គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ

សន្តិសុខ និង សង្គម

បាក់​ច្រាំង​អូរ​សង្កត់​មនុស្ស​ម្នាក់​ស្លាប់ ខណៈ​​ពេល​ចុះ​ចាប់​ត្រី នៅ​ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប

2021/04/27 02:59:58 am        26
​សៀមរាប៖ សមត្ថកិច្ច​ បាន​អោយ​ដឹង​នៅ​ថ្ងៃទី០​៥ ​ខែ​មេសា​ឆ្នាំ​២០២១​នេះ​ថា កាលពី​វេលា​ម៉ោង​៥.៣០​នាទី​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០២១ មាន​ករណី​បាក់​ច្រាំង​អូរ បណ្ដាល​អោយ​សង្កត់​មនុស្ស​ស្លាប់ ០១​នាក់​។ ​ជនរងគ្រោះ​ឈ្មោះ ចក់ ចែម ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​នៅ​ភូមិ​រហាល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​។​​លោក ហ៊ុន ចក់ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ នៅ​កន្លែង​កើតហេតុ​ខាងលើ បាន​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន ​បាន​នាំ​កូន​ទៅ​បង់សំណាញ់​នៅ​ស្ពាន​តូច​ប្រហែល​ម៉ោង​១:៣០​នាទី​រសៀល​ ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ​ លុះដល់​ម៉ោង​៥:៣០​នាទី​ល្ងាច​ស្រាប់តែ​កូន​របស់​ខ្លួន​បាន​យក​សំណាញ់​ទៅ​គ្រប​នៅ​នឹង​ច្រាំង​ក្រោម​គុម្ព​ឫស្សី​ ចំណែក​ខ្លួន​ក៏​នៅក្បែរ​នោះដែរ ពេល​កំពុងតែ​មុជ​រាវ​ស្រ​វ៉ា​រកត្រី​ស្រាប់តែ​បាក់​មាត់ច្រាំង​សង្កត់​មក​លើ​កូន​របស់ខ្លួន ខណៈ​ពេលនោះ ខ្លួន​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច និង បាន​ហៅ​អា​អ៊ិ​ច (​អេ​ស្កា​វ​ទ័​រ​)​មក​កាយ​យក​កូន​របស់ខ្លួន​ចេញពី​ក្នុង​ទឹក ។​ក្រោយ​ការពិនិត្យ​របស់​កម្លាំង​ជំនាញ​បច្ចេកទេស​ឃើញថា សព​មាន​ស្លាកស្នាម​ដាច់​រលាត់​នៅលើ​ភ្នែក និង​ខ្ទង់ច្រមុះ​ដែល​បណ្ដាលមកពី​ការបាក់​សង្កត់​នៃ​ច្រាំង​អូរ ។​សមត្ថ​ក​កិច្ច បាន​អះអាង​ថា ជនរងគ្រោះ ពិតជា​ស្លាប់​ដោយ​បាក់​ច្រាំង​អូរ​សង្កត់​ពិតប្រាកដ​មែន ពុំមាន​ពាក់ព័ន្ធ​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​៕​

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ ល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩

2021/04/27 02:59:58 am        3843
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណី ល្មើសវិធានការសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺ កូវីត ១៩ ដោយពួកគាត់ ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ ។  សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ នារសៀលថ្ងៃទី៥ ខែមេសា នេះ ប្រាប់អោយដឹងថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណី ល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺ កូវីត ១៩ (ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ) នៅចំណុចមុខបន្ទប់ជួលក្នុងផ្សារបឹងបៃតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ។  ជនសង្ស័យទាំង ៣នាក់ ដែល ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេល្មើស​​វិធាន​​ការ​សុខាភិបាលក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺ កូវីត ១៩ ហើយត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួន រួមមាន ៖ ១-ឈ្មោះ អូន រតនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនរោងចក្រវួយឈែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ២-ឈ្មោះ ហូ រុនមុនី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ ហេង សូវីត ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។   បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តច្បាប់តាមនីតិវិធី ។ ជាមួយគ្នានេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ សូមធ្វើការអំពាវនាវ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ ក៏ដូចជា សេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាល ដែលតែងតែផ្សព្វផ្សាយ អប់រំ ណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការលាងសំអាតដៃ ជាមួយសាប៊ូ ឬ ជែល អាកុល និងពាក់ម៉ាសជាប់ជាប្រចាំ ជាពិសេសត្រូវរក្សាអោយបាននូវគម្លាតសង្គមយ៉ាងតិច មួយម៉ែត្រកន្លះឡើងទៅ ៕អត្ថបទ ៖ តារាវុទ្ធី

