ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

នគរបាលជប៉ុនចាប់ខ្លួនស្ត្រី និងឪពុកម្តាយ ពីបទសម្លាប់កាត់ក្បាលបុរសម្នាក់ នៅសណ្ឋាគារ ក្នុងតំបន់កម្សាន្ត កោះហុកកៃដូ

2023/07/25 09:46:19 pm        324
នគរបាលជប៉ុន បាននិយាយថា ពួកគេបានចាប់ខ្លួនស្ត្រីម្នាក់ និងឪពុកម្តាយរបស់ស្ត្រីនោះ ពាក់ព័ន្ធនឹងករណីសម្លាប់កាត់ក្បាលដ៏ចម្លែកមួយ ក្នុងតំបន់កម្សាន្តពេលរាត្រីដ៏ពេញនិយម នៅភាគខាងជើងទីក្រុង Sapporo របស់ប្រទេសជប៉ុន ជាកន្លែងដែលសាកសពបុរសគ្មានក្បាលម្នាក់ ត្រូវបានប្រទះឃើញដោយបុគ្គលិកនៅក្នុងបន្ទប់សណ្ឋាគារ កាលពី ២-៣សប្តាហ៍កន្លងទៅ។នគរបាលកោះហុកកៃដូ នៅភាគខាងជើងនៃកោះដ៏ធំមួយរបស់ប្រទេសជប៉ុន បាននិយាយ នៅថ្ងៃអង្គារ (ទី២៥ ខែកក្កដា) នេះថា ពួកគេបានចាប់ខ្លួននារីឈ្មោះ Runa Tamura វ័យ ២៩ឆ្នាំ និងឪពុករបស់នាងឈ្មោះលោក Osamu Tamura ដែលជាគ្រូពេទ្យវិកលចរិត វ័យ ៥៩ឆ្នាំ នៅថ្ងៃមុន ពីបទសង្ស័យថា បានរួមគំនិតគ្នាកាត់ក្បាលជនរងគ្រោះ នៅក្នុងបន្ទប់សណ្ឋាគារមួយ ហើយយកក្បាលដែលកាត់នោះចេញ នៅពាក់កណ្តាលអធ្រាត្រ ចន្លោះថ្ងៃទី១ និងទី២ ខែកក្កដា។ ក្បាលរបស់ជនរងគ្រោះឈ្មោះ Hitoshi Ura អាយុ ៦២ឆ្នាំ បានបាត់រកមិនឃើញតាំងពីពេលនោះមក។នគរបាល បានឆ្មក់ចូលផ្ទះរបស់ជនសង្ស័យ នៅថ្ងៃអង្គារនេះ ហើយបានចាប់ខ្លួនម្តាយរបស់ជនសង្ស័យឈ្មោះលោកស្រី Hiroko Tamura វ័យ ៦០ឆ្នាំ ជាបុគ្គលិកក្រៅម៉ោង ដោយសង្ស័យថា បានសមគំនិតជាមួយគ្រួសារ ក្នុងការដឹកជញ្ជូន និងរក្សាក្បាលនោះ នៅក្នុងផ្ទះ។ តែយ៉ាងណាក្ដី នគរបាលមិនបានបញ្ជាក់ឲ្យច្បាស់លាស់ទេថា តើកូនស្រី និងឪពុកសហការគ្នាយ៉ាងណានោះ។ នគរបាលកំពុងតែស៊ើបអង្កេតពីមូលហេតុជំរុញឲ្យប្រព្រឹត្តឃាតកម្មនេះ តែពុំបានប្រាប់ថា តើស្ត្រី និងជនរងគ្រោះ ស្គាល់គ្នា ឬអត់នោះទេ៕

