ដកហូតអាជ្ញាបណ្ណកាស៊ីណូ ដែលផ្តល់ជូនក្រុមហ៊ុន សៀងហៃ រីហ្សត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
BREAKING NEWS | តំណាងអយ្យការសម្រេចចោទប្រកាន់កូនស្នងការរងខេត្តបន្ទាយមានជ័យបើកបរបុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ចំនួន ២បទល្មើស
ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ

សន្តិសុខ និង សង្គម

អគ្គីភ័យឆាបឆេះលំនៅឋានពលរដ្ឋ៥ខ្នង នៅស្រុកមុខកំពូល ខេត្តកណ្តាល

2023/03/03 12:53:58 pm        321
កណ្តាល៖ នៅវេលាថ្ងៃត្រង់នេះអគ្គីភ័យ បានឆាបឆេះលំនៅឋានប្រជាពលរដ្ឋ៥ខ្ន ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។សមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ១០និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ មានគ្រោះអគ្គីភ័យមួយបានកើតឡើង ដោយបានឆាបឆេះលំនៅឋានប្រជាពលរដ្ឋចំនួន ៥ខ្នងផ្ទះ ជាប្រភេទផ្ទះឈើប្រក់​ស័ង្កសី​ និងផ្ទះខ្លះឈើលើ ថ្មក្រោម ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ក្នុងហេតុការណ៍នេះ មិនមានមនុស្សរងគ្រោះថ្នាក់ទេ។នៅពេលអណ្ដាតភ្លើងចាប់ផ្ដើមឆេះ ប្រជាពលរដ្ឋបានរាយការណ៍​ និង​សុំការអន្តរាគមន៍​ពី​ក្រុមរថយន្តពន្លត់អគ្គីភ័យ។ភ្លាមៗកងអន្តរាគមន៍ពន្លត់អគ្គីភ័យបានចេញរថយន្តជាច្រើនគ្រឿង មានមកពីស្រុកមុខកំពូល​មួយគ្រឿង​ និងពីបណ្ដាអង្គភាពនានាពីរាជធានីភ្នំពេញ ១១គ្រឿង ទើបអាចគ្រប់គ្រង និង​បាញ់ទឹក​ពន្លត់បាន។ ចំពោះមូលហេតុដែលនាំឱ្យមានអគ្គីភ័យនេះ សមត្ថកិច្ចមិនទាន់បាន​សន្និដ្ឋាន​នៅឡើយទេ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ឃាតករជាប្តី បាញ់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោល្ងាចមិញ បានចូលខ្លួនសារភាពហើយ

2023/03/02 09:07:38 pm        937
ភ្នំពេញ ៖ បុរសជាប្តីដែលបានបាញ់សម្លាប់ស្ត្រីប្រពន្ធ នៅក្នុងបុរីពិភពថ្មី៣ ខណ្ឌដង្កោ កាលពីវេលាល្ងាចមិញ បានចូលខ្លួនទៅសារភាពទោសកំហុសដែលបានប្រព្រឹត្តិហើយ នៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។ជនសង្ស័យ មានឈ្មោះ យ័ន្ត គុយហេង អាយុជាង៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ។លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានប្រាប់ BTV នាយប់ថ្ងៃខែដដែលនេះ អោយដឹងថា ៖ អំពើបាញ់សម្លាញ់ប្រពន្ធខ្លួនឯងនេះ គឺកើតឡើងដោយសារភ្លើងប្រច័ណ្ឌ ដោយបុរសជាប្តី បាញ់ចំនួន០៣គ្រាប់ បណ្តាលស្ត្រីជាប្រពន្ធអោយស្លាប់ក្នុងថ្លុកឈាម ខណះរូបនាងក៏មានកូន៤ខែនៅក្នុងផ្ទៃផងដែរ ។ លោកអធិការរង បន្ថែមថា ជនសង្ស័យរូបនេះ កន្លងទៅជាមុខសញ្ញាគ្រឿងញៀន ដែលសមត្ថកិច្ចតាមប្រមាញ់ផងដែរ ។ជុំវិញករណីនេះដែរ តាមការអោយដឹងពី មន្ត្រីសមត្ថកិច្ច នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រាប់អោយដឹងថា ៖ ជនសង្ស័យជាប្តី ក៏ធ្លាប់ជាប់ពន្ធធនាគារម្តងរួចទៅហើយដែរ ដោយកាលនោះ ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មសម្លាប់មនុស្ស នៅឯខេត្តព្រះសីហនុ ។គួររំលឹកផងដែរថា ករណីឃាតកម្មបាញ់សម្លាប់ប្រពន្ធខាងលើ កើតឡើង កាលពីវេលាម៉ោង១៥ និង៣០នាទីល្ងាចថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១៦៨ ក្នុងបុរីពិភពថ្មី៣ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ ៕ ដោយ ៖ លីហេង​

