បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់
ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត

សន្តិសុខ និង សង្គម

មនុស្សជាង៦.១០០នាក់ស្លាប់ ក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលកាន់តែរីកធំ

2023/10/23 01:53:50 pm        107
ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលនៅតែបន្ត បានឆក់យកអាយុជីវិតមនុស្សជាង៦.១០០នាក់ នៅភាគីទាំងសងខាង ខណៈអំពើហិង្សារីកកាន់តែធំឈានចូលដល់រយៈពេល១៧ថ្ងៃ នៅថ្ងៃចន្ទនេះ។ យោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សជាង១.៤០០នាក់ បានស្លាប់ និង៥.៤៣១នាក់បានរងរបួស នៅខាងភាគីអ៊ីស្រាអែល ចាប់តាំងពីជុំថ្មីនៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។ ទន្ទឹមនឹងនេះ យោងតាមតួលេខចុងក្រោយដែលបានចេញផ្សាយដោយក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនសរុប ៤.៧៤១នាក់ នៅក្នុងតំបន់ហ្កាហ្សា និង West Bank បានស្លាប់ និងជាង១៥.០០០នាក់ បានរងរបួស។ ក្នុងចំណោមអ្នកស្លាប់ ៤.៦៥១នាក់ បានស្លាប់នៅក្នុងហ្កាហ្សា និង៩០នាក់ ស្លាប់នៅក្នុងតំបន់ West Bank ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយលុកតាមដីគោកនៅពេលខាងមុខរបស់អ៊ីស្រអែល ក្នុងតំបន់ហ្កាហ្សា អាចមានរយៈពេល៣ខែ ប៉ុន្តែវានឹងមានរយៈពេលវែងជាងនេះ ខណៈអ៊ីស្រាអែលនឹងធ្វើឲ្យបានជោគជ័យក្នុងការលុបបំបាត់ក្រុមហាម៉ាស់។ក្រុមហាម៉ាស់ ដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សា បានចាប់ផ្តើមការវាយលុកដ៏ខ្លាំងក្លាទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ ជាការឆ្លើយតប យោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស ដាក់គោលដៅលើទីតាំងនិងទីបញ្ជាការក្រុមហាម៉ាស់ នៅក្នុងតំបន់ហ៊ុមព័ទ្ធឆ្នេរ។ ជុំថ្មីនៃសង្គ្រាមនេះបានបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសច្រើននៅភាគីទាំងសងខាង។

ឧបនាយករដ្ឋមន្រ្តី នេត សាវឿន៖ គ្រឿងញៀនត្រូវបានចាត់ទុកស្មើនឹងរឿងសន្តិសុខជាតិ ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ឲ្យបាន

