គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ

សន្តិសុខ និង សង្គម

ក្រុម​ឈ្មួញ​នាំ​ជ្រូក​ឆ្លងដែន​ខុសច្បាប់ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​​បាន ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ស្ទឹងត្រែង​

2021/04/27 02:59:58 am        29
​ស្ទឹងត្រែង ៖ ​សកម្មភាព​ជួញដូរ​សត្វ​ជ្រូក​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ តាម​ច្រកព្រំដែន វឺ​នខា​ម​ ចំណុច​ដើម​ល្វា ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ ​ចុះ​បង្ក្រាប​បាន ​ក្នុងភូមិ​លើ​ សង្កាត់​ស្ទឹងត្រែង​ ក្រុង​ស្ទឹងត្រែង កាលពីយប់ថ្ងៃទី​២៣ ខែមិនា ម្សិលមិញនេះ ។ពាក់ព័ន្ធ​ករណី​ចុះបង្ក្រាប​សត្វ​ជ្រូក​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ខាងលើនេះ ​ត្រូវបាន លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ បាន​ឲ្យ​ដឹងថា ​សត្វ​ជ្រូក​ដែល​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹក​ឆ្លងដែន​ពី​ឡាវ​ ចូល​តាម​ច្រក​ល្បៀ​ង ​ចំណុច​ដើម​ល្វា ​រវាង​ព្រំដែន​កម្ពុជា ឡាវ គឺ​គ្មាន​ច្បាប់​​នោះ​ទេ​។លោក​ អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ បន្ត​ឲ្យ​ដឹង​ទៀតថា​ តាម​ការស្រាវជ្រាវ​របស់​ក្រុមការងារ ជ្រូក​ទាំងអស់នេះ ​គេ​បាន​នាំចូល​ពី​ប្រទេស​ថៃ ​រួច​ឆ្លងដែន​ចូល​ប្រទេស​ឡាវ​ ហើយ​បន្ដ​ឆ្លងដែន​មក​ទឹកដី​កម្ពុជា​ តាម​ច្រក​ល្បៀង​ប៉ុស្តិ៍​ទឹក​ ក្នុង​ចំណុចដើម​ល្វា​ ស្ថិតក្នុង​ឃុំ​អូរ​ស្វាយ ​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​ របស់​ខេត្តស្ទឹងត្រែង​ ហើយ​សត្វ​ជ្រូក​ដែល​ក្រុម​ឈ្មួញ​ បាន​នាំ​យក​មកនេះ​ ទី​១ ​មិន​មាន​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​ មានតែ​លិខិត​របស់​ខេត្ត ​អនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ក្នុងស្រុក​តែប៉ុណ្ណោះ​ តែ​ក្រុម​ឈ្មួញ​ បែរ​ជា​ដឹក​ជ្រូក​ឆ្លងដែន​ពី​ក្រៅប្រទេស​ ហើយ​មិន​មាន​មន្ត្រី ​បសុពេទ្យ​ខេត្ត​ចុះ​បូម​ឈាម​ពិនិត្យ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក ​នោះឡើយ​។លោក តាន់ ផាន់​ណា​រ៉ា បាន​បញ្ជាក់ថា បច្ចុប្បន្ន សត្វ​ជ្រូក​នេះ ​ត្រូវ​បាន​គេ​រក​ឃើញ​មាន​កើត​ជំងឺ ប៉េស​អាហ្វ្រិក​ នៅក្នុង​ប្រទេស​ថៃ​ យ៉ាងច្រើន ​តែ​ក្រុម​ឈ្មួញ​បែ​រ​ជា​នាំចូល​សត្វ​ជ្រូក​ពី​ប្រទេស​ថៃ​ឆ្លង​ចូល​មក​កម្ពុជា​ ហើយ​លក់​ចែកចាយ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្តព្រះវិហារ ​យ៉ាង​អានាធិបតេយ្យ ដោយ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ក្នុង​តំបន់​គ្មាន ​វិធានការ​ក្នុង​ការ​ទប់ស្កាត់​ ឬ​ ចុះ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ នោះទេ​។ជុំវិញ​ការ​ឃាត់​រថយន្ដ​ដឹក​ជ្រូក​ខាងលើនេះ ​ត្រូវបាន​ លោក ចិត្រ​ ដែល​ជា​អ្នក​រត់​ការ​នាំ​ជ្រូក​ឆ្លងដែន​ចេញពី​ប្រទេស​ឡាវ​ តាម​ច្រកព្រំដែន​ ចំណុចដើម​ល្វា​ បាន​ឲ្យ​ដឹងថា ​ការដែល​គាត់​នាំ​ជ្រូក​នេះ ​គឺ​គាត់​មាន​ច្បាប់ ​ហើយ​សត្វ​ជ្រូក​ទាំងអស់ ​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​ខាង​សមត្ថកិច្ច​របស់​ភាគី​ឡាវ ទើប​គាត់​អាច​នាំ​ចូល​មក​ប្រទេស​កម្ពុជា​នេះ ។អ្នក​នាំ​សត្វ​ជ្រូក ​បាន​បន្តថា ​ការដែល​គាត់​ទិញ​ជ្រូក​ពី​ឡាវ​ មក​លក់​ចែកចាយ​តាម​បណ្ដាល​ខេត្ត​មួយ​ចំនួន​នេះ ​គឺ​គាត់​បាន​រត់ការ​ជាមួយ​សមត្ថកិច្ច​អស់ហើយ​ ជាពិសេស មន្ត្រី​ពេទ្យសត្វ​ក្នុង​ខេត្ត​ស្ទឹងត្រែង​។ពាក់ព័ន្ធ​ករណី​ខាង​លើនេះ​BTV​ News សូម​ការបំភ្លឺ​ពី​លោក សៀង ម៉េង​ហ័ង​ ប្រធានការិយាល័យ​បសុពេទ្យ​ប្រចាំខេត្ត​ស្ទឹងត្រែង ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​លេខ ០១៧ ៥៩៩ ៦៨៨​ លើក​ទី​១​ គាត់​ឆ្លើយថា​គាត់​ស្ដាប់​មិន​បានទេ ​ព្រោះ​គាត់​កំពុង​បើកឡាន ក្រោយ​មកទៀត​យើង​ បាន​បន្ដ​ទំនាក់ទំនង​ តែ​ទូរស័ព្ទ​ចូល​តែ​គាត់​មិន​លើក​ មិន​ថា​គាត់​ជាប់រវល់​ ឬក៏​មាន​ចេតនា​គេចវេះ ​ឬ​បិទបាំង​ព័ត៌មាន​នេះ តែ​ទោះបីយ៉ាងណា​ក្រុម​អ្នកយកព័ត៌មាន​ក្នុង​ខេត្ត​ និង​ព្យាយាម​ស្រាវជ្រាវ​បន្ត​ទៀត​ដើម្បី​រក​ការពិត​៕អត្ថបទ ៖ មាស ផល្លា

