នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា

សន្តិសុខ និង សង្គម

ព្យុះសង្ឃរា Otis បានសម្លាប់មនុស្ស ៣៩នាក់ ពេលបោកបក់ឆ្លងកាត់ប្រទេសម៉ិកស៊ិក

2023/10/29 05:21:56 pm        186
ទាហាមកពីឆ្មាំជាតិម៉ិកស៊ិក បានចាប់ផ្តើមបោសសម្អាតកម្ទេចកម្ទីចេញពីផ្លូវនៅក្នុងទីក្រុង Acapulco កាលពីថ្ងៃសៅរ៍ ក្រោយព្យុះសង្ឃរា Otis បោកបក់លើទីក្រុងតំបន់ឆ្នេរប្រទេសម៉ិកស៊ិកមួយនេះ និងបានធ្វើឲ្យផ្ទះសម្បែងប្រជាពលរដ្ឋ រាបដល់ដី ។ ព្យុះសង្ឃរានេះដែរ បានសម្លាប់មនុស្ស ៣៩នាក់ ។ ដោយប្រើរទេះរុញ ប៉ែល និងរណា ទាហានបានចាប់ផ្តើមបោសសម្អាតិគំនរបាក់បែកផ្ទះ ហាង និងអគារចេញពីដងផ្លូវនៅក្នុងទីក្រុង Acapulco ។ ខណៈពេលនោះដែរ គេបានមើលឃើញ ប្រជាពលរដ្ឋម៉ិកស៊ិក តម្រង់ជួរយ៉ាងវែង ដើម្បីចូលចាក់សាំងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ក្នុងទីក្រុង Acapulco ។ ថ្លៃខូចខាតបណ្តាលមកពីព្យុះកម្រិតទី ៥ Otis ត្រូវបានគេប៉ាន់ស្មានថាមានប្រហែលរាប់ពាន់លានដុល្លារ ហើយកងកម្លាំងប្រដាប់អាវុធជាង ៨ពាន់នាក់ ត្រូវបានបញ្ជូនទៅជួយស្តាឡើងវិញទីក្រុងកំពង់ផែមួយនេះ ៕

មនុស្ស២៨នាក់ស្លាប់ និង១៨នាក់ទៀត បាត់ខ្លួនក្នុងអគ្គិភ័យអណ្តូងរ៉ែ ArcelorMittal ប្រទេសកាហ្សាក់ស្ថាន

2023/10/29 05:18:52 pm        222
ក្រសួងសង្រ្គោះបន្ទាន់ បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោច ២៨នាក់ បានស្លាប់ និងមនុស្ស ១៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយអគ្គិភ័យក្នុងអណ្តូងរ៉ែនៅប្រទេសកាហ្សាក់ស្ថាន ។ ប្រតិបត្តិករ ArcelorMittal Temirtau ដែលជាអង្គភាពក្នុងស្រុកនៃក្រុមហ៊ុនផលិតដែកថែបមានមូលដ្ឋាននៅប្រទេសលុចសំបួរ បាននិយាយថា មនុស្ស ២០៦នាក់ ក្នុងចំណោមមនុស្ស ២៥២នាក់ នៅអណ្តូងរ៉ែ Kostenko ត្រូវបានជម្លៀសចេញ ក្រោយផ្ទុះសារធាតុមេតាន ។ ពួកគេនិយាយថា មនុស្ស ១៨នាក់ ទទួលបានការព្យាបាល ។ ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev ដែលបានសម្តែងមរណទុក្ខដល់គ្រួសារជនរងគ្រោះ និងបានប្រកាសថ្ងៃកាន់ទុក្ខជាតិនៅថ្ងៃទី ២៩ ខែតុលានេះ បានបញ្ជាគណៈរដ្ឋមន្រ្តីរបស់លោកឲ្យបញ្ឈប់ប្រតិបត្តិការវិនិយោគជាមួយក្រុមហ៊ុន ArcelorMittal Temirtau ។ រដ្ឋាភិបាល និងក្រុមហ៊ុន បានបញ្ជាក់ផងដែរថា ពួកគេកំពុងធ្វើការជាមួយគ្នាបញ្ចប់កិច្ចព្រមព្រៀង ដើម្បីធ្វើជាតូបនីយកម្មក្រុមហ៊ុន ដែលប្រតិបត្តិការរោងចក្រដែកថែបធំបំផុតនៅក្នុងប្រទេសមួយនេះ ៕

