កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ
កងរាជអាវុធហត្ថ កំពុងស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងធំពាក់ព័ន្ធករណីគ្រឿងញៀនប្រមាណជិត ២០០គីឡូក្រាម

សន្តិសុខ និង សង្គម

៩៨នាក់ស្លាប់នៅឥណ្ឌា ដោយសារក្ដៅខ្លាំងក្នុងរយៈពេល៣ថ្ងៃ

2023/06/19 11:06:26 am        193
ឥណ្ឌា៖ ទស្សនាវដ្ដីព័ត៌មានជាភាសាអង់គ្លេស India Today បានចុះផ្សាយ កាលពីថ្ងៃអាទិត្យថា មនុស្សចំនួន ៩៨នាក់ បានស្លាប់ដោយសារតែអាកាសធាតុក្ដៅខ្លាំង នៅក្នុងរដ្ឋ Uttar Pradesh និង Bihar របស់ប្រទេសឥណ្ឌា។សេចក្ដីការណ៍ពីទស្សនាវដ្ដីនោះ បានឲ្យដឹងថាមនុស្ស ៥៤នាក់ បានស្លាប់នៅក្នុងរដ្ឋ Uttar Pradesh ខណៈ ៤៤នាក់ទៀត នៅឯរដ្ឋជិតខាង Bihar ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ។អាជ្ញាធរឧតុនិយមរបស់ប្រទេសឥណ្ឌា បាននិយាយនៅក្នុងរបាយការណ៍មួយ កាលពីថ្ងៃសៅរ៍ថា សីតុណ្ហភាពបានឡើងខ្ពស់លើសពី ៤០អង្សាសេ នៅក្នុងរដ្ឋ Uttar Pradesh និងរដ្ឋ Bihar ក៏ដូចជារដ្ឋផ្សេងទៀតនៅក្នុងប្រទេសនេះ។សេចក្ដីរាយការណ៍បានបន្ថែមថា៖ «រលកកម្ដៅឆ្ពោះទៅកាន់ស្ថានភាពរលកកម្ដៅខ្ពស់ខ្លាំង ទំនងជាបន្តលើប្រទេសឥណ្ឌាខាងកើត ភាគកណ្ដាលភាគខាងកើត និងឧបទ្វីបភាគខាងកើត ក្នុងអំឡុងពេល ៣ ទៅ៤ថ្ងៃខាងមុខ»៕

មនុស្សស្លាប់៤នាក់ និងរបួសរាប់សិបនាក់ ក្នុងយប់ដ៏ចលាចលនៃការបាញ់ប្រហារទ្រង់ទ្រាយធំ នៅទូទាំងប្រទេស

