គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

បន្ទាយមានជ័យ រកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន២៣០នាក់ មានទាំងពលករ និងក្នុងសហគមន៍

2021/08/26 10:11:50 am        341
ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីសុខាភិបាលខេត្ត បានរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ប្រភេទបំប្លែងថ្មីដែលតា (Detla) ចំនួន២៣០ករណី ដែលតួលេខនេះគឺឈរនៅលេខរៀងទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានរកឃើញរហូតដល់ចំនួន ៣៧៥ករណី នេះបើគិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែសីហានេះ បានថ្លែងថា ចំពោះការរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta នៅក្នុងខេត្តបន្ទាយមានជ័យនេះ មានទាំងពលករត្រឡប់មកពីប្រទេសថៃ និងឆ្លងក្នុងសហគមន៍ ដោយអ្នកជំងឺកូវីដ១៩ បំប្លែងថ្មីនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល ដាច់ដោយឡែកពីអ្នកជំងឺកូវីដ១៩ ប្រភេទធម្មតា ។ឯកឧត្តមបន្តថា ដោយសារកំណើនអ្នកជំងឺកូវីដ១៩ បានរកឃើញជាបន្តបន្ទាប់ អាជ្ញាធរខេត្ត បានរៀបចំនូវកន្លែងព្យាបាលធំថ្មី គឺមណ្ឌលព្យាបាល ហ៊ុន សែនខ្លាកូន ស្ថិតក្នុងក្រុងសិរីសោភ័ណ ដោយដាក់អ្នកជំងឺអាការៈស្រាលចូលហើយ គឺបានចំនួនប្រមាណ២០០០នាក់ អ្នកជំងឺជាពលករសុទ្ធ ។ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ក្រៅពីនោះអាជ្ញាធរកំពុងរៀបចំជិតរួចហើយ ទីតាំងព្យាបាល​មួយទៀត​នៅមណ្ឌលផ្សារ អឹងវណ្ណម៉ៅ ស្ថិតក្នុងស្រុកមង្គលបូរី​សម្រាប់ដាក់អ្នកជំងឺឆ្លងក្នុង​សហគមន៍ ហើយកំពុងរៀបចំមណ្ឌលចត្តាឡីសក្ត​មួយទៀត នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត អាចដាក់ពលករបានចំនួន ៣០០០នាក់ ។ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា ចំពោះការវិធានការ អាជ្ញាធរបានរៀបចំអ្នកជំងឺប្រភេទបំប្លែងថ្មី Detla នៅមណ្ឌលដាច់ដោយឡែកពីអ្នកជំងឺផ្សេង, បន្តស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ឲ្យធ្វើចត្តាឡីសក្តតាមការណែនាំ, បន្តអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ និងវិធានការបង្ការលើការរីក​រាលដាល, បន្តអនុវត្តបំរាមគោរចរ និងហាមការជួបជុំ និងរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ៕

អគ្គីភ័យឆាប់ឆេះ មន្ទីរពេទ្យសុខលាភមេត្រី ខណ្ឌបឹងកេងកង បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជំងឺ​និង​បុគ្គលិកពេទ្យ

2021/08/25 05:54:01 am        719
