អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams

សន្តិសុខ និង សង្គម

ទង់ជាតិត្រូវបានបង្ហូតត្រឹមពាក់កណ្តាលដង ខណៈប្រទេសនីហ្សេកាន់ទុក្ខទាហាន២៩នាក់ស្លាប់

2023/10/04 06:41:05 pm        180
ពលរដ្ឋនីហ្សេ ភ្ញាក់ឡើង បានឃើញសារព័ត៌មានដែលនិយាយថា ទាហាននីហ្សេយ៉ាងហោចណាស់២៩នាក់ស្លាប់ ក្នុងការវាយប្រហារដោយក្រុមបះបោរប្រដាប់អាវុធ នៅជិតព្រំដែនរបស់ប្រទេសជាមួយប្រទេសម៉ាលី។ យោងតាមអំណានសេចក្តីថ្លែងការណ៍ នៅលើទូរទស្សន៍នីហ្សេបានឲ្យដឹងថា ទាហាន២៩នាក់បានស្លាប់ និង២នាក់រងរបួសធ្ងន់។ ទង់ជាតិត្រូវបានបង្ហូតត្រឹមពាក់កណ្តាលដង ខណៈប្រទេសនីហ្សេ កាន់ទុក្ខទាហានស្លាប់ទាំង២៩នាក់។មនុស្សជាច្រើនបានចូលរួមរំលែកទុក្ខសម្រាប់ទាហានដែលបានស្លាប់ ខណៈអ្នកផ្សេងទៀតបារម្ភថា រដ្ឋាភិបាលថ្មី ពុំអាចមានសមត្ថភាពបញ្ឈប់ភាពអសន្តិសុខនៅក្នុងប្រទេសនេះ។ក្រសួងការពារជាតិ បាននិយាយថាទាហានជាច្រើន បានវិលត្រលប់ពីប្រតិបត្តិការប្រឆាំងក្រុមសកម្មប្រយុទ្ធ នៅពេលពួកគេត្រូវបានដាក់គោលដៅដោយអ្នកវាយប្រហារជាង១០០នាក់ ជិះតាមយានយន្ត និងម៉ូតូ ដោយប្រើប្រាស់ឧបករណ៍បំផ្ទុះ និងគ្រាប់បែកអត្តឃាត។

ស៊ែរប៊ីចាប់ខ្លួនជនសង្ស័យសំខាន់ជុំវិញការសម្លាប់នគរបាលកូសូវ៉ូ

2023/10/04 06:24:04 pm        93
ក្រសួងមហាផ្ទៃ បាននិយាយថា ប្រទេសស៊ែរប៊ី កាលពីថ្ងៃអង្គារ បានចាប់ខ្លួនមេដឹកនាំនៃក្រុមខ្មាន់កាំភ្លើង ដែលគេសង្ស័យ បានសម្លាប់នគរាបាលកូសូវ៉ូ កាលពីថ្ងៃទី២៤ ខែកញ្ញា។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Milan Radoicic ត្រូវបានឃុំខ្លួន នៅក្នុងមន្ទីរឃុំឃាំងរយៈពេល៤៨ម៉ោង ហើយបានប្រគល់ទៅឲ្យការិយាល័យរដ្ឋអាជ្ញាសាធារណៈនៃទីក្រុងបែលហ្គ្រាដ ដោយបន្ថែមថា នគរបាល បានឆែកឆេរផ្ទះល្វែងរបស់គាត់ និងទ្រព្យសម្បត្តិផ្សេងទៀត ប៉ុន្តែមិនបានបញ្ជាក់ថា គាត់ត្រូវបានចាប់ខ្លួន នៅទីណានោះទេ។លោក Radoicic មានវ័យ៤៥ឆ្នាំ គឺជាពាណិជ្ជករម្នាក់ និងជាអតីតអ្នកនយោបាយជនជាតិភាគតិចកូសូវ៉ូដ៏មានឥទ្ធិពល។រដ្ឋអាជ្ញាធរ បាននិយាយថា លោករួមជាមួយនឹង«ជនមិនស្គាល់មុខជាច្រើន» ត្រូវបានគេសង្ស័យថា បានផលិត កាន់កាប់ និងជួញដូរអាវុធ និងសារធាតុផ្ទុះដោយគ្មានការអនុញ្ញាត ព្រមទាំងឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងសុវត្ថិភាពទូទៅ។ពួកគេ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅចន្លោះខែមករា និងថ្ងៃនៃការវាយប្រហារនោះ លោក Radoicic កំពុងទិញអាវុធពីប្រទេសជិតខាងគឺ បូស្នៀ (Bosnia) ហើយបន្ទាប់មកដឹកជញ្ជូន និងរក្សាទុកអាវុធទាំងនោះនៅទីតាំងដែលមិនបានបញ្ជាក់«ក្នុងទីក្រុងកូសូវ៉ូ។

