សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

មនុស្ស២នាក់បានស្លាប់ និង១២នាក់រងរបួសបន្ទាប់ពីបាក់ផ្លូវហាយវេដែលកំពុងសាងសង់នៅទីក្រុងបាងកក

2023/07/11 02:30:22 pm        187
ថៃ៖ បាងកក៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ បន្ទាប់ពីរនាំងសំណង់ដ៏ធំនៅលើផ្លូវដ៏មមាញឹកមួយបានដួលរលំនៅក្នុងទីក្រុងបាងកក នគរបាលបាននិយាយនៅថ្ងៃអង្គារ (១១ កក្កដា)នេះ ដោយវីដេអូនៃឧបទ្ទវហេតុនេះត្រូវបានចែកចាយយ៉ាងឆាប់រហ័សតាមអ៊ីនធឺណិត។រនាំងដែកដ៏ធំនៅលើគម្រោងសាងសង់ផ្លូវហាយវេ Lat Krabang Tollway នៅភាគខាងកើតទីក្រុងនេះ បានបាក់ស្រុតដល់ដីកាលពីរសៀលថ្ងៃច័ន្ទ ដោយធ្វើឲ្យអ្នកថ្មើរជើង និងអ្នកបើកបរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នគរបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់២នាក់បានស្លាប់ និង១២នាក់ទៀតរងរបួស។លោក Chadchart Sittipunt អភិបាលក្រុងបាងកក បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃចន្ទ នៅទីតាំងកើតហេតុថា "យើងមិនទាន់ដឹងថា មូលហេតុអ្វីបណ្តាលឱ្យមានកើតមានឧបទ្ទវហេតុនេះទេ។ យើងមិនទាន់មានព័ត៌មានណាមួយអំពីអ្នកបាត់ខ្លួននៅឡើយទេ"។ លោកបានបន្ថែមថា អ្នករងរបួសបួននាក់ ដែលស្ថិតក្នុងចំណោមអ្នករងរបួសទាំងអស់ កំពុងមានស្ថានភាពធ្ងន់ធ្ងរ។លោក Chadchart បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះនឹងរង់ចាំវិស្វករវិភាគការដួលរលំ មុនពេលចាប់ផ្តើមប្រតិបត្តិការ។ លោកបានបន្តថា៖ «យើងផ្តល់អាទិភាពដល់សុវត្ថិភាពជាមុន។ បន្ទាប់មកយើងនឹងចាប់ផ្តើមប្រតិបត្តិការស្វែងរកដោយប្រុងប្រយ័ត្ន»៕

រុស្ស៊ីបើកការវាយប្រហារតាមផ្លូវអាកាសទៅលើក្រុងគីវ ក្នុងរយៈពេលប៉ុន្មានម៉ោង មុនពេលកិច្ចប្រជុំកំពូលណាតូចាប់ផ្តើម

