គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ

សន្តិសុខ និង សង្គម

កម្ពុជា​រក​ឃើញ​មនុស្ស​៦៥៥​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ២២៤​នាក់​ទៀត​ជា​សះ​ស្បើយ

2021/04/27 02:59:58 am        52
ភ្នំពេញ៖ ក្រសួង​សុខាភិបាល ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ដល់​ទៅ ៦៥៥​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ​កូវីដ​១៩​ចំនួន ២២៤នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា ករណី​ឆ្លង​ថ្មី​សរុប​ដល់​ទៅ ៦៥៤​នាក់ សុទ្ធ​តែ​ឆ្លង​មេរោគ​កូវីដ​១៩ ក្រោយ​ពី​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ ១​ករណី​ទៀត គឺ​ជា​ករណី​នាំ​ចូលដែល​ត្រូវ​បាន​រក​ឃើញ​លើ​ពលការិនី​កម្ពុជា​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា។បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ត្រូវបានរកឃើញច្រើនលើសលប់នៅរាជធានីភ្នំពេញដល់ទៅ ៥២២នាក់ បន្ទាប់មកពីគឺខេត្តព្រះសីហនុ ដែលរកឃើញអ្នកឆ្លងថ្មីដល់ទៅ ១១៣នាក់។ក្រសួងសុខាភិបាល ឱ្យដឹងទៀតថា ខេត្តកណ្ដាល និងខេត្តតាកែវ រកឃើញ ៥នាក់ដូចគ្នា ហើយបន្ទាប់មកខេត្តកំពង់ចាម និងខេត្តកែប រកឃើញអ្នកឆ្លងថ្មី ៣នាក់ដូចគ្នាដែរ ខណៈដែលខេត្តកំពង់ស្ពឺ មណ្ឌលគិរី ត្បូងឃ្មុំ រកឃើញអ្នកឆ្លងថ្មី ១នាក់ប៉ុណ្ណោះ។គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ៨ ៨៤៨នាក់ហើយបានឆ្លងមេរោគកូវីដ១៩ ដែលភាគច្រើនលើសលប់ដល់ទៅ ៨ ៣០១នាក់ ឬប្រហែល ៩៤ភាគរយ បានឆ្លងមេរោគកូវីដ១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ក្រសួងសុខាភិបាលឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ១៩ចំនួន ២២៤នាក់បន្ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៣ ១៤៨នាក់ហើយមកដល់ថ្ងៃនេះ ខណៈអ្នកជំងឺកូវីដ១៩ចំនួន ៥ ៦៣៣នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕ 

ចាប់ខ្លួនយោធាផ្កាយ ២ម្នាក់ និងបក្ខពួក ០៦នាក់ ពាក់ព័ន្ធអំពើរត់ពន្ធជនជាតិចិន២៨នាក់

2021/04/27 02:59:58 am        28
ភ្នំពេញ៖ នគរបាលខេត្តស្វាយរៀង បានចាប់ខ្លួនយោធាផ្កាយ២មួយរូប និងបក្ខពួកចំនួន ០៦នាក់ទៀត ដែលពាក់ព័ន្ធអំពើរត់ពន្ធមនុស្សជនជាតិចិនចំនួន ២៨នាក់ ឆ្លងរាជធានីខេត្ត ខណៈពេលបិទខ្ទប់ ហើយប្រុងនឹងឆ្លងដែនចេញពីកម្ពុជា។នគរបាលនៃស្នងការដ្ឋានខេត្តស្វាយរៀង បានចាប់ខ្លួនឧត្ដមសេនីយ៍ទោម្នាក់ និងបក្ខពួកចំនួន ០៦នាក់ ពាក់ព័ន្ធអំពើរត់ពន្ធមនុស្ស បន្ទាប់ពីមានរកឃើញថា អ្នកទាំងនេះបាននាំជនជាតិចិនជិត ចំនួន ២៨នាក់ ប្រុងឆ្លងដែនខុសច្បាប់ចេញកម្ពុជា ដោយពួកគេលួចដឹកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅក្រុងបាវិត ខេត្តស្វាយរៀង នាពេលរាត្រី។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាទាបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារ TTP 1 ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ប្រភពព័ត៌មានឱ្យដឹងថា មេក្លោងក្នុងអំពើរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់នេះឈ្មោះ ស៊ុំ ពៅ មានឋានន្តរសក្តិជា ឧត្តមសេនីយ៍ទោ និងមានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។បន្ទាប់ពីមានការចាប់ខ្លួនមន្ដ្រីយោធាជាន់ខ្ពស់នេះ សារសម្លេងរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលប្រព័ន្ធផ្សព្វផ្សាយទទួលបាន បានបញ្ជាក់ថា ចំពោះបុគ្គលឈ្មោះ ស៊ុំ ពៅ នេះគឺត្រូវតែធ្វើតាមច្បាប់ ដោយមិនមានការយោគយល់នោះទេ ព្រោះជាអំពើរត់ពន្ធមនុស្ស និងបានបំពានបំរាមរបស់ រាជរដ្ឋាភិបាល។មកដល់ពេលនេះ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួកផ្សេងទៀត ដែលនគរបាលឃាត់ខ្លួន កំពុងបន្តការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ភ្លៀង​ខ្យល់​កន្ត្រាក់​ម្សិល​មិញ ផ្ទះ​សម្បែង៣៣​គ្រួសារ និង​សាលា​រៀន​២​ខ្នង​រង​ការ​ខូច​ខាត​នៅ​បន្ទាយមានជ័យ

