គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តសៀមរាប អំពាវនាវជាថ្មីទៀត ឱ្យពលរដ្ឋឱ្យចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ខណៈដែលខេត្ដនេះ កំពុងរីកដាលគួរឱ្យព្រួយបារម្ភ

2021/09/18 01:00:02 pm        663
សៀមរាប ៖ អាជ្ញាធរខេត្ដសៀមរាប បានអំពាវនាវឱ្យប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ជាពិសេសត្រូវនៅក្នុងផ្ទះបើមិនចាំបាច់កុំចេញក្រៅ នឹងដាច់ខាតត្រូវតែពាក់ម៉ាស់ រក្សាគម្លាត លាងដៃ និងអាកុល ឬជែល ឱ្យបានត្រឹមត្រូវ តាមសេចក្ដីណែនាំផ្សេងៗ របស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្ដាច់នូវការចម្លងជំងឺកូវីដ-១៩ បានឆាប់រហ័ស។លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានអំពាវនាវបែបនេះ នៅពេលលោកបានដឹកនាំ​ក្រុម​ការងារចុះត្រួតពិនិត្យ នឹងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់តំបន់ចុងឃ្នៀស ក្រុងសៀមរាប រដ្ឋបាលខេត្ត បានសម្រេចកំណត់ជា "តំបន់ក្រហម" នៅក្នុងភូមិសាស្ត្រសង្កាត់​ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លង​រាលដាល​នៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្ដាហ៍ គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុង គោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រហូតមានការចេញសេចក្តីសម្រេចជាថ្មី។លោកបន្ដថា ការកំណត់នេះ បន្ទាប់ពីអាជ្ញាធរខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ និងអ្នក​ចម្លងជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺភាគច្រើនកើតចេញពីការមិនគោរព​នូវវិធានការ​ណែនាំ​របស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តជាដើម។ អាជ្ញាធរខេត្តមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ-១៩ ដូចជា​ការជួបជុំ​ប្រមូលផ្ដុំគ្នាច្រើន មិនចេះការពារខ្លួន និងក្រុមគ្រួសាររសប់ខ្លួន ដែលជាហេតុនាំមេរោគ​ចម្លងបន្តទៅដល់អ្នកដទៃ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ដែលបានដាក់ចេញនៅវិធានការនានាកន្លងមក៕អត្ថបទ ៖ ឈិត សាវី

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៦៤៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៩២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/18 12:39:08 pm        337
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦៤៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៩២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៤៨៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៦០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៧នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២០៩៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៦ ៧៦៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០៣ ៤៨២នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អ្នកជំងឺកូវីដ-១៩ ចន្លោះពី៥០នាក់​ទៅ១០០នាក់ ចូលព្យាបាលនៅមណ្ឌលស្តាតអូឡាំពិក រកឃើញកូវីដ-១៩បំប្លែងថ្មី

2021/09/18 12:23:56 pm        855
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាប្រធានគ្រប់គ្រងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែកញ្ញានេះថា ក្នុងមួយថ្ងៃមានអ្នកជំងឺកូវីដ-១៩ ចន្លោះពី៥០នាក់ ទៅ១០០នាក់ បន្តចូលមកសម្រាកព្យាបាលជំងឺនៅមណ្ឌលស្តាតអូឡាំពិក ក្នុងនោះរកឃើញកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា(Delta)។លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបន្តទៀតថា ថ្វីត្បិតតែចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មួយរយៈចុងក្រោយបានកើនឡើងបន្តិច ប៉ុន្តែចំនួនអ្នកជំងឺកូវីដ-១៩ ដែលចូលមកសម្រាក​ព្យាបាល​នៅមណ្ឌលថែទាំព្យាបាលកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក ក៏មិនមានអ្នកជំងឺចូល​មកច្រើន​ដែរ។លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកជំងឺ​ដែលចូល​មក​ព្យាបាលកូវីដ-១៩ នៅមណ្ឌលថែទាំព្យាបាលកូវីដ-១៩ ពហុឡីដ្ឋានជាតិអូឡាំពិក បានរកឃើញអ្នកជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទដែលតា (Delta) ស្ទើពាក់កណ្តាល នៃចំនួនអ្នកជំងឺដែលបានចូលមក។ ប៉ុន្តែចំនួនខាងលើនេះ នាពេល ខាងមុខ យើងមិនទាន់​អាច​សន្និដ្ឋាន​បានយ៉ាងណានោះទេ ហើយករណីធ្ងន់ក៏មិនមានចំនួនច្រើននោះដែរ។​ទន្ទឹមនឹងនោះមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក បានត្រៀមជាស្រេច នៅសម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត ក្រុមការងារគ្រូពេទ្យ និងក្រុមបំរើសេវាកម្មផ្សេងៗ ប្រសិនបើ​មាន​បញ្ហាបន្ទាន់ណាមួយកើតឡើង យើងរៀបចំចាត់ចែងបានភ្លាមៗ។ ដោយគិតត្រឹមព្រឹកនេះ គ្រែសម្រាប់ទទួលអ្នកជំងឺ ឲ្យចូលមកសម្រាកព្យាបាលកូវីដ-១៩ មានចំនួន៤០០០គ្រែ និង​ត្រៀម៨០០គ្រែទៀត ដើម្បីរៀបចំដាក់បន្ថែម។ ប៉ុន្តែបើទោះជាមានអ្នកជំងឺកើន គឺមណ្ឌល​ថែទាំ​ព្យាបាលកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក អាចគ្រប់គ្រងបាន៕អត្ថបទ រដ្ឋា

