គយឃាត់ខ្លួនបុរសម៉ាឡេស៊ីម្នាក់រកឃើញហេរ៉ូអ៊ីន ៨១ កញ្ចប់ ពេលត្រៀមចាកចេញពីកម្ពុជាទៅកោះតៃវ៉ាន់
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បំបែកសំណុំរឿងលួចទូរស័ព្ទជាង ២០០គ្រឿង និងអ្នកទទួល​ផលចោរកម្ម
[UPDATE] ភ្លើងឆេះលំនៅឋានពលរដ្ឋនៅខណ្ឌជ្រោយចង្វាររលត់ហើយ
ឧត្តមសេនីយ៍ឯកជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវបន្ទាន់ករណីយុវតីម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយមានជនឆ្លៀតឱកាសលួចយកម៉ូតូ

សន្តិសុខ និង សង្គម

អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP

2026/06/16 02:43:01 am        413
តាមរយៈបណ្ដាញសង្គម នៅព្រលប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទិញ​ផលិតផល​ ក្រុមហ៊ុន​ TSP មិនទាន់បានប្រេីប្រាស់​ សូមបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ ព្រោះ​ផលិតផល​នេះ​ ពុំមាន​សុវត្ថិភាព​ទេ​ គាត់មាន​ចេតនា​ បំភាន់​ អ្នក​ប្រេីប្រាស់​ ដូចជា​ បក​ពត៌មាន​ ហួសកាលកំណត់ចោល​ រៀបចំ​ ដាក់​កាលកំណត់​ប្រេីប្រាស់ថ្មីជំនួស​ ទូស្តុក​ មិនបេីក​ចរន្ត​អគ្គីសនី​ ទុកដាក់ខុសបច្ចេកទេស​ ទំនិញគ្មានប្រភពច្បាស់លាស់​ ។ ល។

រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន

2026/06/16 02:38:09 am        172
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ ទី១៣ និងទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដែលមានរយៈពេល៣ថ្ងៃ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលហៅកាត់ថា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចចម្រុះ ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីនៃអាជ្ញាធរខណ្ឌចំនួន៨ ក្នុងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងទៀតចំនួន៣១ទីតាំង ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ និងខណ្ឌកំបូល។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នាព្រលប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានឱ្យដឹងដែរថា ការត្រួតពិនិត្យផ្ដោតសំខាន់លើការស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញ។ ជាលទ្ធផលឆ្លងកាត់ការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ ស្មើរនឹងជាង ២៣,២៤៥.០៥ គីឡូក្រាម និងផ្លែឈើខូចគុណភាព ២០៤ កេស ស្មើរនឹង ៣,២៦៤ គីឡូក្រាម និងឃាត់ទុកបណ្តោះអាសន្នផលិតផលទំនិញមួយចំនួន ដើម្បីអនុវត្តនីតិវិធីបន្ត។អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាក់ថា ក.ប.ប. បានត្រៀមលក្ខណៈរួចស្រេចទទួលកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងសាធារណជន ក្នុងការផ្តល់ព័ត៌មាន ឬធ្វើបណ្តឹងគ្រប់ពេលវេលា រួមទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកផ្សេងៗ ដោយធ្វើការទំនាក់ទំនងតាមរយៈ CCF Complaint App ឬលេខទូរសព្ទ ១២៦៦ ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់