2023/10/23 01:16:06 pm        172
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឯកឧត្តម នេត សាវឿន បានថ្លែងថា ករណីគ្រឿងញៀនត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ចាត់ទុកស្មើនឹង​បញ្ហា​សន្តិសុខជាតិ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចាប់ពីពេលនេះតទៅ​ត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់ឲ្យខាងតែបាន ខណៈសព្វថ្ងៃនេះ គ្រឿងញៀនបានរីករាលដាលកាន់តែច្រើន ពោលគឺរហូតដល់ជនបទតែម្តង។ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការប្រកាសសមាសភាពបន្ថែម នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះនៅវិមានសន្តិភាព​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ​បានបញ្ជាក់ថា យុទ្ធសាស្រ្តរបស់សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចាត់ទុកគ្រឿងញៀនជាមុំមួយ ឬជាស្នូលមួយក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់​រាជ​រដ្ឋាភិបាល ដោយសម្តេចចាត់ទុកគ្រឿងញៀននេះស្មើនឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ដោយសារតែបញ្ហាគ្រឿងញៀននេះហើយ ​នាពេលអនាគតយុវជនយើង និងស្រុកយើងបាត់បង់​សមត្ថភាព បាត់បង់ពលកម្ម បាត់បង់​បញ្ញាញាណ ​និងបាត់បង់ធនធានមនុស្សជាដើម។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានឲ្យដឹងផងដែរថា ប្រទេសកម្ពុជា​ថ្វីត្បិត​តែ​ជា​ប្រទេសមិនបានកែច្នៃ ​និងផលិតគ្រឿងញៀនក៏ពិតមែន ​ប៉ុន្តែកម្ពុជាត្រូវបានគេនាំចេញ និងនាំចូល​ឆ្លងកាត់​ ខណៈបច្ចុប្បន្នមានការកើនឡើងគួរឲ្យព្រួយបារម្ភ ​ដូច្នេះហើយបានជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី បានសម្រេចបង្កើន​សមាសភាព​បន្ថែមរហូត​ដល់​២៤ក្រសួងស្ថាប័ន​ដើម្បីរួមគ្នាទប់ស្កាត់ ​និងបង្រ្កាប ​ករណីនេះឲ្យបាន​ក្នុងគោលបំណង​ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ជាតិ​ទាំងមូល។ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ​ក៏បានស្នើឲ្យមានការដកចេញពី ក្របខណ្ឌ ​ក្រោយរកឃើញមន្រ្តីនគរបាលណាដែលប្រើប្រាស់ ​និងជាប់ពាក់ព័ន្ធគ្រឿងញៀន ខណៈករណីនេះ ឯកឧត្តមបានកោតសរសើរ ​ដល់ក្រសួងការពារជាតិអនុវត្តបានយ៉ាងល្អ នឹង​ធ្វើការដកឈ្មោះចេញ​ ពីក្របខណ្ឌក្រោយមន្រ្តីយោធារបស់ខ្លួនប្រើប្រាស់គ្រឿងញៀននោះ៕អត្ថបទ បាន ចក់

អ៊ីស្រាអែលវាយប្រហារបន្ទាយរបស់ក្រុមឧទ្ទាមហេសបូឡា ចំនួនពីរទីតាំងនៅប្រទេសលីបង់

2023/10/23 11:52:24 am        223
យោធារបស់អ៊ីស្រាអែលបាននិយាយថា យន្តហោះរបស់ខ្លួន បានវាយប្រហារទៅលើបន្ទាយរបស់ក្រុមឧទ្ទាម ហេសបូឡា ចំនួនពីរកន្លែង ក្នុងប្រទេសលីបង់ នៅព្រឹកថ្ងៃចន្ទ (២៣ តុលា) នេះ ដែលគ្រោងនឹងបាញ់មីស៊ីលប្រឆាំងរថក្រោះ និងគ្រាប់រ៉ូកែតជាច្រើនឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ខណៈការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅទូទាំងព្រំដែនរបស់ប្រទេសទាំងពីរ។ក្រុមហេសបូឡា បាននិយាយថា យុទ្ធជនម្នាក់ក្នុងចំណោមអ្នកប្រយុទ្ធរបស់ខ្លួនត្រូវបានសម្លាប់ ដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់ NNA បានរាយការណ៍ថា មានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមួយ ទៅលើជាយក្រុងអៃតារ៉ូន (Aitaroun) ភាគខាងត្បូងប្រទេសលីបង់ ប៉ុន្តែក៏មិនបានផ្តល់ព័ត៌មានលម្អិតផងដែរ។បន្តិចក្រោយមក អ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារទៅលើគោលដៅរបស់ក្រុមហេសបូឡា បន្ថែមទៀត រួមទាំងបរិវេណ និងប៉ុស្តិ៍សង្កេតការណ៍មួយផងដែរ ហើយមិនទាន់មានរបាយការណ៍ភ្លាមៗអំពីអ្នករបួស ឬការខូចខាតនោះទេ៕

នគរបាលចាប់ខ្លួនបាតុករជាច្រើននាក់ ក្នុងការតវ៉ាគាំទ្រប៉ាឡេស្ទីន ដោយគ្មានការអនុញ្ញាត នៅប្រទេសអាល្លឺម៉ង់

