ក្រសួងទេសចរណ៍ និង ដៃគូឯកជន ​សហការ​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​ដើម្បី​ទាក់​ទាញ​ទេសចរ​អន្តរជាតិ
ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិន​ឈរ​នៅ​លំដាប់ទី១
គ្រូជំនាញ កំពុងផ្ទេរចំណេះដឹងផ្នែកចម្លាក់ពុម្ពទៅកាន់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ក្នុងគម្រោងបណ្តុះបណ្តាលជំនាញមរតកដូនតា
វត្ថុបុរាណខ្មែរ១២២រូប ដាក់​​តាំងពិព័រណ៍​មិនអចិន្ត្រៃយ៍ នៅក្នុងសារមន្ទីរ Meet You Museum ក្រុងប៉េកាំង

វប្បធម៌ និងទេសចរណ៍

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រួមជាមួយឯកឧត្តម វ៉ាង វិនពីង ​អញ្ជើញ​ចូលរួម​កម្ម​វិធី​​តាំងពិព័រណ៍មិនអចិន្ត្រៃយ៍​ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរ-ចិន តាមរយៈ​វប្បធម៌ និង​សិ​ល្បៈ»​ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​

2025/11/20 11:54:12 am        220
នារសៀល​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥​ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​​វប្បធម៌ ​និ​ង​វិចិត្រសិល្បៈ រួម​ជា​មួយឯកឧត្តម វ៉ាង វិនពីង ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថ​ភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា​ អញ្ជើញ​ចូលរួម​កម្មវិធី​តាំង​ពិព័រណ៍​មិន​អចិន្ត្រៃយ៍​​ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌ និងសិល្បៈ»​ ដែល​​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សារមន្ទីរជាតិកម្ពុជា​។កម្មវិធី​តាំង​ពិព័រណ៍​នេះ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្ដម​រដ្ឋលេខាធិកា​រ ឯកឧត្ដម​អនុ​រដ្ឋ​លេខា​ធិកា​រ ឯកឧត្ដម​សាកល​វិទ្យា​ធិការ​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ឯកឧត្ដម​ លោក​ជំទាវ​​ លោក​ លោក​ស្រី​ថ្នាក់​ដឹក​នាំ​ និង​មន្ត្រី​រាជការ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ភ្ញៀវ​កិត្តិយ​ស​​ជាតិ​ និង​អន្តរជាតិ​ សមាជិក​ សមាជិកា​ស.ស.យ.ក.វិស័យ​វប្បធម៌​និង​វិចិត្រសិល្បៈ​ និង​សិស្ស​និស្សិត​ជាច្រើន​រូប​។ ការតាំងពិព័រណ៍មិនអចិន្រៃ្តយ៍នេះ ធ្វើឡើង​តាមរយៈ​កិច្ច​សហការ​រៀបចំ​រវាង​នាយកដ្ឋាន​សារម​ន្ទីរ​ជាមួយ​បណ្ឌិត​សភា​បេតិកភណ្ឌចិន ដោយមានការចូលរួមពីក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជា ដើម្បី​ថែ​រក្សារមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ ក្រុម​ការងារ​ស្រាវ​ជ្រាវ​ព្រះខ័ន​កំពង់ស្វាយ (ដឹកនាំដោយសាស្រ្ដាចារ្យ Mitch Hendrickson) ដោយមាន​ការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។គោល​បំណងនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីបង្ហាញពីវត្តមាននៃវត្ថុសិល្បៈ បច្ចេកទេសនានា និង​ផ្នត់គំនិតផ្សេងៗរបស់ទំនៀមទម្លាប់ប្រពៃណីជនជាតិចិននៅក្នុងសង្គមខ្មែរ និង​ឆ្លុះ​បញ្ចាំង​អំពី​ការ​យល់​ឃើញ​របស់ប្រជាជនខ្មែរចំពោះប្រជាជនចិន។ ពិព័រណ៍នេះ ក៏នឹងបង្ហាញពី​ទំនាក់​ទាក់​ទង​ផ្នែក​វប្បធម៌រវាងប្រជាជនទាំងពីរ ដែលបន្តឥត​ដាច់​តាំង​ពី​សម័យ​បុរាណ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​តាម​រយៈកិច្ចសហប្រតិបត្តិការក្នុងកិច្ចការគាំពារនិងស្រាវជ្រាវអំពីវប្បធម៌ខ្មែរ៕

ក្រុមហ៊ុនអាកាសចរណ៍បុត្រសម្ព័ន្ធរបស់ Malaysia Airlines ប្រកាសគម្រោងបើកជើងហោះហើរត្រង់ថ្មីពីទីក្រុងកូឡាឡាំពួរមកកាន់ខេត្តសៀមរាបចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកានេះ

2025/11/19 12:27:13 pm        248
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines (FY) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Malaysia Airlines បានប្រកាសពីគម្រោងបើកដំណើរការជើងហោះហើរត្រង់ថ្មីតភ្ជាប់ពីទីក្រុងកូឡាឡាំពួរ (KUL) ប្រទេសម៉ាឡេស៊ី មកកាន់ខេត្តសៀមរាប (SAI) ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។លទ្ធផលនេះ កើតឡើងបន្ទាប់ពីជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៅរាជធានីកូឡាឡាំពួ, ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ រួចមកសូមជម្រាបជូនថា សេវាកម្មហោះហើរត្រង់ថ្មីនេះ នឹងដំណើរការចំនួន ៣ជើងក្នុងមួយសប្តាហ៍ គឺនៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍៕

កីឡាករវាយកូនគោលលំដាប់ពិភពលោក មកប្រកួតវាយកូនគោលលំដាប់អន្តរជាតិ និងជាលើកដំបូងនៅកម្ពុជា

2025/11/18 04:15:19 pm        412
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុនវឌ្ឍនៈ ហ្គោល រីហ្សត បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់កីឡាករវាយកូនគោលអាជីពថ្មីៗលំដាប់ពិភពលោកចំនួន ៦០នាក់ មកពី ១៦ប្រទេស ដើម្បីមកចូលរួមព្រឹត្តិការណ៍ប្រកួតវាយកូនគោលពានរង្វាន់ Vattanac Legends Championship ដែលជាការប្រកួតកម្រិតអន្តរជាតិ និងជាលើកដំបូងក្នុងប្រទេសកម្ពុជា។ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ នឹងបង្ហាញពិភពលោកឃើញថា កម្ពុជា ជាគោលដៅសុវត្ថិភាព, មានសមត្ថភាព និងសម្បទាគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិបាន ពោលគឺបានជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ព្រមទាំងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។គួរបញ្ជាក់ថា កីឡាករវាយកូនគោលអាជីពលំដាប់ពិភពលោក ទាំង ១៦ប្រទេសនោះមានដូចជា អាហ្សង់ទីន, បារាំង, ស៊ុយអ៊ែត, អេស្ប៉ាញ, ហូឡង់, អៀរឡង់, ស្កុតលែន, ឥណ្ឌា, ណូវែលសេឡង់, ប្រេស៊ីល, អូទ្រីស, អង់គ្លេស, អាល្លឺម៉ង់, សាធារណរដ្ឋអាហ្រិចខាងត្បូង, អៀរឡង់ខាងជើង និងអ៉ីតាលី៕

នាវាទេសចរណ៍ MS Westerdam ដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូលចតកំពង់ផែស្វយ័ត​អន្តរជាតិ​ក្រុងព្រះសីហនុជាថ្មីដើម្បីទស្សនាកម្ពុជា