អគ្គិភ័យ​ឆេះ​រោងចក្រ​ខ្សែភ្លើង​មួយ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​7NG បណ្តាល​ឲ្យ​កម្មករ​រងរបួស​ស្រាល​ម្នាក់​

2021/04/27 02:59:58 am        26
ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​រោង​បាយ នៅក្នុង​រោងចក្រ​ផលិត​ខ្សែភ្លើង​មួយកន្លែង ​ដែលមាន​ឈ្មោះថា​ ឃ្យុ​ង​ស៊ី​ង​ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​7NG​ បាន​បណ្តាល​ឲ្យ​កម្មករ​ម្នាក់​បំរើការ​នៅក្នុង​រោងចក្រ​នេះ ​រងរបួស​ស្រាល ​និង​ខូចខាត​សម្ភារៈ​មួយ​ចំនួន​តួច​ផងដែរ​។យោងតាម​របាយការណ៍​របស់ លោក ប៊ុន ផេង​អភិបាលស្រុក​ខ្សាច់កណ្ដាល ​បាន​ឲ្យ​ដឹងថា ​ហេតុការណ៍ ​ឆេះ​រោង​បាយ​នៅ​ក្នុង​រោងចក្រ​នេះ ​គឺ​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ​មិនា​ ឆ្នាំ​២០២១​ ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស (7NG) ភូមិ​វិហារ​សួគ៌​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​។ រោងចក្រ​នេះ ​បណ្ដោយ​១២០​ម៉ែត្រ ​ទទឹង​៨០​ម៉ែត្រ ភ្លើង​បាន​ឆេះ​រោង​បាយ​កម្មករ​ មាន​ទំហំ ​បណ្ដោយ​៨០​ម៉ែត្រ និង​ទទឹង​១៥​ម៉ែត្រ ។ យ៉ាងណាក៏ដោយ​ការ​ឆេះ​ត្រូវ​បាន​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​។ប្រភព​ បាន​បន្តទៀតថា ករណីនេះ​ បណ្ដាល​ឲ្យ​កម្មករ ​ម្នាក់ ឈ្មោះ ភឹម រដ្ឋា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ចាស់ ​ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់កណ្ដាល ​រង​របួស​ស្រាល ​និង​ខូចខាត​សម្ភារៈ ​មាន ម៉ាស៊ីនភ្លើង​ធំ​ចំនួន​០១​គ្រឿង​ ម៉ាស៊ីន​ស្កេ​ន​ក្រយ៉ៅ​ដៃ​១៥​គ្រឿង ​តុ​បាយ​ កៅអី ​កង្ហារ ​មួយ​ចំនួន​ផងដែរ​។សូមបញ្ជាក់ថា ម្ចាស់​រោងចក្រ​ដែល​បាន​ឆេះ​នេះ គឺ​ឈ្មោះ ចាង សាង​ហូ ភេទ ប្រុស អាយុ ៤៦​ឆ្នាំ (​ជា​ជនជាតិ​កូរ៉េខាងត្បូង​) ​ហើយ​រោងចក្រ​នេះ​ មាន​កម្មករ​រោងចក្រ​មាន​ចំនួន​១៦៧៥​នាក់​ ស្រី​១៣១៨​នាក់ ដែល​កំពុង​ធ្វើការ​។ ការ​សន្និដ្ឋាន​របស់​អាជ្ញាធរ​ បាន​បញ្ជាក់ថា ​ការឆេះ​នេះ​ គឺ​ដោយសារ​ទុសេ​ខ្សែភ្លើង​ នៅក្បែរ​រោង​បាយ​ហើយ​បាន​ឆាបឆេះ​ផ្នែក​រោង​ម៉ាស៊ីន​រហូតដល់​រោង​បាយ​តែ​មិន​ឆេះ​ចូល​កន្លែង​កម្មករ​ធ្វើការ​ឡើយ​។ ​ក្រោយពី​មានការ​ឆេះ​ភ្លាមៗ​នោះ​ មន្ត្រី​ជំនាញ​សណ្ដាប់ធ្នាប់​ស្រុក​ខ្សាច់កណ្ដាល ​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ ស្រុក​ខ្សាច់កណ្ដាល​០១​គ្រឿង ​និង​រថយន្ត​ទឹក (7NG) ចំនួន​០២​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​២៥​គីប ទើប​រលត់​ទាំងស្រុង​៕​អត្ថបទ​ ៖ បាន ចក់ 

