នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា

សន្តិសុខ និង សង្គម

ឧត្ដមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ បានចុះត្រួតពិនិត្យ និងជួបសំណេះសំណាលជាមួយមន្ត្រីប៉ុស្តិ៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត

2023/10/25 06:46:12 pm        106
បន្ទាយមានជ័យ៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ នៅថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងាររៀបចំប្រអប់សំបុត្ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះមកត្រួតពិនិត្យ និងបើកប្រអប់សំបុត្រ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។បន្ទាប់ពីបានបើកពិនិត្យ និងប្រមូលសំបុត្ររួចរាល់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត បាន​ជួប​សំណេះសំណាល​ជាមួយមន្ត្រីប៉ុស្តិ៍ និងក្រុមផ្ដល់ទិដ្ឋាការប្រចាំច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត ព្រមទាំងបានពាំនាំនៅមតិផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក​អន្តោប្រវេសន៍ ដល់មន្ត្រីប៉ុស្តិ៍ ​និងក្រុមផ្ដល់ទិដ្ឋាការ ព្រមទាំង​បានក្រើន​រំលឹកបន្ថែមអំពីការអនុវត្ត​កិច្ច​ការងារ​ជំនាញប្រចាំថ្ងៃ ​និងបានវាយតម្លៃខ្ពស់អំពីការសាមគ្គីភាពផ្ទៃក្នុង និង​ការគោរព​វិន័យរបស់មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ក្នុងឱកាសនោះដែរ ឧត្ដមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ បានកោតសរសើរដល់ថ្នាក់ដឹកនាំប៉ុស្តិ៍ ក្នុងការដឹកនាំគ្រប់គ្រងបានល្អ ​ហើយក៏ស្នើសុំឱ្យបន្តការគោរពវិន័យ និងសាមគ្គីផ្ទៃក្នុងឱ្យកាន់តែល្អ​ប្រសើរថែមទៀត ៕

មនុស្សម្នាក់ស្លាប់និងនាវិក៤នាក់បាត់ខ្លួន បន្ទាប់ពីនាវាដឹកទំនិញបុកគ្នានៅសមុទ្រខាងជើង ប្រទេសអាល្លឺម៉ង់

2023/10/25 06:17:43 pm        121
អាជ្ញាធរសង្គ្រោះបន្ទាន់ដែនសមុទ្រ បាននិយាយកាលពីថ្ងៃអង្គារថា សមាជិកនាវិកម្នាក់ស្លាប់ និង៤នាក់កំពុងបាត់ខ្លួន បន្ទាប់ពីនាវាដឹកទំនិញ២គ្រឿង បានបុកគ្នានៅសមុទ្រខាងជើង នៅឆ្នេរប្រទេសអាល្លឺម៉ង់។ អាជ្ញាធរនិយាយថា សាកសពត្រូវបានរកឃើញ រួមជាមួយសមាជិកនាវិកដែលជួយសង្គ្រោះចំនួន២នាក់។ នាវា Verity ទីបញ្ជាការភាគកណ្តាលទទួលបន្ទុកការសង្គ្រោះបន្ទាន់ដែនសមុទ្រ បាននិយាយថា នាវាដែលលិចនេះ បានធ្វើដំណើរពីទីក្រុង Bremen របស់អាល្លឺម៉ង់ ទៅកាន់ទីក្រុង Immingham នៅអង់គ្លេស មានសមាជិកនាវិក៧នាក់នៅលើនាវា។ រីឯនាវា Polesie កំពុងបើកបរពីទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ទៅកាន់ទីក្រុង La Coruna ក្នុងប្រទេសអេស្ប៉ាញ។អ្នកនាំពាក្យបាននិយាយអំឡុងសន្និសីទសារព័ត៌មានថា សមាជិកនាវិក ដែលបាត់ខ្លួន អាចមានជីវិតរស់នៅ និងកំពុងស្ថិតនៅខាងក្នុងនាវានៅបាតសមុទ្រ ខណៈក្រុមអ្នកមុជទឹកមួយក្រុមកំពុងស្វែងរកសញ្ញាជីវិត។ អ្នកនាំពាក្យនិយាយថា នាវា Verity មានផ្ទុកដែកថែប និប្រេងម៉ាស៊ូត១.៣០០ម៉ែត្រត្រីគុណនៅលើនាវា។ នាវាទាំងពីរគ្រឿង បានបុកគ្នានៅចម្ងាយប្រហែល ២២គីឡូម៉ែត្រ ភាគនិរតីប្រជុំកោះ Heligoland ប្រទេសអាល្លឺម៉ង់។ ទីបញ្ជាការកណ្តាល បាននិយាយថា នាវា Polesie មានមនុស្ស២២នាក់នៅលើនោះ ប៉ុន្តែគ្មាននណាម្នាក់រងរបួសនោះទេ។

