ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច
បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ

សន្តិសុខ និង សង្គម

នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី

2026/05/13 03:27:12 pm        155
នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញមុខជនសង្ស័យជនជាតិចិនចំនួន៣នាក់ ដែលបានធ្វើសកម្មភាពលួចរថយន្ត និងផ្លាកលេខរថយន្តចំនួន៦ករណីផ្សេងគ្នា ក្នុងនោះលួចរថយន្តបាន៣ករណី និងលួចផ្លាកលេខរថយន្ត៣ករណី ។ការបង្រ្កាបជនសង្ស័យបានសម្រេចនៅពេលនេះ កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ត្រី ប៊ុនសត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងស្រាវជ្រាវបង្រ្កាបជនសង្ស័យទាំង៣នាក់នេះនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវសហពន្ធ័រុស្សីសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ១-ជនសង្ស័យឈ្មោះ FEI YIYUAN ភេទប្រុស អាយុ ១៩៨៤ឆ្នាំជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល អាគារ BAILY2 ផ្លូវសរបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ២-ជនសង្ស័យឈ្មោះ XUE XITAO ភេទប្រុស អាយុ ឆ្នាំ១៩៩២ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល អាគារ BALY 2 ផ្លូវស ប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ៣-ជនសង្ស័យឈ្មោះ QIAN XIQIANG ភេទប្រុស អាយុ ឆ្នាំ១៩៩២ ជនជាតិចិន មុខរបរ មិនពិត ប្រាកដ មានទីលំនៅស្នាក់ នៅបន្ទប់ជួល អាគារ BAI LY 2 ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើបានធ្វើសកម្មភាពរួមមាន:១.លួចរថយន្តម៉ាក ALPHARD ពណ៍ខ្មៅ ពាក់ផ្លាកលេខ APO.K66 នៅចំណុច អគារខុនដូ ONE PRAK សង្កាត់ស្រះចក ខណ្ឌដូ ន ពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ខែឧសភាឆ្នាំ២០២៦។២.លួចរថយន្តម៉ាក LEXUS LM350 ពណ៍ខ្មៅ ពាក់ ផ្លាកលេខ H.Z.8998 នៅចំណុច អគារខុនដូONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ខែឧសភា ឆ្នាំ២០២៦។៣.លួចរថយន្តម៉ាក GAC NG8 ពណ៌ស ពាក់ផ្លាកលេខ 2CI-3521 នៅចំណុច បុរីប៉េងហួត គម្រោងអេកូសាន់រ៉ាយ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភំពេញ កាល ពី យប់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២៦។ ៤.ស្លួចផ្លាកលេខរថយន្តភ្នំពេញ២M-២១៤៩ នៅចំណុចមុខឃ្លាំងក្នុងបរិវេណបុរីមង្គល់ថ្មី ភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង កាល ពី ថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៦។៥.លួចផ្លាកលេខរថយន្តភ្នំពេញ២W-៤០១៦ នៅចំណុចមុខផ្ទះលេខ៤៩៧ ផ្លូវលំ ភូមិកោះតេជោ២ សង្កាត់គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីយប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០២៦។៦.លួចផ្លាកលេខរថយន្តភ្នំពេញ២CH-៦៣០០ នៅចំណុចភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២៦។ -សម្ភារដកហូតរួមមាន៖ -រថយន្តចំនួន០១គ្រឿង ម៉ាក់PUIR ពណ៍ទឹកមាស ផ្លាកលេខភ្នំពេញ ២BC-៨៥០៨ ឆាំ្ន២០០៩ (ជាមធ្យោបាយធ្វើសកម្មភាព) ឧបករណ៍សម្ភារបម្រើឲ្យអំពើលួចនិងផ្លាកលេខចំនួន ១០ សន្លឹក។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់