ផ្សែងពីចំហេះព្រៃបានគ្របដណ្តប់លើប្រជុំកោះ Rhodes របស់ប្រទេសក្រិក

2023/07/25 09:42:05 pm        281
ផ្សែងពីចំហេះព្រៃនៅតែគ្របដណ្ដប់លើភូមិតូចមួយឈ្មោះ Masari នៅលើប្រជុំកោះ Rhodes របស់ប្រទេសក្រិក កាលពីថ្ងៃចន្ទ (២៤ កក្កដា) ខណៈក្រុមអ្នកពន្លត់អគ្គិភ័យកំពុងធ្វើការដើម្បីទប់ស្កាត់អណ្តាតភ្លើងនៅទីតាំងទេសចរណ៍ដ៏ពេញនិយមមួយនោះ។ប្រតិបត្តិករក្រុមហ៊ុនទេសចរណ៍បានទៅយកអ្នកទេសចរណ៍ជាង២.០០០នាក់ចេញពីទីនោះ កាលពីថ្ងៃចន្ទ ដែលរដ្ឋាភិបាលក្រិកបានហៅសកម្មភាពនោះថា ជាការជម្លៀសដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសនេះ។ជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ជាច្រើនបន្ថែមទៀតគឺត្រូវធ្វើឡើងកាលពីថ្ងៃច័ន្ទ និងនៅថ្ងៃអង្គារ (២៥ កក្កដា)នេះ ដោយសារតែចំហេះព្រៃនោះនៅតែមិនអាចគ្រប់គ្រងបាននៅឡើយ ហើយក្រុមអាជ្ញាធរការពារជនស៊ីវិលបានព្រមានថា ការគំរាមកំហែងនៃចំហេះព្រៃបន្ថែមទៀតមានកម្រិតខ្ពស់ នៅស្ទើរតែគ្រប់ផ្នែកនៃប្រទេសក្រិក ដែលគ្របដណ្តប់ដោយរលកកំដៅ។ចំហេះព្រៃនេះ បានឆាបឆេះតាំងពីថ្ងៃពុធ (១៩ កក្កដា) នៅប្រជុំកោះ Rhodes ដោយបានបង្ខំមនុស្ស ១៩.០០០ នាក់ឱ្យចាកចេញពីផ្ទះសម្បែង និងចេញពីសណ្ឋាគារកាលពីចុងសប្តាហ៍ ខណៈដែលចំហេះព្រៃបានទៅរាលដាលដល់រមណីយដ្ឋានឆ្នេរនៅភាគអាគ្នេយ៍នៃកោះនេះ៕

សហរដ្ឋអាមេរិកមិនគាំទ្រការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ីទេ

2023/07/25 09:35:50 pm        343
សេតវិមានសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនមិនគាំទ្រការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ីទេ បន្ទាប់ពីត្រូវបានសាកសួរអំពីការវាយប្រហារដោយយានដ្រូនដែលបានបំផ្លាញអគារនៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ (២៤ កក្កដា) ។រុស្ស៊ីបាននិយាយអំពីការចាត់វិធានការសងសឹកយ៉ាងតឹងរ៉ឹងប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីយានដ្រូនពីរគ្រឿងបានបំផ្លាញអគារនៅក្នុងរដ្ឋធានីរបស់ខ្លួន រួមទាំងអគារមួយនៅជិតទីស្តីការក្រសួងការពារជាតិ ដែលរុស្ស៊ីហៅសកម្មភាពនេះថា ជាអំពើភេរវកម្មដ៏សាហាវ។មិនមានមនុស្សរងរបួសក្នុងការវាយប្រហារនោះទេ ហើយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បាននិយាយថា នឹងមានការវាយប្រហារច្រើនជាងនេះទៀត។ យានដ្រូនមួយបានវាយប្រហារនៅជិតអគារទីក្រុងមូស្គូ ជាទីដែលយោធារុស្ស៊ីរៀបចំសន្និសីទសារព័ត៌មានខ្លីអំពីអ្វីដែលពួកគេហៅថា "ប្រតិបត្តិការយោធាពិសេស" របស់ខ្លួន ជាការវាយប្រហារជានិមិត្តរូប ដែលរុញឲ្យឈានដល់កាវាយប្រហារដោយយានដ្រូនបែបនេះ។កាលពីថ្ងៃអាទិត្យ (២៤ កក្កដា) ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដែលរដ្ឋាភិបាលរបស់លោកកម្រធ្វើអត្ថាធិប្បាយពីការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ឬនៅលើទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី បានសន្យានូវអ្វីដែលលោកហៅថា "ការសងសឹកចំពោះភេរវកម្មដែលរុស្ស៊ីបានធ្វើទៅលើទីក្រុង Odesa"៕

KCNA៖គណៈប្រតិភូជាន់ខ្ពស់ចិន នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ក្នុងសប្តាហ៍នេះ