កងទ័ពហ៊ូធីរបស់យ៉េម៉ែន លេចចេញជាការគំរាមកំហែងយ៉ាងធំដល់អ៊ីស្រាអែល និងអាមេរិក

2023/10/25 06:12:55 pm        235
កងទ័ពហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់របស់យ៉េម៉ែន កំពុងលេចចេញជាការគំរាមកំហែងតែមួយគត់ចំពោះផលប្រយោជន៍របស់អ៊ីស្រាអែល និងអាមេរិក ទោះបីជាមានចម្ងាយជិត ១.៤០០ ម៉ាយពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសក៏ដោយ ខណៈដែលក្រុងតេអេរ៉ង់ ប្រមូលផ្តុំសម្ព័ន្ធមិត្តរបស់ខ្លួន នៅពីក្រោយជម្លោះមជ្ឈិមបូព៌ាដ៏ធំនេះ។ក្រុមហ៊ូធី បានធ្វើឲ្យមន្ទីរបញ្ចកោណភ្ញាក់ផ្អើល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយបានបាញ់បង្ហោះយានដ្រូនវាយប្រហារ និងមីស៊ីលរយៈចម្ងាយឆ្ងាយពីប្រទេសយ៉េម៉ែន ដែលមន្ត្រីការពារជាតិអាមេរិកនិយាយថា គោលដៅសម្រាប់អ៊ីស្រាអែល ប៉ុន្តែត្រូវបានស្ទាក់ចាប់ដោយនាវា USS Carney ដែលជានាវាពិឃាតបំពាក់ដោយមីស៊ីលតម្រង់គោលដៅបញ្ជាពីចម្ងាយរបស់អាមេរិក ឆ្លងកាត់សមុទ្រក្រហម។ ក្រុម ហ៊ូធី បានគំរាមកំហែងនាពេលកន្លងមក ដើម្បីវាយប្រហារអ៊ីស្រាអែល ក្នុងការជួយដល់ទីក្រុងតេអេរ៉ង់ និងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា រួមទាំងក្រុមហាម៉ាស នៅក្នុងទឹកដីប៉ាឡេស្ទីន និងក្រុមហេសបូឡា នៅលីបង់។មន្ត្រីអាមេរិក និងមជ្ឈិមបូព៌ា ដែលតាមដានក្រុមហ៊ូធី និងសម្ព័ន្ធមិត្តយោធារបស់ពួកគេជាមួយអ៊ីរ៉ង់ បាននិយាយថា នេះគឺជាលើកទីមួយហើយ ដែលពួកគេបានធ្វើសកម្មភាព និងបង្ហាញសមត្ថភាពរយៈចម្ងាយឆ្ងាយនេះ។

វេជ្ជបណ្ឌិត៖ អ្នកជំងឺក្នុងមន្ទីរពេទ្យហ្កាហ្សា បង្ហាញសញ្ញានៃជំងឺបណ្ដាលមកពីកន្លែងតូចចង្អៀត និងគ្មានអនាម័យ