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៦៩៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៤៣នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/16 12:23:33 pm        433
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦៩៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៤៣នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥៨១នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១២នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២០៧៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៥ ៨១០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០២ ១៣៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៦៥៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៦៣នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/15 11:49:28 am        406
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦៥៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៦៣នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥២៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៣០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២០៦៧នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៥ ៣៦៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០១ ៤៤៣នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បង្ក្រាបទីតាំងតារាងបាល់ទះឃាត់មនុស្ស៣១នាក់ ជុំគ្នាលេងល្បែងល្មើស​សេចក្តីសម្រេច​របស់​រដ្ឋបាលរាជ​ធានី​ភ្នំពេញ

2021/09/14 04:05:56 pm        454
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ​សែនសុខ បានដឹកនាំកំលាំងចុះល្បាតបាន​ជួបប្រទះឃើញ​មានការជួបជុំគ្នាលេងបាល់ទះ និង​លេងស្នុកឃ័រ ផ្ទុយទៅ និងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនមនុស្ស ៣១នាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនតាមនីតិវិធី។ករណីឃាត់ខ្លួននេះ កាលពីព្រលប់ថ្ងៃទី​១៣ ខែកញ្ញាម្សិលមិញ នៅចំណុចតារាងបាល់ទះ មួយកន្លែង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។អាជ្ញាធរខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា ក្នុងរយះពេលនេះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង សុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា​កំពុងតែងខិតខំប្រឹងប្រែង​បើកយុទ្ធនាការប្រយុទ្ធប្រឆាំង​ទៅ​ជំងឺ​កូវីដ-១៩ ជាពិសេស​ជំងឺ​បំប្លែងថ្មី ( Delta) ពីព្រោះថា ជម្ងឺ​ដ៏សាហាវមួយនេះ កំពុងរីករាលដាល​យ៉ាង​ធ្ងន់ធ្ងរចូលទៅដល់សហគមន៍ ។សូមជម្រាបជូនអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន៍ចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព ការងារ មុខរបរ ដេប៉ូ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នការជួបជុំ ឬ ការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី១៥ នាក់ ៕អត្ថបទ ៖ តារាវុទ្ធី

អាជ្ញាធរខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវស្របសួនច្បារក្ដាន់២ ដែលរថយន្តចតពេញផ្លូវ

2021/09/14 12:53:41 pm        719
ភ្នំពេញ៖ កម្លាំងនគរបាលផ្នែក ចរាចរណ៍សណ្ដាប់ធ្នាប់ខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវស្របសួនច្បារក្ដាន់២ មុខមន្ទីររៀបចំដែនដី និងនគរូបនីយកម្ម ដែលរថយន្តចតពេញផ្លូវ អមសងខាងផ្លូវ បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍ពេញផ្លូវ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋលំបាកធ្វើដំណើរ។ប្រតិបត្តិការការចុះរៀបចំសណ្ដាប់ធ្នាប់នេះ ដោយមានការណែនាំពីលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា អនុញ្ញាតឲ្យលោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាល​ខណ្ឌ៧មករា ដឹកនាំដោយ​វរសេនីយ៍ត្រី ទឹម វុទ្ធី អធិការរងទទួល​ផែនសណ្ដាប់ធ្នាប់​ចុះរៀបចំ​ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវស្របសួនក្ដាន់ពីរ មុខមន្ទីររៀបចំដែនដី​ និងនគរូបនីយកម្ម មូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា។លោក វរសេនីយ៍ត្រី ទឹម វុទ្ធី អធិការរងទទួលផែនសណ្ដាប់ធ្នាប់ បានឲ្យដឹងថា​តាមការណែនាំ​របស់​លោក អភិបាលខណ្ឌ គឺដោយមានការយោគយល់គ្នាជាមួយមន្ទីររៀបចំដែនដី និងនគរូបនីយកម្ម ខ្វះចំណត​សម្រាប់មន្រ្តី​អនុញ្ញាតឲ្យចតរថយន្តនៅចិញ្ជើមផ្លូវមួយចំហៀង តែហាមចតអមសង​ខាងផ្លូវ​បង្កការកកស្ទះ បើពុំដូច្នេះទេ កម្លាំងអាជ្ញាធរខណ្ឌនឹងស្ទួច​រថយន្តយកទៅរក្សារទុក​នៅ​អធិកាតដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការពិន័យតាមច្បាប់៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ៦៥៧នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៧៨នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/14 12:14:57 pm        394
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៦៥៧នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៧៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥០៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៥៣នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២០៥៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៩៤ ៩០៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១០០ ៧៩០នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

