ជនជាតិចិន ៣១២នាក់ទៀត ត្រូវបានបណ្ដេញ​ចេញ​ពី​កម្ពុជា​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​(Online Scams)
កម្ពុជា បន្តបណ្តេញ​ជន​បរទេស​ចំនួន ៦២៩នាក់ទៀត ចេញពីកម្ពុជាពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់
ក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់​ពាក់ព័ន្ធបទ​ល្មើសឆបោកតាមអនឡាញ
ក្នុងខែដំបូងឆ្នាំ២០២៦ កម្ពុជាបន្តបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បី​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយគ្មានការលើកលែងឡើយ

សន្តិសុខ និង សង្គម

ទាហានរុស្ស៊ីជាង ១០០នាក់ បានស្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីល Atacms របស់អ៊ុយក្រែន

2024/05/03 01:59:04 pm        233
ទាហានរុស្ស៊ីជាង ១០០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ នៅពេលដែលការវាយប្រហារដោយ មីស៊ីល Atacms ត្រូវបានកំណត់គោលដៅនៅលើមូលដ្ឋានហ្វឹកហ្វឺនមួយ នៅប្រទេសអ៊ុយក្រែនភាគខាងកើត ដែលជាការខាតបង់ដ៏ច្រើននៃអាយុជីវិតរបស់ជនជាតិរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែមកនេះ។រូបភាពវីដេអូថតដោយយានដ្រូនដែលត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហាក់ដូចជាបង្ហាញយ៉ាងហោចណាស់នូវមីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីចំនួន ៤គ្រាប់ដែលបំពាក់ដោយក្បាលគ្រាប់ចង្កោម វាយលុកការប្រមូលផ្តុំកងទ័ពរុស្ស៊ី ក្នុងរយៈពេលត្រឹមតែ ៩៥ វិនាទីប៉ុណ្ណោះ។អ៊ុយក្រែន បានអង្វរអាមេរិកអស់រយៈពេលជាច្រើនខែ ដើម្បីផ្គត់ផ្គង់មីស៊ីល Atacms រយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់កម្រិតខ្ពស់ មុនពេលពួកវា ត្រូវបានដឹកជញ្ជូនដោយសម្ងាត់ ទៅកាន់ទីក្រុងគីវ កាលពីខែមុន។ក្រុមអ្នកវិភាគលោកខាងលិច បាននិយាយថា ការវាយប្រហារនោះ បានកើតឡើងលើមជ្ឈមណ្ឌលហ្វឹកហ្វឺនរុស្ស៊ីមួយ នៅចន្លោះទីក្រុងគូបាន ( Kuban) និងម៉ូនីអាគីវកា ( Mozhnyakivka) ចម្ងាយប្រហែល ៥០ម៉ាយ ពីក្រោយជួរមុខ ក្នុងទីក្រុងលូហានស្ក៍(Luhansk)នៃតំបន់ដូនបាស( Donbas)។ វិទ្យាស្ថានស្រាវជ្រាវសង្គ្រាមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសរសេរនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា ការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា បានសម្លាប់ទាហានរុស្ស៊ីចំនួន ១១៦នាក់។

យោធាអាមេរិក បានទទួលស្គាល់ថា ការវាយប្រហារតាមអាកាស បានសម្លាប់ជនស៊ីវិលនៅស៊ីរី កាលពីឆ្នាំមុន

