អ្នកនយោបាយ៖ រាជរដ្ឋាភិបាលបិទការចាក់ភ្នាល់តាមអនឡាញ នឹងមានផលប្រយោជន៍ដល់ជាតិ
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)
រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
គយឃាត់ខ្លួនបុរសម៉ាឡេស៊ីម្នាក់រកឃើញហេរ៉ូអ៊ីន ៨១ កញ្ចប់ ពេលត្រៀមចាកចេញពីកម្ពុជាទៅកោះតៃវ៉ាន់

សន្តិសុខ និង សង្គម

ការដ្ឋានមួយកន្លែងកំពុងវាយកម្ទេច​ខ្វះលក្ខណៈបច្ចេកទេសបានធ្លាក់ដែក និងថ្ម តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួស

2024/07/08 08:47:44 pm        176
ភ្នំពេញ៖ ការដ្ឋានមួយកន្លែង ដែលកំពុងវៃដើម្បីកម្ទេចអគារ បែជាធ្លាក់ថ្មទាំងដុំ បាក់សំណាញ់ការពារ ធ្លាក់មកខាងក្រោមដោយខ្វះលក្ខណៈបច្ចេកទេសត្រឹមត្រូវ តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ។ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចអគារចាស់ មួយកន្លែង កំពុងកម្ទេចចោល ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១២៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននេះ បានលើកឡើងថា ទីតាំងនេះ កំពុងវៃកម្ទេចចោល នៅធឹមស៊ីម៉ង និងវៃយកសសៃដែក មិនមានការប្រុងប្រយ័ត្នត្រឹមត្រូវ បណ្ដាលឲ្យធ្លាក់កម្ទេចថ្ម និងដែក ចុះមកក្រោម ដែលអាចបណ្ដាលឲ្យមានមនុស្សរងរបួស ជាយថាហេតុណាមួយគ្រប់ពេលវេលា។ប្រជាពលរដ្ឋ សំណូមពរអាជ្ញាធរមូលដ្ឋាន គួរចុះត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេសផង ឬគួរមានវិធានការផង។ ពាក់ព័ន្ធករណីនេះ ភាក់ងារសារព័ត៌មាន BTV បានទំនាក់ទំនងទៅ លោក កៀង ល័ក្ស អភិបាលគណៈអភិបាលខណ្ឌចំការមន បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ លោកបានចុះដល់ទីតាំងកើតហេតុ និងបានធើ្វការណែនាំដល់ម្ចាស់គ្រប់គ្រងការដ្ឋាន ធ្វើយ៉ាងណា​ឲ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ​ដោយមិន​អនុញ្ញាត​ឲ្យ​ហ៊ុមព័ទ្ធ​សំណាញ់ទេ ដោយ​ណែនាំឲ្យយកតង់ ហ៊ុមព័ទ្ធ ដើម្បីការពារ​កម្ទេចថ្ម ​ណែនាំ​ឲ្យ​វាយកម្ទេច​ពីលើចុះមក​ក្រោម ​រួចរុញ​កម្ទេចថ្មទៅក្រោយ ចំពោះ​ធ្នឹមសរស ​ត្រូវកាត់រួច​សន្ដោងចុះក្រោម ​តាមលក្ខណៈបច្ចេកទេស មិន​អនុញ្ញាត​ឲ្យ​បុកនៅខាងលើដូចនេះទេ។ជាចុងក្រោយលោកអភិបាល បានបញ្ជាក់ថា ម្ចាស់ទីតាំងបាន​ទទួល​យល់​ព្រម​តាម​ការណែនាំ​របស់​លោកអភិបាលខណ្ឌចំការមន ​ក្នុងករណី​ នៅបន្តមានករណីធ្លាក់ដែកធ្លាក់ថ្ម បណ្ដាលឲ្យ​មាន​មនុស្សរងរបួស ឬយ៉ាងណានោះ អាជ្ញាធរ នឹងមានវិធានការច្បាប់៕ អត្ថបទ៖ កុម្ភះ

អគ្គិភ័យឆេះអគារលំនៅឋានថែទាំមនុស្សចាស់នៅអ៊ុយរ៉ាហ្គាយ បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់

