ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ចិនយល់ឃើញថាដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំងរបស់លោក Blinkenប្រកបដោយការមិនទុកចិត្ត និងការរំពឹងទុកពីលទ្ធផលតិចតួច

2023/06/16 08:52:28 pm        138
ចិន៖ ស្របពេលដែលរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងបំពេញដំណើរទស្សនកិច្ចដែលពន្យារពេលយូររបស់លោកទៅកាន់ប្រទេសចិននៅចុងសប្តាហ៍នេះ មានគោលដៅធ្វើឲ្យមានស្ថិរភាពសម្រាប់ទំនាក់ទំនងដ៏តានតឹងរវាងប្រទេសមហាអំណាចទាំង ២របស់ពិភពលោកនោះ អារម្មណ៍នៅទីក្រុងប៉េកាំងហាក់ដូចជាមិនចង់ទទួលស្វាគមន៍នោះទេ ។  រយៈពេលប៉ុន្មានថ្ងៃមុនការចាកចេញរបស់ខ្លួន ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះ ទទួលបានការស្តីបន្ទោសយ៉ាងខ្លាំងពីប្រទេសម្ចាស់ផ្ទះចិន ដែលតែងតែថ្កោលទោសទីក្រុងវ៉ាស៊ីងតោន សម្រាប់ការកើនឡើងភាពតានតឹងកាលពីពេលថ្មីៗនេះ បន្ទាប់ពីលោក Blinken លុបចោលដំណើរទស្សនកិច្ចមុនរបស់លោក កាលពីខែកុម្ភៈ ដោយសារបញ្ហាបាឡុងចារកម្មរបស់ចិន ដែលបានហោះលើដែនអាកាសសហរដ្ឋអាមេរិក ។  នៅក្នុងជំនួបតាមទូរស័ព្ទជាមួយលោក Blinken រដ្ឋមន្រ្តីការបរទេសចិនលោក Qin Gang បានជំរុញឲ្យសហរដ្ឋអាមេរិកបង្ហាញការគោរពចំពោះក្តីកង្វល់ស្នូលរបស់ទីក្រុងប៉េកាំង និងបញ្ឈប់ការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ពួកគេ ។  ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានរដ្ឋចិន ហាក់ដូចជាស្ងាត់ស្ងៀមរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ចំពោះដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ឆ្នាំ ។  លោក Yun Sun គឺជាប្រធានកម្មវិធី China Program នៅមជ្ឈមណ្ឌល Stimson ដែលជាក្រុមស្រាវជ្រាវនៅទីក្រុងវ៉ាស៊ីងតោន និយាយថា ការផ្សាយដំណើរទស្សនកិច្ចរបស់លោក Blinkenនៅចិន ពុំទូលំទូលាយ ឬចាប់អារម្មណ៍ដូចនៅលោកខាងលិចនោះទេ ៕