2024/05/03 12:13:17 pm        100
ទីបំផុត យោធាអាមេរិកបានទទួលស្គាល់ថា ខ្លួនបានសម្លាប់ជនស៊ីវិលដោយការយល់ច្រឡំ នៅក្នុងការវាយប្រហារតាមអាកាសមួយ ក្នុងប្រទេសស៊ីរី កាលពីជិតមួយឆ្នាំមុន បន្ទាប់ពីបានកំណត់ថា គាត់ជាមេដឹកនាំជាន់ខ្ពស់អាល់កៃដា នេះបើយោងតាមការរកឃើញនៃការស៊ើបអង្កេតដែលបញ្ជាដោយទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) កាលពីរដូវក្តៅឆ្នាំមុន។ការស៊ើបអង្កេតនេះ ត្រូវបានបញ្ចប់ នៅក្នុងខែវិច្ឆិកា ប៉ុន្តែ ទីបញ្ជាការកណ្តាលអាមេរិកនេះ មិនបានបង្ហាញជាសាធារណៈនូវការរកឃើញរបស់ខ្លួន រហូតដល់ថ្ងៃព្រហស្បតិ៍។ការស៊ើបអង្កេត «បានសន្និដ្ឋានថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយអនុលោមតាមច្បាប់នៃជម្លោះប្រដាប់អាវុធ ក៏ដូចជាក្រសួងការពារជាតិ និងគោលនយោបាយរបស់ CENTCOM ប៉ុន្តែ «បានបង្ហាញពីបញ្ហាជាច្រើនដែលអាចត្រូវបានកែលម្អ» នេះបើយោងតាមសេចក្តីសង្ខេបនៃការរកឃើញដែលទទួលបានដោយសារព័ត៌មាន CNN។សេចក្តីសង្ខេបនេះ បានបដិសេធមិនរៀបរាប់លម្អិតអំពី«បញ្ហានានា»ទេ ដោយនិយាយថា អង្គហេតុជាច្រើននៃការស៊ើបអង្កេត នៅតែត្រូវបានរក្សាជាការសម្ងាត់។ សេចក្តីសង្ខេប បាននិយាយថា៖«យើងប្តេជ្ញារៀនសូត្រពីឧប្បត្តិហេតុនេះ និងកែលម្អដំណើរការកំណត់គោលដៅរបស់យើង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតមានដល់ជនស៊ីវិល»។សំណួរអំពីអ្នកណាពិតប្រាកដ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៣ ត្រូវបានលើកឡើងស្ទើរតែភ្លាមៗ ដោយក្រុមគ្រួសាររបស់បុរសនោះ បានអះអាងថា គាត់មិនមែនជាមេដឹកនាំអាល់កៃដាទេ ប៉ុន្តែជាកសិករ និងឪពុករបស់កូនចំនួននាក់ ដែលមានឈ្មោះថា Loutfi Hassan Mesto ។ ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក មិនបានបើកការស៊ើបអង្កេតជាផ្លូវការនៃការវាយប្រហារនោះទេ រហូតដល់ជិត ៨សប្តាហ៍ក្រោយបន្ទាប់ពីការវាយប្រហារដែលបានសម្លាប់លោក Loutfi Hassan Mesto។

ប្រជាពលរដ្ឋទូទាំងប្រទេសឥណ្ឌាជួបប្រទះអាកាសធាតុក្ដៅខ្លាំង ខណៈរលកកម្តៅបំបែកកំណត់ត្រា

2024/05/03 12:02:51 pm        130
ប្រជាពលរដ្ឋនៅទូទាំងប្រទេសឥណ្ឌាកំពុងប្រឈម សីតុណ្ហភាពក្ដៅខ្លាំងកាលពីថ្ងៃពុធ ថ្ងៃទី ១ឧសភា ខណៈរលកកម្ដៅបំបែកកំណត់ត្រា បានគ្របណ្ដប់ផ្នែកជាច្រើននៃប្រទេសនេះ ស្របពេលមានការបោះឆ្នោតសកល។ ប្រទេសឥណ្ឌាភាគខាងកើតបានជួបប្រទះខែក្តៅបំផុតក្នុងកំណត់ត្រា គឺ ខែមេសា ខណៈរដ្ឋ West Bengal បានកត់ត្រាចំនួនថ្ងៃមានរលកកម្ដៅខ្ពស់ច្រើនបំផុតសម្រាប់ខែនេះ ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ បន្ទាប់មកគឺរដ្ឋជិតខាង Odisha ដែលបានជួបស្ថានភាពក្ដៅបំផុតក្នុងរយៈពេល៩ឆ្នាំ។ អ្នកស្រុកម្នាក់ ដែលកំពុងអង្គកុយនៅខាងក្រៅផ្ទះរបស់គាត់ នៅក្នុងតំបន់សំណង់មិនរៀបរយ កូលកាតា (Kolkata) បាននិយាយថា ទោះបីយើងប្រឹងប្រែងរក្សាភាពត្រជាក់ដោយចាក់ទឹកលើខ្លួនផង នៅលើដី ផង ក៏ដោយ ក៏ នៅតែក្ដៅ ដដែល។ ការិយាល័យអាកាសធាតុបាននិយាយថា ភ្លៀងធ្លាក់នៅក្នុងខែឧសភា ទំនងជាមានលក្ខណៈធម្មតា ហើយរំពឹងថានឹងមានភ្លៀងធ្លាក់កាន់តែច្រើនក្នុងពាក់កណ្តាលទីពីរនៃរដូវមូសុងក្នុងខែសីហា និងខែកញ្ញា ខាងមុខ បើធៀបទៅនឹងខែមិថុនា និងខែកក្កដា ដោយសារគំរូអាកាសធាតុ ឡានីញ៉ា (La Nina ) ដែលជាធម្មតា នាំមកនូវកម្រិតទឹកភ្លៀងខ្ពស់ដល់ប្រទេសឥណ្ឌា៕

