ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ទីភ្នាក់ងារអាកាសធាតុUN ៖ សប្តាហ៍ទី១ ខែកក្កដានេះ មានអាកាសធាតុក្តៅបំផុតក្នុងកំណត់ត្រា

2023/07/11 09:37:42 pm        192
UN៖ យោងតាមអង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទ បានឱ្យដឹងថា សប្តាហ៍ដំបូងនៃខែកក្កដានេះគឺជារយៈពេលដែលមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រា ដោយបានព្រមានអំពីសីតុណ្ហភាពពិភពលោកនឹងកើនឡើងនៅពេលដែលឥទ្ធិពលនៃបាតុភូត អ៊ែល នីញ៉ូ (El Nino) កើតមានឡើងនៅចុងឆ្នាំនេះ។យោងតាមទិន្នន័យពីអង្គការ WMO បានឲ្យដឹងថា ភពផែនដីទើបតែជួបប្រទះខែមិថុនាដ៏ក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម។ សីតុណ្ហភាពជាមធ្យមនៃខែមិថុនាឆ្នាំនេះគឺ ០,៦អង្សាសេខ្ពស់ជាងខែមិថុនា ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០។ នៅពេលដែលខែកក្កដាបានចាប់ផ្តើម សីតុណ្ហភាពពិភពលោកនៅតែបន្តកើនឡើង។ដោយសំអាងដល់ទិន្នន័យបឋមរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន អង្គការ WMO បាននិយាយថា ថ្ងៃទី ៧ ខែកក្កដា គឺជាថ្ងៃដ៏ក្តៅបំផុត។ សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកស្ថិតនៅកម្រិត ១៧,២៤ អង្សាសេ ពោលគឺ ០,៣អង្សារសេខ្ពស់ជាងមុនធៀបនឹងកំណត់ត្រាមុនដែលមានត្រឹម ១៦,៩៤អង្សារសេ ដែលបានកត់ត្រានៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។សីតុណ្ហភាពក្នុងមហាសមុទ្រនានាក្នុងខែឧសភា និងមិថុនា ក៏បានបំបែកកំណត់ត្រាផងដែរ។ ក្រុមអ្នកឧតុនិយមបានរកឃើញរលកកំដៅសមុទ្រ (MHW) នៅជិតប្រទេសអៀរឡង់ ចក្រភពអង់គ្លេស និងសមុទ្របាល់ទិក។ ទន្ទឹមនឹងនេះដែរ តំបន់ទឹកកកនៃសមុទ្រអង់តាក់ទិកបានរលាយធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងខែមិថុនា គឺតិចជាងជាមធ្យមចំនួន ១៧ភាគរយ។អង្គការ WMO បាននិយាយថា សីតុណ្ហភាពខ្ពស់ដែលបំបែកកំណត់ត្រានេះ អាចបង្កការខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន។ នេះឆ្លុះបញ្ចាំងពីផលប៉ះពាល់យូរអង្វែងនៃសកម្មភាពរបស់មនុស្សទៅលើអាកាសធាតុនៃភពផែនដីរបស់យើង៕

ឆ្មាំល្បាតឆ្នេរអេស្ប៉ាញជួយសង្គ្រោះជនអន្តោប្រវេសន៍យ៉ាងតិច៨៦នាក់ចេញពីប្រជុំកោះកាណារី