ប្រជាជនម៉ិកស៊ិកថប់ខ្យល់ ខណៈរលកកម្ដៅបានធ្វើឲ្យសីតុណ្ហភាពឡើងលើសពី ៤០អង្សារសេ

2023/06/16 05:51:13 pm        161
ម៉ិកស៊ិក៖ រលកកម្ដៅដែលត្រូវបានព្យាករថា នឹងមានរយៈពេលដល់ទៅ ១៥ថ្ងៃ បានគ្របដណ្តប់លើប្រទេសម៉ិកស៊ិក ហើយបានធ្វើឲ្យសីតុណ្ហភាពឡើងដល់កម្រិតខ្ពស់លើសពី ៤៥អង្សាសេ នៅក្នុងតំបន់ភាគខាងជើងមួយចំនួន។រលកកម្ដៅទី៣នៃឆ្នាំនេះ បាននាំឲ្យប្រជាជននៅទីក្រុងម៉ិកស៊ិកូស៊ីធី (Mexico City) នាំគ្នាជ្រកក្នុងម្លប់ ដើម្បីគេចពីសីតុណ្ហភាពក្ដៅខ្លាំងខុសធម្មតា ដែលកំពុងគ្របដណ្តប់រដ្ឋធានី ដែលមានរយៈកម្ពស់ជាង ២.០០០ម៉ែត្រពីនីវូទឹកសមុទ្រ។ នៅក្នុងទីក្រុងជាប់ព្រំដែន Ciudad Juarez (ស៊ីយ៉ូដាដ វ៉ារេស) សកម្មជនបានបើកយុទ្ធនាការយកសត្វកវែង Benito ផ្លាស់ទីទៅកាន់ជម្រក ដើម្បីការពារវាពីកម្ដៅព្រះអាទិត្យ ដែលធ្វើថប់ដង្ហើម។រលកកម្ដៅបានចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា ហើយកាលថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា) គណៈកម្មាធិការទឹកជាតិរបស់ប្រទេសម៉ិកស៊ិក បានព្យាករថា សីតុណ្ហភាពនឹងឡើងលើសពី ៤៥អង្សាសេ នៅក្នុងរដ្ឋភាគខាងជើង ដូចជា Nuevo Leon ដែលមានរដ្ឋធានី គឺ Monterrey និងឡើងចន្លោះពី ៣០ទៅ ៣៥អង្សារសេ នៅទីក្រុងម៉ិកស៊ិកូស៊ីធី (Mexico City)។យោងតាមទិន្នន័យពីឆ្នាំ១៨៨០ ដល់ឆ្នាំ២០០៥ ដែលចេញផ្សាយដោយសាកលវិទ្យាល័យស្វយ័តជាតិម៉ិកស៊ិក (UNAM) កាលពីថ្ងៃពុធ (ទី១៤ ខែមិថុនា) បានឲ្យដឹងថា រលកកម្ដៅធ្លាប់វាយប្រហារប្រទេសម៉ិកស៊ិក ក្នុងខែមេសា និងខែឧសភា។ តែឆ្នាំនេះ អ្នកជំនាញមកពី UNAM បាននិយាយថា វាកាន់តែអាក្រក់ទៅៗដោយសារគ្រោះរាំងស្ងួត៕

មនុស្ស៩នាក់ ត្រូវបានចាប់ខ្លួន ជុំវិញការលិចទូកនៅម្ដុំឆ្នេរសមុទ្រក្រិក

2023/06/16 05:47:46 pm        142
ក្រិក៖ ទីភ្នាក់ងារសារព័ត៌មានជាតិក្រិក AMNA បានរាយការណ៍ថា ជនជាតិអេហ្ស៊ីបចំនួន ៩នាក់ ដែលត្រូវបានសង្ស័យពីបទជួញដូរមនុស្ស ត្រូវបានចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា) ដោយឆ្មាំល្បារឆ្នេរHellenic ពាក់ព័ន្ធនឹងការលិចទូកដ៏គួរឲ្យតក់ស្លុតកើតឡើងនៅម្ដុំឆ្នេរសមុទ្រក្រិក កាលពីមួយថ្ងៃមុន ដោយបណ្តាលឲ្យអ្នកដំណើរយ៉ាងហោចណាស់ ៧៨នាក់ បានស្លាប់។អ្នកទាំង ៩នាក់នោះ គឺស្ថិតក្នុងចំណោមអ្នករួចជីវិតពីសោកនាដកម្មនេះ។ សេចក្តីប្រកាសព័ត៌មានចុងក្រោយបង្អស់ ដែលចេញដោយឆ្មាំល្បាតឆ្នេរ Hellenic បានបង្ហាញតួលេខចំនួនអ្នកនៅរស់រានមានជីវិតត្រឹម១០៤នាក់។ គេមិនទាន់ច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់នៅលើទូកនេសាទ ដែលបានលិចនៅព្រឹកព្រលឹមថ្ងៃពុធ នៅក្នុងដែនទឹកអន្តរជាតិចម្ងាយប្រហែល ៤៧ម៉ាយល៍ណត់ (ប្រមាណជា ៨៧គីឡូម៉ែត្រ) ពីទីក្រុង Pylos នៅភាគនិរតីនៃប្រទេសក្រិក។អាជ្ញាធរក្រិកមិនបានបញ្ជាក់ពីការប៉ាន់ប្រមាណ ដែលបានរាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយថា មានមនុស្សរហូតដល់ទៅ ៧៥០នាក់នៅលើទូកនោះ។ យោងតាមទូរទស្សន៍ជាតិក្រិក ERT អ្នកដែលបានរួចជីវិត បាននិយាយថា ពួកគេបានចាកចេញពីប្រទេសលីប៊ី ហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី៕