ពលរដ្ឋ​ប្រទះឃើញ​​គ្រាប់​យុទ្ធភ័ណ្ឌ​​ជាច្រើន​​នៅ​ក្នុង​​ស្រុកចំនួន៣​​នៃ​​ខេត្តបាត់ដំបង

2021/04/27 02:59:58 am        1227
បាត់ដំបង​៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅ​ក្នុងស្រុកបាណន់​, ស្រុកបវេល, និងស្រុកគាស់ក្រឡ ​ស្ថិត​ក្នុង​ខេត្តបាត់ដំបង ​នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។សេចក្តីរាយការណ៍ បានឲ្យដឹងថា ករណីទី១ ​ត្រូវ​បាន​ប្រជាពលរដ្ឋជាម្ចាស់ស្រែ​ ឈ្មោះ រឿម គង់ ភេទប្រុស អាយុ ៤២ឆ្មាំ រស់នៅភូមិថ្មី ឃុំកន្ទឺ១ ​ស្រុកបាណន់ ​ប្រទះឃើញនៅក្នុងដំបូកដីស្រែ ដែលមាន​ចំនួន​សរុប២៩គ្រាប់ ក្នុងនោះមាន​គ្រាប់​ទំហំ 60​មីលីម៉ែត្រ​​ចំនួន ១៩គ្រាប់, គ្រាប់ DK82 ចំនួន ០៤គ្រាប់, គ្រាប់ 80​មីលីម៉ែត្រ​ចំនួន០៤គ្រាប់, គ្រាប់ 75​មីលីម៉ែត្រ​ចំនួន ០១គ្រាប់, គ្រាប់ B40 ចំនួន ០១គ្រាប់។ករណីទី២​ ត្រូវបានប្រជាពលរដ្ឋ ឈ្មោះ ទឹម ស៊ីណាក់ ​ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅចំណុច​ទួលសង្កែបបួយ​ ស្ថិតនៅភូមិកោះរាម ​ឃុំខ្នាចរមាស ​ស្រុកបវេល ​បាន​ប្រទះឃើញ​ខណៈ​ពេល​កំពុងកាយដី​ធ្វើផ្លូវថ្នល់​នៅចំណុចខាងលើ ​ដែល​មានចំនួនសរុប០៦គ្រាប់ ក្នុងនោះមាន​គ្រាប់ 8០​មីលីម៉ែត្រ​ចំនួន ០១គ្រាប់, គ្រាប់​​B40ចំនួន០១គ្រាប់, មីន​69​ចំនួន០១គ្រាប់, គ្រាប់​បែកដៃ​ចំនួន០៣គ្រាប់។ដោយឡែក ​ករណីទី៣ ត្រូវ​បាន​ព្រះសង្ឃប្រទះឃើញ​នៅក្នុងដី ខណៈដែល​ព្រះសង្ឃ​គង់នៅ​ក្នុងវត្តបុរាណ​និវេសន៍​ (ហៅវត្តគាស់ក្រឡ) ​ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ​ស្រុកគាស់ក្រឡ បាន​ជីកកាយ​ដី​ ដើម្បីដាក់លូធ្វើបង្គន់អនាម័យ ​ចំនួន១៦កេះ​ ស្មើនឹង៤០០០គ្រាប់​ ជាប្រភេទ (PKF ផលិតនៅសហរដ្ឋអាមេរិច)។បច្ចុប្បន្ន​ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ​ ក្រោយពីប្រមូល​​បានរួចរាល់ហើយ ត្រូវបាន​​សមត្ថកិច្ច​ប្រគល់​ជូន​ឣង្គភាពស៊ីម៉ាក់ ​ដើម្បី​យក​ទៅរក្សារទុក ​និង​ធ្វើការ​កម្ទេច​​ចោល​ នៅពេលក្រោយ ៕