ប្តី​ចិត្ត​អប្រិយ​បាញ់ប្រហារ​ប្រពន្ធ​ដែលមាន​ផ្ទៃពោះ ​៤​ខែ ស្លាប់​ក្នុង​ថ្លុកឈាម នៅក្នុង​បុរី​ពិភពថ្មី​៣

2023/03/02 06:57:04 pm        449
​​ភ្នំពេញ៖ អំពើ​ឃាតកម្ម​មួយ​ដែល​បុរស​ជា​ប្តី​ចិត្ត​អប្រិយ បាន​សម្រេចចិត្ត​បាញ់សម្លាប់​ប្រពន្ធ​របស់ខ្លួន បណ្តាលអោយ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​បំផុត នៅ​ចំណុច​ផ្ទះ​លេខ​១៦៨ ក្នុង​បុរី​ពិភពថ្មី​៣ ស្ថិតក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ ដែល​បាន​បង្កអោយមាន​ការភ្ញាក់ផ្អើល​ឡើងជា​ខ្លាំង កាលពី​វេលា​ម៉ោង ​១៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០២៣​នេះ​។​ស្ត្រី​ជា​ជនរងគ្រោះ មានឈ្មោះ មៃ គ​ន្ធា អាយុ​ ៣៤​ឆ្នាំ មុខរបរ​បើក​សាឡ​ន​។ រូបនាង​ស្លាប់ទៅ​ទាំង​កំពុងមាន​ផ្ទៃពោះ​៤​ខែ​ផងដែរ​។ នាង និង​ប្តី ( ប្តី​ក្រោយ ) ទើបតែ​បង់​រំ​លោះ​ផ្ទះកើតហេតុ​ជាមួយ​ខាង​បុរី ហើយ​ស្នាក់​នៅតែ​ ២​នាក់ បាន​៣​ខែ​ប៉ុណ្ណោះ​។​យោងតាម​ប្រភពព័ត៌មាន នៅ​មុនពេល​កើតហេតុ អោយដឹងថា ដំបូង​ឡើយ​សាច់ញាតិ​របស់​ស្ត្រី​រងគ្រោះ​បានខ​ល​ទំនាក់ទំនង​ទូរស័ព្ទ​ពី​ស្រុកកំណើត​មក ដោយមាន​ការ ប៉ុន្តែ​ជនរងគ្រោះ​មិន​ទទួល​ទូរស័ព្ទ​សោះ ទើប​សាច់ញាតិ​បាន​ទាក់ទង​ពឹង​អាស្រ័យ​ទៅ​អ្នកជិតខាង​របស់​ជន​រងគ្រោះ​អោយទៅជួយ​មើល​ផង ព្រោះ​គាត់​មានការ​។ បន្ទាប់មកអ្នកជិតខាង​បាន​ដើរទៅ​ស្រែកហៅ​ដែរ ប៉ុន្តែ​មិនមាន​អ្នក​ឆ្លើយតប​សោះ ទើប​អ្នកជិតខាង​សម្រេច​ទៅ​ហៅ​សន្តិសុខ​បុរី អោយជួយ​ចូលទៅ​មើល​ក្នុងផ្ទះ​។​ភ្លាមនោះ សន្តិសុខ​បុរី​បាន​ទៅដល់ ហើយ​បាន​ដើរចូល​ទៅក្នុង​ផ្ទះ​ខាងលើ​ជាមួយ​អ្នកជិតខាង ព្រោះ​ផ្ទះ​មិនមាន​ចាក់សោរ​។ លុះ​ដើរចូល​ទៅដល់​ក្នុង​ហើយ នៅតែ​មិនឃើញ​មាន​មនុស្ស ហើយ​ស្រែកហៅ​ខ្លាំងៗ​ក៏​មិនមាន​អ្នកឆ្លើយ ពួកគេ​ក៏បាន​សម្រេចចិត្ត​នាំគ្នា​ចូលទៅ​មើល​ក្នុង​បន្ទប់​សម្រាក ក៏​ឃើញ​ស្ត្រី​រងគ្រោះ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​តែម្តងទៅ​។ក្រោយ​ប្រទះឃើញ​ដូច​នោះ ខាង​សន្តិសុខ​បុរី បាន​ទាក់​ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ហើយ​ក្រោយ​ទទួលបាន​ព័ត៌មាន កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច្ច័យ បាន​ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ជុំវិញ​នៅ​ទីតាំង​កើតហេតុ​ខាងលើ​ផងដែរ។ជុំវិញ​អំពើ​ឃាតកម្ម​ខាងលើ​នេះដែរ លោក​វរសេនីយ៍ទោ ជាង ហុក​សែ អធិការរង​ទទួល​ផែន​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ប្រាប់ BTV តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃខែ​ខាងលើ អោយដឹងថា ៖ ករណីនេះ គឺ​បុរស​ជា​ប្តី​ជា​អ្នកបាញ់​សម្លាញ់​ប្រពន្ធ​ខ្លួនឯង​ប្រាកដ​មែន ហើយ​ជាក់ស្តែង​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​ប្រទះឃើញ​មាន​គ្រាប់​កាំ​ទុះ​មួយ​គ្រាប់។ លោក​អធិការរង បន្តថា យ៉ាងណាមិញ លោក​នៅ​មិនទាន់​ដឹងថា ករណីនេះ​មានការ​ផ្ទុះអាវុធ​ចំនួន​ប៉ុន្មាន​គ្រាប់​នៅឡើយ​នោះទេ ខ​ណៈ​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ​កំពុងធ្វើការ​ពិនិត្យ​វិ​ច្ច័​យ​តាម​ជំនាញ។ ហើយ​កម្លាំង​សមត្ថកិច្ច​កំពុងបើក​ការស្រាវជ្រាវ ក្នុងការ​តាម​ចាប់​បុរស​ជា​ប្តី។ជុំវិញ​ករណី​ខាងលើ​នេះដែរ នៅ​មិនទាន់មាន​ប្រភព​ណាមួយ​អាច​បញ្ជាក់បាន​ថា ផ្តើមចេញពី​ករណី​អ្វី​នោះទេ​ដែល​ឈាន​អោយ​ប្តី​ចិត្ត​អប្រិយ​ហ៊ាន​សម្រេចចិត្ត​បាញ់សម្លាប់​ប្រពន្ធ​យ៉ាង​ដូច្នោះ​នោះ ហើយ​គេ​ក៏​នៅ​មិនទាន់​ដឹងថា បុរស​ជា​ប្តី​រូបនោះ មាន​តួនាទី​ជា​អ្វី​ដែរ ដែលមាន​កាំភ្លើង​ប្រើប្រាស់៕ អត្ថបទ៖ លី​ហេង​

សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនផ្ទុះអាវុធ០៣គ្រាប់ បណ្តាលអោយពលរដ្ឋម្នាក់ រងរបួសធ្ងន់ក្នុងថ្លុកឈាម

2023/03/01 09:34:56 pm        389
ភ្នំពេញ ៖ មន្ត្រីសមត្ថកិច្ចមួយក្រុមមានស្លៀកឯកសណ្ឋាននគរបាល និងខ្លះស៊ីវិល បានផ្ទុះអាវុធចំនួន០៣គ្រាប់ បណ្តាលអោយពលរដ្ឋម្នាក់ជាបុរស បានរងរបួសធ្ងន់ធ្ងរ ក្នុងថ្លុកឈាម ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៩ និង២០នាទីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវប៉េតុងមួយកន្លែង ក្នុងភូមិដំណាក់សង្កែរ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានប្រាប់ BTV តាមរយៈទូរស័ព្ទ នាយប់ថ្ងៃកើតខាងលើនេះ អោយដឹងថា ៖ ករណីនេះ គឺជាការផ្ទុះពីសំណាក់មន្ត្រីសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿង អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយបណ្តាលអោយពលរដ្ឋម្នាក់រងរបួសធ្ងន់ធ្ងរ ប៉ុន្តែលោកអធិការរង មិនទាន់អាចបញ្ជាក់បានទេ ថាមុនឈានដល់មានការមានផ្ទុះអាវុធនេះផ្តើមចេញពីប្រតិបត្តិការចុះបង្ក្រាបអ្វីមួយ ឬកើតឡើងដោយហេតុផលណាមួយអោយប្រាកដនោះទេ ខណះលោកបញ្ជាក់ថា កំណត់អត្តសញ្ញាណរថយន្ត និងសមត្ថកិច្ចដែលបានផ្ទុះអាវុធ បានអស់ហើយ ។ គួរបញ្ជាក់ថា តាមការអះអាងរបស់ពលរដ្ឋជិតខាង អោយដឹងថា នៅមុនកើតហេតុ គេសង្គេតឃើញ មានមន្ត្រីសមត្ថកិច្ចមួយក្រុមធំ មានសណ្ឋាន និងស៊ីវិល ប្រដាប់ដោយអាវុធខ្លី បានចុះទៅប៉ងចាប់បុរសជារងគ្រោះ តែទំនងជាជាមានការប្រទូស្តសារាយគ្នា ទើបភាគីសមត្ថកិច្ចបានផ្ទុះអាវុធបណ្តាលអោយជនរងគ្រោះរងរបួសតែម្តង ។ ភ្លាមៗនោះ ជនរងគ្រោះ បានរត់សំដៅចូលទៅក្នុងផ្ទះ ហើយក្រុមសមត្ថកិច្ចក៏រត់ប៉ងទៅចាប់ឃាត់ត្រឡប់មកវិញ តែត្រូវពលរដ្ឋក្បែរ ជួយអន្តរាគមន៍មិនអោយមានការឃាត់ ទើបកម្លាំងចម្រុះទាំងនោះ សម្រេចចាកចេញពីកន្លែងកើតហេតុតែម្តងទៅ ។ ជនរងគ្រោះមានឈ្មោះ មុំសុខ មៀន អាយុ២៨ ឆ្នាំ មុខរបរដើរទិញលក់របស់អេតចាយចាស់ៗ ។ យ៉ាងណាមិញ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ កំពុងពិនិត្យវិច្ច័យ នៅកន្លែងកើតហេតុ នឹងសាកសួរកំណត់ព័ត៌មានបន្ថែមជុំវិញរឿងហេតុដែលបានកើតឡើង ៕ ដោយ ៖ លីហេង