2024/07/08 08:36:15 pm        65
នាយកដ្ឋានពន្លត់អគ្គិភ័យជាតិ បានរាយការណ៍ថា អគ្គិភ័យដែលបានកើតឡើងនៅក្នុងអគារលំនៅឋានថែទាំមនុស្សចាស់មួយកន្លែងក្នុងទីក្រុង ត្រេនតាត្រេស(Treinta y Tres) ប្រទេសអ៊ុយរ៉ាហ្គាយ កាលពីថ្ងៃអាទិត្យ បណ្តាលឲ្យមនុស្ស១០នាក់ ស្លាប់។សេចក្តីថ្លែងការណ៍ផ្លូវការ បាននិយាយថា ជនរងគ្រោះរួមមានស្ត្រី៨នាក់ និងបុរស២នាក់។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង ៦:00នាទីព្រឹក ម៉ោងក្នុងស្រុក នៅក្នុងអគារលំនៅឋាន Adulto Mayor នៅក្នុងទីក្រុង។ក្រុមអ្នកពន្លត់អគ្គិភ័យ និងអ្នកជំនាញ មកពីនាយកដ្ឋានស៊ើបអង្កេតឧបទ្ទវហេតុ នៅទីក្រុង Montevideo ត្រូវបានបញ្ជូនទៅដើម្បីជួយ និងស៊ើបអង្កេតពីមូលហេតុនៃការផ្ទុះឡើងអគ្គិភ័យនេះ។ចាប់តាំងពីសប្តាហ៍មុន ប្រទេសអ៊ុយរ៉ាហ្គាយ បានជួបប្រទះរលកត្រជាក់ ដោយសីតុណ្ហភាពនៅពេលព្រឹកព្រលឹម ក្រោមសូន្យអង្សាសេ ហើយសីតុណ្ហភាពនៅពេលថ្ងៃ មិនលើសពី១០អង្សារសេនោះទេ។ទីក្រុង ត្រេនតាត្រេស(Treinta y Tres) ជារដ្ឋធានី នៅភាគខាងកើតប្រទេសអ៊ុយរ៉ាហ្គាយ ជាទីក្រុងដែលមានប្រជាជនចំនួន ២៥.០០០នាក់ ស្ថិតនៅចម្ងាយ២៨៨គីឡូម៉ែត្រ ភាគឦសានទីក្រុង Montevideo ។

ជនជាតិបូលីវី២៤នាក់ ប្រឈមការជាប់ពន្ធនាគារ២៥ឆ្នាំ សម្រាប់ការជាប់ពាក់ព័ន្ធក្នុងរដ្ឋប្រហារមិនបានសម្រេច

2024/07/08 08:32:44 pm        118
រដ្ឋអាជ្ញា លោក សេសា អាដាលីត ស៊ីល បាហ្សាន(Cesar Adalid Siles Bazan) បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសបូលីវី កំពុងកាត់ទោសជនសង្ស័យចំនួន២៤នាក់ សម្រាប់ការជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីថ្ងៃទី២៦ ខែមិថុនា ដែលអាចជាប់ពន្ធនាគាររហូតដល់២៥ឆ្នាំ។លោក Siles Bazan បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Bolivia Tvថា ការស៊ើបអង្កេតត្រូវបានពន្លឿនយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេល១១ថ្ងៃមកនេះ បទចោទប្រកាន់ជាផ្លូវការចំនួន៦ ករណី ត្រូវបានកំណត់ ដែលការិយាល័យរដ្ឋអាជ្ញា បានបង្ហាញភស្តុតាងគ្រប់គ្រាន់នៃការទទួលខុសត្រូវព្រហ្មទណ្ឌលើមនុស្ស២៤នាក់។ លោកបាននិយាយថា ក្នុងចំណោមជនសង្ស័យទាំង២៤នាក់ ដែលត្រូវបានចោទប្រកាន់នេះ មាន៣នាក់ កំពុងស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ ខណៈអ្នកនៅសល់ កំពុងស្ថិតក្នុងការឃុំខ្លួន​បណ្តោះអាសន្ន​នៅពន្ធនាគារប្រទេសបូលីវី។ដោយកត់សម្គាល់ពីភាពធ្ងន់ធ្ងរនៃបទចោទប្រកាន់ព្រហ្មទណ្ឌនេះ រដ្ឋអាជ្ញានិយាយថា ការចោទប្រកាន់ពីបទភេរវកកម្មតែមួយ អាចកាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំ ដែលនៅ​ពេលបូកបញ្ចូលរួមជាមួយបទព្រហ្មទណ្ឌផ្សេងៗទៀត អាចនាំឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ។ កាលពីថ្ងៃទី២៦ ខែមិថុនា ក្រុមយោធា ដឹកនាំដោយមេបញ្ជាការកងទ័ពដែលបច្ចុប្បន្នត្រូវបាន​បណ្តេញចេញ លោក ជូអាន ចូសេ ហ្ស៊ូនីហ្គា(Juan Jose Zuniga) បានប្រើប្រាស់រថក្រោះមួយគ្រឿង​សម្រុកចូលទៅវិមានរដ្ឋាភិបាល ដែលមានទីតាំងនៅទីលាន Murillo ក្នុងទីក្រុង La Paz ។ជនសង្ស័យ ត្រូវបានចោទប្រកាន់ពីបទបះបោរប្រដាប់អាវុធ អំពើភេរវកម្ម ការគំរាមកំហែង​ដល់សន្តិសុខរបស់ប្រធានាធិបតី និងមន្ត្រីដទៃទៀត បំផ្លាញឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងការប្រើប្រាស់សេវាកម្មសាធារណៈមិនត្រឹមត្រូវ។ អាជ្ញាធរ បានធ្វើការវាយឆ្មក់ចូលទៅក្នុងលំនៅឋាន បរិវេណយោធា និងការិយាល័យជាច្រើនកន្លែង ជាផ្នែកមួយនៃការស៊ើបអង្កេត។