2023/07/11 01:57:55 pm        127
យោធាអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសពេលយប់ទៅលើទីក្រុងគីវ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដានេះ ត្រឹមតែប៉ុន្មានម៉ោង មុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូលណាតូ នៅក្នុងប្រទេសលីទុយអានី ដែលត្រូវដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខពីទីក្រុងមូស្គូ។លោក Serhiy Popko ប្រមុខរដ្ឋបាលយោធារបស់ទីក្រុងគីវ បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញTelegramថា៖ សត្រូវបានវាយប្រហារទីក្រុងគីវចេញពីលើអាកាសជាលើកទីពីរក្នុងខែនេះ»។លោក Popko បាននិយាយថា យោងតាមព័ត៌មានបឋម ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់យានដ្រូនShahed ដែលផលិតដោយអ៊ីរ៉ង់ទាំងអស់ ដែលរុស្ស៊ីបានបាញ់ចេញមុនដល់គោលដៅ។ មិនមានព័ត៌មានភ្លាមៗអំពីការខូចខាត ឬជនរងគ្រោះនោះទេ។ ការជូនដំណឹងអំពីការវាយប្រហារតាមផ្លូវអាកាស បានផ្ទុះឡើងលើទីក្រុងគីវ ក្នុងរយៈពេល១ម៉ោង និងយូរជាងនេះ នៅក្នុងតំបន់ផ្សេងទៀតនៃភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមកងទ័ព អាកាសរបស់អ៊ុយក្រែន។សាក្សីរបស់ Reuters នៅទីក្រុងគីវ បានឮការផ្ទុះដែលស្រដៀងនឹងសំឡេងនៃប្រព័ន្ធការពារដែនអាកាសស្ទាក់ចាប់គោលដៅក្នុងអំឡុងពេលការវាយឆ្មក់តាមផ្លូវអាកាស។កិច្ចប្រជុំកំពូលនៅទីក្រុង Vilnius ដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ នឹងត្រូវបានគ្របដណ្តប់ដោយផលប៉ះពាល់នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយក្រុមមេដឹកនាំ គ្រោងនឹងអនុម័តផែនការដ៏ទូលំទូលាយលើកដំបូងរបស់អង្គការណាតូ ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់ ដើម្បីការពារប្រឆាំងនឹងការវាយប្រហារណាមួយពីទីក្រុងមូស្គូ៕

ក្រុមអ្នកទេសចរជាច្រើនជាប់ខ្លួន ក្នុងទឹកជំនន់ក្រោយភ្លៀងធ្លាក់ខ្លាំង សម្លាប់មនុស្ស២៩នាក់នៅឥណ្ឌា

2023/07/11 01:43:30 pm        97
រដ្ឋតំបន់ភ្នំ ហិម៉ាចាល់ប្រទេស (Himachal Pradesh)ស្ថិតនៅភាគខាងជើងរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទទទួលរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យមានបំណាក់ដី និងអ្នកដំណើរព្រមទាំងអ្នកទេសចរជាច្រើនបានជាប់នៅនឹងកន្លែង។ក្រុមមន្ត្រីបាននិយាយថា ភ្លៀងខ្លាំងរដូវមូសុងរាប់សិបមេ ដែលបានធ្លាក់រាយប៉ាយទូទាំងតំបន់ភាគខាងជើងប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់២៩នាក់ ដែលបានកាត់ផ្ដាច់តំបន់ជាច្រើន ដោសារតែស្ពាន និងផ្លូវទាំងឡាយត្រូវបាន ទឹកជំនន់ជន់លិច។ ទឹកជំនន់ដ៏គំហុក នៅក្នុងរដ្ឋហិម៉ាចាល់ប្រទេស កាលពីចុងសប្ដាហ៍បានវាយបំបាក់ស្ពាននិងហូរកួចលំនៅឋានមួយចំនួនតាមទឹក ។ ក្រុមអាជ្ញាធរបានឧទ្ទម្ភាគចក្រដើម្បីជួយសង្រ្គោះមនុស្សដែលបានជាប់នៅលើផ្លូវ និងស្ពានដោយសារតែភ្លៀងធ្លាក់ខ្លាំង។ ក្រុមអាជ្ញាធរកំពុងរង់ចាំឲ្យភ្លៀងរាំងបន្តិច ដើម្បីបញ្ជូនបេសកកម្មឧទ្ធម្ភាគចក្រទៅជួយសង្រ្គោះមនុស្សប្រមាណ៣០០នាក់ដែលបានជាប់ រួមទាំងក្រុមអ្នកទេសចរ នៅក្នុងតំបន់ឡាហូលស្ពីទី(Lahaul-Spiti) និងតំបន់គូលូ(Kullu)របស់រដ្ឋហិម៉ាចាល់ប្រទេស។ សាលារៀន នៅក្នុងទីក្រុងញ៉ូដេលី ត្រូវបានបិទទ្វារកាលពីថ្ងៃចន្ទ បន្ទាប់មានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងពេលតែមួយថ្ងៃ ក្នុងខែកក្កដានេះក្នុងរយៈពេល៤០ឆ្នាំ ហើយរដ្ឋធានីមួយនេះ ត្រូវបានប្រកាសអាសន្ន ខ្ពស់ខណៈទឹកទន្លេយ៉ាមូណា(Yamuna) ហូរបុកខ្លាំងជិតដល់កម្រិតគ្រោះថ្នាក់ ដោយមានផ្លូវជាច្រើនត្រូវបានជន់លិច៕