អាជ្ញាធរ​ខណ្ឌមានជ័យ ​ចុះ​ណែនាំ​ដល់​អាជីវករ​​​លក់ដូរ​បាយ​ឆា​ពេលយប់ ​ឲ្យ​​បញ្ឈប់​សកម្មភាព​បោស​សំរាម​ចូល​មាត់​លូ​បង្ហូរទឹក​បន្ដទៀត

2021/04/27 02:59:58 am        829
​ភ្នំពេញ ៖ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​អំពី សកម្មភាព​បោស​កាកសំណល់​សំរាម​សល់​ពី​ការលក់ដូរ​បាយ​ឆា​​ មីឆា​ពេលយប់​ ចូលទៅក្នុង​មាត់​លូ​បង្ហូរទឹក​រួចមក ​នៅវេលា​ព្រឹក​ថ្ងៃទី​២២​ ខែ​មិនា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ខណ្ឌមានជ័យ ដឹ​កនាំ​ដោយ​លោក ​ឌី រ័ត្ន​ខេ​ម​រុណ​ បាន​ចុះទៅ​ណែនាំ​បុគ្គល​២​នាក់ ​ដែល​ប្រព្រឹត្តិ​ ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​មិនល្អ​នេះ​ទៀត ។អ្នកលក់​បាយ​ឆា​ មីឆា​២​នាក់​ បងប្អូន​ខាងលើ មានឈ្មោះ លី សារ៉េត​ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ​និង​ម្នាក់ទៀត​ជា​ ប្អូន​បង្កើត​មានឈ្មោះ លី មៃ​ឃ័​រ អាយុ​២៤​ឆ្នាំ ​។ អ្នក​ទាំង​២​ស្នាក់នៅ​ផ្ទះ​ជួល​ម្តុំ​កន្លែង​លក់​របស់​ពួកគេ​ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ​ក្បែរ​ស្តុ​ប​វត្ត​ចាក់​អង្រែ​ក្រោម ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ​ខណ្ឌមានជ័យ ។នៅ​ចំពោះមុខ ក្រុម​អាជ្ញាធរ បងប្អូន​បង្កើត​ទាំង​២​នាក់​ បាន​ទទួល​ស្គាល់​នូវ​កំហុស​ដែល​បាន​ប្រព្រឹត្តិ ដោយ​ពួកគេ​ បាន​បោស​សំរាម​ចូល​ទៅក្នុង​មាត់​លូ​ ប្រាកដ​មែន ​នឹង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ ​បន្ត​ទៀតហើយ​ ប្រសិនបើ​មាន​សកម្មភាព​នេះ ​នៅ​លើក​ក្រោយ​ទៀត ពួកគេ​សូម​ទទួល​ខុសត្រូវ​ចំពោះ​វិធានការណ៍​របស់​អាជ្ញាធ​រ ។ក្នុងឱកាស​នោះ លោក​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ​បានធ្វើ​ការអប់រំ​ដល់​បុគ្គល​ទាំង​២ ឲ្យ​ពួកគេ​បញ្ឈប់​សកម្មភាព​នេះ​ទៀត ព្រោះ​វា​ជា​គំរូ​មិនល្អ ​ជះឥទ្ធិពល​អាក្រក់ ​ដល់​បរិស្ថាន​សង្គមជាតិ ​។ លោក​ អភិបាលរង ​ក៏បាន​ពន្យល់​ណែនាំ​អោយ​ពួកគេ​ ត្រូវ​កែខ្លួន​មក​ជា​បុគ្គល​ត្រឹមត្រូវ​វិញ ត្រូវ​ចូល​រួមចំណែក​ជាមួយ​សង្គមជាតិ ​ក្នុង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន​អនាម័យ ​ដោយ​ត្រូវ​វេចខ្ចប់​ទុកដាក់​សំរាម​ ដែល​សេសសល់​ពី​ការលក់ដូរ ​និង​ប្រើប្រាស់​ទុកដាក់​មួយ​កន្លែង​អោយ​បាន​ត្រឹមត្រូវ ដើម្បី​អាច​អោយ​រថយន្ត​ស៊ិន​ទ្រី ​ធ្វើ​ការ​ចុះទៅ​ប្រមែប្រមូល ​ជៀសវាង​ការ​បោះ​ចោល​សំរាម​ពាសវាល​ពាស កាល ពិសេស​នោះ ​ការ​បោស​សំរាម​ចូល​ទៅក្នុង​មាត់​លូ​ ដូច​សកម្មភាព​របស់​ពួកគេ​ ជាដើម ដែល​ជា​ហេតុ​ធ្វើ​អោយ​ប្រព័ន្ធ​លូបង្ហូរទឹក​ត្រូវ​ទទួលរង​ការ​កកស្ទះ ​មិនអាច​ហូរ​ទឹកបាន ៕ អត្ថបទ ៖ លី​ ​ហេង