2023/10/23 11:46:09 am        144
នគរបាលនៅទីក្រុងប៊ែរឡាំង របស់ប្រទេសអាល្លឺម៉ង់ បានចាប់ខ្លួនមនុស្សជាច្រើននាក់ នៅពេលដែលពួកគេបានបំបែកបាតុកម្មគាំទ្រប៉ាឡេស្ទីន ដែលគ្មានការអនុញ្ញាត កាលពីថ្ងៃអាទិត្យ (២២ តុលា)។ មនុស្សប្រហែល ៣០០នាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីលានចតុរង្គរបស់ទីក្រុង ផតស៎ឌែម (Potsdam) នៅមិនឆ្ងាយប៉ុន្មានពីច្រក ប្រ៊ែនឌែនប៊ឺក (Brandenburg) ជាទីដែលប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier កំពុងថ្លែងសុន្ទរកថាក្នុងមហាសន្និបាតសាមគ្គីមួយ ហើយបានជំរុញឱ្យអ្នកចូលរួម ក្រោកឈរប្រឆាំងនឹងពួកប្រឆាំងសាសនានិយម។ជាមួយនឹងប្រជាជនប៉ាឡេស្ទីនប្រមាណ ៣០.០០០នាក់ ទីក្រុងប៊ែរឡាំង មានសហគមន៍ជនភៀសខ្លួនដ៏ធំបំផុតមួយនៅខាងក្រៅមជ្ឈិមបូព៌ា ហើយកំពុងមានការព្រួយបារម្ភចំពោះជម្លោះនៅតំបន់ហ្កាហ្សា ថាជម្លោះនោះនឹងកើនឡើងកាន់តែខ្លាំងក្លា។ទោះបីជាការតវ៉ាដែលគាំទ្រប៉ាឡេស្ទីន ភាគច្រើនបានបង្ហាញយ៉ាងច្បាស់ថា ការផ្តោតរបស់បាតុករ គឺទៅលើស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា និងមិនមែនគាំទ្រក្រុមហាម៉ាស ក៏ដោយ ក៏ប៉ុន្តែការតវ៉ាដោយគ្មានការអនុញ្ញាតទាំងអស់ត្រូវបានហាមឃាត់ក្នុងប្រទេសអាល្លឺម៉ង់ ដោយនគរបាលបានប្រើថ្នាំបាញ់ផ្សែងម្រេច ដើម្បីបំបែកការប្រមូលផ្តុំតវ៉ា ដែលបង្កឱ្យមានការចោទប្រកាន់ពីការរើសអើងសាសនាទាំងនោះផងដែរ៕

