គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ

សន្តិសុខ និង សង្គម

គ្រោះរាំងស្ងួត គំរាមកំហែងដល់ការរស់នៅរបស់គ្រួសារជនជាតិដើមភាគតិចនៅបឹង Titicaca ប្រទេសបូលីវី

2023/08/04 02:36:07 pm        115
បូលីវី៖ជីវិតរស់នៅប្រចាំថ្ងៃរបស់គ្រួសារជនជាតិដើមភាគតិចនៅជិតបឹង Titicacaប្រទេសបូលីវី រងការកំរាមកំហែងខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួត បង្កការលំបាកខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យនឹងការធ្វើកសិកម្មចិញ្ចឹមជីវិត ។  ការងារប្រចាំថ្ងៃរបស់អ្នកភូមិដូចជាលោក Huarina និងអ្នកស្រី Chuaបានរងផលប៉ះពាល់ដោយសារតែកង្វះខាតទឹក ។ ដោយសារតែគ្រោះរាំងស្ងួត ទូកបច្ចុប្បន្នបានចតចោលនៅលើមាត់បឹងស្ងួត ដែលនៅឆ្ងាយពីផែ និងមានចំណីតិចតួចប៉ុណ្ណោះ សម្រាប់ការចិញ្ចឹមសត្វ ហើយការដាំដំណាំ ក៏ពិបាកខ្លាំងណាស់ដែរ ។  អ្នកស្រី Gabriel Flores Floresគឺជាអនុប្រធានក្រុមប្រឹក្សាស្រុក Arasayaនិយាយថា កង្វះខាតទឹក ដែលកំពុងឲ្យប៉ះពាល់ដល់សហគមន៍ គឺជាផលវិបាកមួយនៃសកម្មភាពក្រុមហ៊ុនបរទេសនៅក្នុងតំបន់នោះ ។  អ្នកស្រី Floresបន្តថា ហេតុអ្វីបានជាពួកយើងមើលឃើញការឡើងកម្តៅផែនដី? គឺដោយសារតែឧស្សាហកម្មបរទេសធំៗ របស់អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចិន ។ ប្រទេសធំៗទាំងនេះ គឺជាអ្នកបង្កឲ្យមានការបំពុល ហើយពួកយើងគឺជារងផលប៉ះពាល់ ។ ដូចដែលអ្នកឃើញស្រាប់ហើយថា ទឹករីងស្ងួតអស់ទៅហើយ ។ វាត្រូវស្ងួតបែបនេះ បើសិនជាផែនដីរងការឆាប់ឆេះហើយនោះ ។  យោងតាមការអះអាងរបស់លោក Lucia Walperដែលជាវិស្វករនៅសេវាឧតុនិយម និងជលសាស្ត្រជាតិបូលីវី បានឲ្យដឹងថា ទឹកជំនន់ធម្មតានៅក្នុងបឹង លែងមានអស់រយៈពេល ៣ឆ្នាំចុងក្រោយនេះ ជាហេតុនាំឲ្យមានកង្វះខាតទឹកក្នុងបឹង ៕

ម្ចាស់សត្វចិញ្ចឹមជនជាតិចិន រកវិធីថែទាំសុនខ និងឆ្មាខ្លាំងជាងមុន សម្រាប់រដូវក្តៅដ៏ហួតហែងនេះ