2023/06/19 10:33:42 am        177
អាមេរិក៖ យ៉ាងហោចណាស់មនុស្ស ៤នាក់ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត បានរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារ ៣កន្លែងខុសគ្នា ដោយកើតឡើងនៅក្នុងរដ្ឋ Illinois, Missouri និង Washington ដែលនេះជាយប់ដ៏គួរឲ្យខ្លាចនៃការកើតមានអំពើហិង្សាដោយការប្រើប្រាស់កាំភ្លើង។នគរបាលបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ២២នាក់ទៀតបានរងរបួស នៅឯហាងលក់ទំនិញមួយកន្លែង នៅ Willowbrook រដ្ឋ Illinois ជាយក្រុងភាគនិរតីនៃទីក្រុង Chicago។ អាជ្ញាធរ បានពណ៌នាការជួបជុំនេះថា ជា «ការប្រារព្ធទិវា ១៩មិថុនា» ដោយស្ងប់ស្ងាត់ ដែលបានចាប់ផ្តើមនៅវេលាម៉ោង ៦ល្ងាចថ្ងៃសៅរ៍។នាយរងនគរបាលលោក Eric Swanson បាននិយាយកាលពីព្រឹកថ្ងៃអាទិត្យថា សាក្សី និងរបាយការណ៍ពីជនរងគ្រោះបឋម បានបង្ហាញថា មានមនុស្សយ៉ាងហោចណាស់ ២០នាក់ ត្រូវបានរងការបាញ់ប្រហារ ហើយនៅពេលនេះជនរងគ្រោះម្នាក់បានស្លាប់ហើយ។ លោកបន្តថា ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ហើយថាឈ្មោះ និងអាយុរបស់អ្នកទាំងនោះមិនទាន់ដឹងនៅឡើយទេ។ មនុស្សមួយចំនួនបានរងរបួសផងដែរ ពេលរត់គេចខ្លួន ប៉ុន្តែមិនមែនត្រូវបានបាញ់ដោយគ្រាប់កាំភ្លើងនោះឡើយ។ លោកបានបន្ថែមថា មូលហេតុដែលនៅពីក្រោយការបាញ់ប្រហារនេះ គេនៅមិនទាន់ដឹងច្បាស់លាស់ទេ ហើយករណីនេះនៅតែស៊ើបអង្កេតយ៉ាងសកម្ម។ក្នុងហេតុការណ៍មួយទៀត មនុស្ស ២នាក់ បានស្លាប់ និង ៣នាក់ផ្សេងទៀត បានរងរបួស ជាច្រើនម៉ោងនៅមុនពេលប្រារព្ធពិធីបុណ្យតន្ត្រីរាំកម្សាន្តមួយ «Beyond Wonderland» ក្នុងរដ្ឋវ៉ាស៊ីនតោន។ នៅទីនោះ នគរបាលបាននិយាយថា មាននរណាម្នាក់ បានបាញ់រះសំដៅទៅហ្វូងមនុស្សនៅកន្លែងបោះជំរុំក្បែរ Gorge Amphitheatre ក្នុងទីក្រុងតូចមួយ George ចម្ងាយប្រហែល ១៥០ម៉ាយល៍ (ប្រមាណជាង ២៤១គីឡូម៉ែត្រ) ភាគខាងកើតទីក្រុង Seattle (ស៊ីអាតថល)។ដោយឡែកនគរបាលក្រុង St. Louis (សេន ល្វីស) បានឲ្យដឹងថា ការបាញ់ប្រហារដ៏សាហាវមួយ បានកើតឡើងនៅក្រោយម៉ោង ១ទៀបភ្លឺ ក្នុងទីក្រុងនេះ ហើយហេតុការណ៍នោះ បានបណ្ដាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និង ៩នាក់ផ្សេងទៀត បានរងរបួស។ នគរបាល បានបន្ថែមកាលពីថ្ងៃអាទិត្យថា ជនរងគ្រោះមានអាយុចន្លោះពី ១៥ឆ្នាំទៅ ១៩ឆ្នាំ ដោយនាយនគរបាល លោក Robert Tracy បានប្រាប់ថា អ្នកដែលបានស្លាប់ មានវ័យ១៧ឆ្នាំ។សូមបញ្ជាក់ថា យោងតាមបណ្ណាសារអំពើហិង្សារដោយកាំភ្លើង (Gun Violence Archive) ដែលជាគម្រោងមិនស្វែងរកប្រាក់ចំណេញដែលតាមដានហេតុការណ៍អាក្រក់នានា បានឲ្យដឹងថា មានការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ៣០៧ករណី ក្នុងឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក៕

គ្រួសារជាច្រើន បញ្ចុះសកសពមនុស្សជាទីស្រលាញ់ បន្ទាប់ពីមនុស្ស ៣៧ នាក់ស្លាប់ក្នុងការវាយប្រហារលើសាលារៀន នៅអ៊ុយហ្គង់ដា