2026/06/14 10:34:32 pm        98
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះបានសហការជាមួយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យជាក់ស្តែងនៅទីតាំងផ្ទះ គ្មានលេខ លើផ្លូវ៥៩៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ ដកហូតបានវត្ថុតាងជាប្រហិតសាច់បង្កកមួយចំនួន ដែលបាននាំចូលពីប្រទេសថៃ ដោយពុំមានច្បាប់ អនុញ្ញាត និងការបង់ពន្ធត្រឹមត្រូវនោះទេ។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូន ជនសង្ស័យខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ខាងលើ និងបក្ខពួក ពីបទ៖“ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារដែលមានសភាពប្រែប្រួលខូចគុណភាព មានជាតិពុល ឬផលិតផលមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្ត្រ ឬអនាម័យ, បទ៖ការ ប្រព្រឹត្តអំពើក្លែងបន្លំដើមកំណើតទំនិញ និងបទ៖ការនាំចូលទំនិញដោយគ្មានការអនុញ្ញាត - ប្រព្រឹត្តនៅចំណុចទី តាំងផ្ទះគ្មានលេខ លើផ្លូវ៥៩៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ១៨ និងមាត្រា ៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិត ផល ទំនិញនិងសេវា, មាត្រា ៣១ នៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងមាត្រា ៧៥ នៃច្បាប់ស្តីពីគយ។

សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ

2026/06/14 08:07:06 pm        284
សំណុំរឿងថៅកែ និងមេការទទួលខុសត្រូវសាច់បង្កកប្រមាណជាង ២០០តោន នាំមកពីប្រទេសថៃ បានចូលដល់ដៃតុលាការហើយ និងកំពុងស្ថិតក្នុងនីតិវិធីរបស់តំណាងអយ្យការ។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី១៤ ខែមិថុនានេះថា : រដ្ឋបាលអយ្យការទើបទទួល បានសំណុំរឿង ហើយករណីនេះកំពុងស្ថិតក្នុងនីតិវិធីរបស់តំណាងអយ្យការ។ សមត្ថកិច្ចសម្រេចឃាត់ខ្លួនថៅកែនាំសាច់បង្កកពីប្រទេសថៃ និងមេការ សរុបចំនួនពីរនាក់ និងបានបញ្ជូនសំណុំរឿងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីពាក់ព័ន្ធករណីនាំសាច់បង្កកជាង២០០តោន។ ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ជនសសង្ស័យទាំងពីរនាក់មានដូចជា : ១. ឈ្មោះ ភុត ប៊ុនហម ជាម្ចាស់ឃ្លាំងស្តុកសាច់បង្កកនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ២. ឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ជាមេការរបស់ថៅកែឈ្មោះ ចែញ៉ ម្ចាស់ឃ្លាំងនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ BTV ឲ្យដឹងថា ៖ សមត្ថកិច្ចសម្រេចឃាត់ខ្លួនអ្នកទទួលខុសត្រូវទីតាំងចំនួន ២នាក់ ចំណែកអ្នកដែលអត់ពាក់ព័ន្ធឲ្យត្រឡប់ទៅផ្ទះវិញ។ ដោយឯកឧត្តមបានបញ្ជាក់ថា ទីតាំងចំនួន៤ គឺមានពីរទីតាំងត្រឹមត្រូវ ពីរទីតាំងទៀតមានការសង្ស័យ ប៉ុន្តែពាក់ព័ន្ធនឹងជំនាញ «ក.ប.ប.» ហើយឃាត់អ្នកដែលទទួលខុសត្រូវចំនួន២នាក់ ដែលជាម្ចាស់អ្នកទទួលខុសត្រូវទីតាំង។សូមជម្រាបថា កាលពីថ្ងៃទី១០ មិថុនា ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យទីតាំងស្តុកទុកសាច់បង្កក ចំនួន៥ឃ្លាំង នៅខណ្ឌសែនសុខ ឬស្សីកែវ និងព្រែកព្នៅ។ ហើយមាន២ឃ្លាំង នៅខណ្ឌឬស្សីកែវ ចំនួន១ និងព្រែកព្នៅ ចំនួន១ ដែលមានទំនិញសាច់បង្កកមានស្លាកសញ្ញាលើសំបកវេចខ្ចប់អក្សរថៃ សរុបជិត ២២០ តោន ដោយក្នុងនោះនៅឫស្សីកែវចំនួនជាង ២១៨តោន និងខណ្ឌព្រែកព្នៅ ៤៣០គីឡូក្រាម។ អាជ្ញធរបានឃាត់ទំនិញទុកបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធី ហើយបុគ្គលពាក់ព័ន្ធសាច់បង្កកនាំមកពីថៃត្រូវបានសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញ៕ អត្ថបទ: វង្ស សុភាព

អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យតាមទីតាំងប្រមូលផ្ដុំក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស

2026/06/14 04:25:38 pm        157
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានបន្តដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។បើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៦ថា ប្រតិបត្តិការត្រួតពិនិត្យទីតាំងប្រមូលផ្ដុំកាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានចុះត្រួតពិនិត្យចំនួន ៧៩ទីតាំង ដោយរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤១៥នាក់ នុងមិនបានរកឃើញបទល្មើសអ្វីឡើយ។ លោកស្រីបានបន្តថា ក្នុងថ្ងៃនេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ តាមអនុក្រឹត្យលេខ០៣ ចំនួន ១ទីតាំង មនុស្សចំនួនម្នាក់ គិតជាថវិកាសរុបចំនួន ៤.០០០.០០០រៀល (បួនលានរៀលគត់ ) ។ លោកស្រី ដោ សម្ផស្ស បន្តទៀតថា លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ដែលបំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams

2026/06/13 09:53:50 pm        472
អាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ បានបន្តត្រួតពិនិត្យអាគារ និងទីតាំងស្នាក់នៅ​ប្រមូល​ផ្ដុំ​ចំនួន​ ៩២ទីតាំងទៀត ដើម្បីស្វែងរក និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បា​ន​ឱ្យ​ដឹ​ង​ថា ​នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល​រាជ​ធានី​ភ្នំពេញ ​និងជាប្រធានគណៈ​បញ្ជាកា​រ​​​ឯកភាព​រដ្ឋបា​ល​រា​ជ​ធា​នី​ភ្នំពេញបានដឹកនាំ​គណៈ​បញ្ជា​ការ​ឯក​ភាព​រដ្ឋបាលខណ្ឌទាំង១៤ ធ្វើការ​ត្រួត​ពិ​និត្យ​តាមទីតាំង​អគារ​ខុន​ដូ​រ អាផាត​មិ​ន បុរី ផ្ទះ​សំណាក់ និ​ង​ស​ណ្ឋាគា​រ​មួ​យ​ចំ​នួន ក្នុងគោលដៅ​ប្រតិបត្តិ​ការ​បោស​ស​ម្អា​ត​ទី​តាំ​ង​ស​ង្ស័​យ​ប្រព្រឹត្ត​ប​​ទ​ល្មើ​ស​​ឆ​បោក​តាម​​ប្រ​ព័​ន្ធ​​​​​បច្ចេក​វិទ្យាក្នុង​ភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន ៩២ទីតាំង ដោយ​រក​ឃើញជនបរទេសស្នាក់នៅសរុបចំនួន ៣៣៣នា​ក់ និងពុំមានលិខិតឆ្លងដែន ១១នាក់។ លោកស្រី ដោ សម្ផស្ស បន្ថែមថា ក្រុ​ម​កា​រ​ងា​របានពិនិត្យឃើញមានបទល្មើសឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យា (ONLINE SCAMS) ១ករណី ក្រោយទទួលបានការរាយការណ៍ពីម្ចាស់ផ្ទះជួល គណៈ​បញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះត្រួត​ពិនិត្យ​ទីតាំង​បន្ទប់​ជួលមួ​យក​ន្លែង​ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ដោយបានឃាត់ខ្លួនជនសង្ស័យជាស្ត្រីចំនួន ៣​នាក់​ ជនជាតិខ្មែរ ព្រមជាមួយសម្ភារមួយចំនួន រួមមាន កុំព្យូទ័រ all in one ចំនួន ៥គ្រឿង ម៉ូនីទ័រ​កុំព្យូទ័រ ១គ្រឿង ទូរស័ព្ទបម្រើឱ្យបទល្មើសចំនួន ៣៤គ្រឿង ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ៤គ្រឿង និង​ម៉ូតូ Honda dreamចំនួន ១គ្រឿង។ ក្រោយប្រតិបតិ្តការ ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។ លោកស្រីអ្នកនាំពាក្យក៏បានបន្ថែមទៀតថា ក្នុងថ្ងៃដដែលនោះ ស្នងការដ្ឋា​​​ន​ន​គ​រ​បា​ល​រាជធានី​ភ្នំពេញ បានអនុវត្តកា​រ​​ផាក​​ពិន័យ​ចំពោះម្ចាស់ ឬ​អ្ន​ក​គ្រ​ប់គ្រ​ង​ទី​តាំ​ង​រ​ស់​នៅប្រ​មូ​ល​ផ្ដុំ​តា​ម​អ​នុ​ក្រឹត្យ​លេ​ខ ០៣ សរុបចំនួន ២ទីតាំង មនុស្សចំនួន ២នាក់ គិតជាថវិកាសរុបបានចំនួន ៨.០០០.០០០​រៀល (ប្រាំបីលា​ន​រៀ​ល​)​៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត

2026/06/13 07:25:02 pm        531
រយៈពេលជាង ៥ខែក្នុងឆ្នាំ២០២៦នេះ អគ្គនាយក​ដ្ឋាន​អន្តោប្រ​វេសន៍​បាន​ធ្វើ​ការ​បណ្ដេញ​ជន​បរទេស​ជាង ​៤ម៉ឺននាក់ មាន ៧៥សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត។ ឯកឧត្តម​ឧត្តមសេនីយ៍ឯក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រាប់ BTV នៅថ្ងៃទី១៣ ខែមិថុនានេះថា គិតចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ត្រឹមថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនបរទេសជាង ៤ម៉ឺននាក់ (​ស្ត្រី​ជាង​ ៤ពាន់នាក់) មាន ៧៥សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា។ ដោយ​ក្នុង​នោះ​ជន​បរទេស​ជាង ១ម៉ឺន ៥ពាន់នាក់ (ស្ត្រីជាង១ពាន់នាក់) មាន ៣៣សញ្ជាតិ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ជនបរទេសជាង ៤ម៉ឺន នាក់ដែល​បណ្ដេញ​ចេញ​ពីកម្ពុជាគិតចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៦ គឺពាក់​ព័ន្ធ​ទៅ​នឹង​ករណីឆ្លងដែនខុសច្បាប់ ស្នាក់នៅខុសច្បាប់ និងការប្រព្រឹត្តបទល្មើសផ្សេងៗទៀត។ អគ្គ​នាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថាការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺ​ជា​ការ​អនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​កម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់រដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុង​កិច្ច​ខិត​ខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដែល​កើត​មាន​ក្នុង​ព្រះរា​ជាណាចក្រកមក្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និង​សកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេស​ចំពោះ​មេខ្លោង​ដែ​ល​នៅ​ពី​ក្រោយ ក៏ដូចជា​ការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្ម​ភាព​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់ខ្លួនវិញ៕ អត្ថបទ៖ វង្ស សុភាព

រយៈពេល១០ថ្ងៃ ជនបរទេស ២,២៧៨នាក់ មាន២៨សញ្ជាតិខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា

2026/06/13 03:56:54 pm        346
រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​​នីតិវិធី បន្តធ្វើ​កាបណ្ដេញចេញជនបរទេសសរុបចំនួន ២,២៧៨នាក់ ស្រី២២៧នាក់ មាន ២៨​សញ្ជាតិ រួមមាន ៖ នីហ្សេរីយ៉ា កាមេរូន បង់ក្លាដេស នេប៉ាល់ កេនយ៉ា យ៉ូហ្គង់ដា ហ្វីលីពីន ចិន​តៃវ៉ាន់ ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ហ្គាណា មីយ៉ាន់ម៉ា កូរ៉េ រុស្សី ចិន វៀតណាម ស៊ូដង់ ឥណ្ឌា​អាហ្រ្វិក​កណ្ដាល លីបេរីយ៉ា តុងហ្គោ ជប៉ុន ប្រេស៊ីល រវ៉ាន់ដា ណាមីប៊ី ប៊ូរុនឌី ស្រីលង្កា ទុយរីស៊ី និង​ជនជាតិម៉ាឡាវី ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិន ៦៣៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបាន​បណ្ដេញ​ចេញ​តាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និង​ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវ​បានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក (ខេត្តកំពត) និង​ជនបរទេសមួយចំនួនទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅ​គ្មាន​លិខិត​ឆ្លង​ដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើ​ការងារ​ខុស​ច្បាប់ និងបទល្មើសព្រហ្មទណ្ឌ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រកម្ពុជា ត្រូវបានបណ្ដេញ​ចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ។ ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់​របស់​សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​ការ​ទទួល​ដឹក​នាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប​នាយក​រដ្ឋ​មន្ត្រី​រដ្ឋ​មន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកមក្ពុជាទាំងអស់ ដើម្បីធានាការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជា​ការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​មេ​ខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ណា​មួយ​ហើយ​ត្រូវ​បាន​មាន​សេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

បញ្ជូនខ្លួនថៅកែនាំសាច់បង្កកពីប្រទេសថៃ ចូលមកភ្នំពេញ២នាក់ទៅកាន់អយ្យការដើម្បីចោទប្រកាន់

2026/06/13 01:10:09 am        269
ភ្នំពេញ ៖ នគរបាល​រាជធានី​សម្រេច​កសាងសំណុំរឿង​បញ្ជូនថៅកែនាំសាច់បង្កក​ពីប្រទរសថៃ ចំនួន ២នាក់ទៅ​កាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពីនគរបាលនាំខ្លួនយកទៅសាកសួរកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។បុគ្គលដែលនាំសាច់បង្កកពីប្រទេសថៃ និងត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្ថាប័នអនុវត្តច្បាប់ទាំង២នាក់នេះមានឈ្មោះ​​ ភុត ប៊ុនហម ជាម្ចាស់​ឃ្លាំង​ស្តុកសាច់បង្កកនៅ​សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ និង​ទី២ឈ្មោះ​ អ៊ុក សុក្របញ្ញារិទ្ធ​ ជាមេការរបស់ថៅកែឈ្មោះ ចែញ៉​ ម្ចាស់ឃ្លាំង​នៅសង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ ឬស្សីកែវ​ រាជធានីភ្នំពេញ។ សូមជម្រាបថា នៅឃ្លាំងទាំង២ កម្លាំងចម្រុះបានរកឃេីញ​សាច់​បង្កក​នាំមកពីប្រទេសថៃជាង​ ២១៨តោន​៕

សមត្ថកិច្ចបន្ដចុះត្រួតពិនិត្យទីតាំងចំនួនពីរ​​ក្នុងខេត្តបន្ទាយមានជ័យរកឃើញ​ជនបរទេសស្នាក់នៅប្រមូលផ្តុំ និងប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៩៤នាក់