2023/08/04 02:32:37 pm        86
ចិន៖ នៅពេលដែលសីតុណ្ហភាព ក្នុងប្រទេសចិន ឡើងក្ដៅកាន់តែខ្លាំង ម្ចាស់សត្វចិញ្ចឹមទាំងឡាយ កំពុងស្វែងរកវិធីថ្មី ដើម្បីការពារមិត្តភក្តិជើងបួនរបស់ពួកគេពីកម្ដៅ ដោយទិញកម្រាលត្រជាក់ សម្លៀកបំពាក់ និងមួកការពារកម្ដៅព្រះអាទិត្យដ៏តូច សម្រាប់សត្វសុនខ និងឆ្មា។លោកស្រី Mi Jiayi អ្នកជំនាញផ្នែកទំនាក់ទំនងសាធារណៈ នៅទីក្រុងស៊ាងហៃ (Shanghai) បានចំណាយប្រាក់ជាង ៥០០យ័ន (៧០,០៤ដុល្លារអាមេរិក) ដើម្បីទិញអាវកាក់ត្រជាក់ សម្រាប់សុនខពូជចម្រុះដ៏តូចឈ្មោះ Mary ដែលនាងចិញ្ចឹម។ ដើម្បីប្រើប្រាស់អាវកាក់នេះ លោកស្រីត្រូវជ្រលក់ក្នុងទឹកសិន មុននឹងបកវាចេញ។ការស្វែងរកនៅលើទីផ្សារអនឡាញ JD.com និង Taobao របស់ក្រុមហ៊ុន Alibaba បង្ហាញឲ្យឃើញពីផលិតផលការពារកម្តៅព្រះអាទិត្យ និងផលិតផលការពារស្រដៀងគ្នារាប់រយមុខ សម្រាប់សត្វសុនខ និងឆ្មា ដែលមានតម្លៃរហូតដល់ ១០០ដុល្លារអាមេរិក។យោងតាមទិន្នន័យពីក្រុមហ៊ុន Euromonitor International បានឲ្យដឹងថា ទីផ្សារសម្រាប់លក់ផលិតផលសត្វចិញ្ចឹម នៅប្រទេសចិន ដែលរាប់តាំងពីការថែទាំសុខភាព និងប្រដាប់ប្រដារលេង រហូតដល់ផ្ទះសម្រាប់សត្វដេក និងសំលៀកបំពាក់ មានតម្លៃ ៥,១៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ហើយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ បានព្យាករថា វានឹងកើនឡើងដល់ជិត ៦ពាន់លានដុល្លារ សនៅឆ្នាំនេះ។ប្រទេសចិន បានជួបប្រទះនឹងការឡើងកម្ដៅខ្ពស់បំផុតជាច្រើនដង ក្នុងខែមិថុនា និងកក្កដា ដោយសីតុណ្ហមានសំណើម នៅទីក្រុងស៊ាងហៃ ឡើងដល់ ៣៧អង្សារសេ ហើយរដ្ឋធានីប៉េកាំង ឡើងជាង ៤១អង្សារសេ៕

អាមេរិកនិងរុស្ស៊ី ស្តីបន្ទោសគ្នាទៅវិញទៅមកជុំវិញកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន

2023/08/04 02:30:08 pm        123
អាមេរិក៖ សហរដ្ឋអាមេរិក បានថ្កោលទោសការដកខ្លួនរបស់រុស្ស៊ី ចេញពីកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនពីកំពុងផែសមុទ្រខ្មៅ ដែលបានចាត់ទុកចំណាត់ការនេះជាការវាយប្រហារលើប្រព័ន្ធស្បៀងអាហារសកល។ សហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សាដេញបើកចំហរមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សា ពីអសន្តិសុខស្បៀង និងគ្រោះទុរ្ភិក្សជំរុញដោយជម្លោះ។ ប្រទេសនេះបានកាន់តួនាទីជាប្រធានក្រុមប្រឹក្សានៅខែសីហានេះ។ ទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍ប្រធានាធិបតីថា ថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់គ្រោះទុរ្ភិក្សជាវិធីសាស្ត្រនៃសង្គ្រាម ដោយមិនបានអធិប្បាយអំពីប្រទេសឬតំបន់ច្បាស់លាស់នោះទេ។ អំឡុងពេលនៃការជជែកដេញដោល ប្រទេសជាច្រើន បានរិះគន់រុស្ស៊ីសម្រាប់ការផ្អាកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានរិះគន់ខ្លាំងចំពោះទីក្រុងមូស្គូ សម្រាប់ការបំផ្ទុះគ្រាប់បែកនៅទីតាំងជង្រុករបស់អ៊ុយក្រែន ដាក់គ្រាប់មីននៅច្រកចូលកំពង់ផែ និងគំរាមវាយប្រហារនាវាណាមួយនៅសមុទ្រខ្មៅ បន្ទាប់ពីមានការផ្អាកកិច្ចព្រមព្រៀង។  លោកនិយាយថា យើងត្រូវតែដោះស្រាយសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងលទ្ធផលនៃការវាយប្រហារលើប្រព័ន្ធស្បៀងអាហារសកល។ អ្នកតំណាងអចិន្ត្រៃយ៍រងទី១ប្រចាំអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Dmitry Polyanskiy បានវាយបកថា មានស្បៀងអាហារគ្រប់គ្រាន់នៅលើពិភពលោក។ លោកនិយាយថា បញ្ហានោះគឺថាវាត្រូវបានបែងចែកដោយមិនស្មើភាពគ្នា៕