2025/11/18 02:11:03 pm        256
ព្រះសីហនុ៖ នាវាទេសចរណ៍ MS Westerdam នៅវេលាម៉ោង ៦៖២០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ នាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ មកទស្សនាខេត្តព្រះសីហនុ។នាពេលវេលាជាថ្មីម្តងទៀតនេះ ពោលគឺជាលើកទី២ហើយ ដែលនាវាទេសចរណ៍ MS Westerdam ដ៏ល្បីល្បាញសញ្ជាតិ Holland បាននាំភ្ញៀវចូលទស្សនាប្រទេសកម្ពុជាលើកនេះ ដោយបានផ្ទុកភ្ញៀវទេសចរចំនួន១៨៥០នាក់ ស្រី៩៩២នាក់ មាន៤៣សញ្ជាតិ ក្នុងមាននាវិកចំនួន៨០៤នាក់ ស្រី១៥៦នាក់ មាន៣៩សញ្ជាតិ ក្នុងនោះភ្ញៀវដែលមានច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសកាណាដា។ នាវាទេសចរណ៍នេះ និងចាកចេញពីកំពង់ផែក្រុងព្រះសីហនុ បន្តទៅប្រទេសផ្សេងទៀត នៅម៉ោង៨យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការឲ្យដឹងពីមន្ត្រីជំនាញកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅព្រឹកនេះផ្ទាល់។គួររំលឹកថា អំឡុងពេលមានជំងឺកូវីដ១៩ ក្រោយរសាត់អណ្តែតលើសមុទ្រ ដោយសារការហាមឃាត់ពីបណ្តាប្រទេសមួយចំនួនក្នុងតំបន់ (មិនឲ្យកប៉ាល់នេះចូលចត) សម្តេចតេជោ ហ៊ុន សែន ក៏បានជួយសង្គ្រោះដោយអនុញ្ញាតឲ្យកប៉ាល់ទេសចរណ៍ MS Westerdam ចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយដោះស្រាយ និងសម្រួលការងារផ្សេងៗ ក្នុងន័យមនុស្សធម៌ដល់មនុស្សចម្រុះជាតិសាសន៍លើកប៉ាល់ទេសចរណ៍ MS Westerdam សរុបជាង២២០០នាក់។អំឡុងពេលនោះ សម្តេចតេជោ បានថ្លែងថា ប្រទេសកម្ពុជា បានធ្វើនូវកិច្ចការទាក់ទងនឹងដំណើរ នៃការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិមនុស្ស ហើយក្រុមភ្ញៀវទេសចរ បានវិលត្រឡប់ទៅកាន់ប្រទេសវិញដោយសុវត្ថិភាព សម្រាប់អ្នកដំណើរទាំងជាង ២,២០០នាក់ នៅលើកប៉ាល់នេះ។ព្រឹត្តិការណ៍មនុស្សធម៌ ដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើនាពេលនោះ ធ្វើឲ្យកម្ពុជាល្បីរន្ទឺពេញពិភពលោក ជាមួយនឹងពាក្យថា «កម្ពុជាតូច តែបេះដូងធំ»៕

នាវាទេសចរណ៍បរទេស មួយគ្រឿង ផ្ទុកមនុស្សជាង ២០០០នាក់ ចូលសំចតទូរទស្សនកិច្ចនៅកម្ពុជា

2025/11/18 09:38:11 am        57
នាយនាវីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. ប្រាប់ថា មាននាវាទេសចរណ៍បរទេស ១ គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ Holand ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជាង ២.៦៥៤នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង ០៦:២០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ មនុស្សចម្រុះជាតិសាសន៍ជាង ២.៦៥៤នាក់ ក្នុងនោះមានភ្ញៀវទេសចរសរុបចំនួន ១.៨៥០នាក់ ស្រី ៩៩២នាក់ (៤៣សញ្ជាតិ) និងនាវិកចំនួន ៨០៤នាក់ ស្រី ១៥៦នាក់ (៣៩សញ្ជាតិ) ចំនួនភ្ញៀវដែលមានច្រើនជាងគេគឺ USA, AUS និង CANADA ។ នាវានេះ បានធ្វើដំណើរទេសចរណ៍មកពីប្រទេសវៀតណាម នឹងបន្ត្ដំណើរទេសចរណ៍អន្តរជាតិទៅប្រទេស ថៃ នៅយប់ថ្ងៃ ខែ ឆ្នាំដដែល ។