រថយន្ត​ដឹក​ស៊ីម៉ងត៍ ​ទម្ងន់​១៥​តោន ​បួង​ចង្កូត​គេច​ពី​ម៉ូតូ​វ៉ាជែង​ បណ្ដាល​ឲ្យ​​ក្រឡាប់​ផ្ងារជើង​

2021/04/27 02:59:58 am        364
ភ្នំពេញ​៖ រថយន្ត ដឹក​ស៊ីម៉ងត៍​ទម្ងន់​១៥​តោន ​មួយគ្រឿង ​បើក​គេច​ចេញពី​ម៉ូតូ​មួយ​គ្រឿង ​ដែល​វ៉ា​ជែង​ហើយ​ដួល​នៅ​ខាងមុខ ​​អ្នក​បើក​រថយន្ត​បួង​ចង្កូត​គេច ​បណ្ដាល​អោយ​ក្រឡាប់​ផ្ងារជើង នៅ​កណ្តាលផ្លូវ ​តែ​សំណាងល្អ​មិន​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ធ្ងន់ធ្ងរ​ក្នុង​ហេតុការណ៍​នេះ ​។ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៣០​នាទី ព្រឹក​ថ្ងៃទី​២២ ​ខែ​មិនា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។តាម​ប្រភពព័ត៌មាន​ នៅ​កន្លែងកើតហេតុ ​បាន​ប្រាប់​ឱ្យដឹងថា​ នៅ​មុនពេល​កើតហេតុ គេ​ឃើញ បុរស​ម្នាក់ ​បើក​រថយន្ត​ម៉ាក់​ហ៊ីយ៉ាន់ដាយ ដឹក​ស៊ីម៉ងត៍​ធន់ធំ ពណ៌​ស ​ពាក់ស្លាក​លេខ កំពត​3A-0914 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦ ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ពេល​មកដល់​ចំណុច​កើតហេតុ ​ស្រាប់​តែ​មាន​ម៉ូតូ​មួយគ្រឿង ​បើក​វ៉ា​ជែង​ បណ្តាល​រអិល​ផ្លូវ​ដួល​នៅ​ពីមុខ​ ទើប​អ្នក​បើក​រថយន្ត​បួង​ចង្កូត​គេច​ទៅ​ស្តាំ​ដៃ​ជ្រុល​ប្រុង​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ​ក៏បាន​ទាញ​ចង្កូត​មក​ឆ្វេង​ដៃ​វិញ ​បណ្តាលឱ្យ​រថយន្ត​ប្រ​ឡាប់ ​ផ្ងារជើង​ម្ខាង​ នៅ​កណ្តាលផ្លូវ​តែម្តង ​ភ្លាមៗ​អ្នកបើកបរ ​បាន​លូន​ចេញពី​ក្នុង​រថយន្ត ដោយមាន​របួសស្រាល​តែប៉ុណ្ណោះ​។តាម​អ្នកបើកបរ បានឱ្យដឹងថា ​នៅ​មុន​ពេល​កើតហេតុ​ គាត់​បាន​ដឹក​ស៊ីម៉ងត៍​ ចំនួន​១៥​តោន ​ មកពី​រោងចក្រ​នៅ​ខេត្តកំពត​ យកទៅដាក់​នៅ​ការដ្ឋាន ​នៅ​ព្រែក​ពោធិ៍ ​ពេលធ្វើ​ដំណើរ​តាមផ្លូវ​ មកដល់​ចំណុច​កើតហេតុ ស្រាប់​តែ​មាន​ម៉ូតូ​វ៉ា​ជែង​ ហើយ​ដួល​នៅ​ខាងមុខ​រថយន្ត​គាត់​តែម្តង​ តែបើ​គាត់​មិន​ទាញ​ចង្កូត​គេច​ច្បាស់ ​ជា​កិន​អ្នកបើកបរ ​ម៉ូតូ​ដួល​នោះ​ស្លាប់ ​ជាមិនខាន ដូច្នេះ​ក៏​សុខចិត្ត​បួង​ចង្កូត​គេច​។ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​ចំណុច​កើតហេតុ​ រួច​ឱ្យ​ម្ចាស់​រថយន្ត​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ​ដោយសារ​ពុំ​បង្ក​ឱ្យ​មនុស្ស​រង​របួស ឬ ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​នោះទេ​៕អត្ថបទ៖ កុ​ម្ភះ​