ប្រធានាធិបតី៖ ការគំរាមកំហែងដល់អាយុជីវិតជនជាតិជ្វីហ្វ នៅអាល្លឺម៉ង់ បង្កជាកំហឹង

2023/10/23 11:32:51 am        132
ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier ( ហ្វ្រង់ វ៉លទ័រ ស្តាញម៉ាយើ) បាននិយាយកាលពីថ្ងៃអាទិត្យថា វាបានបង្កជាកំហឹងខណៈស្ថាប័នជនជាតិជ្វីហ្វនៅប្រទេសអាល្លឺម៉ង់ ទាមទារការការពារសន្តិសុខ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់ ទៅលើប្រទេសអ៊ីស្រាអែល រយៈពេល២សប្តាហ៍មកនេះ ដែលជំរុញឲ្យមានអ្នកមកចូលរួមនៅក្នុងការប្រមូលផ្តុំគ្នានិងឈរប្រឆាំងចំពោះការប្រឆាំងជនជាតិជ្វីហ្វ។វិនាសកម្មលើជនជាតិជ្វីហ្វ មានន័យថាអាល្លឺម៉ង់ មានការទទួលខុសត្រូវជាពិសេសដើម្បីការពារជីវិតរស់នៅរបស់ជនជាតិជ្វីហ្វ ដែលលោក Steinmeier បានថ្លែងទៅកាន់ការប្រមូលផ្តុំសាមគ្គីភាព ខណៈបានមកជួបជុំគ្នានៅទីក្រុងប៊ែកឡាំង ធ្វើឡើងដោយគណបក្សលទ្ធិប្រជាធិបតេយ្យធំៗចំនួន៥ ជាសហគមន៍ជនជាតិជ្វីហ្វរបស់ខ្លួន សហជីពពាណិជ្ជកម្ម និងស្ថាប័នរបស់នយោជក។ លោកនិយាយថាលទ្ធិប្រជាធិបតេយ្យរបស់យើង ពុំបានបង្កើតភាពខុសគ្នានោះទេ មិនគិតពីប្រភពដើម ការពិសោធន៍ ឬសាសនាឡើយ ដែលមនុស្សគ្រប់គ្នារស់នៅទីនេះ ត្រូវតែស្គាល់ជំរំ Auschwitz និងយល់ពីការទទួលខុសត្រូវ ដែលប្រទេសរបស់យើងមាន ដោយសារតែបញ្ហានេះ។លោក Steinmeier និយាយថា ការវាយប្រហារនីមួយៗមកលើពលរដ្ឋឬស្ថាប័នជនជាតិជ្វីហ្វក្នុងប្រទេសអាល្លឺម៉ង់ បង្កឲ្យមានកំហឹង។ចាប់តាំងពីការវាយលុកដ៏ឃោឃៅរបស់ក្រុមហាម៉ាស់ និងការវាយប្រហារសងសិកដោយកងកម្លាំងអ៊ីស្រាអែល ប្រទេសអាល្លឺម៉ង់បានមើលឃើញ ការតវ៉ាជាបន្តបន្ទាប់ក្នុងការគាំទ្រ ទាំងអ៊ីស្រាអែល និងតំបន់ហ្កាហ្សា ដែលពាក្យប្រឆាំងជនជាតិជ្វីហ្វមួយចំនួនត្រូវបានគេស្តាប់លឺ។ ប្រទេសនេះគឺជាទីស្នាក់នៅនៃជនជាតិជ្វីហ្វច្រើនបំផុតនៅអឺរ៉ុបមួយចំនួន និងមានសហគមន៍ប៉ាឡេស្ទីន។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបំផ្លាញវិហារអ៊ីស្លាម២កន្លែង នៅជំរំជនភៀសខ្លួន

2023/10/23 11:26:39 am        106
យន្តហោះរបស់អ៊ីស្រាអែល បានវាយប្រហារលើបរិវេណព្រះវិហារមួយកន្លែង នៅក្នុងជំរំជនភៀសខ្លួនតំបន់ Jenin កាលពីព្រឹកថ្ងៃអាទិត្យ ដែលយោធាបាននិយាយថា កំពុងត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដើម្បីរៀបចំការវាយប្រហារ។ វីដេអូ ទទួលបានដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញ ប៉មព្រះវិហារអ៊ីស្លាមមួយកន្លែងដែលកំពុងបញ្ឈរ ស្ថិតក្នុងចំណោមកម្ទេចកម្ទីនិងជញ្ជាំង ដែលត្រូវបានបំផ្លាញ។ ពលរដ្ឋប៉ាឡេស្ទីន មិនបញ្ចេញឈ្មោះម្នាក់ រស់នៅក្នុងជំរំបាននិយាយថា ព្រះវិហារនេះ មានអ្នកទៅអាធិដ្ឋានចន្លោះពី២.០០០ ទៅ៣.០០០នាក់អំឡុងថ្ងៃសុក្រ។ ជាមួយគ្នានេះ កាលពីយប់ថ្ងៃអាទិត្យ ការផ្ទុះដ៏ខ្លាំង បានវាយប្រហារនៅតំបន់ហ្កាហ្សាលើតំបន់ហ៊ុមព័ទ្ធ។ ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា និយាយថាពលរដ្ឋប៉ាឡេស្ទីន ២៦៦នាក់ រួមមានទាំងកុមារ១១៧នាក់ បានស្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។ដោយអ៊ីស្រាអែលនៅតែបន្តការទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃ បានបំផ្លាញផ្លូវនៅតំបន់ហ្កាហ្សាយ៉ាងធ្ងន់ធ្ងរ ដែលប៉ាឡេស្ទីន និយាយាថាពួកគេបានទទួលការព្រមានថ្មីពីយោធាអ៊ីស្រអែលឲ្យជម្លៀសខ្លួនចេញពីភាគខាងជើងតំបន់ហ្កាហ្សា ទៅកាន់ភាគខាងត្បូង ដើម្បីបញ្ចៀសតំបន់សង្គ្រាមដ៏ឃោឃៅបំផុត។អ៊ីស្រាអែល និយាយថាខ្លួនដាក់គោលដៅតែទៅលើក្រុមសកម្មប្រយុទ្ធប៉ុណ្ណោះ ដែលពួកគេតែងតែប្រើប្រាស់អគារពលរដ្ឋរស់នៅជាការលាក់ពួន។