ភ្នំពេញ៖ អគ្គីភ័យឆាប់ឆេះមន្ទីរពេទ្យពហុព្យាបាល «សុខលាភមេត្រី» ជាន់ផ្ទាល់ដីបណ្ដាលឲ្យ​ខូចខាត​សម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យ និងបង្កការភ្ញាក់ផ្អើលដល់បុគ្គលិកពេទ្យរត់ចេញផងដែរ តែសំណាងល្អមិនបណ្ដាលឲ្យ​រាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចមន្ទីរពហុព្យាបាល និងសម្ភារៈសុខលាភ មេត្រី ផ្ទះលេខ៤៧D ផ្លូវលេខ៣៦០ ភូមិ១ ក្រុម៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។នគរបាលបានឲ្យដឹងថា ម្ចាស់មន្ទីរពេទ្យឈ្មោះ សុខ វិសាលគន្ធ ភេទប្រុស​ អាយុ ២៥ឆ្នាំ មុខរបរ ម្ចាស់គ្លីនិក។តាមប្រភពដដែល បានបន្ដថា នៅមុនពេលកើតហេតុឃើញមានផ្សែងហ៊ុយចេញពីបន្ទប់ផ្ទាល់ដី ស្រាប់តែបង្កជាអណ្ដាតភ្លើង បុគ្គលិកពេទ្យបានយកបំពង់ពន្លត់​អគ្គីភ័យ​បាញ់​ពន្លត់តែមិនរលត់ បាន​រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ទាក់ទង​ទៅ​កម្លាំងនគរបាលជំនាញចេញរថយន្តពន្លត់​អគ្គីភ័យ​ចេញជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿង បានទាន់ពេលវេលា។លោកវរះសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ បានប្រាប់ឲ្យដឹងថា ដើមចម​នៃការឆាបឆេះនេះបានកើតឡើង​ដោយ​មូល​ហេតុឆ្លងចរន្ត​អគ្គិសនី ​នៅបន្ទប់វះកាត់តូចនៅបន្ទប់ផ្ទាល់ដី។ទីតាំងឆាបឆេះប្រភេទសំណង់​ ថ្មបេតុង​ ទំហំ១២ម៉ែត្រ​គុណ​២០ម៉ែត្រ។ ខូចខាតសម្ភារៈ​ មាន​ម៉ាស៊ីន​ត្រជាក់,​តុ ទូ ​ដាក់​សម្ភារៈប្រើ​ប្រាស់​មួយចំនួន នឹងពុំបណ្ដាលឲ្យ​ឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។លោកនាយការិយាល័យ បានបញ្ជាក់ឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គីភ័យ​បាន​មកដល់ទីតាំងកើតហេតុចំនួន៧គ្រឿង ប្រើប្រាស់ចំនួន៥គ្រឿង រួមមាន រថយន្តការិយាល័យ​បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន​ ៥គ្រឿង​ ប្រើប្រាស់​ទឹក​ចំនួន​ ៥ឡាន​ ស្មើនឹង​២០ម៉ែត្រគូប​ និងរថយន្តក្រសួងមហាផ្ទៃ​ ចំនួន​ ២គ្រឿង​ ពុំបាន​ប្រើប្រាស់ទឹកទេ។មន្រ្តីជំនាញ បានបញ្ជាក់ឲ្យដឹងផងដែរថា ខណៈអគ្គីភ័យកំពុងឆាបឆេះ ធ្វើអោយបុគ្គលិក​នៃ​មន្ទីរពេទ្យមិនអាច​បញ្ជូន​អ្នក​ជំងឺចេញមកខាងក្រៅបានឡើយ ដោយជញ្ជូន​អ្នកជំងឺឡើងទៅ​ជាន់ទី៧ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អ្នកជំងឺកំពុង​សម្រាកព្យាបាលជំងឺ ​ព្រោះ​ការឆាប​ឆេះស្ថិត​នៅ​ជាន់​ផ្ទាល់​ដីប៉ុណ្ណោះ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤២៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៧២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/25 12:13:35 pm        438
