ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ប្រទេសហ្វីលីពីន បង្កើនការលាតត្រដាងពីការគំរាមកំហែងរបស់ចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង

2023/08/25 06:57:50 pm        103
ហ្វីលីពីន៖ប្រទេសហ្វីលីពីន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យប្រាកដថា មនុស្សជុំវិញពិភពលោក អាចមើលឃើញដោយខ្លួនឯងនូវអ្វីដែលខ្លួននិយាយថា ជាសកម្មភាព «ឈ្លានពាន» ដោយនាវាចិននៅសមុទ្រចិនខាងត្បូង ក្នុងគោលបំណងដាក់សម្ពាធទីក្រុងប៉េកាំង្យផ្លាស់ប្តូរមធ្យោបាយរបស់ខ្លួន។ប្រទេសអាស៊ីអាគ្នេយ៍នេះ បានចេញផ្សាយវីដេអូនិងរូបភាពនៃឧប្បត្តិហេតុយ៉ាងតិចចំនួន៨ដែលពាក់ព័ន្ធនឹងនាវារបស់ចិនមកទល់ពេលនេះ ជាញឹកញាប់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងបេសកកម្មមួយក្នុងសប្តាហ៍នេះ ដើម្បីផ្គត់ផ្គង់ឡើងវិញនូវមូលដ្ឋានយោធាដែលហ្វីលីពីនបាននិយាយថា ប្រទេសចិនស្ថិតនៅចំណុចមួយ បានព្យាយាមរារាំង។យោងតាមអ្នកនាំពាក្យឆ្មាំល្បាតឆ្នេរសមុទ្រហ្វីលីពីន លោកឧត្តមនាវាត្រី ចាយ តារីឡា (Jay Tarriela) បាននិយាយថា កាចេញផ្សាយនោះ ប្រៀបធៀបទៅនឹងការចេញផ្សាយស្រដៀងគ្នាចំនួនបីក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីរយៈពេល៦ឆ្នាំរបស់ លោក រ៉ូឌ្រីហ្គោ ឌូទែរើតេ (Rodrigo Duterte)។    រដ្ឋាភិបាលរបស់លោក ឌូទែរើតេដែលបានជំរុញឲ្យមានទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយទីក្រុងប៉េកាំង និងបានទុកដោយឡែកនូវសេចក្តីសម្រេចរបស់តុលាការអន្តរជាតិឆ្នាំ២០១៦ ដែលបញ្ជាក់ពីការទាមទារដែនសមុទ្ររបស់ប្រទេសលោក មានទំនោរចង់ធ្វើការតវ៉ាជាលាយលក្ខណ៍អក្សរវិញ៕

បណ្ដារដ្ឋភាគកណ្ដាល និងរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក ព្រមានពីកង្វះខាតថាមពលអគ្គិសនី