2026/06/12 10:50:05 pm        151
បន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំប្រតិបត្តិការដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី , ឯកឧត្តម ឧត្តមសេនីយ៍ឯក ​មួង សុធា , ឯកឧត្តម ឧត្តមសេនីយ៍ឯក ​សម វណ្ណវីរៈ ​ឣគ្គស្នងការរងនគរបាលជាតិ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយ លោក​ លៀម​ សូដា អភិបាលរងខេត្ត​ និងមានការចូលរួមពីតំណាងរដ្ឋបាលក្រុងប៉ោយប៉ែត តំណាងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលនីតិវិធីដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​ អមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យអាគារស្នាក់នៅចំនួន២​​ទីតាំង បានរកឃើញមនុស្សស្នាក់នៅប្រមូលផ្តុំមិនរាយការណ៍ចំនួន៩៤នាក់និងរកឃើញសម្ភារវត្ថុតាងសង្ស័យបម្រើឲ្យការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួន។-ទីតាំងទី១ នៅចំណុចអគារមួយកន្លែង កម្ពស់៧ជាន់ ៣០បន្ទប់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លទ្ធផលក្រុមការងារពិនិត្យជាក់ស្តែង ៖ មានការស្នាក់នៅប្រមូលផ្តុំជនជាតិឥណ្ឌូនេស៊ី២០នាក់ ស្រី២នាក់។ក្រុមការងារជំនាញរកមិនឃើញមានបទល្មើស បានប្រគល់ជូនអន្តោរប្ររវេសន៍ នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីអនុវត្តនីតិវីធីបន្ត។-ទីតាំងទី២ នៅចំណុចអគារមួយកន្លែង កម្ពស់៥ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លទ្ធផលក្រុមការងារពិនិត្យជាក់ស្តែង ៖ មានការស្នាក់នៅប្រមូលផ្តុំ​និងកំពុងធ្វើសកម្មភាពជាក់ស្តែង​​ចំនួន៧៤នាក់ (ស្រី១៦នាក់) ​និងរកឃើញសម្ភារវត្ថុតាងមួយចំនួន។បច្ចុប្បន្ន ជនសង្ស័យចំនួន៧៤នាក់ (ស្រី១៦នាក់) សមត្ថកិច្ចជំនាញ​កំពុងសាកសួរនិងស្រាវជ្រាវបន្ត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សានុសិស្ស និងនិស្សិត មកពីសាលារដ្ឋនិងឯកជន ស្វែងយល់អំពីឱកាសសិក្សានៅប្រទេសអូស្ត្រាលី
09/03/2026 09:09 PM
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
09/03/2026 07:09 PM
កងទ័ពអ៊ីរ៉ង់អះអាងពីការវាយប្រហារចុងក្រោយបង្អស់​ លើមូលដ្ឋានទ័ពអាមេរិក នៅកូវ៉ែត និងអារ៉ាប់រួម
09/03/2026 06:09 PM
មនុស្ស ៥នាក់ស្លាប់ ​នៅ​ពេល​ទូកដឹកជនអន្តោប្រវេសន៍ ត្រូវបានជួយសង្គ្រោះ នៅ​ម្ដុំប្រជុំ​​កោះ Canary របស់អេស្ប៉ាញ​
09/03/2026 06:09 PM
របាយការណ៍៖ ប៉ូឡូញកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតរុស្ស៊ី ជុំវិញ «សកម្មភាពឈ្លានពាន»
09/03/2026 06:09 PM
WSJ៖ អឺរ៉ុបនៅសល់ជម្រើសតិចតួចដើម្បីដាក់សម្ពាធលើរុស្ស៊ី
09/03/2026 06:09 PM
ពលរដ្ឋប៉ាឡេស្ទីន៖ កងទ័ពអ៊ីស្រាអែលបានសម្លាប់យុវជនពីរនាក់នៅតំបន់វេសបែង
09/03/2026 06:09 PM
ប្រភព៖ អ៊ីរ៉ង់ប្រាប់​អាមេរិកកុំ​ឱ្យអ៊ីស្រាអែលធ្វើ​ការ​វាយ​ប្រហារ​ នៅ​តំបន់ជួរ​ភ្នំភាគខាងត្បូងលីបង់
09/03/2026 06:09 PM
តៃវ៉ាន់ស្នើបន្ថែម​ថវិកាការពារដែន​កោះ​ ៤,៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦
09/03/2026 06:09 PM
អាល្លឺម៉ង់បាន​កត់​ត្រាអ្នក​ស្លាប់​ខ្ពស់​បំផុត​ចំនួន​ ១៦.៣០០ករណី ទាក់ទងនឹងកម្ដៅ​
09/03/2026 06:09 PM