ប្រជាពលរដ្ឋនៅតំបន់ភាគខាងជើងប្រទេសចិន ឡើងជិះទូកសង្រ្គើបន្ទាន់ ខណៈផ្លូវខូចអំឡុងទឹកជំនន់ដ៏ធ្ងន់ធ្ងរ

2023/08/04 02:25:38 pm        77
ចិន៖  ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍នៅថ្ងៃសុក្រនេះថា ប្រជាពលរដ្ឋរស់នៅតំបន់ភាគខាងជើងប្រទេសចិនដែលញាំញីដោយសារតែទឹកជំនន់ បានឡើងជិះទូកសង្រ្គោះបន្ទាន់ដើម្បីជម្លៀសខ្លួន ស្របពេលដែលក្រុមការងារ កំពុងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ។   រូបភាពវីដេអូឃ្លីបពីទូរទស្សន៍ CCTVឃើញ ក្រុមអ្នកជម្លៀសចុះពីអគារជន់លិច រួចឡើងជិះទូកសង្រ្គោះបន្ទាន់នៅទីក្រុងជូចូវ ខេត្តហ៊ើប៉ី ។   មន្រ្តីមួយរូបរបស់នាយកដ្ឋានធនធានទឹក បាននិយាយប្រាប់សារព័ត៌មានរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់អាចចំណាយពេល១ខែទើបបានស្រកទៅវិញនៅខេត្តហ៊ើប៉ី ជាកន្លែងដែលទីក្រុងជូចូវ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។  មកទល់នឹងពេលនេះ ប្រជាពលរដ្ឋប្រហែល ១០ម៉ឺននាក់ នៅក្នុងទីក្រុងស្ថិតនៅភាគខាងត្បូងរដ្ឋធានីប៉េកាំងមួយនេះ ត្រូវបានជម្លៀសខ្លួន ។  ដោយឡែក រូបភាពវីដេអូឃ្លីបពីកាមេរ៉ាសុវត្ថិភាពដែលបានចែករំលែកនៅលើបណ្តាញព័ត៌មានសង្គម ឃើញរថយន្តមួយគ្រឿងបើកចេញពីផ្លូវបាក់ ហើយធ្លាក់ចុះរណ្តៅខាងក្រោម ស្ថិតនៅខេត្តហីឡុងជាំង ស្របពេលដែលក្រុមអាជ្ញាធរព្រមានពីអាកាសធាតុធ្ងន់ធ្ងរសល់ពីចំហាយព្យុះទីហ្វុង Doksuri ។  អ្នកដំណើរឆ្លងកាត់ បានព្យាយាមជួយសង្រ្គោះមនុស្សដែលជាប់ក្នុងរថយន្ត ហើយរថយន្តមួយគ្រឿងទៀត បានធ្លាក់ក្នុងរណ្តៅផងដែរ ។  សូមបញ្ជាក់ថា មនុស្សយ៉ាងហោច ២០នាក់ ត្រូវបានគេរាយការណ៍ស្លាប់នៅតំបន់ភាគខាងជើងប្រទេសចិន ចាប់តាំងពីទឹកជំនន់ចាប់ផ្តើម ៕