មនុស្ស១៥នាក់ស្លាប់ បន្ទាប់ពីរថយន្ត២គ្រឿងបុកគ្នានៅក្នុងខេត្ត ម៉ានីតូបា ប្រទេសកាណាដា

2023/06/16 04:37:09 pm        208
កាណាដា៖ មន្ត្រីទីបញ្ជាការដ្ឋាននគរបាលជាតិប្រចាំខេត្ត បាននិយាយនៅសន្និសីទសារព័ត៌មាន ថា មនុស្ស១៥នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់បន្ទាប់ពីរថយន្ត២គ្រឿងបុកគ្នា រវាងរថយន្តដឹកទំនិញ និងរថយន្តក្រុងមួយគ្រឿង ផ្ទុកពេញដោយមនុស្សចាស់ធ្វើដំណើរទៅកាន់កាស៊ីណូ ក្នុងខេត្ត ម៉ានីតូបា (Manitoba) ភាគនិរតីនៃទីក្រុង កាប៊ីរី (Carberry)ប្រទេសកាណាដា កាលពីថ្ងៃព្រហស្បតិ៍ ។ លោក Rob Hill បាននិយាយថា រថយន្តក្រុងបានបុកគ្នាជាមួយរថយន្តដឹកទំនិញ ដែលមានមនុស្សប្រមាណ ២៥នាក់ ចេញពីក្នុងនិងជុំវិញទីក្រុង ដូហ្វីន (Dauphin) នៅភាគខាងលិចខេត្តម៉ានីតូបា ភាគច្រើនជាមនុស្សចាស់។ ១០នាក់ក្នុងចំណោមពួកគេ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលរបួស ប៉ុន្តែលោក Hill បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង។ សារព័ត៌មាន Winnipeg Free Press បាននិយាយថា រថយន្តក្រុងដែលត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុន Handi-Transit ដែលបានដឹកមនុស្សចាស់ និងជនមានពិការភាព។ លោក Hill បាននិយាយថា  នេះគឺជាថ្ងៃដ៏សោកសៅមួយក្នុងខេត្តម៉ានីតូបា និងទូទាំងប្រទេសកាណាដា ដែលនឹងត្រូវចងចាំទុកថាជាសោកនាដកម្មមួយក្នុងភាពក្រៀមក្រំដែលមិននឹកស្មានដល់ ដោយបន្ថែមថា មានមនុស្សជាច្រើនក្នុងតំបន់ទីក្រុងដូហ្វីន នៅតែកំពុងរង់ចាំដំណឹងពីមនុស្សជាទីស្រឡាញ់របស់ពួកគេ។ អ្នកបើកបររថយន្តទាំង២ បានរួចផុតពីការស្លាប់ និងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ៕