2023/08/25 06:54:26 pm        97
សហរដ្ឋអាមេរិក៖ បណ្តាញអគ្គិសនីរបស់សហរដ្ឋអាមេរិកចំនួនពីរ បានចេញការព្រមានអំពីលទ្ធភាពនៃកង្វះខាតថាមពលកាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែរលកកម្ដៅដ៏ខ្លាំងបានគ្របដណ្តប់លើរដ្ឋតិចសាស់ និងរដ្ឋភាគកណ្តាលរបស់សហរដ្ឋអាមេរិក។ ក្រុមប្រឹក្សាភាពជឿជាក់អគ្គិសនីនៃរដ្ឋតិចសាស់ (ERCOT) ដែលប្រតិបត្តិការបណ្តាញសម្រាប់អតិថិជនជាង២៦លាននាក់ បានអំពាវនាវឱ្យមានការអភិរក្សដោយស្ម័គ្រចិត្ត និងបានស្នើឱ្យបណ្ដានិយតកររដ្ឋ អនុញ្ញាតឱ្យគុណភាពខ្យល់លើសពីស្តង់ដារផងដែរ។ប្រតិបត្តិករបណ្តាញអគ្គិសនីបាននិយាយថា ក្រុមប្រឹក្សា ERCOT ប្រឈមនឹង «លទ្ធភាពខ្ពស់ក្នុងការចូលទៅប្រតិបត្តិការសង្គ្រោះបន្ទាន់កាលពីល្ងាចថ្ងៃព្រហស្បតិ៍» ដោយសារតែការផលិតខ្យល់ទាប និងតម្រូវការថាមពលខ្ពស់។ គេហទំព័ររបសទីភ្នាក់ងារនេះ បានបង្ហាញពីអានុភាពអគ្គិសនីដែលអាចប្រើបាន ក្នុងការកាត់បន្ថយតម្រូវការអគ្គិសនីចំនួន៩៥មេហ្គាវ៉ាត់ នៅម៉ោង៧:៥៥នាទីយប់ ម៉ោងក្នុងស្រុក។អ្នករស់នៅរដ្ឋតិចសាស់ មានការព្រួយបារម្ភអំពីបញ្ហាអាកាសធាតុ ចាប់តាំងពីព្យុះរដូវរងាដ៏មហន្តរាយមួយក្នុងខែកុម្ភៈឆ្នាំ២០២១ បានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានថាមពល ទឹក និងកំដៅអស់ជាច្រើនថ្ងៃ ខណៈដែលក្រុមប្រឹក្សា ERCOT បានព្យាយាមការពារការដួលរលំនៃបណ្តាញអគ្គិសនី។ ទៅភ្នាក់ងារអាកាសធាតុ AccuWeather បានព្យាករណ៍ថា សីតុណ្ហភាពនៅទីក្រុង Houston ដែលជាទីក្រុងធំបំផុត ក្នុងរដ្ឋតិចសាស់ បានឡើងដល់ ១០៧អង្សាហ្វារិនហៃ (៤១,៧អង្សាសេ) កាលពីថ្ងៃព្រហស្បតិ៍។ នោះប្រៀបធៀបជាមួយនឹងកម្រិតខ្ពស់ធម្មតានៃសីតុណ្ហភាព៩៤អង្សាហ្វារិនហៃ (៣៤អង្សាសេ) សម្រាប់ពេលវេលានៃឆ្នាំនេះ៕

អ៊ុយក្រែននិយាយថា ខ្លួនបានចូលចតដាក់ទាហាននៅឆ្នេរសមុទ្រតំបន់គ្រីម៉េគ្រប់គ្រងដោយរុស្សី