ក្រុមគ្រួសារនៅតែស្វែងរកអ្នកបាត់ខ្លួនក្នុងទឹកជំនន់នៅទីក្រុង Derna របស់ប្រទេសលីប៊ី

2023/10/04 06:01:44 pm        93
ចាប់តាំងពីគ្រោះទឹកជំនន់ដ៏មហន្តរាយ បានលេបត្របាក់តំបន់ទាំងមូលនៃទីក្រុង Derna របស់ប្រទេសលីប៊ី កាលពីខែមុន ជាមួយនឹងសាកសពជាង៤.០០០នាក់មកទល់ពេលនេះមក អ្នករស់រានមានជីវិតនៅតែបន្តស្វែងរកសាច់ញាតិដែលបានបាត់ខ្លួន។ ពួកគេមិនរំពឹងថានឹងអាចរកឃើញពួកគេនៅរស់ទេ ប៉ុន្តែពួកគេចង់កប់អ្នកទាំងនោះឲ្យបានត្រឹមត្រូវដើម្បីឱ្យមានផ្នូរសម្រាប់កាន់ទុក្ខ។លោក Abdulsalam al-Kadi វ័យ៤៣ឆ្នាំ ដែលបានចំណាយរយៈពេលពីរថ្ងៃក្នុងការធ្វើដំណើរទៅទីក្រុង Derna ពីលំនៅឋានថ្មីរបស់លោកនៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកឪពុក និងបងប្រុសរបស់ខ្លួន បាននិយាយថា «ខ្ញុំគិតថាប្រហែលជាសមុទ្របានបោកបក់យកពួកគេទៅក្នុងទឹក ហើយប្រហែលជាពួកគេជាប់នៅក្រោមកំពង់ផែ ប៉ុន្តែគ្រាន់តែរកមិនទាន់ឃើញ»។រយៈពេលបីសប្តាហ៍ បន្ទាប់ពីទឹកជំនន់បានសម្លាប់មនុស្សរាប់ពាន់នាក់មក អ្នកនៅរស់រានមានជីវិតជាច្រើនមិនទាន់រកឃើញមនុស្សជាទីស្រលាញ់របស់ពួកគេទេ ខណៈក្រុមបក្សគូប្រជែងរបស់ប្រទេសលីប៊ីបាននឹងកំពុងជជែកវែកញែកអំពីថា អ្នកណាដែលត្រូវស្តីបន្ទោសចំពោះគ្រោះមហន្តរាយនេះ និងមធ្យោបាយកសាងទីក្រុងដែលខូចនោះឡើងវិញ។ឥឡូវនេះ ក្រុមគ្រួសារជាច្រើនប្រឈមមុខនឹងការរំពឹងទុកថា ពួកគេមិនអាចរកឃើញថាមានអ្វីកើតឡើងចំពោះឪពុកម្តាយ កូនៗ ឬសាច់ញាតិផ្សេងទៀតរបស់ពួកគេនោះទេ ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីកំណត់អត្តសញ្ញាណសាកសពក៏ដោយ ខណៈសាកសពជាច្រើនត្រូវបានកប់យ៉ាងប្រញាប់ប្រញាល់នៅក្នុងផ្នូរដ៏ធំមួយដោយប្រើរូបថត ឬការធ្វើតេស្តឌីអិនអេ (DNA) ជាដើម៕

[BREAKING NEWS] លោកKevin McCarthy ត្រូវបានបណ្តេញចេញពីតំណែងជាប្រធានសភានៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ

2023/10/04 02:21:38 pm        161
អាមេរិក៖ ប្រធានសភាសហរដ្ឋអាមេរិក លោក Kevin McCarthy ត្រូវបានដកចេញពីតំណែងនៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយកាលពីថ្ងៃអង្គារបន្ទាប់ពីការបះបោរស្តាំនិយមចំពោះការពឹងផ្អែករបស់លោកលើគណបក្សប្រជាធិបតេយ្យដើម្បីអនុម័តការផ្តល់មូលនិធិដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាល។ការបោះឆ្នោតចុងក្រោយគឺ សំឡេងគាំទ្រ២១៦ ទល់នឹង២១០ដោយមានគណបក្សសាធារណរដ្ឋចំនួន៨រូបចូលរួមជាមួយគណបក្សប្រជាធិបតេយ្យទាំងអស់ដើម្បីបោះឆ្នោតដើម្បីដកលោក McCarthy ចេញពីតំណែង។ នេះគឺជាលើកទីមួយហើយដែលប្រធានសភាត្រូវបានដកចេញនៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត៕

កូនប្រុសរបស់លោកយ៉េវហ្គេ ព្រីហ្គោហ្ស៊ី (Yevgeny Prigozhin)«កាន់កាប់ទីបញ្ជាការរបស់ក្រុមទាហានស៊ីឈ្នួល Wagner»

2023/10/03 08:38:46 pm        161
ក្រុមដែលមានទំនាក់ទំនងជាមួយកងជីវពល បាននិយាយថា កូនប្រុសរបស់ លោក យ៉េវហ្គេ ព្រីហ្គោហ្ស៊ី បានចូលកាន់កាប់ទីបញ្ជាការរបស់ក្រុមទាហានស៊ីឈ្នួល Wagner ហើយកំពុងចរចាជាមួយទីក្រុងម៉ូស្គូអំពីការបញ្ជូនអ្នកប្រយុទ្ធរបស់ខ្លួនទៅចូលរួមសង្រ្គាមនៅអ៊ុយក្រែនវិញ។ វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) បាននិយាយថា លោក ប៉ាវ៉ែល ព្រីហ្គោហ្ស៊ី (Pavel Prigozhin) មានវ័យ ២៥ឆ្នាំ កំពុងពិភាក្សាជាមួយឆ្មាំការពារជាតិរុស្ស៊ីអំពីអនាគតនៃក្រុមទាហានស៊ីឈ្នួលដែលបង្កើតឡើងដោយឪពុករបស់ខ្លួន នេះបើយោងតាមបណ្តាញ Telegram ដែលមានទំនាក់ទំនងជាមួយក្រុមទាហានស៊ីឈ្នួល Wagner ដ៏លេចធ្លោនេះ។សមាសភាពប្រយុទ្ធសំខាន់ៗរបស់ក្រុម Wagner ត្រូវបានខ្ចាត់ខ្ចាយនៅក្នុងប្រទេសជាច្រើន រួមទាំងបេឡារុស សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីប៊ី និងម៉ាលី ដោយយុទ្ធជនរបស់ខ្លួន បានដកខ្លួនចេញពីអ៊ុយក្រែន កាលពីដើមឆ្នាំនេះ។ក្រុមនេះ មិនមានមេដឹកនាំច្បាស់លាស់ទេ ចាប់តាំងពីការស្លាប់របស់ លោក យ៉េវហ្គេ ព្រីហ្គោហ្ស៊ី ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ ក្នុងខែសីហា រយៈពេលពីរខែ បន្ទាប់ពីគាត់បានដឹកនាំការបះបោរ ដែលបរាជ័យក្នុងគោលបំណងដកតំណែងមេដឹកនាំយោធាជាន់ខ្ពស់របស់រុស្ស៊ីជុំវិញការបរាជ័យប្រតិបត្តិការ នៅក្នុងសង្គ្រាមអ៊ុយក្រែន។

ក្រុមគ្រូពេទ្យអាឡឺម៉ង់ ចាប់ផ្តើមធ្វើកូដកម្មជុំវិញបញ្ហាប្រាក់ឈ្នួល និងអតិផរណាខ្ពស់