អាជ្ញាធរខេត្តបាត់ដំបង ចុះបង្ក្រាបការលេងល្បែងតាមអនឡាញ ឃាត់ខ្លួនមនុស្ស ០៩នាក់

2021/04/27 02:59:58 am        25
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញ ស្ថិតនៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយឃាត់ខ្លួនមនុស្សបានចំនួន ០៩នាក់ ស្រី ០៤នាក់ ដែលប្រតិបត្តិការនេះ ដឹកនាំបង្ក្រាបផ្ទាល់ដោយលោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាប្រធានត្រួតពិនិត្យ ស្រាវជ្រាវ បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។បើតាមកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបករណីល្បែងស៊ីសងតាមអនឡាញ បានឲ្យដឹងថា ក្រៅពីឃាត់ខ្លួនមនុស្សជំនាញ បាន ដកហូតបានរថយន្តចំនួន ០២គ្រឿង និងម៉ូតូ ១៨គ្រឿង បន្ទាប់ពីមកកម្លាំងបានបញ្ជូនទាំងមនុស្ស និងវត្ថុតាងទាំងនោះ ទៅកាន់បញ្ជាការសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត។ចំពោះករណីការបង្ក្រាបបទល្មើសល្បែងស៊ីសង ក្នុងខេត្តបាត់ដំបង គឺសមត្ថកិច្ចបានចុះបង្ក្រាបបានជារឿយៗ ដោយមានទាំងល្បែងជល់មាន់ និងលេងបៀជាដើម ដែលការបង្ក្រាបតែងតែឃាត់អ្នកប្រព្រឹត្តយកមកអប់រំជាបន្តបន្ទាប់ ប៉ុន្តែ កន្លែងខ្លះហាក់មិនខ្លាចញញើតនឹងសមត្ថកិច្ច ពេលបង្ក្រាបបានហើយ ក៏បើកលេងឡើងវិញក៏មាន៕អត្ថបទ៖ បាន សុខរិទ្ធ

រថយន្តធន់ធំ២គ្រឿង ដឹកថ្ម បើកជែងគៀគ្នាក្រឡាប់ផ្ងាជើង ចាក់ថ្មរាយពេញផ្លូវ

2021/04/27 02:59:58 am        411
ភ្នំពេញ ៖ រថយន្តធន់ធំមួយគ្រឿង បើកចេញពីកន្លែងប៉ះកង់ ឡើងមកមហាវិថី វិមានឈ្នះឈ្នះ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យជ្រុលគៀអូសរថយន្តធន់ធំមួយគ្រឿងទៀត ក្រឡាប់ផ្ងាជើង ចាក់ថ្មរាយពេញផ្លូវ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង១០ថ្ងៃត្រង់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយ មហាវិថី វិមានឈ្នះឈ្នះ ក្នុងសង្កាត គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។នគរបាលបានអោយដឹងថា តៃកុងរថយន្តក្រឡាប់ មានឈ្មោះ វី មុនី ភេទប្រុស អាយុ២៨ ឆ្នាំ ស្នាក់នៅភូមិភ្នំធំត្បូង ឃុំអូប្រាសាទ ស្រុកមង្គល់បុរី ខេត្តបន្ទាយមានជ័យ។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តធន់ធំមួយគ្រឿង ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ 3A-6005 បើកដោយបុរសម្នាក់ ដឹកថ្មតូចៗពេញឡាន តាមបណ្តោយ មហាវិថីវិមានឈ្នះឈ្នះ ទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធន់ធំមួយគ្រឿងទៀត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-4751 បើក ចេញពីកន្លែង ប៉ះកង់ឡើងមកមហាវិថីវិមានឈ្នះឈ្នះ ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យគៀគ្នា រហូតរថយន្តធន់ធំដែលដឹកថ្ម បួងចង្កូតគេចឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងាជើងម្ខាង ចាក់ថ្មរាយពេញផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប ដាច់ក្រឡេកង់ខាងមុខ និង រថយន្តមួយគ្រឿងទៀតរងការខូចខាតទ្រង់ខាងក្រោយ តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ ចំណែកតៃកុងរថយន្តដែលបើកឡើងពីកន្លែងប៉ះកង់ បានចុះពីលើរថយន្តរត់គេចខ្លួនបាត់។ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចទីតាំងកើតហេតុរួចធ្វើការវាស់វែងយករថយន្តទាំងពី ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយនៅពេលក្រោយ៕អត្ថបទ ​ ៖ កុម្ភះ

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង តែអ្នកបើកបរទាំង២ មិនរងគ្រោះថ្នាក់