អង្គការយូណេស្កូ និយាយថា អំពើហិង្សាលើអ្នកសារព័ត៌មានបរិស្ថានកើនឡើងខ្លាំង

2024/05/03 12:00:10 pm        104
អង្គការយូណេស្កូ (UNESCO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) ថាអ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហាបរិស្ថាន ប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនៃអំពើហិង្សានៅជុំវិញពិភពលោក ទាំងវិស័យរដ្ឋ និងឯកជន ដោយគូសបញ្ជាក់ថាអ្នកសារព័ត៌មានបរិស្ថានចំនួន ៤៤ នាក់ត្រូវបានសម្លាប់នៅចន្លោះឆ្នាំ២០០៩ និង២០២៣។ចំនួនជាង ៧០ ភាគរយនៃអ្នកសារព័ត៌មាន ៩០៥ នាក់ដែលទីភ្នាក់ងារបានធ្វើការស្ទង់មតិនៅក្នុងប្រទេសចំនួន ១២៩ បាននិយាយថា ពួកគេត្រូវបានវាយប្រហារ គំរាមកំហែង ឬជួបសម្ពាធ ហើយថាអំពើហិង្សាប្រឆាំងនឹងពួកគេកាន់តែអាក្រក់ទៅៗ ជាមួយនឹងការវាយប្រហារចំនួន ៣០៥ ករណីត្រូវបានរាយការណ៍ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។អង្គការយូណេស្កូ ដែលជាទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ បានចុះបញ្ជីនៅក្នុងរបាយការណ៍របស់ខ្លួន អំពីការវាយប្រហារលើរាងកាយ ដូចជាការបង្ករបួសស្នាម ការចាប់ខ្លួន និងការយាយី ក៏ដូចជាសកម្មភាពផ្លូវច្បាប់ រួមទាំងបណ្តឹងបរិហារកេរ្តិ៍ និងដំណើរការនីតិវិធីព្រហ្មទណ្ឌ ក្នុងចំណោមករណីផ្សេងទៀត។របាយការណ៍របស់អង្គការនេះបាននិយាយថា យ៉ាងហោចណាស់អ្នកសារព័ត៌មានចំនួន ៧៤៩ នាក់ ក្រុមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន ត្រូវបានវាយប្រហារនៅក្នុងប្រទេសចំនួន ៨៩ នៅទូទាំងតំបន់ទាំងអស់ ដោយវិស័យរដ្ឋមានយ៉ាងហោចណាស់ពាក់កណ្តាលនៃការរងផលប៉ះពាល់នេះ និងវិស័យឯកជនយ៉ាងហោចណាស់មួយភាគបួន៕