2023/06/19 09:24:36 am        164
អ៊ុយហ្គង់ដា៖ សមាជិកគ្រួសារជាច្រើនបានបញ្ចុះសាកសពមនុស្សជាទីស្រលាញ់របស់ពួកគេកាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា បន្ទាប់ពីអ្នកវាយប្រហារដោយក្រុមដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមបានសម្លាប់សិស្សសាលាអនុវិទ្យាល័យយ៉ាងហោចណាស់ ៣៧ នាក់ នៅប្រទេសអ៊ុយហ្គង់ដា។សមាជិកនៃកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្តរបស់ក្រុមឧទ្ទាម បានសម្លាប់សិស្សកាលពីល្ងាចថ្ងៃសុក្រ នៅសាលាអនុវិទ្យាល័យ Lhubirira ក្នុងទីក្រុងអឹមផន់វ៉េ(Mpondwe) ជិតព្រំដែនជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។យោធា និងនគរបាល បាននិយាយថា អ្នកវាយប្រហារក៏បានចាប់ពង្រាត់សិស្សចំនួន ៦ នាក់ ហើយបានរត់គេចខ្លួនទៅកាន់ឧទ្យានជាតិ Virunga ឆ្លងព្រំដែន។ ជោគវាសនារបស់សិស្សទាំង៦នាក់នៅពុំទាន់ដឹងនៅឡើយ។អាជ្ញាធរបាននិយាយថា ទាហានកាន់តែច្រើនបានចូលរួមក្នុងការស្វែងរកនៅក្នុងតំបន់ដែលរួមមានភ្នំ Rwenzori ពីកន្លែងដែលកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្តរបស់ក្រុមឧទ្ទាម (ADF) បានចាប់ផ្តើមការបះបោររបស់ពួកគេប្រឆាំងប្រធានាធិបតីអ៊ុយហ្គង់ដាលោក Yoweri Museveni ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។អ្នកនាំពាក្យក្រសួងការពារជាតិលោក Felix Kulayigye បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុគ្គលិកយោធាបានឃើញសាកសពអ្នកស្លាប់នៅពេលពួកគេទៅដល់សាលារៀន។ នគរបាលនិយាយថា មនុស្សប្រាំបីនាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដោយមានរបួសធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហារ។នគរបាលនិងយោធាបាននិយាយថា ក្រុមអ្នកវាយប្រហារមានចំនួនប្រហែលប្រាំនាក់ បានដុតបំផ្លាញអន្តេវាសិកដ្ឋាន និងលួចយកអាហារ៕

ព្យុះស៊ីក្លូនបណ្តាលឲ្យមនុស្ស ១៣ នាក់ស្លាប់នៅភាគខាងត្បូងប្រទេសប្រេស៊ីល

2023/06/19 09:21:15 am        160
ប្រេស៊ីល៖​ យោងតាមអាជ្ញាធររដ្ឋបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៣ នាក់បានស្លាប់នៅក្នុងរដ្ឋ Rio Grande do Sul (រីយ៉ូ គ្រែន ឌូ ស៊ូល) ភាគខាងត្បូងប្រទេសប្រេស៊ីល បន្ទាប់ពីព្យុះស៊ីក្លូនត្រូពិចដ៏ខ្លាំងក្លា បានវាយប្រហារតំបន់នេះកាលពីថ្ងៃសុក្រ ទី១៦ ខែមិថុនា។រដ្ឋាភិបាលទីក្រុង Rio Grande do Sul បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ព្យុះនេះបានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ហើយការស្វែងរករបស់ឧទ្ធម្ភាគចក្រកំពុងធ្វើឡើងនៅក្នុងស្រុកជិតខាងដែលជន់លិចដោយទឹកជំនន់ ដើម្បីស្វែងរកមនុស្ស ៥ នាក់ផ្សេងទៀតដែលបានបាត់ខ្លួន។ក្រៅពីការបញ្ជូនជំនួយតាមឧទ្ធម្ភាគចក្រ នៅតាមទីទីក្រុងលិចទឹកមួយចំនួន ក្រុមអ្នកជួយសង្គ្រោះបានប្រើទូកដើម្បីអាចជួយពលរដ្ឋដែលរងផលប៉ះពាល់។ វាជាការវាយប្រហារដ៏អាក្រក់បំផុតមួយនៅលើផ្លូវរបស់ព្យុះស៊ីក្លូនគឺទីក្រុង Caraa ដែលមានប្រជាជនជាង ៨,០០០ នាក់។អាជ្ញាធរបាននិយាយថា គិតត្រឹមយប់ថ្ងៃសុក្រ ក្រុង Maquine(ម៉ាគីន) ជាទីក្រុងនៅឆ្នេរសមុទ្រភាគខាងកើតបានទទួលទឹកភ្លៀងប្រហែល៣០ សង់ទីម៉ែត្រ។ ពលរដ្ឋជាច្រើននៅក្នុងតំបន់ដែលរងផលប៉ះពាល់បានជ្រកកោននៅក្នុងទីកន្លែងហាត់កីឡា នៅទីក្រុងរបស់ពួកគេ។ អាជ្ញាធរបានចេញការព្រមានអំពីហានិភ័យនៃបំណាក់ដីនៅតំបន់មួយចំនួន។ អភិបាលរដ្ឋលោក Eduardo Leite បាននិយាយថា សម្រាប់ពេលនេះ អាទិភាពគឺការជួយសង្គ្រោះប្រជាជន និងការពារអ្នកទាំងឡាយណាដែលរងផលប៉ះពាល់។ លោកបាននិយាយថា ការងារកសាងឡើងវិញនឹងចាប់ផ្តើមនៅពេលបន្ទាប់។ ទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងប្រទេសប្រេស៊ីលគឺជារឿងធម្មតា ហើយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញជាច្រើនទសវត្សរ៍មកហើយ។