នាវា NGO សង្រ្គោះជនអន្តោប្រវេសន៍ ៤៩នាក់នៅជិតតំបន់ឆ្នេរអ៊ីតាលី ហើយមនុស្ស ៤នាក់ត្រូវបានរកឃើញស្លាប់

2023/10/29 05:15:29 pm        199
ជនអន្តោប្រវេសន៍ ៤៩នាក់ ត្រូវបានជួយសង្រ្គោះដោយនាវាអង្គការក្រៅរដ្ឋាភិបាល(NGO)នៅជិតតំបន់ឆ្នេរប្រទេសអ៊ីតាលី ហើយមនុស្ស ៤នាក់ផ្សេងទៀត ត្រូវបានប្រទះឃើញស្លាប់ ។ នាវាសង្រ្គោះ Sea-Eye បានរកឃើញអន្តោប្រវេសន៍នៅក្នុងទូកពោង ក្រោយការទូរស័ព្ទសុំជំនួយបន្ទាន់ ពីទូកដឹកអន្តោប្រវេសន៍ ។ នាវា Sea-Eye បាននិយាយថា នាវាឆ្មាំល្បាតឆ្នេរលីប៊ី បាននៅទីកន្លែងកើតហេតុរួចទៅហើយ ពេលដែលក្រុមនាវិករបស់ពួកគេបានទៅដល់ ហើយនិងបានជំរុញឲ្យនាវាសប្បុរសធម៌ចាកចេញពីទីនោះ ។ យោងតាមការបញ្ជាក់របស់នាវា Sea-Eye បានឲ្យដឹងថា នៅក្នុងចំណោមជនអន្តោប្រវេសន៍ គឺជាស្រ្តីមានផ្ទៃពោះម្នាក់ដែលស្ទើផុតដង្ហើមទៅហើយ និងមនុស្ស ៣នាក់ទៀត សន្លប់ ។ NGO បាននិយាយថា ពួកគេបានស្នើសុំជាច្រើនលើកឲ្យមានការជម្លៀសបន្ទាន់ចេញពីមជ្ឈមណ្ឌលសង្រ្គោះ សមុទ្រអ៊ីតាលី ប៉ុន្តែគ្មានអ្នកអើពើនោះទេ ហើយពួកគេនិយាយប្រាប់ឲ្យទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងទុក្ខព្រួយដែនសមុទ្រលីប៊ី និងសេវាកម្មព្យាបាលតាមទូរស័ព្ទរបស់អ៊ីតាលីជំនួសវិញ ។ ក្រោយមក អ៊ីតាលី បានណែនាំឲ្យនាវា Sea-Eye បន្តដំណើរទៅកាន់កំពង់ផែ Vibo Valentia ដើម្បីដាក់ចុះជនអន្តោប្រវេសន៍ដែលត្រូវបានជួយសង្រ្គោះ ៕

ប្រធានសិទ្ធិមនុស្ស UN ព្រមានពីគ្រោះថ្នាក់នៃប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា

2023/10/29 05:11:12 pm        192
កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN)បានព្រមានពីលទ្ធភាពនៃផលវិបាកដ៏គ្រោះថ្នាក់នៃប្រតិបត្តិការតាមជើកគោកទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សាស្រ្ទីប ជាកន្លេងដែលមនុស្សរាប់ពាន់នាក់ បានស្លាប់រួចទៅហើយដោយសារការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Turk បាននិយាយថា ពួកគេបានបាត់ការទាក់ទងជាមួយសហការីរបស់ខ្លួននៅតំបន់ហ្គាហ្សា កាលពីយប់មិញ ហើយអ្នកសារព័ត៌មានជាច្រើន លែងអាចធ្វើសេចក្តីរាយការណ៍បានទៀតហើយចេញពីតំបន់បិទច្រកមួយនេះ ។ លោក Volker បានអំពាវនាវផងដែរឲ្យភាគីបង្កសង្រ្គាម និងរដ្ឋដទៃទៀតទាំងអស់ដែលមានឥទ្ធិលនៅក្នុងតំបន់ ត្រូវតែធ្វើតាមអំណាចរបស់ពួកគេទាំងអស់ ដើម្បីបន្ធូរបន្ថយជម្លោះមួយនេះ ។ អ៊ីស្រាអែល បានបញ្ជូនទាហានរបស់ខ្លួនចូលទៅក្នុងតំបន់ហ្គាហ្សាកាលពីយប់ថ្ងៃសុក្រ ហើយពួកគេបានសន្យាបន្តវាយប្រហារលើគោលដៅជាច្រើន រួមទាំងផ្លូវក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលប្រើប្រាស់ដោយក្រុមហាម៉ាស់ ៕