ទីក្រុងហុងកុង ជួបប្រទះខែមេសា ក្តៅបំផុតក្នុងរយៈពេល ១៤០ ឆ្នាំ

2024/05/03 11:55:25 am        841
យោងតាមអង្គភាពសង្កេតអាកាសធាតុរបស់ទីក្រុងហុងកុង បានឱ្យដឹងថា ទីក្រុងនេះបានជួបប្រទះនឹងអាកាសធាតុក្តៅបំផុតក្នុងខែមេសា ដែលជាកម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា ជាមួយនឹងសីតុណ្ហភាពប្រចាំថ្ងៃជាមធ្យម ២៦,៤ អង្សាសេ។ នេះគឺជាសីតុណ្ហភាពខ្ពស់បំផុតដែលបានកត់ត្រាទុកសម្រាប់ខែមេសា ក្នុងរយៈពេល ១៤០ ឆ្នាំរបស់ហុងកុង ចាប់តាំងពីកំណត់ត្រាឧតុនិយមបានចាប់ផ្តើមនៅឆ្នាំ១៨៨៤ មក។ក្រុមសង្កេតនេះបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «រដូវក្តៅមិនទាន់មកដល់ទេ ប៉ុន្តែខែមេសា គឺក្តៅខ្លាំងបំផុតបាត់ទៅហើយ»។ ទិន្នន័យពីអ្នកសង្កេតការណ៍បានបង្ហាញថា ទីក្រុងហុងកុង ដែលជាទីក្រុងតំបន់ត្រូពិចរបស់ចិន បាននឹងកំពុងប្រឈមមុខនឹងកម្ដៅខ្លាំងឡើងៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានមើលឃើញកំណត់ត្រាសីតុណ្ហភាពខ្ពស់ជាច្រើន ទាំងប្រចាំថ្ងៃ និងប្រចាំខែ ចាប់តាំងពីឆ្នាំ ២០១៩ មក។នៅថ្ងៃទី២៧ ខែមេសា ទីក្រុងនេះបានបង្កើតកំណត់ត្រាសីតុណ្ហភាពប្រចាំថ្ងៃថ្មីសម្រាប់ខែមេសា ដោយកម្រិតអតិបរមាប្រចាំថ្ងៃអតិបរមាឈានដល់ ២៨,៨ អង្សាសេ និងកម្រិតទាបបំផុតប្រចាំថ្ងៃគឺ ២៧,៧ អង្សាសេ។ នេះគឺជាកំណើនដ៏ខ្ពស់ពីកម្រិតសីតុណ្ហភាពក្ដៅបំផុតប្រចាំថ្ងៃជាមធ្យមពី ២១,១ ដល់ ២៥,៦ អង្សាសេ ដែលបានកត់ត្រានៅចន្លោះឆ្នាំ១៩៩១ និង២០២០។ខែមេសា ដែលក្តៅខុសពីធម្មតានេះ កើតឡើងបន្ទាប់ពីរដូវរងា ដែលក៏មានអាកាសធាតុក្តៅខុសពីធម្មតារបស់ទីក្រុងហុងកុង ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ ហើយក្នុងខែមីនា ទីក្រុងនេះក៏បានជួបប្រទះកម្រិតក្ដៅខ្លាំងជាងមុនផងដែរ។ ការព្យាកររបស់អង្គភាពអាកាសធាតុនោះបានព្រមានថា សីតុណ្ហភាពក្ដៅលើសពីធម្មតានឹងកើតឡើងពេញមួយឆ្នាំ២០២៤ នៅក្នុងទីក្រុងចិនដែលធ្លាប់តែត្រជាក់មួយនេះ៕

អង្គការមនុស្សធម៌របស់UN ព្រួយបារម្ភអំពីអំពើហិង្សា នៅទីក្រុង North Darfur ប្រទេសស៊ូដង់