UN៖ កម្រិតនៃការភៀសខ្លួនដោយបង្ខំជាសកល កើនឡើងដល់កំណត់ត្រា ១១០លាននាក់

2023/06/14 06:50:37 pm        183
ប្រធានទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បាននិយាយថា ចំនួនប្រជាជនដែលបានភៀសខ្លួនដោយបង្ខំ នៅជុំវិញពិភពលោក បានកើនឡើងដល់កំណត់ត្រា១១០លាននាក់ ដោយសារជម្លោះនៅអ៊ុយក្រែន និងនៅស៊ូដង់ កំពុងជំរុញឲ្យមនុស្សរាប់លាននាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ អង្គការ UNHCR បាននិយាយនៅក្នុងរបាយការណ៍នៅថ្ងៃពុធទី១៤ ខែមិថុនានេះថា ការកើនឡើងប្រមាណ១៩លាននាក់ ដល់១០៨,៤ លាននាក់ នៅត្រឹមចុងឆ្នំាកន្លងទៅនេះ គឺជាការហក់ឡើងប្រចាំឆ្នាំច្រើនបំផុតលើកំណត់ត្រា។ ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ លោក Filippo Grandi បានប្រាប់អ្នកសារព័ត៌មាន អំឡុងសន្និសីទកាលពីថ្ងៃចន្ទថា ចាប់តាំងពីពេលនោះមក ចំនួននេះ បានកើនឡើងបន្ថែមរហូតដល់១១០លាននាក់ ដែលភាគច្រើនដោយសារតែជម្លោះរយៈពេល៨សប្តាហ៍នៅប្រទេសស៊ូដង់។របាយការណ៍ពីការភៀសខ្លួនដោយបង្ខំបានបង្ហាញថា រយៈពេល២ទសវត្សរ៍មុនពេលជម្លោះនៅប្រទេសស៊ីរី ក្នុងឆ្នាំ២០១១ កម្រិតសកលគឺជនភៀសខ្លួននៅថេរមានប្រមាណ៤០លាននាក់រួមទំាងពលរដ្ឋភៀសខ្លួននៅក្នុងប្រទេស។ ប៉ុន្តែចំនួនបានកើនឡើងរៀងរាល់ឆ្នាំ ចាប់តាំងពីពេលនោះមក ហើយពេលនេះមានចំនួនច្រើនជាងទ្វេដង។ មនុស្សម្នាក់ក្នុងចំណោម៧៤នាក់ នាពេលបច្ចុប្បន្នេះ បានភៀសខ្លួនចេញ។ លោក Grandi បានដាក់កំហុសលើមូលហេតុជាទៀងទាត់ ដែលលោកបាននិយាយថា គឺជាជម្លោះ ការធ្វើទុក្ខបុកម្នេញ ការរើសអើង អំពើហិង្សា និងបម្រែបម្រួលអាកាសធាតុ។ ក្នុងចំណោមជនភៀសខ្លួនទាំងអស់ និងអ្នកទាំឡាយដែលត្រូវការ ការការពារ ប្រមាណពាក់កណ្តាលនៃជនភៀសខ្លួនបានមកពីប្រទេសចំនួន៣ មាន ស៊ីរី អ៊ុយក្រែន និងប្រទេសអាហ្វហ្គានីស្ថាន។ លោក Grandi បានលើកឡើងពីការព្រួយបារម្ភអំពីវិធានការកាន់តែតឹងរ៉ឹងលើការទទួលយកជនភៀសខ្លួន និងរុញត្រឡប់ទៅវិញ ដោយពុំបាននិយាយពីឈ្មោះប្រទេសណាខ្លះនោះទេ៕

ឥណ្ឌាផ្អាកសកម្មភាពដឹកទំនិញ និងជម្លៀសពលរដ្ឋរាប់ពាន់នាក់ពីរដ្ឋ Gujarat មុនពេលព្យុះស៊ីក្លូនមកដល់

2023/06/14 06:45:25 pm        143
ឥណ្ឌា៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌាបានផ្អាកការដឹកជញ្ជូនទំនិញ នៅកំពង់ផែ Kandla របស់រដ្ឋ Gujarat ភាគខាងលិច និងបានជម្លៀសពលរដ្ឋយ៉ាងហោចណាស់៣ពាន់នាក់ ក្នុងការត្រៀមទុកជាមុនសម្រាប់ការខិតចូលេជិតមកដល់នៃព្យុះស៊ីក្លូន Biparjoy ។ ពលរដ្ឋរួមមានទាំងកុមារ ពេលនេះកំពុងស្នាក់នៅក្នុងទីជម្រកក្នុងសាលមហោស្រពនៅក្នុងទីក្រុង Gandhidham ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Mansukh Mandaviya បានចុះពិនិត្យ និងបាននិយាយទៅកាន់ពលរដ្ឋមួយចំនួន។ ក្រសួងឧត្តុនិយមឥណ្ឌានិយាយថា ព្យុះស៊ីក្លូន Biparjoy ជាព្យុះស៊ីក្លូនដ៏ខ្លាំង ត្រូវបានគេរំពឹងថា នឹងបណ្តាលឲ្យមានបំណាក់ដីនៅអំឡុងល្ងាចថ្ងៃព្រហស្បតិ៍ទី១៥ ខែមិថុនា រវាងទីក្រុង Mandvi ក្នុងរដ្ឋ Gujarat របស់ប្រទេសឥណ្ឌា និងទីក្រុង Karachi ក្នុងប្រទេសប៉ាគីស្ថាន ដោយមានល្បឿនខ្យល់អតិបរមា១២៥ ទៅ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលមានសន្ទុះខ្យល់កន្ត្រាក់រហូតដល់១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ រដ្ឋាភិបាលរដ្ឋ បាននិយាយថា ស្រុកចំនួន៨ ក្នុងរដ្ឋ Gujarat តំបន់ឆ្នេរ ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់។ ប្រតិបត្តិការនេសាទនៅក្នុងតំបន់ ត្រូវបានផ្អាករហូតដល់ថ្ងៃសុក្រទី១៦ ខែមិថុនា ខណៈសាលារៀនជាច្រើនកន្លែង បានប្រកាសពីការឈប់សម្រាក៕