2023/08/25 06:51:51 pm        149
អ៊ុយក្រែន៖ មន្ត្រីក្នុងទីក្រុង Kyiv បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានអនុវត្តប្រតិបត្តិការដ៏ស្មុគស្មាញ និងប្រកបដោយមហិច្ឆតាបំផុតរបស់ពួកគេរហូតមកដល់បច្ចុប្បន្ន ប្រឆាំងទីតាំងយោធារុស្ស៊ី នៅក្នុងតំបន់គ្រីម៉េដែលត្រូវបានចូលគ្រប់គ្រង។ យោងតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងពិសេសបានចូលចតនៅឆ្នេរភាគខាងលិចតំបន់គ្រីម៉េ នៅជិតទីតាំងតាំងលំនៅក្រុង Olenivka និងក្រុង Mayak ក្នុងប្រតិបត្តិការរួមគ្នាជាមួយកងទ័ពជើងទឹករបស់ប្រទេស។ ខណៈកំពុងបំពេញភារកិច្ច អ្នកការពារអ៊ុយក្រែនបានប៉ះទង្គិចជាមួយអង្គភាពអ្នកចូលកាន់កាប់។ ជាលទ្ធផល សត្រូវបានបាត់បង់ក្នុងចំណោមបុគ្គលិករបស់ខ្លួន និងបានបំផ្លាញយុទ្ធោបករណ៍របស់សត្រូវ។ខណៈពួកគេនៅទីនោះ អង្គភាពអ៊ុយក្រែន បានលើកទង់ជាតិ។ អាជ្ញាធរដែលតែងតាំងដោយរុស្ស៊ីនៅតំបន់គ្រីម៉េ ឧបទ្វីបអ៊ុយក្រែនដែលត្រូវបានចូលកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងរបស់ទីក្រុងមូស្គូតាំងពីឆ្នាំ ២០១៤ ពុំបានឆ្លើយតបទៅនឹងការអះអាងនេះទេ។ ប្រតិបត្តិការនេះ នឹងបង្កើតបានជាចលនាដ៏ក្លាហានបំផុតរបស់ទីក្រុង Kyiv ចាប់តាំងពីការចាប់ផ្តើមការវាយបករបស់ខ្លួនលើកងទ័ពរុស្ស៊ី ដែលរហូតមកដល់ពេលនេះមានការរីកចម្រើនតិចតួចប៉ុណ្ណោះ។ ថ្មីៗនេះ ទីក្រុង Kyiv បានបង្កើនការវាយប្រហារដោយយានដ្រូនលើតំបន់គ្រីម៉េ ក្នុងការជំរុញដើម្បីបង្អាក់កិច្ចខិតខំប្រឹងប្រែងផ្នែកភស្តុភារ និងការផ្គត់ផ្គង់របស់រុស្ស៊ី ។តំបន់នេះ មានប្រព័ន្ធការពារដែនអាកាស និងទីតាំងមីស៊ីលយ៉ាងទូលំទូលាយ រួមទាំងប្រព័ន្ធទំនើបៗផងដែរ។ យោធាអ៊ុយក្រែនបាននិយាយថាពួកគេបានបំផ្លាញប្រព័ន្ធការពារមីស៊ីល S-400 នៅក្នុងតំបន់នោះ។ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរុស្ស៊ីក្រៅផ្លូវការ បាននិយាយអំពីការបាញ់ប្រហារនៅជិតទីតាំងបោះជំរុំនៅ តំបន់ Cape Tarkhankut ជាចំណុចចុងភាគខាងលិចនៅតំបន់គ្រីម៉េ មុនពេលថ្ងៃរះកាលពីថ្ងៃព្រហស្បតិ៍៕

ក្រុមប្រទេស BRICS ស្វាគមន៍សមាជិកថ្មី ក្នុងការជំរុញឱ្យរុះរើសណ្ដាប់ធ្នាប់ពិភពលោក

2023/08/25 06:48:53 pm        182
BRICS៖ ប្លុកនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍BRICS បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទទួលស្គាល់ប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប អាហ្សង់ទីន និងអារ៉ាប់រួម ក្នុងចំណាត់ការមួយមានគោលបំណងពន្លឿនការយុទ្ធនាការជំរុញខ្លួន ដើម្បីរុះរើសណ្ដាប់ធ្នាប់ពិភពលោក ដែលខ្លួនមើលឃើញថាហួសសម័យកាលទៅហើយ។ក្នុងការសម្រេចគាំទ្រការពង្រីកប្លុក ដែលជាការសម្រេចលើកទីមួយក្នុងរយៈពេល១៣ឆ្នាំមកនេះ បណ្ដាមេដឹកនាំ BRICS បានបើកទ្វារចំហសម្រាប់ការពង្រីកនាពេលអនាគត ខណៈដែលប្រទេសរាប់សិបទៀត បានសម្តែងចំណាប់អារម្មណ៍ក្នុងការចូលរួមជាក្រុមនេះ ដែលពួកគេសង្ឃឹមថាអាចឈានដល់ការអភិវឌ្ឍកម្រិតសកល។ការពង្រីកនេះ បានបន្ថែមភាពរឹងមាំផ្នែកសេដ្ឋកិច្ចដល់ក្រុម BRICS ដែលសមាជិកបច្ចុប្បន្នរបស់ប្លុកនេះគឺប្រទេសចិន ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីររបស់ពិភពលោក ក៏ដូចជាប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង។ វិធានការនេះក៏អាចពង្រីកមហិច្ឆតាដែលខ្លួនបានប្រកាសក្នុងការក្លាយជាម្ចាស់ជើងឯកនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍សកលខាងត្បូងផងដែរ។ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បាននិយាយនៅពេលលោកដាក់ឈ្មោះប្រទេសចូលជាសមាជិក ក្នុងអំឡុងកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃរបស់មេដឹកនាំ ដែលលោកកំពុងធ្វើជាម្ចាស់ផ្ទះនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងថា សមាជិកថ្មីទាំង៦ប្រទេសនេះ នឹងក្លាយជាសមាជិកផ្លូវការរបស់ប្លុកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ៕