2023/10/03 08:33:50 pm        181
ក្រុមវេជ្ជបណ្ឌិតរាប់ពាន់នាក់ កាលពីថ្ងៃច័ន្ទ (២ តុលា) បានធ្វើដំណើរតាមដងផ្លូវទូទាំងប្រទេសអាល្លឺម៉ង់ ដោយត្អូញត្អែរអំពីកំណើនថ្លៃចំណាយប្រចាំថ្ងៃ ស្របពេលមានការកើនឡើងជាបន្តបន្ទាប់នៃអតិផរណា ដែលបានញាំញីបណ្ដាប្រទេសអឺរ៉ុបជាច្រើន។ ក្រុមវេជ្ជបណ្ឌិតនៅទីក្រុងប៊ែរឡាំង បានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ក្រសួងសុខាភិបាលសហព័ន្ធ ដោយសម្តែងការទាមទាររបស់ពួកគេសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត។ក្រុមអ្នករៀបចំការតវ៉ាបាននិយាយថា កំណើនការចំណាយលើថាមពល បរាជ័យការប៉ុនប៉ងអនុវត្តឌីជីថល និងកង្វះអ្នកមានជំនាញ បានធ្វើឱ្យគ្លីនិកសម្រាកព្យាបាលកាន់តែមានភាពតានតឹង ដែលមិនអាចគ្រប់គ្រងបាន។ ពួកគេបាននិយាយថា ថវិកាដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាល បានរួមបញ្ជូលក្នុងវិបត្តិសេដ្ឋកិច្ចរបស់ពួកគេ ហើយការបិទគ្លីនិកបន្តបន្ទាប់អាចប្រែទៅជារឿងធម្មតា ប្រសិនបើស្ថានភាពបច្ចុប្បន្នមិនផ្លាស់ប្តូរ។យោងតាមគ្រូពេទ្យម្នាក់ក្នុងអំឡុងពេលតវ៉ាបានឲ្យដឹងថា ដោយអស់សង្ឃឹមក្នុងការទប់ទល់ថ្លៃចំណាយ គ្លីនិកមួយចំនួនយល់ថា ពួកគេត្រូវបង្ខំចិត្តទទួលបន្ទុកអ្នកជំងឺលើសកំណត់ ដែលមិនត្រឹមតែបង្កើនបន្ទុកការងាររបស់គ្រូពេទ្យប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់គុណភាពនៃការថែទាំដែលផ្តល់ឲ្យអ្នកជំងឺផងដែរ ដោយសារពេលវេលាពិគ្រោះសុខភាពតិច និងមានកំណត់៕

ម៉ាឡេស៊ីត្រៀមបង្កើតភ្លៀង និងបិទសាលារៀន ខណៈគុណភាពខ្យល់កាន់តែអាក្រក់

2023/10/03 08:03:55 pm        106
នាយកដ្ឋានបរិស្ថានបាននិយាយថា ប្រទេសម៉ាឡេស៊ី នឹងព្យាយាមបង្កើតភ្លៀងសិប្បនិមិត្ត ដោយការបណ្ដុះពពក និងរៀបចំបិទសាលារៀន ខណៈគុណភាពខ្យល់នៅកន្លែងផ្សេងៗក្នុងប្រទេស កាន់តែមានភាពយ៉ាប់យ៉ឺន ដោយបង្កើនការភ័យខ្លាចនៃការបំពុលជាថ្មីពីចំហេះព្រៃ។ស្ទើរតែរៀងរាល់រដូវប្រាំង ផ្សែងហុយចេញពីចំហេះ ដែលដុតសម្រាប់ឈូសឆាយដីចំការដូងប្រេង ព្រមទាំងចំការឈើ និងក្រដាស ក្នុងប្រទេសឥណ្ឌូណេស៊ី បណ្ដាលឲ្យមានផ្សែងអណ្តែតពាសពេញផ្ទៃមេឃពាសនៅតាមតំបន់មួយចំនួន ដែលនាំមកនូវហានិភ័យដល់សុខភាពសាធារណៈ និងការព្រួយបារម្ភដល់ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ជាដើម។ ម៉ាឡេស៊ីបាននិយាយកាលពីសប្តាហ៍មុនថា ចំហេះព្រៃនៅក្នុងប្រទេសឥណ្ឌូនេស៊ីជិតខាង បានបង្កឱ្យមានការបំពុល ទោះបីជាឥណ្ឌូនេស៊ីបានបដិសេធ មិនបានរកឃើញផ្សែងដែលហុយចេញពីព្រំដែនរបស់ខ្លួន ចូលទៅក្នុងប្រទេសម៉ាឡេស៊ីក៏ដោយ។អគ្គនាយកនៃនាយកដ្ឋានបរិស្ថាន លោក Wan Abdul Latiff Wan Jaffar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃច័ន្ទ (២ តុលា) ថា កិច្ចខិតខំប្រឹងប្រែងដើម្បីសម្អាតខ្យល់ជាមួយនឹងភ្លៀងសិប្បនិមិត្តដោយការបណ្តុះពពក និងវិធានការផ្សេងទៀតដើម្បីទប់ទល់នឹងការបំពុល នឹងចូលជាធរមាននៅពេលដែលតួលេខសន្ទស្សន៍បំពុលបរិយាកាស API ឈានដល់កម្រិត១៥០ អស់រយៈពេលជាង ២៤ម៉ោង។ លោកបានបន្ថែមថា សាលារៀន និងសាលាមត្តេយ្យសិក្សា ត្រូវតែបញ្ឈប់សកម្មភាពខាងក្រៅទាំងអស់នៅពេលដែលសន្ទស្សន៍បំពុល API ឈានដល់កម្រិត១០០ ហើយនឹងបិទសាលារៀនតែម្ដងនៅពេលដែលសន្ទស្សន៍ឈានដល់កម្រិត២០០ ដែលជាកម្រិតដ៏គ្រោះថ្នាក់មួយ៕

