សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់
ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា

សន្តិសុខ និង សង្គម

ក្រុមសកម្មប្រយុទ្ធហេស្បូឡា៥នាក់បានស្លាប់ ខណៈអំពើហិង្សារីកកាន់តែធំនៅតាមព្រំដែនអ៊ីស្រាអែល -លីបង់

2023/10/18 09:10:07 am        146
អ៊ីស្រាអែល៖ ប្រភពកងកម្លាំងសន្តិសុខក្នុងប្រទេសលីបង់ បាននិយាយថា អំពើហិង្សាបានរីកកាន់តែធំនៅព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែលកាលពីថ្ងៃអង្គារទី១៧ខែតុលា ក្នុងនោះក្រុមយុទ្ធជនរបស់ក្រុមប្រដាប់អាវុធធុនធ្ងន់ ហេស្បូឡា(Hezbollah) របស់ប្រទេសលីបង់ ចំនួន៥នាក់បានស្លាប់ អំឡុងប្រតិបត្តិការប្រឆាំងអ៊ីស្រាអែល ។ ក្នុងការផ្ទុះអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុតនៅសមរភូមិមុខក្នុងរយៈពេល១៧ឆ្នាំមកនេះ ក្រុមហេស្បូឡាគាំទ្រដោយប្រទេសអ៊ីរ៉ង់  និងកម្លាំងអ៊ីស្រាអែល បានបាញ់តបតគ្នាស្ទើររាល់ថ្ងៃ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន វាយប្រហារចូលក្នុងទឹកដីរបស់អ៊ីស្រាអែលកាលពីថ្ងៃទី១៧ខែតុលា ហើយអ៊ីស្រាអែល បានឆ្លើយតបវិញដោយការវាយប្រហារតាមអាកាសដ៏ធ្ងន់ធ្ងរស្រោចលើតំបន់ហ្គាហ្សា។ទាហានអ៊ីស្រាអែល ដែលនិយាយថា ខ្លួននឹងបាញ់អ្នកណាក៏ដោយឲ្យតែទៅជិតព្រំដែន ឬជ្រៀតចូលតាមរបងព្រំដែនរបស់ខ្លួន  និងនិយាយថា ខ្លួនបានសម្លាប់មនុស្ស៤នាក់ កាលពិថ្ងៃអង្គារ ដែលបានព្យាយាមឆ្លងចូលរនាំង និងបំផ្ទុះគ្រឿងផ្ទុះ ។ ប្រភពដដែលនេះ ពុំបាននិយាយថា ហេតុការណ៍នោះកើតឡើងនៅទីណានោះទេ។ ក្រុមហេស្បូឡា បានបញ្ជាក់ថា៥នាក់ក្នុងចំណោមក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានស្លាប់ ប៉ុន្តែពុំបានបញ្ជាក់ច្បាស់ភ្លាមៗ ថា តើពួកគេណាម្នាក់ ជាជនដូចគ្នា ដែលអ៊ីស្រាអែល សំដៅដល់នោះ។កងទ័ពអ៊ីស្រាអែលបានរាយការណ៍ការវាយប្រហារនៅក្នុងទីតាំង៣កន្លែង រួមទាំង ទីប្រជុំជន មេទូឡា ( Metula)របស់អ៊ីស្រាអែល និងពុំមានទាហានអ៊ីស្រាអែល រងរបួសនោះទេ៕

ចំហេះព្រៃដ៏ធំបានបំផ្លាញផ្ទៃដីតំបន់ព្រៃអាម៉ាហ្សូន រាប់ពាន់ហិចតានៅប្រទេសបូលីវី

2023/10/18 08:59:20 am        124
បូលីវី៖​ ក្រុមមន្ត្រីក្នុងតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសបូលីវី បាននិយាយកាលពីថ្ងៃអង្គារ (១៧ តុលា) ថា ចំហេះព្រៃដ៏ធំបានលេបត្របាក់លើផ្ទៃដីរាប់ពាន់ហិចតា នៅតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសនេះ។ ចំហេះព្រៃជាច្រើនកន្លែង បានបំផ្លាញដំណាំនៅក្នុងតំបន់សាន់តា គ្រូស (Santa Cruz) និងបំផ្លាញផ្ទៃដីរាប់ពាន់ហិចតានៃឧទ្យានជាតិ ណូអែល មឺខាដូ (Noel Mercado) ដែលជាច្រកចូលទៅកាន់ព្រៃជប់ភ្លៀងអាម៉ាហ្សូនដ៏ធំ។រដ្ឋាភិបាលតំបន់សាន់តា គ្រូស បាននិយាយកាលពីថ្ងៃអង្គារថា មានចំហេះព្រៃសកម្មចំនួន១២កន្លែង ដែលភាគច្រើននៅក្នុងទីក្រុងសាន ម៉ាទីយ៉ាស (San Matias) ទីក្រុង ខនសេបស៊ីអន (Concepcion) និងទីក្រុងសាន់ អ៊ីណាស៊ីអូ (San Ignacio) ។ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ត្រូវបានបញ្ជូនដើម្បីជួយក្រុមពន្លត់អគ្គិភ័យ និងក្រុមអាជ្ញាធរ ដែលកំពុងទប់ទល់នឹងនៅលើដី៕