2024/05/03 11:52:23 am        74
អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេត្រូវបានរំខានដោយការប៉ះទង្គិចគ្នាដោយហិង្សា និងការកើនឡើងភាពតានតឹង ដែលកំពុងគំរាមកំហែងដល់ជនស៊ីវិលនៅក្នុង និងជុំវិញទីក្រុង El Fasher និងរដ្ឋធានី North Darfur របស់ប្រទេសស៊ូដង់។ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា យើងមានការព្រួយបារម្ភជាពិសេសចំពោះការរឹតត្បិតលើការធ្វើដំណើររបស់ជនស៊ីវិល និងរបាយការណ៍ដែលថា ជនស៊ីវិលកំពុងត្រូវបានវាយប្រហារ និងប្លន់ ខណៈព្យាយាមភៀសខ្លួនទៅភាគខាងត្បូង ពីទីក្រុង។ ការរិយាល័យ បានព្រមានថា ការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុង El Faser បានធ្វើឱ្យជនស៊ីវិលជាង ៨០០.០០០នាក់ស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ រួមទាំងមនុស្សជាង ២០០.០០០នាក់ ត្រូវភៀសខ្លួននៅខាងក្នុងប្រទេស ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅក្នុងប្រទេសស៊ូដង់កាលពីមួយឆ្នាំកន្លងទៅនេះ។អង្គការ OCHA បាននិយាយថា ការប្រយុទ្ធគ្នានៅក្នុង និងជុំវិញទីក្រុង បានកាត់ផ្តាច់ដំណើរការមនុស្សធម៌ ដល់ជនស៊ីវិលដែលត្រូវការជំនួយយ៉ាងខ្លាំង។ ក្រុមមនុស្សធម៌ បាននិយាយផងដែរថា ក្រុមវេជ្ជបណ្ឌិតដែលមានសមាជិក១០នាក់ មកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល បានរៀបចំបេសកកម្មរួមគ្នាមួយទៅកាន់ប្រទេសស៊ូដង់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រកាសអាសន្នអំពីស្ថានភាពមនុស្សធម៌ដ៏មហន្តរាយនៅទូទាំងប្រទេស រួមទាំងកម្រិតអសន្តិសុខស្បៀងដ៏មហន្តរាយ និងហានិភ័យនៃគ្រោះទុរ្ភិក្ស។

ឥណ្ឌា និរទេសជនជាតិមីយ៉ាន់ម៉ា ដែលភៀសខ្លួនចេញពីរដ្ឋប្រហារឆ្នាំ២០២១

2024/05/03 11:48:04 am        101
ប្រមុខរដ្ឋមន្ត្រីប្រចាំរដ្ឋមួយរូបបាននិយាយថា ប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) បាននិរទេសជនភៀសខ្លួនមីយ៉ាន់ម៉ា ក្រុមដំបូងដែលបានស្វែងរកទីជម្រកក្នុងប្រទេសនេះបន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ទៅមីយ៉ាន់ម៉ាវិញ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជាច្រើនសប្តាហ៍ដែលត្រូវបានរារាំងដោយការប្រយុទ្ធគ្នារវាងកងកម្លាំងឧទ្ទាមមីយ៉ាន់ម៉ា និងរបបសឹកដែលកំពុងកាន់អំណាច។ជនស៊ីវិលរាប់ពាន់នាក់ និងទាហានរាប់រយនាក់មកពីសហភាពមីយ៉ាន់ម៉ា បានឆ្លងព្រំដែនទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ពីរដ្ឋប្រហារ។ នេះបានធ្វើឱ្យទីក្រុង ញូវដេលី (New Delhi) ដែលបានប្រកាសពីគម្រោងធ្វើរបងព្រំដែនជាមួយមីយ៉ាន់ម៉ា និងបញ្ចប់គោលនយោបាយបម្លាស់ទីដោយគ្មានទិដ្ឋាការ មានការព្រួយបារម្ភយ៉ាងខ្លាំង។យ៉ាងហោចណាស់ជនភៀសខ្លួន ៣៨ នាក់ត្រូវបាននិរទេសកាលពីថ្ងៃព្រហស្បតិ៍ ដោយរដ្ឋជាប់ព្រំដែន ម៉ានីពួរ (Manipur) របស់ឥណ្ឌា ដែលគ្រោងនឹងបញ្ជូនមនុស្សសរុបចំនួន ៧៧ នាក់ទៅវិញ ខណៈដែលខ្លួនកំពុងទប់ទល់នឹងអំពើហឹង្សាជាបន្តបន្ទាប់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២០ នាក់ចាប់តាំងពីការប៉ះទង្គិចគ្នារវាងជនជាតិភាគតិចបានផ្ទុះឡើងកាលពីខែឧសភា ឆ្នាំមុនមក។ទីក្រុងញូវដែលី មិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ របស់អង្គការសហប្រជាជាតិ ដែលចែងអំពីសិទ្ធិជនភៀសខ្លួន និងការទទួលខុសត្រូវរបស់រដ្ឋដើម្បីការពារអ្នកទាំងនោះទេ ហើយឥណ្ឌា ក៏មិនមានច្បាប់ផ្ទាល់ខ្លួនដើម្បីការពារជនភៀសខ្លួនដែរ។លោកនាយករដ្ឋមន្រ្តី ណារ៉េនដ្រា ម៉ូឌី (Narendra Modi) កំពុងស្វះស្វែងរកអាណត្តិទីបីដ៏កម្រនៅក្នុងការបោះឆ្នោតជាតិដែលកំពុងបន្ត ហើយរដ្ឋាភិបាលរបស់លោកបានស្តីបន្ទោសលំហូរជនភៀសខ្លួន ថាជាហេតុផលមួយសម្រាប់អំពើហិង្សាដែលបានធ្វើឱ្យរដ្ឋ ម៉ានីពួរ អសន្តិសុខ៕