ឃាត់ខ្លួន​មុខសញ្ញា ​មេ​ខ្យល់​នាំចូល​ជនជាតិវៀតណាម​ ខុសច្បាប់​មកកម្ពុជា​៣នាក់​​បន្ថែមទៀត​ ​នៅស្រុកបូរីជលសារ

2021/04/27 02:59:58 am        33
តាកែវ ៖ កំលាំងជំនាញ ​អធិការដ្ឋាននគរបាល ស្រុក ចុះល្បាតមូលដ្ឋាន ​បាន​ឃាត់ខ្លួន​មុខ​សញ្ញា មេខ្យល់​ នាំចូល ជនជាតិវៀតណាម ខុសច្បាប់ ​មកកម្ពុជា ចំនួន ០៣នាក់ បន្ថែម ទៀត ។ជនសង្ស័យទាំង៣នាក់​នេះ ទី១ ឈ្មោះ សាំង លុច ភេទ ប្រុស អាយុ ២៣ឆ្នាំ  រស់នៅ ភូមិ កំពង់ ក្រសាំង ឃុំកំពង់ក្រសាំង  ស្រុកបូរីជលសារ ខេត្ត តាកែវ  ។​ទី២ ឈ្មោះ ហួត សុខរ៉ាវី អាយុ ២២ឆ្នាំ ភេទ​ ប្រុស រស់នៅ ភូមិ កំពង់​ក្រសាំង ឃុំកំពង់​ក្រសាំង ស្រុកបូរី​ជលសារ ខេត្ត តាកែវ និង​ទី ៣ ឈ្មោះ ឡា ឆានី ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅ ភូមិ ថ្មី បីដុំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្ត តាកែវ ឃាត់ ខ្លួន ​បាន  នៅ​ចំណុច ភូមិ សាស្ត្រ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្ត តាកែវ ។ក្រោយ ពី ឃាត់ខ្លួន​មុនសញ្ញា​នាំចូលជនជាតិ វៀតណាម ខុសច្បាប់ ​មកកម្ពុជា កម្លាំង ជំនាញ អធិការ​ ដ្ឋាននគរបាល ស្រុក បូរីជលសារ សហការជាមួយ​ កម្លាំងជំនាញស្នងការ ដ្ឋាន​នគរបាល​ ខេត្តតាកែវ បានកសាងសំណុំរឿងតាមនិតិវិធី ៕

ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​កុមារ​ថ្កោលទោស​ចំពោះ​អ្នកធ្វើ​ឲ្យ​កុមារ​កំព្រា​ម្នាក់​ស្លាប់

2021/04/27 02:59:58 am        1723
ភ្នំពេញ ៖ គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ​ នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ (​ក​.​ជ​.​ក​.) បាន​ថ្កោលទោស ជនសង្ស័យ​ពីររូប ​ដែល​បាន​ប្រើប្រាស់​អាវុធ​បាញ់​សត្វ ​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​ក្មេងប្រុស​កំព្រា​ស្លូត ត្រង់​ម្នាក់ ដែល​កំពុង​ស្នាក់នៅ​ក្នុង​មណ្ឌល​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម ​នៅ​ខណ្ឌ​កំពូល ​រាជធានី​ភ្នំពេញ ​កាលពីពេល​ថ្មីៗ​នេះ​។យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ ​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ ​នៅ​ថ្ងៃទី​១១​ ខែមីនា នេះ ​បាន​លើក​ឡើងថា​ គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ ក៏​ដូចជា​សាធារណជន​ទូទៅ «​ពិតជា​មាន​ក្តី​រន្ធត់ តក់ស្លុត​ឥតឧបមា ​និង​មានការ​អាណិត​អាសូ​រយ៉ា​ង​ក្រៃលែង ចំពោះ ​កុមារកំព្រា​ដ៏​កំសត់​ម្នាក់ ​ដែល​បាន​ទទួល​រងគ្រោះ​បាត់បង់​ជីវិត​យ៉ាង​អាណោច​អាធ័ម សោកសៅ ​និង​ខ្លោច ផ្សារ​បំផុត ដោយ​ទង្វើ​ខ្វះ​ការប្រុងប្រយ័ត្ន ​ដែល​ជនសង្ស័យ​ពីរ​នាក់ ​បាន​ប្រើប្រាស់​អាវុធ​ជា​ឧបករណ៍​កម្សាន្ត និង​បានធ្វើការ​ថ្កោលទោស​ចំពោះ​ទង្វើ​មិន​ទទួល​ខុស​ត្រូវ​របស់​ជន​សង្ស័យ​ទាំងពីរ ​ដែល​បណ្តាល​ឲ្យ​បាត់ បង់ជីវិត​ក្មេង​ប្រុស​កំព្រា​ស្លូតត្រង់​មួយរូប​។សេចក្ដីថ្លែងការណ៍ បាន​បញ្ជាក់ថា ​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ​ នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ បាន​ថ្លែង​កោតសរសើរ ចំពោះ​សមត្ថកិច្ច​ជំនាញ និង​តុលាការ ​ដែល​បាន​ចាត់វិធានការ​យ៉ាង​ក្តៅ ​គគុក ​និង​ទាន់​ពេលវេលា​ ចំពោះ​ករណី​ស្លាប់​បាត់​បង់ជីវិត​កុមារា សារឿន ប៊ុន​ថា ​អាយុ​១៤​ឆ្នាំ ជា​សិស្ស ​នៃ អនុវិទ្យាល័យ​បែក​ចាន​ ស្នាក់នៅ​អង្គការ​សង្គ្រោះ​ជន​​រស់​សង្ឃឹម ដែល​ករណីនេះ បាន​កើតឡើង​នៅក្នុង ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី​០៦ ​ខែមីនា នេះ ​ហើយ​ជាមួយ​គ្នានេះដែរ កម្លាំង​សមត្ថកិច្ច ក៏បាន ​ឃាត់ខ្លួន​ជនសង្ស័យ​ពីររូប ​ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ ​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ នៃ​ក្រុមប្រឹក្សា ជាតិ​កម្ពុជា​ដើម្បី​កុមារ ​ក៏បាន​អំពាវនាវ និង​សំណូមពរ​ដល់​ស្ថាប័ន​តុលាការ ​បន្តធ្វើ​ការស៊ើបអង្កេត និង​ផ្ដន្ទាទោស​កម្រិត​អតិបរមា (​ស្ថាន​ទម្ងន់​ទោស​លើ​ជនសង្ស័យ ដោយ​គ្មាន​ការលើកលែង​) ដើម្បី​កុំ​ឲ្យ​ទង្វើ​បែប ​នេះ​កើតមាន​ក្នុង​សង្គម​ខ្មែរ​បន្តទៀត​៕​អត្ថបទ​៖ បាន ចក់ ​