អាកាសយានិកបានរត់គេចខ្លួន ដោយមានរបួសស្រាល នៅពេលយន្តហោះធុនតូចធ្លាក់បុកចូល ដំបូលឃ្លាំង នៅអាកាសយានដ្ឋានកាលីហ្វ័រញ៉ា

2023/07/11 01:25:09 pm        182
អាជ្ញាធរ បាននិយាយថា អ្នកបើកយន្តហោះម្នាក់ បានរត់គេចខ្លួនដោយមានរបួសស្រាល បន្ទាប់ពីយន្តហោះម៉ាស៊ីនតែមួយ បានធ្លាក់បុកដំបូលឃ្លាំងមួយ កាលពីថ្ងៃចន្ទ នៅឯអាកាសយានដ្ឋានភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា។រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង២:៣០នាទីរសៀល ខណៈពេលដែលអ្នកបើកយន្តហោះ Cessna 172 កំពុងធ្វើការចុះចត និងហោះឡើង នៅអាកាសយានដ្ឋាន Long Beach ភាគខាងត្បូងនៃទីក្រុងឡូសអែនជឺឡស (Los Angeles )។វីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍ ABC 7 បានបង្ហាញច្រមុះរបស់យន្តហោះ ដែលបានបុកទម្លុះចូលក្នុងដំបូលឃ្លាំង ហើយកន្ទុយវាឡើងលើ៕ 

ភ្លៀងធ្លាក់ខ្លាំង នៅប្រទេសជប៉ុនភាគខាងត្បូង បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និង៣នាក់បាត់ខ្លួន

2023/07/11 01:11:47 pm        96
ក្រុមមន្ត្រី បាននិយាយនៅថ្ងៃអង្គារនេះថា ភ្លៀងធ្លាក់ខ្លាំង នៅកោះ Kyushu ភាគនិរតីប្រទេសជប៉ុន បង្កឲ្យមានទឹកជំនន់និងបំណាក់ដី បណ្តាលឲ្យមនុស្សរហូតដល់៦នាក់ស្លាប់ ហើយក្រុមជួយសង្គ្រោះ កំពុងស្វែងរកមនុស្ស៣នាក់ដែលកំពុងបាត់ខ្លួន។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានបន្ទាបការព្រមានពិសេស សម្រាប់ភ្លៀងធ្លាក់ខ្លាំង ដែលបានចេញកាលពីថ្ងៃចន្ទសម្រាប់ផ្នែកភាគខាងជើងនៃកោះដល់ការព្រមានកម្រិតទាបជាងមុន និងផ្តល់ការណែនាំ ប៉ុន្តែបានជំរុញឲ្យពលរដ្ឋនៅប្រុងប្រយ័ត្នសម្រាប់បំណាក់ដីបន្ថែមទៀត។ ប្រទេសជប៉ុន គឺជាប្រទេសចុងក្រោយ ដែលទទួលរងដោយភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា នៅក្នុងតំបន់ខុសៗគ្នានៃពិភពលោកក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបានបង្កើនការព្រួយបារម្ភថ្មីនៃល្បឿនបម្រែបម្រួលអាកាសធាតុ។ ប្រធានគណៈរដ្ឋមន្ត្រី លោក Hirokazu Matsuno បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ទីក្រុងនានានៅតែធ្វើការពិនិត្យមើលលើការស្លាប់និងរងរបួស ប៉ុន្តែយើងត្រូវបានគេជូនដំណឹង ពីអ្នកស្លាប់៣នាក់ និងអ្នកស្លាប់៣នាក់ផ្សេងទៀតក៏ទាក់ទងនឹងគ្រោះមហន្តរាយ ខណៈ៣នាក់ទៀតនៅបាត់ខ្លួននៅឡើយ និង២នាក់រងរបួសស្រាល។ អ្នកនាំពាក្យក្រុមហ៊ុន និយាយថា ភ្លៀងបានបង្ខំឲ្យរោងចក្រផលិតសំបកកង់រថយន្ត Bridgestone បានផ្អាកប្រតិបត្តិការនៅរោងចក្រចំនួន៤ នៅកោះ Kyushu កាលពីថ្ងៃចន្ទ ប៉ុន្តែរោងចក្រ បានបន្តឡើងវិញនៅព្រឹកថ្ងៃអង្គារនេះ។