2023/10/25 06:08:27 pm        124
ក្រុមវេជ្ជបណ្ឌិតនៅតំបន់ហ្កហ្សា និយាយថា អ្នកជំងឺដែលមកដល់មន្ទីរពេទ្យ កំពុងបង្ហាញ​សញ្ញានៃជំងឺថ្មី ​ដែលបង្កឡើងដោយស្ថានភាពកន្លែងតូចចង្អៀត និងអនាម័យមិនល្អ បន្ទាប់ពីមនុស្សជាង ១,៤លាននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ទៅកាន់ទីជម្រកបណ្តោះអាសន្នក្រោមការទម្លាក់គ្រាប់បែកដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានរបស់អ៊ីស្រាអែល។ទីភ្នាក់ងារផ្តល់ជំនួយជាច្រើនបានព្រមានម្តងហើយម្តងទៀត អំពីវិបត្តិសុខភាពនៅក្នុងតំបន់ហ៊ុមព័ទ្ធដ៏តូចចង្អៀតរបស់ប៉ាឡេស្ទីនមួយនេះ ក្រោមការបិទផ្លូវរបស់អ៊ីស្រាអែល ដែលបានកាត់ផ្តាច់អគ្គិសនី ទឹកស្អាត និងប្រេងឥន្ធនៈ ដោយមានតែក្បួនរថយន្តជំនួយតូចៗសម្រាប់ស្បៀងអាហារ និងឳសថរបស់អង្គការសហប្រជាជាតិចូលប៉ុណ្ណោះ។ក្រុមអាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា មនុស្សជិត ៥.៨០០នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលជាង ១.៤០០នាក់ និងចាប់ចំណាប់ថ្នូរជាង ២០០នាក់មក។ដោយសារមន្ទីរពេទ្យទាំងអស់ ជិតអស់ប្រេងឥន្ធនៈដើម្បីផ្តល់ថាមពលដល់ម៉ាស៊ីនភ្លើងរបស់ពួកគេ ក្រុមវេជ្ជបណ្ឌិតបានព្រមានថា ឧបករណ៍សំខាន់ៗ ដូចជាឧបករណ៍កម្ដៅខ្លួនសម្រាប់ទារកទើបនឹងកើត អាចជួបហានិភ័យនៃការឈប់ដំណើរការ។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រចំនួន ៤០កន្លែង បានផ្អាកប្រតិបត្តិការនៅពេលដែលការទម្លាក់គ្រាប់បែក និងការផ្លាស់ទីលំនៅកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធសុខាភិបាលក្នុងតំបន់មួយនេះ៕

ម៉ាឡេស៊ីប្រមូលផ្តុំអ្នកគាំទ្រ ថ្កោលទោសភាពឃោរឃៅរបស់អ៊ីស្រាអែល និងសម្ព័ន្ធមិត្តលោកខាងលិចនៅហ្កាហ្សា

2023/10/25 06:00:55 pm        80
នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Anwar Ibrahim បានចូលរួមជាមួយអ្នកគាំទ្រប៉ាឡេស្ទីន ១៦.០០០នាក់ កាលពីថ្ងៃអង្គារដើម្បីថ្កោលទៅទង្វើដ៏ឃោឃៅរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលមនុស្សរាប់ពាន់នាក់ ត្រូវបានសន្និដ្ឋានថាបានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងបានក៏បានរិះគន់ក្រុមអ្នកគាំទ្រលោកខាងលិច របស់ប្រទេសនេះ។ ការប្រមូលផ្តុំគ្នា នៅក្នុងរដ្ឋធានីកូឡាឡំពួ របស់ប្រទេសម៉ាឡេស៊ី គឺជាការប្រមូលផ្តុំគ្នាច្រើនបំផុត ក្នុងការធ្វើបាតុកម្មជាបន្តបន្ទាប់ ធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានពលរដ្ឋមូស្លីមភាគច្រើន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ប្រទេសម៉ាឡេស៊ី គឺជាអ្នកគាំទ្រប៉ាឡេស្ទីដ៏សំខាន់ជាយូរណាស់មកហើយ និងបានអំពាវនាវឲ្យមានដំណោះស្រាយរដ្ឋ២ចំពោះជម្លោះនេះ រវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ប្រទេសនេះពុំមាន ទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីស្រាអែលនោះទេ។ លោក Anwar កាលពីសប្តាហ៍មុន បាននិយាយថា លោកបានច្រានចោលសម្ពាធរបស់លោកខាងលិចដើម្បីឲ្យថ្កោលទោសក្រុមហាម៉ាស់។ លោក បាននិយាយទៅកាន់មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh កាលពីដើមខែនេះ និងបានអំពាវនាវឲ្យបញ្ចប់ជាបន្ទាន់ការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ហ្កាហ្សា និងអំពាវនាវឲ្យមានការបង្កើតច្រករបៀងមនុស្សធម៌។

