នាវាទេសចរណ៍បរទេសមួយគ្រឿងដឹកភ្ញៀវទេសចរ និងនាវិកជិត១ពាន់នាក់ចូលទស្សនកិច្ចនៅកំពង់ផែព្រះសីហនុ
អត្តពលិក ៥០ប្រទេស ត្រៀមចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ
ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លើកទី២៨ នៅម៉ាឡេស៊ី
ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ មានបេក្ខជនសរុប ១២០០នាក់ ខណៈមានបេក្ខជន​អាយុតិចជាងគេ ៦ឆ្នាំ និង​វ័យចាស់ជាងគេ ៨១ឆ្នាំ

វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ

2023/12/23 11:22:48 am        205
ព្រឹត្តការណ៍ «សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣»​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​សៀកមិន ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន ចាប់ផ្តើមពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ​២០២៣ បានបញ្ចប់ដោយជោគជ័យ ។ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និង​វិចិត្រ​សិល្ប: និងផលិតករ សិល្បករភាពយន្តកម្ពុជា ចូលរួមព្រឹត្តិការណ៍ខាងលើនេះ។កម្មវិធីនេះសហការរៀបចំដោយរដ្ឋបាលសង្កាត់ ហ៊ូលី ទីក្រុងសៀកមិន គណៈ​កម្មការ​រៀប​ចំ​មហោ​ស្រព​ភាពយន្តអាស៊ីកម្ពុជា និងនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដោយ​មាន​ការ​គាំទ្រ​ដោយ ការិយាល័យភាពយន្តប្រចាំខេត្តហ្វូជៀន ការិយាល័យ​ភាពយន្ត​ទីក្រុង​សៀក​មិន និងសាលាភាពយន្ត នៃសាកលវិទ្យាល័យសៀកមិន។នៅក្នុងព្រឹត្តការណ៍រយៈពេល០២ថ្ងៃនេះ ភាពយន្តកម្ពុជា០៤ចំណងជើង ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​សាធារណៈ ​តាមរោងភាពយន្តនានានៅទីក្រុងសៀកមិន ព្រមទាំង​មាន​ការ​រៀបចំ​តាំង​ពិរព័ណ៍​វត្ថុ​សិល្បៈ​ខ្មែរ​ផងដែរ។ ជាមួយនេះគណៈប្រតិភូ ក៏បានទស្សនកិច្ចនៅសាលាភាពយន្ត នៃ​សាកល​វិទ្យាល័យសៀកមិន និងចូលរួមកម្មវិធីកិច្ចពិភាក្សាស្តីពីឱកាស និងបញ្ហាប្រឈម នៃ​ការ​ធ្វើ​សហ​ផលិត​កម្មការរីកចម្រើន នៃការសម្តែងភាពយន្តផងដែរ​។ក្នុងនាមក្រសួងវប្បធម៌ ឯកឧត្តម ហាប់ ទូច បានចាត់ទុកការរៀបចំសប្តាហ៍ផ្លាស់ប្តូរភាពយន្ត និង​វប្បធម៌​កម្ពុជា-ចិន នៅទីក្រុងសៀកមិន គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយទៀត ក្នុងការ​លើក​កម្ពស់​ចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ជា​ពិសេស​លើវិស័យភាពយន្ត និងជាឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ និងអ្នក​ដែល​មាន​អាជីព​ក្នុង​វិស័យភាពយន្ត ដើម្បីជាប្រយោជន៍របស់ភាគីទាំងសងខាង រួមចំណែក​ក្នុង​ការ​បង្កើន​ការ​យល់​ដឹងរវាងប្រជាជន និងប្រជាជន និងជាផ្នែក​មួយ​ជួយ​ពង្រឹង​ទំនាក់​ទំនង​លើ​វិស័យ​វប្បធម៌​។សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ «សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន» គឺក្នុង​គោ​​ល​បំណង​ជំរុញ និងលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងទ្វេភាគី ពិសេស​រវាង​ប្រជាជន​កម្ពុជា​ និងប្រជាជននៅទីក្រុងសៀកមិន ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបលើកទី៦៥ នៃ​ទំនាក់ទំនងការទូត នាឆ្នាំ២០២៣នេះ៕ អត្ថបទ៖ រដ្ឋា