ក្រុមហាម៉ាស និងអ៊ីស្រាអែល ស្តីបន្ទោសដាក់គ្នាចំពោះការផ្ទុះដែលសម្លាប់មនុស្សរាប់រយនាក់នៅឯមន្ទីរពេទ្យក្នុងទីក្រុងហ្គាហ្សា

2023/10/18 08:55:57 am        141
អ៊ីស្រាអែល៖ ក្រសួងសុខភាពគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការបំផ្ទុះដ៏ធ្ងន់ធ្ងរបំផុតមួយបានធ្វើឲ្យកក្រើកមន្ទីរពេទ្យទីក្រុងហ្គាហ្សា(Gaza) ដែលផ្ទុកពេញទៅដោយអ្នករបួស និងប្រជាជនប៉ាឡេស្ទីនផ្សេងទៀតដែលកំពុងស្វែងរកកន្លែងជ្រកកោនកាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សរាប់រយនាក់ ។ក្រុមហាម៉ាស់បានស្តីបន្ទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ខណៈយោធាអ៊ីស្រាអែលបាននិយាយថា មន្ទីរពេទ្យត្រូវបានវាយប្រហារដោយគ្រាប់រ៉ូកែតដែលបាញ់ខុសគោលដៅដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ក្រសួងសុខាភិបាលបាននិយាយថាមនុស្សយ៉ាងហោចណាស់៥០០នាក់ បានស្លាប់ ក្នុងការវាយប្រហារលើមន្ទីរពេទ្យ Anglican Al-Ahli Baptist ។ វីដេអូដែលសារព័ត៌មាន AP បានបញ្ជាក់ពីខាងមន្ទីរពេទ្យ បង្ហាញពីអណ្ដាតភ្លើងបានឆាបឆេះអគារមន្ទីរពេទ្យនេះ ហើយបរិវេណមន្ទីរពេទ្យពោរពេញដោយរាងកាយសាកសពដាច់រយៈ ដែលភាគច្រើនជាកុមារតូចៗ។ នៅជុំវិញវាលស្មៅត្រូវបានរាយប៉ាយដោយភួយ  កាបូបស្ពាយសិស្សសាលា និងរបស់របរផ្សេងៗទៀត។ ការសម្លាប់រង្គាលបានកើតឡើងនៅពេលសហរដ្ឋអាមេរិកបានព្យាយាមបញ្ចុះបញ្ចូលអ៊ីស្រាអែលអនុញ្ញាតឱ្យមានការចែកចាយការផ្គត់ផ្គង់ជំនួយដល់ជនស៊ីវិលដែលអស់សង្ឃឹម ក្រុមជំនួយ និងមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាដ៏តូច ដែលបានស្ថិតនៅក្រោមការឡោមព័ទ្ធទាំងស្រុងចាប់តាំងពីការវាយលុកដ៏សាហាវរបស់ក្រុមហាម៉ាសនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីសប្តាហ៍មុន។ ការវាយប្រហារនេះក៏បានកើតឡើង ផងដែរ មួយថ្ងៃមុនពេលលោកប្រធានាធិបតី Joe Biden ទៅបំពេញទស្សនកិច្ចក្នុងតំបន់ ដើម្បីបង្ហាញការគាំទ្រដល់អ៊ីស្រាអែល និងព្យាយាមការពារកុំឱ្យសង្រ្គាមរីករាលដាល។ ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់បានភៀសខ្លួននៅក្នុងមន្ទីរពេទ្យ al-Ahli និងមន្ទីរពេទ្យផ្សេងទៀតក្នុងទីក្រុង ហ្គាហ្សា កាលពីប៉ុន្មានថ្ងៃមុន ដោយសង្ឃឹមថាពួកគេនឹងរួចផុតពីការទម្លាក់គ្រាប់បែក បន្ទាប់ពីអ៊ីស្រាអែលបានបញ្ជាឱ្យប្រជាជនទាំងអស់នៅក្នុងទីក្រុង និងតំបន់ជុំវិញនោះ ជម្លៀសទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សា៕