ក្មេងស្រីទទួលបានបេះដូងពីក្មេងប្រុសអាយុ៤ឆ្នាំ ក្នុងការវះកាត់បន្សាំបេះដូងលើកដំបូង នៅអ៊ុយក្រែន

2023/07/11 12:43:20 pm        130
អាជ្ញាធររួមជាមួយនឹងវិទ្យាស្ថានបេះដូងនៃក្រសួងសុខាភិបាលរបស់ប្រទេសអ៊ុយក្រែន បានប្រកាស កាលពីថ្ងៃចន្ទ (ទី១០ ខែកក្កដា) ថា ទោះកំពុងស្ថិតក្នុងសង្រ្គាមដ៏ក្ដៅគគុក និងការគំរាមកំហែងឥតឈប់ឈរពីការបាល់មីស៊ីលរបស់ប្រទេសរុស្ស៊ីក៏ដោយ ក៏ការវះកាត់ប្តូរបេះដូងសម្រាប់ក្មេងស្រីអាយុ ៦ឆ្នាំ នៅទីក្រុងគីវ (Kyiv) ត្រូវបានធ្វើឡើងដោយជោគជ័យដែរ។ការវះកាត់រយៈពេល ៣ម៉ោងដែលបានចាប់ផ្ដើមកាលពីល្ងាចថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) បានផ្ដល់ឲ្យក្មេងស្រីម្នាក់នូវបេះដូង ដែលយកមកពីក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ ដែលគ្រូពេទ្យបានប្រកាសថា ខួរក្បាលរបស់ក្មេងប្រុសនោះលែងដំណើរការហើយ បន្ទាប់ពីកើតមានជំងឺហើមសរសៃឈាមក្រហម។វិទ្យាស្ថានបានឲ្យដឹងថា នេះជាលើកទី១ហើយ ដែលការវះកាត់ប្តូរបេះដូង ត្រូវបានធ្វើឡើងនៅក្នុងប្រទេសអ៊ុយក្រែនលើកុមារដែលនៅក្មេងយ៉ាងនេះ ហើយវិទ្យាស្ថានក៏បាននិយាយទៀតថា៖ «ការវះកាត់នេះ ក៏មានលក្ខណៈពិសេសផងដែរ ដោយទាំងអ្នកបរិច្ចាគ ទាំងអ្នកទទួល គឺជាកុមារតូចៗដូចគ្នា ហើយការវះកាត់ប្តូរនេះ តម្រូវឲ្យមានការប្រឹងប្រែងបន្ថែមទៀតពីក្រុមវេជ្ជបណ្ឌិត»។វិទ្យាស្ថានបេះដូង បានបញ្ចេញនូវរូបភាពនៃការវះកាត់ ដោយបង្ហាញពីម្តាយរបស់ក្មេងប្រុសដែលបេះដូងរបស់គេត្រូវបានបរិច្ចាគ ឈរក្បែរគ្រែរបស់ក្មេងស្រីអ្នកជំងឺនោះ។ជាមួយគ្នានេះ វិទ្យាស្ថានបានឲ្យដឹងបន្ថែមទៀតដែរថា ក្នុងអំឡុងពេលសង្រ្គាមនេះ វិទ្យាស្ថានឃើញមានអ្នកជំងឺកាន់តែច្រើនឡើងៗ ដែលកើតមានជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃកាន់តែអាក្រក់ទៅៗ ដោយសារតែភាពតានតឹង៕