កម្មវិធី«សំណេរអង្គរ» នឹងបំផុសចលនាមហាជនរួមគ្នាលើកកម្ពស់វិស័យអក្សរសាស្រ្តខ្មែរ

2023/12/22 02:40:34 pm        239
កម្ពុជានឹងរៀបចំកម្មវិធីប្រកួតប្រជែងការសរសេរតាមអានជាសាធារណៈលើកដំបូងដែលមានឈ្មោះ​ថា «សំណេរអង្គរ» នៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដើម្បីបំផុស​ចលនា​មហា​ជន​ឱ្យ​ចាប់អារម្មណ៍លើការសរសេរអក្សរសាស្រ្តខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត។ បញ្ញវន្តមួយក្រុមដែលជាអ្នកស្រលាញ់វិស័យអក្សរសាស្រ្តខ្មែរ បានសហការ​គ្នា​ផ្ដួច​ផ្ដើម​គំនិត​បង្កើត​កម្ម​វិធី​ប្រកួត​សរសេរតាមអានជាសាធារណៈដោយដាក់ឈ្មោះថា «សំណេរអង្គរ» ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​សាធារណជន ជាពិសេសកូនខ្មែរគ្រប់រូប ត្រូវរួមគ្នាថែរក្សា ការពារ និងលើក​កម្ពស់​វិស័យ​អក្សរសាស្រ្តខ្មែរ តាមរយៈការសរសេរ និងប្រើប្រាស់អក្ខរាវិរុទ្ធខ្មែរឱ្យបានត្រឹមត្រូវ ជៀស​វាងការសរសេរដោយប្រថុយប្រថានមិនដឹងពាក្យណាខុស ពាក្យណាត្រូវ ដែលអាច​ធ្វើ​ឱ្យ​អក្សរ​សាស្រ្តខ្មែរធ្លាក់ចុះ និងធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ អរិយធម៌ខ្មែរ។ ឯកឧត្តម លឹម ប៊ុនហុក អ្នករៀបចំកម្មវិធី «សំណេរអង្គរ» បានលើកឡើងថា ក្រៅពី​ការ​បំផុស​ចលនា​មហាជនឱ្យស្រលាញ់ និងលើកស្ទួយវិស័យអក្សរសាស្រ្តជាតិ តាមរ​យៈ​កម្ម​វិធី​ប្រកួត​សរសេរ​តាម​អានជាសាធារណៈនេះ ក៏នឹងរួមចំណែក​ជួយ​ផ្សព្វ​ផ្សាយ​ពី​សក្ដានុពល​ទេចរណ៍​នៅ​ក្នុង​តំបន់​រមណីយដ្ឋានអង្គរផងដែរ។ សូម​ជម្រាបជូនថា ការប្រកួតសរសេរតាមអានជាសាធារណៈលើកទី១នៅកម្ពុជា «សំណេរអង្គរ» នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទៅ ២១ ខែមករា ឆ្នាំ២០២៣ រៀបចំធ្វើនៅស្ពានហាល ច្រក​ចូល​ខាង​លិច​ប្រាសាទ​អង្គរវត្ត ដែលទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញកាលពីពេលថ្មីៗ កន្លង​ទៅ​នេះ។​ កម្មវិធីសំណេរអង្គរផ្ដល់ឱកាសឱ្យសាធារណជនគ្រប់ស្រទាប់វណ្ណៈអាចចុះឈ្មោះចូលរួមប្រកួតប្រជែងសរសេរបាន មិនប្រកាន់ភេទ និងអាយុឡើយ។ កម្មវិធីសំណេរអង្គរនេះ ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង​ស្ថាប័ន​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត។ ចំពោះជ័យលាភីលេខ១ និងទទួលបានថវិកា ១លាន ២សែនរៀល និង​ការ​ស្នាក់នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ ៣យប់ , ជ័យលាភីលេខ២ ទទួលបានថវិកា ៨០ម៉ឺនរៀល និងស្នាក់​នៅ​សណ្ឋាគារ​ផ្កាយ​បួន ៣យប់ និងជ័យលាភីលេខ៣ ទទួលបានថវិកា ៤០ម៉ឺនរៀល និងស្នាក់នៅ​សណ្ឋាគារ​ផ្កាបី ៣យប់ ព្រមទាំងរង្វាន់លួងចិត្តជាច្រើនទៀត៕ អត្ថបទ៖ ចេន សុភានាថ 