ប្រទេសកូស្តារីកា រឹបអូសបានកូកាអ៊ីន ២.២តោន ហើយជនសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួន

2023/08/25 06:44:41 pm        221
កូស្តារីកា៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នគរបាលប្រទេសកូស្តារីកា បានស្ទាក់ចាប់បានទូកមួយគ្រឿងកំពុងដឹកកូកាអ៊ីនជាង ២.៤តោន តាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងរបស់ប្រទេស។ អង្គភាពឆ្មាំឆ្នេរ រួមជាមួយនគរបាលប្រឆាំងគ្រឿងញៀន បានរកឃើញនាវាមុជទឹកនៅចម្ងាយប្រមាណ២០០គីឡូម៉ែត្រ នៅឆ្នេរប៉ែកនិរតី នៅប្រទេសអាមេរិកកណ្តាលមួយនេះ។អាជ្ញាធរនិយាយថា មនុស្ស៣នាក់ត្រូវបានឃុំខ្លួន នៅក្នុងប្រតិបត្តិការនេះ ហើយនឹងត្រូវបានស៊ើបអង្កេតពីបទជួញដូរ ផលិត និងកាន់កាប់គ្រឿងញៀន។រដ្ឋមន្ត្រីសន្តិសុខ ប្រទេសកូស្តារីការ លោក Mario Zamora និយាយថា ការដឹកជញ្ជូនគ្រឿងញៀន បានចាកចេញពីប្រទេសកូឡំប៊ី ឆ្ពោះទៅកាន់ប្រទេសកូស្តារីកា និងបន្តការនាំចេញទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក៕

វៀតណាមប្រញាប់ប្រញាល់បង្កបង្កើនផលស្រូវឲ្យបានច្រើន ខណៈតម្រូវការកើនឡើងបន្ទាប់ពីការបម្រាមនាំចេញអង្កររបស់ឥណ្ឌា

2023/08/25 06:41:52 pm        138
វៀតណាម៖ វៀតណាមកំពុងមើលឃើញកំណើនតម្រូវការ និងតម្លៃអង្កររបស់ខ្លួនឡើងខ្ពស់ បន្ទាប់ពីប្រទេសឥណ្ឌាដែលជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេរបស់ពិភពលោក បានដាក់ការទប់ស្កាត់ការនាំចេញអង្ករកាលពីខែមុន។ ក្រុមឈ្មួញឧស្សាហកម្មបាននិយាយថា ការកើនឡើងនៃតម្លៃអង្ករពិភពលោក គឺជាឱកាសសម្រាប់វៀតណាមក្នុងការជំរុញផលិតកម្ម និងការនាំចេញ ប៉ុន្តែការព្រួយបារម្ភបានកើតឡើងចំពោះបញ្ហាអាកាសធាតុមិនអំណោយផល ដោយសារបម្រែបម្រួលអាកាសធាតុដែលប៉ះពាល់ដល់ដំណាំនាពេលអនាគត។ឥណ្ឌាបានដាក់បម្រាមការនាំចេញអង្ករស ដែលមិនមែនជាប្រភេទអង្ករបាស្មាទីរបស់ខ្លួនកាលពីខែកក្កដា ដើម្បីរក្សាតម្លៃអង្ករសំរូបនៅក្នុងស្រុក ដោយសារអតិផរណា និងការភ័យខ្លាចនៃកង្វះខាតអង្ករ។ ការទប់ស្កាត់នេះ បានកើតឡើងបន្ទាប់ពីការដាក់កំហិតលើការនាំចេញអង្ករខូច កាលពីខែកញ្ញាឆ្នាំមុន ដែលបម្រាមនោះនៅតែមាន។ការសម្រេចនេះបានធ្វើឱ្យតម្លៃអង្ករពិភពលោកកើនឡើង នៅពេលដែលអ្នកទិញបានងាកទៅរកប្រភពផ្សេងទៀត ស្របពេលមានការព្រួយបារម្ភថាការផ្គត់ផ្គង់មានកម្រិត នឹងជំរុញឱ្យមានអតិផរណាស្បៀងអាហារពិភពលោក ព្រមទាំងបណ្តាលឱ្យមានការទប់ស្កាត់ស្រដៀងគ្នាដោយអ្នកផ្គត់ផ្គង់ផ្សេងទៀតផងដែរ៕