2021/04/27 02:59:58 am        70
បន្ទាយមានជ័យ៖ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ ៣៣​គ្រួសារ និង​សាលា​រៀន ២​ខ្នង នៅ​ខេត្ត​បន្ទាយមានជ័យ បាន​រង​ការ​ខូច​ខាត បន្ទាប់​ពី​ត្រូវភ្លៀង​ធ្លាក់​លាយ​ឡំ​នឹង​ខ្យល់​កន្ត្រាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​បញ្ជាក់​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃ​នេះ។គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​និយាយ​ទៀត​ថា ផ្ទះ​សម្បែង​ពលរដ្ឋ ៣៣​គ្រួសារ និង​សាលា​រៀន ២​ខ្នង នៅ​ក្នុង​សង្កាត់​ទឹកថ្លា ​ក្នុង​ក្រុង​សិរីសោភ័ណ ត្រូវ​ខ្យល់​កន្ត្រាក់​បក់​បោក​បណ្ដាល​ឱ្យ​ខូច​ខាត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ កំពុង​ជួស​ជុល​ផ្ទះ​សម្បែង​ជូន​ប្រជា​ពលរដ្ឋ​ឡើង​វិញ៕ 

ក្រសួង​សុខាភិបាល​ប្រកាស​ថា ពលរដ្ឋ​ខ្មែរ​៣​នាក់​ទៀត​ស្លាប់​ ដោយសារ​កូវីដ​១៩ តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​៥៩​នាក់

2021/04/27 02:59:58 am        80
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ ៣​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​នេះ កើន​ឡើងដល់ ៥៩​នាក់​ហើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៥៥​ឆ្នាំ ដែល​រស់នៅ​ក្នុង​សង្កាត់​ផ្សារថ្មី២ ខណ្ឌ​ដូនពេញ បាន​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​ម្សិល​មិញ​នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត តែ ១០​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាលនៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ១៩។ចំណែក​ឯ​ស្ត្រី​ជន​ជាតិ​ខ្មែរ​អាយុ ៨៣​ឆ្នាំ ដែល​រស់នៅ​សង្កាត់​ផ្សារ​កណ្ដាល១ ក្នុង​ខណ្ឌ​ដូនពេញ​ដែរ​នោះ ក្រសួង​បញ្ជាក់​ថា បាន​ស្លាប់​នៅ​ម៉ោង ២​រសៀល​ថ្ងៃ​ម្សិល​មិញ​ដែរ នៅ​ឯ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ហើយ​លទ្ធផល​ពិនិត្យ​សំណាក​ បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ​១៩។នៅ​ឯ​ខេត្តក​ណ្ដាល​ឯណោះ​វិញ ក្រសួង​សុខាភិបាល​និយាយ​ថា ស្ត្រី​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៨១​ឆ្នាំ ដែល​រស់នៅ​ក្នុង​ក្រុង​តាខ្មៅ បាន​ស្លាប់​នៅ​ឯ​មន្ទីរ​ពេទ្យ​បបង្អែក​ជ័យជំនះ កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ ត្រឹម​តែ ៧​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់​ខាង​លើ​នេះ បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​តែ​វិបត្តិ​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​បណ្ដាល​មកពី​ការ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូវីដ​១៩។គិត​មក​ដល់​ត្រឹម​ថ្ងៃ​នេះ ចំនួន​មនុស្ស​ស្លាប់​ដែល​ប្រកាស​ជា​ផ្លូវការ​ដោយ​ក្រសួង​សុខាភិបាល បាន​កើន​ឡើង​ដល់ ៥៩​នាក់​ហើយ​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ករណី​ស្លាប់​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក៕