ទឹកជំនន់នៅរដ្ឋ វើម៉ិន និង រដ្ឋញ៉ូវយ៉ក មនុស្សម្នាក់ស្លាប់ និងខូចខាតជាង៣ពាន់លានដុល្លារ

2023/07/11 11:54:12 am        102
អាមេរិក៖ មន្ត្រីបាននិយាយថា ភ្លៀងធ្លាក់យ៉ាងគំហុកបានបង្កជាទឹកជំនន់ភ្លាមៗនៅភាគឦសានសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ដែលបានហូរកាត់ផ្លូវថ្នល់ ទន្លេពេញហៀរ បង្ខំឱ្យទូកជាច្រើនគ្រឿងចេញជួយសង្គ្រោះ ហើយស្ត្រីម្នាក់បានស្លាប់ដែលត្រូវបានទឹកហូរនាំនៅពីមុខមិត្តប្រុសរបស់នាង។ អង្គភាពសេវាកម្មអាកាសធាតុជាតិ បាននិយាយនៅក្នុងការព្យាករណ៍របស់ខ្លួនកាលពីថ្ងៃចន្ទថា ប្រជាជនអាមេរិកជាង១៣លាននាក់ស្ថិតនៅក្រោមការតាមដានទឹកជំនន់ និងការព្រមានពីរដ្ឋញូវយ៉កភាគខាងកើតរហូតដល់ទីក្រុងបូស្តុន និងរដ្ឋ Maine (ម៉េន)ភាគខាងលិច ទៅកាន់ភាគឦសាន បន្ទាប់ពីព្យុះដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍បានជន់លិចទន្លេ និងមានខ្សែទឹកហូរ។អង្គភាពព្យាករណ៍ឯកជន AccuWeather ជាបឋមបានប៉ាន់ប្រមាណការខូចខាត និងការខាតបង់សេដ្ឋកិច្ចពី ៣ ពាន់លានដុល្លារទៅ ៥ ពាន់លានដុល្លារ ដោយផ្អែកលើវិធីសាស្ត្រនៃការវាយតម្លៃផ្ទាល់របស់ខ្លួន។ ជើងហោះហើរជាង១.០០០ជើង ទៅនិងមកពីអាកាសយានដ្ឋាននៅទូទាំងតំបន់ រួមទាំងតំបន់ LaGuardia របស់រដ្ឋញូវយ៉ក និងតំបន់Loganទីក្រុង Boston ត្រូវបានពន្យារពេល ឬលុបចោលកាលពីថ្ងៃចន្ទ ដោយសារភ្លៀងធ្លាក់។ក្រុមហ៊ុន Amtrak បានផ្អាកសេវាកម្មរថភ្លើងដឹកអ្នកដំណើររវាងទីក្រុង Albany របស់រដ្ឋនិងទីក្រុងញូវយ៉ក បន្ទាប់ពីទឹកជំនន់បានធ្វើឲ្យខូចខាតផ្លូវរថភ្លើង។ ក្រុមហ៊ុន Amtrak បែងចែកផ្លូវរដ្ឋមួយចំនួន ជាមួយផ្លូវរថភ្លើង Metro-North ធ្វើដំណើរទៅកាន់ទីក្រុង New York ដែលបានផ្អាកសេវាកម្មមួយចំនួននៅលើខ្សែរត់នោះ និងខ្សែរត់ផ្សេងទៀត។ រដ្ឋញូវយ៉ក និងរដ្ឋវើម៉ិន គឺជារដ្ឋដែលរងគ្រោះខ្លាំងបំផុត។ អង្គភាពសេវាកម្ម បាននិយាយថា ភ្លៀងធ្លាក់កាន់តែច្រើនត្រូវបានគេរំពឹងថានឹងកើតឡើងពេញមួយយប់ និងឈានដល់ថ្ងៃអង្គារនេះ ដែលបង្កើតឱ្យមានគ្រោះទឹកជំនន់បន្ថែមទៀត។