2023/07/11 09:34:06 pm        135
អេស្ប៉ាញ៖ យ៉ាងហោចណាស់មានជនអន្តោប្រវេសន៍ចំនួន៨៦នាក់ ត្រូវស្ទាក់ចាប់បាន និងជួយសង្គ្រោះដោយឆ្មាំល្បាតឆ្នេរអេស្ប៉ាញកាលពីថ្ងៃច័ន្ទ (១០ កក្កដា) ដែលមានចម្ងាយ ១១៣ គីឡូម៉ែត្រ (៧០ ម៉ាយ) ពីកោះ ក្រាន កាណារីយ៉ា។ នាវាកុងតឺន័រ MSC Marta ត្រូវបានបង្វែរទិសដៅទៅតំបន់នោះ ដើម្បីផ្តល់ការគាំទ្រ បន្ទាប់ពីយន្តហោះស្វែងរក និងជួយសង្គ្រោះ បានរកឃើញទូកខ្នាតតូចផ្ទុកមនុស្ស៨០នាក់ និងស្ត្រី ៦នាក់។ជនអន្តោប្រវេសន៍ទាំងនោះ ត្រូវបានបញ្ចូនទៅកាន់នាវាឆ្មាំល្បាតឆ្នេរ ហើយបន្ទាប់មកពិនិត្យ និងថែទាំដោយសេវាសង្គ្រោះបន្ទាន់នៅកំពង់ផែ Arguineguin នៅលើកោះ ក្រាន កាណារីយ៉ា។ ទិន្នន័យរបស់រដ្ឋាភិបាលអេស្ប៉ាញបានបង្ហាញថាមនុស្ស ៧.២១៣នាក់បានទៅដល់ប្រជុំកោះកាណារីនៅចន្លោះខែមករាដល់ចុងខែមិថុនាឆ្នាំនេះ ដែលតួលេខនេះបានធ្លាក់ចុះ ១៨,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

មនុស្ស២នាក់បានស្លាប់ និង១២នាក់រងរបួសបន្ទាប់ពីបាក់ផ្លូវហាយវេដែលកំពុងសាងសង់នៅទីក្រុងបាងកក

2023/07/11 09:30:22 pm        202
ថៃ៖ បាងកក៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ បន្ទាប់ពីរនាំងសំណង់ដ៏ធំនៅលើផ្លូវដ៏មមាញឹកមួយបានដួលរលំនៅក្នុងទីក្រុងបាងកក នគរបាលបាននិយាយនៅថ្ងៃអង្គារ (១១ កក្កដា)នេះ ដោយវីដេអូនៃឧបទ្ទវហេតុនេះត្រូវបានចែកចាយយ៉ាងឆាប់រហ័សតាមអ៊ីនធឺណិត។រនាំងដែកដ៏ធំនៅលើគម្រោងសាងសង់ផ្លូវហាយវេ Lat Krabang Tollway នៅភាគខាងកើតទីក្រុងនេះ បានបាក់ស្រុតដល់ដីកាលពីរសៀលថ្ងៃច័ន្ទ ដោយធ្វើឲ្យអ្នកថ្មើរជើង និងអ្នកបើកបរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នគរបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់២នាក់បានស្លាប់ និង១២នាក់ទៀតរងរបួស។លោក Chadchart Sittipunt អភិបាលក្រុងបាងកក បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃចន្ទ នៅទីតាំងកើតហេតុថា "យើងមិនទាន់ដឹងថា មូលហេតុអ្វីបណ្តាលឱ្យមានកើតមានឧបទ្ទវហេតុនេះទេ។ យើងមិនទាន់មានព័ត៌មានណាមួយអំពីអ្នកបាត់ខ្លួននៅឡើយទេ"។ លោកបានបន្ថែមថា អ្នករងរបួសបួននាក់ ដែលស្ថិតក្នុងចំណោមអ្នករងរបួសទាំងអស់ កំពុងមានស្ថានភាពធ្ងន់ធ្ងរ។លោក Chadchart បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះនឹងរង់ចាំវិស្វករវិភាគការដួលរលំ មុនពេលចាប់ផ្តើមប្រតិបត្តិការ។ លោកបានបន្តថា៖ «យើងផ្តល់អាទិភាពដល់សុវត្ថិភាពជាមុន។ បន្ទាប់មកយើងនឹងចាប់ផ្តើមប្រតិបត្តិការស្វែងរកដោយប្រុងប្រយ័ត្ន»៕

រុស្ស៊ីបើកការវាយប្រហារតាមផ្លូវអាកាសទៅលើក្រុងគីវ ក្នុងរយៈពេលប៉ុន្មានម៉ោង មុនពេលកិច្ចប្រជុំកំពូលណាតូចាប់ផ្តើម