2023/07/25 09:24:16 pm        302
កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃចន្ទថា គណៈប្រតិភូជាន់ខ្ពស់ចិន នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ ដែលជាដំណើរទស្សនកិច្ចត្រូវបានទទួលស្គាល់ជាលើកដំបូង ចាប់តាំងពីទីក្រុងព្យុងយ៉ាង បិទព្រំដែនរបស់ខ្លួន បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ-១៩។ KCNA រាយការណ៍ថា សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន លោក Li Hongzhong( លី ហុងចុង) នឹងចូលរួមក្នុងការប្រារព្ធពិធីរំលឹកខួបលើកទី៧០នៃការបញ្ចប់សង្គ្រាមកូរ៉េ។ប្រទេសកូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួននៅដើមឆ្នាំ ២០២០ ចំពោះរាល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការទូត សូម្បីតែជាមួយសម្ព័ន្ធមិត្តសេដ្ឋកិច្ច និងនយោបាយសំខាន់របស់ចិនក៏ដោយ។ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃចន្ទ មិនបាននិយាយថាតើដំណើរទស្សនកិច្ចនេះ បានធ្វើការផ្លាស់ប្តូរណាមួយក្នុងគោលនយោបាយនោះទេ។KCNA បានឲ្យដឹងថា លោក Li ដែលជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិននឹងធ្វើទស្សនកិច្ច «ដើម្បីចូលរួមក្នុងការប្រារព្ធខួបលើកទី៧០នៃជ័យជម្នះក្នុងសង្គ្រាមរំដោះមាតុភូមិដ៏ អស្ចារ្យនេះ»៕

ប្រទេសហ្វីលីពីនចេញបញ្ជាការជម្លៀសមុនពេលព្យុះកំណាច Doksuri មកដល់

2023/07/25 09:14:41 pm        295
ហ្វីលីពីន៖ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេស បាននិយាយថា ព្យុះកំណាច បានបក់បោកឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន ភាគខាងជើង នៅថ្ងៃអង្គារទី២៥ ខែកក្កដានេះ ដែលកំពុងបង្កឲ្យមានបទបញ្ជាជម្លៀសសម្រាប់សហគមន៍ឆ្នេរសមុទ្រ ដែលត្រូវបានគេរំពឹងថា មានភាពធ្ងន់ធ្ងរដោយសារព្យុះដ៏មានឥទ្ធិពលនេះ។ ទីភ្នាក់ងារនិយាយថា ព្យុះកំណាច Doksuri កំពុងនាំមកជាមួយខ្យល់បក់ដែលមានល្បឿនអតិបរិមា ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈវាបានធ្វើដំណើរឆ្ពោះទៅកាន់ប្រជុំកោះដែលមានប្រជាប្រីយភាពចំនួន៣ នៅចុងភាគខាងជើងនៃកោះធំ Luzon។ ទីភ្នាក់ងារនិយាយថា ព្យុះដែលគេស្គាល់ថា Egay នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថា នឹងមានបំណាក់ដី ឬឆ្លងកាត់ដ៏ជិតទៅកាន់កោះ Babuyan ឬខេត្ត Cagayan ភាគឦសាននៅរសៀលថ្ងៃពុធ។ ក្រោយមកវានឹងបក់ឆ្លងកាត់ទៅកាន់កោះតៃវ៉ាន់ និងប្រទេសចិនភាគខាងកើត។ ព្យុះនេះត្រូវបានគេរំពឹងថា នាំមកជាមួយទឹកភ្លៀងច្រើនជាង២០០មីលីម៉ែត្រនៅលើកោះទាំងនេះ។ កោះ៣ក្នុងចំណោមកោះចំនួន៥ នៅកោះធំ Babutyan មានមនុស្សរស់នៅច្រើន ដោយមានប្រជាជនប្រមាណ ២០.០០០នាក់៕