១ខែសីហា សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបជាង ៥៧គីឡូក្រាម

2021/09/13 12:50:24 pm        457
ភ្នំពេញ ៖ យោងតាមហ្វេសប៊ុកផ្លូវការសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបញ្ជាក់ថា ក្នុងរយៈពេល១ខែសីហាឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាប​បានបទល្មើសគ្រឿងញៀនសរុបចំនួន ៤៤០ករណី កើនឡើង១១១ករណី ស្មើនឹង៣៣,៧ភាគរយ ធៀបនឹងខែកក្កដា ឆ្នាំ២០២១។ ករណីល្មើសដែលបង្ក្រាបបានទាំងនោះ រួមមាន ករណីរក្សាទុកជួញដូរ និងរក្សាទុកមានចំនួន​៣៥៥ករណី, ករណីប្រើប្រាស់មានចំនួន៨៤ករណី និងករណីសំយោគកែច្នៃ១ករណី។ កិច្ចប្រតិបត្តិការខែសីហាកន្លងទៅនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៨៦១នាក់។ ចំនួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទាំងនេះ មានការកើនឡើងចំនួន១២នាក់ ធៀបនឹងខែកក្កដា ឆ្នាំ២០២១ ស្មើនឹង១,៤ភាគរយ។ ក្នុងចំណោមជនសង្ស័យទាំនោះ រួមមានជនសង្ស័យក្នុងករណីជួញដូរ និងរក្សាទុកមាន​ចំនួន​៦៥០នាក់, ជនសង្ស័យក្នុងករណីប្រើប្រាស់គ្រឿងញៀន២១០នាក់ និងជនសង្ស័យក្នុង​ករណី​សំយោគ កែច្នៃ មាន១នាក់។ មានជនបរទេស២១នាក់ស្ថិតក្នុងចំណោមជនសង្ស័យទាំងនោះ។ថ្វីដ្បិតថាករណីគ្រឿងញៀន និងចំនួនជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនបាន មានការ​កើន​ឡើងធៀបនឹងខែកក្កដា ប៉ុន្តែក្នុងកិច្ចប្រតិបត្តិការខែសីហានេះ ចំនួនគ្រឿងញៀន​ដែល​សមត្ថកិច្ច​ចាប់យកបានថយចុះ១៦១គីឡូក្រាម និង ៥៤៨,១៧ក្រាម ថយចុះ៧៣,៦ភាគរយ ពោលគឺសមត្ថកិច្ចយើងបានចាប់យកគ្រឿងញៀនសរុបចំនួន៥៧គីឡូក្រាម និង៩១២,៥៤ក្រាម ធៀបនឹងខែកក្កដា ដែលមានគ្រឿងញៀនចាប់យកជិត២២០គីឡូក្រាម។ កំណើនកាលពីខែកក្កដានោះ ក៏ដោយសារសមត្ថកិច្ចយើងបង្ក្រាបបានករណីធំៗ។គ្រឿងញៀនដែលចាប់បានក្នុងខែសីហាឆ្នាំ២០២១នេះ រួមមាន មេតំហ្វេតាមីនក្រាមម្ស៉ៅ​ជាង​៣៧គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់ជា៣៥គីឡូក្រាម, អ៊ិចស្រ្តាស៊ីជាង១២គីឡូក្រាម, កេតាមីនជាង៧គីឡូក្រាម, Ninetazepamជាង២០០ក្រាម និងកញ្ឆាស្ងួតជាង១គីឡូក្រាម។ ក្នុងចំណោមករណីបង្ក្រាបបាននេះដែរ បទល្មើសគ្រឿងញៀនចាប់ពី១គីឡូក្រាម​ឡើងទៅ​មាន​៤ករណី ស្មើនឹង៤ក្រុម ក្នុងនោះឃាត់ខ្លួនជនសង្ស័យបាន៨នាក់ បណ្ដាញ៨នាក់ ព្រមទាំងមាន​គ្រឿងញៀន​សរុបករណីនេះដល់ទៅជាង២០គីឡូក្រាម សាធាតុផ្សំសរុបជាង២គីឡូក្រាម និងកញ្ឆាស្ងួតជាង១គីឡូក្រាម៕