ប្រទេសនីហ្សេ អនុញ្ញាតឲ្យទាហានម៉ាលី និងបួគីណាហ្វាសូ ចូលទឹកដីរបស់ខ្លួនក្នុងករណីមានការវាយប្រហារ

2023/08/25 06:34:24 pm        134
នីហ្សេ៖ ប្រទេសទាំងនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនីហ្សេ បានអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសម៉ាលី និងបួគីណាហ្វាសូ ធ្វើអន្តរាគមន៍លើទឹកដីរបស់ខ្លួន ក្នុងករណីមានការវាយប្រហារណាមួយកើតឡើង ដែលជាលទ្ធភាពសញ្ញាមួយដែលរបបយោធានៅប្រទេសនីហ្សេ មានផែនការរក្សាការទប់ទល់នឹងសម្ពាធក្នុងតំបន់ឲ្យថយចុះ។ប្លុកអាហ្រ្វិកខាងលិចដ៏សំខាន់ ឬ ECOWAS បាននិងកំពុងព្យាយាមចរចាជាមួយក្រុមមេដឹកនាំរដ្ឋប្រហារ ប៉ុន្តែបានព្រមានថា ខ្លួនត្រៀមជាស្រេចក្នុងការបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសនីហ្សេ ដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូត បរាជ័យ។ហានិភ័យនៃការកើនឡើងណាមួយដែលបង្កឲ្យមានអស្ថិរភាពក្នុងតំបន់ដែលហែកហួរដោយក្រុមបះបោរ ខណៈដែលប្រទេសជិតខាងដែលដឹកនាំដោយរបបយោធារបស់ប្រទេសនីហ្សេ គឺម៉ាលី និងបួគីណាហ្វាសូ បាននិយាយថា ពួកគេនឹងគាំទ្រនីហ្សេក្នុងជម្លោះណាមួយជាមួយប្លុកអាហ្វ្រិកខាងលិច ឬECOWAS។កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសរបស់សម្ព័ន្ធមិត្តទាំងបី បាននិយាយថា ពួកគេ បានជួបប្រជុំគ្នានៅរដ្ឋធានីនីញ៉ាម៉េ(Niamey)នៃប្រទេសនីហ្សេ ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខនិងបញ្ហារួមផ្សេងទៀត។

អ្នកប្រយុទ្ធក្រុមហ៊ុន Wagner ខឹងសម្បារនិងប្តេជ្ញាសងសឹកបន្ទាប់ពីមេដឹកនាំរបស់ពួកគេស្លាប់

2023/08/25 06:22:45 pm        214
រុស្ស៊ី៖ កងកម្លាំងក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner កំពុងខឹងសម្បាប្រឆាំងជនក្បត់ជាតិរុស្ស៊ី និងកំពុងរៀបចំផែនការសងសឹកបន្ទាប់ពីការស្លាប់ជាក់ស្តែងរបស់មេដឹកនាំពួកគេគឺលោក Yevgeny Prigozhin ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះកាលពីថ្ងៃពុធ។ សេចក្តីថ្លែងការណ៍ដែលបានបង្ហោះកាលពីយប់មិញដោយ Grey Zone ជាគណនីតេឡេក្រាមជិតស្និទ្ធនឹងមេដឹកនាំក្រុមហ៊ុនទាហានស៊ីឈ្នួលWagner បានបង្ហាញការខឹងសម្បា។ សេចក្តីថ្លែងការណ៍និយាយថា ប្រធានក្រុមហ៊ុន Wagner ជាវីរបុរសរបស់ប្រទេសរុស្ស៊ីជាអ្នកស្នេហាជាតិពិតប្រាកដនៃប្រទេសរបស់លោក ដែលលោក Yevgeny Viktorovich Prigozhin បានស្លាប់ដោយសារសកម្មភាពរបស់ជនក្បត់ចំពោះប្រទេសរុស្ស៊ី។វាពុំច្បាស់ថាអ្វីដែលនាំទៅដល់ការធ្លាក់យន្តហោះនោះទេ ប៉ុន្តែវាត្រូវបានគេយល់ដឹងជាទូទៅថាជាការធ្វើឃាតដោយអាជ្ញាធររុស្ស៊ី ជាការវាយតម្លៃដែលគណនី Grey Zone ហាក់ដូចជាយល់ស្រប។ អង្គភាពសេវាព័ត៌មានរុស្ស៊ីឯករាជ្យ Mozhem Obysanit បានរាយការណ៍ថា អតីតអ្នកក្រោមបង្គាប់ក្រុមហ៊ុន Wagner និងអ្នកគាំទ្ររបស់របស់លោក Prigozhin កំពុងដាក់បណ្តាសា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ព្រមទាំងគំរាមសងសឹកលើពួកគេ។លោក Prigozhin ទំនងជាត្រូវបានសម្លាប់នៅពេលដែលយន្តហោះរបស់លោកបានធ្លាក់ក្នុងផ្លូវធ្វើដំណើរទៅកាន់ទីក្រុង St. Petersburg កាលពីថ្ងៃពុធ ដែលមានរយៈពេលពីរខែបន្ទាប់ពីមានការបះបោររយៈពេលខ្លីប្រឆាំងក្រសួងការពារជាតិរុស្ស៊ី។ វិទ្យាស្ថានសម្រាប់ការសិក្សាអំពីសង្រ្គាមនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានចាត់ទុកការធ្លាក់យន្តហោះនេះថាជា «ការធ្វើឃាត» និងជាចុងបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីដើម្បីបំផ្លាញក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ៕

កូរ៉េខាងជើងប្តេជ្ញាវិធានការដ៏លើសលប់ និងគ្រោងទុកជាមុន បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន

2023/08/25 06:13:26 pm        95
កូរ៉េខាងជើង៖ មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូប បាននិយាយថា ប្រទេសកូរ៉េខាងជើង បានរិះគន់កិច្ចប្រជុំមួយនៅវិមានសម្រាកលំហែCamp David ក្នុងចំណោមសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនថា ជា«កំណែទម្រង់អាស៊ីនៃអង្គការណាតូ»ហើយបានប្តេជ្ញាចាត់វិធានការ«លើសលប់និងគ្រោងទុកមុន»ប្រឆាំងនឹងសម្ព័ន្ធភាពត្រីភាគីនេះ។កាលពីថ្ងៃព្រហស្បតិ៍ នៅថ្ងៃដដែលនោះ ប្រទេសកូរ៉េខាងជើង បានបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មជាលើកទីពីរក្នុងរយៈពេលបីខែ ដោយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើងលោក កាង ស៊ុនណាម (Kang Sun Nam) បានចោទប្រកាន់មេដឹកនាំទីក្រុងវ៉ាស៊ីនតោន សេអ៊ូល និងតូក្យូថាមាន «មហិច្ឆតាលោភលន់ ដើម្បីគ្រប់គ្រងពិភពលោក» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។បន្ទាប់មក លោកបាននិយាយថា ប្រទេសកូរ៉េខាងជើង នឹងមិនអត់ឲ្យចំពោះទង្វើអរិភាពយោធាប្រឆាំងនឹងរដ្ឋរបស់យើងទាល់តែសោះ ហើយ[នឹង]ចាត់វិធានការដ៏លើសលប់ និងគ្រោងទុកជាមុន ជាការឆ្លើយតបទៅនឹងកិច្ចប្រជុំនេះ នេះបើយោងតាមកាសែតកូរ៉េខាងត្បូង Kyunghyang Shinmun (ក្យុងយ៉ាង      ស៊ីនមុន)។លោកកាង បានបន្ថែមថា«ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់យើងក្នុងការអនុវត្តនេះ គឺពិតជាមិនផ្លាស់ប្តូរ»៕