2021/04/27 02:59:58 am        204
កំពង់ឆ្នាំង ៖ នៅវេលាម៉ោង៨ព្រឹក ទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចជិតដំរីស ក្រុងកំពង់ឆ្នាំង មានករណីគ្រោះ​ថ្នាក់ចរាចរណ៍មួយ​បានកើតឡើង​ដោយរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង តែជាសំណាងល្អ អ្នកបើកបរទាំងសងខាងមិនមានរបួស ខណៈដែលអ្នកបើកបរម្នាក់គៀបក្នុងកាប៊ីនឡាន ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋជួយសង្គ្រោះយកចេញបាន។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៨៦ និង៨៧ ត្រង់ចំណុចផ្លូវបំបែកចូលរោងទឹកកកស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុង ខេត្តកំពង់ឆ្នាំង ។នគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង ដែលចុះដល់កន្លែងកើតហេតុបានឲ្យដឹងថារថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះស៊ីហនុ 3A-7277 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ហើយត្រូវបានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៍ទឹកក្រូច លាយស ពាក់ផ្លាកស្លាកលេខ-PP 3F-4851 អ្នកបើកបរឈ្មោះ នួន សុខឿន ភេទប្រុសអាយុ៤២ឆ្នាំ រសនៅក្នុងភូមិប្រស្និប ឃុំប្រស្និប ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរបើកបររថយន្តអោយក្រុមហ៊ុនវីរ:ប៊ុនថាំ ត្រូវបានគៀបជាប់ក្នុងការប៉ឺនរថយន្ត បើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង ។ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះនិយាយឲ្យដឹងនៅកន្លែងកើតហេតុថា: នៅមុនពេលកើតហេតុពួកគាត់បានឃើញរថយន្ត០២ គ្រឿង បើកបន្តកន្ទុយគ្នា ពីជើងទៅត្បូងដល់ចំណុចចុះទួល រថយន្តកូរ៉េធុនធំមានដងសន្ទូច បានបត់ឆ្វេង ស្រាប់តែត្រូវបានរថយន្តកូរ៉េធុនតូចរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានបុកចំបណ្ដាលឡាន បណ្តាលឱ្យក្រឡាប់ផ្ងារជើង បណ្តាលអោយរងគ្រោះថ្នាក់អ្នកបើកបររថយន្តធុនតូច ត្រូវបានគៀបជាប់នៅក្នុងកាប៉ឺនរថយន្ត តែភាគីខាងរថយន្តធុនធំមិនមានគ្រោះថ្នាក់នោះឡើយ ។ក្រោយពេលកើតហេតុប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងខេត្ត បានចុះដល់កន្លែងកើតហេតុជួយធ្វើអន្តរាគមន៍ យករថយន្តទាញអ្នកបើកបរចេញពីក្នុងកាប៉ឺនឡាន ដោយពុំមានគ្រោះថ្នាក់អ្វីឡើយ ។ពាក់ព័ន្ធករណីខាងលើនេះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បាននិយាយឲ្យដឹងទៀតថាការបើកបររបស់រថយន្តទាំងពីរគ្រឿងនេះបើកបរខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យកើតមានគ្រោះថ្នាក់បែបខាងនេះតែអ្វីដែលជាសំណាងមួយនោះ គឺមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរទាំងពីរនោះឡើយ។ក្រោយពេលកើតហេតុរថយន្តទាំង០២គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកទៅការរិយាលយ័ចរាចរផ្លូវគោគ ធ្វើការដោះស្រាយតាមនិតវិធីផងដែរ ៕អត្ថបទ ៖ វាសនា

រថយន្តដឹកអង្ករធុនធំ បើកចុះពីលើភ្នំព្រឹក ចាប់ប្រាំងមិនស៊ីក្រឡាប់ បណ្ដាលឲ្យមនុស្ស ០៤នាក់ស្លាប់

2021/04/27 02:59:58 am        417
បាត់ដំបង៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយករណី បង្កឡើងដោយរថយន្តដឹកអង្ករ ០១គ្រឿង បានចុះពីលើភ្នំព្រឹក ដែលមានចំណោទ ហើយដាច់ប្រាំងក៏បានក្រឡាប់ បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ ០៣នាក់ទៀត ​បាត់បង់ជីវិត​។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​ ២រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២១ នៅចំណុចផ្លូវជាតិលេខ៥៩ ស្ថិតភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​។លោក ផាន់ ស្រស់ នាយនគបាលប៉ុសិ៍រដ្ឋបាល​ឃុំអូររំដួល បានឲ្យដឹងថា រថយន្តដឹកអង្ករ​រងគ្រោះខាងលើ​ម៉ាក់​ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខត្បូងឃ្មុំ 3A-0409 របស់ក្រុមហ៊ុន​ដាក់ថាអក្សរ ខេ (k) បានបើកចុះពីលើភ្នំព្រឹក ដែលមានទិសដៅពីជើងទៅត្បូង ដោយផ្លូវ​មាន​ជំរេលរថយន្តនេះ បានចុះមកកាន់តែលឿនទៅៗ ហើយមកដល់ផ្លូវកោងក៏ដាច់ប្រាំង​ក្រឡាប់តែម្តង​។​លោកបញ្ជាក់ថា រថយន្តខាងលើនេះ បានដឹកអង្ករមកពីខេត្តផ្សេង ដើម្បីយកមកបោះឲ្យម៉ូយ ក្នុងស្រុកភ្នំព្រឹក ហើយតាមការសន្និដ្ឋានតៃកុងឡានខាងលើ ទំនងជាមិនស្គាល់ភូមិសាស្រ្តនៅតំបន់នេះ ហើយដឹកអង្ករមកលើកទីមួយទៀត ទើបមិនបានប្រុងប្រយ័ត្ន។ លោកមេប៉ុស្តិ៍​បញ្ជាក់ថា ប្រហែលតៃកុងឡាន ពេលបើកចុះពីលើភ្នំមិនបានត្រៀមដាក់ប្រាំងទប់តាំងពីពេលចុះដំបូងមក ទើបចាប់ប្រាំងមិនជាប់ ហើយល្បឿន​ឡានលឿនទៅលឿនទៅ​ចាប់ប្រាំងមិនស៊ី បណ្តាលឲ្យគ្រោះថ្នាក់បែបនេះ។លោកបញ្ជាក់ថា ទីតាំងដែលឡានក្រឡាប់នេះ សំណាងហើយមិនមានផ្ទះប្រជាពលរដ្ឋនៅក្បែរនោះដោយសារទីតាំងរងគ្រោះជាដីទំនេរមិនមានមនុស្សរស់នៅ ។ជនរងគ្រោះដែលស្លាប់ទាំង ០៤នាក់ រួមមាន៖១.សួង សុជា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិឃ្លាំង សាំង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ២.ឈ្មោះ ឧត្តម ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ រស់នៅខេត្តព្រៃវែង ៣.ឈ្មោះ ម៉ៅ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ និង៤.ឈ្មោះ សីហា អាយុប្រហែល ២៥ឆ្នាំ រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង​។ បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងរង់ចាំសាច់ញាតិជនរងគ្រោះមកទទួលយកសាកសព ដើម្បីទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖ បាន សុខរិទ្ធ