មនុស្ស​ ៣​នាក់​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​វី​យែ​ន​ប្រទេស​អូទ្រីស​

2021/04/27 02:59:58 am        44
​អូទ្រីស៖ មនុស្ស ៣​នាក់​ត្រូវ​បាន​សម្លាប់​ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ជា​ច្រើន​នាក់​បាន​បើក​ការ​បាញ់​ប្រហារ​ នៅ​កណ្ដាល​ទីក្រុង​វី​យែ​ន​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ ហើយ​យ៉ាង​ហោច​ណាស់​ខ្មាន់​វាយ​ប្រហារ​ម្នាក់​នៅតែ​បន្ត​រត់​គេ​ខ្លួន ​បន្ទាប់ពី​អ្វី​ដែល​អធិការបតី​អូទ្រីស​លោក Sebastian Kurz បាន​ថា​ជា​ “ការ​វាយ​ប្រហារ​ភេរវកម្ម​គួរ​ឲ្យ​ស្អប់ខ្ពើម​”។​​អូទ្រីស៖ មនុស្ស ៣​នាក់​ត្រូវ​បាន​សម្លាប់​ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ជា​ច្រើន​នាក់​បាន​បើក​ការ​បាញ់​ប្រហារ​ នៅ​កណ្ដាល​ទីក្រុង​វី​យែ​ន​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ ហើយ​យ៉ាង​ហោច​ណាស់​ខ្មាន់​វាយ​ប្រហារ​ម្នាក់​នៅតែ​បន្ត​រត់​គេ​ខ្លួន ​បន្ទាប់ពី​អ្វី​ដែល​អធិការបតី​អូទ្រីស​លោក Sebastian Kurz បាន​ថា​ជា​ “ការ​វាយ​ប្រហារ​ភេរវកម្ម​គួរ​ឲ្យ​ស្អប់ខ្ពើម​”។​អត្ថបទ៖ សុខ​មាន

បុណ្យអុំទូក​បី​ថ្ងៃ ៖ ស្លាប់ ១៩​នាក់ និង​របួស ៥៣​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

2021/04/27 02:59:58 am        38
​ភ្នំពេញ៖ នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក រយៈពេល​បី​ថ្ងៃ គឺ​ពី​ថ្ងៃទី​៣០–៣១ ខែ​តុលា ដល់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ៣៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស ចំនួន ៧២​នាក់ ក្នុង​នោះ ស្លាប់ ​១៩​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន ៥៣​នាក់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ​បាន​បន្តថា បើ​ប្រៀបធៀប​នឹង​រយៈពេល​បី​ថ្ងៃ​ដូចគ្នា នៃ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៩ អ្នកស្លាប់​កើន​ចំនួន ៩​នាក់ (១៩​នាក់​លើ​១០​នាក់​) របួស​ថយ ២៤​នាក់ (៥៣​លើ​៧៧​នាក់​)​៕​

