonia) ចាប់តាំងពីឆ្នាំ២០១៧ មក។ ក្រុមប្រដាប់អាវុធបានធ្វើការវាយប្រហារ ចាប់ខ្លួន និងសម្លាប់មនុស្សជាច្រើននៅក្នុងតំបន់ភាគពាយ័ព្យ និងភាគនិរតីនៃប្រទេសអាហ្វ្រិក ដែលមានប្រជាជនភាគច្រើននិយាយភាសាបារាំង មួយនេះ។ ពុំមានក្រុមប្រដាប់អាវុធណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារកាលពីថ្ងៃចន្ទនេះនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ប្តេជ្ញាស្វែងរកយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មសង្គ្រាមរបស់អាមេរិក និងអ៊ីស្រាអែល
09/29/2026 04:09 PM
មេដឹកនាំក្រុមហេសបូឡា បញ្ជាក់ជាថ្មីពីការបដិសេធមិនរំសាយអាវុធ និងប្តេជ្ញាបន្តតតាំងជាមួយអ៊ីស្រាអែល
09/29/2026 04:09 PM
លោក Trump បដិសេធមិនបានផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មដល់អ៊ីរ៉ង់ ជាថ្នូរនឹង​សម្បទាន​នុយក្លេអ៊ែរ
09/29/2026 04:09 PM
គ្រោះទឹកជំនន់ ៖ ប្រជាពលរដ្ឋជិត ៦ម៉ឺនគ្រួសាររងការប៉ះពាល់ និងជម្លៀសទៅទីទួលសុវត្ថិភាពជិត ៥ពាន់គ្រួសារ
09/29/2026 04:09 PM
កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល
09/29/2026 04:09 PM
ទឹកជំនន់ នៅទីក្រុងបាងកក ធ្វើឱ្យប្រព័ន្ធព្រមានថ្មី «One Map» របស់ថៃ ស្ថិតក្រោមការត្រួតពិនិត្យ
09/29/2026 04:09 PM
ជប៉ុនដកទណ្ឌកម្មលើស្ថាប័ន និងក្រុមហ៊ុនប្រេងរបស់ប្រទេសស៊ីរី
09/29/2026 03:09 PM
ទឹកជំនន់ដ៏ធ្ងន់​ធ្ងរ​ នៅទីក្រុងបាងកក បង្កការរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាស
09/29/2026 03:09 PM
អាជ្ញាធរមីន អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងពេល និងក្រោយពេលទឹកជំនន់
09/29/2026 03:09 PM
[UPDATE] អ្នក​ស្លាប់​ដោយសារ​ទឹក​ជំនន់ នៅថៃ ឡើង​ដល់ ២៣នាក់​ ក្នុង​នោះ​ ៤នាក់ នៅទីក្រុងបាងកក
09/29/2026 03:09 PM