សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

អនីតិជនល្មើសច្បាប់នឹងផ្ទេរពីពន្ធនាគារមកមណ្ឌលយុវនីតិសម្បទា នៅដើមខែធ្នូ ខាងមុខ

2021/11/17 02:24:26 pm        849
ភ្នំពេញ ៖ អនីតិជនល្មើសច្បាប់​ ដែលមានអាយុក្រោម១៨ ឆ្នាំ នឹងត្រូវផ្ទេរចេញពីពន្ធនាគារ មកស្នាក់នៅទទួលការអប់រំ បណ្ដុះបណ្ដាល នៅទីតាំងមណ្ឌលយុវនីតិសម្បទា នៅដើមខែធ្នូឆ្នាំ ២០២១ខាងមុខនេះ។ក្នុងដំណាក់ដំបូងនេះ គឺនឹងផ្ទេរយុវជនល្មើសច្បាប់ប្រមាណ៥០នាក់មកពីពន្ធនាគារ ខេត្តកណ្ដាល សម្រាប់ការសាកល្បង។មណ្ឌលយុវនីតិសម្បទា​ជាទីតាំងមណ្ឌលដែលទើបបានបញ្ចប់ការសាងសង់ស្ថិតក្នុងភូមិសាស្រ្ត ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ មណ្ឌលយុវនីតិសម្បទានេះ សាងសង់ឡើងដើម្បីផ្ទេរ​អ្នកល្មើសច្បាប់​ដែល​មានអាយុក្រោម ១៨ឆ្នាំ ចេញពីពន្ធនាគារ​មកស្នាក់​ទទួលការអប់រំ ​បណ្ដុះ​បណ្ដាល​នៅ​ទីតាំង​មណ្ឌលនេះជំនួសវិញ។ ក្រោយបញ្ចប់ការសាងសង់នៅថ្ងៃនេះ ក៏មានវត្តមានរបស់ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង​សង្គមកិច្ច និងវត្តមានរបស់អភិបាលខេត្តកណ្ដាល​ ចុះមកត្រួតពិនិត្យដើម្បីរៀបចំពិធីសម្ពោធ​នៅចុងឆ្នាំ ២០២១ ខាងមុខផងដែរ។ចំពោះការចាប់ផ្ដើមដំណើរការ លោក ភា វណ្ណៈ ជាប្រធានមណ្ឌលយុវនីតិសម្បទា ​បញ្ជាក់ថា ក្នុង​ដំណាក់កាលដំបូងជាការសាកល្បង ​គឺនឹងផ្ទេរអ្នកល្មើសច្បាប់អាយុក្រោម ​១៨ ឆ្នាំប្រមាណ ៥០ នាក់ពីពន្ធនាគារខេត្តកណ្ដាល ​មកទីតាំងនេះ។ លោកបន្តថា សម្រាប់មណ្ឌលទាំងមូលអាចមានលទ្ធភាពផ្ទុករហូតដល់ជាង ​១០០០នាក់ ដោយ​មណ្ឌល​នឹងចាប់ផ្ដើមទទួលយកអ្នកល្មើសច្បាប់អាយុចាប់ពី ១៤ ដល់ក្រោម ១៨ឆ្នាំពីពន្ធនាគារផ្សេងៗ​បន្ថែមទៀតក្នុងដំណាក់កាលបន្ទាប់។ប្រធានមណ្ឌលរូបដដែលបន្ថែមថា ​ការផ្ទេរមកស្នាក់នៅមណ្ឌលនេះ ​គឺនឹងមានការអប់រំ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈមួយ​ចំនួន ​សម្រាប់​ពួកគាត់ ​អាច​មានចំណេះជំនាញ ប្រកបរបរជីវិត​ត្រឹមត្រូវ​ក្រោយ​បញ្ចប់ការទទួលទោសទ័ណ្ឌ។ចំពោះការស្នាក់នៅទីតាំងមណ្ឌលយុវនីតិសម្បទានេះ ​គឺមានរយៈពេលកំណត់ច្បាស់លាស់ ដោយ​កំណត់​ឱ្យអនីតិជនល្មើសច្បាប់ ស្នាក់នៅត្រឹម២៤ឆ្នាំប៉ុណ្ណោះ។ ករណីដែលបុគ្គលនោះមាន​អាយុលើសពី ២៤ឆ្នាំ ហើយត្រូវបន្តទោសទណ្ឌគឺនឹងមានការ​បញ្ជូន​បុគ្គល​នោះទៅ​ពន្ធនាគារវិញ៕អត្ថបទ៖ គឹមហុក