2026/05/13 11:54:56 am        281
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តិបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅចំណុចបុរីមួយកន្លែង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ក្រោមការដឹកនាំកម្លាំងចុះបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ ។ ជាលទ្ធផល នៃប្រតិបត្តិការ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ៣៣នាក់ ( ស្រី០៣នាក់ ) និងបានដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន ដែលបម្រើឲ្យការប្រព្រឹត្តិសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ។ បច្ចុប្បន្ននគរបាលជំនាញ កំពុងបន្តនីតិវិធី ៕ លីហេង

ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

2026/05/12 07:40:14 pm        360
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះឆែកឆេរទីតាំងសង្ស័យមានការពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅចំណុចផ្ទះលេខ២២៧ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោកម៉ូវ ម៉ានិត អភិបាលខណ្ឌ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាលទ្ធផល នៃប្រតិបត្តិការចុះឆែកឆេរ កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស០៩នាក់ ( ចិន០៨នាក់, វ៉ានូអាទូ០១នាក់ ) បានដកហូតវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃ ៤១គ្រឿង , laptop ចំនួន០៧គ្រឿង , កាំភ្លើងខ្លី០១ដើម , គ្រាប់កាំភ្លើង ៤៩គ្រាប់ ។ ក្នុងប្រតិបត្តិការដដែលនេះ មុនពេលដែលកម្លាំងអាជ្ញាធរចម្រុះចុះទៅដល់ ក្រុមជនសង្ស័យបានបំផ្លាញវត្ថុតាងពាក់ព័ន្ធមួយចំនួនចោល ដែលជាឧបករណ៍គ្រឿងអេឡិចត្រូនិច បម្រើឲ្យការប្រព្រឹត្តិបទល្មើស Online Scams ។ បច្ចុប្បន្ន ជនសង្ស័យទាំង០៩នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្ម នៅខណ្ឌមានជ័យ

2026/05/11 03:57:51 pm        299
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ឈ្មោះ ​CONG ZHISHENG ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ដោយបានបញ្ជាក់ថា កាល​ពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៧៖០០នាទីព្រឹក នៅចំណុចក្នុងបុរីប៉េង ហួត គម្រោង​ The Star Diamond ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មា​ន​ក្រុម​​ជន​សង្ស័យមួយក្រុម មានគ្នាចំនួន៣នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពបង្ខាំង និង​ជំរិត​ទារ​ប្រាក់​ពី​ខ្លួន​ ហើយបានលួចយកសម្ភារមានតម្លៃនៅក្នុងផ្ទះថែមទៀតផង។ ក្រោយ​ពី​ទទួលបានពាក្យបណ្តឹងខាងលើកើតឡើង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹក​នាំ​ដោយ​លោក​ឧត្តមសេនីយត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើ​ការ​ស្រាវជ្រាវតាមជំនាញរហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៤៖៣០នាទី កម្លាំង​ជំនាញ​បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់។ ជន​សង្ស័យ​ទី១៖ ឈ្មោះ LIU PING ភេទប្រុស អាយុ៤៣ឆ្នាំ, ទី២៖ ឈ្មោះ XIAO ZAILIN ភេទ​ប្រុស​ អាយុ៤០ឆ្នាំ និងទី៣៖ឈ្មោះ ZHANG SHIXIONG ភេទប្រុស អាយុ៣៣ឆ្នាំ នៅចំណុច​បុរី​ប៉េង ​ហួត ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន​ជន​សង្ស័យ​ទាំ​ង៣​នាក់ខាងលើកំពុងសាកសួរនៅនាយកដ្ឋាន ដើម្បីបន្តនីតិវិធី៕ 

ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams

2026/05/10 02:01:46 pm        370
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកតុប ឈុនសុង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ បានចេញដីការសម្រេចឃុំខ្លួនឧក្រិដ្ឋជនជនបរទេស២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ។ ជនត្រូវចោទទាំង២២នាក់ មានជនជាតិចិន២០នាក់ និងរុស្ស៊ី០២នាក់ ត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ពីបទ « រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា , ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយរៀបចំជាក្រុមមានការចាត់តាំង » ។ គួរបញ្ជាក់ថា ឧក្រិដ្ឋជនបរទេសទាំង ២២នាក់ ត្រូវបាន កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បើកការឆ្មក់ចុះបង្ក្រាបនៅតាមទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅ ៕ លីហេង

សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់

2026/05/10 01:23:26 pm        328
សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលបលួចប្រព្រឹត្តិបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងស្នាក់នៅខុសច្បាប់នៅចំណុចអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការ សម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងកង រាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យលបលួចប្រព្រឹត្តិបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងស្នាក់នៅខុសច្បាប់ ដែលមានជនបរទេសជាច្រើនរយនាក់ នៅចំណុចអគារកាស៊ីណូ ជីន យូ មេន តាំង (JIN YU MEN TANG CASINO) មានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ ពេលកម្លាំងជំនាញ ចុះទៅដល់ទីតាំងខាងលើ ភ្លាមៗនោះ ជនបរទេសទាំងនោះ បានព្យាយាមរត់គេចខ្លួនចេញពីអគារទីតាំងកាស៊ីណូ ប៉ុន្តែត្រូវបានកម្លាំងជំនាញគ្រប់គ្រង សភាពការណ៍បានដោយសុវត្ថិភាព ដោយបានធ្វើការហ៊ុំព័ទ្ធទីតាំងអគារកាស៊ីណូ និងធ្វើការក្រសោបបានជន បរទេសជាច្រើនរយនាក់ រួមនឹងសម្ភារមួយចំនួនទៀត។បច្ចុប្បន្ន កម្លាំងជំនាញ កំពុងបន្តនីតិវិធីបញ្ជូនជនបរទេសប្រមាណចំនួន ៤០០នាក់ ប្រគល់ជូន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីនីតិវិធីបន្ត។ ដោយឡែកជនបរទេសជាច្រើនរយនាក់ទៀត កំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅក្នុងអគារកាស៊ីណូ ជីន យូ មេន តាំង ដើម្បីនីតិវិធីបន្តបន្ថែមទៀត៕ អត្ថបទ៖ វង្ស សុភាព 

សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី

2026/05/10 10:15:21 am        214
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាប​ទីតាំងសង្ស័យបង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២កន្លែងផ្សេងគ្នា ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ៧មករា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។ប្រតិបត្តិការ​បង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជា ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃ​គណៈ​អភិបាល​រាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា​ស្នងការ​នគរបាលរាជធានីភ្នំពេញនិងមានការចូលរួមពីអាជ្ញាធរខណ្ឌ៧ មករា ។ ករណីទី១៖ បង្ក្រាបនៅសណ្ឋាគារ ប៊ីផ្លិស អគារលេខ ៥៥ ផ្លូវលេខ ១១៣ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដោយមានការសម្របសម្រួលនីតិវិធីពី លោកស្រី ភី ស៊ីថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ករណីនេះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សសរុបចំនួន ៥៥នាក់ (ស្រី ៩នាក់) ដែលសុទ្ធសឹងជាជនជាតិឥណ្ឌូនេស៊ី ក្នុងនោះមានម្នាក់គ្មានលិខិតឆ្លងដែន និង ២៧នាក់ផ្សេងទៀតបានហួសទិដ្ឋាការ (Visa)។ ដកហូតបានទូរសព្ទដៃចំនួន ២៨០ គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ៨ គ្រឿង,លិខិតឆ្លងដែនឥណ្ឌូនេស៊ី ចំនួន ៣០ ច្បាប់ និងរថយន្តម៉ាក Alphard ពណ៌ខ្មៅ ១គ្រឿង (ផ្លាកលេខ ភ្នំពេញ 2CC-3190)។ផ្អែកតាមការកោសលវិច័យបឋមលើឧបករណ៍បច្ចេកវិទ្យា សមត្ថកិច្ចបានរកឃើញរូបភាពនារីស្រស់ស្អាតជាច្រើន និងឯកសារសម្រាប់ប្រើប្រាស់ក្នុងការនិយាយលួងលោមអូសទាញបែបស្នេហា។ សមត្ថកិច្ចបានសន្និដ្ឋានថា ទីតាំងនេះបានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងរូបភាព "Romance Scams" (ឆបោកតាមស្នេហា) មានគោលដៅលើជនរងគ្រោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ករណីទី២ ៖ សមត្ថកិច្ចជំនាញ សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌ៧មករា និងមានការសម្របសម្រួលពីលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងបង្ក្រាបនៅមជ្ឈមណ្ឌលអូឡាំព្យាអាគារ S3 ក្នុង បន្ទប់ BB cake ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយរកឃើញបុរសជនជាតិចិនចំនួន ៣ នាក់ ក្នុងនោះគ្មានលិខិតឆ្លងដែន ចំនួន ១ នាក់ និងដកហូត សម្ភារៈរួមមានៈ កុំព្យូទ័រ All inone ២គ្រឿង ,⁠monitors ១គ្រឿង និងទូរសព្ទ៤គ្រឿង។ករណីទី២នេះ សមត្ថកិច្ចជំនាញសន្និដ្ឋានថា ជាករណី ឆបោក online Scames ក្រោមរូបភាពអូសទាញវិនិយោគ។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងចាត់ការតាមច្បាប់ជាធរមាន។សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី៧ខែមេសា ឆ្នាំ២០២៦មក។ ជាមួយច្បាប់នេះ បទល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការបង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់ បំផុតរហូតដល់១ជីវិត និងពិន័យជាប្រាក់ដល់ទៅ១ ០០០លានរៀល​ថែមទាំងការរឹប​អូសទ្រព្យសម្បត្តិ​របស់ជនល្មើសផងដែរ៕

បណ្ដេញជន​ជាតិចិន ៣១៨នាក់ ចេញពីកម្ពុជាពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

2026/05/10 10:00:54 am        233
នៅយប់ថ្ងៃទី៩ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯក​ឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​​ដឹ​កនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បាន​ណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣១៨នាក់ ស្រី០១នាក់ ពាក់​ព័ន្ធករណីឆ​បោក​តាម​ប្រព័​ន្ធ​បច្ចេក​វិទ្យា​ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាម​រយៈ​យន្ត​ហោះពិសេស ក្នុងនោះជនជាតិចិន ១៦៥នាក់ ត្រូវបានបណ្ដេញ​ចេញ​តាម​ប៉ុស្តិ៍​នគរបា​ល​ច្រកទ្វារ​អាកាសយានដ្ឋានអន្តរជាតិតេជោ និងចំនួន ១៥៣នាក់ ត្រូវបានបណ្ដេញ​ចេញ​តាម​ប៉ុស្តិ៍​ន​គរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។អគអគ្គនាយកអន្តោប្រវេសន៍បញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺ​ជា​ការ​អនុវត្ត​តាម​វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី ​នៃ​ព្រះរាជាណាចក្រកម្ពុជា និងការ​ទទួល​ដឹកនាំ​តម្រង់​ទិស​យ៉ាង​មុត​មាំ​បំផុត​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំ​ប្រឹង​ប្រែង​បោស​សំអាត និងលុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេ​​កវិទ្យា​ដែល​កើត​មាន​ក្នុង​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយ​គ្មាន​ការ​លើក​លែង​នោះ​ឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ អត្ថបទ៖ វង្ស សុភាព

ជនជាតិចិន ៥០៦នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបាន​បណ្ដេញ​ចេញ​ពី​កម្ពុជា