អគ្គនាយកដ្ឋាន​គយ​ ឃាត់​រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង​ ជ្រកក្រោមពាក់​ស្លាក​លេខ​នគរបាល​ សង្ស័យគ្មានពន្ធឲ

2023/02/28 09:25:16 pm        795
ភ្នំពេញ​៖​ អគ្គនាយកដ្ឋាន​គយ​ និងរដ្ឋ​ករ​កម្ពុជា​ បាន​ចុះ​ឃាត់​រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​នគរបាល​ ដែលម្ចាស់​ចត​ទុក​នៅ​ផ្ទះ​ សួរ​រក​ឯកសារ​ពាក់ព័ន្ធ​និង​រថយន្ដ​ ប៉ុន្តែ​​ម្ចាស់​រថយន្ត​មិន​មាន​ឯកសារ​គ្រប់​ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​គយ​ ក៏​សម្រេច​ឃាត់​រថយន្ដ​នោះ​ ដោយ​សង្ស័យ​ថា​រថយន្ដ​អត់​ពន្ធ​។ប្រតិបត្តិការ​ឃាត់​រថយន្ដ​នេះ ​បាន​ធ្វើ​ឡេីង​កាល​ពី​វេលាម៉ោង ​៥ល្ងាច​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ នៅតាម​បណ្ដោយ​ផ្លូវ​១៣៦​ ចំនុច​មុខ​ផ្ទះ​គ្មាន​លេខ​ នៅ​ជាប់​ឱសថ​ស្ថាន​ ហេង​ ហេង​ ផ្សារ​តាប៉ាង​ សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​អោយ​ដឹងថា​ រថយន្ត​ ម៉ាក​Cadillac escalade ពណ៌​ខ្មៅ​ ពាក់​ស្លាក​ នគរបាល​ 2-7898 ​គឺ​​ម្ចាស់​តែង​តែយក​មក​ចត​នៅ​ទីនោះ​ជាប្រចាំ​ ហើយ​ម្ចាស់​រថយន្ត​ គឺ​ជាមន្ត្រី​នគរបាល​ នៅ​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​។ប្រភព​ពី​អ្នក​ជិត​ស្និទ្ធ​នៃ​ម្ចាស់​រថយន្ត​បាន​ប្រាប់​អោយ​ដឹងថា​ រថយន្ត​ខាង​លើ​ជារថយន្ត​មាន​ឯក​សារ​ត្រឹមត្រូវ​ គ្រាន់​តែ​ម្ចាស់​រថយន្ត​ បំពាក់​ស្លាក​នគរបាល​ ដេីម្បី​បម្រើ​នៅ​អង្គភាព​។គួរ​បញ្ជាក់​ដែរលថា​ រថយន្ដ​ខាង​លេី​ត្រូវ​អគ្គនាយកដ្ឋាន​គយ​ និង​ រដ្ឋ​ករ​កម្ពុជា​ ចុះ​មកឃាត់​ និងត្រួត​ពិនិត្យ​ រក​ឯកសារ​ពាក់ព័ន្ធ​របស់​រថយន្ត​ ប៉ុន្តែ​ម្ចាស់​រថយន្ត​មិន​មាន​ឯកសារ​គ្រប់​គ្រាន់​បង្ហាញ​ទៅ​កាន់​មន្ត្រី​ជជំនាញគយ​និង​រដ្ឋ​ករ​កម្ពុជា​ ទេីប​មន្ត្រី​ជំនាញ​សម្រេច​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក​ននៅអគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋ​ករ​កម្ពុជា​ ដើម្បី​ដោះស្រាយ​ និងចាត់​ការ​បន្តតាម​និតិ​វិធី​៕ អត្ថបទ៖ កុម្ភៈ