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤២៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៧២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៣១១នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៤នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៨៣៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៦ ៧០២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩០ ៥៣៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បុរសម្នាក់បន្លំធ្វើសមត្ថកិច្ចដាក់កុងត្រូលជជុះ ទារលុយពីអ្នកដឹកបន្លែ ស្ថិត​ក្នុង​​ដំណាក់កាល​ចៅ​ក្រមស៊ើប​​សួរ​បន្ត​តាម​នីតិវិធី

2021/08/25 03:56:53 am        416
ភ្នំពេញ ៖ បន្ទាប់ពីតំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបើកការស៊ើបសួរ​ជនត្រូវចោទ ម្នាក់ពាក់ព័ន្ធករណី​បន្លំធ្វើសមត្ថកិច្ច ដាក់កុងត្រូលជជុះ ចាំទារលុយពីអ្នកដឹកបន្លែ ពេលនេះតំណាងអយ្យការចោទប្រកាន់ហើយ។នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជា​អ្នកនាំពាក្យ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីតំណាង​អយ្យការ​អម​សាលាដំបូង​រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់​ជនត្រូវចោទពីបទ​គំរាមកំហែង​ដោយ​មាន​បញ្ជា​ឲ្យបំពេញ​លក្ខខណ្ឌ​អ្វីមួយ​ តាម​មាត្រា​ ២៣២​ នៃក្រមព្រហ្មទណ្ឌ​ និង​បញ្ជូនទៅឲ្យចៅ​ក្រមបន្តការ​ស៊ើបសួរបន្តតាមនីតិវិធី។សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរ មិនពិត​ប្រាកដ មានស្រុកកំណើត នៅភូមិកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។គួរបញ្ជាក់ផងដែរ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យ​ប្រឆាំង​បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ​បានបញ្ជូនជនសង្ស័យ០១នាក់ ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ​ដើម្បីផ្តន្ទាទោស​តាមនីតិវិធីច្បាប់ ​ពាក់ព័ន្ធករណី ក្លែងបន្លំជា​សមត្ថកិច្ច​ដាក់កុងត្រូជជុះឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ​ដើម្បីសំឡុត​គំរាមកំហែង​ទារប្រាក់។ បន្ទាប់​ពីទទួល​បានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ​បានជិះល្បាតក្នុង​ភូមិសាស្រ្ត​របស់ខ្លួនក៏ប្រទះឃើញមានករណីនេះ​កើតមានពិតប្រាកដមែន ភ្លាមនោះកម្លាំង​ល្បាត​ធ្វើការបង្ក្រាបបានជាក់ស្តែង នៅវេលាម៉ោង១២និង៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ចំណុចមុខការដ្ឋានផ្ទះល្វែង ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ព្រមទាំង​ដកហូត​វត្ថុតាងរួមមាន រថយន្តម៉ាកford ចង្កូត​ស្តាំ​មួយគ្រឿង ​ពណ៌ទឹកសមុទ្រ​រួម​នឹង​វត្ថុតាង​មួយ​​ចំនួនទៀត។ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀត ពិតជា​បានឃាត់រថយន្ត​ហ៊ីយ៉ានដាយ​ដឹក​បន្លែ​មួយគ្រឿង ​ដោយខ្លួនអះអាងប្រាប់តៃកុងឡានថា ខ្លួនជាសមត្ថកិច្ច និង​បាន​គំរាមកំហែង​ទារប្រាក់​ពីតៃកុងឡាន ពិតប្រាកដមែន៕អត្ថបទ៖ កុម្ភះ