ឯកឧត្តម ហួត ហាក់៖ ការផលិតវីដេអូ(MV)ពីរបាំអប្សារាយសោធរបុរៈចក្រភពអង្គរ ជា​ការ​បន្ថែម​តម្លៃ​​​ខ្ពស់​ណាស់ស​ម្រាប់ជួយអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

2025/11/18 08:29:22 am        116
កាលល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​អញ្ជើញ​ជា​អធិបតីក្នុងពិធីសន្និសីទសារព័ត៌មាន នៃ​ការនិពន្ធដំឡើងស្មាដៃថ្មីរបាំ​ "អប្សរាយ​សោធ​របុរៈ​ចក្រ​ភព​អង្គរ" ជាស្នាដៃរបាំបុរាណ Original ដែលត្រូវបានផ្តួចផ្តើមផលិតឡើងដោយក្រុម អប្សរា​២៥​ដួង ដែលជាក្រុមទទួលបានជ័យលាភីឆ្នើមកិត្តិយសថ្នាក់ខ្ពស់ពី សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន នៅក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេស អបអរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ កាលពីឆ្នាំ២០២០។ក្នុងពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ កុយ ពិសី រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោក លោកស្រី នាង​កញ្ញាជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ក្នុងឱកាសនៃពិធី ឯកឧត្តមរដ្ឋមន្ត្រី ជម្រាបជូនថា ស្នាដៃរបាំ "អប្សរាយសោធរបុរៈចក្រភពអង្គរ" នេះ គឺដើម្បីបញ្រ្ជាប និងរួមគ្នាថែរក្សាអភិរក្សសិល្បៈវប្បធម៌ខ្មែរនាសម័យមហានគរ និងផ្តល់តម្លៃ ព្រម​ទាំងលើកតម្កើងកិត្យានុភាពនៃវប្បធម៌ខ្មែរ ដែលល្បីរន្ទឺពីរាជធានីយសោធរបុរៈចក្រភពអង្គរ និង​ប្រភពនៃទេវស្ត្រីសួគ៌ ឬ«អប្សរា» ផងដែរ។ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការផលិត MV ស្ដីពីរបាំអប្សារាយសោធរបុរៈចក្រភពអង្គរ គឺ​ជា​តម្លៃ​បន្ថែម​ខ្ពស់​ណាស់​សម្រាប់ជួយអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់ទីផ្សារពិភពលោក។