[UPDATE]៖ មនុស្ស ១០នាក់រងការបាញ់ប្រហារឲ្យរបួសនៅទីក្រុង Denver ក្រោយក្រុមបាល់បោះ Denver Nuggets ឈ្នះជើងឯក NBA

2023/06/14 06:31:36 pm        159
អាមេរិក៖ ក្រុមនគរបាល និយាយថា មនុស្ស ១០នាក់ បានរងរបួសក្នុងហេតុការណ៍បាញ់បោះសេរី នៅទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអង្គារ ក្រោយក្រុមអ្នកគាំទ្របាល់បោះ ជួបជុំគ្នានៅតាមដងផ្លូវដើម្បីអបអរសាទរ ជ័យជំនះ ពេលដែលក្រុម Denver Nuggets ក្លាយជាជើងឯកបាល់បោះ NBA លើកដំបូងរបស់ពួកគេ ។  ស្នងការដ្ឋាននគរបាលក្រុង Denver បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Twitterថា ជនសង្ស័យម្នាក់ ដែលស្ថិតនៅក្នុងចំណោមអ្នករងរបួស ត្រូវបានឃាត់ខ្លួន និងយកទៅឃុំឃាំង ក្រោយការបាញ់ប្រហារនៅផ្លូវ Market Street ។  នគរបាលនិយាយថា ជនរងគ្រោះផ្សេងទៀត រួមទាំងជនសង្ស័យ ត្រូវបានគេជឿថា មានរបួសមិនគំរាមកំហែងដល់អាយុជីវិតនោះឡើយ ។  ពួកគេបន្តថា ការបាញ់ប្រហារនេះ បង្កឡើងពីជម្លោះពាក់ព័ន្ធនឹងមនុស្សជាច្រើននាក់ ហើយវាគឺជាការស៊ើបដ៏ស្មុគស្មាញមួយនៅដំណាក់ដំបូង ។  ហេតុការណ៍បាញ់ប្រហារនេះដែរ បានកើតនៅចម្ងាយប្រហែល ១,៦គ.ម ភាគឦសានកីឡដ្ឋានជាទីដែលក្រុម Nuggets បានយកឈ្នះក្រុម Miami Heat ដើម្បីលើកពាន NBA ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរយៈពេល៤៧ឆ្នាំ របស់ពួកគេ ៕

មនុស្ស ១០នាក់រងការបាញ់ប្រហារឲ្យរបួសនៅទីក្រុង Denver ក្រោយក្រុមបាល់បោះ Denver Nuggets ឈ្នះជើងឯក NBA

2023/06/14 06:03:27 pm        178
អាមេរិក៖  ក្រុមនគរបាល និយាយថា មនុស្ស ១០នាក់ បានរងរបួសក្នុងហេតុការណ៍បាញ់បោះសេរី នៅទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអង្គារ ក្រោយក្រុមអ្នកគាំទ្របាល់បោះ ជួបជុំគ្នានៅតាមដងផ្លូវដើម្បីអបអរសាទរ ជ័យជំនះ ពេលដែលក្រុម Denver Nuggets ក្លាយជាជើងឯកបាល់បោះ NBA លើកដំបូងរបស់ពួកគេ ។  ស្នងការដ្ឋាននគរបាលក្រុង Denver បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Twitterថា ជនសង្ស័យម្នាក់ ដែលស្ថិតនៅក្នុងចំណោមអ្នករងរបួស ត្រូវបានឃាត់ខ្លួន និងយកទៅឃុំឃាំង ក្រោយការបាញ់ប្រហារនៅផ្លូវ Market Street ។  នគរបាលនិយាយថា ជនរងគ្រោះផ្សេងទៀត រួមទាំងជនសង្ស័យ ត្រូវបានគេជឿថា មានរបួសមិនគំរាមកំហែងដល់អាយុជីវិតនោះឡើយ ៕

នគរបាលអង់គ្លេស ចាប់ខ្លួនជនសង្ស័យពីបទឃាតកម្ម បន្ទាប់ពីសាកសព៣នាក់ត្រូវបានរកឃើញនៅលើផ្លូវ Nottingham