ចិន និងរុស្ស៊ី បញ្ចប់សមយុទ្ធយោធារួមគ្នា នៅសមុទ្រជប៉ុន

2023/07/25 07:31:36 pm        143
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេសចិន និងប្រទេសរុស្ស៊ី បានបញ្ចប់សមយុទ្ធកងទ័ពជើងទឹក និងអាកាស នៅសមុទ្រជប៉ុន ក្នុងគោលបំណងការពារសន្តិសុខផ្លូវទឹក។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានថតឃ្លីបវីដេអូ នាវាចម្បាំងចិន និងរុស្ស៊ី ដែលកំពុងចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រ។ នាវាជាង១០គ្រឿង និងយន្តហោះចម្បាំង៣០គ្រឿងមកពីភាគីទាំងពីរ បានចូលរួមនៅក្នុងសមយុទ្ធ ឆ្នាំ២០២៣ រយៈពេល៤ថ្ងៃ ខណៈកងកម្លាំងទ័ពអាកាស និងកងទ័ពជើងទឹកចិន និងរុស្ស៊ី រួមគ្នាធ្វើសមយុទ្ធវាយរុញច្រាន រារាំង ការពារដែនអាកាសនិងដែនទឹក ដែលបានបញ្ជានិងតាមផែនការ។ ការបង្ហាញពីសាមគ្គីភាព រវាងយោធា ធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក បង្កើនទំនាក់ទំនង ជាមួយប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលកំពុងសំឡឹងមើលដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅវត្តមានរបស់ខ្លួននៅក្នុងតំបន់ ដែលធ្វើឲ្យប្រទេសចិន និងរុស្ស៊ីមានកំហឹង៕

ចំនួនអ្នកស្លាប់ បានកើនឡើងដល់៣៧នាក់ ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅប្រទេសកាំម៉ារូន

2023/07/25 07:29:00 pm        193
កាំម៉ារូន៖ ចំនួនអ្នកស្លាប់ពីការបាក់រលំអគារ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Douala ប្រទេសកាមេរូន បានកើនឡើងដល់៣៧នាក់ កាលពីថ្ងៃចន្ទ ខណៈតំបន់ជិតខាងបានអំពាវនាវជាថ្មីពីការបរាជ័យនិងគ្រោះថ្នាក់ហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងព្រួយបារម្ភថាសាកសពបន្ថែមទៀតស្ថិតនៅក្រោមការបំផ្លាញនេះ។ ប្លុកផ្ទះល្វែងកម្ពស់៤ជាន់ បានបាក់រលំលើអគារលំនៅឋានមួយខ្នងផ្សេងទៀត នៅខាងជើងទីក្រុង កាលពីពេលយប់ថ្ងៃសៅរ។ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកអគ្គិភ័យ និងអភិបាលតំបន់ បានប្រាប់សារព័ត៌មាន AFP ថា សោកនាដកម្មមួយក្នុងចំណោមសោកនាដកម្មជាច្រើនបែបនេះ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ដែលបានបណ្តាលឲ្យមនុស្ស៣៧នាក់ស្លាប់ និង២១នាក់រងរបួស ខណៈ៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើងទៀត។ រដ្ឋមន្ត្រីអភិវឌ្ឍន៍ទីក្រុងរបស់ប្រទេសកាមេរូន លោក Ketcha-Courtes ដែលបានចុះពិនិត្យដល់កន្លែងកើតហេតុនៃសោកនាដកម្ម បានប្រាប់អ្នកសារព័ត៌មានថាអគារដែលបានបាក់រលំ ពុំមានការអនុញ្ញាតក្នុងផែនការនោះទេ។ ពលរដ្ឋម្នាក់និយាយថា ក្រុមអ្នកជួយសង្គ្រោះនៅតែព្យាយាមបោសសម្អាតកម្ទេចកម្ទីរជាមួយឧបករណ៍ជីកដី បន្ទាប់ពីការស្វែងរកអ្នកនៅរស់រហូតដល់ថ្ងៃអាទិត្យ និងថ្ងៃចន្ទ៕