បង្ក្រាបក្រុមឧក្រិដ្ឋជនចរាចរណ៍គ្រឿងញៀនឆ្លងដែនជាង៧៨០គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា

2023/08/04 02:08:36 pm        679
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០១ខែសីហា កន្លងមក ដឹកនាំចុះបង្ក្រាបក្រុមឧក្រិដ្ឋជនចរាចរណ៍គ្រឿងញៀនឆ្លងដែនជាង៧៨០គីឡូក្រាម ពីតំបន់ត្រីកោណមាស ។ប្រតិបត្តិការនេះ ធ្វើឡើងដោយសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១+ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ។ប្រតិបត្តិការបង្ក្រាបដោយបែងចែកកម្លាំងជា ០២ក្រុម៖ក្រុមទី១៖ នៅវេលាម៉ោង ០២និង៣០(យប់) ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។ ជាលទ្ធផល ឃាត់ជនសង្ស័យ ០២នាក់ ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)៖ ១.ឈ្មោះ AN CHI WEI កើតឆ្នាំ ១៩៩២ និង២.ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧។ ចាប់យកវត្ថុតាងរួមមាន៖ ១.សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ 789 kg 781 g ។ ២.រថយន្ត ០១គ្រឿង -ទូរស័ព្ទ ០២គ្រឿង។ក្រុមទី២ ៖ នៅវេលាម៉ោង ០៧និង៣០(ព្រឹក) ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ ០៩ និងលេខ ១១ ផ្លូវលេខ ០៣ គម្រោងទី៧ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជាលទ្ធផល ឃាត់ជនសង្ស័យ ០៤នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) ៖ ១.ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ " មេខ្លោង" ។ ២.ឈ្មោះ CHAN I YANG កើតឆ្នាំ ១៩៨៩។ ៣.ឈ្មោះ LIAO SHI BO កើតឆ្នាំ ១៩៩៧ ។ ៤. ឈ្មោះ TSAI YU CHING កើតឆ្នាំ ១៩៨៨។ ចាប់យកវត្ថុតាងរួមមាន៖ រថយន្ត ០៣គ្រឿង, ម៉ូតូ ០២គ្រឿង, ទូរស័ព្ទ ០៥គ្រឿង, គណនីធនាគារ ០៨គណនី ។សរុបលទ្ធផល៖ ១.ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) ។ ២.ចាប់យកវត្ថុតាងរួមមាន៖ សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ ៧៨៩គ.ក្រ ៧៨១ក្រាម។ រថយន្ត ០៤គ្រឿង, ម៉ូតូ ០២គ្រឿង, ទូរស័ព្ទ ០៧គ្រឿង, គណនីធនាគារ ០៨គណនី។បច្ចុប្បន្នជនសង្ស័យ​ ព្រមទាំងវត្ថុតាងចាប់យកខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ចាត់ការបន្តតាមនីតិវិធី ៕

ព្រឹត្តិការណ៍កាយរទ្ធិ៍ពិភពលោកនៅប្រទេសកូរ៉េខាងត្បូងកំពុងបន្ត បន្ទាប់ពីមនុស្សរាប់រយនាក់រងផលប៉ះពាល់ដោយកម្ដៅថ្ងៃ