សេវាកម្ម​ដឹកជញ្ជូន​ទំនិញ ​តាម​ផ្លូវ​គោក​នៅ​កម្ពុជា ចាប់​ផ្តើម​ងើបឡើង

2021/04/27 02:59:58 am        34
​​ភ្នំពេញ៖ ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា ថ្លែងថា វិស័យ​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​គោក នៅ​ប្រទេស​កម្ពុជា ដែល​បាន​ធ្លាក់​ចុះ​ដោយសារ​កា​ររ​រឹត​បន្តឹង​ការ​ឆ្លងកាត់​ព្រំដែន ដើម្បី​ទប់ទល់​នឹង​ការ​រាលដាល​ជំងឺ​កូ​វីដ ១៩ បាន​ចាប់​ផ្តើម​ងើបឡើង​វិញ ក្នុង​រង្វង់ ១០% ទៅ ១៥% នៃ​ការ​នាំចូល​វត្ថុធាតុដើម បម្រើ​ឲ្យ​វិស័យ​រោងចក្រ សហគ្រាស និង​នាំចេញ​ផលិតផល​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​​លោក​ឧកញ៉ា ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីពី​វិស័យ​នៃ​ការដឹកជញ្ជូន នៅ​ថ្ងៃទី០២ ខែ​វិច្ឆិកា ឆ្នាំ២០២០ ស្ថិត​នៅក្នុង​ការរីក​រា​ល​ដាល​ដោយសារ​ជំងឺ​កូ​វីដ ១៩ នេះ ការ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស បាន​ធ្លាក់ចុះ​ស្ទើរ​ស្មើ​សូន្យ ហើយ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវគោក ក៏បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។​លោក​ឧកញ៉ា បន្ត​ថា ដោយមាន​កា​រប​ន្ទូ​បន្ថយ និង​រៀបចំ​ឱ្យមាន​ការដឹកជញ្ជូន​ឆ្លងកាត់​ឡើងវិញ របស់​រាជរដ្ឋាភិបាល​កម្ពុជា ការដឹកជញ្ជូន​តាមផ្លូវ​គោក​បាន​ងើបឡើង​រង្វង់ ១០% ទៅ ១៥%​។ លោក​ឧកញ៉ា សង្ឃឹមថា ការដឹកជញ្ជូន​នេះ នឹងមាន​កំណើន​កើនឡើង​វិញ​ជា​បន្តបន្ទាប់​ទៀត បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​–១៩ បាន​ធូរស្រាល និង​ត្រឡប់​មល​វិញ​ជា​ប្រក្រតី​ផងដែរ​។​​​សូម​បញ្ជាក់ថា ក្នុងពេល​ថ្មីៗ​នេះ ក្រុមប្រឹក្សា​ជាតិ​ភស្តុភារ​កម្ម បានរៀបចំ​គម្រោង​ស្តីពី ការធ្វើឱ្យ​ប្រសើរ​ឡើង នូវ​ច្រកទ្វារព្រំដែន​អន្តរជាតិ បាវិត​-​ម៉ុក​បៃ​, ប៉ោយប៉ែត​-​អារញ្ញ ប្រាថេត​, ស្ទឹង​បត់​-​បាន​ណង​អៀន និង​ព្រៃ​វ​ល្លិ៍​-​ប៊ិ​ញ​ហៀ​ប ដើម្បី​បម្រើ​ដល់​ការផ្លាស់ប្តូរ​ទំនិញ និង​នាំចេញ​-​នាំចូល ឲ្យ​បាន​ទាន់ពេលវេលា​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
04/22/2026 09:04 PM
ចៅក្រម ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte
04/22/2026 08:04 PM
អ៊ីរ៉ង់និយាយថា ការទូតពឹងផ្អែកលើផលប្រយោជន៍ជាតិ ពុំមែនការសម្រេចចិត្តលើការចរចាទេ
04/22/2026 08:04 PM
អ្នកការទូត បញ្ជាក់ថា អ៊ីរ៉ង់ «នឹងមិនចរចាក្រោមការគំរាមកំហែង» នោះឡើយ
04/22/2026 08:04 PM
ប្រទេសលីបង់ និងរុស្ស៊ី ចុះហត្ថលេខាលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងពិសេស
04/22/2026 08:04 PM
លីបង់នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ក្នុងជំនួបជាមួយអ៊ីស្រាអែល
04/22/2026 08:04 PM
អាល្លឺម៉ង់ប្ដេជ្ញាកសាងកងទ័ពខ្លាំងបំផុតរបស់អឺរ៉ុប នៅឆ្នាំ២០៣៩ ដើម្បីរារាំងរុស្ស៊ី
04/22/2026 07:04 PM
EU អនុម័តប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងទណ្ឌកម្មថ្មី លើរុស្ស៊ី ក្រោយហុងគ្រីបោះបង់សិទ្ធិវេតូ
04/22/2026 07:04 PM
ឯកអគ្គរដ្ឋទូតឡាវប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងឡាវ លើគ្រប់វិស័យ
04/22/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឲ្យលីបង់ធ្វើការជាមួយអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា
04/22/2026 07:04 PM