លោក Blinken នឹងជួបអ្នកការទូតកំពូលនិងប្រធានាធិបតីចិន នៅថ្ងៃចន្ទនេះ ក្រោយការពិភាក្សាជាមួយប្រមុខការទូតចិន

2023/06/19 09:02:49 am        156
អាមេរិក៖ ប្រមុខការទូតអាមេរិក លោក Antony Blinken នឹងជួបអ្នកការទូតជាន់ខ្ពស់ និងអាចជួបប្រធានាធិបតីចិននៅថ្ងៃចន្ទនេះ ជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ទីក្រុងប៉េកាំង ក្នុងគោលបំណងទប់ស្កាត់ការមិនឯកភាពគ្នាជាច្រើនរបស់គូប្រជែងជាយុទ្ធសាស្រ្ត កុំឲ្យទំនាក់ទំនងកាន់តែដុនដាបថែមទៀត។ជាប្រមុខការទូតដំបូងរបស់សហរដ្ឋអាមេរិក ដែលបានទៅបំពេញទស្សនកិច្ចក្នុងប្រទេសចិន រយៈពេល៥ឆ្នាំមកនេះ លោក Blinken បានជួបពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងស្ថាបនា រយៈពេល៧ម៉ោងកន្លះ ជាមួយប្រមុខការទូតចិន លោក ឈីន កាង (Qin Gang) កាលពីថ្ងៃអាទិត្យ ទោះបី ជាប្រមុខការទូតទាំង២ពី ទំនងពុំបានបង្កើតវឌ្ឍភាពដ៏រឹងមាំស្ដីពីជម្លោះនានា ដែលរួមទាំង បញ្ហាកោះតៃវ៉ាន់ ពាណិជ្ជកម្ម សិទ្ធិមនុស្ស និង ការនាំចូលទំនិញខុសច្បាប់ជាដើម ក៏ដោយក្ដី ។  ភាគីទាំង២ បានបង្ហាញបំណងរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាពទោះបីជាមន្ត្រីអាមេរិកមួយរូបបានហៅ ថាជាការខ្វែងគំនិតដ៏ជ្រៅក៏ដោយ និងបានឯកភាពថា លោកឈីន នឹងទៅបំពេញទស្សនកិច្ចក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្តការសន្ទនា បន្ថែមទៀត ត្បិតពុំបានប្រកាសពីកាលបរិច្ឆេទក៏ដោយ។ លោក Blinken នឹងជួបប្រមុខការទូតជាន់ខ្ពស់របស់ចិន លោក Wang Yi នៅថ្ងៃចន្ទនេះ ប៉ុន្តែ មានការផ្ដោតខ្លាំងទៅលើបញ្ហាថាតើលោកនឹងជួបលោកប្រធានាធិបតីចិន Xi Jinping ឬអត់ ។ ខណៈដែលភាគីទាំង២ បាននិយាយថា ការពិភាក្សាកាលពីថ្ងៃអាទិត្យ ប្រកបដោយការស្ថាបនា ប្រមុខការទូតទាំង២ទំនងជាបានព្រមព្រៀងតិចតួច ក្រៅតែពីការសន្ទនាដែលនឹងបន្តនៅឯជំនួបចុងក្រោយក្នុងទីក្រុងវ៉ាស៊ីនតោន និងកំពុងធ្វើការដើម្បីបង្កភាពងាយស្រួលសម្រាប់ពលរដ្ឋរបស់ប្រទេសទាំង២ក្នុងការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំង២៕