បំណាក់ដីសម្លាប់មនុស្ស ១២ នាក់ និង១៨នាក់បាត់ខ្លួន នៅលើកោះ ស៊ូឡាវ៉េស៊ី ប្រទេសឥណ្ឌូនេស៊ី

2024/07/08 06:31:22 pm        184
មនុស្សយ៉ាងហោចណាស់ ១២នាក់បានស្លាប់ និង ១៨ នាក់កំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុក បណ្តាលឱ្យមានបំណាក់ដីនៅក្នុងអណ្តូងរ៉ែមាសខុសច្បាប់កាលពីចុងសប្តាហ៍នៅកោះ ស៊ូឡាវ៉េស៊ី (Sulawesi) ប្រទេសឥណ្ឌូនេស៊ី។ លោក ហេរីយ៉ាន់តូ (Heriyanto) ប្រធានទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុក បាសាណាស់ (Basarnas) បាននិយាយថា បំណាក់ដីកាលពីព្រឹកថ្ងៃអាទិត្យ នៅស្រុកស៊ូម៉ាវ៉ា (Sumawa) ខេត្ត ហ្គ័ររ៉ុនតាឡូ (Gorontalo) បានសម្លាប់កម្មករអណ្តូងរ៉ែ និងអ្នកស្រុកដែលរស់នៅក្បែរអណ្តូងរ៉ែខុសច្បាប់នោះ។លោកបាននិយាយថា អ្នកនៅរស់រានមានជីវិតចំនួន ៥នាក់ត្រូវបានជម្លៀសចេញ ដោយលោកបានបន្ថែមថា ក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន ១៨ នាក់នៅថ្ងៃចន្ទនេះ។លោក បាននិយាយថា ទីភ្នាក់ងារនេះ បានបញ្ជូនបុគ្គលិកចំនួន១៦៤នាក់ រួមមានក្រុមសង្គ្រោះជាតិ នគរបាល និងទាហាន ដើម្បីស្វែងរកអ្នកបាត់ខ្លួន ។ ប្រធានទីភ្នាក់ងាររូបនេះ បាននិយាយថា ទោះបីយ៉ាងណាក៏ដោយ ក្រុមអ្នកជួយសង្គ្រោះត្រូវដើរប្រហែល ២០ គីឡូម៉ែត្រ ដើម្បីទៅដល់កន្លែងបំណាក់ដី ហើយត្រូវបានរារាំងដោយល្បាប់ក្រាស់ពេញផ្លូវ និងភ្លៀងបន្តធ្លាក់ក្នុងតំបន់នោះ៕

ប្រទេសប៉ាណាម៉ា បិទព្រំដែនឆ្លងកាត់ដោយបន្លាលួស បង្កឲ្យមានភាពចម្រូងចម្រាស់ក្នុងតំបន់

2024/07/08 05:31:01 pm        162
របងលួសបន្លា ដែលត្រូវបានដំឡើងដោយរដ្ឋាភិបាលប្រទេសប៉ាណាម៉ា ដើម្បីរារាំងលំហូរជនអន្តោប្រវេសន៍ឆ្លងកាត់តាមព្រៃ Darien ដែលភ្ជាប់ពីអាមេរិកកណ្តាលទៅកាន់ប្រទេសកូឡុំប៊ី បានបង្កឱ្យមានការប្រឆាំងពីអ្នកស្រុក និងប្រទេសជិតខាង។អង្គភាពសេវាព្រំដែនជាតិរបស់ប្រទេសប៉ាណាម៉ា បាននិយាយថា ការឆ្លងកាត់ព្រំដែនដែលគ្មានការអនុញ្ញាត នៅព្រៃនេះបានក្លាយជាផ្លូវដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ ដែលភាគច្រើនជាជនអន្តោប្រវេសន៍ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។អាជ្ញាធរប្រទេសប៉ាណាម៉ា និយាយថា ជនអន្តោប្រវេសន៍ជាង ១៩៥.០០០នាក់ បានឆ្លងកាត់ច្រកព្រំដែនទាំងនេះមិនទៀងទាត់ក្នុងឆ្នាំ២០២៤នេះ ។ការសម្រេចចិត្ត បានធ្វើឲ្យមានការរិះគន់ពីក្រុមសិទ្ធិមនុស្ស និងប្រទេសជិតខាង ដោយលើកហេតុផលថា របាំងលួសបន្លា ធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ដែលជនអន្តោប្រវេសន៍ត្រូវប្រឈមមុខ ដោយបង្ខំឱ្យពួកគេធ្វើដំណើរទៅតាមផ្លូវដ៏គ្រោះថ្នាក់។ការិយាល័យរដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ី បានសម្តែងការព្រួយបារម្ភរបស់ខ្លួន និងបានស្នើសុំឱ្យរដ្ឋាភិបាលប្រទេសប៉ាណាម៉ា ធានានូវសិទ្ធិជ្រកកោននិងសិទ្ធមនុស្ស របស់ជនអន្តោប្រវេសន៍។កំណត់ត្រាខ្ពស់នៃជនអន្តោប្រវេសន៍ចំនួន ៥២០.០០០នាក់ បានឆ្លងកាត់ព្រៃ Darien កាលពីឆ្នាំមុន ភាគច្រើនជាកុមារ និងភាគច្រើនមកពីប្រទេសវេណេស៊ុយអេឡា អេក្វាឌ័រ និងប្រទេសហៃទី។ ប្រធានាធិបតីថ្មីរបស់ប្រទេសប៉ាណាម៉ា លោក ចូសេ រ៉ូល មូលីណូ(Jose Raul Mulino) បានចូលកាន់តំណែងកាលពីសប្តាហ៍មុន និងបានប្តេជ្ញាថានឹងទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។រដ្ឋាភិបាលរបស់លោក ភ្លាមៗបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការឆ្លងកាត់ព្រៃ Darien ដ៏គ្រោះថ្នាក់។

បន្ទាប់ពីសង្គ្រាម៩ខែ ប្រជាជនអ៊ីស្រាអែល តវ៉ាប្រឆាំងរដ្ឋាភិបាល និងទាមទារឱ្យដោះលែងចំណាប់ថ្នូរ

2024/07/08 05:23:55 pm        112
ក្រុមអ្នកតវ៉ាអ៊ីស្រាអែលរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅលំនៅឋានឯកជនរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យរដ្ឋាភិបាល លាលែងពីតំណែង និងទាមទារឲ្យមានការដោះលែងចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស នៅថ្ងៃប្រារព្ធខួប ៩ ខែ ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា។ការតវ៉ាមួយផ្សេងទៀត ត្រូវបានធ្វើឡើងនៅលើផ្លូវធំក្នុងទីក្រុង Tel Aviv ដែលការតវ៉ាមានបំណងដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល ឱ្យឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស ដែលបាតុកម្មបានធ្វើឡើងនៅទូទាំងប្រទេស ដោយក្រុមបាតុករបានបិទផ្លូវ និងតវ៉ានៅតាមលំនៅឋានរបស់រដ្ឋមន្ត្រីរដ្ឋាភិបាល។យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឱ្យដឹងថា ការតវ៉ាបានចាប់ផ្តើមនៅម៉ោង ៦:២៩នាទី ព្រឹក ដែលត្រូវនឹងម៉ោងនៃការវាយលុកកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស លើអ៊ីស្រាអែល។ កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បន្ទាប់ពីសង្រ្គាមរយៈពេលប្រាំបួនខែ ទទួលបានសន្ទុះក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយក្រុមមន្ត្រី បានបង្ហាញសុទិដ្ឋិនិយម ប៉ុន្តែបាននិយាយថា គម្លាតនៅតែមានរវាងភាគីទាំងពីរ។