បុរសចំណាស់ជាឃាតក យកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធនៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅដល់តុលាការហើយ

2023/02/27 04:22:45 pm        418
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​បញ្ជូន​ខ្លួន បុរសជាឃាតក សម្លាប់ប្រពន្ធរបស់ខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់​ការតាម​នីតិវិធីច្បាប់ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ បើតាមការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​ បានឲ្យដឹងថា ករណី​អាណិកជន​ខ្មែរ-អាមេរិក វ័យ៦៨ឆ្នាំ ដែលបានយក​ខ្សែភ្លើងឆក់​សម្លាប់​ប្រពន្ធនៅក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅព្រំដែនកម្ពុជា-ថៃ។សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យជាឃាតកមានឈ្មោះ មូល ណេត អាយុ៦៨ឆ្នាំ ជា​អាណិកជនខ្មែរ-អាមេរិក បានរត់គេច ខ្លួនក្រោយកើតហេតុ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២៣។ ចំណែកប្រពន្ធដែលស្លាប់ ឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ អាចកើតឡើង​ដោយ​សារ​ភ្លើងប្រចណ្ឌ ​ទើបហ៊ានធ្វើអំពើឃាតកម្ម​ដ៏ឃោរឃៅបែបនេះ។សូមបន្ថែមថា ​បើតាមការបញ្ជាក់របស់ម្ដាយជនរងគ្រោះ ​បានឱ្យដឹងថា ​ដើមឡើយគាត់​ឮ​សំឡេង​ឈ្លោះប្រកែកគ្នា​រវាងជនរងគ្រោះនឹងប្ដី ​លុះមួយសន្ទុះក្រោយមកបុរសជាប្ដី​បានចាក់​សោ​ចេញក្រៅ រួច​ជិះម៉ូតូទៅបាត់។ ក្រោយមក​ក្មួយរបស់ជនរងគ្រោះ​បាន​ចូលទៅក្នុងផ្ទះ ហើយឃើញជនរង​គ្រោះដេក​នៅក្នុងបន្ទប់ទឹក ​ប៉ុន្ដែស្មានតែសន្លប់ក៏លើកមកដាក់លើសាឡុង​ ទើបដឹងថាស្លាប់ ហើយ​បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ បច្ចុប្បន្នជនត្រូវ​ចោទ​ ត្រូវបាន​តំណាងអយ្យការចោទ​ប្រកាន់​ជា​ផ្លូវការ​ រួច​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារ (ម១)៕ អត្ថបទ៖ កុម្ភៈ

អគ្គីភ័យឆេះកាស៊ីណូនៅក្បែរច្រកទ្វារព្រែកចាក សង្ស័យបណ្តាលមកពីទុស្សេចរន្តអគ្គិសនី

2023/02/27 01:21:40 pm        771
កំពត៖ កាស៊ីណូដែលទើបនឹងសាងសង់ឈ្មោះថា កាស៊ីណូខ្ញុំ ដែលមានទីតាំងស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ក្បែរច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ សមត្ថកិច្ចនៃអាជ្ញាធរស្រុកកំពង់ត្រាចសហការជាមួយម្ចាស់កាស៊ីណូ បាន​ពន្លត់រហូតទទួលជោគជ័យ ជាមួយការខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង​១០ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ មានករណី​អគ្គីភ័យឆាបឆេះកាស៊ីណូមួយ​កន្លែងស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ដោយក្រុមអ្នកពន្លត់សង្ស័យអាចបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។ ហើយនៅវេលាម៉ោង១២ថ្ងៃត្រង់ ភ្លើងបានរលត់ទៅវិញបន្ទាប់ពីរថយន្ត២គ្រឿងរបស់រដ្ឋបាល​ស្រុករួមសហការជាមួយរថយន្តរបស់ម្ចាស់កាស៊ីណូ បាញ់ទឹកពន្លត់អស់ជាច្រើនស៊ីទែនរួចមក។ លោកអភិបាលរង ស្រុកបានបញ្ជាក់ថា​ ការខូចខាតមានទំហំប៉ុនណាមិនទាន់ដឹងនៅឡើយទេ តែតាមមើលឃើញជាក់ស្តែងគឺបន្ទប់ចំនួន៣ នៅជាន់ខាងលើបានឆេះរោល៕

