គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឡោមព័ទ្ធឃាត់ខ្លួនជនជាតិចិនជាង៨០នាក់នៅអាគារខុនដូរមួយកន្លែងក្នុងខណ្ឌចំការមន

2021/08/21 03:55:32 pm        857
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថមូលដ្ឋានខណ្ឌចំការមន បានចបានចុះឡោមព័ទ្ធទីតាំងខុនដូរមួយកន្លែង បានឃាត់ខ្លួនជនជាតិប្រុសស្រីជាង ៨០នាក់ បញ្ជូនខ្លួនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត។ប្រតិបត្តិការការនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅចំណុចខុនដូរមួយលេខ ៩៧ ផ្លូវ៥០៨ មូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលដែលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឈានដល់ការឡោមព័ន្ធទីតាំងខុនដូរនេះ កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតកំណត់ទីតាំងច្បាស់លាស់ បានឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាង៨០នាក់ បញ្ជូនខ្លួនឡើងរថយន្ត រួចនាំខ្លួនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីសាកសួរ និងបន្តវិតិវិធីតាមផ្លូវច្បាប់៕ពាក់ព័ន្ធករណីនេះភ្ញាក់ងារទូរទស្សន៍ BTV News បានធ្វើទំទាក់ទំទងតាមរយះទូរស័ព្ទទៅ លោក វរសេនីយ៍ឯក ម៊ាំង សុខលុច នាយការិយាល័យបង្ក្រាប់បទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធរាជធានីភ្នំពេញ ដែលដឹកនាំប្រតិបត្តិការផ្ទាល់ សុំព័ត៌មានក្នុងវង្វង់ប្រតិបត្តិការ ឃាត់ខ្លួនជនជាតិចិន និងបទល្មើសអ្វីនោះ គាត់បានប្រាប់ថា កំពុងជាប់រវល់សិន រួចក៏បិទក៏ទូរស័ព្ទ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤៩៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៥៥នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/21 12:31:52 pm        347
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤៩៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៦៥៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣០៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៨៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៧៧៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៤ ៥០៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៨ ៧៣៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អត្រា​អ្នកឆ្លង​ជំងឺកូវីដ-១៩​ បំប្លែងថ្មី​ប្រភេទdelta​ មានការកើនឡើងដល់១៦៥នាក់​ក្នុង​ភូមិ​សាស្រ្ត​ខេត្តឧត្តរមានជ័យ

2021/08/21 11:23:12 am        609
ឧត្តរមានជ័យ ៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា អត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទdelta មានចំនួនកើនឡើងដល់ ១៦៥នាក់ ក្នុងនោះស្រី៨០នាក់ គិតត្រឹមថ្ងៃទី ២០សីហា ឆ្នាំ២០២១នេះ។លោកវេជ្ជបណ្ឌិត បន្តថា បច្ចុប្បន្ននេះ​ជំងឺដែលគួរឲ្យខ្លាច​ និងបារម្មណ៍ខ្លាំង​នៃការ​ចម្លងលឿន​ជាងគេនោះ គឺប្រភេទជំងឺបំប្លែងខ្លួនថ្មី delta វាចម្លងលឿន​ពី​បុគ្គលម្នាក់​​ទៅបុគ្គលម្នាក់​ទៀត​តាមរយៈខ្យល់ដង្ហើម។លោកវេជ្ជបណ្ឌិត បន្តឲ្យដឹងទៀតថា ទោះបីជាស្ថានភាព​នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មាន​ការថមថយចុះលើពលករឆ្លងដែន និងប្រជាពលរដ្ឋ​ក្នុងសហគមន៍​បន្តិចក្តី​ ក៏​បងប្អូនមិនត្រូវ​មាន​ការធ្វេស​ប្រហែស​នោះឡើយ​ ត្រូវអនុវត្តវិធានការកាតព្វកិច្ច ពាក់ម៉ាស​ រក្សាគម្លាត​សុវត្ថិភាព​សង្គម សំអាត​អនាម័យ​លាងដៃ​ជាមួយសាប៊ូ​ ឬក៏​ជេល ឲ្យបានខ្ចប់ខ្ចួនជាប់ជាប្រចាំ​ទើបគ្រប់គ្នាអាចជៀស​ផុត​ពីការចម្លង​ជំងឺដ៏​កាចសហាវនេះបាន៕អត្ថបទ ៖ ឃិនសារិទ្ធ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥១៩នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៥៣នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/20 12:13:27 pm        388
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៥១៩នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៥៣នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៣៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៨៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៧៦២នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៣ ៨៥១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៨ ២៤២នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

មន្រ្តីជំនាញចុះយកសំណាកពលរដ្ឋ និងអាជីវករជាង២០០នាក់ នៅផ្សារ៧មករា ក្រោយ​រកឃើញ​កូវីដ-១៩ បំប្លែងថ្មី ​​Delta ៣នាក់ បានចេញចូលផ្សារ