2023/08/04 02:07:27 pm        102
កូរ៉េខាងត្បូង៖ នៅថ្ងៃសុក្រ (៤ សីហា)នេះ អ្នកស្រុកនៅតំបន់ Buan ភាគនិរតីរបស់ប្រទេសកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភចំពោះព្រឹត្តិការណ៍កាយរិទ្ធិ៍សកលមួយ ដែលត្រូវបានប្រារព្ធឡើងនៅលើវាលស្មៅ បើទោះបីជាមានរលកកម្ដៅខ្លាំង និងករណីដែលទាក់ទងនឹងការហត់នឿយដោយកម្ដៅក្នុងចំនោមអ្នកចូលរួមព្រឹត្តិការណ៍នោះក៏ដោយ។ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស៦០០នាក់នៅជំរំកាយរិទ្ធិ៍ពិភពលោក Jamboree ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ (១ សីហា) រហូតមកដល់ពេលនេះត្រូវបានព្យាបាលសម្រាប់ជំងឺទាក់ទងនឹងកម្ដៅ។ នៅព្រឹកថ្ងៃសុក្រនេះ គេឃើញសមាជិកកាយរឹទ្ធិដើរជុំវិញតង់របស់ពួកគេ ហើយលាងជើងដើម្បីឲ្យត្រជាក់។ព្រឹត្តិការណ៍នេះធ្វើឡើងស្របពេលជាមួយនឹងការព្រមានអំពីកម្ដៅកម្រិតខ្ពស់បំផុត ដោយរដ្ឋាភិបាលក្នុងរយៈពេល៤ឆ្នាំ ដោយសារសីតុណ្ហភាពនៅក្នុងតំបន់ខ្លះនៃប្រទេសនេះឡើងលើសពី៣៨អង្សាសេ (១០០,៤ហ្វារិនហៃ) ក្នុងសប្តាហ៍នេះ៕

នាយករដ្ឋមន្ត្រីប៉ូឡូញចោទប្រកាន់ទាហានស៊ីឈ្នួល Wagnerរបស់រុស្ស៊ីជុំវិញផែនការបង្កអស្ថិរភាពដល់អង្គការណាតូ និងបើកកិច្ចប្រជុំបន្ទាន់នៅតាមព្រំដែន

2023/08/04 02:03:07 pm        67
ប៉ូឡូញ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាទើស ម៉ូរ៉ាវីស្គី (Mateusz Morawiecki) បានចោទប្រកាន់ទាហានស៊ីឈ្នួលWagnerរបស់រុស្ស៊ី នៅប្រទេសបេឡារុសជុំវិញការព្យាយាម«ធ្វើឲ្យអស្ថិរភាពដល់អង្គការណាតូ តាមរយៈ «ការវាយប្រហារកូនកាត់»ដែលបានគ្រោងធ្វើនៅតាមបណ្តោយព្រំដែនភាគខាងកើត។លោកម៉ូរ៉ាវីស្គី និងប្រធានាធិបតីលីទុយអានី លោក នីតាណាស ណូសេដា (Gitanas Nauseda) បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ស្មុគស្មាញជាយុទ្ធសាស្រ្ត ដែលប្រទេសណាតូរបស់ពួកគេមានព្រំប្រទល់ជាប់ប្រទេសបេឡារុស និងទឹកដីទីក្រុងកាលីនីងរ៉ាដ (Kaliningrad) របស់រុស្ស៊ី ដោយព្រមានថា ពួកគេកំពុងត្រៀមលក្ខណៈសម្រាប់ការបង្កហេតុពីទីក្រុងមូស្គូ និងទីក្រុងមិនស្ក៍  ( Minsk) នៅក្នុងតំបន់។លោកម៉ូរ៉ាវីស្គី និងលោក ណូសេដា បានជួបគ្នានៅស៊ុវ៉ាល់គី (Suwalki) ដែលជាទីក្រុងមួយនៅតំបន់ច្រករបៀងស៊ុវ៉ាល់គី (Suwalki Gap) ដែលជាដីដែលមានប្រជាជនតិចណាស់ ដែលលាតសន្ធឹងចម្ងាយ ៦០ ម៉ាយ តាមព្រំដែនប៉ូឡូញ-លីទុយអានី។ដោយត្រូវបានគេស្គាល់ផងដែរថា ជាច្រករបៀងស៊ូវ៉ាល់គី ទឹកដីដែលលាតសន្ធឹងនេះ ភ្ជាប់រដ្ឋបាល់ទិកទាំងបីនៃប្រទេសលីទុយអានី ឡាតវី និងអេស្តូនីជាមួយនឹងសម្ព័ន្ធភាពណាតូ។ វាបំបែកប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្តរបស់ប្រទសរុស្ស៊ីចេញពីទីក្រុងកាលីនីងរ៉ាដ ដែលជាតំបន់មានយោធាយ៉ាងច្រើនរបស់រុស្ស៊ី មានទីតាំងនៅសមុទ្របាល់ទិក ដែលបំបែកចេញពីដីគោករបស់រុស្ស៊ី៕