អគ្គិភ័យឆាបឆេះរោងចក្រផលិតនំប៉័ងមួយកន្លែងនៅ សង្កាត់ការកាប២ បណ្ដាលឲ្យបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់

2023/02/26 07:40:26 am        710
ភ្នំពេញ៖ ទីតាំងរោងចក្រផលិតនំប៉័ងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅដល់ទីតាំងដើម្បីជួយអន្តរាគមន៍ពន្លត់ ជៀសវាងរាលដាលដល់ទីតាំងផ្សេងទៀត។ក៏ប៉ុន្តែបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ០១ និង១៥នាទីរំលងអធ្រាតឈានចូលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចរោងចក្រផលិតនំប៉័ងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលំ មូលដ្ឋានសង្កាត់ការកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានឲ្យដឹងថាទីតាំងរោងចក្រផលិតនំបុ័ងនេះគឺមានកម្មករធ្វើជាពីវេណ កាលពីវេលាម៉ោង ១២យប់ឈានចូលថ្ងៃទី ២៦ខែកុម្ភៈ ២០២៣ ក្រុមវេណទី០១ ចេញពីធ្វើការ​មិនទាន់​មានការឆាប់ចេញនៅឡើយទេ។ ខណៈវេលាដល់ម៉ោង០១និង ១៥ នាទីស្រាប់តែមានផ្សែង​ហ៊ុយ​ចេញពីខាងក្នុងនៃរោងចក្រ បង្កជាអណ្ដាតភ្លើងពេលនោះក្រុមកម្មករបាននាំគ្នាយក​បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានឡើយ។ដោយអណ្ដាតភ្លើងឆាប់ឆេះយ៉ាង​សន្ធោរសន្ធៅ ខ្លាំងឡើងខ្លាំងឡើង។  ភ្លាមៗនោះបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន​អាជ្ញាធរមូលដ្ឋានបានទំនាក់ទំនងទៅមន្ត្រីជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿងមកដល់ទីតាំងកាត់ហេតុដើម្បីជួយបាញ់ពន្លត់។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាពេលទទួលបានដំណឹងភ្លាមៗ​លោកបានបញ្ចេញ​រថយន្តគ្រប់គោលដៅដើម្បីជួញជួយអន្តរាគមន៍ តែទោះជាយ៉ាងណាអណ្ដាត​ភ្លើងបានឆាប់​ឆេះខ្លាំងទៅហើយដោយសម្ភារៈខាងក្នុងរោងចក្រភាគច្រើនជាតិប័រនិងម្សៅ ដូច្នេះវាឆាបឆេះយ៉ាង​សន្ធោសន្ធៅ ធ្វើឱ្យមន្ត្រីអាជ្ញាធរលំបាកក្នុងការជួយបាញ់ពន្លត់ឱ្យទាន់ពេលវេលា។ក្នុងប្រតិបត្តិការនេះដែរទីតាំងរោងចក្រផលិតនំប៉័ងត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញសម្ភារៈខាងក្នុងអស់ស្ទើរទាំងស្រុងនិងបណ្ដាលឲ្យបុរសជនជាតិចិនម្នាក់រងរបួស។ នឹងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងរួមមានរថយន្តរបស់​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តស្រាបៀរកម្ពុជា រថយន្តក្រសួងមហាផ្ទៃ និងរថយន្តក្រុមហ៊ុនឯកជន OCIC ចេញជួយអន្តរាគមន៍។ចំពោះមូលហេតុមន្ត្រីជំនាញសន្និដ្ឋានជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី តែយ៉ាងណាមន្ត្រីជំនាញធ្វើការស្រាវជ្រាវបន្តទៀតដើម្បីរកមូលហេតុច្បាស់លាស់៕ អត្ថបទ៖ កុម្ភៈ

Update៖ ករណី​ឆេះ​បន្ទប់​ខុន​ដូនៅ​សង្កាត់​ទន្លេបាសាក់​ថ្ងៃមិញ​គឺ​ឆេះ​ចំ​បន្ទប់​អ្នកគ្រប់គ្រង​អគារ​ខុន​ដូនោះ​