បញ្ចូនខ្លួន ជនសង្ស័យ១៤នាក់ទៅតុលាការ ករណីបង្ខាំងជំរិតទារប្រាក់ ដោយប្រើរូបភាពបន្លំធ្វើគ្រូពេទ្យ នាំទៅធ្វើចត្តាឡីស័ក

2021/04/27 02:59:58 am        147
ភ្នំពេញ ៖ ក្រុមជនសង្ស័យ១៤នាក់ មានជនជាតិចិន៧នាក់ និងវៀតណាម៧នាក់ ដែលជាប់ពាក់ព័ន្ធនឹងការប្រើល្បិចបន្លំជាក្រុមគ្រូពេទ្យចុះនាំខ្លួនជនរងគ្រោះជាជនជាតិចិនម្នាក់ទៅធ្វើចត្តាឡីស័ក រួចបែរជាយកទៅបង្ខាំងជំរិតទារប្រាក់៣ម៉ឺនដុល្លារ កាលពីពេលកន្លងទៅនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន បញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១នេះ ដើម្បីបន្តនីតិវិធីច្បាប់ ។ គិតត្រឹមវេលាម៉ោង១៣ រសៀលថ្ងៃខែដដែលនេះ តុលាការកំពុងបន្តនីតិវិធីសាកសួរនាំ ដោយពុំទាន់សម្រេចយ៉ាងណាទាំងអស់ទៅលើពួកគេនៅឡើយនោះទេ ។ សូមបញ្ជាក់ថា ជនសង្ស័យទាំង១៤នាក់ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នគរបាលខណ្ឌចំការមន និងនគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវ រហូតឈានទៅបង្ក្រាបពួកគេបាន កាលពីថ្ងៃទីយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTEL ដែលមានទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជុំវិញដំណើររឿងហេតុ នៃអំពើជំរិតទារប្រាក់នេះ បើតាមប្រភពព័ត៌មានអោយដឹងថា ៖ នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ ក្រុមជនសង្ស័យ បានបន្លំខ្លួនជាក្រុមគ្រូពេទ្យ ដោយបានស្លៀកឈុតសជាគ្រូពេទ្យយ៉ាងត្រឹមត្រូវ នឹងបាននាំគ្នាទៅដល់បន្ទប់របស់ជនរងគ្រោះជនជាតិចិនម្នាក់ ស្ថិតក្នុងសណ្នាគារ ដឹព្រីនស៍ ស្ថិតនៅផ្លូវលេខ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានប្រាប់ជនរងគ្រោះថាមានជាប់ពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩ នឹងតម្រូវអោយទៅធ្វើចត្តាឡីស័ក ហើយជនរងគ្រោះក៏យល់ព្រមទៅជាមួយ ។ បន្ទាប់ពីជនរងគ្រោះយល់ព្រមទៅហើយនោះ ក្រុមជនសង្ស័យបាននាំខ្លួនជនរងគ្រោះយកទៅបង្ខាំងទុកនៅសណ្នាគារ SKAYLINE ស្ថិតនៅផ្លូវ១៣៤ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយធ្វើការជំរិតទារប្រាក់ចំនួន ៣ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែង។ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២១ ទើបក្រុមជនសង្ស័យបានដោះលែងជនរងគ្រោះ ក្រោយពីជម្រិតទារប្រាក់បានសម្រេច ។ បន្ទាប់ពីខ្លួនរួចខ្លួនពីកណ្តាប់ដៃរបស់ក្រុមឧក្រិដ្ឋជនខាងលើរួចមក ជនរងគ្រោះ ក៏បានប្តឹងទៅសមត្ថកិច្ចក្រសួងមហាផ្ទៃដើម្បីសុំកិច្ចអន្តរាគមន៍ ហើយក៏ត្រូវបានកម្លាំងនគរបាលពាក់ព័ន្ធ បានបើកការស្រាវជ្រាវរហូតឈានទៅបង្ក្រាបក្រុមខាងលើបានជាក់ស្តែងតែម្តងទៅ ៕ អត្ថបទ ៖ លីហេង

សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ពី​បទ​ដឹក​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​

2021/04/27 02:59:58 am        37
បន្ទាយមានជ័យ៖ សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយ​ប៉ែត​ម្នាក់ ​និង​បក្ស​ពួក​២​នាក់​លួច​ដឹក​មនុស្ស​ឆ្លង​ដែនខុស​ច្បាប់​តាម​ច្រក​របៀង​១​កន្លែង​ផ្គើន​នឹង​អនុសាសន៍​របស់​សម្តេច​តេជោ​ នាយករដ្ឋ​មន្រ្តី​ ត្រូវ​បាន​កម្លាំងសមត្ថកិច្ច​ចម្រុះ​ ឃាត់​ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី២៩​ ខែ​មីនា ឆ្នាំ​២០២១ ​នៅ​ច្រក​របៀង​មួយ​កន្លែង​ក្រោយ​ផ្ទះ​របស់​ខ្លួន​ឋិត​ក្នុង​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។ តាម​ការ​ឲ្យ​ដឹង​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​កង​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត ​នឹង​កម្លាំង​កង​ពលតូច​ថ្មើរ​ជើង​លេខ៥១​ កម្លាំង​វរសេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ​បាន​សហការណ៍​បង្ក្រាប​នៅ​នឹង​ផ្ទះ​ជនសង្ស័យ​តែ​ម្តង​ប៉ុន្តែ​ខណៈ​ពេល​ចុះ​បង្រ្កាប​នោះ​ដែរ​ ពលករ​ទាំង​នោះ​បាន​នាំគ្នា​រត់​ឆ្ពោះ​ទៅ​ខាង​ភាគី​ថៃ​តែ​ម្ដង​ នៅ​សល់​តែ​មេខ្យល់​ និង​សម្ភារៈ​មួយ​ចំនួន​ទើប​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​ ដើម្បី​ធ្វើការ​សួរ​នាំ​ប​ន្ត។ដោយ​ឡែក​ជន​សង្ស័យ​ដែល​កម្លាំង​ចម្រុះ​ឃាត់​ខ្លួន​នោះ​រួមមាន៖១-ឈ្មោះ យឹម នៅ ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ មាន​តួនាទី​ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ប៉ោយ​ប៉ែត​រស់​នៅ​ភូមិ​សាមគ្គី​មានជ័យ ​សង្កាត់-ក្រុងប៉ោយប៉ែត (ជាអ្នកដឹកមនុស្ស)។ ២-ឈ្មោះ ចាន់ ណារ៉ុង ភេទប្រុស អាយុ៤០ឆ្នាំ បុគ្គលិកកាស៊ីណូ (ម្ចាស់ផ្ទះ)​ រស់​នៅ​ភូមិ​សាមគ្គី​មានជ័យ ​សង្កាត់-​ក្រុង​ប៉ោយ​ប៉ែត ​ ។ ៣.ឈ្មោះ ដែង ជុំ ភេទប្រុស អាយុ៤៦​ឆ្នាំ ​បុគ្គលិក​កាស៊ីណូ​ស្នាក់​នៅ​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់-​ក្រុង​ប៉ោយប៉ែត​ ។ក្នុងហេតុការណ៍​នោះ​ដែរ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ ពេលដែ​ល​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ភ្លាម​ៗ​នោះ ជន​សង្ស័យ​បាន​ធ្វើ​សកម្មភាពដា​ក់​មនុស្ស​ចូល​រថយន្ត​នៅ​ចំណុច​ក្រោយ​ផ្ទះ​សំណាក់​លី​ហួត ​លុះដល់​ផ្ទះជន​សង្ស័យ​ក្បែរ​មាត់​អូរ​ព្រំដែន​នៅខា​ង​ជើង​ចុង​ស្រល ​ក្នុង​ភូមិ​ក្បាល​ស្ពាន​១​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត ​បាន​ធ្វើ​សកម្មភាព​បញ្ជូន​មនុស្ស​ចេញ​ទៅ​ខាង​ទឹក​ដី​ថៃ​តែ​ម្ដង​។សមត្ថកិច្ច​បញ្ចាក់​ថា ​អ្នក​ដែល​ជា​មេខ្យល់​លួច​នាំ​ឆ្លង​ដែន​នោះ​មាន​គ្នា​៥​នាក់ ​ទំនង​ជា​ជាតិ​ថៃ ​ក្រោយ​ពីឃាត់​ខ្លួន​សមត្ថកិច្ច​បាន​ដក​ហូតរ​ថយន្ត​ម៉ាក​កាម៉ារី​ឆ្លាម​ពណ៌​ស​មួយ​គ្រឿង ​ស្លាក​លេខ​ ព្រះសីហនុ​.2A.​1354 ​និង​កាបូប​ដាក់​ខោអាវ​២ ​ចង្ក្រាន​អគ្គីសនី​មួយ​ផង​ដែរ​។ សមត្ថកិច្ចបា​ន​បញ្ជាក់​ថា ​គេ​ឃើញ​រថយន្ត​ជន​សង្ស័យ​ខាង​លើ​ធ្វើ​ដំណើរ​ចេញ​ចូល​ជា​ច្រើន​លើក​ច្រើន​សារ​តែមិ​ន​បាន​ចាប់​អារម្មណ៍​ដោយ​សារ​អាង​គាត់​ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់ ​ហើយ​ផ្ទះ​របស់​គាត់​នៅចំ​ណុចកើត​ហេតុ​នោះ​ផង​ដែរ​៕​ អត្ថបទ៖ ឃិន សារិទ្ធ