លោក Navalny ដែលជាសត្រូវរបស់លោក Putin រំពឹងថានឹងត្រូវជាប់ពន្ធនាគារជាច្រើនឆ្នាំទៀត

2023/08/04 12:36:17 pm        230
រុស្ស៊ី៖ អ្នកនយោបាយប្រឆាំងរបស់រុស្ស៊ី លោក អាឡិច ណាវ៉ាល់នី (Alexei Navalny) រំពឹងថា តុលាការនឹងបន្តការកាត់ទោសឲ្យជាប់ពន្ធនាគារជិតពីរទសវត្សរ៍បន្ថែមទៀត នៅថ្ងៃសុក្រនេះ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលលោក និងក្រុមអ្នកគាំទ្ររបស់បាននិយាយថា ត្រូវបានបង្កើតឡើង ដើម្បីបន្តឃុំខ្លួនលោកនៅក្នុងពន្ធនាគារ និងក្រៅឆាកនយោបាយកាន់តែយូរ។  លោកNavalny វ័យ ៤៧ ឆ្នាំ ដែលជាអ្នករិះគន់ក្នុងស្រុកគ្មានសំចៃមាត់បំផុតលើលោក ប្រធានាធិបតី Vladimir Putin បានកំពុងជាប់ពន្ធនាគារសរុប ចំនួន១១ឆ្នាំកន្លះរួចទៅហើយពីបទក្លែងបន្លំ និងបទចោទប្រកាន់ផ្សេងទៀតដែលលោកនិយាយថាជារឿងក្លែងក្លាយផងដែរ។ ចលនានយោបាយរបស់លោកត្រូវបានគេដាក់ចេញក្រៅច្បាប់ និងបានប្រកាសថាជនជ្រុលនិយម។  ក្រុមរដ្ឋអាជ្ញាបានស្នើឲ្យតុលាការផ្តន្ទាទោសលើរូបលោកឲ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំ បន្ថែមទៀតនៅក្នុងពន្ធនាគារព្រហ្មទណ្ឌលើបទចោទប្រកាន់ព្រហ្មទណ្ឌចំនួន៦ដាច់ដោយឡែកពីគ្នា រួមទាំងការញុះញង់ និងផ្តល់ហិរញ្ញប្បទានដល់សកម្មភាពជ្រុលនិយម និងការបង្កើតអង្គការជ្រុលនិយម។  នៅក្នុងសារមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ លោក Navalny បាននិយាយថា លទ្ធផលអាចតិចជាងបន្តិចគឺប្រហែល១៨ ឆ្នាំ ប៉ុន្តែគ្មានបញ្ហាអ្វីឡើយ ដោយសារតែលោកក៏ត្រូវបានគំរាមកំហែងជាប់ពាក់ព័ន្ធការចោទប្រកាន់អំពើភេរវកម្មដែលអាចបន្ថែមពេលវេលាមួយទសវត្សរ៍ទៀត។ លោកបាននិយាយថា គោលបំណង នេះ នឹងបំភ័យដល់ជនជាតិរុស្ស៊ី ប៉ុន្តែបានជំរុញពួកគេកុំឲ្យរឿងនោះកើតឡើង ហើយត្រូវគិតឲ្យបានល្អិតល្អន់អំពីរបៀបដែលល្អបំផុតដើម្បីទប់ទល់នឹងអ្វីដែលលោកហៅថា ជនទុច្ចរិត និងចោរ នៅក្នុងវិមានក្រឹមឡាំង៕