2023/07/11 08:57:55 pm        146
យោធាអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសពេលយប់ទៅលើទីក្រុងគីវ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដានេះ ត្រឹមតែប៉ុន្មានម៉ោង មុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូលណាតូ នៅក្នុងប្រទេសលីទុយអានី ដែលត្រូវដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខពីទីក្រុងមូស្គូ។លោក Serhiy Popko ប្រមុខរដ្ឋបាលយោធារបស់ទីក្រុងគីវ បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញTelegramថា៖ សត្រូវបានវាយប្រហារទីក្រុងគីវចេញពីលើអាកាសជាលើកទីពីរក្នុងខែនេះ»។លោក Popko បាននិយាយថា យោងតាមព័ត៌មានបឋម ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់យានដ្រូនShahed ដែលផលិតដោយអ៊ីរ៉ង់ទាំងអស់ ដែលរុស្ស៊ីបានបាញ់ចេញមុនដល់គោលដៅ។ មិនមានព័ត៌មានភ្លាមៗអំពីការខូចខាត ឬជនរងគ្រោះនោះទេ។ ការជូនដំណឹងអំពីការវាយប្រហារតាមផ្លូវអាកាស បានផ្ទុះឡើងលើទីក្រុងគីវ ក្នុងរយៈពេល១ម៉ោង និងយូរជាងនេះ នៅក្នុងតំបន់ផ្សេងទៀតនៃភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមកងទ័ព អាកាសរបស់អ៊ុយក្រែន។សាក្សីរបស់ Reuters នៅទីក្រុងគីវ បានឮការផ្ទុះដែលស្រដៀងនឹងសំឡេងនៃប្រព័ន្ធការពារដែនអាកាសស្ទាក់ចាប់គោលដៅក្នុងអំឡុងពេលការវាយឆ្មក់តាមផ្លូវអាកាស។កិច្ចប្រជុំកំពូលនៅទីក្រុង Vilnius ដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ នឹងត្រូវបានគ្របដណ្តប់ដោយផលប៉ះពាល់នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយក្រុមមេដឹកនាំ គ្រោងនឹងអនុម័តផែនការដ៏ទូលំទូលាយលើកដំបូងរបស់អង្គការណាតូ ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់ ដើម្បីការពារប្រឆាំងនឹងការវាយប្រហារណាមួយពីទីក្រុងមូស្គូ៕

ក្រុមអ្នកទេសចរជាច្រើនជាប់ខ្លួន ក្នុងទឹកជំនន់ក្រោយភ្លៀងធ្លាក់ខ្លាំង សម្លាប់មនុស្ស២៩នាក់នៅឥណ្ឌា

2023/07/11 08:43:30 pm        114
រដ្ឋតំបន់ភ្នំ ហិម៉ាចាល់ប្រទេស (Himachal Pradesh)ស្ថិតនៅភាគខាងជើងរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទទទួលរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យមានបំណាក់ដី និងអ្នកដំណើរព្រមទាំងអ្នកទេសចរជាច្រើនបានជាប់នៅនឹងកន្លែង។ក្រុមមន្ត្រីបាននិយាយថា ភ្លៀងខ្លាំងរដូវមូសុងរាប់សិបមេ ដែលបានធ្លាក់រាយប៉ាយទូទាំងតំបន់ភាគខាងជើងប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់២៩នាក់ ដែលបានកាត់ផ្ដាច់តំបន់ជាច្រើន ដោសារតែស្ពាន និងផ្លូវទាំងឡាយត្រូវបាន ទឹកជំនន់ជន់លិច។ ទឹកជំនន់ដ៏គំហុក នៅក្នុងរដ្ឋហិម៉ាចាល់ប្រទេស កាលពីចុងសប្ដាហ៍បានវាយបំបាក់ស្ពាននិងហូរកួចលំនៅឋានមួយចំនួនតាមទឹក ។ ក្រុមអាជ្ញាធរបានឧទ្ទម្ភាគចក្រដើម្បីជួយសង្រ្គោះមនុស្សដែលបានជាប់នៅលើផ្លូវ និងស្ពានដោយសារតែភ្លៀងធ្លាក់ខ្លាំង។ ក្រុមអាជ្ញាធរកំពុងរង់ចាំឲ្យភ្លៀងរាំងបន្តិច ដើម្បីបញ្ជូនបេសកកម្មឧទ្ធម្ភាគចក្រទៅជួយសង្រ្គោះមនុស្សប្រមាណ៣០០នាក់ដែលបានជាប់ រួមទាំងក្រុមអ្នកទេសចរ នៅក្នុងតំបន់ឡាហូលស្ពីទី(Lahaul-Spiti) និងតំបន់គូលូ(Kullu)របស់រដ្ឋហិម៉ាចាល់ប្រទេស។ សាលារៀន នៅក្នុងទីក្រុងញ៉ូដេលី ត្រូវបានបិទទ្វារកាលពីថ្ងៃចន្ទ បន្ទាប់មានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងពេលតែមួយថ្ងៃ ក្នុងខែកក្កដានេះក្នុងរយៈពេល៤០ឆ្នាំ ហើយរដ្ឋធានីមួយនេះ ត្រូវបានប្រកាសអាសន្ន ខ្ពស់ខណៈទឹកទន្លេយ៉ាមូណា(Yamuna) ហូរបុកខ្លាំងជិតដល់កម្រិតគ្រោះថ្នាក់ ដោយមានផ្លូវជាច្រើនត្រូវបានជន់លិច៕