សាលាជំនាញទេសចរណ៍ធំៗបីកន្លែងបើកដំណើរការ ខណៈសាលា១៧​ទៀត​ ត្រៀម​ស្នើបើកដែរ

2021/11/17 07:04:33 am        508
ភ្នំពេញ ៖ មកដល់ពេលនេះ មានសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ធំៗ ចំនួនបីកន្លែងដែលគ្រប់គ្រងជនជាតិបរទេស គឺបានបើកដំណើរឡើងវិញ ហើយសាលាទាំងបីនោះ រួមមាន ៖ សាលាបដិសណ្ឋារកិច្ច និងទេសចរណ៍នៃអង្គការ PSE វិទ្យាស្ថានម្ហូបអាហារកម្ពុជា ACAC និងសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូល ឌុយប្រ៊ូល នៅខេត្តសៀមរាប ការបើកនេះ ចាប់ផ្តើមដោយមានយុវជនជាច្រើន បានចូលរៀនវិញ និងបានអនុវត្តយ៉ាងល្អតាមស្តង់ដារ SOP។លោស្រី Christine Uy ព្រឹទ្ធនារីនៃសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ ថ្លែងថា PSE ជា​អង្គការ​ជំនួយ​សប្បុរសធម៌អន្តរជាតិ ហើយដើម្បីជួយលើកកំពស់ធនធានមនុស្ស​ក្នុងទេសចរណ៍​ក្រោយ​វិបត្តិកូវីដ១៩ អង្គការ​បាន​បង្កើន​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ជាច្រើនរួមមាន ៖ ជំនាញការិយាល័យជួរមុខ ​ជំនាញអាហារ ​និងភេសជ្ជៈ និងជំនាញដុតនំ ជំនាញគេហកិច្ចក្នុង​សណ្ឋាគារ​ និងផ្ទះស្នាក់ ​ជំនាញបោកអ៊ុត​ និង​ជំនាញស្ប៉ា ​ម៉ាស្សា ​ជាដើម ដែលមាន​យុវជន​យើងជាច្រើន ​បាន​ចាប់អារម្មណ៍មក​ទទួលការបណ្តុះ​បណ្តាលជំ​នាញទេសចរណ៍។លោកស្រី Christine Uy បញ្ជាក់ថា សម្រាប់ការសិក្សានៅក្នុងអំឡុងពេលចាប់ផ្តើមបើកឡើងវិញនេះ គឺយើង​ទទួលសិស្ស និងយុវជន ​ដែលត្រូវរៀនអនុវត្តផ្ទាល់ ​ហើយ​ដោយឡែកការរៀនទ្រឹស្តី គឺយើង​កំពុង​បន្តបង្រៀន​ និងរៀនតាមអនឡាញធម្មតា​ ហើយនៅក្នុងឆ្នាំសិក្សាថ្មីនេះ PSE ក៏បាន​ត្រៀម​បើក​ការ​ទទួលសិស្សថ្មីចូលសិក្សាប្រមាណជាង២០០នាក់ បន្ថែមទៀតដែរ។សម្រាប់​សិស្ស និងយុវជនដែលចង់រៀនជំនាញ​ទេសចរណ៍ ភាគច្រើនគឺគេចង់ជំរុញ​លើកកម្ពស់​វិស័យ​ទេសចរណ៍ និងការផ្តល់សេវាទេសចរណ៍​ប្រកប​គុណភាព ​និងភាពទាក់ទាញ នៅ​តាម​អាជីវកម្មទេសចរណ៍នានា​ ជាពិសេសទេសចរណ៍​ក្រោយវិបត្តិកូវីដ១៩ ហើយពេលបន្ទាប់ពួកគេ​នឹង​ធ្វើការអភិវឌ្ឍន៍ខ្លួន ដោយ​យកជំនាញនេះ​ទៅប្រើប្រាស់ដើម្បីបើក​អាជីវកម្មប្រកបរបរ​ដោយខ្លួនឯង​ទៅ​ថ្ងៃអនាគតផងដែរ។លោក មាន វណ្ណដេត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួង​ទេសចរណ៍ ថ្លែងថា បច្ចុប្បន្ន ​មន្ត្រីជំនាញក្រសួងទេសចរណ៍ បាននិងកំពុងពិនិត្យសំណើរ​និង​ចុះវាយតម្លៃ​ ការ​អនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ​អប្បបរមា SOP លើសាលាបណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ចំនួន​ប្រមាណជាង​ ១៧សាលាទៀត ដែលបាន​ស្នើសុំ​ការ​អនុញ្ញាត​បើក​ដំណើរ​សាលាទេសចរណ៍ឡើងវិញ​ នៅពេលឆាប់ៗ បន្តបន្ទាប់ទៀតនេះ៕អត្ថបទ ស៊ុម សុខជា