ភ្នំភ្លើងផ្ទុះនៅជិតរដ្ឋធានីប្រទេសអ៊ីស្លង់

2023/07/11 11:48:37 am        61
អ៊ីស្លង់៖ ការិយាល័យឧតុនិយមរបស់ប្រទេស បាននិយាយកាលពីថ្ងៃចន្ទថា ភ្នំភ្លើងមួយបានផ្ទុះនៅលើឧបទ្វីប រ៉ីយ៉ាន(Reykjanes) ភាគនិរតីប្រទេសអ៊ីស្លង់ ក្បែររដ្ឋធានី រ៉ីយ៉ាវីក(Reykjavik) បន្ទាប់ពីមានសកម្មភាពរញ្ជួយដីខ្លាំងនៅក្នុងតំបន់នោះ។រូបភាព និងវីដេអូ បង្ហាញពីកម្អែភ្នំភ្លើង និងផ្សែងហុយចេញពីស្នាមប្រេះ ពីក្នុងដីនៅផ្នែកម្ខាងភ្នំនោះ។ ឧបទ្វីប Reykjanes គឺជាចំណុចក្តៅនៃភ្នំភ្លើង និងរញ្ជួយដី នៅភាគនិរតីរដ្ឋធានី Reykjavik ។ កាលពីខែមីនា ឆ្នាំ ២០២១ ប្រភពកម្អែភ្នំភ្លើងបានផ្ទុះចេញយ៉ាងខ្លាំងពីស្នាមប្រេះមានចម្ងាយ ៥០០ទៅ ៧,៥០0 ម៉ែត្រ ពីក្នុងដីនៅក្នុងប្រព័ន្ធភ្នំភ្លើង ហ្វាហ្គ្រាដាលចាល(Fagradalsfjall) ។សំណុំផ្សែងព័ណ៌ផេះបានបក់មកលើទីតាំងឆ្ងាយ ខណៈភ្នំភ្លើងនៅឧបទ្វីប Reykjanes បានផ្ទុះ។លោក Matthew Roberts មកពីផ្នែកសេវាកម្ម និងស្រាវជ្រាវនៃការិយាល័យឧតុនិយម បាននិយាយកាលពីព្រឹកថ្ងៃចន្ទថា នៅពេលនេះ វាជាការផ្ទុះតូចមួយបណ្ណោះ។ លោកនិយាយាថា ពុំមានគ្រោះថ្នាក់ដោយផ្ទាល់ចំពោះប្រជាជនដែលរស់នៅក្នុងតំបន់នេះនោះទេ៕

លោក Nassar វេជ្ជបណ្ឌិតដ៏អាម៉ាស់ដែលបំពានលើកីឡាការិនីកាយសម្ព័ន្ធអាមេរិក ត្រូវបានចាក់ក្នុងពន្ធនាគារ