ការជម្លៀស ត្រូវបានបញ្ជានៅភាគខាងកើតរដ្ឋតិចសាស់ ខណៈទឹកជំនន់ឡើខ្លាំងត្រូវបានរំពឹងទុក

2024/05/03 11:42:28 am        132
ព្យុះផ្គររន្ទះ កំពុងធ្វើឱ្យមានការគំរាមកំហែងដោយទឹកជំនន់កាន់តែខ្លាំងឡើងៗកាលពីថ្ងៃព្រហស្បតិ៍ នៅទូទាំងរដ្ឋតិចសាស់ភាគខាងកើត រួមទាំងនៅទីក្រុងហ៊ូស្តុន ដោយបង្ខំឱ្យមានការជម្លៀសប្រជាជន និងបិទសាលារៀន។មន្ត្រីគ្រប់គ្រងគ្រាអាសន្នតំបន់ Montgomery កំពុងព្យាករណ៍ពីទឹកជំនន់ដ៏មហន្តរាយ ខណៈ អាជ្ញាធរទន្លេ San Jacinto រំពឹងពីការបញ្ចេញទឹកពីបឹង Conroe ហើយ លោក ម៉ាក កែអ៊ូ(Mark Keough) ចៅក្រមតំបន់ បានចេញសេចក្តីប្រកាស អំពីគ្រោះមហន្តរាយ។យោងតាមលោក Justin Ballard អ្នកជំនាញឧតុនិយម បាននិយាយថា ភ្លៀងបានធ្លាក់ពី ៨ ទៅ ១០អ៊ីញ ចាប់តាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធ រហូតដល់រសៀលថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ជាច្រើន ជុំវិញទីក្រុងហ៊ូស្តុន។ កម្រិតបឹង Conroe បានកើនឡើងដល់ ២០៥,៣ ហ្វីត កាលពីរសៀលថ្ងៃព្រហស្បតិ៍។ អភិបាលក្រុង Houston លោក ចន វីតម៉ៃអឺ(John Whitmire) និងមន្ត្រីទីក្រុងផ្សេងទៀត បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេជឿថានៅថ្ងៃសុក្រនេះ អាចនឹងកាន់តែអាក្រក់សម្រាប់ទឹកជំនន់នៅក្នុងទីក្រុង ដោយព្រមានថា «ស្ថានភាពអាក្រក់បំផុតនៅមិនទាន់មកដល់នៅឡើយទេ»។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា រងទុក្ខពីរលកកម្ដៅដ៏គ្រោះថ្នាក់ក្នុងជំរំជនភៀសខ្លួននៅបង់ក្លាដែស