2021/08/19 01:54:45 pm        667
ភ្នំពេញ ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានដឹកនាំមន្ត្រី និងអាជ្ញាធរសង្កាត់ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងផ្សារ៧មករា ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្រោយពីបានបិទខ្ទប់កាលពីយប់មិញ ដើម្បីពិនិត្យយកសំណាកបងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ ក្រោយពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ដែលតា(Delta) ចំនួន៣នាក់ បានចេញចូលទិញឥវ៉ាន់ក្នុងផ្សារនេះ។ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បាន​ជំរុញ​ឲ្យក្រុមការងារយកចិត្តទុក​ដាក់លើការយក​សំណាក​ ហើយ​អនុវត្តនូវវិធានសុខាភិបាលពិសេស គឺការអនុវត្តវិធាន ៣កុំ និង៣ការពារ របស់​សម្ដេចតេជោហ៊ុន សែន ក្នុងកិច្ចការពារទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩។លោក ឯក ឃុនដឿន បានបញ្ជាក់ឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ​និងអាជីវករដែលបានយក​សំណាក​នៅផ្សារ៧មករានេះ មានចំនួនជាង២៥២នាក់ ហើយការបង្កើតឲ្យ​មានការពិនិត្យ​យក​សំណាកនេះ គឺដោយសារតែមានបងប្អូនប្រជាពលរដ្ឋចំនួន៣នាក់ មានវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ។លោក បានបន្តថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទួលគោក សហការជាមួយនឹងក្រុមគ្រួពេទ្យ ចុះពិនិត្យយកសំណាក បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីបុគ្គល​មួយ​ទៅបុគ្គលមួយទៀត។លោក បញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ក្រៅពីយកសំណាកនៅទីតាំង បងប្អូនអាចទៅយកសំណាងនៅវិទ្យាល័យបាក់ទូកមួយទីតាំងទៀត ។លោកអភិបាលខណ្ឌទួលគោក បានបន្ថែមទៀតថា លទ្ធផលបងប្អូនប្រជាពលរដ្ឋចំនួន២៥២នាក់ ដែល​មកយកសំណាកនៅចំណុចផ្សារ៧មករា គឺអវិជ្ជមានទាំងអស់៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៣៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៣២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/19 12:09:59 pm        283
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៥៣៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៦៣២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៣៨៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៤៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៧នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៧៤៧នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៣ ២៩៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៧ ៧២៣នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អ្នកល្មើសបំរាមគោចរ មានចំនួនច្រើនប្រចាំថ្ងៃ ទោះការអនុវត្តធ្វើឡើងច្រើនថ្ងៃមកហើយ

2021/08/19 10:46:15 am        91
ភ្នំពេញ ៖ បើទោះជាបំរាមគោចរ ត្រូវបានអាជ្ញាធរក្នុងរាជធានី និងតាមបណ្ដាខេត្ត អនុវត្តជាច្រើនថ្ងៃមកហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែជារាល់យប់នៅតែមានអ្នកបានល្មើសបំរាមគោចរ មានចំនួនច្រើនប្រចាំថ្ងៃ ដែលជាធម្យមដល់ខ្ទង់ជាងពាន់នាក់ ។បើតាមយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ បានឲ្យដឹងថា ចាប់ពីមានការដាក់បំរាមគោចរ នៅរាជធានី និង​បណ្ដាខេត្ត សមត្ថកិច្ចចុះពង្រឹងវិធានការ បានអនុវត្តឃាត់ខ្លួនអ្នកល្មើសនឹងបំរាមគោចរ ក្នុង​មួយយប់ៗ ចាប់ពីជិត១០០០នាក់ ទៅជាង៤០០០នាក់ ដើម្បីធ្វើការអប់រំ និងពិន័យជាប្រាក់ និងមានការបញ្ជូនទៅតុលការ​ចំពោះអ្នកល្មើសធ្ងន់ធ្ងរ ។ដោយកាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ៨៩៣ករណី ឃាត់ខ្លួនមនុស្សចំនួន ១៨៦៧នាក់ ធ្វើការអប់រំ និងពិន័ជាប្រាក់សរុបបានចំនួន ១៧ ៥០០ ០០០រៀល ឃាត់រថយន្ត ៩៨៧គ្រឿង និងបញ្ជូនទៅតុលាការម្នាក់ ។ពាក់ព័ន្ធនឹងការដាក់វិធានការបំរាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ពិសេស​ប្រភេទបំប្លែងថ្មីនោះ គឺរដ្ឋបាលសាលារាជធានីភ្នំពេញ បានដាក់បំរាមជាបន្តបន្ទាប់ រហូតដល់​ពេល​ជិតមួយខែ គឺអនុវត្តពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ខណៈនៅតាមបណ្ដា​ខេត្ត​មួយចំនួន ក៏បានអនុវត្តដូចគ្នាដែរ ។ទន្ទឹមនឹងការអនុវត្តវិធានការផ្នែកច្បាប់នេះ រាជរដ្ឋាភិបាលក៏កំពុងពន្លឿន ក្នុងការចាក់វ៉ាក់​សាំង​ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ខណៈនៅតាមបណ្ដាខេត្តមួយចំនួន កំពុងដំណើរការចាក់​វ៉ាក់សាំង​ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ រហូតដល់ក្រោមអាយុ ១៨ឆ្នាំ រួមទាំងការ​ចាក់វ៉ាក់​សាំងដូសទី៣ ឬដូសជំរុញដល់កងកម្លាំងជួរមុខ ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៩៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧៤៨នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/18 12:02:16 pm        424
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៥៩៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៧៤៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤០៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៨៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៧៣០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨២ ៦៦៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨៧ ១៩០នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