2023/07/11 11:11:35 am        139
អាមេរិក៖ បណ្ដាញសារព័ត៌មាន នៅសហរដ្ឋអាមេរិក បានរាយការណ៍ថា វេជ្ជបណ្ឌិតខូចកេរ្តិ៍ឈ្មោះម្នាក់ លោក Larry Nassar ដែលជាគ្រូពេទ្យប្រចាំកីឡាកាយសម្ព័ន្ធរបស់សហរដ្ឋអាមេរិក និងដែលត្រូវបានកាត់ទោសពីបទរំលោភបំពានផ្លូវភេទលើកីឡាការិនីកាយសម្ព័ន្ធវ័យក្មេង ត្រូវបានចាក់ជាច្រើនកាំបិត ដោយអ្នកទោសម្នាក់ទៀត ក្នុងពន្ធនាគារ តែស្ថិតក្នុងស្ថានភាពរឹងមាំធម្មតា កាលពីថ្ងៃចន្ទ (ទី១០ ខែកក្កដា)។ការិយាល័យពន្ធនាគារសហព័ន្ធ បានបញ្ជាក់ថា អ្នកទោសនៅពន្ធនាគារទោសឧក្រិដ្ឋរបស់សហរដ្ឋអាមេរិក Coleman ក្នុងរដ្ឋផ្លរីដា ត្រូវបានគេវាយដំ កាលពីរសៀលថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) ប៉ុន្តែបានបដិសេធមិនបង្ហាញអត្តសញ្ញាណអ្នកទោសនេះទេ ដោយសារបារម្ភឯកជនភាព និងសន្តិសុខ។អ្នកនាំពាក្យការិយាល័យលោក Benjamin O'Cone បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «បុគ្គលិកឆ្លើយតប បានចាប់ផ្តើមភ្លាមៗនូវវិធីការសង្គ្រោះជីវិត។ អ្នកទោសត្រូវបានដឹកដោយបុគ្គលិកសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យមូលដ្ឋាន ដើម្បីព្យាបាល និងវាយតម្លៃបន្ថែមលើស្ថានភាពរបួស»។លោក Joe Rojas ប្រធានសហជីពរបស់មន្ត្រីកែប្រែក្នុងតំបន់ បានប្រាប់សារព័ត៌មាន CNN ថា លោក Nassar ដែលកំពុងជាប់ទោសរាប់ទសវត្សរ៍ បន្ទាប់ពីការកាត់ទោស ក្នុងឆ្នាំ២០១៨ ត្រូវបានចាក់ ១០ដង ដោយចាក់ត្រូវក ២ដង ខ្នង ២ដង និងចំដើមទ្រូង ៦ដង។ សូមបញ្ជាក់ថា លោក Nassar ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១៧៥ឆ្នាំពីបទរំលោភបំពានផ្លូវភេទលើកីឡាការិនីកាយសម្ព័ន្ធវ័យក្មេងជាច្រើនរូប ដែលត្រូវបានផ្ដល់ទំនុកចិត្តឲ្យស្ដិតក្រោមការថែទាំរបស់លោក ដោយក្នុងចំណោមកីឡាការិនីទាំងនោះ ក៏រួមមានទាំងម្ចាស់មេដាយមាសអូឡាំពិក Simone Biles, Aly Raisman និង McKayla Maroney ផងដែរ។ការកាត់ទោសចំពោះរូបលោក បានធ្វើឡើងបន្ទាប់ពីសវនាការវិសាមញ្ញរយៈពេលមួយសប្តាហ៍ ដោយក្នុងចំណោមជនរងគ្រោះចំនួន ១៦០នាក់របស់លោក ដែលភាគច្រើនជាអនីតិជន នៅពេលដែលពួកគេត្រូវបានរំលោភបំពាននោះ បានប្រាប់រឿងរ៉ាវរបស់ពួកគេដោយមិនមានការរារែក ឬតក់ស្លុតនោះឡើយ៕

វិបត្តិនៅមីយ៉ាន់ម៉ា និងភាពតានតឹងនៅសមុទ្រចិនខាងត្បូងក្លាយជាប្រធានបទសំខាន់សម្រាប់ជំនួបអាស៊ាន