2024/05/03 10:09:03 am        120
ជនជាតិរ៉ូហ៊ីងយ៉ា ជាងមួយលាននាក់ដែលរស់នៅក្នុងជំរំជនភៀសខ្លួនគូទូផាឡុង (Kutupalong) នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស កំពុងជួបប្រទះរលកកម្ដៅដ៏គ្រោះថ្នាក់ដោយសារសីតុណ្ហភាពឡើងដល់ ៤២ អង្សាសេ ។ ជំរំជនភៀសខ្លួនគូទូផាឡុង គឺជាជម្រករបស់ជនភៀសខ្លួនដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយទោះបីជាក្រុមអាជ្ញាធរបានលើកទឹកចិត្តប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះនៅពេលថ្ងៃក៏ដោយ ក៏មនុស្សជាច្រើនត្រូវបានបង្ខំឱ្យធ្វើសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ដោយធ្វើឱ្យពួកគេប្រឈមសីតុណ្ហភាពដ៏ក្ដៅ។យោងតាមជនភៀសខ្លួនម្នាក់ ដោយបានជំរុញឱ្យពួកគេចេញទៅក្រៅដើម្បីជ្រកក្រោមដើមឈើ ឬឆ័ត្រ ប្រជាពលរដ្ឋនៅជំរំនេះ បានចម្អិនអាហាររួមគ្នា និងត្បាញឬស្សីសម្រាប់សម្ភារសំណង់ប្រចាំថ្ងៃ។ កម្ដៅនៅក្នុងជំរំ ដែលជារចនាសម្ព័ន្ធក្រៅផ្លូវការ គឺមិនអាចទ្រាំទ្របាន។មានរបាយការណ៍អំពីការស្លាប់ដោយសារកម្ដៅក្ដៅខ្លាំងពេក និងការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ។ កុមារជាច្រើនបានកើតជំងឺស្បែក។នៅក្នុងខែនេះ ប្រទេសបង់ក្លាដែសបានកត់ត្រាសីតុណ្ហភាពខ្លាំងជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃទី ៩ និង ១០ ខែមេសា។ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា បម្រែបម្រួលអាកាសធាតុកំពុងរួមចំណែកធ្វើឲ្យមានរលកកម្ដៅកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងយូរជាង ក្នុងអំឡុងរដូវក្តៅ៕

សាលារៀនត្រូវបិទ បន្ទាប់ពីផេះភ្នំភ្លើងគ្របដណ្តប់លើទីក្រុងនានានៅខេត្ត North Sulawesi