CMAC បន្តផ្ដល់ឱកាសដល់កូនៗអតីតកងកម្លាំងចូលរួមការងារបោសសំអាតមីន

2021/11/17 01:35:01 pm        537
កំពង់ឆ្នាំង ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអង្គភាពមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) បន្តផ្ដល់ឱកាសដល់កូនៗរបស់អតីតកងកម្លាំងស៊ីម៉ាក់ ដែលបានចូលនិវត្តន៍ ដើម្បីបានចូលរួមបម្រើការងារបោសសំអាតមីន ដោយមិនបានបោះបង់ពួកគេឡើយ ។ក្នុងឱកាសអញ្ជើញបិទវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសំអាតមីននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នាវិទ្យាស្ថានបច្ចេកទេសសកម្មភាពសំអាតមីន ខេត្តកំពង់ឆ្នាំង ឯកឧត្តម ហេង រតនា អគ្គ​នាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីនកម្ពុជា មានប្រសាសន៍ថា ​រយៈពេល៥ឆ្នាំហើយ ​ដែល CMAC បាន​អនុញ្ញាត​ឲ្យកូនៗ​របស់អតីត​កងកម្លាំងស៊ីម៉ាក់ ​មាន​ឱកាសចូលបម្រើការងារបោសសំអាតមីន ដោយ​ពួកគេមួយចំនួន ​មានជីវភាពខ្វះខាត ​និងសិក្សាបានតិចតួច ​ហើយការចូលនេះ គឺ​ឆ្លងកាត់​តាម​រយៈការប្រឡង ។ឯកឧត្តម បន្តថា ទោះកម្រិតវប្បធម៌ពួកគេសិក្សាមិនសូវបានខ្ពង់ខ្ពស់ ប៉ុន្តែការហ្វឹកហ្វឺន គឺបានល្អ រួម​ទាំង​ការអនុវត្តការងារក៏បានល្អ ​ហើយជំនាន់ក្រោយជាបន្តបន្ទាប់ ពួកគេសិក្សា​នៅ​តាម​សាលាសាធារណៈ​ក៏ខ្ពស់​ជាង​មុន ហើយពេលចូលរៀន​ជំនាញបោសសំអាតមីន​កាន់​តែ​មាន​ភាពល្អប្រសើរ ។សិក្ខាកាមជាយុវជនបន្តវេន បានលើកឡើងថា ជាការល្អប្រសើរខ្លាំងណាស់ ​ដែលរាជរដ្ឋាភិបាល និង​ស៊ីម៉ាក់ បាន​អនុញ្ញាត​ឲ្យពួកគេ ​ជាកូនរបស់អតីតកងកម្លាំងបោសសំអាតមីន បាន​ចូលរួម​ក្នុងការងារនេះ ​ព្រោះនេះ ជាការយកចិត្តទុកដាក់ ចំពោះពួកគេ ​និងគ្រួសារ ក្នុងការងារ​បម្រើ​ប្រទេសជាតិ ​ឲ្យមានសុវត្ថិភាព​លើវិស័យមីន ​ដែលតែងផ្ដល់គ្រោះថ្នាក់ដល់ពលរដ្ឋជារៀងរាល់ឆ្នាំ ។ គួរបញ្ជាក់ថា សម្រាប់សិក្ខាកាមហ្វឹកហ្វឺនជំនាន់ទី១៤១នេះ ​មានចំនួន៨៣នាក់ ដោយ​ពួក​សិក្សារយៈពេល១៨១ថ្ងៃ ​ដោយសិក្សាលើការងារបច្ចេកទេសបោសសំអាតមីន ការ​ទុកដាក់​ឯកសារជាដើម ៕អត្ថបទ ៖ បាន សុខរិទ្ធិ  

អ្នក​ជាពីជំងឺកូវីដ-១៩ រួសរាន់ទៅទទួលការចាក់វ៉ាក់សាំងតាមការណែនាំរបស់គ្រូពេទ្យ

2021/11/17 01:14:39 pm        371
ភ្នំពេញ ៖​ដោយគោរពទៅតាមការណែនាំរបស់គ្រូពេទ្យ អ្នកជាពីជំងឺកូវីដ-១៩ រស់នៅរាជធានីភ្នំពេញ បានរួសរាន់នាំគ្នាទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រោយជាពីជំងឺក្នុងរយៈពេលចាប់ពី៤ខែឡើងទៅ។អ្នកជាពីជំងឺកូវីដ-១៩ រស់នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ បានប្រាប់BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិតជារឿងសំខាន់ ព្រោះអាចការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩​ម្តងទៀត បន្ទាប់ពីជាស្បះស្បើយពីជំងឺនេះ។ លើសពីនេះ ពួកគេបានបង្ហាញអារម្មណ៍​នៅ​ពេល​កើតជំងឺកូវីដ-១៩ យ៉ាងដូច្នេះថា ពេលដឹងថា​ខ្លួន​មាន​ជំងឺកូវីដ-១៩ ដំបូងឡើយ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ខ្លាចឆ្លងទៅអ្នកជុំវិញខ្លួន ​ជាពិសេសកូន និង​ឪពុកម្តាយ​ ប៉ុន្តែអារម្មណ៍នេះ​ បានបាត់ទៅវិញបន្ទាប់ពីបានចូលមណ្ឌលព្យាបាល ដោយ​ក្រុម​គ្រូពេទ្យពន្យល់ណែនាំ និងលើកទឹកចិត្ត។បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសូខាភិបាល បានបញ្ជាក់ថា អ្នកដែលបានព្យាបាលជាស្បះ ស្បើយពីជំងឺកូវីដ-១៩ មានរយៈពេលចាប់ពី៤ខែឡើងទៅ ​អាចទៅទទួលការចាក់វ៉ាក់សាំងបាន ដោយភ្ជាប់​ទៅជាមួយលិខិតបញ្ជាក់របស់គ្រូពេទ្យព្យាបាលកូវីដ-១៩ និងឯកសារពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។ ហើយដំណើរការចាក់វ៉ាក់សាំងធ្វើឡើងនៅទីតាំងសុខាភិបាលសាធារណៈក្នុងមូលដ្ឋាន​រស់នៅរបស់ប្រជាពលរដ្ឋ។នៅកម្ពុជាការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំ បាច់ដទៃទៀត ​ដែលនឹងបង្ការការរាតត្បាតការចម្លង ​និងកាត់បន្ថយផលប៉ះពាល់​ នៃជំងឺកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម។ បច្ចុប្បន្នកម្ពុជា ​បានបើកដំណើរការប្រទេសឡើងវិញតាមបែបគន្លងថ្មី បន្ទាប់ ពីទទួល​បាន​ជោគជ័យ​លើ​នយោបាយចាក់វ៉ាក់សាំងកូវីដ-១៩​ ជូនពលរដ្ឋបានជាង១៤លាននាក់ ​ក្នុងចំណោម​ប្រជាពលរដ្ឋ​សរុបចំនួន១៦លាននាក់៕អត្ថបទ៖ ទូច សោភ័ណ

ទ័ពមួកខៀវកម្ពុជា៧៣រូប ចេញទៅបំពេញបេសកកម្មរៀបចំសណ្តាប់ធ្នាប់ នៅប្រទេសស៊ូដង់ខាងត្បូង

2021/11/17 12:43:41 pm        558
ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា កងទ័ពមួកខៀវកម្ពុជាលេខ៧៣៩ មានកម្លាំងសរុប ៧៣នាក់ ក្នុងនោះមាននារី៣៤នាក់ បានប្តូរវេនទៅបំពេញបេសកកម្មថែរក្សាសន្តិភាព អង្គសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង ដើម្បីបន្តបេសកកម្មជាកម្លាំងអាវុធហត្ថ ថែរក្សាសន្តិភាពការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំប្រតិភូជាន់ នៅក្នុងតំបន់កំពុងមានជម្លោះ។នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក​មជ្ឈ​មណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាង​រក្សាសន្តិភាពក្នុងឱកាសជូនដំណើរ​កងកម្លាំងថា ​សម្រាប់ឆ្នាំ២០២១ គឺជា​ឆ្នាំទី១០ ដែល​កម្ពុជា​យើង​បានបញ្ជូនកងទ័ពមួកខៀវចូលរួមបេសកកម្ម​ថែររក្សាសន្តិភាព​នៅ​សាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS) ដែលសរុបមានចំនួន ៧៣០ នាក់ ក្នុងនោះមាននារី ១២៤ នាក់។ឯកឧត្តម បន្តថា នៅក្នុងតំបន់បេសកកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូងនោះ កងទ័ព​មួកខៀវកម្ពុជា ​បានទទួលឈរជើងបំពេញបេសកកម្មចំនួន៦តំបន់ មានភារកិច្ចទទួលខុសត្រូវ​លើ​ការងារធំចំនួន៣ធំៗរួមមាន ៖ ទី១ ពង្រឹងការអនុវត្តវិន័យសណ្តាប់ធ្នាប់ល្អ លើកងកម្លាំង​រក្សា​សន្តិភាព​ទាំងអស់របស់UNសរុបជិត១៥០០០នាក់ ទី២ ការ​ពារការ​រំលោភបំពាន​ច្បាប់​របស់​សាមី​ប្រទេស និងសិទ្ធិរបស់ប្រជាជនដោយធានាអោយបានការគោរពច្បាប់រដ្ឋរបស់ស៊ូដង់​ខាងត្បូង និងទី៣ ​ដើរតួលើប្រតិបត្តិការស៊ើបអង្កេត​ករណី​ចោទប្រកាន់ ​និង​ពាក់ព័ន្ធ​កងកម្លាំងរក្សាសន្តិភាព។ឯកឧត្តម ​នាយឧត្តមសេនីយ សែម សុវណ្ណនី បន្តថា ​ក្រៅពីបំពេញភារកិច្ចស្នូល ទ័ពមួកខៀវកម្ពុជា ក៏បានទទួលបទបញ្ជាបន្ថែមផងដែរ ​លើការដើរតួជាអង្គភាពសំខាន់ក្នុងពង្រឹងការអនុវត្តវិធាន​ការ​ការពារ​ជំងឺឆ្លងរាតត្បាតកូវីដ១៩ នៅក្នុងតំបន់បេសកកម្មទាំងមូលផងដែរ។សូមបញ្ជាក់ នៅក្នុងតំបន់បេសកកម្មដែលទ័ពមួកខៀវកម្ពុជា បានឈរជើងបំពេញ​បេសកកម្ម​ចំនួន​៦តំបន់នោះ បច្ចុប្បន្នតំបន់នោះគឺមានស្ថានភាពជួបរងការ​គំរាមកំហែង​ខ្លាំងពីសំណាក់ក្រុម​ប្រដាប់​អាវុធ ដែលមានតួអង្គមិនមែនរដ្ឋ ​និងជាក្រុមកុលសម្ព័ន្ធតាមសហគមន៍នានា ​ដែលតែងតែពួនស្ទាក់ វាយឆ្មក់ ​បាញ់មកលើក្រុមកម្លាំងបុគ្គលិកមនុស្សធម៌​ និងការសម្លាប់សងសឹកគ្នារវាងសហគមន៍មួយ និងសហគមន៍មួយទៀត៕អត្ថបទ ស៊ុម សុខជា

អ្នកដំណើរជាតិ និងអន្តរជាតិផ្តើមធ្វើដំណើរទៅកម្សាន្តតាមខេត្តនានា ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក

2021/11/17 12:31:39 pm        1047
ភ្នំពេញ ៖ មុនមួយថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានអ្នកដំណើរជាតិ និងអន្តរជាតិជាច្រើននាក់ចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ធ្វើដំណើរទៅកម្សាន្ត តាមបណ្តាខេត្តជាបន្តបន្ទាប់។ក្នុងពេលត្រៀមចេញទៅកម្សាន្តតាមបណ្តាខេត្ត ដើម្បីចូលរួមឈប់សម្រាកក្នុង​ព្រះរាជពិធី​បុណ្យ​អុំទូក ​បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មអ្នកដំណើរជាតិ និងអន្តរជាតិ​ បានប្រាប់ BTV ឲ្យដឹងថា ​ពួកគាត់សម្តែងក្តីសប្បាយចិត្តរីករាយ ​ដោយសារកាលពីដើមខែវិច្ឆិកានេះ ប្រមុខ​រាជ​រដ្ឋាភិបាល​​បាន​ប្រកាស​បើកប្រទេសឡើងវិញ និងអាចឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន​ដោយ​មាន​ទំនុកចិត្ត ​និងសុវត្ថិភាពក្នុងឱកាសឈប់សម្រាក​នាពេលខាងមុខ ពិសេសគឺការរៀបចំ​ដំណើរ​កម្សាន្ត​ទៅ​តាមបណ្តាខេត្តជួបជុំក្រុមគ្រួសារ និងបានទស្សនា​រមណីយដ្ឋាន​នានា​ដែល​ពួកគេ បាន​ខកខានដើរកម្សាន្តរយៈពេលជាច្រើនខែមកហើយ។អ្នកដំណើរជាតិ និងអន្តរជាតិ បានលើកឡើងថា​ ការធ្វើដំណើររកម្សាន្តរបស់ពួកគាត់នាពេលនេះ ដោយ​សារកត្តាថយចុះអ្នកឆ្លងជំងឺកូវីដ១៩ ​និងប្រជាពលរដ្ឋទាំងអស់បានចាក់វ៉ាក់សាំង ទើប​ពួកគាត់​យល់ថា ការឈប់សម្រាកនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែមិនមានហានិភ័យខ្ពស់ឡើយ។ ពួកគាត់ បានបញ្ជាក់ថា ​ទោះជាករណីឆ្លងកូវីដ១៩ ថយចុះ តែយើងត្រូវតែអនុវត្តចាំបាច់វិធាន​ការ​ការពារ​ជាប់ជាប្រចាំទាំងអស់ ​ពិសេសពេលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនដោយពាក់ម៉ាស បាញ់អាល់កុល។ជាមួយគ្នានេះ លោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា បានឲ្យដឹងថា អំឡុងប្រទេសបើកឡើងវិញនេះ មានសន្ទុះអ្នកដំណើរទៅតាមបណ្តាជាបន្តបន្ទាប់ ប៉ុន្តែជាការកត់​សម្គាល់​មុនថ្ងៃឈប់សម្រាកមួយថ្ងៃមានអ្នកដំណើរបានទិញ និងកក់សំបុត្រចេញទៅតាមបណ្តាខេត្ត​កើនឡើងចំនួន១ពាន់នាក់ ​តាមរយះប្រព័ន្ធស្វ័យប្រវត្តិ ​ដើម្បីកាត់​បន្ថយ​ហានិភ័យ​របស់​អ្នកដំណើរ។ ក្នុងនោះ ​លោក បន្តថា អ្នកដំណើរភាគច្រើនកំពុង​សម្រុក​ចេញទៅខេត្តសៀមរាប​ និងព្រះសីហនុ ខណៈក្រុមហ៊ុន​របស់លោកមិនមានការតម្លើងតម្លៃសំបុត្រឡើយ។ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានណែនាំដល់ រមណីយដ្ឋាន​ទេសចរណ៍ នានាអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ​និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឲ្យ​បានត្រឹមត្រូវ ​ពិសេសបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តខ្ជាប់ខ្ជួននូវវិធានការការពារពីជំងឺកូវីដ១៩ ដើម្បី​ជំរុញ​ចលនាទេសចរណ៍ផ្ទៃក្នុងឲ្យកាន់តែមានការអភិវឌ្ឍន៍ល្អ និង​ខ្លាំងខ្លា​ស្របពេលប្រទេស​បើក​ដំណើរ​ការឡើងវិញ៕អត្ថបទ ៖ សេក ឧត្តម

សម្តេចតេជោ ស្នើមិត្តចិនផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា

2021/11/17 12:19:54 pm        476
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងស្នើសុំមិត្តចិនផលិតវ៉ាក់ សាំងនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង។ក្នុងឱកាសអញ្ជើញទទួលជំនួយវ៉ាក់សាំងពីមិត្តចិន ចំនួនពីរលានដូសបន្ថែមទៀត នៅអាកាស យានដ្ឋាន​អន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ ក្នុងពិធីអបអសាទរការផ្តល់វ៉ាក់សាំង​ដោយជោគជ័យ​របស់រដ្ឋាភិបាល និងប្រជាជនចិន​ ចំពោះយុទ្ធនាការចាក់ជុំទីមួយ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​សម្តេចតេជោ ហ៊ុន សែន ​បានបញ្ជាក់ថា ការមានគម្រោងស្នើសុំមិត្តចិនផលិត​វ៉ាក់សាំង​នៅក្នុងប្រទេស ផ្ទាល់តែម្តង​ ដើម្បីងាយស្រួលបំពេញតម្រូវការទៅមុខជាបន្តទៀត។ប្រទេសចិន បានជាប្រទេសឈានមុខគេ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ មកដល់ ប្រទេសកម្ពុជា ហើយក៏ជាប្រទេស ​ដែលបានផ្តល់ជំនួយវ៉ាក់សាំងមុនគេមកកម្ពុជា គឺបានផ្តល់​មក​ដល់ដំបូង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ​ហើយគិតមកដល់ពេលនេះ ចិនបានផ្តល់វ៉ាក់សាំង​ដល់​កម្ពុជា​ជិត ៣៩លានដូសហើយ។តាមរយៈវ៉ាក់សាំងដែលទទួលបានជាបន្តបន្ទាប់ រួមទាំងពីបណ្តាប្រទេសជាមិត្តមួយចំនួនទៀត បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ​បានបង្ហាញថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា​គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកានេះ​ គឺសម្រេចបានចំនួនជាង១៤លាននាក់ ស្មើនឹង​ជិត៨៨ភាគរយ ធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់៕អត្ថបទ៖ មុត សុទ្ធ

វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ​២​លាន​ដូស​ទៀត​ដែល​ជា​ជំនួយ​របស់​ចិនបាន​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​នេះ

2021/11/17 12:14:20 pm        101
ភ្នំពេញ៖ វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ-១៩​ចំនួន ២​លាន​ដូស​បន្ថែម​ទៀត ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​មក​ឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​​ប្រទេស​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ។វ៉ាក់សាំង​ចំនួន ២​លាន​ដូស​នេះ ត្រូវ​បាន​ប្រគល់​ជូន​មក​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​នេះ​ផង​ដែរ ដោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​ទៅ​ទទួល​វ៉ាក់សាំង​នេះ​ដោយ​ផ្ទាល់​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ប្រទេស​ចិន​បាន​ចាប់​ផ្ដើម​ផ្ដល់​វ៉ាក់សាំង​របស់​ខ្លួន​មក​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ហើយ​ក៏​បាន​ក្លាយ​ជា​ប្រទេស​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ច្រើន​បំផុត​មក​កម្ពុជា​ផង​ដែរ។គិតត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ដល់​ប្រជាជន​របស់​ខ្លួន​រហូត​ដល់​ជាង ១៤​លាន​នាក់​ហើយ​ ឬ​ប្រហែល ៨៨​ភាគរយ​នៃ​​ចំនួន​ពលរដ្ឋ​សរុប​ខ្ទង់ ១៦​លាន​នាក់។សន្ទុះ​នៃ​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ពលរដ្ឋ​ខ្លួន​បែប​នេះ នាំ​ឱ្យ​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស​ឈាន​មុខ​គេ​មួយ​នៅ​លើ​ពិភព​លោក ដែល​បាន​សម្រេច​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ខ្លួន​មាន​អត្រា​គ្រប​ដណ្ដប់​ខ្ពស់៕

ចិនអះអាងថា អត្រាចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជា បានឈានមុខគេនៅលើពិភពលោក

2021/11/17 12:10:17 pm        242
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធៀន បានអះអាងថា អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជននៅប្រទេសកម្ពុជា បានឈានមុខគេនៅលើពិភពលោក ខណៈយុទ្ធនាការចាក់វ៉ាក់សាំងរបស់ រាជរដ្ឋាភិបាលកម្ពុជានេះ ពុំបានគិតថ្លៃ ហើយក៏ជាយុទ្ធសាស្រ្តដ៏ត្រឹមត្រូវបំផុត សម្រាប់ការពារសុខុមាលភាព របស់ប្រជាពលរដ្ឋខ្លួន។នៅក្នុងឱកាសផ្តល់ និងទទួលជំនួយវ៉ាក់សាំងពីមិត្តចិនចំនួនពីរលានដូសបន្ថែមទៀតដល់កម្ពុជា និងពិធីអបអសាទរការផ្តល់វ៉ាក់សាំងដោយជោគជ័យរបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ របស់រាជរដ្ឋាភិបាល នៃ​ព្រះរាជា​ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ ​នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក វ៉ាង វិនធៀន បានលើកឡើងថា រដ្ឋាភិបាលចិន ពិតជាមានការកោតសរសើរចំពោះយុទ្ធនាការ​ចាក់វ៉ាក់សាំង​របស់រាជរដ្ឋាភិបាលកម្ពុជា ​ដល់ប្រជាជនរបស់ខ្លួន ​ដោយរហូតមកដល់ពេលនេះ បានចំនួនជិត៨៨ភាគរយហើយចំពោះប្រជាជនសរុប ១៦លាននាក់។ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ​ក៏បានថ្លែងកោតសរសើរចំពោះភាពដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជា​ ជាពិសេសសម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីតែម្តង ដែលបានប្រើយុទ្ធសាស្ត្រដ៏ត្រឹម​ត្រូវ និងលឿនបំផុតក្នុងការបង្ការ និងទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ ​ដោយគិតបាន ខ្ពស់​បំផុតចំពោះ សុខុមាលភាព និងអាយុជីវិតរបស់ប្រជាជនខ្លួននោះ។លោកទូតក៏បានបានញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ​ចិនបានផ្តល់នូវវ៉ាក់សាំងឲ្យរាជរដ្ឋាភិបាល ​និងប្រជាជនកម្ពុជា ជិត៤០លានដូសហើយ ដែល​នាំ​ឱ្យកម្ពុជា មានលទ្ធភាពចាក់ជូនប្រជាពលរដ្ឋ ​ចាប់តាំងពីអាយុ៥ឆ្នាំឡើង ទៅបានប្រមាណ១៤លាន​នាក់ហើយ ធៀបនឹងចំនួន១៦លាននាក់៕អត្ថបទ៖ បាន ចក់ 

ស្ពានហាលអង្គរវត្តគ្រោង នឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២១នេះ

2021/11/16 02:49:51 pm        850
សៀមរាប ៖ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបង្ហើយការងារដែលនៅសេសសល់ក្នុងការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ហើយផែនការគ្រោង នឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២១នេះ។លោក អន សុភាព បុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្ត​ មាន​ប្រសាសន៍​ថា ​គិតត្រឹមពាក់​កណ្ដាល ខែវិច្ឆិកានេះ គម្រោងជួសជុលស្ពានហាលអង្គរវត្ត​សម្រេច​បាន​ជិត ១០០ភាគរយហើយ។ លោក បន្ថែមថា ការងារនៅផ្នែកខាងលើនៃកម្រាលស្ពានសម្រេច៩៩ភាគរយហើយ ចំណែក​នៅ​ផ្នែកខាងក្រោមនៃ​ជញ្ជាំងថ្ម​បាយក្រៀមសម្រេច​បានប្រមាណ​ ៨០ភាគរយ ហើយអាច​នឹង​បញ្ចប់​ទាំង​ស្រុង​នៅចុងឆ្នាំ២០២១នេះ។ដោយឡែក ចំពោះការងារជួសជុលកំពង់ទឹកនៅផ្នែកខាងជើង​នឹងត្រូវបន្ត ដែលគម្រោងនេះ​អាច​នឹង​ប្រើ​ពេលមួយឆ្នាំទៀតដើម្បីជួសជុលរួច។សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលអង្គរវត្តប៉ែកខាងជើងដំណាក់កាលទី២ ​មានប្រវែងសរុប ៩៤ម៉ែត្រ បានចាប់ផ្តើមដំណើរការពីឆ្នាំ២០១៦មក ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាង​អាជ្ញាធរ​ជាតិអប្សរា ​និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នគរបាលនិយាយថា សិស្ស១៦នាក់ស្លាប់ក្នុងអគ្គិភ័យឆាបឆេះនៅសាលារៀនរបស់ប្រទេសកេនយ៉ា
05/28/2026 04:05 PM
ហេសបូឡា៖ មាន​ការវាយប្រហារ ៣៧លើក ដោយ​​ផ្តោតលើកងកម្លាំងអ៊ីស្រាអែល និងជើង​ទម្រ Iron Dome
05/28/2026 04:05 PM
ត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង
05/28/2026 04:05 PM
លោកអភិបាលខណ្ឌដូនពេញ ជំរុញដល់គណៈគ្រប់គ្រងសាលាបឋមសិក្សា បន្តអនុវត្តបង្រៀនឲ្យបានល្អនិងស្ដង់ដាល្អជាគំរូ
05/28/2026 04:05 PM
IEA៖ សង្គ្រាម នៅ​មជ្ឈិមបូព៌ា កំពុង​ធ្វើ​ឲ្យមាន​ការ​កែប្រែ​យុទ្ធ​សាស្ត្រ​ថាមពលជាតិឡើងវិញ
05/28/2026 04:05 PM
លោកអភិបាលខណ្ឌដូនពេញ ជំរុញដល់គណៈគ្រប់គ្រងសាលាបឋមសិក្សា បន្តអនុវត្តបង្រៀនឲ្យបានល្អនិងស្ដង់ដាល្អជាគំរូ
05/28/2026 04:05 PM
របាយការណ៍​៖ សីតុណ្ហភាព​សកល ​នឹង​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ​ក្នុង​រយៈពេល​ ៥​ឆ្នាំ​ខាងមុខ
05/28/2026 04:05 PM
ការសិក្សា៖ ជម្លោះណាមួយ ពាក់ព័ន្ធ​តៃវ៉ាន់ នឹងប្រឈមមាន​​ភាព​តាន​តឹង​​អាវុធនុយក្លេអ៊ែរ រវាងអាមេរិក និងចិន
05/28/2026 04:05 PM
ក្រុមសិប្បករកំពុងបង្កើនសមត្ថភាពផលិត ឆ្លើយតបតម្រូវការទីផ្សារក្រោយមានសន្ទុះគាំទ្រច្រើនពីពលរដ្ឋ
05/28/2026 04:05 PM
រុស្ស៊ីព្រមានអាមេនី ជុំវិញការ​ប៉ុន​ប៉ង​ចូល EU ខណៈ​លោក Trump គាំទ្រលោក​នាយករដ្ឋមន្ត្រី Pashinyan
05/28/2026 04:05 PM