កម្ពុជា​រក​ឃើញ​មនុស្ស​៤៤៦​នាក់​ទៀត​ឆ្លង​កូវីដ​១៩​ តួលេខ​អ្នក​ឆ្លង​សរុប​កើន​ឡើង​លើស​៨​ពាន់​ករណី​នៅ​ថ្ងៃ​នេះ

2021/04/27 02:59:58 am        195
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា មនុស្ស​ ៤៤៦​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ ១៣០​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​ទាំង​អស់។បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​​ច្រើន​បំផុត​នៅ​រាជ​ធានី​ភ្នំពេញ​ដែល​មាន​ចំនួន​រហូត​ដល់ ៣៣១​នាក់ ហើយ​បន្ទាប់​មក​គឺ​ខេត្ត​ព្រះសីហនុ​ចំនួន ៨២​នាក់ ខណៈ​ខេត្ត​កណ្ដាល​ស្ថិត​ក្នុង​លំដាប់​ទី​៣​មាន​ចំនួន ២១​នាក់។ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ទៀត​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​តាកែវចំនួន ៥​នាក់​ផង​ដែរ ហើយ​ខេត្ត​កំពង់ស្ពឺ ២​នាក់ ខណៈ​រក​ឃើញ ១​នាក់ៗ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង ខេត្ត​កំពង់ចាម ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង។គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​ដល់​ទៅ ៨ ១៩៣​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​ភាគច្រើន​បំផុត​ដល់​ទៅ​ ៧ ៦៤៨​នាក់ ឬ​ស្មើ​នឹង​ ៩៣​ភាគរយ សុទ្ធ​តែ​ឆ្លង​មេរោគ​កូវីដ​១៩​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ទន្ទឹម​គ្នា​នេះ ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ​១៩​សរុប ២ ៩២៤​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះស្បើយ​ថ្មី ១៣០​នាក់​ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ។តួលេខ​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩​នេះ មាន​អត្រា​​ស្មើ​នឹង​ ៣៥ភាគរយនៃ​តួលេខ​អ្នក​ឆ្លង​កូវីដ​១៩​សរុប​នៅ​ទូទាំង​ប្រទេស ខណៈ​អ្នក​ជំងឺ​ ៥ ២០៤​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕ 

មន្ដ្រីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បែកធ្លាយរូបភាពផឹកស៊ី នៅថ្ងៃចូលឆ្នាំ ក្នុងបរិវេនមន្ទីរសុខាភិបាល