មនុស្សរាប់សែននាក់នាំគ្នាធ្វើបាតុកម្មនៅទូទាំងពិភពលោកដើម្បីគាំទ្រជនប៉ាឡេស្ទីន

2023/10/29 05:07:16 pm        205
មនុស្សរាប់សែននាក់ ដែលគាំទ្រជនប៉ាឡេស្ទីន បាននាំគ្នាដង្ហែក្បួននៅតាមដងផ្លូវក្នុងទីក្រុងជាច្រើន នៅទូទាំងពិភពលោកកាលពីថ្ងៃសៅរ៍ម្សិលមិញ ។ នៅកណ្តាលទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស មនុស្សរាប់ពាន់នាក់ បានជួបជុំគ្នា ដើម្បីទាមទាររដ្ឋាភិបាលអង់គ្លេស អំពាវនាវឲ្យមានបទឈប់បាញ់ ក្រោយយោធាអ៊ីស្រាអែលបង្កើនការវាយប្រហារតាមច្រកអាកាស និងការវាយប្រហារតាមជើងគោក លើតំបន់ហ្គាហ្សាស្រ្ទីបកាលពីយប់កន្លងទៅ ។ អង់គ្លេស បានគាំទ្រសិទ្ធិការពាររបស់អ៊ីស្រាអែល ក្រោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមជីវពលហាម៉ាស់ ដែលអ៊ីស្រាអែលនិយាយថា បានសម្លាប់មនុស្សជាង ១.៤០០នាក់ ភាគច្រើននៃពួកគេ គឺជាជនស៊ីវិល ។ ខណៈពេលនោះដែរ អ្នករស់នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រាប់ពាន់នាក់ បាននាំគ្នាដង្ហែក្បួននៅតាមដងផ្លូវ ដើម្បីអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្រ្ទីប ស្របពេលដែលជម្លោះរវាងក្រុមហាម៉ាស់ និងកងកម្លាំងអ៊ីស្រាអែល នៅតែបន្ត ។ ដោយឡែក ក្រុមអ្នកគាំទ្រជនប៉ាឡេស្ទីនប្រហែល ១ម៉ឺននាក់ បាននាំគ្នាដង្ហែក្បួនផងដែរនៅក្នុងសង្កាត់ Kreuzberg ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីទាមទារឲ្យមានសេរីភាពរបស់ប៉ាឡេស្ទីន ៕

ក្រុមហាម៉ាស់ អំពាវនាវឲ្យអនុវត្តន៍ជាបន្ទាន់ការសម្រេចចិត្តផ្តល់ជំនួយដល់តំបន់ហ្គាហ្សារបស់ UN

2023/10/29 04:23:29 pm        162
លោក Ghazi Hamad គឺជាមន្រ្តីមួយរូបរបស់ក្រុមហាម៉ាស់ បានអំពាវនាវឲ្យអនុវត្តន៍ជាបន្ទាន់ការសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ(UN) អនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា ដោយលោកបានព្រមានពីគ្រោះមហន្តរាយមនុស្សធម៌ ស្របពេលដែលអ៊ីស្រាអែល បង្កើនការវាយប្រហារតាមច្រកអាកាស និងការវាយប្រហារតាមជើងគោករបស់ពួកគេ កាលពីយប់កន្លងទៅ ។ អំឡុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុង Beirut ប្រទេសលីបង់ លោក Hamad បានចាត់ទុកការសម្រេចចិត្តរបស់ UN ថាជាជ័យជំនះមួយសម្រាប់ជនប៉ាឡេស្ទីន ហើយលោកបានអំពាវនាវឲ្យមានការចែកចាយជំនួយជាបន្ទាន់ដល់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា ។ លោក Hamadនិយាយថា ពាក់ព័ន្ធនឹងការវាយប្រហារលើមន្ទីរពេទ្យ Al-Shifa ពួកយើងចង់បញ្ជាក់ថា Al-Shifa គឺជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ សម្រាប់គោលបំណងវេជ្ជសាស្រ្ត ហើយវាមិនត្រូវបានប្រើប្រាស់ដោយក្រុមមេដឹកនាំហាម៉ាស់ ឬមេដឹកនាំយោធានោះទេ ។ កាលពីថ្ងៃសុក្រកន្លេងទៅ មហាសន្និបាតអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានបទឈប់បាញ់សម្រាប់ជំនួយមនុស្សធម៌រវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីន ហើយនិងទាមទារឲ្យជំនួយចូលដល់តំបន់ឡោមព័ទ្ធហ្គាហ្សាស្រ្ទីប និងការពារជនស៊ីវិល ។ ចំណែកឯសេចក្តីសម្រេចដែលត្រូវបានធ្វើសេចក្តីព្រាងច្បាប់ដោយបណ្តារដ្ឋអារ៉ាប់ មិនមានការជាប់ពាក់ព័ន្ធនោះទេ តែវាមានទម្ងន់នយោបាយ ៕