ប្រជាជនវ៉េណេហ្ស៊ុយអេឡា ក្លាយជាជនជាតិដ៏ច្រើនបំផុត សម្រាប់ការឆ្លងកាត់ព្រំដែនខុសច្បាប់

2023/10/23 11:18:19 am        68
ប្រជាជនវ៉េណេហ្ស៊ុយអេឡា បានក្លាយជាជនជាតិដ៏ច្រើនបំផុតដែលត្រូវបានចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់របស់សហរដ្ឋអាមេរិក ដោយជំនួសជនជាតិម៉ិកស៊ិកជាលើកដំបូង ក្នុងកំណត់ត្រា នេះបើយោងតាមតួលេខដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ដែលបង្ហាញថា ខែកញ្ញា គឺជាខែខ្ពស់បំផុតទីពីរសម្រាប់ការចាប់ខ្លួនគ្រប់ជាតិសាសន៍។ជនជាតិវ៉េណេហ្ស៊ុយអេឡា ត្រូវបានចាប់ខ្លួនចំនួន ៥៤,៨៣៣ ដងដោយក្រុមឆ្មាំល្បាតព្រំដែន បន្ទាប់ពីបានចូលពីប្រទេសម៉ិកស៊ិកក្នុងខែកញ្ញា កើនឡើងទ្វេដងពីការចាប់ខ្លួន ២២,០៩០ នាក់ ក្នុងខែសីហា និងលើសពីការចាប់ខ្លួនប្រចាំខែមុនចំនួន ៣៣,៧៤៩នាក់ ក្នុងខែកញ្ញា ឆ្នាំ ២០២២។ការចាប់ខ្លួនជនជាតិទាំងអស់ ដែលចូលមកពីម៉ិកស៊ិកមានចំនួនសរុប ២១៨.៧៦៣ នាក់ក្នុងខែកញ្ញា កើនឡើង២១ភាគរយពី១៨១.០៨៤នាក់ ក្នុងខែសីហា និងឈានដល់កម្រិតខ្ពស់បំផុតចំនួន ២២២.០១៨នាក់ ក្នុងខែធ្នូ ឆ្នាំ២០២២ នេះបើយោងតាមការិយាល័យគយ និងការការពារព្រំដែនសហរដ្ឋអាមេរិក។ ការចាប់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធរបស់រដ្ឋាភិបាល ដែលបានបញ្ចប់ នៅថ្ងៃទី ៣០ ខែកញ្ញា បានកើនឡើងដល់ ពីរលាននាក់សម្រាប់រយៈពេលឆ្នាំពីរជាប់ៗគ្នា ធ្លាក់ចុះ ៧ភាគរយពីកម្រិតខ្ពស់បំផុតនៃការចាប់ខ្លួនជាង ២,២ លាននាក់ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

អ្នកចូលរួមកិច្ចប្រជុំកំពូលសន្តិភាពទីក្រុងគែរ យល់ស្របលើការផ្តល់ជំនួយមនុស្សធម៌ដល់ហ្គាហ្សា

2023/10/23 11:09:16 am        154
អ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីប លោក Ahmed Fahmy បានប្រាប់ទូរទស្សន៍ Al Arabiya ថា អ្នកចូលរួមនៃកិច្ចប្រជុំកំពូលសន្តិភាពទីក្រុងគែរ បានយល់ព្រមលើការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។លោក Fahmy បាននិយាយថា៖ «កិច្ចប្រជុំកំពូលក្រុងគែរ បានបញ្ចប់ដោយមានកិច្ចព្រមព្រៀងមួយអំពី ការផ្តល់ជំនួយដល់តំបន់ហ្គាហ្សា។ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា៖«បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប និងកម្រិតនៃការថ្កោលទោស គឺជាចំណុចនៃការខ្វែងគំនិតគ្នា» ក្នុងចំណោមអ្នកចូលរួមកិច្ចប្រជុំនេះ។អ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីបរូបនេះ បាននិយាយទៀតថា៖ «មានប្រទេស [ក្នុងកិច្ចប្រជុំកំពូល] ចង់បន្ទោសតែភាគីម្ខាងនៃជម្លោះ។ ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមសកម្មប្រយុទ្ធមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស បានធ្វើការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សា។