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី គូសបញ្ជាក់ពីការព្រួយបារម្ភជាមួយប្រធានាធិបតីចិន លោកស៊ីលើបញ្ហាព្រំដែន

2023/08/25 06:09:30 pm        127
ឥណ្ឌា៖ លេខានៃក្រសួងការបរទេសឥណ្ឌា បាននិយាយថា នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារិនដ្រា ម៉ូឌី ( Narendra Modi) បានថ្លែងទៅកាន់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ( Xi Jinping) នៅក្រៅវេទិកាកិច្ចប្រជុំកំពូលប្រ៊ីក(BRICS) នៅទីក្រុងចូហាននេប៊ើក(Johannesburg) ហើយបានលើកឡើងពីការព្រួយបារម្ភរបស់ឥណ្ឌាអំពីបញ្ហាព្រំដែនតាមខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង(LAC)។លេខានៃក្រសួងការបរទេស លោក វីណាយ ក្វាត្រា (Vinay Kwatra) បាននិយាយថា លោក ម៉ូឌី និង លោក ស៊ី បានយល់ព្រម«ដឹកនាំក្រុមមន្ត្រីពាក់ព័ន្ធរបស់ពួកគេ ឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការដកថយពីខ្សែបន្ទាត់នៃការគ្រប់ជាក់ស្តែងនោះ និងបន្ធូរបន្ថយភាពតានតឹងឲ្យបានឆាប់។ ទំនាក់ទំនងរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ មានភាពជូរចត់អស់រយៈពេលជាង៣ឆ្នាំបន្ទាប់ពីទាហានពីភាគីទាំងពីរ បានប៉ះទង្គិចគ្នានៅព្រំដែនហិម៉ាឡៃ ក្នុងខែមិថុនា ឆ្នាំ២០២០ ដែលបាន  បណ្តាលឲ្យមនុស្ស ២៤នាក់ស្លាប់។ខណៈពេលដែលស្ថានភាពនៅលើព្រំដែនប្រវែងជិត ៣.000 គីឡូម៉ែត្រ (១.៨៦០ ម៉ាយ) បានស្ងប់ស្ងាត់ចាប់តាំងពីពេលនោះមក ការប្រឈមមុខដាក់គ្នា នៅបន្តនៅក្នុងតំបន់ពីរបីប៉ុណ្ណោះ។លោកក្វាត្រា បាននិយាយថា នៅខាងក្រៅវិទិកាកិច្ចប្រជុំកំពូលប្រ៊ិក(BRICS) លោកម៉ូឌី បានថ្លែងបញ្ជាក់ទៅកាន់លោកស៊ីអំពីក្តីបារម្ភរបស់ឥណ្ឌាលើបញ្ហាដែលមិនទាន់បានដោះស្រាយនៅតាមបណ្តោយព្រំដែនតាមខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង(LAC)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM
ករណីស្លាប់មនុស្សដោយសារជំងឺអេបូឡានៅកុងហ្គោកើនឡើងដល់ជាង ៤ពាន់នាក់ ខណៈករណីឆ្លងធ្លាក់ចុះ
10/04/2026 02:10 PM
នាវាផ្ទុកយន្តហោះចម្បាំង USS George H.W. Bush ធ្វើដំណើរទៅដល់ខេត្តពូកេត ប្រទេសថៃ
10/04/2026 01:10 PM