[BREAKING NEWS] មនុស្សជាង៥០០នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់នៅក្នុងការផ្ទុះមួយនៅមន្ទីរពេទ្យក្នុងទីក្រុង Gaza

2023/10/18 07:23:16 am        145
[BREAKING NEWS] មនុស្សជាង ៥០០នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការផ្ទុះមួយនៅឯមន្ទីរពេទ្យក្នុងទីក្រុង Gaza ដោយអាជ្ញាធរប៉ាឡេស្ទីន បានស្តីបន្ទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ប៉ុន្តែ អ៊ីស្រាអែល​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​ការ​វាយ​ប្រហារតាមអាកាស។មន្ទីរពេទ្យ Anglican Al-Ahli Baptist Hospital នៅ តំបន់Gaza ត្រូវ​បានកក្រើកដោយ​ការ​ផ្ទុះ​មួយ​កាលពី​ថ្ងៃ​អង្គារ មុន​ដំណើរ​ទស្សនកិច្ចរបស់លោក​ប្រធានាធិបតី​អាមេរិក Biden ក្នុង​ប្រទេស​អ៊ីស្រាអែល៕

អាជ្ញាធរខណ្ឌ៧មករា ចុះត្រួតពិនិត្យទីតាំងមួយកន្លែង យីហោ ស៊ឹងវៃ ដែលសង្ស័យមានបង្កប់ល្បែងស៊ីសង

2023/10/17 03:23:17 pm        572
ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួននៅតែបន្តបង្ហោះជាសាធារណៈថាទីតាំង យីហោ ក្រុមហ៊ុន ស៊ឹងវៃ មានបង្កប់ល្បែងស៊ីសងខុសច្បាប់ដ៏ធំនៅខាងក្នុង ។ ដូច្នេះកម្លាំងគណៈបញ្ជាការ​ឯកភាពខណ្ឌ៧មករា ​បានបន្តចុះដល់ទីតាំង និងត្រួតពិនិត្យជាក់ស្ដែង ពុំឃើញមានដូចការ​ចុះ​ផ្សាយនោះឡើយ។សូមជម្រាប់ជូនថា នៅព្រឹកថ្ងៃទី១៧ ​ខែតុលា ឆ្នាំ២០២៣ នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា ​បានចាត់ឲ្យលោក ណុប ផា អភិបាលរងទទួលបន្ទុក ដឹកនាំកម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង ​នៅចំណុចទីតាំងយីហោ ក្រុមហ៊ុន ស៊ឹងវៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣២ កែងផ្លូវលេខ១១៥ ​សង្កាត់វាល់វង់ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ ​តែពុំមានអ្វីពាក់ព័ន្ធបទល្មើសនិងល្បែងស៉ីសងឡើយ។ការចុះត្រួតពិនិត្យនេះផងដែរ អាជ្ញាធរបានអប់រំណែនាំ​ដល់ម្ចាស់គ្រប់គ្រងទីតាំង និង​បានធ្វើការ​កិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ច​ហាមមិនឱ្យមានបង្កប់ល្បែងស៊ីសង​គ្រប់ប្រភេទ និង​បទល្មើសផ្សេងៗដែលខុសច្បាប់​ ការជួញដូរមនុស្ស ​និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរ និងអនុវត្តតាមតិវិធីច្បាប់។សូមបញ្ជាក់ផងដែរទីតាំងក្រុមហ៊ុន ស៊ឹងវៃ នេះ អាជ្ញាធរខណ្ឌ៧មករា បានចុះត្រួតពិនិត្យជាច្រើន​លើក​ច្រើនសារមកហើយ ដែលមានបណ្ដាញសង្គមក៏ដូចជាសារព័ត៌មាន​មួយចំនួន​បានចុះផ្សាយថា​ក្នុងទីតាំងនេះគឺមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ​ក៏ប៉ុន្តែអាជ្ញាធរចុះត្រួតពិនិត្យមិនមានអ្វី គួរ​ឲ្យសង្ស័យ ​និងពាក់ព័ន្ធឡើយ។ តែទោះជាយ៉ាងណា​អាជ្ញាធរនិងឲ្យកម្លាំងជំនាញ​ធ្វើការ​ស៊ើបអង្កេតស្រាវជ្រាវ ​បន្តទៀតផងដែរ៕ អត្ថបទ៖ កុម្ភៈ