បេសកជនUN អំពាវនាវឱ្យមាន «យន្តការបង្រួបបង្រួម» ដើម្បីដឹកនាំការកសាងទីក្រុងប៉ះពាល់ដោយទឹកជំនន់នៅលីប៊ីឡើងវិញ

2023/10/03 07:59:12 pm        110
មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ក្នុងប្រទេសលីប៊ី កាលពីថ្ងៃចន្ទ (២ តុលា) បានអំពាវនាវឱ្យមានយន្តការបង្រួបបង្រួមមួយ ដើម្បីដឹកនាំការកសាងឡើងវិញនូវទីក្រុងឆ្នេរសមុទ្រ ដែលត្រូវបានបំផ្លាញដោយទឹកជំនន់ដ៏មហន្តរាយកាលពីខែមុន។បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសលីប៊ី លោក Abdoulaye Bathily បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តការបែបនេះត្រូវបានទាមទារ ស្របពេលដែល «គំនិតផ្តួចផ្តើមឯកតោភាគី និងប្រកួតប្រជែង» ដោយបណ្ដាក្រុមហ៊ុន និងស្ថាប័ននានារបស់លីប៊ី លើការកសាងឡើងវិញនៃទីក្រុងសមុទ្រមេឌីទែរ៉ាណេ Derna និងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ផ្សេងៗទៀត។ក្រុមមន្ត្រីរដ្ឋាភិបាល និងទីភ្នាក់ងារផ្តល់ជំនួយ បានផ្តល់ការប៉ាន់ស្មានចំនួនអ្នកស្លាប់ ចាប់ពីជាង៤.០០០នាក់ ទៅជាង១១.០០០នាក់។ សាកសពមនុស្សជាច្រើននាក់ នៅតែស្ថិតនៅក្រោមគំនរបាក់បែក ឬនៅក្នុងសមុទ្រមេឌីទែរ៉ាណេ នេះបើតាមក្រុមស្រាវជ្រាវ។ខណៈលីប៊ីនៅតែមានការខ្វែងគំនិតគ្នា ដោយមានរដ្ឋបាលគូប្រជែងពីរក្រុម ទាមទារភាពស្របច្បាប់ ហើយម្នាក់ៗចង់មើលការខុសត្រូវលើការស្ថាបនាឡើងវិញនៃទីក្រុង Derna លោក Bathily បានអំពាវនាវឱ្យមាន «យន្តការជាតិបង្រួបបង្រួម ដែលតម្រូវឱ្យអនុវត្តកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់» ប្រកបដោយប្រសិទ្ធភាព៕

ប្រធានទីភ្នាក់ងារទេសន្តរប្រវេសន៍ថ្មីរបស់UN បារម្ភថា ការស្លាប់តាមទូក ក្លាយជា«រឿងធម្មតា»