រថយន្តធន់ធំជាច្រើនគ្រឿង​ដឹកខ្សាច់ធ្លាក់តាមបណ្ដោយផ្លូវជាតិលេខ៦A កំពុងបង្កផលប៉ះពាល់​ដល់​ពលរដ្ឋ​ធ្វើ​ដំណើរ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាញឹកញាប់

2021/08/24 12:38:16 pm        701
ភ្នំពេញ ៖ រថយន្តធន់ធំជាច្រើនគ្រឿងដឹកខ្សាច់មិនបានគ្របឲ្យបានត្រឹមត្រូវ ធ្វើដីខ្សាច់ធ្លាក់រាយប៉ាយ​តាមបណ្ដោយផ្លូវជាតិលេខ៦A អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារលោក ឃ្លាំង ហួត មិនបានយកចិត្តទុកដាក់ និងអនុវត្តតាមការណែនាំរបស់សាលារាជធានី​ភ្នំពេញ​នៅឡើងទេ​ បណ្ដោយឲ្យរថយន្តធន់ធំដឹកខ្សាច់ធ្លាក់ និងទឹកខួរ​អណ្តែង​ចេញពីរថយន្តប្រឡាក់​​ពេញផ្លូវ​សាធារណៈ ​របស់រដ្ឋ។គួរបញ្ជាក់ថា កន្លងមករហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តបាន​យកចិត្តទុក​ដាក់​យ៉ាងខ្លាំង ចំពោះបញ្ហាតាមដងផ្លូវ ដើម្បីសម្រួល​ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទោះជាយក្រុង ឬទីប្រជុំជនជាពិសេសរក្សា​ចិញ្ជើម​ផ្លូវ​ទុក​សម្រាប់អ្នកថ្មើជើង ឬជនពិការភាព​ធ្វើដំណើរ ។ជាក់ស្ដែងនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ម្ដុំចំណុចស្ពានទី៧ និងទី៨ មូលដ្ឋានសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មានទីតាំងដេប៊ូខ្សាច់ជាច្រើនកន្លែង រថយន្តដឹកដីខ្សាច់ធំៗ ​ចេញពីដេប៊ូខ្សាច់ បានដឹកខ្សាច់​មិនគោរពតាមការណែនាំរបស់អាជ្ញាធរ កំពុងតែប្រឈម​នឹង​គ្រោះថ្នាក់​ដល់អ្នក​ធ្វើ​ដំណើរជាយថាហេតុ បណ្ដាលមកពីរថយន្តដឹកខ្សាច់រាប់សិបគ្រឿង​តែងតែបើកប្រដេញ​បន្ត​កន្ទុយគ្នា​ជាខ្សែ​ និងដឹកដីខ្សាច់មិនមានការគ្របឲ្យ​បានត្រឹមត្រូវ​ធ្វើធ្លាក់ដីប្រឡាក់ពេញផ្លូវ។បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅអមសងខាងផ្លូវជាតិលេខ៦A បាន​ត្អូញត្អែរ​ពី​សកម្មភាព​របស់​ក្រុមរថយន្តដឹកខ្សាច់ចេញពីដេប៉ូទាំងនោះ ដឹកផ្ទុក​គ្មានសណ្តាប់ធ្នាប់ ហូរហៀរទឹក ធ្លាក់ខ្សាច់​មក​លើផ្លូវ​បង្កឲ្យកើតមានគ្រោះថ្នាក់​ចរាចរណ៍ជា​​ញឹកញាប់ ជាពិសេសជាងនេះ​ទៅទៀត​នោះ ធ្វើឲ្យ​ហុយ​មក​ចូលផ្ទះ​សម្បែង​ពួកគាត់ បង្កឲ្យការរស់នៅរបស់ពួកគាត់ប្រឈម​គ្រោះថ្នាក់​ជាច្រើន​ដោយ​សារដេប៉ូខ្សាច់ទាំងនេះ ។ប្រជាពលរដ្ឋបានបន្តទៀតថា ការរស់នៅរបស់ពួកគាត់សព្វថ្ងៃប្រៀប ដូចជារស់នៅលើគំនរខ្សាច់ ព្រោះរថយន្តដឹកខ្សាច់ចេញពីដេប៉ូហៀរហូរធ្លាក់គរពេញផ្លូវ នៅខាងមុខផ្ទះគាត់កើបមិនអស់ ចំណែកអ្នកធ្វើដំណើរដោយម៉ូតូជួបនូវផលវិបាកប្រឈមនឹងគ្រោះថ្នាក់​រអិលដួល បើ​មិន​ដូច្នេះ​គឺ​ហុយ​​ងងិតអួរអ័ព្វ ហុយចូលបាយសម្លរ​ចូលផ្ទះសម្បែង​ប៉ះពាល់ដល់មុខរបររកស៊ី​របស់ពួកគាត់​ជាពិសេសសុខភាពរស់នៅប្រចាំថ្ងៃ។ជាចុងក្រោយ​ពលរដ្ឋ​សំណូម​និង​ស្នើសុំទៅដល់អាជ្ញាធរ ដែលពាក់ព័ន្ធមេត្តាជួយចុះពិនិត្យ​មើលដង​ផ្លូវជាតិ​លេខ៦A ផងចាប់ពីចំណុចស្ពានទី៨ មូលដ្ឋានសង្កាត់បាក់ខែង រហូតដល់​ផ្លូវបត់​ចូល​មហាវិថីឈ្នះឈ្នះ​នេះផង ព្រោះពលរដ្ឋអ្នករស់នៅអមសងខាងផ្លូវ រួមទាំងអ្នកធ្វើដំណើរ ជួបការ​លំបាកជាខ្លាំងណាស់៕អត្ថបទ ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤៦៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥១២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/24 12:07:25 pm        533
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤៦៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥១២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៣៧២នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៩៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៣នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៨២១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៦ ១៣០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩០ ១០៧នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ស្ថានភាពកូវី១៩ ខេត្តបន្ទាយមានជ័យមិនទាន់ធូរស្បើយ អាជ្ញាធរសម្រេច​ដាក់ទីតាំង​មួយចំនួន​ជាតំបន់ក្រហម

2021/08/24 11:10:22 am        566
បន្ទាយមានជ័យ ៖ ស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងខេត្តបន្ទាយមានជ័យ មិនទាន់មានការធូរស្បើយនៅឡើយទេ ក្នុងរយៈពេលចុងក្រោយនេះ ដោយអាជ្ញាធរនៅបន្តរកឃើញអ្នកមានវិជ្ជមាន ក្នុងចំនួនច្រើនករណីជារៀងរាល់ថ្ងៃ និងទីតាំងពាក់ព័ន្ធមួយចំនួន ត្រូវបានធ្វើការបិទខ្ទប់ និងដាក់ជាតំបន់ក្រហមផងដែរ ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ រហូតដល់ចំនួន ១៩៩នាក់ ដោយ​ធ្វើ​សំណាកតាមរយៈឧបករណ៍តេស្តរហ័ស ដែលភាគច្រើនអ្នកពាក់ព័ន្ធព្រឹត្តការណ៍​សហគមន៍២០កុម្ភៈ និងពលករទើបត្រឡប់មកពីប្រទេសថៃ ហើយនៅថ្ងៃដូចគ្នានេះ មានអ្នកជាសះស្បើយចំនួន ១០៥នាក់ ។ពាក់ព័ន្ធការឆ្លងកូវីដ១៩ មិនទាន់ថមថយនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានធ្វើការបិទខ្ទប់ និងដាក់ជាតំបន់ក្រហមនូវទីតាំងមួយចំនួន គឺកាលពីថ្ងៃទី២៣ ខែសីហា ផ្សារចក្រី ស្ថិតក្នុងភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ដោយបានធ្វើការបិទខ្ទប់រយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ដោយអាជ្ញាធរចាត់ទុកថា ផ្សារនេះមានការឆ្លងរាលដាលច្រើន ។កាលពីម្សិលមិញនោះដែរ រដ្ឋបាលខេត្ត ក៏បានសម្រេចកំណត់ភូមិសាស្ត្រមួយចំនួនទៀត ក្នុង​សង្កាត់ទឹកថ្លៃ និងសង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ជាតំបន់ក្រហម ដោយសារតំបន់ទាំងនោះ មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភ ។ក្នុងសេចក្តីសម្រេចបន្តថា សម្រាប់តំបន់មួយចំនួនក្នុងក្រុងសិរិសោភ័ណ ត្រូវបានដាក់ជាតំបន់​ក្រហមនោះ មានបរិវេណផ្សារទឹកថ្លៃ វត្តភ្នំជញ្ជាំង ខាងកើតឈាងខាងជើងវត្តទឹកថ្លា ទីតាំងទាំង៣នេះ ស្ថិតក្នុងសង្កាត់ទឹកថ្លា និងបរិវេណផ្សារពង្រ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ។គួរបញ្ជាក់ថា បច្ចុប្បន្នសកម្មភាព នៃការធ្វើដំណើរឆ្លងដែនរបស់ពលករ មកពីប្រទេសថៃ តាមច្រកនានា​ជាប់ខេត្តបន្ទាយមានជ័យ នៅតែមានចំនួនច្រើន ដោយក្នុងមួយថ្ងៃៗគឺចាប់ពី៤០០ ទៅ៥០០នាក់ ដោយពលករក្នុងចំណោមទាំងអស់នេះ ត្រូវបានមន្ត្រីសុខាភិបាល ធ្វើសំណាក​រក​ឃើញថា មានប្រមាណ១០ភាគរយ មានវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នខេត្តមួយនេះ បានរកឃើញ​អ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា (Delta) ចំនួន១៤៦នាក់ហើយ ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤១០នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៣៧នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/23 12:24:11 pm        380
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤១០នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៣៧នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន២៧៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៣២នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៨០៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៥ ៦១៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៩ ៦៤១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ពលករចូលតាមច្រកបន្ទាយមានជ័យ ប្រចាំថៃ្ង៤០០ទៅ៥០០នាក់ និងមាន១០ភាគរយ រកឃើញវិជ្ជមាន

2021/08/23 11:17:40 am        648
ភ្នំពេញ៖ ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបន្ទាយមានជ័យ ជាប្រចាំថ្ងៃនៅតែបន្តមាន ក្នុងរង្វង់ចាប់ពី៤០០ទៅ៥០០នាក់ ហើយត្រូវបានមន្ត្រីសុខាភិបាលខេត្ត ធ្វើសំណាកតាមរយៈឧបករណ៍តេស្តរហ័ស ដើម្បីរកវីរុសកូវីដ១៩ ជាលទ្ធផលមានប្រមាណ ១០ភាគរយ នៃពលករទាំងនោះ មានវិជ្ជមានកូវីដ១៩ ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ចាប់តាំងពីមានការបើក​ព្រំដែន​ជាមួយប្រទេសថៃ ក្នុងការឲ្យពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ មានពលករខ្មែរចូលតាមច្រកខេត្តបន្ទាយមានជ័យ នៅតែមានចំនួនច្រើន និង​មាន១០ភាគរយ នៃពលករទាំងអស់នោះ វិជ្ជមានកូវីដ១៩ ហើយត្រូវបញ្ជូនទៅសម្រាកព្យាបាល តាមមណ្ឌលនានា ដែលមាននៅក្នុងខេត្តសរុបចំនួនជិត ២០កន្លែង ។ឯកឧត្តម