ក្រសួងវប្បធម៌ប្រារព្ធពិធី «រាត្រីចងចាំ» អបអរសាទរខួបលើកទី៣១ នៃការចុះបញ្ជី​ប្រាសាទអង្គរវត្ត​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

2023/12/14 08:55:13 am        427
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រារព្ធពិធី «រាត្រីចងចាំ លើកទី៤» ឆ្នាំ២០២៣ ដើម្បី​អបអរ​សាទរ​ខួប​លើកទី៣១ នៃការចុះបញ្ជីប្រាសាទអង្គរវត្តក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់​អង្គការ​យូណេស្កូ (UNESCO) (រមណីយដ្ឋានអង្គរ ត្រូវបាន​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​វប្បធម៌​រូបី​នៃ​ពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២)។តាមរយៈមហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ "រាត្រីចងចាំ លើកទី៤" ឆ្នាំ​២០២៣ មានដូចជា៖ ការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ព្រមទាំង​ទស្សនីយ​ភាព​សិល្បៈចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូល​រួម​សម្តែង​ពី​សិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់។ «រាត្រីចងចាំ» ផ្សាយជូន​ទស្សនា​នៅ​រាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួបលើកទី៣១ឆ្នាំ នៃការដាក់​បញ្ចូល​រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ និង​ដើម្បីអបអរសាទរពិធីបុណ្យរំលឹកគុណអង្គរផងដែរ។ការរៀបចំ​ព្រឹត្តិការណ៍​រំលឹកគុណអង្គរ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រារព្ធពិធីនៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​លោ​ក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ តំណាងអង្គការយូណេស្កូនៅភ្នំពេញ តំណាងស្ថានទូត និង​ថ្នាក់​ដឹកនាំ​មន្ត្រី​រាជការគ្រប់លំដាប់ថ្នាក់ សរុបជាង៦០០នាក់។ ក្នុងគោលបំណង​ដើម្បី​រំលឹក​គុណ​ដល់​បុព្វការីជន ដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរ ឱ្យបានស្ថិតស្ថិរគង់វង្ស ដល់​សព្វ​ថ្ងៃ រក្សាភាពសក្ដិសិទ្ធិ នៃរមណីយដ្ឋានអង្គរ ក្នុងបរិបទសាកលភាវូបនីយកម្ម និង​រំលឹក​ឡើង​វិញ​នូវ​កេរ្តិ៍​ដំណែលនៃពិធីដឹងគុណព្រះមហាក្សត្រ អនុវត្តក្នុងសម័យអង្គរ ក្រោមរូប​ភាព​ពិធី​ឡើង​សួយ​សារ​អាករ ពីរដ្ឋចំណុះ ជាពិសេសដើម្បីសម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ពិសេសដើម្បីបំផុសឱ្យភ្ញៀវជាតិ និងអន្តរជាតិ ០១នាក់ ចូល​រួម​ទស្សនា​អង្គរ យ៉ាងហោចណាស់ ០១ដង/០១ឆ្នាំ មកទស្សនាហើយចង់មកទៀត និងបំផុស​ចលនា​ស្រលាញ់ និងចូលរួមការពាររមណីយដ្ឋានអង្គរ ចៀសវាង​ឱ្យ​បាន​នូវ​ការ​បំផ្លាញ​ដោយ​ស្នា​ដៃ​មនុស្ស និងធម្មជាតិ តាមរយៈ​ការ​រៀបចំ​កម្ម​វិធី​ស្វែង​យល់​ផ្ទាល់​នៅ​ការដ្ឋាន​ការងារ​អាជ្ញាធរ​ជាតិ​អប្សរា បញ្ហាប្រឈម និងការបង្ក្រាបតាមរយៈការសម្តែងសិល្បៈទស្សនីយភាព ពោល​ដើម្បី​បណ្តុះ​ស្មារតី​យុវជន និងប្រជាពលរដ្ឋខ្មែរ ឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និង​លើក​តម្កើង​បេតិកភណ្ឌ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីផូរផង់ របស់កម្ពុជា លើកស្ទួយពាក្យស្លោក កម្ពុជា​ព្រះរាជាណាចក្រអច្ឆរិយៈ និងធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក កោះសន្តិភាព ដែ​ល​មាន​ចែង​ក្នុង​បុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា ក្រោមពាក្យស្លោក អរគុណសន្តិភាព និងកា​រ​ខិត​ខំប្រឹ​ង​ប្រែង​របស់រាជរដ្ឋាភិបាល ក៏ដូចជា​ចូលរួមចំណែកជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ក្នុង​ការ​ធ្វើ​ឱ្យ​រស់​រាន​ឡើង​វិញ​នូវវិស័យទេសចរណ៍របស់កម្ពុជា ដើម្បីបង្ហាញមោទកភាពជាតិ របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដែលជាមហាអំណាចវប្បធម៌ និងប្រវត្តិសាស្ត្រយូរលង់ ព្រមទាំង​លើក​គុណ​តម្លៃ​សម្បត្តិ​បេតិក​ភណ្ឌ ដើម្បីផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ៕ អត្ថបទ រដ្ឋា

ជប៉ុនផ្តល់ជំនួយថ្មី ៣សែនដុល្លារសម្រាប់ជួសជុល និងអភិវឌ្ឍធនធានមនុស្ស នៅតំបន់រមណីយដ្ឋានសំបូរព្រៃគុក

2023/12/12 10:09:19 am        259
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មី ដែលមានចំនួនទឹកប្រាក់ស្មើនឹង ៣សែន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់ការងារ ជួសជុលឡើងវិញ ក៏ដូចជាការ​អភិវ​ឌ្ឍ​ធនធាន​មនុស្ស លើតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានឈ្មោះថា «គម្រោង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​ការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។ នេះបើយោ​ង​តាម​សេច​ក្ដី​ប្រកាស​ព័ត៌មានរួមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ សេចក្ដីប្រកាសព័ត៌មានរួមបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយ​លើ​សកម្ម​ភាព​នានា​ក្នុង​ការ​ថែរក្សា និងជួសជុលតំបន់ រមណីយដ្ឋានសំបូរព្រៃគុក ក្នុងរូបភាព​ចម្បង​តាមរ​យៈ​គម្រោង​មូល​និធិ ដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨ ៩៦៧ ដុល្លារសហរដ្ឋអាមេរិក។ បើ​និយាយ​ឱ្យ​លម្អិត រដ្ឋាភិបាលជប៉ុនបានជួយលើសម្ភារៈ និងឧបករណ៍ ដេញថ្លៃ​នានា​សម្រាប់​ប្រើប្រាស់​លើ​ការងា​រ​ជួសជុលឡើងវិញដែលមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១២។ ចាប់​ពី​ឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងសាងសង់អគារបណ្តុះបណ្តាល និង​ផ្តល់សម្ភារៈ និង​ឧបករណ៍​មួយ​ចំនួន​សម្រាប់​ការងារ​ជួសជុ​ល​អភិរក្ស​នៅ​រមណីយដ្ឋាន​សំបូរ​ព្រៃគុក​។ «យើង ជឿជាក់ថា តាមរយៈគម្រោងដែលបានរៀបរាប់ទាំងនេះ ព្រមទាំងគម្រោងជំនួយថ្មី នឹង​ជួយ​ផ្ដល់សមត្ថភាពដល់ សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា បានរៀនជំនាញវិជ្ជាជីវៈ កម្រិត​ខ្ពស់ ព្រមទាំងទទួលបានចំណេះដឹងតាមរ យៈកម្មវិធីកសាងសមត្ថភាព និងការ​បណ្តុះ​បណ្តាល​ការងារ​ដោយការអនុវត្តជាក់ស្ដែង។ យើងសង្ឃឹមថា គម្រោងជំនួយថ្មីនេះ នឹងរួម​ចំណែក​ដល់​ការ​អនុវត្ត​ប្រកបដោយប្រសិទ្ធិភាព និងរលូន ក្នុងការងារថែរក្សា និងជួស​ជុល​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃគុក»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន៕

សម្ដេច​ធិបតី៖ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបញ្ចប់ទៅដោយជោគជ័យមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ

2023/11/29 09:05:43 am        329
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង​អកអំបុកឆ្នាំនេះ ដែលមានសាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។សម្ដេច​ធិបតី​ នាយករដ្ឋមន្រ្ដី និង​ភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣នេះ។ សម្ដេច​ធិបតីថ្លែង​ថា ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញ និងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល៣ថ្ងៃនេះ។ សម្ដេច​បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយ។ ខ្ញុំសូមសរសើរចំពោះបងប្អូនគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការនីដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។ សម្ដេច​ធិបតី ថ្លែង​អំណរគុណ ដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។ ជាមួយគ្នានេះដែរការរៀបចំកន្លែងកម្សាន្ត​ និង​ការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំងឱ្យពិធីនេះកាន់តែមានភាពអធិកអធម និងសប្បាយរីករាយសម្រាប់ប​ងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស​មកលេងកម្សាន្ត។​ជាមួយគ្នានេះ សម្ដេច​ធិបតី ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ សិល្បៈ ការីនីទាំងអស់ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពរីករាយ និងការរាំលេងកំសាន្តគ្រប់ទីកន្លែងដល់​មហាជន ប្រកបដោយភាពស្រស់ស្រាយ និងសប្បាយអឺងកង ។ សម្ដេច​ធិបតីបញ្ជាក់ថា ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសេចក្តីសុខ សុវត្ដិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណ:គ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិនេះឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត៕អត្ថបទ៖ វ៉ន ដារ៉ា 

សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស

2023/11/28 04:17:50 pm        279
ភ្នំពេញ៖ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បាន​បញ្ជាក់ថារយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក  បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមក បានប្រព្រឹត្តទៅដោយរលូន ជាមួយសុខសុវត្ថិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវបរទេសជាពិសេស ចំណុះទូកងរបស់ជនជាតិអាឡឺម៉ង់ មកពីខេត្តកណ្តាលក៏បានផ្តល់ភាពទាក់ទាញ និងចំណាប់អារម្មណ៍ពីសំណាក់មហាជនផងដែរ ។សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា កម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ជាមួយស្នាមញញឹមរបស់ប្រជាជនខ្មែរ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារៈ  ផ្តល់ជាសេចក្តីសុខផ្នែកផ្លូវចិត្តដល់អ្នកទេសចរណ៍ ក្នុងការធ្វើដំណើរ និងទស្សនាកម្សាន្តដោយភាពជឿជាក់បំផុត ។សម្ដេច​ធិបតីបានថ្លែង​ថា នាថ្ងៃទីបី នៃព្រះរាជពិធីបុណ្យជាតិដ៏ធំនេះ សូមលោកតាលោកយាយ អ៊ំពូមីង បងប្អូនទាំងអស់ រីករាយទស្សនាកម្រងរូបភាពផ្សេងៗ ប្រកបដោយភាពរីករាយ និងអនុស្សាវរីយ៍ល្អៗជាមួយគ្នា ក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព៕

ព្រះករុណា ព្រះមហាក្សត្រស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្រក់ទៀនជ័យផ្សងដំណើរទឹកភ្លៀង និងព្រះរាជពិធីអកអំបុក នៅព្រះបរមរាជវាំង

2023/11/28 10:43:15 am        303
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីព្រះរាជពិធីសម្រក់ទៀនជ័យផ្សងដំណើរទឹកភ្លៀង និងព្រះរាជពិធីអកអំបុក នារាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។

សម្ដេចតេជោ៖២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករមកលេងកម្សាន្តនៅមាត់ទន្លេមុខព្រះបរមរាជវាំង

2023/11/28 09:09:07 am        164
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បាន​មាន​សរសេរ​នៅលើបណ្ដាញ​សង្គមតេលេក្រាម នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ដោយបាន​អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី៣! ខណៈរយៈ​ពេល២ថ្ងៃនៃព្រះរាជពិធីនេះ កីឡាករអំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំង។សម្ដេច​តេជោ បាន​សរសេរថា អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី៣! ថ្ងៃទី២៨ វិច្ឆិកានេះ គឺជាថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីការខកខាន់នៃព្រះរាជពិធីនេះរយៈពេល៣ឆ្នាំកន្លងទៅ។សម្ដេច​តេជោ​បញ្ជាក់ថា​៖«រយៈពេល២ថ្ងៃនៃព្រះរាជពិធីនេះ យើងឃើញថា កីឡាករអំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំង ការដើរទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ ប្រកបដោយភាពសប្បាយរីករាយ»។សម្ដេច​ថ្លែង​ថា​៖«ការប្រារព្ធពិធីបុណ្យជាតិដ៏ធំប្រចាំឆ្នាំបែបនេះអាចអាចធ្វើទៅបាន គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ»។សម្ដេច​តេជោ បាន​ជូនពរបងប្អូន កីឡាករអុំទូក ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទទួលបានភាពសប្បាយរីករាយ និង សុខសុវត្ថិភាព ក្នុងការត្រត្រឡប់ទៅកាន់ភូមិកំណើតវិញ៕

ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក នៅសៀមរាប មានអ្នកទេសចរប្រមាណជាង ៨ម៉ឺននាក់ដើរកម្សាន្ត

2023/11/27 07:14:10 am        193
យោងតាមរបាយការណ៍ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ស្ថានភាព​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្តសៀមរាប ក្នុងថ្ងៃទី១ នៃ​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះព្រះខែ អកអំបុក នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៨៤,៤៣១ នាក់ ក្នុងនោះភ្ញៀវទេសចរអន្ដរជាតិ មានចំនួនប្រមាណ ៧,៤៣១ នាក់ ភ្ញៀវទេសចរជាតិ និង​បងប្អូន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប មានចំនួនប្រមាណ ៧៧,០០០ នាក់។ ពួកគាត់បានទៅទស្សនា- តំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៣៩,០០០ នាក់ រមណីយដ្ឋានភ្នំគូលែន មាន​ចំនួន​ប្រមាណ ៤,២០០ នាក់។ ដងស្ទឹងសៀមរាប មានចំនួនប្រមាណ ២៥,០០០ នាក់។ នៅ​តាម​សហគមន៍​ទេសចរណ៍មានចំនួនប្រមាណ ៨,៨០០ នាក់។សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបបានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាម​បណ្តោយ​ដង​ស្ទឹងសៀ​មរាប ដែលក្នុងកម្មវិធីនោះក៏មានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗដូចជា ការ​ប្រណាំង​ទូក​-ង​ខ្នាតតូច (ចំណុះ ២២នាក់) ការបណ្តែតប្រទីប ការអុំទូកកម្សាន្តតាមដងស្ទឹងសៀមរាប ការ​តាំង​លក់ផលិតផល ការប្រគុំតន្ត្រី និងការប្រកួតប្រដាល់ជ្រើសរើសជើងឯកគុនខ្មែរពិភពលោក ផងដែរ៕

ស​.ស.យ.ក ខេត្តសៀមរាប រៀបចំកន្លែងពិធីកម្សាន្តសប្បាយ ជាច្រើនកន្លែងអបអរបុណ្យអុំទូក

2023/11/25 04:41:59 pm        220
ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំកន្លែង​ពិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​កន្លែង ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅ​ស្ទឹងសៀមរាប និងដើម្បីទាក់ទាញអ្នកទេសចរ ព្រមទាំង​ផ្ដល់​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​នៅ​ខេត្ដ​សៀមរាប។ ទីតាំងកម្មវិធីនេះ ស្ថិតនៅដងស្ទឹងសៀមរាប ជិតតំបន់ផ្សារចាស់ ផ្សារផប់ស្ទ្រី ។លោក ខុម ក្រឹម ប្រធានក្រុមកាងាររដ្ឋបាលខ្លឹមសារ បានឱ្យដឹងថា កម្មវិធីកំសាន្ដសប្បាយនេះ រួមមាន ជិះទូកកំសាន្ដដែលមានទូក៨០ទូក ការប្រណំាងទូកមិត្ដភាពរបស់យុវជន តោះៗ​លេង​ទឹក ជិះកង់លើទឹក ដើរលើខ្សែពួរ ស្ដង់ពិព័រណ៌ម្ហូបអាហារ តាមដងស្ទឹងសៀមរាប ផ្សារទឹក ប្រគំ​តន្ដ្រី​រាំបាញ់ទឹក កញ្ញាធ្លាក់ទឹក និងកម្មវិធីជាច្រើន ដែលបានរៀប​ចំ​ជិត​រួ​ច​រាល់​ហើយ​។ ការ​រៀបចំ​នេះ មិនត្រឹមតែធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ ទាក់ទាញអ្នកទេសចរ ប៉ុណ្ណោះទេ ថែម​ទាំង​វា​អាច​ជួយ​ឱ្យមានសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅក្នុងខេត្ដទេសចរណ៍នោះផងដែរ ។លោកបានអំពាវដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទៅកម្សាន្តនៅខេត្ដសៀមរាប ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅស្ទឹងសៀមរាប។ ព្រឹត្តការណ៍នេះ និង​បង្កើននូវ​ភាព​ទាក់​ទាញ​ថ្មី​ថែមទៀតដល់ភ្ញៀវទេសជាតិ អន្តរជាតិ ឲ្យមកទស្សនា​ខេត្តសៀមរាប​ឲ្យ​កាន់​តែ​ច្រើន​ឡើងៗ​ ខណៈដែលខេត្ដមួយនេះ បានអភិវឌ្ឍន៍នូវសោភណ្ឌភាពទីក្រុងយ៉ាងស្រស់ស្អាត​។សូមបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្ដសៀមរាបនេះ មាន​​រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាម​បណ្តោយ​ដង​ស្ទឹង​សៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ដោយ​មាន​ប្រណាំង​ទូក-ង​ចំនួន៣២គូរ ក្នុងនោះទូកង នារីមានចំនួន៣គូរផងដែរ៕ អត្ថបទ៖ ឈិត សាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យស្ថានភាពបូមទឹកដាក់ស្រូវប្រាំងជូនពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកមុខកំពូល ខេត្តកណ្តាល
01/26/2025 01:01 PM
ក្រុមការងារអន្តរាគមន៍ចុះបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋស្រុកចំនួន៤ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
01/26/2025 01:01 PM
ក្រុមឧទ្ទាម បានសម្លាប់ក្រុមថែរក្សាសន្តិភាព ១៣នាក់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
01/26/2025 01:01 PM
អគ្គីភ័យឆាប់ឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តយីហោ "99" បណ្ដាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន
01/26/2025 01:01 PM
បាតុកម្មរាប់ម៉ឺននាក់ នាំគ្នាតវ៉ាប្រឆាំងក្រុមស្តាំនិយម មុនការបោះឆ្នោតសភាអាល្លឺម៉ង់
01/26/2025 01:01 PM
លោក Zelenskiy សង្ឃឹមថា អឺរ៉ុប-អាមេរិក នឹងជាប់ពាក់ព័ន្ធជាមួយកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន
01/26/2025 01:01 PM
នៅក្នុងសន្និបាតថ្ងៃទី២នេះ គណបក្សប្រជាជនកម្ពុជា បានសម្រេចបញ្ចូលឥស្សរជន៤រូបទៀត ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ របស់គណបក្សប្រជាជន
01/26/2025 12:01 PM
លោក Trump និយាយថា លោកអាចនឹងពិចារណាលើការចូលរួមឡើងវិញជាមួយអង្គការ WHO
01/26/2025 12:01 PM
ម៉ិកស៊ិកបដិសេធន៍សំណើជើងហោះហើរដឹកជនអន្តោប្រវេសន៍និរទេសរបស់អាមេរិកចុះចតលើទឹកដីខ្លួន
01/26/2025 12:01 PM
ពលរដ្ឋខ្មែរកាត់ខ្សែស្រឡាយចិន ចាប់ផ្តើមនាំគ្នាទិញដើមផ្កាអង្គារសីល ដែលជាជំនឿហុងស៊ុយរបស់ពួកគាត់
01/26/2025 11:01 AM