នគរបាលធ្វើការដុតបំផ្លាញផលិតផលទំនិញខុសច្បាប់ជាង៥០តោន ក្រោយការបង្ក្រាបបាន

2023/10/25 05:51:49 pm        240
ភ្នំពេញ៖ ផលិតផលទំនិញខុសច្បាប់ជាង៥០តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះ សហការគ្នា ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ កាលពីពេលកន្លងមក ក្នុងករណីចំនួន១០ ត្រូវបានធ្វើពិធីដុតបំផ្លាញចោល នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងទីលានចាក់សំរាម ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ពិធីដុតបំផ្លាញខាងលើនេះ ធ្វើឡើងក្រោមវត្ដមានឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ​ តំណាងឯកឧត្តមអគ្គស្នងការ និងដោយមានការចូលរួមពី​លោកប្រធាននាយកដ្ឋាន ​មន្ត្រីកាំកុងត្រូល ​ស្ថាប័ន្ថតំណាងអយ្យការ​ មន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាពលរដ្ឋជាច្រើនទៀតផងដែរ ។ឯកឧត្តម មួង សុធា មានប្រសាសន៍ឱ្យដឹងថា ផលិតផលដែលដុតបំផ្លាញចោលនៅព្រឹកនេះ រួមមាន ៖ ទំនិញនិងផលិតផល ក្លែងក្លាយ, ផលិតផល​នាំចូលគ្មានច្បាប់​អនុញ្ញាត, ផលិតផលគ្រឿង​សំអាងលាយ​សារធាតុ ​គីមីខុសច្បាប់ ,ឱសថហួស​កាលបរិច្ឆេទ​ប្រើប្រាស់,ចំណីអាហារ និងសាច់ខូចគុណភាព ព្រម ទាំងសារធាតុគីមីខុសច្បាប់ជាដើម ។ ដែលកន្លងទៅ នគរបាលធ្លាប់បានធ្វើការដុតបំផ្លាញចោលចំនួន ៣៧លើក រួចមកហើយដែរ ។ឯកឧត្តម ​បានបន្តថា ពិធីដុតបំផ្លាញចោលនាថ្ងៃនេះ ​គឺជាសក្ខីភាពមួយ ដែលស្តែងពីការខិតខំ​ប្រឹងប្រែងរបស់មន្រ្តីជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ​សហការជាមួយ អង្គភាព ​ស្ថាប័នជំនាញពាក់ព័ន្ធ​ អាជ្ញាធរមូលដ្ឋាន ​រួមជាមួយវិស័យឯកជន ក្រោមការចង្អុលបង្ហាញ​ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ​និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្របតាមផែនការយុទ្ឋសាស្ត្ររបស់​នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ។ក្នុងនោះដែរឯកឧត្តមក៏បានបន្ថែមថា ជាកិច្ចការបន្ត នាយកដ្ឋាននគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាននិងកំពុងបន្តខិតខំអនុវត្តតាមតួនាទី​ ភារៈកិច្ច ​និងដាក់ចេញនូវទិសដៅការងាររបស់​ខ្លួនស្រម​តាមផនការ ​យុទ្ធសាស្ត្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ​ជាពិសេសបន្តចូលរួម​សហការ​ជាមួយសមត្ថ ​កិច្ចជំនាញពាក់ព័ន្ធ ​និងអាជ្ញាធរ​មូលដ្ឋាន​បង្ក្រាប​នូវរាល់​បទល្មើស​សេដ្ឋកិច្ច​ប៉ះពាល់​ដល់ខឿន សន្តិសុខសេដ្ឋកិច្ចជាតិ ​បទល្មើសគេចពន្ធ​បទល្មើសនាំទំនិញ និង​ផលិតផល​ក្លែងក្លាយ​ ហួសកាល​បរិច្ឆេទ​ប្រើប្រាស់,ចំណី​អាហារ​ខូចគុណភាព និង​មាន​សារធាតុគីមី​ធ្វើឲ្យ​ប៉ះពាល់ ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋយើង ៕ អត្ថបទ ៖ លីហេង 

ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ មានភាពល្អប្រសើរបន្ទាប់ពីស្ពានកោះនរា បានបើកឱ្យប្រើប្រាស់

2023/10/24 10:08:09 pm        686
ភ្នំពេញ៖ បន្ទាប់ពីស្ពានឆ្លងទន្លេពីតំបន់អភិវឌ្ឍន៍កោះពេជ្រ ទៅតំបន់អភិវឌ្ឍន៍កោះនរា ត្រូវបានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នរួចមក មានការកត់សម្គាល់ឃើញថា ​នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ​ស្ថានភាពចរាចរណ៍ធ្វើដំណើររបស់ពលរដ្ឋ នៅលើកំណាត់ផ្លូវជាតិលេខ១ មានភាពល្អប្រសើរឡើងវិញ ​ដោយមិនមានការកកកុញស្ទះខ្លាំងដូចសព្វមួយដងនោះឡើយ ។ លោកវរសេនីយ៍ទោ រឿន សុជីវី អធិការរងនគរបាលខណ្ឌច្បារអំពៅ​ ទទួលផែននគរបាលចរាចរណ៍ និង​សណ្តាប់ធ្នាប់សាធារណះ បានប្រាប់ BTV ឱ្យដឹងថា ដោយសារតែពលរដ្ឋបានទទួលជ្រាប អំពីការ​អនុញ្ញាត​ឱ្យមានការធ្វើចរាចរណ៍លើស្ពានកោះនរា ​ទើបពួកគាត់​ភាគច្រើន បាន​បង្វែរទិសដៅចរាចរណ៍ទៅឆ្លងកាត់ស្ពានវិញ​ ធ្វើឱ្យស្ថានភាពចរាចរណ៍​លើកំណាត់ផ្លូវជាតិលេខ១ មានភាព​ធូរស្បើយខ្លះជាងពេលមុន ។ លោកអធិការរងបន្ថែមថា ទន្ទឹមនឹងស្ថានភាពលំហូរចរាចរណ៍ បានធូរស្បើយ មិនបង្កជាការ​កកស្ទះដូចសព្វដងក៏ដោយ ​ក៏កម្លាំងនគរបាលរបស់លោក ​នៅតែបន្តយកចិត្តទុកដាក់ ក្នុង​ការប្រចាំការតាមគោលដៅ​ស្តុបនីមួយៗលើកំណាត់ផ្លូវ ​ដើម្បីឈរសម្រួល និង​រក្សា​របៀបរៀប​រយសាធារណៈ ឱ្យបានកាន់តែល្អប្រសើរឡើងផងដែរ ។ប្រជាពលរដ្ឋ ​ក៏បានបង្ហាញអារម្មណ៍រីករាយ​ ពេលស្ថានភាពលំហូរចរាចរណ៍លើផ្លូវជាតិលេខ១ មិន​មានការកកស្ទះ ដោយពួកគាត់​ ចំណេញពេលវេលាពេលជិះធ្វើដំណើរឆ្លងកាត់ ​មិនបន្តបង្កការរំខាន ។សូមបញ្ជាក់ថា ស្ពានបេតុងខ្សែកាបឆ្លងទន្លេ កោះពេជ្រ - កោះនរា បានដាក់ឱ្យដំណើរការប្រើប្រាស់​ទាំង២ស្ពាន ​ជាបណ្តោះអាសន្ន ​កាលពីវេលាព្រលប់ល្ងាច​ថ្ងៃទី២៣​ តុលា ​ឆ្នាំ២០២៣ ។ បន្ទាប់ពីមាន​ការដាក់ឱ្យប្រើប្រាស់ភ្លាម មានពលរដ្ឋជាច្រើន​ បាននាំគ្នាជិះទៅដំណើរឆ្លងកាត់ជាបន្តបន្ទាប់ ៕ អត្ថបទ ៖ លីហេង