ព្រះរាជអាជ្ញា​រងព្រះវិហារ​ ដឹកនាំកម្លាំង​ចុះបង្ក្រាបក្រុមជន​ទុច្ចរឹត​ប្រើគ្រឿង​ចក្រឈូសឆាយ​ដីព្រៃ​ស្រោងជាង៧ហិកតា កសាងសំណុំរឿង​បញ្ជូន​ទៅ​តុលាការ​

2021/04/27 02:59:58 am        66
ព្រះវិហារ ៖ កាលពីពេលថ្មីៗនេះ តំណាងអយ្យការ អមសាលាដំបូង​ខេត្តព្រះវិហារ ​បានដឹកនាំក្រុមការងារ ជំនាញខណ្ឌរដ្ឋបាលព្រៃឈើ សហការ​ជាមួយអាជ្ញាធរមូលដ្ឋានឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ បើកការស៊ើប​អង្កេត ស្វែងរកមុខសញ្ញាក្រុមឈ្មួញទុច្ចរឹត ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងចក្រ វាយ​កំទេចព្រៃស្រោង ជាង៧ហិកតា គ្រប់គ្រងដោយសមត្ថកិច្ចរដ្ឋបាលព្រៃឈើ នៅក្នុងភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងតំបន់នោះ បានឲ្យដឹងថា បទល្មើស​ខាងលើនេះ ជនល្មើសអាចប្រព្រឹត្តបានគឺដោយសារតែមានការ​ឃុបឃិត​គ្នាពីសំណាក់អាជ្ញាធរស្រុកគូលែន​ គឺមានមេភូមិក្តាក់ មេឃុំត្បែង២ នឹង​សមត្ថកិច្ចមួយ​ចំនួនទៀតនៅក្នុងមូលដ្ឋាននោះ ដែលទទួលបានលាភសក្ការៈ ដើម្បី បើកភ្លើងខៀវ ឲ្យក្រុមជនទុច្ចរឹតខាងលើប្រព្រឹត្តបទល្មើសនេះ ។ក្នុងប្រជុំបន្ទាន់ ទាក់ទង នឹងករណីបំផ្លាញព្រៃឈើនៅភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ថ្មីៗនេះ លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានលើកឡើងថា ក្រោយពីការ​ចុះត្រួតពិនិត្យ និងកំណត់ផែនទីទិន្នន័យជាក់ស្តែង នៅក្នុងទីតាំងដីព្រៃ ដែល​ក្រុមឈ្មួញប្រើប្រាស់គ្រឿងចក្រ វាយបំផ្លិចបំផ្លាញ នៅប៉ុន្មានថ្ងៃថ្មីៗនេះ មានទំហំប្រមាណ៧ហិកតា ដែលជាប្រភេទព្រៃស្រោងគ្រប់គ្រង ដោយរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ពិតប្រាកដមែន ។លោក បានបន្ដថា បុគ្គលដែលប្រព្រឹត្តទង្វើផ្ទុយនឹង មាត្រា៩៧ ច្បាប់ ស្តីពីព្រៃឈើ ។ វិធានការបន្តទៀតនេះលោកនឹង រៀបចំឯកសារ ដាក់ទៅថ្នាក់លើ និងបញ្ជូនសំណុំរឿងទៅកាន់តុលាការឆាប់ៗនេះ ដោយបច្ចុប្បន្ន មន្រ្តីជំនាញ កំណត់បាន មុខសញ្ញាជនសង្ស័យអស់ហើយ ចំពោះក្រុមឧក្រិដ្ឋជន ដែលនៅពីក្រោយខ្នង