ព្យុះស៊ីក្លូន Biparjoy បោកបក់ដល់ដីគោកដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ប្រទេសឥណ្ឌា និងប៉ាគីស្ថាន

2023/06/16 02:56:00 pm        180
ប៉ាគីស្ថាន៖ ព្យុះស៊ីក្លូនត្រូពិក Biparjoy បានបោកបក់ដល់ដីគោកនៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា នៅជិតព្រំដែនប៉ាគីស្ថាន ដោយបានបញ្ចេញខ្យល់បក់បោកយ៉ាងខ្លាំងដែលបានធ្វើឲ្យបាក់ដើមឈើ និង រលំបង្គោលភ្លើងជាច្រើន។ពេលបោកបក់ដីគោក ព្យុះ Biparjoy មានកម្លាំងស្មើនឹងព្យុះត្រូពិចដ៏ខ្លាំងក្លាមួយដែលមានល្បឿនខ្យល់បក់ ៦៥ ម៉ាយក្នុងមួយម៉ោង (១០០ គីឡូម៉ែត្រក្នុងមួយម៉ោង) នេះបើយោងតាមមជ្ឈមណ្ឌលព្រមានអំពីព្យុះទីហ្វុងរួមគ្នា។ខណៈដែលព្យុះនេះរំកិលទៅលើដីបន្តិចម្តងៗ ល្បឿនខ្យល់និងការគំរាមកំហែងនៃកំណើនព្យុះត្រូវបានគេរំពឹងថានឹងថយចុះ ដោយទឹកជំនន់ក្លាយជាផលប៉ះពាល់ដ៏ធំបំផុតសម្រាប់មនុស្សរាប់លាននាក់ក្នុងរយៈពេល ៤៨ ម៉ោងខាងមុខ។ការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងនៅតែមានសម្រាប់ភាគពាយ័ព្យនៃប្រទេសឥណ្ឌារហូតដល់ថ្ងៃសៅរ៍។ កម្រិតទឹកភ្លៀងពី ១៥០ ទៅ ២៥០ មីលីម៉ែត្រ (៦ ទៅ ១០ អ៊ីង) ទំនងជាមានកើនឡើងខ្ពស់រហូតដល់ ៥០០ មីលីម៉ែត្រ (២០ អ៊ីញ)។នៅក្នុងប្រទេសប៉ាគីស្ថាន នាយកដ្ឋានឧតុនិយមបានព្រមានអំពីព្យុះធូលី និងព្យុះផ្គររន្ទះដែលរីករាលដាលនៅក្នុងខេត្ត Sindh ភាគខាងត្បូង ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ព្រមទាំងខ្យល់បក់ខ្លាំងក្នុងល្បឿន ៥០ទៅ៦០ ម៉ាយក្នុងមួយម៉ោង (៨០ទៅ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង)។នៅមុនពេលព្យុះនេះមកដល់ ទាំងឥណ្ឌា និងប៉ាគីស្ថានបានអនុវត្តវិធានការសុវត្ថិភាពដ៏តឹងរឹង ដើម្បីធានាឱ្យមានការខូចខាត និងការបាត់បង់អាយុជីវិតតិចតួចបំផុត។ យោងតាមក្រុមអាជ្ញាធរបានឱ្យដឹងថា មនុស្សប្រហែល ១៨០.០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ដែលរងផលប៉ះពាល់ខ្លាំងនៅទូទាំងប្រទេសទាំងពីរនេះ៕

ជិតមួយភាគបីនៃពលករបម្រើការងារតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ីស្ថិតក្នុងលក្ខខណ្ឌពលកម្មដោយបង្ខំ