សម្ព័ន្ធយោធាណាតូ បានចាប់ផ្តើមសមយុទ្ធនុយក្លេអ៊ែរ ប្រចាំឆ្នាំរបស់ខ្លួន

2023/10/17 02:07:28 pm        108
អង្គការណាតូ ចាប់ផ្តើមសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា «ថេរវេលាថ្ងៃត្រង់» កាលពីថ្ងៃចន្ទ (១៦ តុលា) ហើយយន្តហោះជាច្រើនគ្រឿងនៃរដ្ឋជាសមាជិកចំនួន ១៣ប្រទេស ក៏បានចូលរួមក្នុងការហ្វឹកហ្វឺននេះផងដែរ។ សម្ព័ន្ធយោធានេះសង្កត់ធ្ងន់ថា លំហាត់សម «ថេរវេលាថ្ងៃត្រង់» គឺជា «សកម្មភាពហ្វឹកហាត់ជាប្រចាំ ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ»។នៅឆ្នាំនេះ សមយុទ្ធដែលធ្វើឡើងលើប្រទេសអ៊ីតាលី ក្រូអាត និងសមុទ្រមេឌីទែរ៉ាណេមួយនេះ នឹងមានយន្តហោះជាច្រើនប្រភេទ រួមទាំងយន្តហោះចម្បាំងទំនើបៗ និងយន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិក ដែលនឹងមកដល់ពីសហរដ្ឋអាមេរិកផងដែរ។សមយុទ្ធ «ថេរវេលាថ្ងៃត្រង់» មានការចូលរួមពីយន្តហោះចម្បាំងជាច្រើនគ្រឿង ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ប៉ុន្តែមិនប្រើគ្រាប់បែកពិតនោះទេ។ អង្គការណាតូ សង្កត់ធ្ងន់ថា សមយុទ្ធនេះធ្វើឡើង «យ៉ាងហោចណាស់ចម្ងាយ ១.០០០គីឡូម៉ែត្រ ពីព្រំដែនរបស់រុស្ស៊ី« ហើយលំហាត់សមនេះគឺ «មិនជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ពិភពលោកបច្ចុប្បន្នទេ»។ សមយុទ្ធ «ថេរវេលាថ្ងៃត្រង់» នេះត្រូវបានគេរំពឹងថា នឹងធ្វើឡើងរហូតដល់ថ្ងៃទី២៦ ខែតុលា ខាងមុខនេះផងដែរ៕

មនុស្ស៥នាក់បានស្លាប់ក្នុងទឹកជំនន់នៅប្រទេសថៃ ខណៈរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្តទៀត

2023/10/17 02:04:14 pm        122
មនុស្ស ៥នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់នៅភាគខាងជើងប្រទេសថៃ ក្នុងសប្តាហ៍នេះ ដោយក្រុមអាជ្ញាធរបានព្រមាននៅថ្ងៃអង្គារ (១៧ តុលា) ថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ក្រសួងសុខាភិបាលសាធារណៈថៃ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីដើមរដូវខ្យល់មូសុងក្នុងខែកញ្ញា មក ពលរដ្ឋថៃសរុប ២៣នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់ និងមនុស្ស ៣៣នាក់បានរងរបួស។ក្រសួងបាននិយាយថា កាលពីដើមសប្តាហ៍នេះ ទឹកជំនន់នៅក្នុងខេត្តផាយ៉ាវ ភាគខាងជើងប្រទេសថៃ បានសម្លាប់មនុស្សប្រាំនាក់។ ក្រុមអាជ្ញាធរថៃ បានចេញការព្រមានទឹកជំនន់សម្រាប់ខេត្តចំនួន ៣២ខេត្ត នៅថ្ងៃអង្គារនេះ ហើយភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានព្យាករណ៍ថា នឹងធ្លាក់នៅទីក្រុងបាងកក និងកោះរមណីយដ្ឋានដ៏ពេញនិយមរបស់ខេត្តភូកេត ផងដែរ។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រជាជនថៃជាង ៦.២០០០គ្រួសារ ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់នៅរដូវវស្សានេះ។ គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១១ ទឹកជំនន់ដ៏រីករាលដាល បានសម្លាប់មនុស្សជាង ៥០០នាក់ និងបំផ្លាញលំនៅឋានរាប់លានខ្នងនៅទូទាំងប្រទេសថៃផងដែរ៕