នៃបទល្មើសបំផ្លិចបំផ្លាញព្រៃឈើ នៅទីតាំងខាងលើនេះ ។ជាមួយគ្នានោះ លោក វុធ សាវី ព្រះរាជអាជ្ញារង តំណាងអយ្យការ អមសាលា​ដំបូង​ខេត្តព្រះវិហារ បានថ្លែងថា ចំពោះអ្នកពាក់ព័ន្ធក្នុងករណីនេះ សមត្ថកិច្ចជំនាញ​កំណត់បានអត្តសញ្ញាណអស់ហើយ ដោយស្ថាប័នតុលាការ​នៅរងចាំសំណុំរឿងពីខាងជំនាញបញ្ជូនមកតែប៉ុននោះ ។ លោក ក៏បាន​សម្តែងនូវការ​សោកស្តាយ ចំពោះព្រៃឈើធំៗ ដែលជាប្រភេទព្រៃស្រោង​ជាច្រើនហិកតា ដែលត្រូវបានបាត់បង់ ដោយស្នាដៃក្រុមឈ្មួញទុច្ចរឹត​ទាំងអស់នោះ​ មួយប៉ព្រិចភ្នែក ដូច្នេះហើយ ក្នុងនាមតំណាងអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ នឹងប្តេជ្ញាបន្តនីតិវិធី ចាត់ការតាមច្បាប់ជាធរមាន ដោយមិនឲ្យឧក្រិដ្ឋកម្មបំផ្លាញព្រៃទាំងនោះរួចខ្លួនជាដាច់ខាត ។សូមបញ្ជាក់ ថាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០១កន្លងទៅនេះ មាន​​ករណីឈូសឆាយ​ដីព្រៃដោយខុសច្បាប់ នៅភូមិសាស្រ្ត ភូមិ ក្តាក់ ឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារ ក្រោយទទួលបានព័ត៌មាន រាយការណ៍ ពីប្រជាពលរដ្ឋ លោក វុធ សាវី នឹងលោក ចក់ សម្បត្តិ ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្ត ព្រះវិហារ បានចុះទៅដល់ទីតាំងកើតហេតុខាង​លើជាមួយជំនាញរដ្ឋបាលព្រៃឈើ នឹងមន្រ្តីរដ្ឋបាល ប៉ុស្តិ៍ គឺពិនិត្យឃើញថា ពិតជាមានករណីឈូសឆាយដីព្រៃនេះពិតប្រាកដមែន ។ ខណៈនោះលោក​ព្រះរាជអាជ្ញា បានឃាត់ដកហូតទូរស័ព្ទ នឹងសោ ហើយបានហៅអ្នកបើកគ្រឿង​ចក្រមកសួររនាំពាក់ព័ន្ធ ករណីនេះ ស្រាប់តែ មានបក្សពួក ក្រុមជនល្មើស​មួយក្រុម ប្រដាប់ដោយដំបង នឹងដុំដែក បានផ្ទុះហឹង្សា តាមប្រើអំពើហឹង្សា​ទៅលើ លោកព្រះរាជអាជ្ញា រួមទាំងអ្នកសារព័ត៌មានយើងដែរ គឺមានផ្ទុះអាវុធ​មួយគ្រាប់បាញ់ឡើងលើ ពីមន្រ្តីនគរបាលប៉ុស្តិ៍ ដើម្បី ការពារលោកព្រះរាជអាជ្ញា កុំឲ្យក្រុមជនល្មើសប្រើអំពើហឹង្សាទៅលើរូបលោក នឹងក្រុមការងារ ។  មុខសញ្ញា នឹងអ្នកដែលពាក់ព័ន្ធ គឺកំណត់បានហើយ  យើងរង់ចាំមើលថា វាសនា របស់ក្រុមជនឧក្រិដ្ឋ នឹងអ្នកពាក់ព័ន្ធ រួចពីសំណាញ់ច្បាប់ រឺយ៉ាងណា ៕