យប់មិញមនុស្ស៦នាក់ ត្រូវបញ្ជូនទៅតុលាការ និងជាង២២០០នាក់ទៀត រងការពិន័យ

2021/08/18 11:47:22 am        443
ភ្នំពេញ ៖ ក្នុងពេលដាក់គោលដៅដើម្បីពង្រឹង និងអនុវត្តបំរាមគោចរ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មី នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួនជាង២២០០នាក់ ធ្វើការអប់រំនិងពិន័យ ខណៈមនុស្សចំនួយ៦នាក់ទៀត ត្រូវបានបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ។ ក្នុងសេចក្តីជូនដំណឹង ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល បានឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែសីហា ការអនុវត្តវិធានការច្បាប់បានចំនួន១ ១០៩ករណី ដោយធ្វើការឃាត់ខ្លួនអប់រំ និងពិន័យ ចំនួន២ ២៩០នាក់ ឃាត់យានយន្តចំនួន ១ ១៣២គ្រឿង និងពិន័យជាប្រាក់ចំនួន ៣៤ ៤០០ ០០០រៀល ។គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន កំពុងអនុវត្តបំរាមគោចរ មិន​ឲ្យមានការធ្វើដំណើរបំលាស់ទី ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៣ទៀបភ្លឺ ដើម្បីទប់ស្កាត់ការ​ឆ្លងរាលដាលជំងឺកូវីដ១៩ លើកលែងករណីមួយចំនួន ។ក្រៅពីបានដាក់បំរាមគោចរ មានតំបន់ខ្លះក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានអាជ្ញាធរធ្វើការបិទខ្ទប់​ជា​បណ្ដោះអាសន្ន ព្រោះបានរកឃើញករណីឆ្លងវីរុសបំប្លែងប្រភេទថ្មីដែលតា (Delta) ខណៈខេត្តមួយចំនួនទៀត ក៏មានការបិទផ្សារ និងបិទទីប្រជុំជន ។មួយវិញទៀត ទន្ទឹមនៅ​មាន​ករណីរកឃើញ​ឆ្លងថ្មីនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាល តាមរយៈ ក្រសួងសុខាភិបាល កំពុងពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាចាក់ដូសទី៣ ឬដូសជំរុញ ដល់កម្លាំងជួរមុខផងដែរ ៕