ចំនួនអ្នកស្លាប់ដោយចំហេះព្រៃនៅអាល់ហ្សេរី កើនឡើងដល់៣៤នាក់

2023/07/25 07:26:36 pm        99
អាល់ហ្សេរី៖ ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយចំហេះព្រៃ នៅក្នុងប្រទេសអាល់ហ្សេរីភាគខាងជើង បានកើនឡើងដល់៣៤នាក់ ដោយរួមទាំងទាហាន១០នាក់។ ចំហេះព្រៃ បានចាប់ផ្តើមកាលពីពេលយប់ថ្ងៃអាទិត្យ ជាពិសេសនៅក្នុងខេត្ត Bejaia, Jijel, និងខេត្ត Bouira ប៉ុន្តែបានឆេះរាលដាលយ៉ាងរហ័សដោយសារតែខ្យល់បក់ខ្លាំង បណ្តាលឲ្យមានការបំផ្លាញជាច្រើន។ គិតត្រឹមថ្ងៃចន្ទ អគ្គិភ័យសរុបចំនួន៩៧កន្លែង ត្រូវបានរាយការណ៍ នៅក្នុងព្រៃនៅក្នុងខេត្តចំនួន១៦ខេត្ត ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងពី១៥នាក់ពីពេលដំបូង កើនដល់៣៤នាក់។ យោងតាមចំនួនបឋមបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស២៦នាក់ បានរងរបួស។ក្រសួងនិយាយថា អគ្គិភ័យបានបង្ខំឲ្យមានការជម្លៀសពលរដ្ឋប្រមាណ១.៥០០នាក់ ពីខេត្តចំនួន៣ នៅភាគខាងកើតរដ្ឋធានីប្រទេសអាល់ហ្សេរី ដែលខេត្តទាំងបីនេះស្ថិតនៅតំបន់ឆ្នេរសមុទ្រម៉េឌីទែរ៉ាណេប្រទេសអាល់ហ្សេរី ដែលបានមើលឃើញអគ្គិភ័យអាក្រក់បំផុត។ ប្រធានាធិបតីលោក Abdelmadjid Tebboune បានចូលរួមរំលែកទុក្ចចំពោះក្រុមគ្រួសារជនរងគ្រោះ ទាំងជនស៊ីវិល និងបុគ្គលិកសន្តិសុខ។ អាជ្ញាធរនិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណ៧.៥០០នាក់ និងរថយន្តចំនួន៣៥០គ្រឿង ដោយមានជំនួយពីការគាំទ្រតាមអាកាស បានប្រយុទ្ធធ្វើឲ្យអគ្គិភ័យស្ថិតក្រោមការគ្រប់គ្រងនៅទូទាំងប្រទេស។

ខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈព្យុះបោកបក់មកលើខេត្ត Monza របស់អ៊ីតាលី

2023/07/25 07:16:29 pm        113
អ៊ីតាលី៖ភ្លៀងយ៉ាងជោគជាំ និងកំសួលខ្យល់បក់យ៉ាងខ្លាំង បានវាយប្រហារកាត់ភាគឦសានខេត្ត Monza របស់ប្រទេសអ៊ីតាលី កាលពីថ្ងៃចន្ទ (ទី២៤ ខែកក្កដា)។រូបភាពពីវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញពីខ្យល់បក់យ៉ាងខ្លាំងក្លា និងផ្លេកបន្ទោរ នៅក្នុងទីក្រុង Desio ខណៈដែលព្យុះបានបន្តមានរហូតដល់ពេលយប់។ព្យុះដ៏ខ្លាំងនេះ បានធ្វើឲ្យមានដើមឈើដួលរលំ និងរថយន្តជាច្រើនគ្រឿងខូចខាត នៅក្នុងខេត្ត Monza នេះ ហើយក្នុងរូបភាពវីដេអូនោះ ក៏បានបង្ហាញឲ្យឃើញនូវរថយន្ត និងស្លាកសញ្ញាចរាចរណ៍ដែលរងការបំផ្លិចបំផ្លាញដោយសារខ្យល់ព្យុះ ដួលរាយប៉ាយ ក៏ដូចជាកម្ទេចកម្ទី នៅតាមផ្លូវ។ខេត្ត Monza ទីក្រុង Milan និងតំបន់ជុំវិញជាច្រើនទៀត នៅតែស្ថិតក្រោមការព្រមានអំពីអាកាសធាតុពណ៌ទឹកក្រូច សម្រាប់ការមានព្យុះផ្គររន្ទះ រហូតដល់ព្រឹកថ្ងៃអង្គារ (ទី២៥ ខែកក្កដា) នេះ។ប្រទេសអ៊ីតាលីបានជួបប្រទះនឹងអាកាសធាតុប្រែប្រួលខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយចំហេះព្រៃ និងសីតុណ្ហភាពឡើងក្ដៅខ្លាំង បានប៉ះពាល់ដល់ភាគខាងត្បូងតំបន់ Calabria និងកោះ Sicily៕

ក្រុមឧទ្ទាម៖រុស្ស៊ីផ្លាស់ប្តូរកងទ័ព និងឧបករណ៍ពីទីក្រុងMelitopol ទៅកាន់តំបន់គ្រីម៉េ