2023/06/16 02:46:35 pm        123
ម៉ាឡេស៊ី៖ ជិតមួយភាគបីនៃពលករអន្តោប្រវេសន៍ដែលធ្វើការតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ីកំពុងធ្វើការក្រោមលក្ខខណ្ឌពលកម្មដោយបង្ខំ នេះបើយោងតាមការស្ទង់មតិដែលចេញផ្សាយដោយទីភ្នាក់ងារពលកម្មរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍។អង្គការពលកម្មអន្តរជាតិ (ILO) បានកំណត់លក្ខខណ្ឌដូចជា ការធ្វើការលើសម៉ោង ការងារថែមម៉ោងដោយមិនមានប្រាក់បន្ថែម ប្រាក់ឈ្នួលទាប ច្បាប់ការងារតឹងរឹង និងមិនអាចឈប់ពីការងារ ក្នុងចំណោមសូចនាករនៃពលកម្មដោយបង្ខំ។ការស្ទង់មតិដែលផ្អែកលើការសម្ភាសន៍ជាមួយពលករតាមផ្ទះចំនួន ១.២០១ នាក់នៅអាស៊ីអាគ្នេយ៍ បានរកឃើញថា ២៩% នៃពលករនៅក្នុងប្រទេសម៉ាឡេស៊ី បានប្រឈមនឹងលក្ខខណ្ឌការងារបែបនេះ ធៀបនឹង ៧%នៅប្រទេសសិង្ហបុរី និង ៤% នៅក្នុងប្រទេសថៃ ។អង្គការពលកម្មអន្តរជាតិ ILO បាននិយាយថា ទោះជាយ៉ាងនេះក្តី នៅក្នុងប្រទេសទាំងបីនេះ ពលករតាមផ្ទះដែលត្រូវបានធ្វើការស្ទង់មតិលើម៉ោងធ្វើការជាមធ្យម ដោយពួកគេធ្វើការ "លើសម៉ោង" នៃច្បាប់សម្រាប់ពលករផ្សេងទៀត ហើយគ្មាននរណាម្នាក់ទទួលបានប្រាក់ឈ្នួលអប្បបរមានោះទេ៕

ចិនយល់ឃើញថាដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំងរបស់លោក Blinkenប្រកបដោយការមិនទុកចិត្ត និងការរំពឹងទុកពីលទ្ធផលតិចតួច

2023/06/16 01:52:28 pm        117
ចិន៖ ស្របពេលដែលរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងបំពេញដំណើរទស្សនកិច្ចដែលពន្យារពេលយូររបស់លោកទៅកាន់ប្រទេសចិននៅចុងសប្តាហ៍នេះ មានគោលដៅធ្វើឲ្យមានស្ថិរភាពសម្រាប់ទំនាក់ទំនងដ៏តានតឹងរវាងប្រទេសមហាអំណាចទាំង ២របស់ពិភពលោកនោះ អារម្មណ៍នៅទីក្រុងប៉េកាំងហាក់ដូចជាមិនចង់ទទួលស្វាគមន៍នោះទេ ។  រយៈពេលប៉ុន្មានថ្ងៃមុនការចាកចេញរបស់ខ្លួន ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះ ទទួលបានការស្តីបន្ទោសយ៉ាងខ្លាំងពីប្រទេសម្ចាស់ផ្ទះចិន ដែលតែងតែថ្កោលទោសទីក្រុងវ៉ាស៊ីងតោន សម្រាប់ការកើនឡើងភាពតានតឹងកាលពីពេលថ្មីៗនេះ បន្ទាប់ពីលោក Blinken លុបចោលដំណើរទស្សនកិច្ចមុនរបស់លោក កាលពីខែកុម្ភៈ ដោយសារបញ្ហាបាឡុងចារកម្មរបស់ចិន ដែលបានហោះលើដែនអាកាសសហរដ្ឋអាមេរិក ។  នៅក្នុងជំនួបតាមទូរស័ព្ទជាមួយលោក Blinken រដ្ឋមន្រ្តីការបរទេសចិនលោក Qin Gang បានជំរុញឲ្យសហរដ្ឋអាមេរិកបង្ហាញការគោរពចំពោះក្តីកង្វល់ស្នូលរបស់ទីក្រុងប៉េកាំង និងបញ្ឈប់ការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ពួកគេ ។  ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានរដ្ឋចិន ហាក់ដូចជាស្ងាត់ស្ងៀមរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ចំពោះដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ឆ្នាំ ។  លោក Yun Sun គឺជាប្រធានកម្មវិធី China Program នៅមជ្ឈមណ្ឌល Stimson ដែលជាក្រុមស្រាវជ្រាវនៅទីក្រុងវ៉ាស៊ីងតោន និយាយថា ការផ្សាយដំណើរទស្សនកិច្ចរបស់លោក Blinkenនៅចិន ពុំទូលំទូលាយ ឬចាប់អារម្មណ៍ដូចនៅលោកខាងលិចនោះទេ ៕