2023/07/11 10:56:03 am        100
ឥណ្ឌូនេស៊ី៖ ក្រុមប្រមុខការទូតរបស់សមាគមនអាស៊ីអាគ្នេយ៍ នឹងជួបជុំគ្នានៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១១ខែកក្កដានេះ ស្របពេលមានសម្ពាធឲ្យដោះស្រាយវិបត្តិនយោបាយដ៏បង្ហូរឈាមនៅក្នុងសហភាពមីយ៉ាន់ម៉ា និងដោះស្រាយភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង ជាទីដែលសមាជិកអាស៊ានមួយចំនួនបានអះអាងដែនទឹកត្រួតស៊ីគ្នា ជាមួយប្រទេសចិន ។ ជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់សមាគមអាស៊ាន(Asean) កើតមានឡើង ខណៈភាពមន្ទិលកើនឡើងជុំវិញទំនុកចិត្ត និងការរួបរួមគ្នារបស់ប្លុកនេះ ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏តានតឹងរបស់តំបន់នេះ។ ប្រធានកិច្ចប្រជុំក្នុងចំណោមសមាជិក គឺកង្វះដំណើរការដ៏មានអត្ថន័យលើផែនការសន្តិភាពអាស៊ានសម្រាប់សហភាពមីយ៉ាន់ម៉ា ដែលត្រូវបានយល់ព្រមជាមួយមេដឹកនាំយោធារបស់ប្រទេសនេះ បន្ទាប់ពីពួកគេបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ និងអំពាវនាវឲ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីខែមិថុនា មនុស្សជាង ៣.៤០០ នាក់ត្រូវបានសម្លាប់ និងជិត ២២.០០០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបរបស់យោធាលើក្រុមប្រឆាំង។ ថ្មីៗនេះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក វ៉ូលគើរ ទើក(Volker Turk )បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ជូនសំណុំរឿងករណីអំពើហិង្សាដែលកើនឡើងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងឲ្យប្រទេសនានាបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់របបសឹកនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាធម្មនុញ្ញបើកកិច្ចប្រជុំពេញអង្គពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
04/10/2026 09:04 AM
អ្នកស្លាប់ក្នុងការវាយប្រហារពីអ៊ីស្រាអែលលើលីបង់កើនឡើងដល់ជាង៣០០នាក់ខណៈប្រកាសកាន់ទុក្ខទូទាំងប្រទេស
04/10/2026 09:04 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រធាន​​ក្រុមហ៊ុនខ្នាតយក្សមួយ​របស់​ចិន​ក្នុង​វិស័យ​វិស្វកម្ម​ និង​ហេដ្ឋា​រចនាសម្ព័ន្ធ ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ
04/10/2026 09:04 AM
លោក Trump៖ អ៊ីរ៉ង់កំពុងធ្វើការងារមិនល្អដើម្បីអនុញ្ញាតឱ្យប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz
04/10/2026 08:04 AM
រុស្ស៊ី និងអ៊ុយក្រែនយល់ព្រមលើបទឈប់បាញ់សម្រាប់ថ្ងៃបុណ្យ Easter នៅចុងសប្តាហ៍នេះ
04/10/2026 08:04 AM
អាមេរិកនឹងធ្វើជាម្ចាស់ផ្ទះការពិភាក្សាលីបង់-អ៊ីស្រាអែល ខណៈការវាយប្រហារគំរាមកំហែងដល់បទឈប់បាញ់អ៊ីរ៉ង់
04/10/2026 08:04 AM
តុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួន ជនសង្ស័យចំនួន៣នាក់ ដែលលួចកាប់ព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ
04/10/2026 08:04 AM
រដ្ឋមន្ត្រីការបរទេសកម្ពុជា- អគ្គនាយកអង្គការយូណេស្កូ ផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ
04/10/2026 07:04 AM
កសិករបង់ក្លាដែសជួបការលំបាកហិរញ្ញវត្ថុ ស្របពេលវិបត្តិអ៊ីរ៉ង់បង្កឲ្យមានវិបត្តិប្រេងឥន្ធនៈ
04/09/2026 09:04 PM
អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់៖ អាមេរិកគួរជំរុញអ៊ីស្រាអែលឲ្យគោរពបទឈប់បាញ់
04/09/2026 08:04 PM