អាកាសយានិកបានរត់គេចខ្លួន ដោយមានរបួសស្រាល នៅពេលយន្តហោះធុនតូចធ្លាក់បុកចូល ដំបូលឃ្លាំង នៅអាកាសយានដ្ឋានកាលីហ្វ័រញ៉ា

2023/07/11 08:25:09 pm        198
អាជ្ញាធរ បាននិយាយថា អ្នកបើកយន្តហោះម្នាក់ បានរត់គេចខ្លួនដោយមានរបួសស្រាល បន្ទាប់ពីយន្តហោះម៉ាស៊ីនតែមួយ បានធ្លាក់បុកដំបូលឃ្លាំងមួយ កាលពីថ្ងៃចន្ទ នៅឯអាកាសយានដ្ឋានភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា។រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង២:៣០នាទីរសៀល ខណៈពេលដែលអ្នកបើកយន្តហោះ Cessna 172 កំពុងធ្វើការចុះចត និងហោះឡើង នៅអាកាសយានដ្ឋាន Long Beach ភាគខាងត្បូងនៃទីក្រុងឡូសអែនជឺឡស (Los Angeles )។វីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍ ABC 7 បានបង្ហាញច្រមុះរបស់យន្តហោះ ដែលបានបុកទម្លុះចូលក្នុងដំបូលឃ្លាំង ហើយកន្ទុយវាឡើងលើ៕ 

ភ្លៀងធ្លាក់ខ្លាំង នៅប្រទេសជប៉ុនភាគខាងត្បូង បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និង៣នាក់បាត់ខ្លួន

2023/07/11 08:11:47 pm        109
ក្រុមមន្ត្រី បាននិយាយនៅថ្ងៃអង្គារនេះថា ភ្លៀងធ្លាក់ខ្លាំង នៅកោះ Kyushu ភាគនិរតីប្រទេសជប៉ុន បង្កឲ្យមានទឹកជំនន់និងបំណាក់ដី បណ្តាលឲ្យមនុស្សរហូតដល់៦នាក់ស្លាប់ ហើយក្រុមជួយសង្គ្រោះ កំពុងស្វែងរកមនុស្ស៣នាក់ដែលកំពុងបាត់ខ្លួន។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានបន្ទាបការព្រមានពិសេស សម្រាប់ភ្លៀងធ្លាក់ខ្លាំង ដែលបានចេញកាលពីថ្ងៃចន្ទសម្រាប់ផ្នែកភាគខាងជើងនៃកោះដល់ការព្រមានកម្រិតទាបជាងមុន និងផ្តល់ការណែនាំ ប៉ុន្តែបានជំរុញឲ្យពលរដ្ឋនៅប្រុងប្រយ័ត្នសម្រាប់បំណាក់ដីបន្ថែមទៀត។ ប្រទេសជប៉ុន គឺជាប្រទេសចុងក្រោយ ដែលទទួលរងដោយភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា នៅក្នុងតំបន់ខុសៗគ្នានៃពិភពលោកក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបានបង្កើនការព្រួយបារម្ភថ្មីនៃល្បឿនបម្រែបម្រួលអាកាសធាតុ។ ប្រធានគណៈរដ្ឋមន្ត្រី លោក Hirokazu Matsuno បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ទីក្រុងនានានៅតែធ្វើការពិនិត្យមើលលើការស្លាប់និងរងរបួស ប៉ុន្តែយើងត្រូវបានគេជូនដំណឹង ពីអ្នកស្លាប់៣នាក់ និងអ្នកស្លាប់៣នាក់ផ្សេងទៀតក៏ទាក់ទងនឹងគ្រោះមហន្តរាយ ខណៈ៣នាក់ទៀតនៅបាត់ខ្លួននៅឡើយ និង២នាក់រងរបួសស្រាល។ អ្នកនាំពាក្យក្រុមហ៊ុន និយាយថា ភ្លៀងបានបង្ខំឲ្យរោងចក្រផលិតសំបកកង់រថយន្ត Bridgestone បានផ្អាកប្រតិបត្តិការនៅរោងចក្រចំនួន៤ នៅកោះ Kyushu កាលពីថ្ងៃចន្ទ ប៉ុន្តែរោងចក្រ បានបន្តឡើងវិញនៅព្រឹកថ្ងៃអង្គារនេះ។