តួលេខ​កូវីដ-១៩​នៅ​កម្ពុជា​បាន​កើន​លើស ១​សែន​ករណី​ហើយ​នៅ​ថ្ងៃ​នេះ ជាង​៩៩​%​ឆ្លង​ក្រោយ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ

2021/09/13 08:06:30 am        541
ភ្នំពេញ៖ ចំនួន​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ប្រទេស​កម្ពុជា បាន​កើន​ឡើង​លើស ១០​ម៉ឺន​នាក់​ហើយ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​ជាង ៦០០​នាក់​បន្ថែម​ទៀត​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មនុស្ស ៦២៩​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្នុង​នោះ​ករណី​ឆ្លង​ចំនួន ១១៣​នាក់ ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស។គិត​ត្រឹម​ថ្ងៃ​នេះ តួលេខ​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩​សរុប បាន​កើន​​ដល់​ចំនួន ១០០,១៣៣​នាក់​ហើយ​នៅ​ទូទាំង​ប្រទេស គិត​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន។បើ​តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល មនុស្ស​រហូត​ដល់​ទៅ ៩៩,៥៩៧​នាក់ ឬ​ស្មើ​ ៩៩.៤៨​ភាគរយ​នៃ​តួលេខ​អ្នក​ឆ្លង​សរុប ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​កន្លង​មក​នេះ ឬ​ក្រោយ​ផ្ទុះ​ការ​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ។ចំណែក​ឯ​តួលេខ​អ្នក​ស្លាប់​វិញ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បាន​កើន​ឡើង​ដល់ ២,០៤៩​នាក់​ហើយ ក្នុង​នោះ​មាន​ទាំង​ករណី​ស្លាប់​ថ្មី​ចំនួន ៩​នាក់​ដែល​ក្រសួង​ទើបប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។ទោះជាយ៉ាងណា ក្រសួង​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៩៤,៣២៦​នាក់ ឬ​ស្មើជាង ៩៤​ភាគរយ​នៃ​តួលេខ​អ្នក​ឆ្លង​សរុប ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការ៖ស្ថានភាពសន្តិសុខក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តមានភាពល្អប្រសើរមិនមានបាតុភាពណាមួយកើតឡើងទេ
04/15/2026 08:04 PM
ក្រុមការងារគោលដៅបាសាក់លែន អំពាវនាវទេសចរជាតិ អន្តរជាតិមកចូលរួមលេងកម្សាន្តឱ្យបានច្រើន
04/15/2026 08:04 PM
ក្រុមគ្រូពេទ្យជាង ១ពាន់នាក់ និងស្តង់សុខភាពប្រចាំការ ត្រៀមសង្រ្គោះបឋម ជូនភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកម្សាន្តក្នុងព្រឹតិ្តការណ៍នគរសង្រ្កាន្ត
04/15/2026 06:04 PM
អភិបាលរាជធានីភ្នំពេញ៖ ការការពារសន្តិសុខជូនពលរដ្ឋក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គឺ​ជា​ការ​ងារ​ចម្បង​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ
04/15/2026 04:04 PM
ភ្ញៀវទេសចរជាច្រើននាំគ្នាទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកឈូច្រើនក្នុងឱកាសចូលឆ្នាំថ្ងៃទីពីរ
04/15/2026 03:04 PM
ពលករ និងសហគមន៍ខ្មែរនៅប្រទេសម៉ាឡេស៊ីជួបជុំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយ៉ាងសប្បាយរីករាយដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីជាតិដ៏ផូរផង់
04/15/2026 02:04 PM
កម្ពុជា បដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដែលនេះជាព័ត៌មានក្លែងក្លាយ
04/15/2026 02:04 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួម ព្រឹត្តិការណ៍លៀសហាល ចំនួន ៥តោន ជាមួយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកំពង់ចាម
04/15/2026 02:04 PM
នាវាដឹកប្រេងចិនរងទណ្ឌកម្មអាមេរិក ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz
04/15/2026 01:04 PM
ធានាធិបតីកូរ៉េខាងត្បូង ព្រមានថាជម្លោះមជ្ឈិមបូព៌ានឹងធ្វើឲ្យតម្លៃប្រេងនៅតែហក់ឡើងខ្ពស់ប្រធ
04/15/2026 01:04 PM