ជនអន្តោប្រវេសន៍ជាង ៨.៥០០នាក់ បានទៅដល់ប្រទេសអេស្ប៉ាញ ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍

2023/10/17 02:00:17 pm        121
ក្រសួងមហាផ្ទៃអេស្ប៉ាញបាននិយាយថា ជនអន្តោប្រវេសន៍ជាង ៨.៥០០នាក់ បានទៅដល់ប្រជុំកោះកាណារី របស់អេស្ប៉ាញ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ខណៈក្រុមអាជ្ញាធរកំពុងជួបផលលំបាកក្នុងការទប់ទល់នឹងរលកនៃការមកដល់នៃជនអន្តោប្រវេសន៍។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេស្ប៉ាញ លោក ហ្វឺណានដូ ក្រានដេ ម៉ាឡាស្កា (Fernando Grande- Marlaska) បានទៅពិនិត្យរដ្ឋធានីនៃប្រជុំកោះនេះ កាលពីថ្ងៃចន្ទ (១៦ តុលា) ជាទីដែលលោកបានប្រកាសថា យន្តហោះនគរបាលស៊ីវិលអេស្ប៉ាញ ហ្គាឌីយ៉ា មួយគ្រឿង នឹងត្រូវបញ្ជូនទៅ ដើម្បីត្រួតពិនិត្យដែនទឹកជុំវិញប្រទេសសេណេហ្គាល់ និងប្រទេសម៉ូរីតានី ដែលជនអន្តោប្រវេសន៍ជាច្រើន ចាប់ផ្តើមធ្វើដំណើរទៅកាន់អឺរ៉ុប ហើយលោកបាននិយាយថា យន្តហោះទីពីរនឹងត្រូវបញ្ជូនទៅបន្ថែម ដើម្បីពង្រឹងដែនទឹកជុំវិញប្រជុំកោះកាណារី នេះផងដែរ។លោកម៉ាឡាស្កា បាននិយាយថា ជនអន្តោប្រវេសន៍ចំនួន ១២.៥០០នាក់ ត្រូវបានរារាំងពីការធ្វើដំណើរទៅកាន់អេស្ប៉ាញ រហូតមកដល់ពេលនេះនៅក្នុងឆ្នាំនេះ។ តួលេខក្រសួងមហាផ្ទៃអេស្ប៉ាញបង្ហាញថា ចំនួនជនអន្តោប្រវេសន៍ដែលបានទៅដល់ប្រទេសនេះ តាមសមុទ្រទៅប្រជុំកោះកាណារី បានកើនឡើង ៨០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

មេដឹកនាំពិភពលោកព្យាយាមទប់ស្កាត់សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ និងការពារជនស៊ីវិល

2023/10/17 12:32:04 pm        132
ខណៈប្រទេសអ៊ីស្រអែល ត្រៀមសម្រាប់ការវាយលុកតាមដីគោកចូលទៅក្នុងតំបន់ហ្គាហ្សា សហគមន៍អន្តរជាតិ បានរួបរួមគ្នា ដើម្បីព្យាយាមការពារជនស៊ីវិលនិងទប់ស្កាត់ជម្លោះ មិនឲ្យរាលដាលនៅទូទាំងតំបន់។ ប៉ុន្តែការប្តេជ្ញាចិត្តដែលបានសន្យារបស់អ៊ីស្រាអែល ដើម្បីកម្ទេចក្រុមហាម៉ាស់ ជាក្រុមនៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា កំពុងរារាំងកិច្ចប្រឹងប្រែងសម្របសម្រួល។ ដូច្នេះមានការប៉ះទង្គិចគ្នាច្រើននៅតាមបណ្តោយព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល ជាមួយប្រទេសលីបង់។ក្នុងចំណោមតួអង្គអន្តរជាតិសកម្មបំផុតគឺសហរដ្ឋអាមេរិក ដែលរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់ចំនួន៦ កាលពីថ្ងៃសុក្រទី ១៣ ខែតុលា ដោយបានធ្វើទស្សនកិច្ច នៅប្រទេសហ្សកដានី កាតា បារ៉ែន អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងប្រទេសអេហ្ស៊ីប។ ទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនមានការព្រួយបារម្ភដើម្បីបញ្ចៀសការបើកសមរភូមិលើកទី២ជាមួយជីវពលក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់។ ប៉ុន្តែពួកគេប្រាកដណាស់ចំពោះការគាំទ្ររបស់ពួកគេ សម្រាប់សិទ្ធរបស់អ៊ីស្រាអែល ដើម្បីកាពារខ្លួន។ ប្រទេសអេហ្ស៊ីប កាតា និងទួរគី ក៏កំពុងព្យាយាមទប់ស្កាត់វិបត្តិនេះ។ ប្រទេសទាំងអស់នេះមានទំនាក់ទំនងល្អជាមួយប្រទេសអ៊ីស្រាអែល ហើយអ្នកជំនាញគិតថាពួកគេនឹងមានឥទ្ធិពលខ្លះលើក្រុមហាម៉ាស់។ ប្រទេសចិន និងរុស្ស៊ី មានការយកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះការឆ្លើយតបទៅនឹងការវាយប្រហារ។ប៉ុន្តែប្រទេសទាំងពីរនេះ អាចមានឥទ្ធិពលខ្លះលើប្រទេសអ៊ីរ៉ង់ជាសត្រូវដែលអ៊ីស្រាអែលបានស្បត់ ដើម្បីការពារជម្លោះមិនឲ្យរាលដាល។ ទីក្រុងតេអេរ៉ង់ បានគាំទ្រក្រុមហេសបូឡា និងក្រុមហាម៉ាស់ជាយូរមកហើយ។ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានអំពាវនាវតាមកិច្ចប្រជុំកំពូលតាមវីដេអូ ដល់មេដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះដើម្បីស្វែងរកជំហររួមគ្នាចំពោះសង្គ្រាមនេះ។