2023/06/14 05:37:04 pm        97
អង់គ្លេស៖ នគរបាលអង់គ្លេសបាននិយាយថា បុរសម្នាក់ត្រូវបានចាប់ខ្លួន ពីបទសង្ស័យឃាតកម្មបន្ទាប់ពីមនុស្ស៣នាក់ត្រូវបានរកឃើញស្លាប់នៅលើផ្លូវ ក្នុងទីក្រុង Nottingham នៅអង់គ្លេសភាគកណ្តាល កាលពីថ្ងៃអង្គារ ហើយមនុស្ស៣នាក់ទៀត បានរងរបួសបន្ទាប់ការប៉ុនប៉ងមួយដើម្បីកៀរផ្តួលពួកគេដោយរថយន្ត។មន្ត្រីនគរបាលនិយាយថា ពួកគេបានទទួលយកគំនិតខុសៗគ្នាអំពីមូលហេតុនាំឲ្យកើតមានឧបទ្ទវហេតុដែលជាប់ពាក់ព័ន្ធ ហើយដែលបានកើតឡើងក្រោយម៉ោង៤ព្រឹកម៉ោងក្នុងតំបន់ និងបាននិយាយថា មន្ត្រីប្រឆាំងភេរវកម្ម កំពុងធ្វើការលើការស៊ើបអង្កេត ទោះបីជាពួកគេនិយាយថា នេះជារឿងធម្មតាក៏ដោយ។ ២នាក់ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ គឺជានិស្សិតមកពីសាកលវិទ្យាល័យមួយនៅក្នុងទីក្រុង។ បុរសវ័យ៣១ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនលើបទសង្ស័យឃាតកម្ម ហើយមន្ត្រីស៊ើបការណ៍សម្ងាត់ បាននិយាយថា ពួកគេមិនស្វែងរកមនុស្សណាម្នាក់ផ្សេងទៀតនោះទេ។ប្រតិបត្តិការដ៏ធំ ដែលនាំទៅរកការបិទផ្លូវជាច្រើនកន្លែងនៅទូទាំងទីក្រុង Nottingham បានចាប់ផ្តើម បន្ទាប់ពី នគរបាល ត្រូវបានទូរស័ព្ទហៅតាមការរាយការណ៍ថាមនុស្ស២នាក់ត្រូវបានសម្លាប់នៅលើផ្លូវនៅកណ្តាលទីក្រុង។ ក្រោយមកមន្ត្រីបានប្រកាសឧបទ្ទវហេតុមួយផ្សេងទៀតនៅមិនឆ្ងាយពីគ្នា ជាកន្លែងដែលមនុស្សម្នាក់បានបើកបររថយន្តមួយគ្រឿងព្យាយាមកៀរផ្តួលមនុស្ស៣នាក់ បណ្តាលឲ្យបុរសម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីពេទ្យ ខណៈ២នាក់ផ្សេងទៀតរងរបួស្រាល។ ក្រោយមក បុរសម្នាក់ផ្សេងទៀតត្រូវបានរកឃើញស្លាប់ភ្លាមៗនៅលើផ្លូវមួយចម្ងាយប្រហែម២ម៉ាយពីកន្លែងកើតមានឧបទ្ទវហេតុដំបូង៕

ឧបទ្ទវហេតុលិចទូក នៅនីហ្ស៊េរីយ៉ា បណ្ដាលឲ្យមនុស្សស្លាប់៥០នាក់ និងជាច្រើននាក់បាត់ខ្លួន