ប្រជាជនម៉ិកស៊ិកថប់ខ្យល់ ខណៈរលកកម្ដៅបានធ្វើឲ្យសីតុណ្ហភាពឡើងលើសពី ៤០អង្សារសេ

2023/06/16 10:51:13 am        138
ម៉ិកស៊ិក៖ រលកកម្ដៅដែលត្រូវបានព្យាករថា នឹងមានរយៈពេលដល់ទៅ ១៥ថ្ងៃ បានគ្របដណ្តប់លើប្រទេសម៉ិកស៊ិក ហើយបានធ្វើឲ្យសីតុណ្ហភាពឡើងដល់កម្រិតខ្ពស់លើសពី ៤៥អង្សាសេ នៅក្នុងតំបន់ភាគខាងជើងមួយចំនួន។រលកកម្ដៅទី៣នៃឆ្នាំនេះ បាននាំឲ្យប្រជាជននៅទីក្រុងម៉ិកស៊ិកូស៊ីធី (Mexico City) នាំគ្នាជ្រកក្នុងម្លប់ ដើម្បីគេចពីសីតុណ្ហភាពក្ដៅខ្លាំងខុសធម្មតា ដែលកំពុងគ្របដណ្តប់រដ្ឋធានី ដែលមានរយៈកម្ពស់ជាង ២.០០០ម៉ែត្រពីនីវូទឹកសមុទ្រ។ នៅក្នុងទីក្រុងជាប់ព្រំដែន Ciudad Juarez (ស៊ីយ៉ូដាដ វ៉ារេស) សកម្មជនបានបើកយុទ្ធនាការយកសត្វកវែង Benito ផ្លាស់ទីទៅកាន់ជម្រក ដើម្បីការពារវាពីកម្ដៅព្រះអាទិត្យ ដែលធ្វើថប់ដង្ហើម។រលកកម្ដៅបានចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា ហើយកាលថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា) គណៈកម្មាធិការទឹកជាតិរបស់ប្រទេសម៉ិកស៊ិក បានព្យាករថា សីតុណ្ហភាពនឹងឡើងលើសពី ៤៥អង្សាសេ នៅក្នុងរដ្ឋភាគខាងជើង ដូចជា Nuevo Leon ដែលមានរដ្ឋធានី គឺ Monterrey និងឡើងចន្លោះពី ៣០ទៅ ៣៥អង្សារសេ នៅទីក្រុងម៉ិកស៊ិកូស៊ីធី (Mexico City)។យោងតាមទិន្នន័យពីឆ្នាំ១៨៨០ ដល់ឆ្នាំ២០០៥ ដែលចេញផ្សាយដោយសាកលវិទ្យាល័យស្វយ័តជាតិម៉ិកស៊ិក (UNAM) កាលពីថ្ងៃពុធ (ទី១៤ ខែមិថុនា) បានឲ្យដឹងថា រលកកម្ដៅធ្លាប់វាយប្រហារប្រទេសម៉ិកស៊ិក ក្នុងខែមេសា និងខែឧសភា។ តែឆ្នាំនេះ អ្នកជំនាញមកពី UNAM បាននិយាយថា វាកាន់តែអាក្រក់ទៅៗដោយសារគ្រោះរាំងស្ងួត៕

មនុស្ស៩នាក់ ត្រូវបានចាប់ខ្លួន ជុំវិញការលិចទូកនៅម្ដុំឆ្នេរសមុទ្រក្រិក

2023/06/16 10:47:46 am        129
ក្រិក៖ ទីភ្នាក់ងារសារព័ត៌មានជាតិក្រិក AMNA បានរាយការណ៍ថា ជនជាតិអេហ្ស៊ីបចំនួន ៩នាក់ ដែលត្រូវបានសង្ស័យពីបទជួញដូរមនុស្ស ត្រូវបានចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា) ដោយឆ្មាំល្បារឆ្នេរHellenic ពាក់ព័ន្ធនឹងការលិចទូកដ៏គួរឲ្យតក់ស្លុតកើតឡើងនៅម្ដុំឆ្នេរសមុទ្រក្រិក កាលពីមួយថ្ងៃមុន ដោយបណ្តាលឲ្យអ្នកដំណើរយ៉ាងហោចណាស់ ៧៨នាក់ បានស្លាប់។អ្នកទាំង ៩នាក់នោះ គឺស្ថិតក្នុងចំណោមអ្នករួចជីវិតពីសោកនាដកម្មនេះ។ សេចក្តីប្រកាសព័ត៌មានចុងក្រោយបង្អស់ ដែលចេញដោយឆ្មាំល្បាតឆ្នេរ Hellenic បានបង្ហាញតួលេខចំនួនអ្នកនៅរស់រានមានជីវិតត្រឹម១០៤នាក់។ គេមិនទាន់ច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់នៅលើទូកនេសាទ ដែលបានលិចនៅព្រឹកព្រលឹមថ្ងៃពុធ នៅក្នុងដែនទឹកអន្តរជាតិចម្ងាយប្រហែល ៤៧ម៉ាយល៍ណត់ (ប្រមាណជា ៨៧គីឡូម៉ែត្រ) ពីទីក្រុង Pylos នៅភាគនិរតីនៃប្រទេសក្រិក។អាជ្ញាធរក្រិកមិនបានបញ្ជាក់ពីការប៉ាន់ប្រមាណ ដែលបានរាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយថា មានមនុស្សរហូតដល់ទៅ ៧៥០នាក់នៅលើទូកនោះ។ យោងតាមទូរទស្សន៍ជាតិក្រិក ERT អ្នកដែលបានរួចជីវិត បាននិយាយថា ពួកគេបានចាកចេញពីប្រទេសលីប៊ី ហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំបក្សប្រឆាំងកោះតៃវ៉ាន់៖ដំណើរទស្សនកិច្ចនៅចិនដីគោកដើម្បីសាបព្រោះ«គ្រាប់ពូជនៃសន្តិភាព»
04/09/2026 10:04 AM
ព្រះខ័នរាជ រៀបចំរចនាសម្ព័ន្ធ និងនាំចូលកីឡាការិនីខ្មែរ-បរទេសជាច្រើន ត្រៀមលីគរដូវកាល
04/09/2026 10:04 AM
ប្រទេសបារាំង ប្រកាសពីការជំរុញថវិកាចំនួន ៣៦ ពាន់លានអឺរ៉ូ ដើម្បីធ្វើឲ្យប្រសើរឡើងវិញផ្នែកសព្វាវុធ
04/09/2026 10:04 AM
ប្រេងឡើងថ្លៃ ខណៈក្រុមវិនិយោគិននៅតែមានការប្រុងប្រយ័ត្នចំពោះបទឈប់បាញ់រអាមេរិក-អ៊ីរ៉ង់
04/09/2026 10:04 AM
អ៊ីស្រាអែលវាយប្រហារទូទាំងលីបង់សម្លាប់មនុស្សជាង២៥០នាក់ក្រោយបទឈប់បាញ់រវាងអ៊ីរ៉ង់-អាមេរិក
04/09/2026 10:04 AM
មនុស្សជិត២០០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីការវាយប្រហារ លើស្ថានកុងស៊ុលអ៊ីស្រាអែល
04/09/2026 09:04 AM
លោក Trump ជួបពិភាក្សាអំពីការចាកចេញពីសម្ព័ន្ធយោធា NATO ជាមួយលោក Rutte ក្រោយរិះគន់ខ្លាំងៗលើសម្ព័ន្ធនេះ
04/09/2026 09:04 AM
មេដឹកនាំអ៊ីស្រាអែលត្រៀមខ្លួនរួចរាល់វិលត្រឡប់ទៅសមរភូមិវិញនៅពេលណាក៏បាន ប្រឆាំងនឹងអ៊ីរ៉ង់
04/09/2026 08:04 AM
ប្រធានាធិបតីបារាំង៖ រវាងកម្ពុជា និងបារាំងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ
04/09/2026 08:04 AM
អ៊ីរ៉ង់បានឱ្យដឹងថា ការចរចាសន្តិភាព នឹងមិនសមហេតុផលទេ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់
04/09/2026 08:04 AM