2023/07/25 07:10:38 pm        368
អ៊ុយក្រែន៖ ចលនាគាំទ្រក្រុមប្រដាប់អាវុធ Atesh បានរាយការណ៍នៅលើ Telegram កាលពីថ្ងៃទី២៤ ខែកក្កដាថា យោធារុស្ស៊ី ត្រូវបានគេសង្កេតឃើញថា បានផ្លាស់ប្តូរទីតាំងគ្រឿងយុទ្ធោករណ៍ទៅកាន់តំបន់គ្រីម៉េដែលកាន់កាប់ជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការដ៏ជោគជ័យនាពេលថ្មីៗនេះរបស់កងកម្លាំងការពារអ៊ុយក្រែនប្រឆាំងនឹងអ្នកកាន់កាប់នៅទីក្រុងមេលីតូប៉ូល(Melitopol)។ក្រុមភ្នាក់ងារ Atesh បានរាយការណ៍ពីចលនានៃរថយន្តយោធា ត្រាក់ទ័រ និងឧបករណ៍ផ្សេងទៀត ពីទីក្រុងមេលីតូប៉ូល ទៅកាន់តំបន់គ្រីម៉េ។ ជនជាតិរុស្ស៊ី កំពុងបន្តផ្គត់ផ្គង់កងទ័ពរបស់ពួកគេនៅខ្សែត្រៀមជួរ   មុខ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រដាប់អាវុធ បានកត់សម្គាល់ថា កម្រិតនៃការគាំទ្រនេះ ប្រហែលជាមិនមាននិរន្តរភាពយូរទេ។កាលពីថ្ងៃទី៩ ខែកក្កដា អភិបាលក្រុងមេលីតូប៉ូល លោក Ivan Fedorov បានរាយការណ៍ពីការផ្ទុះដ៏ខ្លាំងក្លាមួយនៅភាគខាងជើងនៃទីក្រុងគ្រប់គ្រងនេះ ដោយបង្ហាញថា មូលដ្ឋានយោធារុស្ស៊ីទំនងជាត្រូវបានកំណត់ជាគោលដៅ។ក្រោយមក លោកFedorov បាននិយាយថា ប្រទេសឈ្លានពានគឺរុស្ស៊ី កំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងទឹកដីកាន់កាប់បណ្តោះអាសន្ននៃតំបន់ Zaporizhzhya ដើម្បីរក្សាច្រករបៀងដីគោកមួយទៅតំបន់គ្រីម៉េរបស់អ៊ុយក្រែន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលខេត្តកោះកុង ជូនដំណើរប្រជាពលរដ្ឋត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយពីបានបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្តកោះកុង
10/13/2026 10:10 AM
សម្ដេចធិបតីអំពាវនាវចំនួន៨ចំណុចដល់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ»
10/13/2026 09:10 AM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងប្រកាន់ខ្ជាប់នូវវិធានការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ដើម្បីជួយពលរដ្ឋពីហានិភ័យគ្រោះមហន្តរាយនានាដោយមិនទុកនរណាម្នាក់ចោលឡើយ
10/13/2026 09:10 AM
NATO បង្ហាញការឆ្លើយតបដោយយោធាខ្លាំងក្លាប្រសិនបើមានការវាយប្រហារណាមួយពីសំណាក់រុស្ស៊ី
10/13/2026 09:10 AM
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិស្តីពី «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីសកម្មភាពអាកាសធាតុ ឆ្នាំ២០២៦» នៅរាជធានីភ្នំពេញ
10/13/2026 09:10 AM
អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រកាសច្រានចោលការផ្សាយរបស់សារព័ត៌មានថៃ និងទាមទារឱ្យបុគ្គល សម រង្ស៊ី បញ្ជាក់ករណីចោទថាកងកម្លាំងកម្ពុជាបាញ់ប្រហារមុន
10/13/2026 09:10 AM
អភិបាលខេត្តបន្ទាយមានជ័យ ជូនដំណើរបងប្អូនប្រជាពលរដ្ឋ វិលត្រលប់ទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ
10/13/2026 08:10 AM
កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
10/12/2026 09:10 PM
ប៉ូឡូញពង្រាយនគរបាល​ជាង ២០.០០០នាក់ នៅ​​សាលារៀន ក្រោយ​ការវាយប្រហារ​ដោយ​កាំបិត​​ជាបន្តបន្ទាប់
10/12/2026 05:10 PM
សិស្សវិទ្យាល័យ នៅបារាំង គ្រោងធ្វើបាតុកម្មថ្មី ដោយ​សង្ឃឹម​រក្សា​សន្ទុះ​ចលនា​​ទាមទារ ​
10/12/2026 05:10 PM