លោក Netanyahu ៖ អ៊ីស្រាអែល នឹងចាប់ផ្តើមដំណាក់កាលទី២ នៃសង្រ្គាមតំបន់ហ្គាហ្សា

2023/10/29 04:17:19 pm        173
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ថា បច្ចុប្បន្នអ៊ីស្រាអែលស្ថិតនៅក្នុងដំណាក់កាលទី ២នៃសង្រ្គាមតំបន់ហ្គាហ្សា ហើយកងកម្លាំងរបស់លោក កំពុងចុះប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុមជីវពលហាម៉ាស់ ។លោកនិយាយថា សង្រ្គាមនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប នឹងពិបាក ហើយនិងមានរយៈពេលយូរ ហើយពួកយើងបានត្រៀមខ្លួនរួចរាល់ ។ រូបភាពវីដេអូឃ្លីបរបស់កងទ័ពការពារជាតិអ៊ីស្រាអែល ឃើញការបង្ហាញដំណាក់កាលទី ២នៅក្នុងតំបន់បិទច្រកគ្រប់គ្រងដោយក្រុមហាម៉ាស់មួយនេះ ។លោក Netanyahu បានអំពាវនាវសារជាថ្មីម្តងទៀតឲ្យជនស៊ីវិលប៉ាឡេស្ទីន ចាកចេញពីតំបន់ភាគខាងជើងហ្គាហ្សាស្រ្ទីប ដែលជាទីតាំងផ្តោតសំខាន់ការវាយប្រហាររបស់អ៊ីស្រាអែល ។ អ៊ីស្រាអែល បានពង្រឹងការបិទច្រកតំបន់ហ្គាហ្សា និងបានទម្លាក់គ្រាប់បែកអស់រយៈពេល ៣សប្តាហ៍មកហើយ ។ ក្រុមអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សា និយាយថា មនុស្សជាង ៧.៥០០នាក់ ត្រូវបានសម្លាប់អំឡុងយុទ្ធនាការរបស់កងទ័ពអ៊ីស្រាអែល ។ ដោយឡែក ការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមជីវពលហាម៉ាស់មកលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ១.៤០០នាក់ ដែលជាថ្ងៃស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរយៈពេល ៧៥ឆ្នាំរបស់ប្រទេសមួយនេះ ៕

ការស្លាប់ភ្លាមៗរបស់អតីតមេដឹកនាំលំដាប់ទី២ របស់ប្រទេសចិន បានធ្វើឱ្យប្រជាជនជាច្រើនភ្ញាក់ផ្អើល