អាមេរិក៖ ប្រមុខការពារជាតិរុស៊ីធ្វើទស្សនកិច្ច នៅកូរ៉េខាងជើងស្វែងរកការគាំទ្រផ្នែកយោធា

2023/08/04 12:33:04 pm        200
អាមេរិក៖ មន្ត្រីជាន់ខ្ពស់សេតវិមានបាននិយាយថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីខែមុនគឺត្រូវជំរុញឲ្យទីក្រុងព្យុងយ៉ាងលក់អាវុធទៅឲ្យទីក្រុងមូស្គូ។ លោក Shoigu បានដឹកនាំគណៈប្រតិភូរុស្ស៊ី ទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីប្រារព្ធខួបលើកទី៧០នៃបទឈប់បាញ់ក្នុងសង្គ្រាមកូរ៉េ។ លោកបានជួបសន្ទនាដាច់ដោយឡែកជាមួយសមភាគីកូរ៉េខាងជើងរបស់លោក លោក Kang Sun Nam និងមេដឹកនាំប្រទេសលោក Kim Jong Un។និយាយទៅកាន់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បាននិយាយថារុស្ស៊ីកំពុងស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសកូរ៉េខាងជើងតាមរយៈមធ្យោបាយបែបនេះ ខណៈទទួលបានគ្រាប់កាំភ្លើងធំពីទីក្រុងព្យុងយ៉ាង។ លោក Kirby និយាយថាអាមេរិក នៅតែមានការព្រួយបារម្ភថា ប្រទេសកូរ៉េខាងជើង បន្តសំឡឹងមើលការផ្តល់ការគាំទ្រផ្នែកយោធាដល់ប្រតិបត្តិការយោធារបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។  លោកនិយាយថា កិច្ចព្រមព្រៀងអាវុធណាមួយ រវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី នឹងបំពានដោយផ្ទាល់លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្តបន្ទាប់។ លោក Kirby និយាយថា ជាលទ្ធផលដែលរងផលប៉ះពាល់ដោយទណ្ឌកម្ម និងការគ្រប់គ្រងការនាំចេញ ដែលត្រូវបានដាក់ដោយប្រទេសលោកខាងលិច ប្រទេសរុស្ស៊ីកំពុងងាកទៅរកប្រទេសនានាដូចជាប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់ ដើម្បីទទួលបានការគាំទ្រសម្រាប់សង្គ្រាម។  លោកនិយាយថា សហរដ្ឋអាមេរិក នឹងបន្តកំណត់អត្តសញ្ញាណ លាតត្រដាង និងប្រឆាំងកិច្ចប្រឹងប្រែងរបស់រុស្ស៊ីក្នុងការទទួលបានគ្រាប់រំសេវពីប្រទេសកូរ៉េខាងជើង និងរដ្ឋដ៏ទៃទៀត ដែលអាចត្រូវបានត្រៀមគាំទ្រសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន៕