អាវុធហត្ថ​ខេត្តតាកែវ​ បង្ក្រាប​គ្រឿងញៀន​បាន​ជិត​៦​កី​ឡូ​ក្រាម​

2021/04/27 02:59:58 am        220
​​តាកែវ​៖ គ្រឿងញៀន​ជិត​៦​គីឡូ ​និង​ជនសង្ស័យ​ចំនួន​២​នាក់ ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​សហការ​ជាមួយ​កងកម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ចុះ​ឃាត់ខ្លួន​នៅ​ក្នុង​ខេត្តតាកែវ​ម្នាក់​ និង​ម្នាក់ទៀត​ នៅ​រាជធានី​ភ្នំពេញ ​ពាក់ព័ន្ធ​និង​ការ​ចែកចាយ​ និង​ជួញដូរ​គ្រឿង​ញៀន​ខុសច្បាប់ ។លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា ឡៃ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ បានឲ្យ​ដឹងថា ​មន្ត្រី​ការិយាល័យ​គ្រឿងញៀន ​របស់​អាវុធហត្ថ​ខេត្តតាកែវ​ កាល​ពី​យប់​ថ្ងៃទី​២២ ខែ​មិនា​ ឆ្នាំ​២០២១ ​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ​នៅ​ត្រង់​ចំណុច​ភូមិ​ពេជចង្វារ ឃុំ​បឹង​ត្រាញ់​ខាងជើង​ ស្រុក​សំរោង​ខេត្តតាកែវ​ ដោយ​ធ្វើការ ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ ឈ្មោះ​ ចែម គីម​ស្រ៊ុន ​ភេទ​ប្រុស​អាយុ ២៧​ឆ្នាំ ​រស់នៅ​កន្លែងកើតហេតុ ​នឹង ដកហូត​វត្ថុតាង​ ក្រាម​ពណ៌​ស​ថ្លា​(​សង្ស័យ​គ្រឿងញៀន​)​បាន​ចំនួន ០១​កញ្ចប់​ ទម្ងន់​២៥,៩១​ក្រាម ទូរស័ព្ទ​ចំនួន​០១​គ្រឿង ។លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា ឡៃ បាន​បន្តថា ក្រោយពី​ស្ដាប់​ចម្លើយ​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​ខ្លួន ជា​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​ពី​នារី​ម្នាក់​ នៅ​ម្ដុំ​ផ្លូវ​បេតុង ​ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ ​សង្កាត់​ចោមចៅ​៣ ​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ​និង​ដោយ​បាន​ការអនុញ្ញាត​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ ក៏​បានធ្វើការ​ពន្លាត​ដែន​សមត្ថកិច្ច ទៅ​រាជធានី​ភ្នំពេញ​ ដោយ ​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ នឹង​ដោយ​បាន​ការ​អនុញ្ញាតិ​ពី​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​លទ្ធផល ៖ ​១-​ចាប់បាន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ហេង ច្រឹប ភេទ​ស្រី​អាយុ​៣១​ឆ្នាំ​ ជនជាតិខ្មែរ​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ​២-​ក្រាម​ពណ៌​ស​ថ្លា​(ICE)​ចំនួន​០៥​កញ្ចប់​ទម្ងន់​ប្រហែល​៥០០​ក្រាម​ ៣-​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ឃ្លី​ក​ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ​PP-1IR-4377 ភ្នំពេញ ។​និង​បន្តទៅ​ឆែកឆេរ​ផ្ទះ​ជួល​របស់​ជនសង្ស័យ​ឈ្មោះ​ ហេង ច្រឹប ​នៅវេលា​ម៉ោង​១៥​និង​៤០​នាទី ​ទទួល​បាន​លទ្ធផល ៖ ​១-​ក្រាម​ពណ៌​ស​ថ្លា​(ICE)​ចំនួន​០៥​ដុំ​ធំ ទម្ងន់​ប្រហែល​៥​គីឡូក្រាម ,២-​ស្លាក​លេខ​រថយន្ត​ចំនួន​០៦ ​ស្មើ​និង​០៣​រថយន្ត ​។ នៅ​ចំពោះមុខ​ជនសង្ស័យ​បាន​ទទួល​ស្គាល់​វត្ថុតាង​ខាងលើ​ពិតជា​របស់​ខ្លួន​ប្រាកដ​មែន ។បើតាម​លោក​មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ បច្ចុប្បន្ន​ជនសង្ស័យ​រួម​ និង​វត្ថុតាង​ការិយាល័យ​ជំនាញ​ អាវុធហត្ថ​ខេត្តតាកែវ ​ចាត់ការ​តាម​នីតិ​វិធី​បន្ត ៕​ដោយ​៖​គុជ វិភាគ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
04/22/2026 09:04 PM
ចៅក្រម ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte
04/22/2026 08:04 PM
អ៊ីរ៉ង់និយាយថា ការទូតពឹងផ្អែកលើផលប្រយោជន៍ជាតិ ពុំមែនការសម្រេចចិត្តលើការចរចាទេ
04/22/2026 08:04 PM
អ្នកការទូត បញ្ជាក់ថា អ៊ីរ៉ង់ «នឹងមិនចរចាក្រោមការគំរាមកំហែង» នោះឡើយ
04/22/2026 08:04 PM
ប្រទេសលីបង់ និងរុស្ស៊ី ចុះហត្ថលេខាលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងពិសេស
04/22/2026 08:04 PM
លីបង់នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ក្នុងជំនួបជាមួយអ៊ីស្រាអែល
04/22/2026 08:04 PM
អាល្លឺម៉ង់ប្ដេជ្ញាកសាងកងទ័ពខ្លាំងបំផុតរបស់អឺរ៉ុប នៅឆ្នាំ២០៣៩ ដើម្បីរារាំងរុស្ស៊ី
04/22/2026 07:04 PM
EU អនុម័តប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងទណ្ឌកម្មថ្មី លើរុស្ស៊ី ក្រោយហុងគ្រីបោះបង់សិទ្ធិវេតូ
04/22/2026 07:04 PM
ឯកអគ្គរដ្ឋទូតឡាវប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងឡាវ លើគ្រប់វិស័យ
04/22/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឲ្យលីបង់ធ្វើការជាមួយអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា
04/22/2026 07:04 PM