2023/02/25 05:35:45 pm        262
​ភ្នំពេញ៖ ករណី​អគ្គីភ័យ​ដែល​បាន​ឆាបឆេះ​បន្ទប់​ខុន​ដូថ្ងៃមិញ​នៅ​សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវ​បាន​មន្ត្រី​សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា បណ្តាលមកពី​ការឆ្លង​ចរន្ត​អគ្គីសនី ដោយបាន​ឆាបឆេះ​បំផ្លាញ​ទ្រព្យសម្បត្តិ​មួយចំនួន​នៅក្នុង​បន្ទប់​ខាងលើ ហើយ​ម្ចាស់​បន្ទប់​ជា​អ្នកគ្រប់គ្រង​អគារ​ខុន​ដូ​ខាង​លើ​ផ្ទាល់។ ​បន្ទប់​ខុន​ដូ​ឆាបឆេះ​លេខ C1508 ជា​បន្ទប់​ស្ថិតនៅ​ជាន់​ទី​១៥ នៃ​អគារ​ខុន​ដូ ECC-EASTVIEW ដោយមាន​ម្ចាស់​បន្ទប់​ឈ្មោះ Judy ភេទ​ប្រុស អាយុ​ ៣១​ឆ្នាំ​ជា​ជន​ជាតិ​ចិន។ ក្នុង​ហេតុការណ៍​ខាង​លើ​នេះ សមត្ថកិច្ច​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​អស់​ចំនួន ​០៣​គ្រឿង​ ក្នុងចំណោម​រថយន្ត​ជាច្រើន​ដែល​បាន​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​កើតហេតុ និង​បាន​ប្រើ​ពេល​វេលា​អស់​ជិត ​១​ម៉ោង ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ឆាបឆេះ​អោយ​រលត់​សូន្យ ​១០០​ភាគរយ។ ក្នុង​ហេតុការណ៍​ដដែល​មិន​មាន​បណ្តាល​ឲ្យ​ម​នុស្ស​ណា​ម្នាក់​រងរបួស​នោះឡើយ។ ​គួររំលឹកថា ករណី​អគ្គីភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៣ និង​៤០​នាទី​ថ្ងៃ​ទី​២៥ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៣ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​៤១ ក្បែរ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្នុង​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ៕ អត្ថបទ៖ លី​ហេង

វិស័យ​មីក្រូហិរញ្ញវត្ថុ​រួមចំណែក​លើកកម្ពស់​ការ​ទទួលបាន​សេវា​ទឹកស្អាត និង​អនាម័យ​នៅ​កម្ពុជា​