កងកម្លាំងរុស្ស៊ី បង្កើនសម្ពាធលើកងទ័ពអ៊ុយក្រែន នៅភាគខាងកើត និងខាងត្បូង

2023/10/23 10:59:12 am        121
កងកម្លាំងរុស្ស៊ី ដែលមានគោលបំណងទប់ទល់នឹងការវាយបករបស់អ៊ុយក្រែនរយៈពេល ៤ ខែនៅតែរក្សាសម្ពាធមិនឈប់ឈរកាលពីថ្ងៃអាទិត្យលើទីក្រុង អាវឌីអ៊ិវកា (Avdiivka) ដែលរងការបំផ្លិចបំផ្លាញនៅភាគខាងកើត និងការបាញ់ផ្លោងកាន់តែខ្លាំង នៅតំបន់ភាគខាងត្បូងទីក្រុង ឃឺសុន(Kherson) ។ រុស្សី បានផ្តោតសំខាន់ លើតំបន់ឧស្សាហកម្មនៅភាគខាងកើតរបស់អ៊ុយក្រែន ចាប់តាំងពីការដកថយពីការរុលទៅមុខបរាជ័យដណ្ដើមយករដ្ឋធានីគីវ (Kyiv) កាលពីចាប់ផ្ដើមការឈ្លានពាន ខែកុម្ភៈ ឆ្នាំ២០២២ ហើយកងកម្លាំងរបស់ខ្លួនបានព្យាយាមរក្សាទីតាំងនៅទីក្រុង Kherson ចាប់តាំងពីការបោះបង់ចោលទីប្រជុំជនសំខាន់ក្នុងតំបន់នេះ កាលពីចុងឆ្នាំមុន។ ទីក្រុង អាវឌីអ៊ិវកា (Avdiivka) បានក្លាយជា លេខកូដយោធាសម្រាប់ការតស៊ូ ដែលត្រូវបានចាត់ទុកថាជាច្រកចូលទៅកាន់ការដណ្តើមយកមកវិញនូវទីក្រុង ដូណេតស៍(Donetsk) គ្រប់គ្រងដោយរុស្ស៊ី និងតំបន់ ដុនបាស (Donbas ) ដែលបង្កើតឡើងដោយតំបន់ Donetsk និង Luhansk ។ លោក អានឌ្រីវយូសូវ (Andriy Yusov) អ្នកនាំពាក្យនៃនាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន បានប្រាប់ទូរទស្សន៍អេស្ព្រេសូ ធីវី(Espreso TV) ថា ជាការពិតដែលថាទីក្រុង អាវឌីអ៊ិវកា មានសារៈសំខាន់។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយថា ស្ថានភាពនៅទីក្រុង អាវឌីអ៊ិវកា និងទីប្រជុំជន ម៉ារីនកា(Maryinka) ដែលនៅជិតនោះ មានភាពយ៉ាប់យ៉ឺនខ្លាំង ជាពិសេសការវាយប្រហាររបស់រុស្ស៊ីជាច្រើនលើក ប៉ុន្តែជំហររបស់យើងនៅតែមិនផ្លាស់ប្ដូរ៕

អ៊ីរ៉ង់ ព្រមានអ៊ីស្រាអែលឲ្យបញ្ឈប់សង្គ្រាមនៅតំបន់ហ្កាហ្សា បើពុំនោះសោតតំបន់នេះនឹងលែងគ្រប់គ្រងបាន