ក្មេងស្រីទទួលបានបេះដូងពីក្មេងប្រុសអាយុ៤ឆ្នាំ ក្នុងការវះកាត់បន្សាំបេះដូងលើកដំបូង នៅអ៊ុយក្រែន

2023/07/11 07:43:20 pm        148
អាជ្ញាធររួមជាមួយនឹងវិទ្យាស្ថានបេះដូងនៃក្រសួងសុខាភិបាលរបស់ប្រទេសអ៊ុយក្រែន បានប្រកាស កាលពីថ្ងៃចន្ទ (ទី១០ ខែកក្កដា) ថា ទោះកំពុងស្ថិតក្នុងសង្រ្គាមដ៏ក្ដៅគគុក និងការគំរាមកំហែងឥតឈប់ឈរពីការបាល់មីស៊ីលរបស់ប្រទេសរុស្ស៊ីក៏ដោយ ក៏ការវះកាត់ប្តូរបេះដូងសម្រាប់ក្មេងស្រីអាយុ ៦ឆ្នាំ នៅទីក្រុងគីវ (Kyiv) ត្រូវបានធ្វើឡើងដោយជោគជ័យដែរ។ការវះកាត់រយៈពេល ៣ម៉ោងដែលបានចាប់ផ្ដើមកាលពីល្ងាចថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) បានផ្ដល់ឲ្យក្មេងស្រីម្នាក់នូវបេះដូង ដែលយកមកពីក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ ដែលគ្រូពេទ្យបានប្រកាសថា ខួរក្បាលរបស់ក្មេងប្រុសនោះលែងដំណើរការហើយ បន្ទាប់ពីកើតមានជំងឺហើមសរសៃឈាមក្រហម។វិទ្យាស្ថានបានឲ្យដឹងថា នេះជាលើកទី១ហើយ ដែលការវះកាត់ប្តូរបេះដូង ត្រូវបានធ្វើឡើងនៅក្នុងប្រទេសអ៊ុយក្រែនលើកុមារដែលនៅក្មេងយ៉ាងនេះ ហើយវិទ្យាស្ថានក៏បាននិយាយទៀតថា៖ «ការវះកាត់នេះ ក៏មានលក្ខណៈពិសេសផងដែរ ដោយទាំងអ្នកបរិច្ចាគ ទាំងអ្នកទទួល គឺជាកុមារតូចៗដូចគ្នា ហើយការវះកាត់ប្តូរនេះ តម្រូវឲ្យមានការប្រឹងប្រែងបន្ថែមទៀតពីក្រុមវេជ្ជបណ្ឌិត»។វិទ្យាស្ថានបេះដូង បានបញ្ចេញនូវរូបភាពនៃការវះកាត់ ដោយបង្ហាញពីម្តាយរបស់ក្មេងប្រុសដែលបេះដូងរបស់គេត្រូវបានបរិច្ចាគ ឈរក្បែរគ្រែរបស់ក្មេងស្រីអ្នកជំងឺនោះ។ជាមួយគ្នានេះ វិទ្យាស្ថានបានឲ្យដឹងបន្ថែមទៀតដែរថា ក្នុងអំឡុងពេលសង្រ្គាមនេះ វិទ្យាស្ថានឃើញមានអ្នកជំងឺកាន់តែច្រើនឡើងៗ ដែលកើតមានជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃកាន់តែអាក្រក់ទៅៗ ដោយសារតែភាពតានតឹង៕