2023/06/14 05:07:10 pm        111
នីហ្ស៊េរីយ៉ា៖ អ្នកស្រុក និងមន្ត្រីរដ្ឋ បានឲ្យដឹងកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស ៥០នាក់ បានលង់ទឹកស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីទូកដឹកលើសទម្ងន់មួយគ្រឿង បានក្រឡាប់លិច នៅតំបន់កណ្តាលភាគបែកខាងជើងនៃប្រទេសនីហ្ស៊េរីយ៉ា។អ្នកស្រុកបានប្រាប់ថា ទូកឈើនោះ បាននិងកំពុងដឹកមនុស្សឆ្លងទន្លេទៅកាន់រដ្ឋ Kwara បន្ទាប់ពីចប់ពិធីមង្គលការមួយ ក្នុងរដ្ឋជិតខាង Niger(នីហ្ស៊េ) ហើយទូកនោះ បានលិច កាលពីយប់ថ្ងៃចន្ទ។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ទេថា មានមនុស្សប៉ុន្មាននាក់នៅក្នុងទូកនោះទេ ប៉ុន្តែរដ្ឋាភិបាលរដ្ឋ Kwara នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ប្រជាជនគឺមកពីភូមិចំនួនប្រាំផ្សេងគ្នា ហើយថា កិច្ចប្រឹងប្រែងជួយសង្គ្រោះ ដើម្បីរកអ្នកដែលអាចនៅមានជីវិត បាននិងកំពុងដំណើរការនៅឡើយ។សេចក្តីថ្លែងការណ៍នោះ បានបន្តថា អភិបាលរដ្ឋ Kwara បានសម្តែងអារម្មណ៍អាណិតអាសូរចំពោះប្រជាជន ពេលដឹងនូវព័ត៌មានដ៏គួរឲ្យតក់ស្លុតនៃឧបទ្ទវហេតុលិចទូក ដែលធ្វើឲ្យមានការភ័យខ្លាចថា មនុស្សរាប់សិបនាក់ត្រូវស្លាប់ និងជាច្រើននាក់ទៀតនៅតែបាត់ខ្លួន។ អ្នកនាំពាក្យនគរបាលរដ្ឋ Kwara មិនអាចទាក់ទងសុំការអធិប្បាយបានទេ នៅពេលនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្អែក ព្រះខ័នរាជទទួលក្លឹបចិន ឯភ្នំពេញក្រោនទៅជួបក្លឹបកូរ៉េខាងត្បូង ការប្រកួត AFC Champion League Two
10/14/2026 11:10 AM
គ្រួសារកូនភ្លោះបីនាក់នៅខេត្តមណ្ឌលគិរី ទទួលបានអំណោយដ៏ថ្លៃថ្លាពី សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត
10/14/2026 11:10 AM
ក្រុមមន្ត្រី៖ អ៊ីរ៉ង់កំពុងផ្លាស់ប្តូរវិធីសាស្ត្រដើម្បីបង្កើនការវាយប្រហារលើនាវាដឹកជញ្ជូន មុនការបោះឆ្នោតនៅអាមេរិក
10/14/2026 09:10 AM
វិទ្យាស្ថាន ITI ជំរុញយុវជនរៀនជំនាញយានយន្ត ត្រៀមចាប់យកឱកាសការងារក្នុងយុគសម័យរថយន្តអគ្គិសនី
10/14/2026 09:10 AM
ទឹកចិត្តសប្បុរសធម៌របស់ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ​ជិតឆ្ងាយ នាំយកអំណោយជូនវីរកងទ័ពជួរមុខប្រចាំទិសអានសេះ ខេត្តព្រះវិហារក្រោយពិធីបុណ្យភ្ជុំបិណ្ឌ !
10/14/2026 09:10 AM
សមត្ថកិច្ចរាជធានីបង្ក្រាបករណីហិង្សា និងប្រើប្រាស់គ្រឿងញៀន ក្រោយទទួលព័ត៌មានរាយការណ៍តាម Hotline ឃាត់ជនល្មើស០៥នាក់
10/14/2026 08:10 AM
ពិធីលៀងសាយភោជន៍ អបអរសាទរការបញ្ចប់កម្មវិធីថ្ងៃដំបូង នៃវេទិកាអន្តរជាតិស្តីពី «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីសកម្មភាពអាកាសធាតុ ឆ្នាំ២០២៦»
10/14/2026 08:10 AM
ប្រមុខការពារជាតិកម្ពុជា និងវៀតណាម ពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
10/14/2026 08:10 AM
តំណាងអចិន្ត្រៃយ៍កម្ពុជា បន្តបង្ហាញការពិតនៅសម័យប្រជុំលើកទី៧៧ របស់ UNHCR អំពីពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ដោយសារថៃឈ្លានពាន
10/14/2026 08:10 AM
ជនភៀសសឹកកម្ពុជា (IDPs) មានបំណងប្រាថ្នា និងសមនឹងទទួលបានការត្រឡប់ទៅផ្ទះវិញ
10/14/2026 08:10 AM