2023/10/27 09:07:58 pm        106
មរណភាពភ្លាមៗរបស់អតីតមេដឹកនាំលំដាប់ទី២ របស់ប្រទេសចិន លោក លី ខឺឈាង (Li Keqiang) បានធ្វើឱ្យមនុស្សជាច្រើនក្នុងប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគេកំពុងគោរពវិញ្ញាណក្ខន្ធដល់អតីតមន្ត្រី ដែលបានសន្យាថា នឹងធ្វើកំណែទម្រង់លើទីផ្សារ ប៉ុន្តែត្រូវបានបដិសេធដោយអ្នកនយោបាយ។លោក Li ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ (២៧ តុលា) នេះ ដោយជំងឺគាំងបេះដូង គឺធ្លាប់ជាមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ប្រទេសចិន អស់រយៈពេលមួយទសវត្សរ៍មកហើយ ដោយបានជួយដោះស្រាយវិបត្តិរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីរ របស់ពិភពលោកនេះ តាមរយៈបញ្ហាប្រឈមដូចជា ភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងបញ្ហាជំងឺរាតត្បាតកូវីដ១៩ ជាដើម។សារបង្ហោះអនឡាញ ទាក់ទងនឹងការស្លាប់របស់លោក Li នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន វ៉ៃប៉ូ (Weibo) បានទាក់ទាញអ្នកចូលមើលជាង ១ពាន់លាននាក់ ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នៅលើការបង្ហោះដែលទាក់ទងនឹងលោក Li ត្រូវបានគេមើលឃើញថា ប៊ូតុង «ចូលចិត្ត» បានប្រែក្លាយទៅជារូបផ្កាដាយស៊ី ដែលជាធម្មតា វាជាផ្កាសម្រាប់ពិធីបុណ្យសពនៅក្នុងប្រទេសចិន ហើយអ្នកប្រើប្រាស់ជាច្រើនបានសរសេរក្នុងខមិនថា «សូមទៅកាន់សុគតិភព»។ អ្នកខ្លះទៀតបានហៅការស្លាប់របស់លោក Li ថាជាការបាត់បង់ដ៏ធំ ហើយបាននិយាយថា លោកបានខិតខំប្រឹងប្រែង និងរួមចំណែកយ៉ាងច្រើនដល់ប្រទេសចិន៕

ប៉ាឡេស្ទីនអង្វរឲ្យ«បញ្ឈប់ទម្លាក់គ្រាប់បែក» នៅឯកិច្ចប្រជុំUN ប៉ុន្តែអ៊ីស្រាអែលអះអាងថា ក្រុមហាម៉ាសត្រូវតែត្រូវ«លុបបំបាត់»

2023/10/27 08:47:19 pm        178
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន បានអង្វរនៅឯកិច្ចប្រជុំដ៏រំជួលចិត្តមួយរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ស្តីពីសង្គ្រាមនៅតំបន់ហ្គាហ្សាថា៖«សូមបញ្ឈប់ទម្លាក់គ្រាប់បែក និងជួយសង្គ្រោះជីវិតមនុស្ស!»។ ប៉ុន្តែបេសកជនរបស់អ៊ីស្រាអែលមានចិត្តរឹងរូស ដោយបានប្រកាសជាថ្មីថា «យើងនឹងមិនសម្រាករហូតដល់ក្រុមហាម៉ាស ត្រូវបានលុបបំបាត់ទេ»។កិច្ចប្រជុំស្តីពីសង្រ្គាមដែលបង្កឡើងដោយការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលរបស់មេដឹកនាំក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ត្រូវបានធ្វើឡើងនៅសាលធំនៃមហាសន្និបាតមានប្រទេសចំនួន១៩៣ចូលរួម ជាកន្លែងដែលប្រទេសអារ៉ាប់រំពឹងថា នឹងអនុម័តដំណោះស្រាយមួយ នៅថ្ងៃសុក្រ ដែលអំពាវនាវឲ្យមានបទឈប់បាញ់ភ្លាមៗ នៅហ្គាហ្សា បន្ទាប់ពីកិច្ចប្រឹងប្រែងបរាជ័យចំនួន៤លើករបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការយល់ព្រមលើសកម្មភាពណាមួយ។នៅសម័យប្រជុំពិសេសបន្ទាន់របស់មហាសន្និបាទUNស្តីពីសកម្មភាពអ៊ីស្រាអែលក្នុងទឹកដីប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍ អ្នកចូលរួមម្នាក់ៗ គាំទ្រការអំពាវនាវបទឈប់បាញ់របស់ដំណោះស្រាយអារ៉ាប់ លើកលែងតែឯកអគ្គរដ្ឋទូតរដ្ឋទូតរបស់អ៊ីស្រាអែលប្រចាំនៅUN លោក Gilad Erdan ដែលបានប្រាប់អង្គការពិភពលោកនេះថា៖«បទឈប់បាញ់មួយ មានន័យថា ជាការផ្តល់ពេលវេលាដល់ក្រុមហាម៉ាស ដើម្បីពង្រឹងខ្លួនពួកគេ ដូច្នេះពួកគេ អាចសម្លាប់យើងវិញ»។បន្ទាប់ពីបានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាសជាច្រើន ដែលបានប្តេជ្ញាថា នឹងបំផ្លាញអ៊ីស្រាអែល និងជនជាតិជ្វីហ្វ លោក Erdan បាននិយាយថា៖««ការអំពាវនាវឲ្យមានបទឈប់បាញ់ណាមួយ មិនមែនជាកិច្ចប្រឹងប្រែង ដើម្បីសន្តិភាពទេ។ វាគឺជាកិច្ចប្រឹងប្រែង ដើម្បីចងដៃអ៊ីស្រាអែល ដោយរារាំងយើងពីការលុបបំបាត់ការគំរាមកំហែងដ៏ធំដល់ពលរដ្ឋរបស់យើង»។