ទឹកជំនន់នៅរដ្ឋ វើម៉ិន និង រដ្ឋញ៉ូវយ៉ក មនុស្សម្នាក់ស្លាប់ និងខូចខាតជាង៣ពាន់លានដុល្លារ

2023/07/11 06:54:12 pm        116
អាមេរិក៖ មន្ត្រីបាននិយាយថា ភ្លៀងធ្លាក់យ៉ាងគំហុកបានបង្កជាទឹកជំនន់ភ្លាមៗនៅភាគឦសានសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ដែលបានហូរកាត់ផ្លូវថ្នល់ ទន្លេពេញហៀរ បង្ខំឱ្យទូកជាច្រើនគ្រឿងចេញជួយសង្គ្រោះ ហើយស្ត្រីម្នាក់បានស្លាប់ដែលត្រូវបានទឹកហូរនាំនៅពីមុខមិត្តប្រុសរបស់នាង។ អង្គភាពសេវាកម្មអាកាសធាតុជាតិ បាននិយាយនៅក្នុងការព្យាករណ៍របស់ខ្លួនកាលពីថ្ងៃចន្ទថា ប្រជាជនអាមេរិកជាង១៣លាននាក់ស្ថិតនៅក្រោមការតាមដានទឹកជំនន់ និងការព្រមានពីរដ្ឋញូវយ៉កភាគខាងកើតរហូតដល់ទីក្រុងបូស្តុន និងរដ្ឋ Maine (ម៉េន)ភាគខាងលិច ទៅកាន់ភាគឦសាន បន្ទាប់ពីព្យុះដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍បានជន់លិចទន្លេ និងមានខ្សែទឹកហូរ។អង្គភាពព្យាករណ៍ឯកជន AccuWeather ជាបឋមបានប៉ាន់ប្រមាណការខូចខាត និងការខាតបង់សេដ្ឋកិច្ចពី ៣ ពាន់លានដុល្លារទៅ ៥ ពាន់លានដុល្លារ ដោយផ្អែកលើវិធីសាស្ត្រនៃការវាយតម្លៃផ្ទាល់របស់ខ្លួន។ ជើងហោះហើរជាង១.០០០ជើង ទៅនិងមកពីអាកាសយានដ្ឋាននៅទូទាំងតំបន់ រួមទាំងតំបន់ LaGuardia របស់រដ្ឋញូវយ៉ក និងតំបន់Loganទីក្រុង Boston ត្រូវបានពន្យារពេល ឬលុបចោលកាលពីថ្ងៃចន្ទ ដោយសារភ្លៀងធ្លាក់។ក្រុមហ៊ុន Amtrak បានផ្អាកសេវាកម្មរថភ្លើងដឹកអ្នកដំណើររវាងទីក្រុង Albany របស់រដ្ឋនិងទីក្រុងញូវយ៉ក បន្ទាប់ពីទឹកជំនន់បានធ្វើឲ្យខូចខាតផ្លូវរថភ្លើង។ ក្រុមហ៊ុន Amtrak បែងចែកផ្លូវរដ្ឋមួយចំនួន ជាមួយផ្លូវរថភ្លើង Metro-North ធ្វើដំណើរទៅកាន់ទីក្រុង New York ដែលបានផ្អាកសេវាកម្មមួយចំនួននៅលើខ្សែរត់នោះ និងខ្សែរត់ផ្សេងទៀត។ រដ្ឋញូវយ៉ក និងរដ្ឋវើម៉ិន គឺជារដ្ឋដែលរងគ្រោះខ្លាំងបំផុត។ អង្គភាពសេវាកម្ម បាននិយាយថា ភ្លៀងធ្លាក់កាន់តែច្រើនត្រូវបានគេរំពឹងថានឹងកើតឡើងពេញមួយយប់ និងឈានដល់ថ្ងៃអង្គារនេះ ដែលបង្កើតឱ្យមានគ្រោះទឹកជំនន់បន្ថែមទៀត។