បាតុករប្រឆាំងក្រុមស្ដាំនិយមជ្រុលនៅបារាំង ប៉ះទង្គិចជាមួយនគរបាល ក្រោយចេញលទ្ធផល​បោះឆ្នោតសភា

2024/07/08 05:18:33 pm        157
ក្រុមបាតុករបារាំង បានប៉ះទង្គិចគ្នាជាមួយនគរបាលកុបកម្មនៅទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃអាទិត្យ (៧ កក្កដា) បន្ទាប់ពីលទ្ធផលដែលបានព្យាករជាលើកដំបូងពីការបោះឆ្នោតសភាជុំទីពីររបស់ប្រទេសបារាំង ត្រូវបានប្រកាស ដែលក្នុងនោះសម្ព័ន្ធភាពឆ្វេងនិយម គណបក្សរណសិរ្សប្រជាប្រិយថ្មី (NFP) ឈរនៅលេខរៀងទី១ ដ៏ភ្ញាក់ផ្អើល នៅពីមុខក្រុមកណ្តាលនិយម ដែលស្ថិតក្នុងលេខរៀងទី២ និងក្រុមស្តាំនិយមជ្រុល ដែលទទួលបានលំដាប់ទី៣។ បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងក្រុមស្តាំនិយមជ្រុល ដោយគ្រវីទង់ជាតិបារាំង និងកាន់បដាដែលមានពាក្យសរសេរថា «រណសិរ្សប្រជាប្រិយថ្មីរបស់យើងគឺប្រឆាំងអាណានិគម និងប្រឆាំងការរើសអើងជាតិសាសន៍! តាមគ្រប់មធ្យោបាយចាំបាច់ ហើយអនុញ្ញាតឱ្យយើងបញ្ឈប់ការងើបឡើងនៃពួកហ្វាស៊ីសនិយម (ក្រុមផ្ដាច់ការ) មិនឱ្យកាន់អំណាច»។ ជាមួយនេះគ្នា ក្រុមអ្នកគាំទ្របក្ស NFP បានអបអរសាទរ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតសភាជុំទីពីរត្រូវបានប្រកាស ដោយផ្ដល់នូវជ័យជម្នះសម្រាប់សម្ព័ន្ធភាពឆ្វេងនិយម ដែលប្រមូលផ្តុំដោយក្រុមឆ្វេងនិយមប្រកាន់ជំហរតឹង (The hard left) ក្រុមសង្គមនិយម (The Socialists) និងក្រុមគណបក្សបៃតង (Greens)។មេដឹកនាំបក្សបៃតងបារាំង លោកស្រី ម៉ារីន តុងដឺលែរ (Marine Tondelier) កាលពីថ្ងៃអាទិត្យ បានប្តេជ្ញាថានឹងនាំមកនូវ «ការផ្សះផ្សារ យុត្តិធម៌សង្គម និងបរិស្ថាន» នៅក្នុងប្រទេសបារាំង ហើយខណៈពេលដែលនាងអបអរជ័យជម្នះរបស់បក្ស NFP លោកស្រី តុងដឺលែរ ក៏បានព្រមានអំពីអ្វីដែលលោកស្រីនិយាយថា អាចជាយប់មួយដែលពោរពេញដោយអំពើហិង្សាពីពួកស្ដាំនិយមជ្រុល៕

[UPDATE] ចំនួនអ្នកស្លាប់ ក្នុងទឹកជំនន់នៅរដ្ឋអាសាមរបស់ឥណ្ឌាកើនឡើងដល់៦៦នាក់ ក្រោយមានអ្នកស្លាប់៨នាក់បន្ថែម