កម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំងពីរ

2025/11/14 08:36:51 am        284
នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃ​អង្គ​ការ​ទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅ​រាជ​ធានី​រីយ៉ាដ ​កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ជួប​ពិភាក្សាការងារកម្រិតខ្ពស់ជាមួយឯកឧត្តម Ahmed Al-Khateeb រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃ​ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតអំពីកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍រវាងកម្ពុជា និ​ង​ព្រះ​រា​ជា​ណាចក្រអារ៉ាប៊ីសាអូឌីត។ ក្នុងជំនួបកម្រិតខ្ពស់ និងប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្មបន្ថែមទៀត តាមរយៈ​ការ​ពន្លឿន​ការ​ចុះអនុស្សរណៈនៃការយោគយល់គ្នា, ការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍, ការ​ពិនិត្យ​លទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាងរាជធានីរីយ៉ាដ និងរាជធានីភ្នំពេញ, ការរៀបចំ FAM Trip ជាដើម។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំ​ពោះឯ​កឧត្តម​រដ្ឋ​មន្រី្តទេសចរណ៍អារ៉ាប៊ីសាអ៊ូឌីត ដែលបានផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និង​ឧត្តុង្គ​ឧត្តម​ដល់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងចូលរួម​អបអរ​សាទរ​ចំពោះ​ជោគជ័​យ​ដ៏​ត្រចះ​ត្រច​ង់​របស់ឯកឧត្តមរដ្ឋមន្រ្តី និងប្រជាជនអារ៉ាប៊ីសាអ៊ូឌីតក្នុងការរៀបចំមហាសន្និបាតលើកទី២៦ នៃ​អង្គ​ការទេសចរណ៍សហប្រជាជាតិនាពេលនេះ។ក្នុងឱកាសនៃជំនួបប្រកបដោយភារតភាព និងអត្ថន័យជ្រាលជ្រៅ ឯកឧត្តម​រដ្ឋ​មន្រ្តី​ទេសចរណ៍​កម្ពុជា បាន​អញ្ជើញ​ឯកឧត្តម​រដ្ឋ​មន្រ្តី​ទេសចរណ៍​អារ៉ាប៊ី​សាអ៊ូឌីតម​ក​ធ្វើទ​ស្សន​កិច្ច​នៅ​ព្រះរា​ជា​ណា​ច​ក្រក​ម្ពុជានាពេលឆាប់ៗ នេះ៕

សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអ៊ូឌីត នឹងមកពិនិត្យសក្តានុពលកម្ពុជានៅខែធ្នូខាងមុខ

2025/11/12 03:42:49 pm        339
នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism - 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយឯកឧត្តម Hassan Al-Huwaizy ប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត និងសហការីជាពាណិជ្ជករធំៗ ពីស្ថានភាពពិត នៃនយោបាយ សេដ្ឋកិច្ច សង្គម សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ យន្តការលើកទឹកចិត្តដល់វិនិយោគិន ព្រមទាំងបទដ្ឋានគតិយុត្តក្នុងការវិនិយោគលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ បន្ទាប់ពីជំនួបពិភាក្សាការងារ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមប្រធានក្រុមប្រឹក្សា បានជម្រាបពីគោលបំណង និងការចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ដ៏សម្បូរបែបដែលជាទីផ្សារទើបនឹងរះ និងកាលានុវត្តន៍ភាពវិនិយោគដ៏ល្អរបស់កម្ពុជា ដោយបានជម្រាបជូន ឯកឧត្តមរដ្ឋមន្រី្ត ពីការត្រៀមរៀបចំដឹកនាំគណៈប្រតិភូជាពាណិជ្ជករធំៗ ពីគ្រប់វិស័យ និងផ្នែកដែលជាសមាជិករបស់សហព័ន្ធ ទៅពិនិត្យ និងឈ្វេងយល់ផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជាខែធ្នូខាងមុខនេះ។សូមបញ្ជាក់ជូនថា សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត គឺជាឆ័ត្រ និងជាតំណាងស្របច្បាប់តែមួយគត់របស់សហគមន៍ធុរកិច្ចអារ៉ាប៊ីសាអូឌីត សម្រាប់គ្រប់ក្រុម គ្រប់វិស័យ និងតំបន់ផ្សេងៗរបស់ខ្លួន នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕

កម្ពុជា-តួកគីយ៉េ ប្តេជ្ញាអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងជំរុញកំណើនភ្ញៀវទេសចរ និងការវិនិយោគវិស័យទេសចរណ៍ប្រទេសទាំងពីរ