បារាំងបញ្ចប់ការដកទ័ពចេញពីមូលដ្ឋានភាគខាងជើងក្នុងប្រទេសនីហ្សេ ជាផ្នែកមួយនៃការចាកចេញដែលបានគ្រោងទុក

2023/10/24 09:25:11 pm        109
ប្រទេសបារាំង បានបញ្ចប់ការដកទ័ពចេញពីមូលដ្ឋានភាគខាងជើងនៃប្រទេសនីហ្សេ ដែលជាផ្នែកមួយនៃការចាកចេញដែលបានគ្រោងទុកពីប្រទេសអាហ្វ្រិកខាងលិច បន្ទាប់ពីរដ្ឋប្រហារយោធា កាលពីខែកក្កដា។អ្នកនាំពាក្យរដ្ឋាភិបាលលោកវីរសេនីយ៍ទោ Amadou Abdramane បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានជិត ២០០នាក់ រថយន្តដឹកទំនិញ ២៨គ្រឿង និងរថពាសដែកចំនួន ២៤គ្រឿង បានចាកចេញពីមូលដ្ឋានយោធា Ouallam ដែលត្រូវបានប្រគល់ទៅឲ្យប្រទេសនីហ្សេ។ ការដកទ័ពរបស់បារាំង ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅចុងឆ្នាំនេះ។ ទាហានបារាំងប្រហែល ១.៥០០ នាក់ បាននិងកំពុងប្រតិបត្តិការនៅក្នុងប្រទេសនីហ្សេ ដោយបានបណ្តុះបណ្តាលយោធារបស់ខ្លួន និងធ្វើប្រតិបត្តិការរួមគ្នា។ការប្រកាសនេះ ធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង បានប្រកាសថា ប្រទេសបារាំង នឹងបញ្ចប់វត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសនីហ្សេ ហើយដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីប្រទេសនេះ ដោយសាររដ្ឋប្រហារដែលបានទម្លាក់លោកប្រធានាធិបតី ម៉ូហាម៉េ បាហ្ស៊ូម (Mohamed Bazoum)ពីតំណែង។

អ៊ីស្រាអែល ប្ដេជ្ញាធ្វើការវាយប្រហារឥតឈប់ឈរលើក្រុមហាម៉ាស ខណៈលោកអូបាម៉ា ជំរុញឱ្យមានការប្រុងប្រយ័ត្ន

2023/10/24 09:21:23 pm        164
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងរៀបចំសម្រាប់ «ការវាយប្រហារដោយឥតឈប់ឈរ» ដើម្បីកម្ចាត់ក្រុមហាម៉ាស ខណៈអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama ) បានព្រមានថា «យុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែលណាមួយ ដែលមិនអើពើនឹងជីវិតមនុស្ស អាចជះឥទ្ធិពលអាក្រក់ត្រលប់មកខ្លួនវិញ»។លោក អូបាម៉ា នៅក្នុងការអត្ថាធិប្បាយដ៏កម្រមួយរបស់អតីតប្រធានាធិបតីអាមេរិក ស្តីពីវិបត្តិគោលនយោបាយការបរទេស បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ព្រមានអ៊ីស្រាអែល កុំឱ្យបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរបួសច្រើនពេក ក្នុងការសងសឹកលើក្រុមហាម៉ាស ដែលវានឹងធ្វើឱ្យប្រជាជនប៉ាឡេស្ទីនជំនាន់ក្រោយ បង្កើតគំនិតផ្តាច់ខ្លួន។ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សា បានកើនឡើងដល់ជាង ៥.០០០នាក់ ក្នុងរយៈពេលពីរសប្តាហ៍ នៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលក្រុមសកម្មប្រយុទ្ធអ៊ីស្លាមមួយក្រុមនេះ បានសម្លាប់ពលរដ្ឋអ៊ីស្រាអែលជាង ១.៤០០នាក់។អគ្គសេនាធិការកងទ័ពអ៊ីស្រាអែល លោកឧត្តមសេនីយឯក Herzi Halevi បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា អ៊ីស្រាអែលមិនមានចេតនាទប់ស្កាត់ការវាយប្រហាររបស់ខ្លួនលើតំបន់ហ្កាហ្សា ស្ទ្រីប ដែលមានប្រជាជនរស់នៅច្រើននោះទេ ហើយបានចង្អុលបង្ហាញថា ខ្លួនបានរៀបចំយ៉ាងល្អសម្រាប់ការវាយលុកថ្មើរជើង ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះផងដែរ៕