2023/10/23 08:17:30 am        194
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាម៊រ អាប់ដូឡាហាន(Hossein Amir-Abdollahian) បានព្រមានអ៊ីស្រាអែលថា តំបន់មជ្ឈិមបូព៌ា អាចគ្រប់គ្រងលែងបាន ប្រសិនបើខ្លួនមិនបញ្ឈប់ការវាយប្រហារលើតំបន់ហ្កាហ្សាទេនោះ។លោកបាននិយាយថា សហរដ្ឋអាមេរិកក៏ត្រូវតែស្តីបន្ទោសផងដែរ ចំពោះការផ្តល់ជំនួយផ្នែកយោធាដល់អ៊ីស្រាអែល។  ប៉ុន្មានម៉ោងក្រោយមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេន ចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) បានព្រមានថា កងទ័ពប្រជាជនរបស់លោកកំពុងស្ថិតក្នុងសមរភូមិប្រយុទ្ធដើម្បីជីវិតរបស់ពួកគេ ហើយបាននិយាយថា សង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសគឺ ត្រូវតែធ្វើ បើពុំនោះសោតនឹងស្លាប់។  អ៊ីរ៉ង់ គាំទ្រទាំងក្រុមហាម៉ាស ដែលបានវាយប្រហារអ៊ីស្រាអែលកាលពីពីរសប្តាហ៍មុនបានសម្លាប់មនុស្ស ១.៤០០ នាក់ ទាំងក្រុមហេសបូឡារបស់លីបង់។  យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស ប្រជាជនប៉ាឡេស្ទីនជាង ៤.៦០០នាក់ បានស្លាប់ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ នៅក្នុងតំបន់ហ្កាហ្សា ហើយអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងបង្កើនការវាយប្រហារតាមអាកាស។លោក អាម៊រ អាប់ដូឡាហាន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងតេហេរ៉ង់ ថាលោកព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលជាអ្នកធ្វើសង្រ្គាមតំណាងរបស់ខ្លួន ថា ប្រសិនបើពួកគេមិនបញ្ឈប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ភ្លាមៗ និងអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សាទេ អ្វីៗអាចធ្វើកើតឡើងបានគ្រប់ពេលវេលា ហើយតំបន់នេះ នឹងគ្រប់គ្រងលែងបាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យុវជន​គាំទ្រការដាក់ឱ្យអនុវត្ត​ច្បាប់កាតព្វកិច្ចយោធា ដែលជាមូល​ដ្ឋានគ្រឹះ​កសាង​កម្លាំង​ស្នេហា​ជា​តិ ការអប់រំ និងវិន័យ
04/27/2026 02:04 PM
រដ្ឋសភាកម្ពុជា បង្ហាញសមិទ្ធផល «បរិវត្តកម្មយេនឌ័រ» ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលសមាជិកសភាស្ត្រីអាយប៉ា (WAIPA) លើកទី៥
04/27/2026 02:04 PM
កម្ពុជាចូលរួមអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន» ដើម្បីពង្រឹងសិទ្ធិសុខភាពបន្តពូជ និងសមភាពយេនឌ័រ ក្នុងវេទិកាកម្រិតខ្ពស់រវាងរដ្ឋមន្ត្រី និងសមាជិកសភា
04/27/2026 01:04 PM
អ្នកការពារជើងឯក Carlos Alcaraz នឹងអវត្តមានពី Grand Slam, French Open ខែក្រោយ
04/27/2026 01:04 PM
Mohamed Salah រងរបួសសៃពួរត្រូវអវត្តមានដល់ចប់រដូវកាល
04/27/2026 01:04 PM
ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ
04/27/2026 01:04 PM
កំណើនប្រាក់ចំណេញឧស្សាហកម្មរបស់ចិនកើនឡើងយ៉ាងឆាប់រហ័ស ទោះសង្គ្រាមអ៊ីរ៉ង់បង្កើនហានិភ័យក៏ដោយ
04/27/2026 12:04 PM
អតីតរដ្ឋមន្ត្រីការពារជាតិ៖ ការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធាសមស្របតាមសភាពការណ៍តម្រូវ
04/27/2026 12:04 PM
រដ្ឋបាលខេត្តប៉ៃលិនប្រកាសបដិសេធ និងច្រានចោលការផ្សាយព័ត៌មានបំភ្លៃដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន»
04/27/2026 12:04 PM
ជប៉ុនផ្តល់រថយន្តដឹកសំរាមបន្ថែម ១០គ្រឿងទៀតដល់កម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងសំរាម
04/27/2026 12:04 PM