2024/07/08 04:52:20 pm        214
ស្ថានភាពនៅក្នុងរដ្ឋ អាសាម(Assam) របស់ឥណ្ឌាកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីមនុស្ស ៨ នាក់ រួមទាំងកុមារ ៣ នាក់បានស្លាប់ ក្រោយលង់ទឹកក្នុងទឹកជំនន់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ហើយចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ឆ្នាំនេះបានកើនឡើងដល់ ៦៦ នាក់។របាយការណ៍ស្ដីពីទឹកជំនន់បាននិយាយថា កាលពីថ្ងៃអាទិត្យ មនុស្សពីរនាក់បានស្លាប់នៅក្នុងស្រុក ឌូប្រ៊ី (Dhubri) និង ស្រុក ណាលបារី (Nalbari) និងម្នាក់នៅស្រុក កាចា(Cachar) ម្នាក់នៅស្រុក ហ្គូលប៉ារ៉ា (Goalpara) ម្នាក់នៅស្រុកដេម៉ាជី (Dhemaji)និងម្នាក់ទៀតនៅ ស្រុកស៊ីវ៉ាសាកា ( Sivasagar)។ ស្រុកមួយចំនួននៅក្នុងរដ្ឋនេះនៅតែមានស្ថានភាពធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យ ។ មនុស្សជាង ២លាន២សែន ៧៤ម៉ឺននាក់នៅក្នុងស្រុកចំនួន២៨ នៅតែរងផលប៉ះពាល់ដោយសារទឹកជំនន់។ ជាសរុប ភូមិចំនួន៣.៤៤៦ នៅតែស្ថិតនៅក្រោមទឹកនៅឡើយ ហើយទឹកជំនន់បានជន់លិចផ្ទៃដីដំណាំជិត៧ម៉ឺន ហិកតា។ មនុស្សសរុបចំនួន ៧៥៤.៧៩១ នាក់ត្រូវបានរងផលប៉ះពាល់នៅក្នុងស្រុក ឌូប្រ៊ី (Dhubri) តែមួយ ខណៈប្រជាពលរដ្ឋរាប់លាននាក់ទៀតក្នុងស្រុកមួយចំនួនកំពុងរងគ្រោះខ្លាំង៕

[UPDATE] មន្ត្រីនិយាយថា ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅនេប៉ាល់ កើនឡើងដល់៦៧នាក់ ខណៈភ្លៀងនៅតែបន្ត

2024/07/08 04:37:27 pm        286
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លៀងរដូវមូសុង និងបំណាក់ដី នៅក្នុងប្រទេសនេប៉ាល់ បានកើនឡើងដល់ ៦៧ នាក់ ខណៈមនុស្ស ៣២ នាក់ត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួន និងជាង៤០ នាក់ផ្សេងទៀតបានរងរបួស។យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ(Xinhua) បានឲ្យដឹងថា នគរបាល នេប៉ាល់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ជនរងគ្រោះមានបុរស៤១ នាក់ និងស្ត្រី ២៦ នាក់ ។ សេចក្តីថ្លែងការណ៍បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១.៤៤៥នាក់ នាក់មកពីស្រុកផ្សេងៗគ្នាត្រូវបានជួយសង្គ្រោះដោយជោគជ័យ និងជម្លៀសទៅកាន់គោលដៅមានសុវត្ថិភាព។យោងតាមក្រសួងមហាផ្ទៃ មនុស្សប្រហែល ៣៥.០០០ នាក់បានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ ជាពិសេសនៅតំបន់ទំនាបដែលគេស្គាល់ថាជាតំបន់ ធើរ៉ៃ (Terai) ។ ស្រុកជាង២០ ក្នុងចំណោមស្រុក៧៧ បស់ប្រទេសនេប៉ាល់ រងគ្រោះខ្លាំងជាងគេ ដោយសារទឹកជំនន់ និងបំណាក់ដី៕

មនុស្សស្លាប់៦នាក់ទៀតក្នុងគ្រោះទឹកជំនន់នៅរដ្ឋអាសាម ដែលនាំឲ្យអ្នកស្លាប់កើនឡើងដល់ ៥៨នាក់

