អត្តពលិក ៥០ប្រទេស ត្រៀមចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ
ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លើកទី២៨ នៅម៉ាឡេស៊ី
ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ មានបេក្ខជនសរុប ១២០០នាក់ ខណៈមានបេក្ខជន​អាយុតិចជាងគេ ៦ឆ្នាំ និង​វ័យចាស់ជាងគេ ៨១ឆ្នាំ
ក្រសួងវប្បធម៌ គ្រោងរៀបចំព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥

វប្បធម៌ និងទេសចរណ៍

ប្រជាពលរដ្ឋជាង ១០ម៉ឺននាក់​បានចូលមកលេងកម្សាន្ត​ ពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ក្នុងខេត្ដស្ទឹងត្រែង

2024/04/17 09:25:06 am        131
ស្ទឹងត្រែងសង្ក្រាន្ត​ បានទាក់ទាញ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​មក​ពី​តាម​រាជធានី​ខេត្ត​ជាង ១០ម៉ឺន​នាក់ បានចូលមក​លេងកម្សាន្ត​ក្នុង​ពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នៅ​ខេត្ត​ស្ទឹងត្រែង រយៈពេល ៤ថ្ងៃនេះ។លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឲ្យដឹងថា អាជ្ញាធរ​ខេត្តបាន​រៀបចំ​ព្រឹត្តិការណ៍សង្ក្រាន្ដឆ្នាំថ្មី ដែលមានទីតាំង ស្របតាមដងទន្លេសេកុងក្នុងក្រុងស្ទឹងត្រែង បាន​ទាក់​ទាញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកពីបណ្ដាលខេត្តផ្សេងចូលមក លេង​ល្បែង​របាំ​ប្រជាប្រិយ និង​រាំលេងកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរ​ពិធី​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។លោកប្រធានមន្ទីរ បានបន្តថា ក្នុងរយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ក្នុង​ឆ្នាំ​២០២៤​នេះ ភ្ញៀវមកពតាម​បណ្ដាល​ខេត្ត​ផ្សេងៗ និង​ពលរដ្ឋ​មក​ពី​តាម​ឃុំ​ស្រុក​ទូទាំង​ខេត្ត​ស្ទឹងត្រែង ​មានចំនួនសរុប ១០៩៥៩២នាក់ មានការកើនឡើង៧៨,៨០% ប្រៀបធៀប​រយៈពេល​៤ថ្ងៃ​ដូច​គ្នាកាលពីឆ្នាំ២០២៣។លោក ឆយ សុវណ្ណា ភ្ញៀវទេសចរ​មក​ពី​ខេត្តកំពង់ឆ្នាំង​បាន​សំដែង​នៅ​ទឹក​ចិត្ត​សប្បាយ​រីក​រាយ​ដោយ​បញ្ជាក់​ថា នេះជាឆ្នាំទី៣ហើយ ដែលលោកបាននាំ​ក្រុម​គ្រួសារ​មិត្ត​ភ័ក្ត​បង​ប្អូន​មក​លេង​កម្សាន្ដ។លោក ម៉ែន គង់ ប្រធានក្រុមការងារសហភាពសហព័ន្ធ​យុវជនប្រចាំខេត្តស្ទឹងត្រែងបានឲ្យដឹងថា ព្រឹត្តការណ៍ស្ទឹងត្រែងសង្ក្រាន្ត មានរយៈពេល៤ថ្ងៃ​ចាប់​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦ ​ខែ​មេសា ឆ្នាំ២០២៤​នេះ មានគោលបំណងបង្កើនភាពសម្បាយរីករាយដល់មហាគ្រួសារខ្មែរ ដោយ​មិន​ប្រកាន់​និន្នាការនយោបាយ ឬសាសនា ពណ៌សម្បុរ អ្វីទាំងអស់។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ ក៏​បានគាស់រំលើងនូវល្បែងប្រជាប្រិយខ្មែរ ដែល​មាន​ពី​មុន​មក​ឲ្យយុ​វជនជំ​នាន់​ក្រោយ​បាន​ចូល​រួម​លេង​កម្សាន្ដ​។លោកបន្តថា ស្ទឹងត្រែងសង្ក្រាន្ដដែលអាជ្ញាធរបានរៀបចំឡើងនៅក្នុងប្រធានបទឆ្នាំ២ឥ២៤នេះ គឺ​រួម​ចំណែកទៅនឹងសង្ក្រាន្ដរបស់កម្ពុជាយើងទាំងមូល នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែល​យើងហៅថាសង្ក្រាន្តសន្តិភាព ហើយនិមិត្តសញ្ញាសម្រាប់សង្ក្រាន្តរបស់ខេត្តស្ទឹងត្រែង គឺរូបកងចក្រ។សូមបញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃ សម្រាប់​ខេត្ត​ស្ទឹងត្រែង បានប្រព្រឹត្តទៅដោយរលូន មិនមានចោរលួច មិនមាន​កើត​ឡើង​នៅ​អំពើ​ហិង្សា ឬបាតភាព​មិន​ល្អកើតឡើងនោះឡើយ គឺកម្លាំងសមកិច្ច​បាន​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ចូល​មក​លេង​កម្សាន្ដ​បានល្អប្រសើរ៕ អត្ថបទ​៖ មាស ផល្លា

ចូលឆ្នាំ៤ថ្ងៃ​ ខេត្តបន្ទាយមានជ័យ​ មានភ្ញៀវទេសចរលេងកម្សាន្ត​នៅតំបន់ទេសចរណ៍នានា​ជាង​ ៨៥ម៉ឺននាក់​

2024/04/17 09:00:09 am        547
បន្ទាយមានជ័យ​៖​ រយៈពេល៤ថ្ងៃ​ (ថ្ងៃទី១៣-១៦​ ខែមេសា)​ នៃពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​ មកលេងកម្សាន្តនៅតំបន់ទេសចរណ៍នានា​ នៅទូទាំង​ខេត្ត​បន្ទាយមានជ័យ​ សរុបមានចំនួន ៨៦២.១៦២នាក់ ភ្ញៀវជាតិមានចំនួន ៨៥៨.៧៨៨នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន ៣.៣៧៤នាក់។ នេះបើតាមការបញ្ជាក់ពីលោក​ ឈឿន​ សេរីវុធ ប្រធាន​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២៤។ លោក​ ឈឿន​ សេរីវុធ ប្រធានទេសចរណ៍ខេត្តបន្ទាយមានជ័យ​ ក៏បានឱ្យដឹងថា​ នៅថ្ងៃទី១-មានភ្ញៀវទេសចរសរុបមានចំនួន១២៦.៤៨១នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៧៦៥នាក់,​ ថ្ងៃទី២​-មានភ្ញៀវទេសចរសរុបមានចំនួន១៩០.៤៣៨នាក់​ ក្នុង​នោះភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៣៨៦នាក់,​ ថ្ងៃទី​៣​-មានភ្ញៀវទេសចរសរុបមានចំនួន ២៤១.៥៥៦នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរអន្តរជាតិចំនួន ១.០៦៩នាក់,​ ថ្ងៃទី៤​-មានភ្ញៀវទេសចរសរុបមានចំនួន ៣០៣.៦៨៧​នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ១.១៥៤នាក់ ។ លោកប្រធានទេសចរណ៍​ខេត្ត​ ក៏បានបញ្ជាក់ឱ្យដឹងថា​ ចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២៤​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២៣​ មានការកើនឡើងចំនួន៣២,៦៣%,​ ភ្ញៀវជាតិកើនឡើង​ ៣២,៤៣%​ និង​អន្តរជាតិ​កើន​ឡើង ១១៨,៨០%៕​ អត្ថបទ​ រឿង​ ចន្ទ្រា

រយៈពេល៤ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរដើរលេងកម្សាន្តជាង ១លាន២សែននាក់

2024/04/17 08:49:36 am        154
ក្នុងរយៈពេល៤ថ្ងៃ នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត អបអរ​សាទរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ខេត្តសៀមរាប ទទួលបា​នភ្ញៀវ​ទេសចរ​ និង​បងប្អូន​ប្រជា​ពលរដ្ឋ​មក​លេង​កម្សាន្ត​ប្រមាណ​ជាង​១លាន​២សែននាក់។យោងតាមរបាយការណ៍ របស់លោកធិម សេរីវុឌ្ឍ ប្រធាន​ស្តីទី​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​សៀមរា​ប​បាន​ឲ្យ​ដឹង​ថា សម្រាប់រយៈពេល ០៤ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ភ្ញៀវទេសចរ និង​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដើរ​លេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ១,២៣៩,៨០៨ នាក់ ក្នុង​នោះ ភ្ញៀវទេសចរបរទេសមានចំនួន ១៦,៨០៨ នាក់ ភ្ញៀវទេសចរជាតិ និងបងប្អូន​ប្រជាពលរដ្ឋ​មាន​ចំនួន ប្រមាណ ១,២២៣,០០០ នាក់។របាយការណ៍ដដែលឲ្យដឹងបន្ថែមថា សម្រាប់ថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយ​នៃ​ពិធី​សៀមរាប​សង្ក្រាន្ត​នោះ ខេត្តទេសចរណ៍មួយនេះទទួលបានភ្ញៀវទេសចរ និងបងប្អូនប្រជា​ពលរដ្ឋ​ដើរ​លេង​កម្សាន្ត​ក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ២៨៣,៨១៧ នាក់ ក្នុងនោះ៖ ភ្ញៀវ​ទេសចរ​បរទេសមានចំនួន ៣,៨១៧ នាក់ និងភ្ញៀវទេសចរជាតិមានចំនួន ប្រមាណ ២៨០,០០០ នាក់ ។ សូមជម្រាបថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤នេះ ប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។ ក្នុងព្រឹត្តិការណ៍នេះ មានការរៀបចំកម្មវិធីជាច្រើន រួមមានពិធីសាសនា កម្មវិធី​តាំង​បង្ហាញ​វត្ថុ​សិល្បៈ​នានា​ និងកម្មវិធីកម្សាន្តជាច្រើនផងដែរ៕

រដ្ឋបាលខេត្តបាត់ដំបងរៀបចំការសម្ដែងល្ខោនខោលជូនពលរដ្ឋ និងភ្ញៀវទេសចរ​ទស្សនាកម្សាន្ត​អបអរបុណ្យចូលឆ្នាំខ្មែរ

2024/04/16 09:59:53 am        354
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំឱ្យមានការ​សម្ដែង​សិល្បៈ​ល្ខោនខោល​ជូន​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ដើម្បី​អបអរ​សាទរ​ក្នុង​ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ក្រុមល្ខោនខោលដែលបានចូលរួមសម្ដែងនេះ គឺជាក្រុម​បង្កើត​ឡើង​ដោយ​ព្រឹទ្ធាចារ្យ​នាដ​កោសល្យ​វិជ្ជា ជា ហ៊ា និងជាក្រុមដែលមានវ័យចំណាស់តែមួយគត់នៅក្នុងខេត្តបាត់ដំបង។ ព្រឹទ្ធាចារ្យ ជា ហ៊ា បច្ចុប្បន្នមានអាយុ ៩៥ឆ្នាំ ត្រូវព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ប្រោស​ព្រះរាជ​ទាន​គោរមងារ«នាដកោសល្យវិជ្ជា» កាលពីឆ្នាំ២០១២។ តាំងពីឆ្នាំ១៩៨២ ព្រឹទ្ធាចារ្យ ជា ហ៊ា បានបង្កើតក្រុមល្ខោនខោល ឬ របាំក្បាំងមុខ រួចទៅហើយនៅ​ខេត្តបាត់ដំបង។ ដោយសារ​គុណបំ​ណាច់​ចំពោះសិល្បៈវប្បធម៌ជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់​បញ្ចូល​ឈ្មោះ​របស់ ព្រឹទ្ធាចារ្យ ជា ហ៊ា ទៅក្នុងប្រព័ន្ធមរតកមនុស្សរស់របស់ជាតិ។លោក ជា ណុច អ្នកដឹកនាំរឿង និងសម្របសម្រួលក្នុងក្រុមល្ខោនខោលបាត់ដំបង បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយដែលមានទស្សនិកជនយ៉ាងច្រើនកុះករបានចូលរួមគាំទ្រ និងទស្សនា​ការ​សម្ដែង​ល្ខោនខោល។លោក ជា ណុច អំពាវនាវដល់ទស្សនិកជន ជាពិសេសប្រជាជនខ្មែរ​ឱ្យចូលរួ​ម​គាំទ្រ​សិល្បៈ​ល្ខោន​ខោល​ដែល​ជា​ល្ខោនមួយដ៏កម្រ។សូមរំលឹកថា ការសម្ដែងសិល្បៈល្ខោនខោលក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៤ ធ្វើ​ឡើង​រយៈ​ពេល២រាត្រី គឺនៅរាត្រីថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២៤ ក្នុងតំបន់តន្រ្តីស្រុក​ស្រែ​នៅ​បរិវេណ​វិទ្យាល័យនេតយ៉ង់។ល្ខោនខោល ដែលអ្នកសម្ដែងសុទ្ធតែជាបុរស ជាទម្រង់ល្ខោន​បុរាណ​ខ្មែរ​មួយ​ដែលមានមានរូបរាងតាំងពីដើមសម័យអង្គរ ហើយត្រូវបានអង្គការយូណេស្កូទទួលស្គាល់ និង​ចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌអរូបីកាលពីខែវិច្ឆិកា ឆ្នាំ២០១៨៕

រយៈពេលពីរថ្ងៃនាឱកាសចូលឆ្នាំខ្មែរខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរបានជាង៥០ម៉ឺននាក់

2024/04/15 09:51:12 am        151
បាត់ដំបង៖រយៈពេល ២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋសរុបជាង ៥០ ម៉ឺននាក់បានមកទស្សនាកម្សាន្តសប្បាយតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍នានា និងទីតាំងសង្ក្រាន្តក្នុងខេត្តបាត់ដំបង។ យោងតាម របាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុប ១៥៩,១៦៩ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៥៨,៧១១ នាក់,ភ្ញៀវទេសចរអន្តរជាតិ ៤៥៨ នាក់។ ចំណែកនៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ក៏ទទួលបានភ្ញៀវទេសចរសរុប ៣៩៥,១៨៩ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៣៩៤,៤៦៨ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៧២១ នាក់៕ 

រយៈពេលពីរថ្ងៃទេសចរ​ជាតិ-អន្តរជាតិជិត ៣២ ម៉ឺននាក់​​មកលេងកម្សាន្តនៅខេត្តបន្ទាយមានជ័យ​

2024/04/15 08:59:24 am        18
បន្ទាយមានជ័យ​៖​រយៈពេល២ថ្ងៃ​ នៃពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​មកលេងកម្សាន្តនៅតំបន់ទេសចរណ៍នានា​ នៅទូទាំងខេត្តបន្ទាយមានជ័យ​មាន​ ៣១៦.៩១៩ នាក់​។ នេះបើតាមការបញ្ជាពីលោក ឈឿន​ សេរីវុឌ្ឍ​ ប្រធានទេសចរណ៍ខេត្តបន្ទាយមានជ័យ​ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងទី១៥​ ខែមេសា​ ឆ្នាំ២០២៤។លោក​ ប្រធានទេសចរណ៍ខេត្ត​ ក៏បានបញ្ជាក់ថា​ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ថ្ងៃទី១​(ថ្ងៃទី១៣​ ខែមេសា)​ ភ្ញៀវទេសចរសរុបមានចំនួន ១២៦.៤៨១នាក់ ភ្ញៀវជាតិមានចំនួន ១២៥,៧១៦នាក់,​ ភ្ញៀវបរទេសចំនួន៧៦៥នាក់ (ភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ីនៅតំបន់ប៉ោយប៉ែត) ក្នុងនោះ​ -សួនតេជោឈ្នះឈ្នះ ចំនួន៤៦.៣៤២នាក់ (ក្នុងនោះភ្ញៀវអន្តរជាតិ ចំនួន០៥នាក់),​ -ប្រាសាទបន្ទាយឆ្មារ ចំនួន២.៦៨៣នាក់,​ -អាងជើងគ្រុស ចំនួន ១.៥៦២នាក់,​-ស្ពានភ្ជាប់និស្ស័យបារាយមេបុណ្យ ចំនួន ១.២១៥នាក់,-ក្រុងប៉ោយប៉ែត(តំបន់ដើមពុទ្ទ្រា) ចំនួន ១២.៣៩០នាក់ ក្នុងនោះបរទេសចំនួន៧៦០ នាក,​-អាងត្រពាំងថ្ម ចំនួន៩៥០នាក់,​ -វត្តភ្នំតូច ចំនួន ៩៤០នាក់,​ -អូរខៃដន ចំនួន៦០នាក់,​ -ដុងអរញ្ញ ចំនួន ៨០នាក់,​ -សួនស្នេហ៍ជនបទ ចំនួន២៥០នាក់,​ -តំបន់ផ្សេងៗ(វត្តអារាមនានាក្នុងខេត្ត) ចំនួន ៦០.២៥៩នាក់។​ នៅថ្ងៃទី២​ (ថ្ងៃទី១៤​ ខែមេសា) សរុបមានចំនួន ១៩០.៤៣៨នាក់ ភ្ញៀវជាតិមានចំនួន ១៩០.០៥២នាក់ ភ្ញៀវបរទេសចំនួន៣៨៦នាក់ (ភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ីនៅតំបន់ប៉ោយប៉ែត) ក្នុងនោះ​ -សួនតេជោឈ្នះឈ្នះ ចំនួន៦៦.៤១៣នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ចំនួន០៦នាក់,​ -ប្រាសាទបន្ទាយឆ្មារ ចំនួន៦.៧៥៩នាក់,​ -អាងជើងគ្រុស ចំនួន១.៣២១នាក់,​ -ស្ពានភ្ជាប់និស្ស័យបារាយមេបុណ្យ ចំនួន ២.៤៣២នាក់,​ -ក្រុងប៉ោយប៉ែត(តំបន់ដើមពុទ្ទ្រា) ចំនួន ១៨.៣២៤នាក់ ក្នុងនោះបរទេសចំនួន៣៨០ នាក់,​ -អាងត្រពាំងថ្ម ចំនួន២.០៣០នាក់,​ -វត្តភ្នំតូច ចំនួន៥.១៦៥នាក់,​ -អូរខៃដន ចំនួន៨៥នាក់,​ -ដុងអរញ្ញ ចំនួន១២០នាក់,​ -សួនស្នេហ៍ជនបទ ចំនួន៣៦៨នាក់,​ -តំបន់ផ្សេងៗ(វត្តអារាមនានាក្នុងខេត្ត) ចំនួន ៨៧.៤២១នាក់៕​ អត្ថបទ​ រឿង​ ចន្ទ្រា

រយៈពេលពីរថ្ងៃទេសចរជាតិ-អន្តរជាតិជាង ១៦ ម៉ឺននាក់​ទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ

2024/04/15 08:46:14 am        113
ព្រះសីហនុ៖ គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានចំនួនសរុប ១៦៧.០០១នាក់ កើនឡើង ១០,៤៧% ធៀបនឹងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត។ របាយការណ៍បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរជាតិ អន្តរជាតិសរុប ១៦៧.០០១នាក់នេះ​មាន ភ្ញៀវជាតិ ១៦៥.៦៤០ នាក់ កើនឡើង១២,៧៥% ធៀបនឹងឆ្នាំ ២០២៣។ ភ្ញៀបរទេស ៥.២៦៧ នាក់ កើនឡើង ២៣,៦៩% ធៀបនឹងឆ្នាំ ២០២៣។របាយការណ៍បានឱ្យដឹងទៀតថា ក្នុងចំណោមទេសចរជាង១៦ម៉ឺននាក់នេះ ក៏មានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិកងកេងចំនួន២ជើង ស្មើនឹងឆ្នាំកន្លងទៅមានភ្ញៀវសរុប ១០៣នាក់ កើនឡើង៦,១៨% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ ភ្ញៀវជាតិ ២នាក់ ថយចុះ ៣៣,៣៣% ធៀបនឹងឆ្នាំ ២០២៣។ភ្ញៀវអន្តរជាតិ ១០១នាក់ កើនឡើង ៧,៤៤% ធៀបនឹងឆ្នាំ ២០២៣។ក្នុងចំណោមទេសចរទាំង១៦ម៉ឺននាក់នេះ ភ្ញៀវទៅសម្រាកកម្សាន្តតាមបណ្តាកោះនានាសរុប ១.០៣៨នាក់ ថយចុះ ២៧,១៥% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះភ្ញៀវជាតិ ៥៦២ នាក់ ថយចុះ ២៧,៤៨% ធៀបនឹងឆ្នាំ២០២៣ និងភ្ញៀវបរទេស ៤៧៦ នាក់ ថយចុះ២៦,៧៦% បើធៀបនឹងឆ្នាំ ២០២៣។ចំណែកតាមបណ្តារមណីយដ្ឋាន និងឆ្នេរនានានៅក្នុងខេត្តព្រះសីហនុមានទេសចរទៅលេងកម្សាន្តសរុប១៥៨.៨៧០ នាក់ កើនឡើង ៦,១៦% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះភ្ញៀវជាតិ ១៥៤.១៨០ នាក់ កើនឡើង៥,៥១%ធៀបនឹងឆ្នាំ ២០២៣។ ភ្ញៀវបរទេស ៤.៦៩០ នាក់ កើនឡើង ៣៣,៤៦% បើធៀបនឹងឆ្នាំ ២០២៣៕

សណ្ឋាគារ និងផ្ទះសំណាក់ ប្រមាណ៤០០ កន្លែង នៅក្រុងសៀមរាប បើកទទួលទេសចរ​កំលុងបុណ្យចូលឆ្នាំថ្មី

2024/04/11 12:44:21 pm        165
សៀមរាប៖ លោក ធិម សិរីវុឌ្ឍ ប្រធានស្ដីទីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា នៅ​ក្នុង​ព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” នាពេលខាងមុខនេះ សេវាកម្ម​ស្នាក់​នៅ​តាម​បណ្តា​ផ្ទះ​សំណាក់​ ក៏ដូចជាសណ្ឋាគារខ្នាតតូច និងមធ្យម ក្នុងក្រុងសៀមរាប ប្រមាណ៤០០កន្លែង​បាន​បើក​ដំណើរ​ការ និងទទួលបានការកក់ទុកពីភ្ញៀវទេសចរ សម្រាប់ស្នាក់នៅកន្សាន្ដ​ចូល​ឆ្នាំថ្មី​ប្រពៃណីជា​តិ​ខ្មែរនាពេលខាងមុខនេះ។លោក ធិម សិរីវុឌ្ឍ ប្រធានស្ដីទីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា មកដល់ថ្ងៃនេះ សេវា​កម្ម​ស្នាក់នៅក្នុងក្រុងសៀមរាបប្រមាណជាង ៤០០ទីតាំង បានបើកដំណើរការ សម្រាប់​នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ដែលក្នុងនោះមានផ្ទះសំណាក់ និងសណ្ឋាគារខ្នាតតូច ខ្នាត​មធ្យម ពួកគាត់ទទួលបានការកក់បន្ទប់ស្នាក់នៅពេញអស់ហើយ ប៉ុន្ដែសម្រាប់​សេវា​ស្នាក់​នៅ​តាម​សណ្ឋាគារ​ធំៗ នៅសល់បន្ទប់ខ្លះ។លោកបន្ដថា ការសេសសល់នេះទំនងជាអាចទាក់ទងនឹងតម្លៃ ខណៈដែលឱកាស​ព្រឹត្តិការណ៍​សង្ក្រាន្តសៀមរាប នេះ តម្លៃស្នាក់នៅរបស់ផ្ទះសំណាក់ និងសណ្ឋាគារតូចៗ មានការឡើង​ថ្លៃ​តិចតួច ដែលជាតម្លៃមួយសមរម្យដែលអាចទទួលយកបាន។លោកបា​ន​សំណូមពរដល់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំង​អស់​ក្នុង​ខេត្ត​សៀមរាប សូមបន្តនិរន្តភាពរបស់ខ្លួនឲ្យបានល្អជូនអតិថិជន ដោយ​មិន​តម្លើង​ថ្លៃ​សេវា​ណា​មួយ រួមទាំងសេវាម្ហូបអាហារ ដែលធ្វើឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ ក្នុង​ខេត្ត​សៀមរាប ក្នុងព្រឹត្ដិការណ៍សង្ក្រាន្តសៀមរាបនាពេលខាងមុខនេះ។សូមរំលឹកថា រដ្ឋបាលខេត្ដសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា សសយក បានរៀបព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤ ដើម្បីអបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ នឹងប្រព្រឹត្ដទៅ​ចា​ប់​ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី១​៦​ខែ​មេសា​ឆ្នាំ​២០២៤​នេះ។ ព្រឹត្ដិការណ៍​មួយនេះ គឺជាលើកទី៣ហើយ គោលបំណង ផ្តល់ឱកាសឲ្យយុវជន សាធារណ​ជន​ខ្មែរ​ទូទៅបានចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​នៅ​លើ​ទឹក​ដី​ប្រវត្តិ​សាស្ត្រ​សៀមរាប​អង្គរ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នឹងបាន​ផ្សព្វ​ផ្សាយ​លើក​តម្កើងពីអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរយើង ជូនភ្ញៀវជាតិ អន្តរជាតិស្វែងយល់ ដើម្បីពង្រីកកិត្យានុភាពនៅក្នុងតំបន់ និងទៅលើពិភពលោក៕

នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជាង ៨០០នាក់ ចូលចតធ្វើទស្សនកិច្ចក្នុងខេត្ដព្រះសីហនុ

2024/04/03 10:54:43 am        96
ព្រះសីហនុ៖ នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ថា នាវាទេសចរណ៍បរទេសខ្នាតយក្ស ឈ្មោះ Seven Seas Navigator សញ្ជាតិ Bahamas ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ៨២២នាក់ មកពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ ថ្ងៃទី៣ ខែមេសាឆ្នាំ២០២៤ រួចហើយនឹងបន្តដំណើរឆ្ពោះទៅប្រទេសថៃ នៅល្ងាចថ្ងៃ ខែ ឆ្នាំដដែល។

កម្ពុជារៀបចំទិវាមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូមលើកទី១១

2024/04/02 03:30:48 pm        7
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ បានរៀបចំទិវា មនុស្សអូទីស្សឹម និងដោនស៊ីនដ្រូមលើកទី១១ ក្រោមប្រធានបទ «ជំរុញការធ្វើបរិយាបន្នសុខភាពមនុស្សអូទីស្សឹមនិងដោនស៊ីនដ្រូមប្រកបដោយសមធម៌»។​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមវត្តមាន ឯកឧត្តម រដ្ឋមន្ត្រី ជា សុមេធី រួមទាំងវត្តមានរបស់ មនុស្សមានបញ្ហាអូទីស្សឹម និងដោនស៊ីនដ្រូម ក៏ដូចជាអាណាព្យាបាល និងវត្តមាន គ្រូបង្រៀនកុមារអូទីស្សឹម និងដោនស៊ីនដ្រូម ផងដែរនោះ បានរៀបចំទិវាមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូមលើកទី១១ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤។ ទិវានេះធ្វើឡើងក្រោមប្រធានបទ“ជំរុញការធ្វើបរិយាបន្នសុខភាពមនុស្សអូទីស្សឹមនិងដោនស៊ីនដ្រូមប្រកបដោយសមធម៌”។ឯកឧត្តម រដ្ឋមន្ត្រី ជា សុមេធី លើកឡើងថា ការប្រារព្ធទិវាមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូមជារៀងរាល់ឆ្នាំនេះ ជាការលើកទឹកចិត្តដល់ជនខ្សោយសតិបញ្ញាគ្រប់រូប ក្រុមគ្រួសារ សហគមន៍ មនុស្សទូទៅ និងអ្នកពាក់ព័ន្ធនានា ឱ្យយល់ដឹងពីបញ្ហាអូទីស្សឹម និងដោនស៊ីនដ្រូម។ លើសពីនេះ គឺជំរុញការចូលរួមរបស់ពួកគេក្នុងសកម្មភាពសង្គមនានាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ផ្អែកតាមកំណត់ត្រាវេជ្ជសាស្រ្ត អូទីស្សឹមគឺជាវិបត្តិមិនលូតលាស់នៃប្រព័ន្ធសរសៃប្រសាទដែលអាចសម្គាល់បាននៅពេលកុមារមានអាយុ៣ឆ្នាំ និងភាគច្រើនកើតលើមនុស្សប្រុសជាងមនុស្សស្រី រីឯដោនស៊ីនដ្រូម គឺជាវិបត្តិនៃការចម្លងក្រូម៉ូសូនទី២១ ដែលប៉ះពាល់ទៅលើរាងកាយ និងការវិវត្តិរបស់ខួរក្បាល។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអរគុណចំពោះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មូលនិធិជនពិការ នាយកដ្ឋានសុខុមាលភាពជនពិការ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានា ដែលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល និងសហការគ្នាអនុវត្តការងារពាក់ព័ន្ធលើវិស័យពិការភាព ធ្វើឱ្យវិស័យនេះសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់។ក្នុងពិធីដដែលនេះ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការស្តីទីក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងដែរថា មនុស្សអូទីស្សឹម និងដោនស៊ីនដ្រូម ត្រូវការជាចាំបាច់នូវឧបករណ៍ បច្ចេកវិទ្យាជំនួយដែលអាចជួយកាត់បន្ថយឬលុបបំបាត់ឧបសគ្គនៃការចូល រួមសកម្មភាពនានាក្នុងសង្គម ដោយឈរលើមូលដ្ឋានស្មើភាព។ ក្នុងន័យនេះការផ្តល់នូវឧបករណ៍ជំនួយបច្ចេកវិទ្យា ក៏ជាតម្រូវការអាទិភាពដើម្បីជំរុញឲ្យមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូម ទទួលបានសិទ្ធិជាមូលដ្ឋានរួមមានសិទ្ធិក្នុងការរស់នៅ សិទ្ធិក្នុងការចូលរួម សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានមុខរបរការងារ។ សូមជម្រាបថា បច្ចុប្បន្នកម្ពុជា ក៏មានវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ជាសាលាដែលផ្ដល់ការបង្រៀនជាពិសេសសម្រាប់កុមារមានបញ្ហា អូទីស្សឹម និងដោនស៊ីនដ្រូមផងដែរ៕អត្ថបទ៖ គឹមហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​ វិបត្តិកង្វក់បរិយាកាសនៅតំបន់បាល់កង់ គំរាមកំហែងដល់សុខភាពសាធារណជន
01/23/2025 07:01 PM
ការបញ្ជូនជំនួយទៅកាន់ទីក្រុង Rafah តំបន់ហ្កាហ្សា ជួបការយឺតយ៉ាវវដោយសារផ្លូវលំបាក បែកកង់រថយន្ត និងភ្លៀងធ្លាក់
01/23/2025 07:01 PM
មន្រ្តីហ៊ូធី និងពលរដ្ឋក្រុង Sanaa ច្រានចោលការសម្រេចចិត្តរបស់អាមេរិកចាត់ទុកឧទ្ទាមមួយនេះថាជាអង្គការភេរវកម្មបរទេស
01/23/2025 07:01 PM
ក្រុមហ៊ុនថាមពលអ៊ុយក្រែន DTEK មានគម្រោងពង្រីករោងចក្រថាមពលខ្យល់តម្លៃ ៤៧០លានដុល្លារ
01/23/2025 06:01 PM
ចិន៖ ខ្លួននឹងធ្វើការជាមួយហូឡង់ ដើម្បីរក្សាខ្សែច្រវាក់ផ្គត់ផ្គង់សកលប្រកបដោយស្ថិរភាព
01/23/2025 06:01 PM
នគរបាលក្រុមហាម៉ាសបន្តយាមកាមទីស្នាក់ការកណ្តាលរងការបំផ្លិចបំផ្លាញរបស់ពួកគេនៅទីក្រុងហ្កាហ្សា
01/23/2025 06:01 PM
រុស្ស៊ី៖ គ្មានអ្វីថ្មីពិសេស ជុំវិញការគំរាមដាក់ទណ្ឌកម្ម និងដំឡើងពន្ធរបស់លោក Trump
01/23/2025 06:01 PM
សាលារៀន នៅទីក្រុងបាងកកជិត ២០០ ត្រូវបិទ ដោយសារការបំពុលបរិយាកាស
01/23/2025 06:01 PM
សកម្មជនបរិស្ថានរឹបអូសជានិម្មិតរូបយន្តហោះឯកជននៅអាកាសយានដ្ឋានដែលប្រើប្រាស់ដោយអ្នកចូលរួមកិច្ចប្រជុំ WEF
01/23/2025 06:01 PM
និស្សិតអាហារូបករណ៍សិក្សានៅថៃ ប្តេជ្ញានឹងខិតខំយកចំណេះដឹងជួយដល់ការអភិវឌ្ឍសង្គមកម្ពុជា
01/23/2025 06:01 PM