បានបន្តថា ដោយកំណើនមកជាបន្តបន្ទាប់នេះ អាជ្ញាធរខេត្តបានរៀបចំមណ្ឌល​ចត្តាឡីស័ក នៅក្នុងក្រុងសិរីសោភ័ណ និងតាមបណ្ដាស្រុកមួយចំនួន រហូតដល់ចំនួន ២២កន្លែង និងបច្ចុប្បន្នមានអ្នកកំពុងធ្វើចត្តាឡីស័ក តាមមណ្ឌលនានាចំនួន ៦ ៦២៧នាក់ ។ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ទន្ទឹមនឹងការរកឃើញអ្នកវិជ្ជមានកូវីដ១៩ អាជ្ញាធរ និងមន្ត្រី​សុខាភិបាល​ខេត្ត បាននិងកំពុងពន្លឿនក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ដោយ​រហូតមកដល់ពេលនេះ អ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើង ចាក់បានជាង ៣០ម៉ឺននាក់ និងនៅថ្ងៃទី២៣ ខែសីហានេះ ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ចាប់ពី​អាយុ១២ឆ្នាំ ទៅដល់ក្រោម១៨ឆ្នាំ ដែលគម្រោងត្រូវចាក់ចំនួន ១០៩ ០០០នាក់ នៅមណ្ឌលសុខភាពក្នុងខេត្តចំនួន ៦៨ទីតាំង ។ឯកឧត្តម អ៊ុ រាត្រី បញ្ជាក់ថា ពុំមានករណីយុវជននៅមណ្ឌលបន្សាប់គ្រឿងញៀន រត់ចេញពី​មណ្ឌល​នោះ គឺគ្រាន់តែពួកគេពេលដឹងថា ​មានករណីវិជ្ជមានកូវីដ១៩ ហើយនោះ ចង់ស្វែងរក​ទីតាំង​ព្យាបាល ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរបាន​សម្រួល​ឲ្យពួកគេ បានទៅមណ្ឌលព្យាបាលខាងក្រៅចំនួន ១៥០នាក់ និងក្រៅពីនោះព្យាបាលនៅក្នុងមណ្ឌលបន្សាប់គ្រឿងញៀន ។កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរខេត្តបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៨២នាក់ និងជាសះស្បើយចំនួន ១៦៨នាក់ ។ រហូតមកដល់ពេលនេះ នៅខេត្តបន្ទាយមានជ័យ ក្រសួង​សុខាភិបាល​បានរកឃើញអ្នកវិជ្ជមានវីរុសបំប្លែងថ្មីដែលតា​ (Delta) ចំនួន១៤៦នាក់ និង​សរុប​នៅទូទាំងប្រទេសកម្ពុជា គឺបានរកឃើញអ្នកវិជ្ជមានវីរុសនេះ ចំនួន៩៩៩នាក់ ប៉ះពាល់លើរាជធានី និងខេត្តសរុបចំនួន២៣ លើកលែងខេត្តកែប និងខេត្តក្រចេះ ៕អត្ថបទ បាន សុខរិទ្ធ

ការអនុវត្តបំរាមគោចរជាង២០ថ្ងៃ ឃាត់មនុស្សពិន័យ អប់រំជាង៣៧០០០នាក់ និងបញ្ជូន៩៥នាក់​ទៅ​តុលាការ

2021/08/23 10:31:05 am        216
ភ្នំពេញ៖ ការអនុវត្តរឹតបន្តឹងបំរាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាង ២០ថ្ងៃ ក្នុងនោះសមត្ថកិច្ចនៅតាមគោលដៅអនុវត្តវិធានការនានា បានឃាត់អ្នកល្មើសនឹងបំរាមគោចរបានចំនួនជាង ៣៧០០០នាក់ ធ្វើការអប់រំនិងពិន័យ ខណៈមានអ្នកល្មើសធ្ងន់ធ្ងរចំនួន ៩៥នាក់ទៀត ត្រូវបានបញ្ជូនទៅតុលាការចាត់ការនីតិវិធី ។យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ការអនុវត្តវិធាន​ការច្បាប់ពាក់ព័ន្ធនឹងបំរាមគោចរបានចំនួន ១៩ ២១០ករណី ដោយឃាត់ខ្លួនអ្នកល្មើស ដើម្បី​ធ្វើការ​ពិន័យ និងអប់រំចំនួន ៣៧ ៨៣៤នាក់ ក្នុងនោះ ជនបរទេសចំនួន ២១៩នាក់ ។សេចក្តីជូនដំណឹង បានបន្តថា ការអនុវត្តនេះ បានឃាត់យានយន្តចំនួន១៦ ៤៣៧គ្រឿង និងបាន​ថវិកា​បានចំនួន ៧៤១ ៦០០ ០០០រៀល និងបិទទីតាំងអាជីវកម្ម ដែលល្មើសនឹងបំរាមចំនួន ៥ទីតាំង ។ចំពោះការល្មើសបំរាមគោចរ នារយៈពេលចុងក្រោយនេះ បានថយចុះច្រើន ជាក់ស្ដែងនៅយប់​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចអនុវត្តវិធានការច្បាប់ចំនួន ២២២ករណី ឃាត់មនុស្សបានចំនួន ៤១១៤នាក់ ដើម្បីធ្វើការអប់រំ និងពិន័យជាប្រាក់បានចំនួន ៤ ២០០ ០០០រៀល និងឃាត់រថយន្ត ៦៨គ្រឿង និងម៉ូតូ ១២៦គ្រឿង ។ពាក់ព័ន្ធការអនុវត្តរឹតបន្តឹងបំរាមគោចរនេះ សម្រាប់រាជធានីភ្នំពេញ និងបន្តអនុវត្តរហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ខណៈនៅតាមបណ្ដាខេត្តមួយចំនួន ក៏មានការធូរស្បើយ នៃការរកឃើញអ្នក​វិជ្ជមានកូវីដ១៩ ហើយមានការបើកផ្សារ ឲ្យក្រុមអាជីវករលក់ដូរឡើងវិញ ។ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីជូនដំណឹងដល់ខេត្តចំនួន១៥ ពិសេសខេត្តនៅជាប់ព្រំដែន ត្រូវបន្តបំពេញកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីដែលតា ខណៈកម្ពុជា បានរកឃើញអ្នកឆ្លងវីរុសថ្មីនេះ មានជិតចំនួន ១០០០ករណី ៕អត្ថបទ ៖ សុខរិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពីរថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មី រាជធានីភ្នំពេញ ទាក់ទាញទេសចរជាតិ-អន្តរជាតិ ជិត២,៦លាននាក់
04/16/2026 10:04 AM
សហរដ្ឋអាមេរិកកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ជាមួយនឹងទណ្ឌកម្ម
04/16/2026 10:04 AM
លោក STARMER នឹងមិនចុះចាញ់ ចំពោះការគំរាមកំហែងសង្គ្រាមមជ្ឈិមបូព៌ារបស់លោក TRUMP ទេ
04/16/2026 10:04 AM
ក្រុមហេសបូឡាយល់ព្រមឈប់បាញ់ជាមួយអ៊ីស្រាអែល ប៉ុន្តែនៅតែប្រុងប្រយ័ត្នចំពោះការអនុវត្ត
04/16/2026 10:04 AM
របាយការណ៍៖ នាវាជាច្រើនគ្រឿងបំពានការបិទផ្លូវរបស់សហរដ្ឋអាមេរិកលើកំពង់ផែអ៊ីរ៉ង់
04/16/2026 09:04 AM
សារព័ត៌មាន FT៖ អ៊ីរ៉ង់បានប្រើប្រាស់ផ្កាយរណបចារកម្មចិន ដើម្បីកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិក
04/16/2026 09:04 AM
រយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខេត្តបាត់ដំបង ទាក់ទាញភ្ញៀវបានជាង៦៦ម៉ឺននាក់
04/16/2026 09:04 AM
រុស្ស៊ី៖ ការផលិតយានដ្រូនរបស់អឺរ៉ុបសម្រាប់អ៊ុយក្រែន ប្រឈមនឹងហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរឡើង
04/16/2026 09:04 AM
UN៖ មនុស្សជាង ២៧៧.000នាក់ បានភៀសខ្លួនពីលីបង់ចូលទៅស៊ីរី ស្របពេលមានអរិភាពកាន់តែខ្លាំងឡើង
04/16/2026 09:04 AM
ស្នងការ៖ស្ថានភាពសន្តិសុខក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តមានភាពល្អប្រសើរមិនមានបាតុភាពណាមួយកើតឡើងទេ
04/15/2026 08:04 PM