2024/07/07 09:32:10 pm        207
ស្ថានភាពទឹកជំនន់នៅរដ្ឋ អាសាម (Assam) ប្រទេសឥណ្ឌានៅតែធ្ងន់ធ្ងរកាលពីថ្ងៃសៅរ៍ បើទោះបីជាមានភ្លៀងធ្លាក់តិចក៏ដោយ។ យោងតាមព្រឹត្តិបត្ររបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ នេះ (ASDMA) កាលពីល្ងាចថ្ងៃសៅរ៍ មនុស្ស ២,៣លាននាក់នៅទូទាំង ២៩ ស្រុកនៃរដ្ឋ អាសាម ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ ហើយមានមនុស្សស្លាប់៦ នាក់ទៀត កាលពីថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបដោយសារគ្រោះធម្មជាតិនេះ កើនឡើងដល់ ៥៨ នាក់។ ក្រុមមន្ត្រីបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំង៦នាក់កាលពីថ្ងៃសៅរ៍ មានពីរនាក់ត្រូវបានរាយការណ៍ពីស្រុកចារៃដេអូ ( Charaideo) ខណៈម្នាក់ នៅស្រុកហ្គលប៉ារ៉ា (Goalpara) ម្នាក់ក្នុងស្រុក ម៉ូរីហ្គូន ( Morigaon) ម្នាក់ក្នុងស្រុក សូនីតពួរ ( Sonitpur) និងម្នាក់ស្រុក ទិនស៊ូគា (Tinsukia) ។ ក្មេងប្រុសអនីតិជនម្នាក់បានលង់ទឹកស្លាប់នៅក្នុងទីក្រុងហ្គូវ៉ាហាទី(Guwahati) កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ រដ្ឋមន្ត្រីក្រសួងកិច្ចការមាតុភូមិលោក អាមីត សា (Amit Shah) បាននិយាយទៅកាន់នាយករដ្ឋមន្ត្រីប្រចាំរដ្ឋអាសាម លោក ហ៊ីម៉ាន់តា ប៊ីស្វា សាម៉ា (Himanta Biswa Sarma) អំពីស្ថានភាពទឹកជំនន់។ លោកបាននិយាយថា លោកនាយករដ្ឋមន្ត្រី Narendra Modi ឈរយ៉ាងរឹងមាំជាមួយប្រជាជន រដ្ឋអាសាម ហើយបានប្តេជ្ញាចិត្តក្នុងការផ្តល់ជំនួយដែលអាចធ្វើទៅបានដល់រដ្ឋរងគ្រោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងកម្លាំងយេម៉ែនវាយប្រហារតបតក្រុមហ៊ូធី និងសន្យាដណ្តើមយកមកវិញទីក្រុង Sanaa
09/08/2026 04:09 PM
សារព័ត៌មាន Axios៖ លោក Zelenskyy បញ្ជាក់​ថា រុស្ស៊ី «ត្រៀមរួចហើយ​ ដើម្បីធ្វើការ​ចរចា»
09/08/2026 04:09 PM
លោស្រី Sheinbaum៖ ម៉ិកស៊ិក នឹងមិនមែនជាដែន​ដី​អាណានិគម ឬស្ថិត​ក្រោម​អាណាព្យាបាលរបស់ប្រទេសណា​ឡើយ
09/08/2026 04:09 PM
អ្នកនយោបាយ៖ រាជរដ្ឋាភិបាលបិទការចាក់ភ្នាល់តាមអនឡាញ នឹងមានផលប្រយោជន៍ដល់ជាតិ
09/08/2026 04:09 PM
ចិនដាក់​វិធាន​ការប្រឆាំងការបង្ខូចតម្លៃ​លើផលិតផល​ពី​​​​ជប៉ុន​ ពាក់​ព័ន្ធ​នឹង​សារធាតុគីមីបន្ទះឈីប
09/08/2026 04:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស ថ្កោលទោស «នយោបាយបំពុល» បន្ទាប់ពីមាន​ការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍
09/08/2026 04:09 PM
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)
09/08/2026 04:09 PM
អ៊ីរ៉ង់ព្រមានថា «សង្គ្រាមសេដ្ឋកិច្ច» របស់អាមេរិក អាចបង្កឱ្យមានតំបន់ហាមឃាត់ នៅឈូងសមុទ្រ
09/08/2026 04:09 PM
ពាណិជ្ជកម្មរបស់ចិនរីកចម្រើនខ្លាំង​ ខណៈការផ្តោតបង្វែរ​ទៅកាន់​លទ្ធភាពអាច​មាន​​ជំនួប Trump-Xi
09/08/2026 04:09 PM
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ អជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តជំរុញអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឲ្យបានគត់មត់ជាប្រចាំ
09/08/2026 04:09 PM