2026/05/07 12:33:15 pm        229
ភ្នំពេញ៖ នៅយប់ថ្ងៃទី៦ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គ​នាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការ​ជាមួយ​ស្ថាន​ទូត​ចិន​បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៥០៦នាក់ ស្រី៣នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបាន​បណ្ដេញ​ចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ។​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺ​ជា​ការ​អនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និង​លុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងប្រទេសកម្ពុជាទាំងអស់ ដើម្បី​ធានា​ការ​ពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មាន​ការ​លើក​លែង​នោះ​ឡើយ ​ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោក​តាមប្រព័ន្ធ​បច្ចេក​វិទ្យា​ណា​មួយ​ហើយ​ត្រូវ​បានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ 

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ

2026/05/05 06:36:32 pm        161
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ បានសម្រេចឃុំខ្លួនក្រុមជនសង្ស័យជាជនជាតិវៀតណាមចំនួន ១១នាក់ និងជនជាតិចិនចំនួន ១នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្នុងរូបភាពបង្កប់ការទាក់ទាញឱ្យវិនិយោគក្លែងក្លាយ។យោងតាមដីកាសម្រេចរបស់លោកស្រី តាន់ គឹមហៀក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យបញ្ជូនជនជាប់ចោទទាំង ១២នាក់ ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) និងមណ្ឌលកែប្រែទី២ (ម២) ដើម្បីរង់ចាំការបន្តនីតិវិធីតាមផ្លូវច្បាប់។ជនត្រូវចោទទាំង១២នាក់នេះ ទី១ ឈ្មោះ វ៉ូ វ៉ាន់ហ៊ុ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ទី២ ឈ្មោះ ឡេ ម៉ាន់ហ៊ុ ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិវៀតណាម ទី៣ ឈ្មោះ ដន ហាយអាញ់ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិវៀតណាម ទី៤ ឈ្មោះអ៊ូ ឈីង ឡុង ភេទប្រុស អាយុ៤០ ឆ្នាំ ទី៥ ឈ្មោះចឹង តានហ៊ុ ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិវៀតណាម ទី៦ ឈ្មោះ ង្វៀន ឌឹកដាយ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម ទី៧ ឈ្មោះ ដាំង ម៉ាយធី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិវៀតណាម ទី៨ ឈ្មោះដាំង វៀតយុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម ទី៩ ង្វៀន ធីប៊ិចហាញ់ ភេទស្រី អាយុ១៩ ឆ្នាំ ជនជាតិវៀតណាម ទី១០ ឈ្មោះ វ៉ាង វ៉ាង ដាក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម ទី១១ ឈ្មោះ ចឹង ងុកជឿង អាន ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិវៀតណាម និងទី១២ ឈ្មោះ ឡេ ធីវៀនចាង ភេទស្រី អាយុ២២ ឆ្នាំ ជនជាតិវៀតណាម។ ជនទាំង១២នាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅចំណុចអគារខុនដូ ZHUOYUFENG ស្ថិតនៅអគារលេខ ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់តាំងពីអំឡុងខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៥ កថាខណ្ឌ ៣ ចំណុចទី១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មក។ ជាមួយច្បាប់នេះ បទ ល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបាន បង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងដើរចំចំណុចខ្លាំង ដែលនាំឲ្យកម្ពុជាអភិវឌ្ឍក្រោយឆ្នាំ២០៣០ ផ្អែកលើ កសិ-ឧស្សាហកម្មនិងធនធានរ៉ែ
07/07/2026 09:07 AM
អ៊ុយក្រែនអំពាវនាវឱ្យអង្គការណាតូផ្តល់មីស៊ីល Patriot បន្ថែមទៀតបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវ
07/07/2026 09:07 AM
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
07/07/2026 08:07 AM
លោក Trump និយាយថា នឹងមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ឬសហរដ្ឋអាមេរិកនឹងបញ្ចប់ការងារនេះ
07/07/2026 08:07 AM
សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី
07/07/2026 08:07 AM
កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
07/07/2026 07:07 AM
ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ
07/06/2026 08:07 PM
ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
07/06/2026 08:07 PM
ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍
07/06/2026 08:07 PM
ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក
07/06/2026 08:07 PM