អង្គការខុសភាពពិភពលោក និយាយថា ជំនួយត្រូវតែទៅដល់តំបន់ហ្គាហ្សារយៈពេល២៤ម៉ោង មុនកើតមានមហន្តរាយ

2023/10/17 12:17:30 pm        120
ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់របស់អង្គការសហប្រជាជាតិ បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃចន្ទថា តំបន់ហ្គាហ្សា នៅសល់ទឹកប្រើប្រាស់ ថាមពលអគ្គិសនី និង ប្រេងឥន្ធនៈសម្រាប់ត្រឹមរយៈពេលតែ២៤ម៉ោងទៀតប៉ុណ្ណោះ ខណៈសម្ពាធកើនឡើងខ្លាំង ដែលជំនួយចាំបាច់ត្រូវតែទៅឲ្យដល់។ ប្រធានប្រចាំតំបន់សម្រាប់មេឌីទែរ៉ាណេខាងកើត លោក អាម៉េដ អាល់-ម៉ាណហារី (Ahmed al-Mandhari) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AFP ថា ប្រសិនបើជំនួយមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងដែនដីរងការឡោមព័ទ្ធ ក្រុមវេជ្ជបណ្ឌិត នឹងត្រៀមការចុះបញ្ជីអ្នកស្លាប់នៃអ្នកជំងឺរបស់ខ្លួន។ ជម្លោះបានឈានចូលដល់ថ្ងៃទី១០ កាលពីថ្ងៃចន្ទនៃការវាយប្រហារតាមអាកាសឥតឈប់ឈររបស់អ៊ីស្រាអែល ដាក់គោលដៅលើតំបន់រស់នៅរបស់ជនជាតិប៉ាឡេស្ទីន រងការឡោមព័ទ្ធ ចាប់តាំងពី ការវាយប្រហាររបស់ក្រុមហាម៉ាសមានមូលដ្ឋាន នៅតំបន់ហ្គាហ្សា កាលពីទី៧ខែតុលារ ដែលបានសម្លាប់មនុស្សជាង១.៤០០នាក់ ភាគច្រើនជាជនស៊ីវិលនៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង ។ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា បាននិយាយថាមនុស្សប្រហែល២.៧៥០នាក់ បានស្លាប់និងជាង៩.៧០០នាក់រងរបួស ។ យោងតាមអង្គការសហប្រជាជាតិមនុស្ស១លាននាក់ ត្រូវបានភៀសខ្លួនចេញពីលំនៅឋាន។ កង្វះខាតថាមពលអគ្គិសនី គំរាមកំហែងដល់ប្រព័ន្ធគាំទ្រជីវិត ចាប់ពីរោងចក្របន្សុតទឹកសមុទ្រ រហូតដល់ទូរទឹកកកស្តុកអាហារ និង ឃ្លាំងស្តុករក្សាគុណភាពសម្ភារៈវេជ្ជសាស្ត្រជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM