អត្តពលិក ៥០ប្រទេស ត្រៀមចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ
ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លើកទី២៨ នៅម៉ាឡេស៊ី
ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ មានបេក្ខជនសរុប ១២០០នាក់ ខណៈមានបេក្ខជន​អាយុតិចជាងគេ ៦ឆ្នាំ និង​វ័យចាស់ជាងគេ ៨១ឆ្នាំ
ក្រសួងវប្បធម៌ គ្រោងរៀបចំព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥

វប្បធម៌ និងទេសចរណ៍

បឹង៥០០ រំលេចទេសភាពវាលស្មៅដ៏ស្រស់ស្អាតកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង

2024/04/30 01:15:59 pm        592
វាលស្មៅបាតបឹង ៥០០ ស្ថិតនៅក្នុងភូមិព្រៃស្វា ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ កំពុងផ្ទុះ​ការចាប់​អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទៅទស្សនា​កម្សាន្ត​ជា​រៀងរាល់​ពេល​ល្ងាច។ គួរជម្រាបជូនថា តំបន់បឹង ៥០០ នេះ គឺជាភូមិសាស្រ្ត​ដែលស្ថិត​នៅ​ក្នុង​ដីគម្រោង​សាង​សង់​អាកាស​យានដ្ឋានអន្តរជាតិតេជោ។ បច្ចុប្បន្ននេះ វាលស្មៅបាតបឹង ៥០០ បានបើក​ឱ្យ​ចូល​ទស្សនាកម្សាន្តដោយសេរី ដោយពុំមានការហាមឃាត់នោះទេ។ ជាមួយ​នឹង​ការ​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា ក៏មានការសំណូមពរដល់ប្រជាពលរដ្ឋដែលខ្ចប់ម្ហូបអាហារយកទៅទទួលទាននៅទីនោះ ត្រូវ​ទុកដាក់ និងវិចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ កុំចោលពាសវាលពាសកាល ដើម្បី​ជួយ​លើក​កម្ពស់អនាម័ន និងបរិស្ថាន៕ អត្ថបទ៖ ចេន សុភានាថ រូបភាព៖ ពូ-នាគខ្មៅ

រាជរដ្ឋាភិបាលជំរុញការរៀបចំផលិតផលទេសចរណ៍ដើម្បីទាក់ទាញទេសចរអន្តរជាតិទស្សនាសៀមរាបអង្គរ

2024/04/25 03:09:48 pm        113
នៅថ្ងៃទី២៥ ខែមេសានេះ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង​ប្រធាន​គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ បានកិច្ចប្រជុំលើកទី១ គណៈកម្មការ​គ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ដែលកិច្ចប្រជុំនេះ​ក្រុមការងារ​អន្តរ​ក្រសួង ជំរុញការរៀបចំ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ឲ្យបានច្រើន ដើម្បីទាក់ទាញ​ទេសចរ​ទស្សនា​ខេត្តសៀមរាប និងស្នាក់នៅយូរ។ឯកឧត្តម ទេសរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា បច្ចុប្បន្ន នៅក្នុង​ដំណើរ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តំបន់​អង្គរ ឆ្នាំ២០២១ ឆ្នាំ២០៣៥ និងផែនការអភិវឌ្ឍខេត្តសៀមរាប បាននិងកំពុង​ទទួល​បាន​សមិទ្ធិផលជាបណ្តើរៗ ជាពិសេសបណ្តាញផ្លូវនៅក្នុងខេត្ត ផ្លូវតំបន់ប្រាសាទ តំបន់​ព្រៃអង្គរ ជាងនេះទៅទៀត គោលដៅទេសចរណ៍ នានាទៀត មានតំបន់ភ្នំគូលេន តំបន់បន្ទាយស្រី តំបន់​បឹង​ទន្លេសាប និងតំបន់មានសក្តានុពលនានា នៅជុំវិញខេត្តសៀមរាប គឺក្រុមការ​ងារ​អន្តរ​ក្រសួង បាននិងកំពុងគិតគូអភិវឌ្ឍន៍បន្ថែមឲ្យមានភាពប្លែកៗ និង​ការ​ទាក់​ទាញ​ទេសចរ​ស្នាក់​នៅ​យូរ​ទស្សនា​ខេត្តសៀមរាប។ឯកឧត្តម ថោង ខុន ថ្លែងថា សម្រាប់ការងារលក់សំបុត្រទស្សនាតំបន់អង្គរ សំគាល់ឃើញថា ភ្ញៀវ​អន្តរជាតិ​ភាគច្រើនទិញសំបុត្រទស្សនាតំបន់អង្គរចំនួន៣ថ្ងៃ ច្រើនជាងទិញ​សំបុត្រ​ចូល​ទស្សនា​១​ថ្ងៃ​ ដែលបញ្ហានេះបង្ហាញពីភាពរីកចម្រើនអភិវឌ្ឍខេត្តសៀមរាប និងទាក់ទាញ​ទេសចរ​អន្តរជាតិ​ស្នាក់​នៅ​យូរ ទស្សនាខេត្តសៀមរាប។ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងថា នៅក្នុង​ដំណើរ​អនុវត្ត​យុទ្ធនាការ​ឆ្នាំ​ទស្សនា​សៀមរាប អង្គរ២០២៤ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាតិ អន្តរជាតិ កន្លងមកនេះ គឺ​បានទាក់ទាញទេសចរជាតិ អន្តរជាតិទៅទស្សនាខេត្តសៀមរាប ហើយបច្ចុប្បន្ន ក្រសួង​ក៏​កំពុង​សហការ និងស្នើសុំស្ថាប័នរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធរៀបចំកិច្ចប្រជុំ សិក្ខាសាលា រៀបចំ​ព្រឹត្តិការណ៍​កម្សាន្តសប្បាយនានា ទៅកាន់ខេត្តសៀមរាបឲ្យបានច្រើន។តាមការបញ្ជាក់​ពីតំណាងរដ្ឋបាលខេត្តសៀមរាប ថ្លែងថា តាមរយៈកំណើន​ទេសចរជាតិ​អន្តរជាតិ​ទស្សនា​ខេត្តសៀមរាបបច្ចុប្បន្ន គឺបានជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍ នៅខេត្តសៀមរាប ប្រមាណ​៨០ទៅ៨៥% គឺបានបើកដំណើរឡើងវិញ ស្របពេលខេត្ត​ក៏កំ​ពុង​បាន​រៀបចំ​អភិវឌ្ឍន៍​ដង​ស្ទឹង​សៀមរាប អភិវឌ្ឍន៍គោលដៅ​ទេសចរណ៍​នានា​ទៀត​កំពុង​ទាក់​ទាញ​ភ្ញៀវ​ទៅទស្សនា​ច្រើ​ន​ជា​ពិសេស​តំបន់បឹងទន្លេសាប តំបន់ភ្នំគូលេន និងតំបន់បន្ទាយស្រីជាដើម៕ អត្ថបទ៖ ស៊ុម សុខជា 

ចូលឆ្នាំខ្មែរ៤ថ្ងៃទូទាំងប្រទេសទទួលបានភ្ញៀវជាតិ-អន្តរជាតិដើរកម្សាន្តជាង ២១លាននាក់ ក្នុងនោះទេសចរបរទេស ១១ម៉ឺននាក់

2024/04/17 03:38:41 pm        505
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់​ថ្ងៃ​ទី១៦ ខែមេសា ឆ្នាំ២០២៤នេះ នៅទូទាំងប្រទេសមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរ​ទស្សនា​កម្សាន្ត​ប្រមាណជាង ២១លាននាក់ ខណៈចូលឆ្នាំ​ខ្មែរ​កា​ល​ពីឆ្នាំ​២០២៣ រយៈពេល៣ថ្ងៃ​មាន​ភ្ញៀវ​ដើរកម្សាន្តប្រមាណ ១៣លាន១៣ម៉ឺននាក់។ យោងតាងរបាយការណ៍ របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែលដើរកម្សាន្ត ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង គ.ស ២០២៤ រយៈពេល៤ថ្ងៃ សរុបជាង ២១ លាននាក់នោះ ខណៈ​មាន​ទេសចរ​បរទេស​សរុប​ប្រមាណ ១១ម៉ឺននាក់។របាយការណ៍​បញ្ជាក់ថា រាជធានី ខេត្ត ចំនួន ប្រាំ ដែលទទួលបានទេសចរច្រើនជាងគេ រួមមាន ទី១ ខេត្តកំពង់ចាមទទួលបានភ្ញៀវដើរកម្សាន្តជាង ៥លាននាក់។ ទី២ ខេត្តព្រៃវែង​ទទួល​ភ្ញៀវ​ដើរ​កម្សាន្ត​សរុប​បានជិត ២លាន៣សែននាក់។ ទី៣ ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវជាង ២លាននាក់។ ទី៤ ខេត្តបាត់ដំបង ទទួលភ្ញៀវបាន១លាន៧៣ម៉ឺននាក់ ទី៥ ខេត្តកំពត ទទួលភ្ញៀវបានជាង ១លាន​៤​សែននាក់។បណ្តាទេសចរជាតិអន្តរជាតិបានថ្លែងថា គ្រប់រាជធានីខេត្ត​ទាំង​អស់​សុទ្ធ​តែ​បាន​រៀបចំ​កម្ម​វិធី​សង្ក្រាន្ត​ឆ្នាំថ្មី បានទាក់ទាញពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចុះ​ទស្សនា​លេង​ល្បែង​កម្សាន្ត​ប្រជាប្រិយខ្មែរច្រើនក្នុងទឹកមុខញញឹមសប្បាយរីករាយ តម្លៃទំនិញសេវាកម្ម ម្ហូបអាហារ ហាក់​មិនសូវឡើងថ្លៃ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បញ្ជាក់ថា ចំនួន​ភ្ញៀវ​ទាំង​ជាង ២១ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់​បញ្ចូល​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាមរមណីយដ្ឋាន គោលដៅទេសចរណ៍ទូទាំងប្រទេស និងប្រជាជន​ដែល​បាន​ចូល​រួម​លេង​កម្សាន្ត​នៅ​តាម​ទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូន​ប្រជាពលរដ្ឋ​ដែល​លេង​កម្សាន្ត​នៅ​តាមភូមិស្រុក និងកន្លែងជួបជុំនានា៕

ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង៧០០ប្រភេទខុសគ្នារស់នៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា

2024/04/17 02:35:14 pm        421
អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា និងសហគ្រាសហ្វីស៊ីង ខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី សហការជាមួយក្រសួងបរិស្ថាន បានចងក្រងនូវរបាយការណ៍សិក្សា​ស្រាវជ្រាវ​ជា​លើក​ដំបូង​ ស្តីពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាង នៃប្រទេសកម្ពុជា ដែលការ​ស្រាវជ្រាវ​ថ្មី​បាន​រក​ឃើញ​វត្ត​មាន​សត្វជាង ៧០០ប្រភេទខុសគ្នា រស់នៅក្នុងតំបន់ព្រៃកោងកាង នៃប្រទេសកម្ពុជា ។ នេះ​បើ​តា​មការឱ្យដឹងពីអង្គការ Fauna & Flora - Cambodia Programme ថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០២៤ ។ការសិក្សាស្រាវជ្រាវរបស់អង្គការសត្វព្រៃ និង រុក្ខជាតិកម្ពុជា និង សហគ្រាស ហ្វីស៊ីងខេត អេកូឡូ​ជីខល​ អេនធើប្រាយ ខូ អ៊ិល ធី ឌី សហការជាមួយក្រសួងបរិស្ថាននេះ បានធ្វើ​ឡើង​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ពាមក្រសោប ២៣ ៧៥០ ហិកតា និងតំបន់រ៉ាមសារកោះកាពិ ១២ ០០០ហិកតា ។ ការរកឃើញនេះ ផ្តល់ជាចំណេះដឹងមូលដ្ឋាន អំពីជីវៈចម្រុះក្នុងតំបន់នោះ ហើយ​យើង​រំពឹងថា​នឹង​អាច​រក​ឃើញប្រភេទសត្វថ្មីៗបន្ថែមទៀត ក្នុងការសិក្សាស្រាវជ្រាវនាពេលអនាគត ។ក្នុង​ស្រាវជ្រាវនេះ ក៏បានរកឃើញនូវប្រភេទសត្វជាច្រើនប្រភេទ ដូចជា សត្វស្វាកន្ទុយវែង ជា​ប្រភេទ​ជិត​ផុតពូជ, សំពោចធំ, សត្វភេរោមច្រមុះ, ភេខ្មៅ, និង ខ្លាត្រី ជាប្រភេទ​ងាយ​រង​គ្រោះ​ផង​ដែរ​៕ Photo credit: Fishing Cat Ecological Enterprise (FCEE)

«សង្ក្រាន្តបាកាន» ខេត្តពោធិ៍សាត់ រយៈពេល៤ថ្ងៃ មានប្រជាពលរដ្ឋច្រើនកុះករចូលមកលេងកម្សាន្ត​យ៉ាងសប្បាយរីករាយ

2024/04/17 02:02:50 pm        526
ពោធិ៍សាត់៖ សង្ក្រាន្តបាកាន២០២៤ ដែលមានរយៈពេល៤ថ្ងៃពេញ គឺចាប់ថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ដែលបានរៀបចំ​ធ្វើ​ឡើងក្នុងបរិវេណវត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន មានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីបានចូលមកទស្សនា លេងកម្សាន្ត​យ៉ាង​ច្រើន​កុះករ​ ជាមួយកម្មវិធីយ៉ាងសម្បូរបែប ក្នុងនោះមានការចាប់អារម្មណ៍ខ្លាំង​លើ​ការរាំង​ចង្វាក់​ប្រពៃណី​ខ្មែរ​ និងរាំទូលក្អមដោយយុវជន ៥០០នាក់មកពីឃុំទាំង៩ក្នុងស្រុកបាកាន។បើតាម ឯកឧត្តមបណ្ឌិត ទី ថានី អនុប្រធានក្រុមការងារចុះជួយស្រុកបាកាន និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សង្ក្រាន្តបាកានឆ្នាំ២០២៤ បានឲ្យដឹងថា រយៈពេល៤ថ្ងៃពេញ​នៃ​សង្ក្រាន្ត​បាកាន មានកម្មវិធីយ៉ាងច្រើនរួមមានការប្រគំតន្ត្រី​ដោយតារាចម្រៀងល្បីៗមកភ្នំពេញ តារា​កំប្លែង​ល្បីៗ​ , កម្មវិធីរាំចង្វាក់ប្រពៃណីខ្មែរ និងប្រកួតរាំម៉ាឌីហ្សុនទូលក្អមដោយយុវជន៥០០នាក់ , កម្ម​វិធី​ប្រដាល់​បែបស្រុកស្រែ ,ការសម្តែងរបាំងខ្មែរ ,តាំងពិព៌ណស្នាដៃនិងផលិតផលឃុំទាំង៩, ការ​លេង​ល្បែងប្រជាប្រិយខ្មែរជាច្រើនមុខ, កម្មវិធីប្រកួតបាល់ទះ , ហើយក៏មានក្រុមDJ និង​ការ​រាំ​កម្សាន្ត ដោយមានបាញ់ទឹកនិងបាញ់ពពុះសាប៊ូរផងដែរ ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ចំពោះ​កម្ម​វិធី​រាំ​ចង្វាក់​ប្រពៃណីខ្មែរ​ដោយ​ក្រុម​យុវជន​ចំនួន ៥០០​នាក់​គឺ​ចង់​ឲ្យ​យុវជន​ចូលរួម​ថែ​រក្សា​នូវ​អ្វីជា​របស់ខ្មែរ ដូនតាយើងបានបន្សល់ទុកឲ្យ ចំណែកការប្រកួត​រាំម៉ាឌីហ្សុន​ទូល​ក្អម​ដោយ​យុវជ​ន​៥០០នាក់គឺមានអត្ថន័យចង់ឲ្យយុវជនចេះមានចិត្តអំណត់អត់ធ្មត់ និងជាពិសេស​គឺ​ចេះ​រួម​សាមគ្គី​ភាព​គ្នា​ទើបទទួលបានជ័យជម្នះ ដូចពាក្យ “សាមគ្គី១០ ជ័យជម្នះ១០” ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសង្ក្រាន្តបាកាន២០២៤ កាលពីរសៀលថ្ងៃទី១៣ មេសា ឯកឧត្តម ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ដើម្បីផ្តល់ភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាកាន ក៏ដូច​ជា​ក្នុង​ខេត្ត​ពោធិ៍សាត់ ក្រុមការងារចុះជួយស្រុកបាកាន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និង​គណៈ​កម្មការវត្តបាកាន ដើម្បីរៀបចំសង្ក្រាន្តបាកានឆ្នាំ២០២៤នេះឡើង ក្រោមគំនិត​ផ្តួច​ផ្តើម​របស់​ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធា​នក្រុម​ការងារ​ចុះ​ជួយ​មូល​ដ្ឋាន​ខេត្តពោធិ៍សាត់ ។ ក្រៅពីសង្ក្រាន្តបាកាន២០២៤នេះដែលជាកម្មវិធីធំថ្នាក់ស្រុក ឯកឧត្តម កែវ រតនៈ ក៏បានណែនាំឲ្យក្រុមការងារតាមឃុំទាំង៩ ក្នុងស្រុក​បាកាន​រៀបចំ​កម្ម​វិធី​សង្ក្រាន្ត​តាម​ឃុំរៀង​ៗ​ខ្លួនផងដែរ៕ 

រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរដើរលេងកម្សាន្តជាង៦០ម៉ឺននាក់

2024/04/17 01:34:22 pm        142
ត្បូងឃ្មុំ ៖ ក្រោម ដំបូលសន្តិភាពរយៈពេល០៤ថ្ងៃ នៅថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ក្នុង​ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងខេត្តត្បូងឃ្មុំ មាន​ភ្ញៀវទេសចរ ដើរលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានា ប្រម៉ាណជាង ៦២ ម៉ឺននាក់ នេះ​បើ​តាម​ការបញ្ជាក់របស់លោក អឿន រិទ្ធិប្រធានមន្ទីទេសចរណ៍ ខេត្តត្បូងឃ្មុំ។លោក អឿន រិទ្ធ បានឱ្យដឹងថា រយះពេល ៤ ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ គឺមាន​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដើរលេងកម្សាន្តក្នុងខេត្តត្បូងឃ្មុំប្រម៉ាណជាង៦២ ម៉ឺននាក់ ក្នុងនោះ តំបន់ដែល​មាន​ពលរដ្ឋទៅលេងច្រើនជាងគេ គឺនៅបុរីរដ្ឋបាលទីរួមខេត្ត ដែល​រដ្ឋបាល​ខេត្ត​រៀបចំ​ព្រឹត្តិការណ៍ «សង្ក្រាន្តត្បូងឃ្មុំ» រយៈពេល៤ថ្ងៃ មានភ្ញៀវទេសចរសរុបចំនួន ៥១២, ៣៦០​នាក់ ក្រោមការដឹកនាំរៀបចំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នៅរង្វង់មូលមុខសាលាខេត្តត្បូងឃ្មុំ។ព្រឹត្តិការណ៍ សង្ក្រាន្តត្បូងឃ្មុំ ឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ទាញ​ព្រ័ត្រ, លាក់កន្សែង, វាយក្អម, ឡើងសសរខា្លញ់។ ជាមួយគ្នានេះ ក៏មានរៀបចំ «តំបន់ត្រជាក់» បាញ់ទឹ​ក និងប្រគុំតន្រ្តីរាំលេងកម្សាន្តសប្បាយ។ បន្ថែមពីនេះ មានកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត ព្រមទាំង រៀបចំស្តង់ពិព័រណ៍ ការ​ប្រគុំ​តន្រ្តីសម័យ និងការបាញ់កាំជ្រួច អមជាមួយ​ការតុ​ប​តែង​ភ្លើង​លម្អ​នា​ពេល​រាត្រី​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ។រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំ <<សង្ក្រាន្តត្បូងឃ្មុំ>> នៅទីរួមខេត្ត រយៈពេល៤ថ្ងៃ គឺថ្ងៃទី១៣ ដល់​១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូច​ជា​បង្ក​បរិយាកាស​សប្បាយរីករាយជូនពលរដ្ឋ (ក្រោមម្លប់សុខសន្តិភាព) ក្រោមការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។សូមជម្រាបថា ទោះបីបុណ្យចូលឆ្នាំប្រពៃណីជាតិបានបញ្ចប់ តែតាមវត្ត​អារាម​មួយ​ចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅបន្តលេងល្បែងប្រជាប្រិយ និងរាំកម្សាន្តនៅឡើយ ខណៈវត្ត​ខ្លះ​នឹង​បន្ត​លេង​រហូត​ដល់​ថ្ងៃ​២១ ឬ២២ ខែមេសា៕

«សង្ក្រាន្តវត្តភ្នំ» មានភ្ញៀវទេសចរប្រមាណ ១លាន ៣សែននាក់ចូលរួមទស្សនា និងលេងកម្សាន្ត

2024/04/17 11:01:01 am        199
ក្នុងឱកាសចូលឆ្នាំថ្មីរយៈពេល៤ថ្ងៃ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋទៅទស្សនា និង​លេង​កម្សាន្ត​នៅ​សង្ក្រាន្តវត្តភ្នំ ប្រមាណ១លាន ៣សែននាក់។ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ មានភ្ញៀវទេសចរ និង​ប្រជា​ពលរដ្ឋ​ទៅ​ទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ ១លាន ៣សែននាក់ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមេសានេះ។លោក ម៉េត មាសភក្ដី បន្ថែមថា សម្រាប់ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ បានចូលរួមលេងកម្សាន្តចូលឆ្នាំខ្មែរប្រពៃណីជាតិនៅសង្ក្រាន្តវត្តភ្នំជាង ២៣ម៉ឺននាក់។ នៅ​ថ្ងៃ​ចូលឆ្នាំទី២ ប្រមាណ២៥ម៉ឺននាក់ ថ្ងៃចូលឆ្នាំទី៣ ប្រមាណ ៣០ម៉ឺននាក់ និងថ្ងៃចូលឆ្នាំទី៤ ត្រូវ​នឹង​ថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយ គឺចំនួនភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​បាន​កើន​ឡើង​រហូត​ដល់ចំនួនប្រមាណ ៥២ម៉ឺននាក់។ បើសរុបទាំង​៤​ថ្ងៃនៃ​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ គឺមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ ១លាន ៣សែននាក់។អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា ចំពោះការងារសន្តិសុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនេះ គឺបានដំណើរការទៅដោយរលូន ពុំ​មាន​អ្វី​កើត​ឡើង​គួរ​ឱ្យកត់សម្គាល់ឡើយ ដោយសារកម្លាំងមានសមត្ថកិច្ចបានល្បាតនៅគ្រប់ទីកន្លែង និង​ការពារ​បាន​យ៉ាងល្អ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

ចូលឆ្នាំប្រពៃណីជាតិខ្មែរខេត្តតាកែវទទួលបានភ្ញៀទេសចរជាតិ និងអន្តរជាតិប្រមាណជាង ៤០ម៉ឺននាក់

2024/04/17 10:44:11 am        88
តាកែវ៖ រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីយ៍ជាតិខ្មែ ឆ្នាំ ២០២៤នេះ ខេត្តតាកែវ ទទួល​បានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលលេងកម្សាន្តចំនួនជាង ៤០ ម៉ឺននាក់។ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងប្រាប់ទូរទស្សន៍ BTV ឱ្យដឹងថា នៅតាមតំបន់​រមណីយ​ដ្ឋាន​នានានៅក្នុងខេត្តតាកែវ មានបងប្អូនប្រជាពលរដ្ឋ​ជា​ច្រើន​បាន​មក​លេង​កម្សាន្ត​យ៉ាង​ច្រើន​កុះករ ពោលនៅទូទាំងខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចំនួនជាង ៤០ ម៉ឺននាក់។ឯកឧត្តមអភិបាលខេត្តតាកែវបានថ្លៃងបន្តថា ឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​ដែល​បានអញ្ជើញមកចូលរួមលេងកម្សាន្តនៅក្នុង​ឱកាសបុណ្យចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ក្នុង​រយៈ​ពេល ៤ ថ្ងៃកន្លងមកនេះ អាជ្ញាធខេត្តបានរៀបចំរក្សាសន្តិសុខសណ្ដាប់​ធ្នាប់ជូនបង​ប្អូន​ប្រជាពលរដ្ឋ​បាន​យ៉ាងល្អប្រសើរ ដោយពុំមានបញ្ហអ្វីកើតឡើងនោះទេ។ ក្នុងរយៈពេល៤​ថ្ងៃ​កន្លង​ម​ក​នេះ​មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងទៅមួយករណីប៉ុណ្ណោះ៕

ពលរដ្ឋមកលេងកម្សាន្តខេត្តកំពង់ឆ្នាំងក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះមានប្រមាណ ៣៤ម៉ឺននាក់

2024/04/17 10:05:06 am        164
កំពង់ឆ្នាំង៖ ក្នុងឱកាសសង្ក្រានឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៤នេះ ខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិ​ប្រមាណ​ជាង​ ៣៤ម៉ឺននាក់ និងអន្តរជាតិចំនួន១៨២នាក់ បានចូលមកលេងកម្សាន្ត​នៅតា​ម​ទីតាំង​​ប្រារព្ធ​សង្ក្រាន្តឆ្នាំថ្មី និងតាមតំបន់រមណីដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។លោក សេង សាលី បានបន្តថា សង្ក្រានឆ្នាំថ្មីប្រណៃណីខ្មែរឆ្នាំ២០២៤នេះ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​រៀបចំកន្លែងលេងកំសាន្តចំនួន៣ទីតាំង ១.សួនបាញ់ទឹក​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន ខាងមុខសាលាខេត្ត ដោយបានរៀបចំជាកន្លែងសំរាប់ប្រារព្ធ​ពិធីចូល​សង្ក្រាន្ត​ឆ្នាំ​ថ្មី កន្លែងលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ និងរាំមកន្សាន្តតាមប្រពៃណីខ្មែរផងដែរ។ ទី២. តំបន់ត្រជាក់ ជាកន្លែងលេងទឹក និងរាំកម្សាន្ត។ ទី៣. សួនច្បារវិមានឯករាជ្យ ជាកន្លែងប្រគុំតន្ត្រី​ខ្នាតធំ​របស់​ទូរទស្សន៍បាយ័ន សំរាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរកំសាន្តពេលរាត្រី។ ក្នុងសង្ក្រាន្ត​ឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ អាជ្ញាធខេត្តកំពង់ឆ្នាំង​បាន​រៀបចំ​លេង​ល្បែង​ប្រពៃណីខ្មែរ​មាន របាំត្រុតឆៃយ៉ាំ ទាញព្រ័ត្រ វាយក្អម ចោលឈូង បោះអង្គុញ លាក់កន្សែង និងរាំវង់ រាំក្បាច់ រាំក្បាច់ សារ៉ាវ៉ាន់ ដើម្បី​បង្កើន​នូវ​បរិយាកាស​សប្បាយ​ផ្សារ​ភ្ជាប់​នូវ​ភាព​ស្និទ្ធស្នាល​រវាង​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់ ក្នុងន័យសាមគ្គីភាពពេញក្នុងរយៈពេល៤ថ្ងៃផងដែរ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានពង្រឹង​យ៉ាង​ម៉ឺង​ម៉ាត់​ដល់កងកម្លាំងទាំងអស់ អោយរក្សាអោយខាងតែបាននូវសន្តិសុខសណ្តាប់ធ្នាប់ និង​កាត់​បន្ថ​យករណីគ្រោះថ្នាក់ចរាចរជូនបងប្អូនប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរ នៅតាម​វត្ត​អារាម ទីរមណីយដ្ឋាន ទីកន្លែងប្រារព្វពីធីសង្ក្រានឆ្នាំថ្មី និងតាមដងផ្លូវផងដែរ។ បងប្អូន​ប្រជា​ពលរដ្ឋ យុវជន និងភ្ញៀវទេសចរ ដែលមកកំសាន្តក្នុងខេត្តកំពង់ឆ្នាំង បានចូល​រួម​លេង​យ៉ាង​សប្បាយ​រីក​រាយ​យ៉ាងខ្លាំង គ្មានព្រួយបារម្ភអ្វីឡើយ ហើយភាពសប្បាយ​រីករាយ​ទាំង​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ដោយសារកត្តាសុខសន្តិភាពពេញលេញក្នុងប្រទេស ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទ៖ កាំង ហុងវាស្នា

ភ្ញៀវជាតិ និងអន្តរជាតិជាង២៤ម៉ឺននាក់ ចូលរួមលេងកម្សាន្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ នៅខេត្តកំពង់ធំ

2024/04/17 09:48:10 am        108
កំពង់ធំ៖ ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ឆ្នាំ២០២៤ រយៈពេល​៤ថ្ងៃ មានភ្ញៀវទេសចរជាតិ និង​អន្តរជាតិ មកទស្សនា និងលេងកម្សាន្តល្បែងប្រជាប្រិយប្រមាណជាង ២៤ម៉ឺននាក់។ តាម​របាយការណ៍​របស់​មន្ទីរទេសចរណ៍ខេត្តកំពង់ធំបានឱ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មក​ទស្សនា​នៅ​តាម​រមណីយ​ដ្ឋាន លេងកម្សាន្តនៅតំបន់សង្រ្កាន្តកំពង់ធំ មានសរុបចំនួន ២៤៤,៣៣៧នាក់ ក្នុង​នោះមាន ភ្ញៀវជាតិចំនួន ២៤៤,២៣២នាក់ និងភ្ញៀវអន្តរជាតិចំនួន ១០៥នាក់។ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងខេត្តកំពង់ធំ ឆ្នាំនេះ រដ្ឋបាលខេត្ត ប្រារព្ធ​កម្ម​វិធី​សង្រ្កាន្ត​កំពង់​ធំ នៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន កំពង់ធំ និងបានរៀបកន្លែងកំសាន្តជាច្រើន ក្នុង​នោះ​ក៏​បាន​រៀបចំនូវ ការបង្ហាញពីវប្បធម៌ ប្រពៃណី របស់ជនជាតិដើមភាគតិច ការប្រគំតន្ត្រី និង​ការ​លេង​ល្បែងប្រជាប្រិយកម្សាន្តចំនួន ១១ ប្រភេទ ដូចជា បោះអង្គុញ ទាញព្រ័ត្រ ចោលឈូង លាក់​កន្លែង ពាំពងមាន់ ដណ្តើមស្លឹកឈើ ប្រដាល់បិទមុខ និងឡើងសសរខ្លាញ់ជាដើម។ ទន្ទឹម​ជា​មួយ​គ្នា​នេះផងដែរ នៅតាមបណ្តា ក្រុង ស្រុក វត្តអារាម ក៏មានការរៀបចំព្រមៗគ្នា សម្រាប់​ប្រជាពលរដ្ឋ​ នៅតាមមូលដ្ឋានលេងកំសាន្ត ប្រកបដោយសាមគ្គីភាព ក្នុងស្មារតី សប្បាយរួមគ្នា ក្នុង​នាម​ភាតរភាព ចូលរួមថែរក្សាប្រពៃណីជាតិ។ អ្វីដែលគួរ​ឱ្យគត់សម្គាល់នោះគឺ ព្រឹតិ្តការណ៍សង្ក្រាន្តខេត្តកំពង់ធំ និងសង្រ្កាន្តតាមបណ្តាក្រុង ស្រុក បានចូលរួមសប្បាយរីករាយ ប្រកបដោយ សុខសុវត្ថិភាព ធានាបាននូវសន្តិសុខ សណ្តាប់​ធ្នាប់​ល្អ និងមានការទទួលខុសត្រូវខ្ពស់ ក្រោមការយកចិត្តទុកដាក់បំផុតពីសំណាក់ កងកម្លាំង និង​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់។ ព្រឹត្តិការណ៍សង្ក្រាន្តនេះ ពិតជាឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព​របស់​ប្រជា​ពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ក្រោមដំបូលនៃសន្តិភាព និងស្ថេរភាពសង្គម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​ វិបត្តិកង្វក់បរិយាកាសនៅតំបន់បាល់កង់ គំរាមកំហែងដល់សុខភាពសាធារណជន
01/23/2025 07:01 PM
ការបញ្ជូនជំនួយទៅកាន់ទីក្រុង Rafah តំបន់ហ្កាហ្សា ជួបការយឺតយ៉ាវវដោយសារផ្លូវលំបាក បែកកង់រថយន្ត និងភ្លៀងធ្លាក់
01/23/2025 07:01 PM
មន្រ្តីហ៊ូធី និងពលរដ្ឋក្រុង Sanaa ច្រានចោលការសម្រេចចិត្តរបស់អាមេរិកចាត់ទុកឧទ្ទាមមួយនេះថាជាអង្គការភេរវកម្មបរទេស
01/23/2025 07:01 PM
ក្រុមហ៊ុនថាមពលអ៊ុយក្រែន DTEK មានគម្រោងពង្រីករោងចក្រថាមពលខ្យល់តម្លៃ ៤៧០លានដុល្លារ
01/23/2025 06:01 PM
ចិន៖ ខ្លួននឹងធ្វើការជាមួយហូឡង់ ដើម្បីរក្សាខ្សែច្រវាក់ផ្គត់ផ្គង់សកលប្រកបដោយស្ថិរភាព
01/23/2025 06:01 PM
នគរបាលក្រុមហាម៉ាសបន្តយាមកាមទីស្នាក់ការកណ្តាលរងការបំផ្លិចបំផ្លាញរបស់ពួកគេនៅទីក្រុងហ្កាហ្សា
01/23/2025 06:01 PM
រុស្ស៊ី៖ គ្មានអ្វីថ្មីពិសេស ជុំវិញការគំរាមដាក់ទណ្ឌកម្ម និងដំឡើងពន្ធរបស់លោក Trump
01/23/2025 06:01 PM
សាលារៀន នៅទីក្រុងបាងកកជិត ២០០ ត្រូវបិទ ដោយសារការបំពុលបរិយាកាស
01/23/2025 06:01 PM
សកម្មជនបរិស្ថានរឹបអូសជានិម្មិតរូបយន្តហោះឯកជននៅអាកាសយានដ្ឋានដែលប្រើប្រាស់ដោយអ្នកចូលរួមកិច្ចប្រជុំ WEF
01/23/2025 06:01 PM
និស្សិតអាហារូបករណ៍សិក្សានៅថៃ ប្តេជ្ញានឹងខិតខំយកចំណេះដឹងជួយដល់ការអភិវឌ្ឍសង្គមកម្ពុជា
01/23/2025 06:01 PM