យ៉ាងហោចណាស់មនុស្ស១៧នាក់ស្លាប់ដោយរថយន្តក្រុងធ្លាក់ចូលជ្រោះនៅម៉ិកស៊ិក

2023/08/04 12:30:00 pm        221
ម៉ិកស៊ិក៖ មន្ត្រីរដ្ឋបាននិយាយថា យ៉ាងហោចណាស់មនុស្ស១៧នាក់បានស្លាប់ នៅក្នុងប្រទេសម៉ិកស៊ិកភាគខាងលិច នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានរេចេញពីផ្លូវហាយវ៉េធ្លាក់ចូលទៅក្នុងជ្រោះ កាលពីថ្ងៃព្រហស្បតិ៍។ មនុស្សពេញវ័យ១៤នាក់ និងកុមារ៣នាក់បានស្លាប់ ហើយអ្នកដំណើរ២២នាក់ផ្សេងទៀត បានរងរបួសប៉ុន្តែស្ថិតនៅក្នុងស្ថានភាពមានស្ថិរភាព។ប្រភពព័ត៌មានមកពីការិយាល័យពន្លត់អគ្គិភ័យរដ្ឋ Nayarit បាននិយាយថា ពលរដ្ឋឥណ្ឌា៦នាក់ស្ថិតក្នុងចំណោមអ្នកដំណើរ៤០នាក់ ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Tijuana(ទីវ៉ាណា) ។យោងតាមអាជ្ញាធរបានឲ្យដឹងថា ក្រុមអ្នកសង្គ្រោះ បានធ្វើការដើម្បីលើកសាកសពជនរងគ្រោះ ចេញពី រថយន្តក្រុងដែលបានធ្លាក់ទៅក្នុងជ្រោះមានជម្រៅប្រមាណ៥០ម៉ែត្រ។ អាជ្ញាធរនិយាយថា វានៅមិនទាន់ច្បាស់នៅឡើយនូវអ្វីដែលបានបណ្តាលឲ្យរថយន្តក្រុងនេះរេចង្កូតធ្លាក់ចេញពីផ្លូវ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីប៉េរូ ២រូប លាលែងពីតំណែងក្រោយពីមានជម្លោះជាមួយប្រធានាធិបតី លើកិច្ចព្រមព្រៀងយន្តហោះ F-16
04/23/2026 12:04 PM
អ្នកបោះឆ្នោត បានចូលតម្រង់ជួរ ខណៈការបោះឆ្នោតចាប់ផ្តើមនៅក្នុងរដ្ឋសំខាន់ៗរបស់ប្រទេសឥណ្ឌា
04/23/2026 12:04 PM
មន្ទីរបញ្ចកោណ វាយតម្លៃថា ការបោសសម្អាតមីននៅច្រកសមុទ្រ Hormuz អាចចំណាយពេល៦ខែ
04/23/2026 12:04 PM
មន្ទីរការងារខេត្តបាត់ដំបង ចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងសុវត្ថិភាព នៃការធ្វើ​ចំណាក​ស្រុក​ជូនដល់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន
04/23/2026 12:04 PM
លោកTrump មិនចាត់ទុកការរឹបអូសនាវារបស់អ៊ីរ៉ង់នៅជិតច្រកសមុទ្រHormuz ថាជាការរំលោភលើបទឈប់បាញ់ទេ
04/23/2026 12:04 PM
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ចជាមួយគ្នា
04/23/2026 11:04 AM
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតជូនឯកឧត្តម វ៉ាង យី និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម
04/23/2026 11:04 AM
អ៊ីរ៉ង់ប្ដេជ្ញាថាច្រកសមុទ្រ Hormuz នឹងមិនបើកឡើងវិញទេ ខណៈអាមេរិក បន្តបិទកំពង់ផែអ៊ីរ៉ង់
04/23/2026 10:04 AM
ភាគហ៊ុនអាស៊ី ហក់ឡើងតាម Wall Street ដល់កម្រិតខ្ពស់បំផុត តែការកើនឡើងតម្លៃប្រេងមិនឋិតឋេរ
04/23/2026 10:04 AM
ក្នុងកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” មិត្តចិនបានបង្ហាញពីការគាំទ្រលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងធ្វើទំនើបកម្មវិស័យយោធាកម្ពុជា
04/23/2026 10:04 AM