អ្នកជាសះស្បើយពីជំងឺកូវីដ ក្នុងខេត្តបាត់ដំបង កាន់តែមានចំនួនច្រើន

2021/08/17 12:41:35 pm        380
បាត់ដំបង៖ ក្នុងមួយរយៈពេលចុងក្រោយនេះ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ក្នុងខេត្តបាត់ដំបង កាន់តែមានចំនួនច្រើនឡើង ខណៈអ្នកឆ្លងថ្មីមានការថយចុះជាបន្តបន្ទាប់ផងដែរ។ ចំនួនអ្នកឆ្លងថ្មីក្នុងខេត្តប៉ុន្មានថ្ងៃកន្លងមកនេះ បានថយចុះពីលើ១០០នាក់ មកនៅក្នុងរង្វង់ពី ៥០ទៅ៨០នាក់ក្នុងមួយថ្ងៃ ចំណែកចំនួនអ្នកជាសះស្បើយបានកើនឡើងលើសពី ១២០នាក់។ ការថយចុះចំនួនអ្នកឆ្លងថ្មី គឺដោយសារអាជ្ញាធរខេត្តគ្រប់គ្រង​បានយ៉ាងល្អនូវលំហូរពលករខ្មែរ​មកពីប្រទេសថៃ គួបផ្សំ​ផ្ទៃក្នុងខេត្ត ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋបានចូលរួមអនុវត្តន៍​វិធានការ​សុខាភិបាល ៣កុំ ៣ការពារបានខ្ជាប់ខ្ជួនផងដែរ។ ជាក់ស្ដែង រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០២១ បានចេញសេចក្ដី​ប្រកាស​ព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៧៤នាក់ និងជាសះស្បើយ​ចំនួន ១៣១នាក់។ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤ ៧៦១នាក់ បានព្យាបាលជាសះស្បើយចំនួន ៣ ៤១៨នាក់ កំពុងសម្រាកព្យាបាល​ចំនួន១ ២៨៣នាក់ និងស្លាប់៦០នាក់។ ចំពោះការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ គឺមាន​ជារៀងរាល់ថ្ងៃ ដោយកាលពីថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២១ ពលករខ្មែរត្រឡប់មកពីប្រទេស​ថៃចូលតាមច្រកព្រំដែននានា​ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មានចំនួន១១៥នាក់ ក្នុងនោះមាន​វិជ្ជមាន​ជំងឺកូវីដ១៩ចំនួន១៣នាក់។ទោះបីជាចំនួនអ្នកជាសះស្បើយកើនឡើង ប៉ុន្តែឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានបង្ហាញការព្រួយបារម្ភសារជាថ្មីទៅលើបញ្ហាវីរុសកូវីដ១៩ បម្លែងថ្មីប្រភេទដែលតា (Delta) ដែលកំពុងចាប់ផ្ដើមរាត្បាតក្នុងសហគមន៍ជាបណ្ដើរៗ ដូចនេះយើងត្រូវតែប្រុងប្រយ័ត្ន​ត្រៀម​លក្ខណៈទុកជាមុន ជាពិសេសចំពោះពលករដែលទើបមកពីប្រទេសថៃ ដែលភាគច្រើន​គឺពួកគាត់​មានកូវីដ-១៩ ប្រភេទDelta ខណៈរហូតមកដល់ពេលនេះ មិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ បំប្លែង​ខ្លួនថ្មីប្រភេទDeltaនៅក្នុងសហគមន៍ខេត្តបាត់ដំបងឡើយ។ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាសះស្បើយពីជំងឺកូវីដ-១៩នេះហើយ សូមកុំព្រលែងដៃឲ្យសោះ បើទោះបីធ្លាប់ផ្ទុកមេរោគនេះក៏ដោយ ក៏មិនមែនមានន័យថា​មិន​អាចឆ្លងទៀតដែរ បើប្រហែសនោះ ប្រជាពលរដ្ឋនឹងនៅតែឆ្លង ដូចនេះសូមបន្តការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ទាំងអនាម័យខ្លួនប្រាណ ការហូបចុក និងជាពិសេសការរក្សាគម្លាតសង្គម ហើយត្រូវអនុវត្ត​ទៅតាមវិធានរដ្ឋបាលនានា ដែលបានដាក់ចេញអនុវត្តផងដែរ៕ អត្ថបទ៖ នឿត សុភ័ក្ត្រ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រតិភូសភាកម្ពុជា បង្ហាញវត្តមានយ៉ាងសកម្មក្នុងកិច្ចប្រជុំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអាស៊ានបូកបី នៃមហាសន្និបាត IPU លើកទី១៥២
04/16/2026 12:04 PM
ក្រសួងការបរទេស៖គុយបាបដិសេធមិនចរចាអំពីប្រព័ន្ធនយោបាយរបស់ខ្លួន ជាមួយអាមេរិក
04/16/2026 12:04 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ លោក TRUMP ចង់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន
04/16/2026 12:04 PM
អ៊ីស្រាអែលនិយាយថា ភាគខាងត្បូងប្រទេសលីបង់ជា «តំបន់សម្លាប់ក្រុមហេសបូឡា»
04/16/2026 11:04 AM
អាជីវករបង្ហាញការសប្បាយចិត្ត ខណៈលក់ដូរដាច់ខ្លាំងក្នុងកម្មវីធី នគរសង្រ្កាន្ត
04/16/2026 11:04 AM
ផលិតផលក្នុងស្រុកម្ហូបអាហារ និងបង្អែមនំចំណីប្រចាំខេត្តជាច្រើនមុខ ត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង
04/16/2026 11:04 AM
អ្នកជំនាញUNព្រមានពីការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលនៅលីបង់ ស្របនឹងគំរូនៃអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា
04/16/2026 10:04 AM
ពីរថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មី រាជធានីភ្នំពេញ ទាក់ទាញទេសចរជាតិ-អន្តរជាតិ ជិត២,៦លាននាក់
04/16/2026 10:04 AM
សហរដ្ឋអាមេរិកកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ជាមួយនឹងទណ្ឌកម្ម
04/16/2026 10:04 AM
លោក STARMER នឹងមិនចុះចាញ់ ចំពោះការគំរាមកំហែងសង្គ្រាមមជ្ឈិមបូព៌ារបស់លោក TRUMP ទេ
04/16/2026 10:04 AM