2021/04/27 02:59:58 am        5051
បន្ទាយមានជ័យ ៖ លោកឡេ ច័ន្ទសង្វាត បានឡើងធ្វើប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ កន្លងមក មិនទាន់បានកន្លះឆ្នាំផង ស្រាប់តែបែកធ្លាយរឿងអាស្រូវ នាំកូនចៅផឹកស៊ីយ៉ាងសប្បាយអឺងកង នៅក្នុងបរិវេនមន្ទីរសុខាភិបាល។ប្រភពច្បាស់ការមួយ បានបញ្ជាក់មកថា លោកប្រធានមន្ទីរសុខាភិបាលខេត្ត នាំកូនចៅផឹកស៊ីនៅក្នុងបរិវេនមន្ទីរសុខាភិបាល ក្នុងថ្ងៃចូលឆ្នាំដែលរដ្ឋាភិបាលធ្វើការហាមឃាត់ជាដាច់ខាតក្នុងពេលកំពុងផ្ទុះជម្ងឺកូវីដ១៩ ខ្លាំងនៅក្នុងសហគមន៍ដែលផ្គើនទៅនឹងអនុសាសន៍របស់សម្តេច។ប្រភពច្បាស់ការដដែល បានឲ្យដឹងទៀតថា កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១ ថ្មីៗនេះ មានមន្ត្រីសុខាភិបាល និងបុគ្គលិកពេទ្យ ជាច្រើននាក់បាននាំគ្នាផឹកស៊ីនៅក្នុងបរិវេនមន្ទីរសុខាបាលខេត្តបន្ទាយមានជ័យ យ៉ាងសប្បាយអឺងកងធ្វើឲ្យប្រជាពលរដ្ឋរស់នៅម្តុំនោះ បាននាំគ្នាថតហើយបង្ហោះយ៉ាងព្រោងព្រាត ដែលហានប្រឆាំង និងសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងសម័យ រដ្ឋាភិបាល មន្ត្រីរាជការ កងកំលាំងទាំង៣ ប្រជាពលរដ្ឋនាំគ្នាំប្រឆាំងនិងជម្ងឺដ៏កាចសាហាវ កូវីដ១៩ ដែលកំពុងឆ្លងនៅតាមសហគមន៍។យ៉ាងណាម៉ិញបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ និង មន្ត្រីរាជការគ្រប់ផ្នែកគ្រប់ស្ថាប័ន ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនឲ្យមានការជួបជុំគ្នា ផឹកស៊ីជួបជុំគ្នាច្រើន គ្រប់បែបយ៉ាងទាំងអស់ ព្រោះខ្លាចឆ្លង ជំងឺកូវីដ.១៩ ។ ដោយឡែកគេសង្កេតឃើញថា លោក ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ធ្វើសកម្មភាព ផ្គើននិងអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលទៅវិញ ដោយបានជួបជុំគ្នាផឹកស៊ី ជាមួយបុគ្គលិកពេទ្យកូនចៅក្រោមឱវាទ នៅក្នុង បរិវេណ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ យ៉ាងសប្បាយអឺងកង ជាក់ស្ដែងដូចឃើញ នៅក្នុងរូបភាពនេះស្រាប់ ។ក្នុងនោះ មានប្រជាពលរដ្ឋ រិះគន់ថា តើក្រសួងសុខាភិបាល គួរចាត់វិធានការយ៉ាងណាជាក់ស្តែងដូចឃើញក្នុងរូបភាពនេះស្រាប់ ដែលហ៊ានប្រឆាំងនិងសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តបន្ទាយមានជ័យលេខ ២៤៩ /២១សជណ ចុះថ្ងៃទី ១៥ មេសា ឆ្នាំ ២០២១ ជាពិសេស ប្រឆាំង អនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ។ពាក់ព័ន្ធ និងរឿងនេះ ភ្នាក់ងារយើងបានធ្វើការទំនាក់ទំនងលោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការស្រាយផងដែរ ប៉ុន្តែខលចូលដំបូងមិនលើក ខលចូលលើកទី២ បែរជាកូនចៅលើកថា មេកំពុងជាប់ប្រជុំ។តើបញ្ហានេះ ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នឹងមានវិធានការបែបណាចំពោះទង្វើផ្គើនផឹកស៊ី របស់លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ រួមទាំងបក្សពួកមួយចំនួន ក្នុងឱកាសចូលឆ្នាំដែលផ្គើន នឹងអនុសាសន៍របស់សម្តេចនោះ៕ អត្ថបទ ៖ ឃិនសារិទ្ធ

អគារជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនឹងប្រែក្លាយជា អគារសង្រ្គោះបន្ទាន់អ្នកជំងឺកូវីដ-១៩

2021/04/27 02:59:58 am        496
ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំ ឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដំណើរការរៀបចំជួសជុសអគារជំងឺសួត ដែលត្រូវប្រែក្លាយទៅជាអគារសង្រ្គោះបន្ទាន់អ្នកជំងឺកូវីដ-១៩ ។

កម្មកររោងចក្រ ហឺរ៉ាយហ្សិន ជាង១០០នាក់ ដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩ លទ្ធផលតេស្តលើកទី១គឺអវិជ្ជមានទាំងអស់

2021/04/27 02:59:58 am        286
លទ្ធផលតេស្តសំណាកលើកទី១ទៅលើកម្មករកម្មការនីរោងចក្រ ហឺរ៉ាយហ្សិន ចំនួន១០៥នាក់ ដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩ឈ្មោះ រៀម សារ៉ាក់ ជាកម្មករនៅក្នុងរោងចក្រខាងលើ គឺអវិជ្ជមានកូវីដ១៩ទាំងអស់ នេះបើយោងតាមការបញ្ជាក់ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបុរសម្នាក់ល្មើសលើវិធានការបិទខ្ទប់

2021/04/27 02:59:58 am        66
បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងអន្តរាគមន៍ស្នងការដ្ឋាននគរបាលជាតិឃាត់ខ្លួន ក្រោយកម្លាំងសមត្ថកិច្ចសួរនាំពីការធ្វើដំណើរនៅក្នុងអំឡុងពេលបិទខ្ទប់ ប៉ុន្តែមិនបានឈប់និងសហការជាមួយនឹងសមត្ថកិច្ច ហើយព្យាយាមជិះម៉ូតូរត់គេច។ករណីនេះនៅចំណុចម្តុំវត្តអង្គតាមិញ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ពលរដ្ឋកម្ពុជា៥នាក់ទៀតស្លាប់ ដោយសារជំងឺកូវីដ១៩ នាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់៥៤នាក់