មនុស្សយ៉ាងហោចណាស់៧នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅសហរដ្ឋអាមេរិក

2023/10/24 09:17:44 pm        105
ក្រុមអាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៧នាក់បានស្លាប់ និងមនុស្ស ២៥នាក់ផ្សេងទៀត បានរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្តដ៏ធំមួយ កាលពីថ្ងៃច័ន្ទ (២៣ តុលា) ដោយសារតែ «ផ្សែងអ័ព្ទដ៏ក្រាស់» ចេញពីចំហេះព្រៃនៅរដ្ឋលូស៊ីអាណា (Louisiana) ភាគខាងត្បូង និងអ័ព្ទពេលព្រឹកដ៏ក្រាស់។ នគរបាលរដ្ឋបាននិយាយកាលពីយប់ថ្ងៃច័ន្ទថា យានយន្តចំនួន១៥៨គ្រឿង បានបុកបន្តគ្នា ហើយចំនួនអ្នកស្លាប់អាចកើនឡើងខ្ពស់ជាងនេះ។សាក្សីជាច្រើនបានរាយការណ៍ពីដំបូងថា មានមនុស្សពីរនាក់បានស្លាប់ នៅក្នុងរថយន្តដឹកទំនិញមួយគ្រឿង ដែលត្រូវបានរថយន្តខ្នាតធំកង់១៨ មួយគ្រឿងរអិលសង្កត់ពីលើ។ ផ្សែងអ័ព្ទដ៏ក្រាស់ ដែលបង្កឲ្យការមើលឃើញមិនសូវល្អ ត្រូវបានបង្កើតឡើងដោយផ្សែងចេញពីចំហេះព្រៃនៅតំបន់ដីសើម រួមជាមួយនឹងអ័ព្ទពេលព្រឹកដ៏ក្រាស់ ហើយផ្សែងអ័ព្ទទាំងនោះត្រូវបានគេរំពឹងថា នឹងបន្តមានរយៈពេលជាច្រើនថ្ងៃទៀតផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធា​​នី​​​​ភ្នំ​​​​​ពេ​​​​​​​ញ
09/29/2026 08:09 PM
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
09/29/2026 08:09 PM
នេប៉ាល់ផ្អាកប្រតិបត្តិការស្វែងរក បន្ទាប់​ពី​មនុស្ស ១៦នាក់ បានប៉ើង​ទៅតាម​បំណាក់​​ទឹកកក ​
09/29/2026 07:09 PM
ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
09/29/2026 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
09/29/2026 06:09 PM
កងកម្លាំងអាមេរិកចាកចេញពីអ៊ីរ៉ាក់ ក្រោយរយៈពេល​ ២ទសវត្សរ៍ ដោយបើកផ្លូវឱ្យអ៊ីរ៉ង់បង្កើន​ឥទ្ធិពល​
09/29/2026 06:09 PM
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
09/29/2026 06:09 PM
អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM
បេសកជនរុស្ស៊ី៖ អាល្លឺម៉ង់ និងសហភាពអឹរ៉ុប មិនមានតួនាទីក្នុងកិច្ចចរចាអំពីអ៊ុយក្រែន
09/29/2026 06:09 PM