2025/11/12 10:43:44 am        166
កម្ពុជា-តួកគីយ៉េ ប្តេជ្ញាអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះ​ជាក់ស្តែងប្រកប​ដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការវិនិយោគក្នុង​វិស័យ​ទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះបន្ថែមទៀត។ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ស៊ីជម្រៅជាមួយឯកឧត្តម Nadir Alpaslan អនុរដ្ឋមន្រ្តីវប្បធម៌ និងទេសចរណ៍តួកគីយ៉េ ស្តីពីការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរដែលបានចុះកន្លងមក ឱ្យកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់តាមរយៈការបង្កើតក្រុមការងារបច្ចេកទេស ផែនការសកម្មភាព និងព្រឹត្តិការណ៍ជំរុញទេសចរណ៍ជាដើម ដើម្បីបង្កើនកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងសន្ទុះវិនិយោគលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ស្របពេលដែលមានការតភ្ជាប់តាមផ្លូវអាកាសនាពេលខាងមុខរវាងទីក្រុងអ៊ីស្តាន់ប៊ុល និងរាជធានីភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines៕

កម្ពុជា-មីយ៉ានម៉ា ឯកភាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិរវាងប្រទេសទាំងពីរ

2025/11/10 03:48:30 pm        518
នាឱកាសដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ជាន់ខ្ពស់ចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Phyo Saw Soe អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសណ្ឋាគារមីយ៉ាន់ម៉ា និងសហការី។ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ដើម្បីបង្កើនកំណើនភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ក្នុងក្របខណ្ឌ តំបន់ និងអនុតំបន់ ដែលមានដូចជាក្នុងក្របខណ្ឌ ASEAN, GMS, CLMV, ACMECS; ការរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍; ការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ រវាងទីក្រុងធំៗ និងជាគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Putin ចោទអ៊ុយក្រែនពីការវាយប្រហារដ៏បង្ហូរឈាមលើអន្តេវាសិកដ្ឋាននិស្សិត និងបញ្ជាឱ្យយោធាត្រៀមជម្រើស
05/23/2026 08:05 AM
ប្រធានសមាគម៖ បច្ចុប្បន្នភាពសហគ្រាសក្នុងស្រុកនៅបន្តជាធម្មតា ទោះតម្លៃប្រេងឥន្ធនៈនៅខ្ពស់យ៉ាងក្តី
05/22/2026 09:05 PM
អ្នកឡើងភ្នំជនជាតិអង់គ្លេស បំណែកកំណត់ត្រាថ្មី សម្រាប់ឡើងកំពូលភ្នំ Everest លើកទី ២០
05/22/2026 08:05 PM
ហូឡង់នឹងហាមឃាត់ការនាំចូលពីទី​តាំងទីលំនៅរបស់ជនជាតិជ្វីហ្វ​របស់អ៊ីស្រាអែល
05/22/2026 08:05 PM
បណ្តាញជំនួយ៖ អ្នកស្ម័គ្រចិត្តចេញ​ពី​ផ្ទះមួយទៅផ្ទះមួយ ដើម្បីដោះស្រាយ​ពាក្យចចាមអារ៉ាម អំពីជំងឺ Ebola នៅកុងហ្គោ
05/22/2026 08:05 PM
អំពើហិង្សារបស់ក្រុមអន្ធពាលបានសម្លាប់មនុស្ស ២៥នាក់ នៅប្រទេសហុងឌូរ៉ាស់
05/22/2026 08:05 PM
អ្នកឡើងភ្នំជនជាតិឥណ្ឌា ២នាក់ បានស្លាប់ អំឡុងពេលឡើងកំពូលភ្នំ Everest
05/22/2026 08:05 PM
ម៉ិកស៊ិក និង EU នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ខណៈចង់​ធ្វើពិពិធកម្មពីអាមេរិក
05/22/2026 08:05 PM
ប្រជាជនគុយបាប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិក ក្នុង​ទីក្រុងឡាហាវ៉ាន​ ដើម្បីប្រឆាំងការចោទប្រកាន់​លោក Castro
05/22/2026 07:05 PM
កូដកម្មដឹកជញ្ជូននៅរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា ចូលដលថ្ងៃទី ២ ស្របពេលកំហឹងចំពោះប្រេងឡើងថ្លៃ
05/22/2026 07:05 PM