2021/04/27 02:59:58 am        273
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា ពលរដ្ឋខ្មែរ ៥នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃម្សិលមិញនេះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបកើនឡើងដល់ ៥៤នាក់។ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលនិយាយថា បុរសជនជាតិខ្មែរម្នាក់អាយុ ៣៣ឆ្នាំ ដែលរស់នៅក្នុងខណ្ឌដង្កោ បានស្លាប់នៅឯមន្ទីរពេទ្យហ្លួងម៉ែ កាលពីព្រឹកថ្ងៃម្សិលមិញនេះ បន្ទាប់ពីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី០៨ ខែមេសា ក្រោយពីត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩។ក្រសួងឱ្យដឹងទៀតថា បុរសជនជាតិខ្មែរម្នាក់ទៀតអាយុ ៦៣ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានស្លាប់បាត់បង់ជីវិតនៅមុនពេលត្រូវបានបញ្ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី១៨ ខែមេសា។ក្រសួងសុខាភិបាល បានបញ្ជាក់ថា លទ្ធផលពិនិត្យសំណាកលើបុរសរូបនេះ បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩ ដែលបន្ថែមទៅលើជំងឺប្រចាំកាយរបស់គាត់ផងដែរ។ចំណែកឯស្ត្រីម្នាក់ទៀតអាយុ ៥២ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ក្រសួងសុខាភិបាល បញ្ជាក់ថា បានស្លាប់នៅម៉ោង ៦ព្រឹកថ្ងៃម្សិលមិញនេះ ប្រហែលតែ ៣ម៉ោងប៉ុណ្ណោះ ក្រោយពីគាត់ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ក្រសួងនិយាយថា លទ្ធផលពិនិត្យសំណាកស្ត្រីរូបនេះ បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩។ក្រសួងសុខាភិបាល បាននិយាយទៀតថា ស្ត្រីម្នាក់ទៀតអាយុ ៦១ឆ្នាំ ដែលរស់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានស្លាប់នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែរកាលពីល្ងាចថ្ងៃម្សិលមិញនេះ ៨ថ្ងៃក្រោយពីគាត់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនេះ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ១៩។នៅឯខេត្តព្រះសីហនុឯណោះវិញ ក្រសួងសុខាភិបាល បានឱ្យដឹងថា ក៏មានស្ត្រីជនជាតិខ្មែរម្នាក់អាយុ ៦៦ឆ្នាំ បានស្លាប់បាត់បង់ជីវិតកាលពីព្រឹកថ្ងៃម្សិលមិញនេះនៅឯមន្ទីរពេទ្យបង្អែកខេត្តនេះ បន្ទាប់ពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលមន្ទីរពេទ្យនោះកាលពល្ងាចថ្ងៃទី១៩ ខែមេសា ក្រោយពីគាត់ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩។ក្រសួងបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ទាំង ៥នាក់នេះ សុទ្ធតែស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគកូវីដ១៩។គិតត្រឹមថ្ងៃនេះ តួលេខផ្លូវការចេញដោយក្រសួងសុខាភិបាល បង្ហាញថា កម្ពុជាមានមនុស្ស ៥៤នាក់ហើយបានស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងរយៈពេលត្រឹម ៣៩ថ្ងៃចុងក្រោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
04/22/2026 09:04 PM
ចៅក្រម ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte
04/22/2026 08:04 PM
អ៊ីរ៉ង់និយាយថា ការទូតពឹងផ្អែកលើផលប្រយោជន៍ជាតិ ពុំមែនការសម្រេចចិត្តលើការចរចាទេ
04/22/2026 08:04 PM
អ្នកការទូត បញ្ជាក់ថា អ៊ីរ៉ង់ «នឹងមិនចរចាក្រោមការគំរាមកំហែង» នោះឡើយ
04/22/2026 08:04 PM
ប្រទេសលីបង់ និងរុស្ស៊ី ចុះហត្ថលេខាលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងពិសេស
04/22/2026 08:04 PM
លីបង់នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ក្នុងជំនួបជាមួយអ៊ីស្រាអែល
04/22/2026 08:04 PM
អាល្លឺម៉ង់ប្ដេជ្ញាកសាងកងទ័ពខ្លាំងបំផុតរបស់អឺរ៉ុប នៅឆ្នាំ២០៣៩ ដើម្បីរារាំងរុស្ស៊ី
04/22/2026 07:04 PM
EU អនុម័តប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងទណ្ឌកម្មថ្មី លើរុស្ស៊ី ក្រោយហុងគ្រីបោះបង់សិទ្ធិវេតូ
04/22/2026 07:04 PM
ឯកអគ្គរដ្ឋទូតឡាវប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងឡាវ លើគ្រប់វិស័យ
04/22/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឲ្យលីបង់ធ្វើការជាមួយអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា
04/22/2026 07:04 PM