2023/02/25 10:43:06 am        679
ភ្នំពេញ៖ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) និង​អង្គការ Water.org បានប្រកាស​ពី​កិច្ចសហការ​រយៈ​ពេល​ពី​រ​ឆ្នាំ ដើម្បី​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សេវា​ទឹកស្អាត ​និង​អនាម័យ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម និង​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​។ ភាពជា​ដៃគូ​នេះ​មាន​គោលបំណង​ពង្រឹង​សមត្ថភាព​របស់​សមាជិក សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ និង​ផ្តល់​ជូន​នូវ​ផលិតផល​ឥណទាន​ទឹក​ស្អាត និង​អនាម័យ​ដល់​អតិថិជន​របស់​ពួកគេ សំដៅ​ដល់​ការលើកកម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ និង​ធ្វើឱ្យ​ប្រសើរឡើង​លទ្ធភាព​ទទួល​បាន​សេវា​ទឹក​ស្អាត និង​អនាម័យ​ក្នុង​ប្រទេស​កម្ពុជា​។​ កង្វះ​ទឹកស្អាត និងអនាម័យជាបញ្ហាសំខាន់​ក្នុង​ប្រទេស​កម្ពុជា ជាពិសេសនៅ​តាម​តំបន់​ជនបទ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កិច្ចសហការ​រវាង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​អង្គការ Water.org នឹង​ផ្តោត​លើ​ការ​កសាង​សមត្ថភាព​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​របស់​សមាគម ដើម្បី​អនុវត្ត​កម្មវិធី​ការ​អភិវឌ្ឍ​ឥណទាន​ទឹក​ស្អាត ក្នុង​នោះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ចូលរួម​នឹង​ទទួល​បាន​ជំនួយ​បច្ចេកទេស​ក្នុងការ​អភិវឌ្ឍ និង​កែលម្អ​ផលិត​ផល​ហិរញ្ញវត្ថុ​សម្រាប់​ទឹកស្អាត និង​អនាម័យ​ផង​ដែរ​។ ​​ការអនុវត្ត​កម្មវិធី ការអភិវឌ្ឍ​ឥណទាន​ទឹកស្អាត ក៏​នឹង​ជួយ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ការ​រក្សា​បាន​អតិថិជន​របស់ខ្លួន និង​គុណភាព​នៃ​ប្រាក់កម្ចី ដោយ​ធានា​បាន​នូវ​និរន្តរភាព​អាជីវកម្ម ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព និង​ប្រកបដោយ​ទំនួល​ខុសត្រូវ​។ កិច្ច​សហការ​រវាង CMA និង​អង្គការ Water.org រួមចំណែក​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​ជួយ​ដល់​អតិថិជន​ព្រមទាំង​គ្រួសារ​ពួកគេ​មាន​ភាពប្រសើរឡើង​នូវ​គុណភាព​ជីវិត និង​សុខភាព​ល្អ​ជាង​មុន​តាម​រយៈ​លទ្ធភាព​ទទួល​បាន​សេវា​ទឹកស្អាត និង​អនាម័យ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​។​ ​លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍ថា ការ​សហការ​នេះ​ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ឥណទាន​ទឹកស្អាត និង​អនាម័យ​ដល់​សហ​គ្រាស​ធុន​តូច និង​មធ្យម និង​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​” និង​ចូលរួម​ចំណែក​ពង្រឹង​សមត្ថភាព​រប​ស់​សមាជិក តាមរយៈ​ការ​ផ្តល់ជូន​នូវ​ផលិតផល​ឥណទាន​ទឹកស្អាត និង​អនាម័យ​ដល់​អតិថិជន​របស់​ពួកគេ ដែល​នឹង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​ទទួល​បាន​ទឹក​ស្អាត និង​អនាម័យ​នៅ​ក្នុង​សហគមន៍ ព្រមទាំង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​។​»​លោកស្រី Griselda (Gay) Santos នាយិកា​នៃ​អង្គការ Water.org ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​មាន​ប្រសាសន៍​ថា តាមរយៈ​ការផ្តល់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​ការ​ទទួល​បាន​ទឹកស្អាត និង​អនាម័យ​គឺ​នឹង​អាច​លើក​កំពស់​គុណភាព​ជីវិត និង​សុខភាព​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​»​។ កិច្ចសហការ​រវាង CMA និង Water.org គឺជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​រួម​ចំណែក​ ដល់​ការ​សម្រេច​បាន​នូវ​គោលដៅ​ស្តីពី​លទ្ធភាព​ទទួល​បាន​សេវា​ទឹកស្អាត និង​អនាម័យ​របស់​ប្រជាជន ១០០​ភាគរយ​ក្នុង​ប្រទេស​កម្ពុជា នៅ​តំបន់​ជនបទ​ត្រឹម​ឆ្នាំ​២០២៥ ទន្ទឹម​នឹង​ការ​លើក​កម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ផង​ដែរ​៕ អត្ថបទ​៖ ដាវ​ណ្ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សប្បុរសជនបន្តផ្តល់ជំនួយដល់កងពលតូចដឹកជញ្ជូនលេខ៩៩ដើម្បីបន្តនាំយកទៅចែកជូនដល់បងប្អូនវីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន
04/05/2026 10:04 AM
រដ្ឋបាលស្រុកស្វាយទាប និងខេត្តតៃនិញ បន្តរួមគ្នាថែរក្សា សន្តិសុខ និងធ្វើការអភិវឌ្ឍន៍តាមព្រំដែន
04/05/2026 10:04 AM
ជនជាតិចិន ៣២៧នាក់ទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)
04/05/2026 10:04 AM
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ អញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅសមរភូមិមុខយោធភូមិភាគទី១
04/05/2026 10:04 AM
អាមេរិក និងអ៊ីរ៉ង់ កំពុងស្វែងរកអ្នកបើកយន្តហោះចម្បាំងសហរដ្ឋអាមេរិកដែលបាត់ខ្លួន
04/05/2026 10:04 AM
តារាសម្ដែងហូលីវូដ កញ្ញា Lily James តួឯកក្នុងរឿង "Cinderella" ធ្វើទស្សនកិច្ចនៅអនុវិទ្យាល័យ ហ៊ុន សែន រលួស ខេត្តសៀមរាប
04/05/2026 09:04 AM
អ៊ីរ៉ង់ព្រមានថា តំបន់នឹងក្លាយជាឋាននរក បើសិនភាពតានតឹងជាមួយអាមេរិក-អ៊ីស្រាអែលនៅតែបន្ត
04/05/2026 09:04 AM
ក្រសួងការងារលើកទឹកចិត្តអ្នកស្វែងរកការងាររៀនជំនាញទន់បន្ថែម ដើម្បីត្រៀមខ្លួនមុនចូលទីផ្សារការងារ
04/05/2026 09:04 AM
មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦
04/05/2026 09:04 AM
សួនរុក្ខជាតិអង្គរ ត្រៀមរៀបចំព្រឹត្តិការណ៍ពិសេសៗ ដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
04/05/2026 08:04 AM