រដ្ឋ Maine តាមប្រមាញ់ទាហានបម្រុង ដែលសង្ស័យសម្លាប់មនុស្ស១៨នាក់ នៅទីក្រុង

2023/10/27 08:39:29 pm        100
នគរបាលរដ្ឋ Maine កាលពីថ្ងៃព្រហស្បតិ៍ បានតាមស្វែងរកចាប់ខ្លួនទាហានបម្រុងអាមេរិកម្នាក់ ពីបទ ឃាតកម្ម បន្ទាប់ពីមនុស្ស១៨នាក់ត្រូវបានសម្លាប់និង១៣នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារដោយការបាញ់រះនៅផ្លូវចង្អៀតមួយនៅកន្លែងបោះប៊ូលីង និងរង្គសាលមួយកន្លែង នៅក្នុងទីក្រុង Lewiston កាលពីយប់មុន។ នៅក្នុងការតាមប្រមាញ់ជនសង្ស័យ នគរបាលត្រូវបានដាក់ពង្រាយនៅទូទាំងរដ្ឋ Maine ភាគខាងត្បូង ដោយមានដីការចាប់ខ្លួន លោក Robert R. Card ជាពលបាលត្រី នៅជិតមូលដ្ឋានទាហានបម្រុងសហរដ្ឋអាមេរិក ដែលមន្ត្រីអនុវត្តច្បាប់បាននិយាយថាត្រូវបានដាក់ឲ្យស្នាក់នៅបណ្តោះអាសន្ននៅទីតាំងមណ្ឌលសុខភាពខួក្បាល កាលពីរដូវក្តៅ។យោងតាមសារព័ត៌មាន ABC បានឲ្យដឹងថា នគរបាល បានទៅហ៊ុមព័ទ្ធលំនៅឋាន របស់ឪពុកជនសង្ស័យ នៅក្នុងទីក្រុង Bowdoin រដ្ឋ Maine ជាកន្លែងដែលពួកគេ បានជឿថា លោក Card កំពុងលាក់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍។ សាលារៀនរដ្ឋ ជាច្រើនកន្លែងនៅក្នុងតំបន់ បានផ្អាកថ្នាក់រៀន កាលពីថ្ងៃព្រសហស្បតិ៍ ហើយនគរបាល បានជំរុញឲ្យពលរដ្ឋ ស្នាក់នៅខាងក្នុង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធា​​នី​​​​ភ្នំ​​​​​ពេ​​​​​​​ញ
09/29/2026 08:09 PM
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
09/29/2026 08:09 PM
នេប៉ាល់ផ្អាកប្រតិបត្តិការស្វែងរក បន្ទាប់​ពី​មនុស្ស ១៦នាក់ បានប៉ើង​ទៅតាម​បំណាក់​​ទឹកកក ​
09/29/2026 07:09 PM
ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
09/29/2026 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
09/29/2026 06:09 PM
កងកម្លាំងអាមេរិកចាកចេញពីអ៊ីរ៉ាក់ ក្រោយរយៈពេល​ ២ទសវត្សរ៍ ដោយបើកផ្លូវឱ្យអ៊ីរ៉ង់បង្កើន​ឥទ្ធិពល​
09/29/2026 06:09 PM
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
09/29/2026 06:09 PM
អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM
បេសកជនរុស្ស៊ី៖ អាល្លឺម៉ង់ និងសហភាពអឹរ៉ុប មិនមានតួនាទីក្នុងកិច្ចចរចាអំពីអ៊ុយក្រែន
09/29/2026 06:09 PM