2024/05/03 10:02:42 am        115
សាលារៀនជាច្រើនកន្លែង ត្រូវបានបិទកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីផេះពីភ្នំភ្លើង រូអាង(Ruang) បានធ្លាក់ចុះមកលើក្រុង Bitung ក្នុងខេត្ត North Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី។អាជ្ញាធរ បានជម្លៀសមនុស្ស ១២.០០០នាក់ចេញពីកោះ Tagulandang នៅក្បែរនោះរួចហើយ បន្ទាប់ពីភ្នំភ្លើង រូអាង(Ruang) បានផ្ទុះកាលពីថ្ងៃអង្គារ ដោយបានបញ្ចេញកម្អែភ្នំភ្លើង ថ្ម និងផេះ។លោក Sunaryo ដែលរស់នៅក្នុងទីក្រុង Manado ភាគខាងលិចក្រុង Bitung បាននិយាយថា ផេះកាន់តែច្រើន បានធ្លាក់មកលើតំបន់នៅជុំវិញភ្នំភ្លើងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ហើយប្រជាជនមួយចំនួនមានការព្រួយបារម្ភចំពោះសុខភាពរបស់ពួកគេ។ យើងសង្ឃឹមថាប្រជាជននៅពេលធ្វើដំណើរ មានរបាំងមុខដើម្បីការពារជំងឺផ្លូវដង្ហើម។ មជ្ឈមណ្ឌលសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ បានបង្កើនស្ថានភាព អាសន្នរបស់ភ្នំភ្លើងរូអាង(Ruang) ដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីការផ្ទុះ កាលពីថ្ងៃអង្គារ ហើយបានព្រមានពលរដ្ឋនៅកោះ Tagulandang ថា រលកយក្សស៊ូណាមិ អាចកើតមានដែលបណ្តាលមកពីកម្អែភ្នំភ្លើងបាក់រលំហូរចូលទៅក្នុងមហាសមុទ្រ។ស្ថានភាពរដ្ឋក្នុងគ្រាអាសន្ន ដែលចូលជាធរមានរហូតដល់ថ្ងៃទី១៤ ខែឧសភា ត្រូវបានប្រកាសដោយរដ្ឋាភិបាលតំបន់ ដើម្បីជួយសម្រួលដល់ការទទួលបានជំនួយ ទោះបីជាអាជ្ញាធរ បាននិយាយថាអាកាសយានដ្ឋាននៅទីក្រុង Manado នឹងនៅតែបិទរហូតដល់ថ្ងៃសុក្រនេះក៏ដោយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាល​ខេត្តកំពង់ស្ពឺ ណែនាំឱ្យអាជ្ញាធររៀបចំទីតាំងអភិរក្សជីវចម្រុះ និង​ព្រមាន​ចាត់​វិធានការ​អ្នក​ប្រើ​ឧបករណ៍​ល្មើសបំផ្លាញ
02/09/2026 01:02 PM
អ្នកវិនិយោគ និងអ្នកសារព័ត៌មានកូរ៉េ គ្រោងធ្វើទស្សនកិច្ច ដើម្បីស្វែងរកឱកាសវិនិយោគ និងចង់ឃើញពីបច្ចុប្បន្នភាពកម្ពុជាប្រាប់ទៅពលរដ្ឋកូរ៉េ
02/09/2026 01:02 PM
អាមេរិក អរគុណដល់កម្ពុជា ចំពោះកិច្ចសហការក្នុងការឃាត់ខ្លួន និង​និរទេស​ឧក្រិដ្ឋ​ជន​ជន​ជាតិ​អាមេរិក​ម្នាក់​ទៅអាមេរិកវិញ
02/09/2026 12:02 PM
ភាគហ៊ុនអាស៊ី ហក់ឡើងខ្ពស់ វិស័យបន្ទះឈីបងើបឡើងវិញ ក្រោយលទ្ធផលបោះឆ្នោតនៅជប៉ុន
02/09/2026 12:02 PM
កម្ពុជាបន្តការតវ៉ាប្រឆាំងនឹងការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យភាព ខណៈ​សហគមន៍​អន្តរជាតិ​ជំរុញឱ្យថៃងាកមកបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី
02/09/2026 12:02 PM
ក្រុមហ៊ុនប្រេងឥណ្ឌា កំពុងផ្អាកទិញប្រេងរបស់រុស្ស៊ី ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក
02/09/2026 12:02 PM
បក្សនយោបាយគាំទ្រគំនិតផ្តួចផ្តើមប្រមុខបក្សកាន់អំណាច កម្ពុជា វៀតណាម ឡាវ រក្សា​សន្តិភាព​តាម​ព្រំដែន
02/09/2026 12:02 PM
ទឹកជំនន់ដ៏ធ្ងន់ធ្ងរបង្កឡើងដោយព្យុះម៉ាតា បានសម្លាប់មនុស្សមួយចំនួននៅប្រទេសម៉ារ៉ុក
02/09/2026 12:02 PM
នាវាដឹកស្បៀងត្រូវបានបញ្ជូនពីម៉ិកស៊ិកទៅគុយបា ក្នុងពេលភាពតានតឹងរវាងអាមេរិកឡាទីន និងសហរដ្ឋអាមេរិក
02/09/2026 12:02 PM
ប្រទេសអ៊ុយក្រែន នឹងបើកមជ្ឈមណ្ឌលនាំចេញសព្វាវុធចំនួន១០កន្លែង នៅអឺរ៉ុប
02/09/2026 12:02 PM