2023/10/03 07:55:22 pm        106
ប្រធានទីភ្នាក់ងារទេសន្តរប្រវេសន៍ថ្មីរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានសម្តែងការព្រួយបារម្ភថាការស្លាប់នៅសមុទ្រមេឌីទែរ៉ាណេ កំពុងត្រូវបានធ្វើឲ្យក្លាយជាលក្ខណៈធម្មតា ហើយបានប្តេជ្ញាថា នឹងធ្វើការជាមួយរដ្ឋាភិបាល ដើម្បីផ្តល់ជម្រើសសម្រាប់ការធ្វើចំណាកស្រុកសេដ្ឋកិច្ច ដើម្បីជួយដោះស្រាយវិបត្តិនេះ។អតីតទីប្រឹក្សាសេតវិមាន អ្នកស្រី អាមី ប៉ូប ( Amy Pope) បានចាប់ផ្តើមជាប្រធានអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍(IOM) កាលពីថ្ងៃទី១ ខែតុលា ក្នុងពេលដែលកំណត់ត្រានៃការផ្លាស់ទីលំនៅដោយបង្ខំនៅជុំវិញពិភពលោក និងភាពតានតឹងនយោបាយខ្ពស់ជុំវិញការធ្វើអន្តោប្រវេសន៍មិនទៀងទាត់។ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រដ្ឋមន្ត្រីអ៊ីតាលី និងមហាសេដ្ឋី Elon Musk បានរិះគន់ប្រទេសអាល្លឺម៉ង់សម្រាប់ការគាំទ្រសប្បុរសធម៌ជួយជនអន្តោប្រវេសន៍ដែលមានទុក្ខព្រួយនៅលើផ្លូវដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោក គឺសមុទ្រមេឌីទែរ៉ាណេ ដែលមនុស្ស ២២.000 នាក់ បានស្លាប់ ឬបាត់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៤។ ក្រសួងការបរទេសអាល្លឺម៉ង់ បានការពារគោលនយោបាយរបស់ខ្លួន។ដោយស្នើឲ្យសួរដើម្បីធ្វើអត្ថាធិប្បាយលើការជជែកដេញដោលនោះ លោកស្រី ប៉ូប បាននិយាយថា៖ «កង្វល់ធំបំផុតរបស់យើង គឺការស្លាប់នៅសមុទ្រមេឌីទែរ៉ាណេ ត្រូវបានធ្វើឲ្យក្លាយជាលក្ខណៈធម្មតា ហើយមនុស្សជាច្រើនយល់ថា នេះគឺគ្រាន់តែការខាតបង់ពីការធ្វើដំណើររបស់មនុស្សប៉ុណ្ណោះ»។

ការផ្ទុះអាវុធក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក់ បានបន្តរវាងកងកម្លាំងអាមេនី និងអាស៊ែរបៃហ្សង់

2023/10/03 07:50:18 pm        126
ទីក្រុងមូស្គូ បាននិយាយថា កងកម្លាំងរុស្ស៊ី និងអាស៊ែរបៃហ្សង់ កាលពីថ្ងៃចន្ទ បានរងការវាយប្រហារដោយការបាញ់ស៊ីប ក្នុងតំបន់ ណាហ្គ័រណូ-ការ៉ាបាក់ ជាច្រើនថ្ងៃបន្ទាប់ពីទីក្រុង Baku ទទួលបានការចុះចាញ់ពីក្រុមអ្នកផ្តាច់ខ្លួនអាមេនី ក្នុងការវាយលុកដើម្បីដណ្តើមយកមកវិញការគ្រប់គ្រងទឹកដីតំបន់ភ្នំ។ ការរាយការណ៍បានកើតមានឡើង ខណៈប្រទេសអាមេនី បាននិយាយថាទាហានម្នាក់ត្រូវបានសម្លាប់តាមបណ្តោមព្រំដែនរួមគ្នាជាមួយប្រទេសអាស៊ែរបៃហ្សង់ ដែលបានបង្ហាញពី អស្ថិរភាពនៅតំបន់នេះ ទោះបីជាបន្ទាប់ពីដណ្តើមបានការគ្រប់គ្រងបានតំបន់ការ៉ាបាក់កាលពីសប្តាហ៍មុនក៏ដោយ។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នៅក្នុងទីក្រុង Stepanakert ( ស្តេប៉ាណាគែរ) ការល្បាតរួមរបស់រុស្ស៊ី-អាស៊ែរបៃហ្សង់ ត្រូវបានបាញ់ប្រហារដោយក្រុមមនុស្សមិនស្គាល់អត្តសញ្ញាណ ដោយប្រើប្រាស់អាវុធបាញ់ស៊ីប ប៉ុន្តែគ្មានអ្នករងរបួសនោះទេ។ក្រុមផ្តាច់ខ្លួន បានចុះចាញ់ និងបាននិយាយថាមនុស្ស២២០នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នា ខណៈប្រទេសអាស៊ែរបៃហ្សង់ បានរាយការណ៍ថាមានអ្នកស្លាប់១៩៩នាក់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM