ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

បុគ្គលិកសុខាភិបាលនៅប្រទេសឈីលី តវ៉ាប្រឆាំងនឹងលក្ខខណ្ឌការងារមិនច្បាស់លាស់

2023/09/14 07:10:16 pm        83
ក្រុមកម្មករក្នុងប្រទេសឈីលី បានដើរដង្ហែតាមផ្លូវនៃរដ្ឋធានី Santiago កាលពីថ្ងៃពុធ (១៣ កញ្ញា) ដើម្បីតវ៉ាប្រឆាំងនឹងការបណ្តេញបុគ្គលិកសុខាភិបាលជិត៧.០០០នាក់ ដែលត្រូវបានជួលនៅអំឡុងពេលកម្រិតខ្ពស់នៃជំងឺរាតត្បាតកូវីដ និងការបរាជ័យរបស់ក្រសួងសុខាភិបាលប្រទេសនេះ ក្នុងការបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះវិស័យនេះ។បុគ្គលិកពេទ្យរាប់សិបនាក់បានកាន់បដា និងគ្រវីទង់ជាតិ ហើយដើរដង្ហែនៅមុខវិមានប្រធានាធិបតី La Moneda ខណៈពួកគេបានចូលរួមក្នុងកូដកម្មរយៈពេល៤៨ម៉ោង ដែលរៀបចំដោយសហជីពសហព័ន្ធ Fenats ជាតិ ដែលរួមមានបុគ្គលិកសុខាភិបាលជាច្រើន។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដោយដកស្រង់សម្តីរបស់ប្រធានសហជីព Fenats លោកស្រី Karen Palma បានឲ្យដឹងថា កូដកម្មនេះមានគោលបំណងបង្ខំឱ្យរដ្ឋាភិបាលទទួលខុសត្រូវ ចំពោះការប្តេជ្ញាចិត្តដែលបានធ្វើឡើងទាក់ទងនឹងអាជីពការងារ និងប្រាក់លើកទឹកចិត្តចូលនិវត្តន៍។ សហជីពនោះ ក៏ស្វះស្វែងឲ្យមានការកែប្រែការបញ្ឈប់បុគ្គលិកប្រហែល៦.៣០០នាក់ ដែលបានបាត់បង់ការងារដោយផ្នែកខ្លះនៃការរឹតត្បិតថវិកាផងដែរ៕

បំណាក់ដី និងទឹកជំនន់ វាយប្រហារភាគខាងត្បូងប្រទេសប្រេស៊ីល ខណៈព្យុះស៊ីក្លូនទីពីរបានមកដល់

2023/09/14 07:06:22 pm        77
អ្នកស្រុកមួយចំនួននៃរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេសប្រេស៊ីល បាននិយាយអំពីការព្រួយបារម្ភរបស់ពួកគេ ខណៈព្យុះស៊ីក្លូនថ្មីបានវាយប្រហារកាលពីថ្ងៃពុធ (១៣ កញ្ញា) រយៈពេលមួយសប្តាហ៍បន្ទាប់ពីព្យុះស៊ីក្លូនក្រៅតំបន់ត្រូពិច បានបណ្ដាលមនុស្សយ៉ាងហោចណាស់៤១នាក់បានស្លាប់ និងមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង។រូបភាពពីយានដ្រូន Esteio ដែលជាទីក្រុងមួយនៅជិតរដ្ឋធានី Porto Alegre របស់រដ្ឋនោះ បានបង្ហាញពីបំណាក់ដី និងផ្លូវជន់លិចជាច្រើន។វិទ្យាស្ថានជាតិឧតុនិយមរបស់ប្រទេសប្រេស៊ីល បានព្រមានអំពីព្យុះស៊ីក្លូនក្រៅតំបន់ត្រូពិចថ្មីមួយ ដែលកំពុងបង្កើតខ្លួននៅឆ្នេរសមុទ្ររដ្ឋ Rio Grande do Sul នៅចន្លោះថ្ងៃពុធ (១៣ កញ្ញា) និងថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា)នេះ ដែលអាចនឹងមានភ្លៀងធ្លាក់ចន្លោះពី៨០មីលីម៉ែត្រ ទៅ១៥០មីលីម៉ែត្រ។ វិទ្យាស្ថានជាតិឧតុនិយមបាននិយាយថា នៅក្នុងតំបន់នានានៃទីក្រុង Porto Alegre កម្រិតទឹកភ្លៀងអាចឡើងដល់ជាង ១០០មីលីម៉ែត្រ៕

អ្នកស្វែងរកសិទ្ធិជ្រកកោនជួបឧបសគ្គ ក្នុងជំរំនៅព្រំដែនម៉ិកស៊ិក-អាមេរិក

2023/09/14 06:17:23 pm        85
ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនជាច្រើន នៅក្នុងទីក្រុងព្រំដែនម៉ិកស៊ិក ទីវ៉ាណា (Tijuana) និងទីក្រុង គីវដាដ វ៉ារ៉េហ្ស (Ciudad Juarez) បានប្រមូលផ្តុំគ្នានៅជិតជញ្ជាំងព្រំដែន ដោយសង្ឃឹមថានឹងបានចូលទៅក្នុងសហរដ្ឋអាមេរិកដើម្បីសុំសិទ្ធិជ្រកកោន ដែលអ្នកទាំងនោះកំពុងជួបឧបសគ្គជាច្រើន។ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងនោះ ជាធម្មតានឹងធ្វើការណាត់ជួបតាមរយៈកម្មវិធីសិទ្ធិជ្រកកោន CBP One របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែដោយសារតែមិនមានកាលបរិច្ឆេទច្បាស់លាស់ ពួកគេបានទៅបោះជំរំ ឬរង់ចាំនៅជាប់ព្រំដែន ដោយសង្ឃឹមថា ឆ្មាំល្បាតព្រំដែននឹងចាប់ពួកគេ ហើយបញ្ជូនទៅកាន់សហរដ្ឋអាមេរិក នៅក្រោមការដោះលែងមនុស្សធម៌ ហើយពួកគេអាចសុំសិទ្ធិជ្រកកោននៅទីនោះបាន។លោក Cesar Alessio វ័យ២១ឆ្នាំ ជនជាតិវេណាហ្ស៊ុយអេឡា បាននិយាយថា លក្ខខណ្ឌនៅខាងម៉ិកស៊ិកគឺមិនងាយស្រួលនោះទេ ដោយអ្នកស្វែងរកសិទ្ធិជ្រកកោន ត្រូវឆ្លងកាត់ការធ្វើដំណើរដ៏វែងឆ្ងាយ ភាពអត់ឃ្លាន និងអាកាសធាតុដ៏អាក្រក់។ លោក Alessio បានរង់ចាំការណាត់ជួបតាមរយៈកម្មវិធីសិទ្ធិជ្រកកោន CBP One របស់ខ្លួននៅប្រទេសម៉ិកស៊ិកអស់រយៈពេលបីខែមកហើយ៕

អាមេរិកប្រកាសអាសន្នផ្នែកសុខភាពសាធារណៈនៅរដ្ឋ Georgia បន្ទាប់ពីព្យុះសង្ឃរា អ៊ីដាលីយ៉ា

2023/09/14 05:33:45 pm        113
ក្រសួងសុខាភិបាល និងប្រជាសេវារបស់សហរដ្ឋអាមេរិក (HHS) កាលពីថ្ងៃពុធ (១៣ កញ្ញា) បានប្រកាសភាពអាសន្នផ្នែកសុខភាពសាធារណៈ (PHE) សម្រាប់រដ្ឋ Georgia ដើម្បីដោះស្រាយជាមួយនឹងផលប៉ះពាល់នៃព្យុះសង្ឃរា អ៊ីដាលីយ៉ា។ខ្យល់ព្យុះនោះ បានបោកបក់លើឆ្នេរឈូងសមុទ្ររដ្ឋហ្វ្លរីដា កាលពីចុងខែសីហា ជាមួយនឹងខ្យល់កន្រ្តាក់ខ្លាំង ភ្លៀងធ្លាក់ជោគជាំ និងរលកសមុទ្រធំៗ មុនពេលឆ្ពោះទៅភាគអាគ្នេយ៍នៃរដ្ឋ Georgia ជាទីដែលទឹកជំនន់ធ្វើឲ្យអ្នកស្រុកមួយចំនួនជាប់ខ្លួននៅក្នុងលំនៅឋានរបស់ពួកគេ។ក្រសួងសុខាភិបាល HHS បាននិយាយថា ដោយមានសេចក្តីប្រកាសអាសន្នសុខភាពនេះ អ្នកផ្តល់សេវាថែទាំសុខភាព និងអ្នកផ្គត់ផ្គង់ទាំងអស់ នឹងមានភាពបត់បែនកាន់តែច្រើនក្នុងការបំពេញតម្រូវការសង្គ្រោះបន្ទាន់របស់មនុស្ស ដែលគ្របដណ្តប់ដោយផែនការសុខភាពវេជ្ជសាស្រ្ត និងជំនួយបរិក្ខារ។ សេចក្តីប្រកាសនេះបដិសេធលក្ខខណ្ឌតម្រូវមួយចំនួនដូចជា គ្រូពេទ្យ ឬអ្នកជំនាញផ្នែកថែទាំសុខភាពផ្សេងទៀត មិនចាំបាច់ត្រូវមានអាជ្ញាប័ណ្ណនៅក្នុងរដ្ឋ ដែលពួកគេផ្តល់សេវាដល់ប្រជាជននោះទេ៕

មន្ត្រីជលផល៖ ផ្សោតញីមួយក្បាលបានងាប់ដោយសារវ័យចាស់

2023/09/14 05:17:56 pm        649
កំពង់ចាម៖ មន្ត្រីជលផលកំពង់ចាម បានឱ្យដឹងថា សត្វផ្សោតញីមួយក្បាលបានងាប់ តាមការសន្និដ្ឋាន គឺដោយសារតែវ័យចាស់ ។សាកសពសត្វផ្សោតនេះ ត្រូវបានប្រជានេសាទប្រទះឃើញអណ្ដែតទឹក ទន្លេមេគង្គកំពង់ចាម ក្នុងភូមិសាស្ត្រឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ កាលពីថ្ងៃទី១៣ ខែកញ្ញាម្សិលមិញ ។លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានឱ្យដឹងថា ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផល ​និងមន្ត្រីអង្គការ WWF ​បានចុះពិនិត្យស្ថានភាពសាកសពសត្វផ្សោត ​ដែលងាប់នេះ ក្រោយទទួលបានសេចក្ដីរាយការណ៍​ពីប្រជានេសាទ ។លោក បានបញ្ជាក់ថា ផ្សោតញី​ដែលងាប់នេះ ​មានលេខសម្គាល់០៨៧ ​មានអាយុប្រមាណ២៧ឆ្នាំ មានទម្ងន់១០៥គីឡូក្រាម​ មានប្រវែង២,១០ម៉ែត្រ​ ។បើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ ​គឺវាបានងាប់រយៈពេល៤ទៅ៥ថ្ងៃហើយ ៕

ជនអន្តោប្រវេសន៍មកពីជុំវិញពិភពលោក ប្រមូលផ្តុំគ្នានៅចន្លោះរបាំងព្រំដែនរដ្ឋកាលីហ្វ័រនីញ៉ា

2023/09/13 07:09:26 pm        260
ជនអន្តោប្រវេសន៍រាប់រយនាក់ រួមទាំងក្រុមគ្រួសារមកពីទ្វីបអាហ្រ្វិក អាស៊ី និងអាមេរិកឡាទីន បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារ នៅចន្លោះរបាំងព្រំដែនដ៏ធំពីរ ដែលខ័ណ្ឌចែកសហរដ្ឋអាមេរិក និងម៉ិកស៊ិក នៅជិតទីក្រុងសានឌីហ្គោ (San Diego) ដែលជាទិដ្ឋភាពដែលធ្វើឲ្យគេនឹកឃើញដល់ពីការប្រមូលផ្តុំគ្នាកាលពីខែឧសភា។បុគ្គលិកផ្តល់ជំនួយ និងអ្នកតស៊ូមតិ បានចែកអាហារដល់មនុស្សទាំងនោះតាមចន្លោះបន្ទះដែកពណ៌ត្នោតចាស់និងការផ្តល់អាហារដល់កុមារជាអាទិភាព ខណៈពេលដែលពួកគេរង់ចាំការដំណើរការដោយការិយាល័យគយ និងការការពារព្រំដែនសហរដ្ឋអាមេរិក។រូបភាពជាច្រើនរបស់សារព័ត៌មានរ៉យទ័រ បានបង្ហាញឲ្យឃើញមនុស្សកំពុងតម្រង់ជួរជុំវិញមន្ត្រីល្បាតព្រំដែនអាមេរិក នៅពេលពួកគេ ផ្តល់ទិសដៅនានា។អ្នកស្រី អាឌ្រៀណា ចាសសូ (Adriana Jasso) អ្នកតស៊ូមតិសិទ្ធិមនុស្ស នៅគណៈកម្មាធិការសេវាកម្មមិត្តអាមេរិក បាននិយាយថា៖«ការវិវឌ្ឍនៃចំនួនដែលយើងកំពុងឃើញនេះ បានចាប់ផ្តើម កាលពីថ្ងៃអង្គារ និងថ្ងៃពុធនៃសប្តាហ៍មុន»។

ចិននិយាយថា សេដ្ឋកិច្ចរបស់ខ្លួនមានភាពធន់ ហើយបានការច្រានចោលការព្រួយបារម្ភរបស់លោកខាងលិច

2023/09/13 06:59:23 pm        248
ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារ (១២ កញ្ញា) ថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានភាពធន់ និងមិនបានដួលរលំនោះទេ ដោយបានច្រានចោលការអះអាងពីលោកខាងលិចថា សេដ្ឋកិច្ចរបស់ខ្លួនកំពុងធ្លាក់ចុះ ហើយអាចបណ្តាលឱ្យមានបញ្ហាកាន់តែទូលំទូលាយ។ បណ្ដាមន្ត្រីមកពីប្រទេសនានា រួមទាំងអូស្ត្រាលី និងសហរដ្ឋអាមេរិក បានលើកឡើងជាសាធារណៈនូវការព្រួយបារម្ភ អំពីប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានហៅស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិនថាកំពុងមាន «វិបត្តិ» ខណៈហិរញ្ញិកអូស្ត្រាលី លោក ជីម ឆាលមើស (Jim Chalmers) បាននិយាយថា សេដ្ឋកិច្ចធ្លាក់ចុះរបស់ចិន អាចជះឥទ្ធិពលដល់ប្រទេសអូស្ត្រាលី។ លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានសក្ដានុពលដ៏អស្ចារ្យ ហើយថាមូលដ្ឋានគ្រឹះនៃការកែលម្អរយៈពេលវែងមិនផ្លាស់ប្តូរទេ។ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន បន្ទាប់ពីការរឹតបន្តឹងរយៈពេលបីឆ្នាំនៃកូវីដ១៩ បានបាត់បង់សន្ទុះបន្ទាប់ពីការចាប់ផ្តើមយ៉ាងឆាប់រហ័សនៅក្នុងត្រីមាសទី១ ដែលបណ្ដាលមកពីការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ និងការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យផងដែរ៕

UN៖ មនុស្សរាប់រយនាក់បានស្លាប់ ក្នុងការវាយប្រហារជនជាតិភាគតិច នៅប្រទេសស៊ូដង់

2023/09/13 06:51:39 pm        259
កាលពីថ្ងៃអង្គារ (១២ កញ្ញា) ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការវាយប្រហារដោយមានចរិតរើសអើងជនជាតិភាគតិច ដែលប្រព្រឹត្តដោយកងកម្លាំងគាំទ្ររហ័សរបស់ស៊ូដង់ (RSF) និងកងជីវពលសម្ព័ន្ធមិត្ត បានសម្លាប់មនុស្សរាប់រយនាក់នៅទីក្រុង Darfur ភាគខាងលិច របស់ស៊ូដង់។ ការបង្ហូរឈាម អំពើហឹង្សា និងការផ្លាស់ទីលំនៅ បានកើនឡើងចាប់តាំងពីការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF បានផ្ទុះឡើងក្នុងខែមេសា ដែលនាំប្រទេសនេះឈានទៅរកសង្គ្រាមស៊ីវិល។លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ថា ការវាយប្រហារទាំងនេះ ភាគច្រើនបានកើតឡើងនៅក្នុងទីក្រុង El Geneina រដ្ឋធានីនៃក្រុង Darfur ភាគខាងលិច និងទីក្រុងចុងបញ្ចឹម របស់ប្រទេសស៊ូដង់ ប៉ុន្តែការវាយប្រហារទាំងនោះ ក៏បានកើតឡើងក្នុងទីតាំងយ៉ាងហោចណាស់ចំនួន៨ផ្សេងទៀតផងដែរ។ការវាយប្រហារប្រឆាំងនឹងប្រជាជនម៉ាសាលីត ដែលមិនមែនជាជនជាតិអារ៉ាប់ និងជាសហគមន៍ដ៏ធំបំផុតនៅទីក្រុង El Geneina បានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ ភៀសខ្លួនឆ្លងកាត់ព្រំដែនក្បែរនោះ ជាមួយប្រទេសឆាដ។ លោក Turk ក៏បានគូសបញ្ជាក់ផងដែរនូវអ្វីដែលលោកហៅថា «ការរីករាលដាលនៃអំពើហិង្សាផ្លូវភេទដែលទាក់ទងនឹងជម្លោះ» ដោយនិយាយថា ការិយាល័យរបស់លោក បានទទួលរបាយការណ៍គួរឱ្យទុកចិត្តនៃឧប្បត្តិហេតុចំនួន៤៥ករណី ដែលពាក់ព័ន្ធនឹងជនរងគ្រោះយ៉ាងហោចណាស់៩៥នាក់ ក្នុងនោះមានស្ត្រី៧៥នាក់ បុរសម្នាក់ និងកុមារ១៩នាក់ ផងដែរ៕

UN៖ ព្រំដែនអាមេរិក-ម៉ិកស៊ិក ជាផ្លូវគោកអន្តោប្រវេសន៍ដែលមានមនុស្សស្លាប់ជាងគេបំផុត លើពិភពលោក

2023/09/13 05:34:39 pm        223
ទីភ្នាក់ងារអង្គការសហប្រជាជាតិបានប្រកាសថា ព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក គឺជាផ្លូវគោកដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុតលើពិភពលោក សម្រាប់ជនអន្តោប្រវេសន៍ ដោយក្នុងឯកសារបង្ហាញថា មនុស្សយ៉ាងហោចណាស់៦៨៦នាក់បានស្លាប់ ឬបាត់ខ្លួន នៅតាមព្រំដែននេះកាលពីឆ្នាំមុន ប៉ុន្តែឯកសារបានបន្ថែមថាថា តួលេខពិតអាចមានច្រើនជាងនេះទៅទៀត។ក្រុមមន្ត្រីព្រំដែនអាមេរិកនិយាយថា ជនអន្តោប្រវេសន៍ជាច្រើននាក់បានស្លាប់ដោយសារសុរិយរោគ ឬអាការៈថប់ដង្ហើមដោយសារកម្ដៅខ្លាំង ក្នុងរដូវក្តៅនៃវាលខ្សាច់ និងអាការៈថយចុះកម្តៅក្នុងរាងកាយខ្លាំងនៅរដូវរងា ហើយមនុស្សជាច្រើនផ្សេងទៀតបាត់ខ្លួន។ តួលេខនៅតាមព្រំដែននេះ មានចំនួនជិតពាក់កណ្តាលនៃការស្លាប់ ឬបាត់ខ្លួនរបស់ជនអន្តោប្រវេសន៍ជាង១.៤០០០នាក់ ដែលបានកត់ត្រានៅទូទាំងទ្វីបអាមេរិកកាលពីឆ្នាំមុន។តួលេខនោះរួមមានទាំងតាមផ្លូវទឹកផងដែរ មិនមែនត្រឹមតែផ្លូវគោកនោះទេ។ យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា តំបន់អន្តោប្រវេសន៍ដ៏អាក្រក់បំផុតរបស់ពិភពលោកទាំងមូល គឺសមុទ្រមេឌីទែរ៉ាណេ ដោយមានចំនួនអ្នកស្លាប់ ឬបាត់ខ្លួនជាង២.៤០០នាក់ ក្នុងរយៈពេលដូចគ្នានេះ៕

ប្រជាជនលីប៊ី បញ្ចុះសពជនរងគ្រោះនៅក្នុងផ្នូររួមក្នុងទីក្រុង Derna

2023/09/13 05:24:39 pm        252
ប្រជាជនលីប៊ី បានចាប់ផ្តើមបញ្ចុះសពអ្នកស្លាប់ជាសាច់ញាតិរបស់ពួកគេនៅក្នុងផ្នូរធំរួម កាលពីថ្ងៃអង្គារក្នុងទីក្រុង Derna បន្ទាប់ពីព្យុះដ៏មហន្តរាយ បានវាយបោកបក់លើ១ភាគ៤នៃទីក្រុងរបស់ពួកគេ។វីដេអូកាលពីថ្ងៃសៅរ៍និងអាទិត្យពីទីក្រុងឆ្នេរមួយនេះដែលមានពលរដ្ឋប្រមាណ១២៥.០០០នាក់ បានបង្ហាញពីតំបន់ជិតខាងដែលត្រូវបានបំផ្លាញ អគារត្រូវបានទឹកហូរនាំ ហើយរថយន្តជាច្រើនគ្រឿងបានក្រឡាប់នៅតាមដងផ្លូវគ្របដណ្តប់ដោយដីល្បប់និងកម្ទេចកម្ទី បន្សល់ទុកដោយទឹកភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីបាក់ធ្លាយទំនប់។ក្រុមមន្ត្រីបានរំពឹងថា ចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀត ខណៈពេលមាននេះចំនួនអ្នកស្លាប់បានកើនឡើងជាង ៥.៣០០នាក់ និងយ៉ាងហោចណាស់១០.០០០នាក់ នៅបាត់ខ្លួននៅឡើយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដាក់របាយការណ៍ទៅ UN ជំរុញឲ្យថៃ និងកម្ពុជាធ្វើការរួមគ្នាដើម្បីពលរដ្ឋភៀសសឹកកម្ពុជាជិត ២ម៉ឺននាក់ អាចត្រឡប់ទៅផ្ទះវិញបាន
10/02/2026 07:10 AM
ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM
រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
10/01/2026 07:10 PM
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
10/01/2026 07:10 PM
លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
10/01/2026 06:10 PM
ប្រធានាធិបតី​ឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ជា​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីដ៏​ធំ
10/01/2026 06:10 PM
លីបង់ពឹងផ្អែកលើការបណ្តុះបណ្តាល AI ទ្រង់ទ្រាយធំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
10/01/2026 06:10 PM
ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៧នាក់ លើរថយន្តតូរីសនៅតំបន់ភាគខាងលិចប្រទេសស៊ីរី
10/01/2026 06:10 PM