ភ្នំភ្លើងផ្ទុះនៅជិតរដ្ឋធានីប្រទេសអ៊ីស្លង់

2023/07/11 06:48:37 pm        74
អ៊ីស្លង់៖ ការិយាល័យឧតុនិយមរបស់ប្រទេស បាននិយាយកាលពីថ្ងៃចន្ទថា ភ្នំភ្លើងមួយបានផ្ទុះនៅលើឧបទ្វីប រ៉ីយ៉ាន(Reykjanes) ភាគនិរតីប្រទេសអ៊ីស្លង់ ក្បែររដ្ឋធានី រ៉ីយ៉ាវីក(Reykjavik) បន្ទាប់ពីមានសកម្មភាពរញ្ជួយដីខ្លាំងនៅក្នុងតំបន់នោះ។រូបភាព និងវីដេអូ បង្ហាញពីកម្អែភ្នំភ្លើង និងផ្សែងហុយចេញពីស្នាមប្រេះ ពីក្នុងដីនៅផ្នែកម្ខាងភ្នំនោះ។ ឧបទ្វីប Reykjanes គឺជាចំណុចក្តៅនៃភ្នំភ្លើង និងរញ្ជួយដី នៅភាគនិរតីរដ្ឋធានី Reykjavik ។ កាលពីខែមីនា ឆ្នាំ ២០២១ ប្រភពកម្អែភ្នំភ្លើងបានផ្ទុះចេញយ៉ាងខ្លាំងពីស្នាមប្រេះមានចម្ងាយ ៥០០ទៅ ៧,៥០0 ម៉ែត្រ ពីក្នុងដីនៅក្នុងប្រព័ន្ធភ្នំភ្លើង ហ្វាហ្គ្រាដាលចាល(Fagradalsfjall) ។សំណុំផ្សែងព័ណ៌ផេះបានបក់មកលើទីតាំងឆ្ងាយ ខណៈភ្នំភ្លើងនៅឧបទ្វីប Reykjanes បានផ្ទុះ។លោក Matthew Roberts មកពីផ្នែកសេវាកម្ម និងស្រាវជ្រាវនៃការិយាល័យឧតុនិយម បាននិយាយកាលពីព្រឹកថ្ងៃចន្ទថា នៅពេលនេះ វាជាការផ្ទុះតូចមួយបណ្ណោះ។ លោកនិយាយាថា ពុំមានគ្រោះថ្នាក់ដោយផ្ទាល់ចំពោះប្រជាជនដែលរស់នៅក្នុងតំបន់នេះនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
10/13/2026 09:10 PM
កូរ៉េខាងជើង និងរុស្ស៊ី ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ៣ឆ្នាំ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ
10/13/2026 07:10 PM
អាកាសយានដ្ឋាន Nuremberg របស់អាល្លឺម៉ង់ បិទដំណើរការ​ដោយសារគ្រា​អាសន្នផ្នែកអាកាសចរណ៍
10/13/2026 07:10 PM
ស៊ុយអែត៖ លោកស្រី Andersson ប្រាប់​ថា គណបក្ស​របស់លោកស្រី នៅមិនអាចបង្កើតរដ្ឋាភិបាល​បាន​
10/13/2026 06:10 PM
លោក TRUMP ថា លោកមិនជឿថា ចិន និងរុស្ស៊ី កំពុងជួយអ៊ីរ៉ង់នោះទេ
10/13/2026 06:10 PM
សម្ដេចធិបតី៖រយៈពេល៤ថ្ងៃហើយ មិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេចនៅឡើយទេ
10/13/2026 06:10 PM
សារព័ត៌មាន RIA៖ រុស្ស៊ីចាត់ទុកការ​រឹបអូសនាវាដឹកប្រេងដោយបារាំងថា ជាការរំលោភលើច្បាប់អន្តរជាតិ
10/13/2026 06:10 PM
ហ្ស៊កដានីជំរុញឲ្យសមាជិក OIC រួមគ្នាដោះស្រាយការរំលោភបំពានរបស់អ៊ីស្រាអែល
10/13/2026 06:10 PM
ប្រមុខរដ្ឋកាតា៖ សន្តិសុខ និងអធិបតេយ្យភាពរបស់បណ្តាប្រទេសឈូងសមុទ្រ មិនអាចត្រូវបានគេបំពានបានឡើយ
10/13/2026 06:10 PM
រុស្ស៊ីអះអាងថា បានវាយប្រហារលើនាវាដែលដឹកសម្ភារៈយោធាទៅកាន់ទីក្រុង Mykolaiv របស់អ៊ុយក្រែន
10/13/2026 06:10 PM